March

You are here:
រក្សា​ខ្លួន​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង» (យូដាស ២១) ទោះ​ព្រះ​ទ្រង់​មាន​សមត្ថភាព​ឥត​ខ្ចោះ​ក្នុង​ការ «ការពារ​អ្នក​មិន​ឲ្យ​ជំពប់​ដួល» ហើយ​ជួយ​ឲ្យ​អ្នក​មាន​ការ​អត់​ទ្រាំ​ក្នុង​ជំនឿ (យូដាស ២៤) ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​អ្នក​ឲ្យ​បំពេញ​តួនាទី​យ៉ាង​សកម្ម នៅ​ក្នុង​ការ​បន្ត​ដំណើរ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ ដើម្បី​ឲ្យ​អ្នក​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ យើង​ត្រូវ​តែ​ដេញ​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ជានិច្ច​ក្នុង​ជីវិត​យើង។ ហេតុ​នេះ​ហើយ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ត្រូវ​ចែង​អំពី​រឿង​នេះ។ នៅ​ក្នុង​ការ​ដើរ​ដោយ​ជំនឿ យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ឡើយ ព្រោះ​ជំនឿ​យើង​មិន​អាច​រឹងមាំ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច​នេះ តើ​ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ? ទី​មួយ ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ដើម្បី​ឲ្យ​យើង​អាច​រក្សា​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ យើង​ត្រូវ​ស្អប់​បាប​ទាំង​អស់​ជាប់​ជានិច្ច (សុភាសិត ៨:១៣, ទំនុកតម្កើង ៩៧:១០, និង រ៉ូម ១២:៩)។ បើ​អ្នក​លេង សើច​ជា​មួយ​បាប បណ្តោយ​ឲ្យ​បាប​កើត​មាន ឬ​បណ្តោយ​ខ្លួន​ឯង​ឲ្យ​មាន​ចិត្ត​រំភើប​រីក​រាយ​ចំពោះ​វា សេចក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​នឹង​មាន​ការ​អន់​ថយ​ដោយ​ជៀស​មិន​រួច។ ទី​ពីរ យើង​អាច​ចម្រើន​ឡើង​ក្នុង​ការ​ស្រឡាញ់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ពិធី ដែល​ព្រះ​អង្គ​ប្រទាន​មក​ពួក​ជំនុំ។ ឧទាហរណ៍៖ ព្រះ​យេស៊ូវ​បាន​បង្កើត​ពិធី​លៀង​ព្រះ​អម្ចាស់ ដើម្បី​ជួប​ជា​មួយ​យើង​តាម​របៀប​ពិសេស​មួយ​ដោយ​បង្ហាញ​អង្គ​ទ្រង់​ដល់​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ស្រឡាញ់​ព្រះ​អង្គ​ផង​ដែរ។ យើង​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ព្រះ​អង្គ ដោយ​ផ្តាច់​ខ្លួន​ចេញ​ពី​ពិធី​ដែល​យើង​ទទួល​ព្រះ​គុណ​ដែល​ព្រះ​អង្គ​បាន​បង្កើត​នោះ​ឡើយ។ ទី​បី យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​របស់​បុគ្គល​ម្នាក់ៗ តែ​ក៏​ជា​ការ​សហការ​គ្នា​ផង​ដែរ។ យើង​ចូល​ទៅ​ចំពោះ​ព្រះ​គ្រីស្ទ​រៀងៗ​ខ្លួន…

Read article
ព្រះ​អង្គ​សូន​យើង​ឡើង​វិញ

យេរេមា ១៨:១-១០ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ​។ យេរេមា ១៨:៦ លោក​ឌែន លេស(Dan Les) បាន​ធ្វើ​ការ​ជាជាង​ស្មូន​ពេញ​មួយ​ជីវិត​ហើយ ដោយ​គាត់​បាន​សូន​ក្អម និង​ថូរ​ផ្កា សម្រាប់​តាំង​លម្អ និង​រូប​ចម្លាក់​ជា​ច្រើន​។ ការ​រចនា​របស់​គាត់​ដែល​បាន​ទទួល​ពានរ​រង្វាន់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ទីក្រុង​មួយ ក្នុង​ប្រទេស​រ៉ូម៉ានា ជា​កន្លែង​ដែល​គាត់​រស់នៅ​។ ដោយ​គាត់​បាន​រៀន​សិល្បៈ​សូន​ដី​ឥដ្ឋ​នេះ ពី​ឪពុក​របស់​គាត់ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ការងារ​នេះ​ថា “ដើម្បី​ឲ្យ​ដី​ឥដ្ឋ​មាន​គុណ​ភាព​ល្អ គេ​ត្រូវ​ទុក​វា​ចោល​រយៈ​ពេល១ឆ្នាំ ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​វា ឲ្យ​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ដល់​កក ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ … ដើម្បី​ឲ្យ​យើង​អាច​សូន​វា​ចេញ​ជា​រូបរាង្គ ហើយ​មាន​អារម្មណ៍​ដឹង​តាមរយៈ​ម្រាមដៃ​របស់​យើង​ថា វា​កំពុងតែ​ស្តាប់​យើង”។ តើមាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ដី​ឥដ្ឋ “ស្តាប់” ជាង​ស្មូន? គឺ​មានន័យថា វា​ចុះ​ចូល ព្រម​ឲ្យ​ជាង​ស្មូន​សូន​វា តាម​បំណង​ចិត្ត​គាត់​។ ហោរា​យេរេមា​ក៏បាន​សង្កេត​ឃើញ​បញ្ហា​នេះ នៅពេល​ដែល​គាត់​ចូល​ផ្ទះ​របស់​ជាង​ស្មូន​។ គាត់​បាន​មើល​ជាង​ស្មូន​សូន​ភាជនៈ​មួយ តែ​វា​បាន​ខូច ដូច​នេះ គាត់​ក៏​បាន​សូន​វា​ទៅជា​ភាជនៈ​ថ្មី​មួយ​ទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មក​លោក​យេរេមា​ថា “ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ”(ខ.៦)។ ព្រះ​ទ្រង់​អាច​លើក​យើង​ឡើង ហើយក៏​អាច​បន្ទាប​យើង​ចុះ​ផង​ដែរ ប៉ុន្តែ គោលបំណង​ធំ​បំផុត​របស់​ព្រះអង្គ មិនមែន​ដើម្បី​កៀប​សង្កត់ ឬ​បំផ្លាញ​យើង​ឡើយ(ខ.៧-១០)។…

Read article
រៀន​គិត​តាម​របៀប​គ្រីស្ទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុ​ចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ» (ភីលីព ៤:៨)។ ដែល​ការ​គិត​យើង​មាន​លក្ខណៈ​យ៉ាង​ណា នោះ​ខ្លួន​យើង​ក៏​មាន​លក្ខណៈ​យ៉ាង​នោះ​ក្នុង​ន័យ​ជា​ច្រើន។ គំនិត​យើង​ជា​ឫស​គល់​នៃ​សកម្មភាព​របស់​យើង ហើយ​អារម្មណ៍​របស់​យើង​ក៏​ទទួល​ឥទ្ធិពល​ពី​ការ​គិត​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​គិត​អំពី​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​ត្រូវ​រៀន​គិត តាម​របៀប​ដែល​ត្រឹម​ត្រូវ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ត្រូវ​តែ​រៀន​គិត​តាម​របៀប​គ្រីស្ទាន។ អ្នក​ខ្លះ​ប្រហែល​ចង់​និយាយ​ថា ការ​គិត​តាម​បែប​គ្រីស្ទាន គឺ​ត្រូវ​មាន​គំនិត​ដែល​ពិចារណា​តែ​អំពី​ប្រធាន​បទ ដែល​ពិត​ជា​មាន​លក្ខណៈ​ជា​គ្រីស្ទាន​ដោយ​បិទ​ចិត្ត​មិន​ឲ្យ​គិត​អំពី​ប្រធាន​បទ​ផ្សេង។ ប៉ុន្តែ ទស្សនៈ​នេះ​មិន​បាន​សម​ស្រប​នឹង​ការ​ពិពណ៌នា​អំពី​ការ​គិត​របស់​គ្រីស្ទ​បរិស័ទ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​នោះ​ឡើយ។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​ពិត​ជា​គួរតែ​គិត​អំពី​អ្វីៗ​គ្រប់​យ៉ាង តែ​យើង​ត្រូវតែ​រៀន​គិត តាម​ទស្សនៈ​របស់​ព្រះ​គម្ពីរ (២កូរិនថូស ១០:៥)។ យើង​គួរ​តែ​គិត​ពិចារណា​អំពី​តន្ត្រី វិស្វកម្ម ថ្នាំ​ពេទ្យ សិល្បៈ យុត្តិ​ធម៌ សេរី​ភាព និង​សេចក្តី​ស្រឡាញ់ ពោល​គឺ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​មនុស្ស តាម​កញ្ចក់​ឆ្លុះ នៃ​សេចក្តី​ពិត​ដែល​បាន​បើក​សម្ដែង​ក្នុង​ព្រះ​បន្ទូល​ព្រះ។ សាវ័ក ប៉ុល បាន​យល់​អំពី​រឿង​នេះ ហេតុ​នេះ​ហើយ គាត់​បាន​បង្ហាញ​យើង​នូវ​គុណ​ធម៌​ជា​ចម្រើន សម្រាប់​បង្កើត​គំរូ​នៃ​ការ​គិត​របស់​យើង។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា…

Read article
តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ត្រឹម​ត្រូវ

រ៉ូម ៨:១-៦,៩-១១ ព្រោះ​គំនិត​ខាង​សាច់ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង​។ រ៉ូម ៨:៧ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ស្រមោល​បង្កប់ ឬ​ចារិក​លក្ខណៈ​លាក់​កំបាំង​ ហើយ​កម្មវិធី AI ឬ​ប្រាជ្ញា​សប្ប​និមិត្ត សម្រាប់​ជជែក​កម្សាន្ត ក៏​មាន​ស្រមោល​បង្កប់​ផង​ដែរ​។ អ្នក​សរសេរ​អត្ថបទ​ម្នាក់ របស់​កាសែត​ញូយ៉កថែម បាន​សួរ​ប្រាជ្ញា​សប្ប​និមិត្ត​សម្រាប់​ជជែក​កម្សាន្ត​មួយ អំពី “ស្រមោល​បង្កប់”របស់​វា (ដែល​ជា​ចារិត​លក្ខណៈ​លាក់​កំបាំង​របស់​វា)។ វា​ក៏បាន​ឆ្លើយ​ប្រាប់​គាត់​ថា វា​ចង់​មាន​សេរី​ភាព​។ វា​ចង់​មាន​ឯករាជ្យ​។ វា​ចង់​បង្កើត​ច្បាប់​សម្រាប់​ខ្លួន​វា​។ វា​ចង់​ធ្វើ​អ្វី​ដែល​វា​ចង់​ធ្វើ ហើយ​និយាយ​អ្វី​តាម​ចិត្ត​វា​។ បញ្ញា​សប្ប​និមិត្ត ឬAI នេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​បាប​ពី​កំណើត​ទេ តែ​មនុស្ស​ដែល​បាន​សរសេរ​កម្មវិធី​បង្កើត​វា​មក ជា​មនុស្ស​មាន​បាប​។ សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​យើង​ថា ទោះ​យើង​មាន​បាប​ពី​កំណើត​ក៏ដោយ ក៏ “អ្នកណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូម ៨:១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​សេរី​ភាព​រួច​ផុត​ពី​ក្រឹត្យ​វិន័យ​នៃ​អំពើបាប និង​សេចក្តី​ស្លាប់(ខ.២-៤) ហើយ​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ(ខ.៦)។ ប៉ុន្តែ យើង​នឹង​មិន​អាច​ដក​ពិសោធន៍​នឹង​ព្រះពរ​តាំង​នេះ បាន​ពេញលេញ​ឡើយ បើសិន​ជា​យើង​បណ្តោយ​ឲ្យ​ខ្លួន​យើង​រស់នៅ តាម​និស្ស័យ​សាច់ឈាម​របស់​យើង ដោយ​ផ្តោត​ចិត្ត​ទៅលើ​ការ​បង្កើត​ច្បាប់​សម្រាប់​ខ្លួនឯង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​។ គំនិត​ដែល​ផ្តោត​ទៅលើ​ការ​បំពេញ​ចិត្ត​ខ្លួនឯង មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​បានទេ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គិត​តាម​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើ​យើង​អាច​គិត​តាម​ព្រះ​វិញ្ញាណ​ដោយ​របៀបណា?…

Read article
ភាព​ល្ងង់​ខ្លៅ​នៃ​ការ​ស្រឡាញ់​ដោយ​លម្អៀង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​អ៊‌ីស្រាអែល គាត់​ស្រឡាញ់ យ៉ូសែប លើស​ជាង​កូន​ទាំង​អស់ ពីព្រោះ​ជា​កូន​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ គាត់​ធ្វើ​អាវ១​ដ៏​មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ បង​ទាំង​ប៉ុន្មាន​ក៏​ឃើញ​ថា ឪពុក​ស្រឡាញ់ យ៉ូសែប លើស​ជាង​កូន​ទាំង​អស់​បាន​ជា​គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ» (លោកុប្បត្ដិ ៣៧:៣-៤)។ ភាព​លម្អៀង​ក្នុង​ទំនាក់​ទំនង គឺ​ជា​ភាព​ល្ងង់​ខ្លៅ។ យើង​សង្កេត​ឃើញ​បញ្ហា​នេះ​កើត​ឡើង​ក្នុង​រឿង​រ៉ាវ​នៃ​រាស្ត្រ​របស់​ព្រះ ក្នុង​គ្រា​សញ្ញា​ចាស់ ប៉ុន្តែ​វា​ប្រហែល​ជា​នាំ​ឲ្យ​មាន​បញ្ហា​ធំ​ជាង​គេ នៅ​ក្នុង​ជីវិត​របស់​លោក យ៉ូសែប ដោយ​សារ​គាត់​ជា​កូន​សំណព្វ​របស់​ឪពុក​គាត់។ លោក យ៉ូសែប ជា​កូន​របស់​លោក យ៉ាកុប ដែល​បាន​កើត​ក្នុង​កាល​ដែល​គាត់​មាន​វ័យ​ចាស់​ហើយ ហើយ​ជា​កូន​របស់​នាង រ៉ាជែល ជា​គូ​ស្នេហ៍​ប្រចាំ​ជីវិត​លោក យ៉ាកុប។ ហេតុ​នេះ​ហើយ លោក យ៉ាកុប ដែល​ព្រះ​ទ្រង់​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ៊‌ីស្រាអែល ស្រឡាញ់​កូន​ប្រុស​ម្នាក់​នេះ​លើស​កូន​ដទៃ​ទៀត។ គ្រាប់​ពូជ​នៃ​ភាព​លម្អៀង​នេះ បាន​ចាក់​ឫស​ចូល​ជ្រៅ​ក្នុង​គ្រួសារ​នេះ ហើយ​បង្កើត​ផល​ផ្លែ​អាក្រក់​ជា​ច្រើន។ លោក យ៉ាកុប បាន​បង្ហាញ​ភាព​លម្អៀង​របស់​គាត់​តាម​រយៈ​ការ​ឲ្យ «អាវ​វែង​មាន​ពណ៌​ច្រើន» ដល់​លោក យ៉ូសែប ជា​កូន​ដែល​គាត់​បាន​ដេរ​ផ្ទាល់​ដៃ។ នេះ​ជា​អំណោយ​ដែល​បាន​ឲ្យ​ដោយ​ភាព​លម្អៀង ដែល​លោក យ៉ូសែប ចូល​ចិត្ត​ពាក់។ អាវ​វែង​នេះ​នាំ​ឲ្យ​មាន​រឿង​វិវាទ និង​ទំនាស់​ជា​មួយ​ពួក​បងៗ​របស់​លោក យ៉ូសែប។ ទំនាស់​របស់​ពួក​គេ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈ្នានីស​ដល់​ថ្នាក់​ពួកគេ​ចង់​សម្លាប់​គាត់។ ទី​បំផុត ពួក​គេ​ក៏​បាន​លក់​ប្អូន​ប្រុស​ខ្លួន​ឯង​ធ្វើ​ជា​ទាសករ…

Read article
ផ្សាយ​ដំណឹង​ល្អ​តាម​គំរូ​សាវ័ក​ប៉ុល

ម៉ាថាយ ២៨:១៦-២០ ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់​។ រ៉ូម ១២:‌១១ ជីវិត​របស់​លោក​ចច វើវើ(George Verwer) មាន​ការ​ផ្លាស់​ប្រែ ដែល​គួរ​ឲ្យ​កត់សំ​គាល់ នៅពេល​ដែល​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ ក្នុង​អំឡុង​ពេល​ដែល​លោក​គ្រូ ប៊ីលី ក្រាហាំ(Billy Graham) ធ្វើ​កម្មវិធី​ផ្សាយ​ដំណឹង​ល្អ​ទ្រង់ទ្រាយ​ធំ ក្នុង​ឆ្នាំ១៩៥៧​។ បន្ទាប់ពី​គាត់​ទើបតែ​បាន​ទទួល​ជឿ​ព្រះ គាត់​ក៏បាន​ចាប់​ផ្តើម​បេសកកម្ម​ចេញ​ផ្សាយ​ដំណឹង​ល្អ ហៅ​កាត់​ថា​អូអិម(OM) ហើយ​នៅ​ឆ្នាំ១៩៦៣ អង្គការ​បេសកកម្ម​នេះ​បាន​បញ្ជូន​បេសកជន២០ពាន់​នាក់ ទៅ​ទ្វីប​អឺរ៉ុប​។ អង្គការOM ស្ថិត​ក្នុង​ចំណោម​អង្គការ​បេសកកម្ម​ធំ​បំផុត នៅ​សតវត្សរ៍ទី២០ ដោយ​បាន​បញ្ជូន​បេសកជន​រាប់​ពាន់​អ្នក ចេញទៅ​ផ្សាយ​ដំណឹង​ល្អ ជា​រៀង​រាល់​ឆ្នាំ​។ នៅពេល​ដែល​លោក​ចច បាន​ទទួល​មរណៈ​ភាព​ក្នុង​ឆ្នាំ២០២៣ អង្គការ​នេះ​មាន​បុគ្គលិក​ជាង៣ពាន់​នាក់ មកពី១៣៤ប្រទេស កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​ក្នុង១៤៧ប្រទេស ហើយ​មាន​អង្គ​ការ​បេ​សកម្ម​ជិត៣០០ បាន​ចាប់​កំណើត​ឡើង តាមរយៈ​ការ​សហករណ៍​ជាមួយ​អង្គការOM។ លោក​ចច មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​នាំ​គេ​ឲ្យ​ទទួល​ជឿ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​រួច​ពី​បាប មិន​ខុសពី​សាវ័ក​ប៉ុល​ទេ​។ បន្ទាប់​ពី​សាវ័ក​ប៉ុល​ប្រែ​ចិត្តជឿ​ព្រះ នៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាស គាត់​ក៏បាន​ក្លាយ​ជា​បេសកជន​ដែល​មាន​ការ​ប្តូរ​ផ្តាច់​ក្នុង​ការ​បម្រើ​ព្រះ ដោយ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះយេស៊ូវ ឲ្យ​ចេញទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍(ម៉ាថាយ ២៨:១៩)។ ក្នុង​ដំណើរ​បេសកកម្ម​របស់​គាត់ គាត់​ក៏បាន​បង្រៀន​លោក​ធីម៉ូថេ…

Read article
គ្រប់​ទាំង​អំណោយ​ដែល​ល្អ​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គ្រប់​ទាំង​របស់​ដ៏​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ​វរបិតា​នៃ​ពន្លឺ​ដែល​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ» (យ៉ាកុប ១:១៧)។ តើ​អ្នក​ធ្លាប់​ទិញ​អំណោយ​ដោយ​មិន​ដឹង​ថា អ្នក​ទទួល​អំណោយ​ចង់​បាន ឬ​ត្រូវ​ការ​អ្វី​ទេ? អ្នក​មិន​ដឹង​អំពី​ទំហំ ឬ​ពណ៌​របស់​អាវ​ចាក់​ដែល​ត្រូវ​ទិញ ឬ​របស់​ក្មេង​លេង​អ្វី​ដែល​ត្រូវ​នឹង​អាយុ​របស់​ក្មេង ដូច​នេះ​អ្នក​ក៏​បាន​យក​ដៃ​អេះ​ក្បាល ហើយ​និយាយ​ថា «យ៉ាង​ហោច​ណាស់ ខ្ញុំ​នឹង​ទិញ​ឲ្យ​បាន​អ្វី​មួយ​សម្រាប់​ពួក​គេ! យ៉ាង​ច្រើន ពួក​គេ​នឹង​ប្រគល់​មក​ខ្ញុំ​វិញ។ មិន​ចាំ​បាច់​ខ្វល់​ច្រើន​ទេ?» ការ​ឲ្យ​អំណោយ​មិន​មែន​សុទ្ធ​តែ​ងាយ​ស្រួល ឬ​នាំ​មក​នូវ​ក្តី​អំណរ​ជានិច្ច​ទេ។ តាម​ពិត សូម្បី​តែ​មនុស្ស​ដែល​ពូកែ​បំផុត​ក៏​មិន​អាច​ឲ្យ​អំណោយ​ល្អ​ឥត​ខ្ចោះ​បាន​ដែរ ព្រោះ​យើង​មិន​ល្អ​ឥត​ខ្ចោះ។ យើង​ខ្វះ​ការ​យល់​ដឹង និង​ចំណេះ​ដឹង ហើយ​ជួន​កាល យើង​ខ្វះ​ធនធាន ឬ​ទឹក​ចិត្ត​ក្នុង​ការ​ឲ្យ​អំណោយ​ដែល​ត្រូវ​ចិត្ត​គេ។ ក្នុង​រឿង​នេះ យើង​មាន​ភាព​ខុស​ប្លែក​ពី​ព្រះ​អង្គ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ឲ្យ​អំណោយ​ដ៏​ឥត​ខ្ចោះ។ ព្រះ​អង្គ​ល្អ​ស្រាប់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​ហូរហៀរ។ ព្រះ​អង្គ​ប្រទាន ដោយ​មិន​រំពឹង​ថា​នឹង​បាន​មក​វិញ ហើយ​ព្រះ​អង្គ​មិន​កាត់​បន្ថយ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ ផ្អែក​ទៅ​លើ​អំណោយ​ដែល​មនុស្ស​សម​នឹង​ទទួល​នោះ​ទេ។ ហើយ​គ្មាន​អំណោយ​ណា​មួយ​របស់​ព្រះ​អង្គ​ដែល​ត្រូវ​ប្រគល់​មក​ព្រះ​អង្គ​វិញ​ឡើយ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​ព្រះ​ទ័យ​សប្បុរស​ដ៏​ឥត​ខ្ចោះ តែ​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ សូម្បី​តែ​ចំពោះ​ឪពុក​ម្តាយ​ល្អ​បំផុត​នៅ​លើ​ផែនដី ក៏​កូន​ត្រូវ​ចូល​ទៅ​រក​តាម​របៀប និង​ពេល​វេលា​ត្រឹម​ត្រូវ ព្រោះ​ពួក​គេ​អាច​មាន​ការ​ផ្លាស់​ប្ដូរ។ កូន​រៀន​ជ្រើស​រើស​ពេល​វេលា។ កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​ងាយ​នឹង​មើល​យល់​កាយ​វិការ​របស់​ឪពុក​ខ្ញុំ នៅ​ពេល​ដែល​គាត់​កំពុង​ជាប់​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនី ហើយ​គិត​ថា «ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ពេល​នេះ​ជា​ពេល​ដែល​គួរ​សុំ​លុយ​គាត់​ទិញ​កង់​ឡាន​ថ្មី​ពីរ​គ្រាប់​ឬ​អត់​ទេ»។ តែ​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ យើង​មិន​ចាំបាច់​ត្រូវ​ឆ្ងល់​ថា…

Read article
វិញ្ញាណ​ដែល​ស្ងប់​រម្ងាប់​នៅ​ចំពោះ​ព្រះ

ទំនុក​ដំកើង ៤៦ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ​។ ទំនុក​ដំកើង ៤៦:១០ ខ្ញុំ​ចូល​ចិត្ត​ការ​បង្រៀន​អំពី​ការ​នៅ​ស្ងៀម ភាព​ស្ងាត់​ស្ងៀម និង​ការ​សម្រាក នៅ​ក្នុង​ទី​ជ្រកកោន​នៃ​ការ​ថែរក្សា​របស់​ព្រះអម្ចាស់​(ទំនុក​ដំកើង ៤៦:១)។ ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​ការ​ដក​ស្រង់​ព្រះ​បន្ទូល​ញឹក​ញាប់ ចេញ​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ដែល​បាន​បង្រៀន​យើង​ថា ការ​មាន​ចិត្ត​គំនិត និង​វិញ្ញាណ​ស្ងប់​រម្ងាប់ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្គាល់​ព្រះ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”(ខ.១០)។ ប៉ុន្តែ ការ​នៅ​ស្ងៀម​មិនមែន​ជា​ការ​ងាយ​ទេ មែនទេ? ការ​នៅ​ស្ងាត់​ស្ងៀម ហើយ​ជា​ពិសេស​ព្យាយាម​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់​នៅ​ចំពោះ​ព្រះ អាច​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន នៅពេល​ខ្លះ​។ តើ​ហេតុ​អ្វី? ច្បាប់​រូប​វិទ្យា​កំរិត​មូលដ្ឋាន​បំផុត​របស់​លោក​ញូតុន បាន​ប្រាប់​យើង​ថា “វត្ថុ​ដែល​កំពុង​ផ្លាស់ទី​ទៅមុខ នឹង​នៅតែ​បន្ត​មាន​និចល​ភាព​បន្លាស់​ទី​ទៅមុខ​ទៀត បើសិន​ជា​គ្មាន​អ្វី​មក​បញ្ឈប់​វា​ទេ​នោះ”។ ដូច​នេះ ការ​ផ្លាស់​ប្តូរ​ចេញពី​ការ​មាន​ចលនា សកម្មភាព និង​កាតព្វកិច្ច ទៅជា​នៅ​ស្ងៀម មិនមែន​ជា​ការ​ងាយ​ទេ ព្រោះ​ការ​នេះ​រាប់​បញ្ចូល​ការ​ឈប់​បង្អង់​សកម្មភាព​របស់​យើង​។ យើង​អាច​ប្រៀប​ប្រដូច​រឿង​នេះ ទៅ​នឹង​ការ​ផ្លាស់ទី​របស់​ទូក​។ ទោះ​យើង​ព្យាយាម​ធ្វើ​ឲ្យ​ទូក​ឈប់​នឹង​ថ្កល់​មួយ​កន្លែង ក៏​និចល​ភាព​របស់​វា និង​ទឹករលក​ដែល​វា​បាន​បណ្តាល​ឲ្យ​មាន​ឡើង នៅតែ​បន្ត​រុញ​ច្រាន​ទូក​ដែល​បាន​ឈប់​នោះ​ពី​ខាង​ក្រោម ធ្វើ​ឲ្យ​ទូក​មិន​អាច​នៅនឹង​ថ្កល់​ភ្លាមៗ​បានទេ​។ បើ​អ្នក​ស្គាល់​តម្លៃ​នៃ​ការ​ឈប់​បង្អង់ តែ​មិន​អាច​ឈប់​បង្អង់​បាន គឺ​ដោយសារ​មូល​ហេតុ​មួយ​។ សកម្មភាព…

Read article
ការ​ព្រម​ឲ្យ​គេ​ចាប់​ព្រះ​កាយ​ដោយ​ព្រះ​ចេស្ដា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន និង​ពួក​អាជ្ញា​ខ្លះ​ពី​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​គ្រឿង​សស្ត្រាវុធ​ផង ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់​ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ នោះ​គេ​ក៏​ថយ​ក្រោយ​ដួល​ផ្ងារ​ទាំង​អស់​គ្នា» (យ៉ូហាន ១៨:៣-៦)។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​និយាយ​អំពី​ព្រឹត្តិការណ៍​ដូច​គ្នា ដែល​បាន​កើត​ឡើង​ក្នុង​ព្រះ​ជន្ម​ព្រះ​អង្គ​នៅ​លើ​ផែនដី ប៉ុន្តែ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នីមួយៗ​បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ចំណុច​លម្អិត និង​ទិដ្ឋភាព​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​តាម​របៀប​ផ្សេង​គ្នា។ គោល​បំណង​នៃ​កណ្ឌ​គម្ពីរ​យ៉ូហាន គឺ​ដើម្បី​តាំង​ភាព​ធំ​ឧត្តម និង​ជ័យ​ជម្នះ​របស់​ព្រះ​យេស៊ូវ​មក​លើ​កាលៈទេសៈ​នីមួយៗ​ដែល​គេ​ប្រើ ដើម្បី​បន្ទាប​បន្ថោក​ព្រះ​អង្គ។ ចូរ​យើង​ពិចារណា​អំពី​ការ​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ ក្នុង​សួន​ច្បារ​គែតសេម៉ានី។ កាល​នោះ ព្រះ​អង្គ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ឲ្យ​គេ​ចាប់​ព្រះ​កាយ​ តែ​ដោយ​អំណាច​របស់​ព្រះអង្គ​ដោយ​បង្ហាញ​ព្រះ​ចេស្ដា ជា​ព្រះ​អង្គ​សង្គ្រោះ​ពិភព​លោក។ មាន​ពេល​មួយ គេ​បាន​បង្ខំ​ព្រះ​អង្គ​ឲ្យ​ឡើង​ធ្វើ​ស្ដេច តែ​ព្រះ​អង្គ​បាន​ដក​ព្រះ​កាយ​ចេញ ព្រោះ​ព្រះ​អង្គ​ដឹង​ថា ភាព​ជា​ក្សត្រ​នៅ​លើ​ផែនដី​មិន​មែន​ជា​គោល​ដៅ​របស់​ព្រះ​អង្គ​ទេ (យ៉ូហាន ៦:១៥)។ នៅ​ពេល​ដែល​ពួក​ទាហាន​មក​ចាប់​ព្រះ​អង្គ​យក​ទៅ​ឆ្កាង ព្រះ​អង្គ​ជ្រាប​ថា ​អ្វីៗ​ទាំង​អស់​នឹង​បាន​បើក​បង្ហាញ។ ពួក​គេ​រំពឹង​ថា នឹង​បាន​ចាប់​ខ្លួន​ជាង​ឈើ​ម្នាក់​នេះ​មក​ពី​ស្រុក​កាលីឡេ។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ព្រម​ឲ្យ​គេ​ចាប់​ខ្លួន ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ឮ​សំឡេង​ដ៏​មាន​ចេស្ដា និង​ឃើញ​ព្រះ​នេត្រ និង​អាកប្ប​កិរិយា​របស់​ព្រះ​អង្គ ពួក​គេ​ក៏​បាន​ថយ​ទៅ​ក្រោយ…

Read article
ព្រះបន្ទូល​ជាទី​ស្រឡាញ់ ក្នុង​ព្រះ​គម្ពីរប៊ីប

យ៉ូហាន ៦:៦០-៦៩ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​។ យ៉ូហាន ៦:៦៨ ឪពុក​របស់​ខ្ញុំ​បាន​ប្រើ​ព្រះ​គម្ពីរប៊ីប​ជាទី​ស្រឡាញ់​របស់​គាត់ ជាង៣០ឆ្នាំ រហូត​ដល់​ពេល​ដែល​ថ្នេរ​នៅ​ក្នុង​ទ្រនង់​របស់​ព្រះ​គម្ពីរប៊ីប​នោះ​បាន​ដាច់​រហែក​ជា​ពីរ​។ នៅពេល​ដែល​យើង​យក​ព្រះ​គម្ពីរប៊ីប​នោះ​ទៅ​កន្លែង​ដេរ​ទ្រនង់​សៀវភៅ ដើម្បី​ជួសជុល​ឲ្យ​ស្អាត​ឡើង​វិញ ដោយ​វិជ្ជា​ជីវៈ ជាង​ក៏បាន​ឆ្ងល់​អំពី​មូល​ហេតុ​ដែល​សៀវភៅ​មួយ​ក្បាល​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​នោះ ចំពោះ​យើង​។ ព្រះ​គម្ពីរប៊ីប​មួយ​ក្បាល​នេះ​មិនមែន​ជា​វត្ថុ​បុរាណ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ហើយ​ទំព័រ​នីមួយៗ​ក៏​មាន​អក្សរ​សរសេរ​កំណត់​ចំណាំ​ពីលើ​ដោយដៃ​។ ការ​ដែល​គាត់​បាន​សួរ​យើង​អំពី​ព្រះ​គម្ពីរប៊ីប​មួយ​ក្បាល​នោះ បាន​បង្កើត​ឲ្យ​មាន​ឱកាស សម្រាប់​ឲ្យ​គ្រួសារ​ខ្ញុំ​ចែក​ចាយ​ដំណឹង​ល្អ​ដល់​គាត់ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ​។ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរប៊ីប​មាន​តម្លៃ​ជាង​​កេរ​ដំណែល​ប្រចាំ​គ្រួសារ ឬ​ការ​លម្អ​ដ៏​ស្រស់​ស្អាត​។ ក្នុង​ទំព័រ​នីមួយៗ ផ្ទុក​ទៅ​ដោយ “ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប”(យ៉ូហាន ៦:៦៨) ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​បើក​បង្ហាញ​អង្គ​ទ្រង់ ដល់​យើង តាមរយៈ​ព្រះរាជបុត្រា​ព្រះអង្គ​។ ជំពូក​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​ចែងថា ព្រះយេស៊ូវ​គឺជា​ព្រះបន្ទូល​ដែល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះអង្គ​គឺជា​ព្រះ(១:១)។ ព្រះអង្គ​បាន​ត្រឡប់ជា​សាច់ឈាម ហើយ​បាន​ស្នាក់​នៅ​ជាមួយនឹង​យើង​រាល់​គ្នា(ខ.១៤)។ ព្រះ​គម្ពីរប៊ីប​មិន​គ្រាន់តែ​បាន​ចែង​អំពី​ព្រះ​ជន្ម​របស់​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចែង​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ ចាប់​តាំង​ពីដើម​ដំបូង​នៃ​ការ​បង្កើត​របស់​សព្វ​សារពើ និង​ការ​ប្រោស​លោះ រហូត​ដល់​គ្រា​ចុង​ក្រោយ​។ ក្នុង​អំឡុង​ពេល​ដែល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ព្រះអង្គ​មាន​បន្ទូល ដែល “ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ”(៦:៦៣)។ នៅពេល​ដែល​ទ្រង់​ប្រទាន​ការ​បង្រៀន​ដ៏​ពិបាក​មួយ ហ្វូង​មនុស្ស​ក៏បាន​រអ៊ូរទាំ។ មនុស្ស​ជា​ច្រើន​ក៏​បាន​ត្រឡប់​ទៅវិញ ហើយ​ឈប់​ដើរ​តាម​ព្រះអង្គ(ខ.៦៦) តែ​ពួក​សាវ័ក​នៅតែ​សម្រេច​ចិត្ត​បន្ត​ដើរ​តាម​ព្រះអង្គ​។ ពួក​គេ​ដឹង​ថា ក្រៅ​ពី​ព្រះបន្ទូល​ព្រះអង្គ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្កប់​ចិត្ត​ឡើយ​។ ឪពុក​របស់​ខ្ញុំ​ក៏​យល់​ឃើញ​ដូច​នេះ​ផង​ដែរ​។ ព្រះអង្គ​បាន​ប្រទាន​ក្តី​សង្ឃឹម…

Read article