January

You are here:
ចូរកុំសើចចម្អកឲ្យគេ

ការ​បើក​បរឡាន​ដឹក​ទំនិញ​ធំៗ​​ នៅ​លើ​ផ្លូវ​ដែល​មានទឹកកក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋអាឡាស្កា ហាក់​ដូច​ជា​កិច្ចការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កម្សាន្ត​សប្បាយខ្លះៗ​។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បើក​បរ​ម្នាក់​បាន​ឮ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ អាលិច សើច​ញឹក​ញាប់ ហើយ​ឮ​ៗ តាមវិទ្យុទាក់​ទង ​រវាង​​ឡាន​​ដឹក​​ទំនិញ​​មួយ​​នឹ​ង​ឡាន​មួយទៀត អ្នកបើក​បរ​រូបនោះ​ក៏​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច​នេះ គាត់​ក៏​និយាយ​បង្អាប់​អាលិច និង​បង្អាប់​សម្លេង​ឮ​ៗ ដែល​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់។ មិន​យូរ​ប៉ុន្មាន អ្នក​បើក​បរ​ដែល​បាន​និយាយ​រិះ​គន់​គេនេះ ក៏​បាត់​បង់​ការ​បញ្ជា​រ​ថយន្ត​ដ៏​ធំ​របស់​ខ្លួន ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​ស្នាម​ភ្លោះ ជាប់​នៅ​ក្នុង​ព្រឹល​រហូត​ដ​ល់​ភ្លៅ​រថយន្ត​របស់​ខ្លួន។ ហើយ​តើ​យើង​យល់​ថា មាន​អ្នក​បើក​បរ​ណាដែល​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដាច់​ស្រយ៉ាល​មួយ​នេះ ហើយ​បាន​ឃើញ​គាត់​ជួប​ស្ថាន​ភាព​ដ៏​លំបាក​នេះ? ជា​ការ​ពិត​ណាស់ មាន​តែ​អាលិច​ទេ ដែល​បើក​តាម​នោះ។ ដូចនេះ បើ​អ្នក​ជា​អាលិច​វិញ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? តើ​អ្នក​នឹង​បន្ត​បើក​បង្ហួស ដោយ​សើច​យ៉ាង​ខែង​រ៉ែង ចំពោះ​បញ្ហា​របស់​អ្នក​ដ​ទៃ​ឬ? ប៉ុន្តែ អាលិចមិន​​បាន​ធ្វើដូចនេះ​ទេ។ គាត់​បាន​ឈប់ ហើយ​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​ជួយ​ជីក​ព្រឹល​ចេញ​ពី​ឡាន​របស់​ឲ្យ​​អ្នក​រិះ​គន់​របស់​គាត់។ ពេល​​គាត់​បានបា​នជួយ​សព្វ​គ្រប់​ហើយ គាត់​គ្រាន់​តែនិយាយ​ថា “បើ​ខ្ញុំ​អាច​មាន​ឱកាស​កែ​ប្រែ នោះ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​កែ​ប្រែ”។ បន្ទាប់​មក គាត់​ក៏​សើច​ទៀត។ នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ តើ​នេះ​មិ​ន​មែន​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​បានបង្គាប់​ឲ្យ​យើ​ង​ធ្វើ ក្នុង​ព្រះ​គម្ពីរ​លូកា​ជំពូ​ក​៦ គឺ​ឲ្យ​ជួយ​អ្នក​ដទៃ ទោះ​គេ​ជា​ខ្មាំង​សត្រូវ​របស់​យើងក៏​ដោយ? នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​និយាយ​អ្វី​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​ចិត្ត នោះ​សូម​គិត​ដល់​អាលិច ហើយ​កុំ​សើច​ចម្អក​ឲ្យ​អ្នក​នោះ​ឡើយ។…

Read article
សូមយើងត្រៀមខ្លួន

រីក​រាយ​ឆ្នាំ​ថ្មី! ពេល​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​មើល ថា​តើ​ឆ្នាំ​ថ្មី​នេះ អាច​នាំ​មក​នូវ​អ្វី​ខ្លះ​ដល់ខ្ញុំ នោះ​ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ ថា​តើ​ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ​ឬទេ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ​ឬ​នៅ។ ក្នុង​មួយ​ជីវិត​​នេះ ខ្ញុំ​ត្រូវ​តែ​មាន “ការត្រៀម​​ខ្លួន​សម្រាប់ការ​ជា​ច្រើន​”។ កាល​​ខ្ញុំ​​នៅ​ក្មេង ខ្ញុំ​ត្រូវ​តែ​ត្រៀម​ខ្លួន​ញាំ​អាហារ​ពេល​ល្ងាច ដោយ​លាង​ដៃ​ឲ្យ​បាន​ស្អាត។ ពេល​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​តែង​តែ​ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ៗ​ជា​និច្ច មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។ តែ​ខ្ញុំ​ក៏​​បាន​ដឹង​ផង​ដែរ​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​កា​រ​ត្រៀម​ខ្លួន​ សម្រាប់​​ការ​ជួប​ជុំ​ជា​មួយ​ព្រះយេស៊ូវ​ឡើយ។ នៅ​ក្នុង​ការ​និយាយ​ អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ លោក​យ៉ូហាន​បាន​ប្រាប់​យើង​ថា “អស់​​អ្នក​​ណា​​ដែល​​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ”(១យ៉ូហាន ៣:៣)។ ការ​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​មក​វិញ នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម គឺ​មិន​មែន​ជា​ការ​សង្ឃឹម​ដែល​គ្រាន់​តែ​​រ​គួច​ប៉ង​ក្នុង​ចិត្ត​នោះ​ឡើយ តែ​ជា​ការ​សង្ឃឹម​ដ៏​មុត​មាំ ដែល​បណ្តាល​ចិត្ត​យើង ឲ្យ​ជៀស​ចេញ​ពី​អំពើ​បាប​ដែល​តាម​រំខាន​យើង ហើយ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ទ្រង់។ បើ​សិន​ជាយើង ពិត​ជា​ជឿ​ថា​ ឆ្នាំ​នេះ​អាច​ជា​ឆ្នាំ​ដែល​ទ្រង់​នឹង​យាង​មក​វិញ នោះ​យើង​កាន់​តែ​ងាយ​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ និង​ស្វែង​រក​ការ​អត់​ទោស​សម្រាប់​ខ្លួន​ឯង ព្រមទាំង​ចែក​ចាយ​សេចក្តី​ស្រឡាញ់ដែល​គ្មាន​លក្ខខ័ណ្ឌ​របស់​ព្រះ ដល់​អ្នក​ដទៃ។ ពេល​ដែល​យើង​គិត​ថា ព្រះ​យេស៊ូវ​ទ្រង់​អាច​យាង​មក​វិញ ក្នុង​ឆ្នាំ​នេះ​ នោះ​សូម​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​ពិត​ជា​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ។ សូម​យើងខិត​ខំ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ឲ្យ​ដូច​ទ្រង់​ដែល​បរិសុទ្ធ​ដែរ ដោយ​ទន្ទឹង​រង់​ចាំថ្ងៃ​មួយ…

Read article