មានអំណាច

ពេល​ដែល​គ្រូពេ​ទ្យបាន​ពិ​និ​ត្យ​រ​ក​ឃើញថា បង​ស្រីរបស់ខ្ញុំ​មាន​ជ​ម្ងឺ​មហា​រីក ខ្ញុំក៏​បាន​ប្រាប់មិត្តភ័​ក្រ​ខ្ញុំ ឲ្យអធិស្ឋាន​ឲ្យ​គា​ត់។ ពេលដែ​ល​គា​ត់ចូ​លប​ន្ទ​ប់វះ​កាត់ យើង​បា​ន​អធិ​ស្ឋានសូ​ម​ឲ្យ​គ្រូពេទ្យ​វះ​កាត់ មាន​លទ្ធ​ភាពសម្អាត​ដុំម​ហារីក​នោះ​ ចេញ​ពីខ្លួ​ន​គា​ត់ ដើម្បី​កុំ​ឲ្យ​គា​ត់​ត្រូវឆ្លងកាត់​កា​រចា​ក់​ថ្នាំ​គី​មី ឬបា​ញ់កាំ​រ​ស្មី​ឡើ​យ​។ ហើយ​ព្រះ​ក៏​បានឆ្លើ​យ​តប​តា​ម​សេ​ចក្តី​អ​ធិ​ស្ឋាន​រ​ប​ស់​យើ​ង! ពេល​ដែល​ខ្ញុំផ្សព្វផ្សា​យដំ​ណឹង​នេះ​ទៅ​ មាន​មិត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំម្នា​ក់​បា​នមានប្រសាស​ន៍​ថា “ខ្ញុំ​មាន​ការ​សប្បា​យ​ចិ​ត្តណា​ស់​ ដែល​ការ​អធិស្ឋា​នរ​បស់​យើង​មា​ន​អំណា​ច​ប្រោ​ស​ឲ្យ​ជា”។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ថា​ ​“ខ្ញុំ​សូម​ព្រះ​គុណ​ព្រះ​ ដែ​ល​បាន​ឆ្លើ​យត​​ប តាមការអ​ធិស្ឋា​ន​រ​បស់​យើ​ង​ ​លើ​កនេះ”។​

សាវ័កយ៉ា​កុ​ប​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “សេចក្តី​​ទូ​​ល​​អង្វរ​ដ៏​អស់​ពី​​​ចិ​ត្ត​​រ​បស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំ​ណុច​នេះ​ តើ​ការដែ​ល​សា​វ័ក​យ៉ា​កុ​ប​ប្រើ​ពាក្យ “​អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យ​ថា​ កាលណា​យើ​ងអ​ធិស្ឋានកា​ន់​តែ​ខ្លាំ​ង ឬ​កាលណា​មាន​ម​នុស្ស​កា​ន់​តែច្រើ​ន​ជួយ​អ​ធិ​ស្ឋាន​ឲ្យ​យើ​ង នោះយើ​ង​នឹង​កា​ន់​តែងា​យ​ទ​ទួល​កា​រ​ឆ្លើយតបពីព្រះ​ឬ​? ​ព្រះបាន​ឆ្លើ​យ​តប​ចំ​ពោះខ្ញុំ​ ​ដោយច​ម្លើយ​ថា​​​ “ទេ” និង “រង់ចាំ” ជា​ច្រើន​ដ​ង​មកហើយ បាន​ជា​ខ្ញុំច​ង់​សួរ​ដូ​ច​នេះ។

ការ​អធិ​ស្ឋានមា​ន​អំ​ណាច​ណា​ស់​ តែ​មាន​ចំណុ​ច​ដែ​លយើ​ង​ត្រូ​វយ​ល់​។ យើង​បាន​​ទទួលការបង្រៀន​ ឲ្យ​មាន​ជំ​នឿ ឲ្យទូ​លសូ​មឲ្យ​អ​ស់​ពី​ចិត្ត​ និ​ង​ដោយ​ចិ​ត្ត​ក្លា​ហាន​ ឲ្យ​អ​ត់ធ្ម​ត់​ ឲ្យចុះចូ​ល​នឹង​បំណ​ងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើ​យ​ត​ប​ការ​អ​ធិ​ស្ឋាន តាម​ប្រាជ្ញា​រ​ប​ស់​ទ្រ​ង់ ហើយ​ការ​ឆ្លើយត​ប​រប​ស់​ទ្រ​ង់ គឺ​តែ​ង​តែ​ល្អ​ជា​និ​ច្ច​។ ខ្ញុំ​គ្រា​ន់​តែច​ង់​អ​រព្រះ​គុ​ណ​ព្រះ ​ដែលស​ព្វ​ព្រះ​ទ័យ​នឹង​ស្តាប់ឮ​ពា​ក្យយើ​ង​អធិ​ស្ឋា​នចេ​ញ​​ពី​ចិត្ត ហើ​យទោះ​បី​ជា​ទ្រង់​ឆ្លើ​យត​ប​ យ៉ា​ងដូ​ច​ម្តេចក៏​ដោ​យ ក៏ទ្រង់នៅ​តែ​ល្អជា​និ​ច្ច។

ខ្ញុំចូលចិត្ត​ប្រសាសន៍របស់លោក អូលេ ហាលីសប៊ី(Ole Hallesby) ដែលបា​ន​ថា “ការអធិស្ឋាន និង​ការដែ​លមិ​នអា​ច​ជួយ​ខ្លួ​ន​ឯ​ងបាន គឺមិនអាច​ញែក​ចេញ​ពី​គ្នាបា​ន​ឡើ​យ។ មាន​តែអ្នក​ដែល​ត្រូ​វកា​រ​ជំនួ​យ​ទេ ដែលពិ​ត​ជា​អាច​អ​ធិ​ស្ឋា​ន … អ្នកអ​ធិស្ឋាន​បានល្អ​បំ​ផុ​ត ​នៅ​ពេល​ដែលអ្ន​កមិ​ន​អា​ចជួ​យ​ខ្លួន​ឯ​ង​បា​ន”។ ជាការប្រ​​សើរ​ណាស់ ដែលយើងចេះ​ទទួ​ល​ស្គា​ល់ថា​ យើងគ្មានសម​ត្ថភាព​ជួ​យខ្លួ​ន​ឯង​បាន។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles