March

You are here:
មិត្តភក្តិ និងខ្មាំងសត្រូវ

ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន។ រ៉ូម ១២:១៨ លោក​សាស្រ្តា​ចារ្យ ខេ​នេត អ៊ី បេ​លី(Kenneth E. Bailey) បាន​ធ្វើការ​បកស្រាយ អំពី​អ្នកដឹកនាំ​ប្រទេស​ម្នាក់ នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​រៀន​រក្សា​ឥរិយាបថ​ខុសពី​ធម្មតា ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។ គាត់​បាន​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​អ៊ីស្រាអែល​។ ពេល​គេ​សួរ​គាត់​ថា តើ​ប្រទេស​របស់​គាត់​អាច​រក្សា​តុល្យភាព​ដ៏​ផុយ​ស្រួយ ក្នុង​ទំនាក់ទំនង​នេះ​បាន​ដោយ​របៀបណា គាត់​ក៏បាន​ឆ្លើយ​ប្រាប់​គេ​ថា “យើង​ជ្រើសរើស​ប្រទេស​ជា​មិត្ត​របស់​យើង។ យើង​មិនបាន​លើកទឹកចិត្ត​ប្រទេស​ជា​មិត្ត ឲ្យ​ជ្រើសរើស​សត្រូវ​ឲ្យ​យើង​នោះ​ទេ”។ នេះ​ជា​ការសម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ​ម្នាក់​ៗ ឲ្យ​រស់នៅ ដោយ​សន្តិភាព​ជាមួយ​មនុស្ស​ទាំងអស់​ផង​ដែរ។ ក្នុង​ការ​ពិពណ៌នា​អំពី​ចារិក​លក្ខណៈ​របស់​ជីវិត​ដែល​ព្រះគ្រីស្ទ​បាន​កែប្រែ គាត់​បាន​សរសេរ​ថា “ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន”(រ៉ូម ១២:១៨)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​រំឭក​យើង​ថា សូម្បីតែ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្មាំងសត្រូវ​របស់​យើង(ខ.២០-២១) ក៏បាន​ឆ្លុះបញ្ចាំង អំពី​ជំនឿ និង​ការពឹងផ្អែក ដែល​យើង​មាន​មក​លើ​ព្រះគ្រីស្ទ និង​ការ​ថែរក្សា​របស់​ព្រះអង្គ​ផង​ដែរ​។ យើង​មិន​តែងតែ​អាច​រស់នៅ ដោយ​មេត្រី​ជាមួយ​មនុស្ស​គ្រប់គ្នា​បាន​ឡើយ(សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “បើសិនជា​បាន”)។ តែ​ការទទួលខុសត្រូវ​របស់​យើង ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រាជ្ញា​របស់​ព្រះអង្គ ដឹកនាំ​ការរស់នៅ​របស់​យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​យើង…

Read article
តន្រ្តីជាថ្នាំព្យាបាល

នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើងវិញ វិញ្ញាណ​អាក្រក់​ក៏​ថយចេញ​ពី​ទ្រង់​ទៅ។ ១សាំ​យ៉ូអែល ១៦:២៣ បេល​ឡា(Bella) ជា​ក្មេង​អាយុ៥ឆ្នាំ ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺមហារីក ក្នុង​មន្ទីរពេទ្យ ក្នុង​រដ្ឋ​ដា​កូតា​ខាងជើង។ នៅ​ទីនោះ គេ​បាន​ប្រើ​តន្រ្តី​ជាផ្នែក​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​នាង។ មនុស្សជា​ច្រើន​បាន​ទទួល​ឥទ្ធិពល​ដ៏​មានអំណាច របស់​តន្ត្រី ​មក​លើ​អារម្មណ៍​របស់​ពួក​គេ ដោយ​មិនដឹង​ច្បាស់​ថា មូលហេតុ​អ្វី តែ​ថ្មីៗនេះ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​តន្រ្តី​មាន​ មក​លើ​សុខភាព​របស់​អ្នក​ស្តាប់។ សព្វថ្ងៃ​នេះ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជ​បញ្ឌា​ឲ្យ​គេ​ប្រើ​តន្រ្តី ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​មនុស្ស ដូច​ក្មេង​ស្រី​បេលឡា​ជាដើម ក៏ដូចជា​អ្នក​ដែល​មាន​ជំងឺ​ប៉ាក់​គីនសិន ជំងឺ​វង្វេងវង្វាន់ និង​អ្នកមាន​របួស​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ស្តេច​សូល​ក៏បាន​ទទួលការ​ព្យាបាល​ដោយ​ប្រើ​តន្រ្តី​ផង​ដែរ ពេល​ដែល​ទ្រង់​មាន​អារម្មណ៍​ថា មានវិញ្ញាណ​អាក្រក់​បាន​មក​បំភ័យ​ទ្រង់។ អ្នកបម្រើ​ទ្រង់​ក៏បាន​ស្នើ​ឲ្យ​មាន​នរណា​ម្នាក់​លេង​ភ្លេង​ថ្វាយ​ទ្រង់​ស្តាប់ ដើម្បីឲ្យ​ទ្រង់​មាន​អារម្មណ៍ល្អ​ឡើងវិញ(១សាំ​យ៉ូអែល ១៦:១៦)។ គេ​ក៏បាន​ទៅ​ហៅ​យុវជន​ដាវីឌ​មកលេង​ស៊ុង ហើយ​ស្តេច​សូល​មានការ​ពេញ​ព្រះទ័យ​ចំពោះ​ដាវីឌ ហើយក៏​បាន​ឲ្យ​ដាវីឌ​នៅ​បន្ត​បម្រើ​ទ្រង់​ទៀត(ខ.២២)។ ដាវីឌ​ក៏បាន​លេង​ស៊ុង​ឲ្យ​ស្តេច​សូល​ស្តាប់ រៀងរាល់​ពេល​វិញ្ញាណ​អាក្រក់​មក​សណ្ឋិត​លើ​ទ្រង់ ដើម្បី​ជួយ​ឲ្យ​ទ្រង់​មាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺចាប់។ អ្នក​វិទ្យាសាស្រ្ត​ប្រហែល​ទើបតែ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​នៃ​តន្រ្តី ដែល​ព្រះ​ទ្រង់​បាន​ជ្រាប​តាំងពី​ដើម​រៀងមក។ ក្នុងនាម​ព្រះអង្គ​ជា​អ្នកបង្កើត​រូបកាយ និង​តន្រ្តី ព្រះអង្គ​បាន​ប្រទាន​តន្រ្តី​ជា​ថ្នាំ សម្រាប់​បញ្ហា​សុខភាព​យើង ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួលយក ទោះ​យើង​ស្ថិត​ក្នុង​សម័យ​ណា ហើយ​​ងាយ​ស្រួល ឬ​ពិបាក​ទៅ​ទទួលការ​ព្យាបាល​ពី​ពេទ្យ​ក៏ដោយ។ ពេលណា​យើង​ពិបាក​រក​តន្រ្តី​ស្តាប់ យើង​អាច​ច្រៀង​ថ្វាយព្រះ ក្នុង​ពេល​យើង​មាន​អំណរ ក៏ដូចជា​ពេល​មានទុក្ខ​លំបាក ដែល​នេះ​ក៏​ជា​តន្រ្តី​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ(ទំនុកដំកើង…

Read article
ការស្រោចទឹក នៃការលើកទឹកចិត្ត

ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញទៅមក ដូចជា​អ្នករាល់គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ។ ១ថែ​ស្សា​ឡូ​និច ៥:១១ មានរឿង​អស្ចារ្យ​មួយ​បាន​កើតឡើង រៀងរាល់​ពេល​រដូវ​ផ្ការីក អស់​រយៈពេល​១៥​ឆ្នាំ​ហើយ។ ពេល​ណា​រដូវរងា​បាន​កន្លង​ផុត​ទៅ ស្មៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ​មាន​ពណ៌ត្នោត ដូច​ដី​ហុយ ហើយ​មនុស្ស​ដែល​ដើរ​កាត់តាម​នោះ ប្រហែល​គិតថា ស្មៅ​នោះ​បាន​ងាប់ហើយ។ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​មាន​ព្រឹល នៅ​លើ​ភ្នំ​ជា​ប្រចាំ តែ​អាកាសធាតុ​នៅ​វាល​ទំនាប មាន​ភាព​រាំង​ស្ងួត ដោយ​ភាគច្រើន ក្នុង​ខែ​ដែល​មាន​អាកាសធាតុ​ក្តៅ​ជាង​ខែ​ផ្សេង​ទៀត គេ​ក៏​បាន​ដាស់តឿន​អំពី​ភាពរាំងស្ងួត​ផង​ដែរ​។ តែ​រៀងរាល់​ឆ្នាំ នៅ​ចុងខែ​ឧសភា ខ្ញុំ​បាន​បើក​ក្បាល​រ៉ូប៊ី​ណេ ស្រោចទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​សន្សំសំចៃ​ទឹក តែ​ខ្ញុំ​បាន​ស្រោច​ឲ្យបាន​ទៀងទាត់។ ហើយ​ក្នុងរយៈពេល​ប្រហែល ២សប្តាហ៍ ស្មៅ​ដែល​ក្រៀម​ស្វិត មាន​ពណ៌ត្នោត បាន​ប្រែជា​មាន​ពណ៌ខៀវខ្ចី​យ៉ាង​រស់​រវើក។ ស្មៅ​ពណ៌បៃតង បាន​រំឭក​ខ្ញុំ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការកម្សាន្ត​ចិត្ត។ បើ​គ្មាន​ការកម្សាន្ត​ចិត្ត​ទេ នោះ​ជីវិត​យើង ឬ​ជំនឿ​យើង អាច​ស្ទើរតែ​ប្រែក្លាយ​ជា​គ្មាន​ជីវិត។ តែ​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ការ​លើកទឹកចិត្ត​ជា​ទៀងទាត់ អាច​មានប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត គំនិត និង​វិញ្ញាណ​យើង។ សំបុត្រ​ទី១ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែ​ស្សា​ឡូ​និច បាន​និយាយ​សង្កត់ធ្ងន់ អំពី​សេចក្តី​ពិត​នេះ​ផង​ដែរ។ កាលនោះ​ពួក​គេ​កំពុង​មានការ​ថប់បារម្ភ និង​ការភ័យខ្លាច។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​ត្រូវ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ គាត់​ក៏បាន​ជំរុញ​ពួក​គេ ឲ្យ​បន្ត​ធ្វើការល្អ…

Read article
ការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ

ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។ ចោទិយកថា ៦:៩ កាល​ខ្ញុំ​រកមើល​ព័ត៌មាន នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​ទឹកជំនន់ នៅ​ឆ្នាំ២០១៦ នៅ​តំបន់​ខាងត្បូង​រដ្ឋ​លូ​វី​ស៊ី​អាណា ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​បង្ហោះ​សារ​មួយ។ បន្ទាប់ពី​នាង​បានដឹង​ថា ផ្ទះ​របស់​នាង​បាន​ខូចខាត ហើយ​ត្រូវ​សាងសង់​ឡើងវិញ ម្តាយ​របស់​នាង​ក៏បាន​លើកទឹកចិត្ត​នាង ឲ្យ​ស្វែង​រក​ព្រះអម្ចាស់ ក្នុង​ពេល​ដែល​នាង​កំពុង​បាក់ទឹកចិត្ត។ ក្រោយមក មិត្ត​ភក្តិ​ម្នាក់​នេះ​ក៏បាន​បង្ហោះ​រូបភាព​ខគម្ពីរ ដែល​នាង​បាន​រក​ឃើញ ដែលគេ​បាន​ឆ្លាក់​ពីលើ​ក្រប​ទ្វារ កាល​កំពុង​សាង​សង់ផ្ទះ​នោះ។ ប្រពៃណី​នៃ​ការ​សរសេរ​ខគម្ពីរ ពីលើ​ក្រប​ទ្វារផ្ទះ ប្រហែល​មាន​ប្រភព​នៅក្នុង​ការ​បង្គាប់​របស់​ព្រះ ដល់​ពួក​អ៊ីស្រាអែល​។ កាលនោះ ព្រះអង្គ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ឲ្យ​សរសេរ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​ថា ព្រះអង្គ​ជា​នរណា។ ពួក​អ៊ីស្រាអែល​បាន​ទន្ទេញ​ឲ្យ​ចាំ​ព្រះបន្ទូល​ព្រះអង្គ ដោយ​កត់​ក្រឹត្យវិន័យ ឲ្យ​ជាប់​ក្នុង​ចិត្ត​(ចោទិយកថា ៦:៦) បង្រៀន​កូន​របស់​ខ្លួន​ឲ្យ​ចេះ​ក្រឹត្យវិន័យ(ខ.៧) និង​សរសេរ​ព្រះបន្ទូល​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ និង​ច្រកចេញ​ចូល(ខ.៩)។ ការអនុវត្ត​ន៍​ដូចនេះ បាន​លើកទឹកចិត្ត​ពួក​គេ មិន​ឲ្យ​ភ្លេច​សេចក្តី​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល ឬ​សេចក្តី​សញ្ញា​ដែល​ពួក​គេ​បាន​តាំង​ជាមួយ​ព្រះអង្គ។ ការ​ដាក់​តាំង​ព្រះបន្ទូល​ព្រះ នៅក្នុង​ផ្ទះ​យើង ក៏ដូចជា​បន្តុះ​អត្ថន័យ​របស់​ព្រះបន្ទូល ក្នុងចិត្ត​យើង អាច​ជួយ​យើង​សង់​គ្រឹះ ដែល​ពឹងផ្អែក​ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ដូចដែល​ព្រះគម្ពីរ​បាន​បើក​សម្ដែង។ ហើយ​ព្រះអង្គ​អាច​ប្រើ​ព្រះបន្ទូល​ព្រះអង្គ ដើម្បី​នាំមក​នូវ​ការកម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​មាន​សោកនាដកម្ម ឬ​ការ​បាត់​បង់​ដ៏​ឈឺចាប់។—KATARA PATTON តើ​ព្រះគម្ពីរ​បាន​កម្សាន្ត​ចិត្ត​អ្នក​ខ្លាំង​បំផុត​នៅពេល​ណា? តើ​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ​បាន​ធ្វើជា​គ្រឹះ​នៃ​ជីវិត​អ្នក​ដូចម្តេច​ខ្លះ?…

Read article
ព្រះវត្តមានដ៏មានចេស្ដារបស់ព្រះអង្គ

ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាសប្រាប់​ដំណឹង នោះ​មានគ្នាច្រើន​ណាស់។ ទំនុកដំកើង ៦៨:១១ កាលពី​ឆ្នាំ​២០២០ គេ​បាន​អបអរ​ខួប១០០ឆ្នាំ នៃ​ការ​ធ្វើ​វិសោធនកម្ម​ទី៩ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះឆ្នោត។ នៅក្នុង​រូបថត ដែល​បាន​ផ្តិត​យក​ព្រឹត្តិ​ការ​ណ៍នៃ​ការ​ដើរ​ដង្ហែ​រ កាលពី​១០០​ឆ្នាំ​មុន គេ​ឃើញ អ្នក​ចូលរួម​កាន់​បដា ​មាន​សរសេរ​បទ​គម្ពីរ​ទំនុកដំកើង ៦៨:១១ ដែល​បាន​ចែងថា “ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់”។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៦៨ ស្តេច​ដាវីឌ​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ជា​អ្នកដឹកនាំ​មនុស្ស​ដែល​គេ​ជិះជាន់ ឲ្យ​មាន​សេរីភាព(ខ.៦) ដោយ​ជួយ​រាស្រ្ត​ដែល​ហត់នឿយ​ ឲ្យ​មាន​ភាព​ស្រស់ថ្លា និង​ស្អាង​ពួក​គេ​ឡើង​ជា​ថ្មី ដោយ​សេចក្តី​សប្បុរស​យ៉ាង​ហូរហៀរ​របស់​ព្រះអង្គ(៩-១០)។ ក្នុង​ខគម្ពីរ​ទាំង៣៥ នៃ​បទ​គម្ពីរ​ទំនុកដំកើង​នេះ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់​៤២​ដង ដោយ​បង្ហាញ​ថា ព្រះអង្គ​តែងតែ​គង់​នៅ​ជាមួយ​ពួក​គេ និង​ជួយ​សង្រ្គោះ​ពួក​គេ​ឲ្យ​រួចផុត​ពី​ភាព​អយុត្តិធម៌ និង​ទុក្ខវេទនា។ ហើយ​មនុស្សជា​ច្រើន​បាន​ប្រកាស​ដំណឹងល្អ​នេះ(ខ.១១)។ ទោះ​ស្រ្តី​ដែល​បាន​ដើរ​ដង្ហែ​ក្បួន ដើម្បី​ទាមទាសិទ្ធិ​បោះឆ្នោត បាន​យល់​ច្បាស់​អំពី​អត្ថន័យ​បទ​គម្ពីរ​ទំនុកដំកើង ៦៨ ឬ​អត់​ក៏ដោយ ក៏​បដា​របស់​ពួក​គេ​បាន​ប្រកាស​សេចក្តី​ពិត​នៃ​បទ​គម្ពីរ​នេះ ដែល​នៅតែ​មានន័យ​គ្រប់​សម័យ​កាល។ ព្រះ​ដែល​បាន​ធ្វើជា “ឪពុក​របស់​ក្មេងកំព្រា​” និង “អ្នកការពារ​ស្រ្តី​មេម៉ាយ”(ខ.៥) បាន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ទៅ​រក​កន្លែង​ដែល​មាន​ព្រះពរ ភាព​ស្រស់ថ្លា​ឡើងវិញ និង​ក្តី​អំណរ។ សូម​ទទួលការ​កម្សាន្ត​ចិត្ត​នៅ​ថ្ងៃនេះ ដោយ​ចាំ​ថា ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​តែងតែ​នៅ​ជាប់​ជាមួយ​រា​ស្រ្ត​ព្រះអង្គ…

Read article
អាចវិលត្រឡប់មកវិញគ្រប់ពេល

កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង។ លូកា ២២:៣២ លោក​រ៉ា​ច(Raj) បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ កាល​គាត់​ស្ថិត​ក្នុង​វ័យ​យុវជន តែ​មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ដាច់​ចេញពី​ជំនឿ ហើយក៏​បាន​រស់នៅ​ដោយ​គ្មាន​ព្រះ។ បន្ទាប់​មក នៅ​ថ្ងៃមួយ គាត់​ក៏បាន​សម្រេចចិត្ត​ចាប់ផ្តើម​ការ​ប្រកប​ទាក់ទង​ជាថ្មី​ជាមួយ​ព្រះយេស៊ូវ​ ហើយក៏​បាន​វិលត្រឡប់​ទៅ​ព្រះវិហារ​វិញ តែ​ត្រូវ​ស្រ្តី​ម្នាក់​​ស្តី​បន្ទោស​ឲ្យ​គាត់ ដោយ​កំហឹង ដោយសារ​គាត់​មិនបាន​មក​ព្រះវិហារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ។ ការ​ស្តី​បន្ទោស​នេះ បាន​បន្ថែម​ពីលើ​ភាព​អា​ម៉ាស និង​កំហុស ដែល​លោក​រ៉ាច​មាន ក្នុង​ការ​ដាច់​ចេញពី​ព្រះ ប៉ុន្មាន​ឆ្នាំ​មក​នោះ។ គាត់​ឆ្ងល់​ថា តើ​គាត់​គ្មាន​សង្ឃឹម​អាច​វិលត្រឡប់​មក​រក​ព្រះ​អង្គ​វិញ​ទេ​ឬ? បន្ទាប់មក គាត់​ក៏បាន​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ស្អាង​លោក​ស៊ីម៉ូន​​ពេត្រុស​ឡើងវិញ(យ៉ូហាន ២១:១៥-១៧) ទោះ​គាត់​បាន​បដិសេធន៍​ប្រាប់​គេ​ថា គាត់​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ(លូកា ២២:៣៤,៦០-៦១)។ ទោះ​សាវ័ក​ពេត្រុស​បាន​ធ្វើ​ខុស​ធ្ងន់​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​បាន​ទទួលការ​អត់​ទោស​បាប និង​ការ​ស្អាង​ឡើងវិញ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ឱកាស​ឲ្យ​គាត់​បញ្ជាក់​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​​សារ​ជាថ្មី ហើយ​ថែរក្សា​សិស្ស​ព្រះអង្គ​ផង​ដែរ(យ៉ូហាន ២១:១៥-១៧)។ មុន​ពេល​លោក​ពេត្រុស​បដិសេធន៍​ព្រះអង្គ ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា “កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង”(លូកា ២២:៣២)។ ព្រះបន្ទូល​នេះ​ក៏​បាន​សម្រេច។ លោក​រ៉ាច​ក៏​បាន​ទូល​សូម​ការ​អត់ទោស​បាប និង​ការ​ស្អាង​ឡើងវិញ ដូច​លោក​ពេត្រុស​ផង​ដែរ ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ជាមួយ​ព្រះយេស៊ូវ​យ៉ាង​ប្រកិត ហើយ​ថែម​ទាំង​​កំពុង​បម្រើ​ព្រះអង្គ ក្នុង​ពួក​ជំនុំ​មួយ និង​ជួយ​ទ្រទ្រង់​អ្នកជឿ​ដទៃ​ទៀត​ផង​ដែរ។ ទោះ​យើង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ​យ៉ាងណា​ក៏ដោយ…

Read article
តើឯកោ ហើយអស់សង្ឃឹមឬ?

ព្រះ​ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ។ លោ​កុប្បត្តិ ២១:១៧ គ្រួសារ​របស់​អ្នកស្រី​ស៊ូ(Sue) បាន​បែកបាក់ នៅចំពោះមុខ​គាត់។ ស្វាមី​គាត់​ស្រាប់តែ​ចាកចោល​ផ្ទះ ហើយ​គាត់ និង​កូន​ៗ​របស់​គាត់​មានការ​ភ័ន្តភាំង ហើយ​ខឹង។ គាត់​ក៏បាន​បបួល​ស្វាមី​គាត់ ឲ្យ​ទៅ​ជួប​អ្នក​ប្រឹក្សា​យោបល់​អាពាហ៍​ពិពាហ៍ ជាមួយ​គាត់ តែ​ស្វាមី​គាត់​មិនព្រម ដោយ​អះអាង​ថា គាត់​ជា​អ្នក​បង្ក​បញ្ហា។ ភាព​តក់​ស្លុត និង​ភាព​អស់សង្ឃឹម​ក៏បាន​កើតមាន​ក្នុងចិត្ត​គាត់ ពេល​ដែល​គាត់​បានដឹង​ថា ស្វាមី​គាត់​​មិន​អាច​វិលមកវិញ​បានទេ។ តើ​គាត់​អាច​ចិញ្ចឹម​កូន តែម្នាក់ឯង​បានទេ? នាង​ហា​កា​ជា​អ្នកបម្រើ​លោក​អ័ប្រាហាំ និង​នាង​សារ៉ា ក៏​ធ្លាប់​មាន​អារម្មណ៍​ដូចនេះ​ផង​ដែរ។ នាង​សារ៉ា​មានចិត្ត​អន្ទះសា​ ក្នុង​ការ​រង់ចាំ​ព្រះ​ទ្រង់ប្រទាន​កូនប្រុស​ម្នាក់ តាម​ព្រះបន្ទូល​សន្យា(លោកុប្បត្តិ ១២,១៥) ដូចនេះ នាង​ក៏​បាន​ឲ្យ​ស្វាមី​នាង​រួម​ដំណេក​ជាមួយ​នាង​ហា​កា ហើយ​ហាកា​ក៏បាន​បង្កើត​​អ៊ី​ស្មា​អែល(១៦:១-៤,១៥)។ ទោះជាយ៉ាងណា​ក៏ដោយ ពេល​ដែល​ព្រះ​ទ្រង់​សម្រេច​ព្រះបន្ទូល​សន្យា ដោយ​នាង​សារ៉ា​បង្កើត​បាន​អ៊ីសាក ភាព​តានតឹង​នៅក្នុង​គ្រួសារ​ក៏បាន​ផ្ទុះឡើង ដែល​បណ្តាល​ឲ្យ​លោក​អ័ប្រាហាំ​បង្ខំចិត្ត ឲ្យ​នាង​ហា​កា​ចាក​ចេញ​ទៅ​ជាមួយ​កូនប្រុស ដោយមាន​តែ​ទឹក និង​អា​ហារ​ខ្លះ​ៗ​ប៉ុណ្ណោះ(២១:៨-២១)។ តើ​នាង​មាន​អារម្មណ៍​អស់សង្ឃឹម​យ៉ាងណា នៅពេល​នោះ? មិនយូរ​ប៉ុន្មាន ពួក​គេ​ក៏បាន​អស់​អាហារ​បរិភោគ ក្នុង​វាល​រហោស្ថាន។ នាង​ហា​កា​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្តេច ហើយ​មិន​ចង់​ឃើញ​កូនប្រុស​នាង​ស្លាប់ នាង​ក៏បាន​ដាក់​គាត់ នៅ​ក្រោម​គុម្ពោត​ព្រៃ ហើយក៏​បាន​ដើរចេញ​ទៅ។ អ្នក​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​ទួញ​យំ។ តែ​ព្រះ​ទ្រង់​ស្តាប់​ឮ​កូន​នាង​យំ(ខ.១៧)។ ព្រះអង្គ​ស្តាប់​ឮ​សម្រែក​របស់​ពួក​គេ ហើយក៏​បាន​បំពេញ​តម្រូវការ​ពួក​គេ…

Read article
ព្រះទ្រង់ស្គាល់យើងច្បាស់

ឱ​ព្រះ​យេហូវ៉ា​អើយ​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ។ យេរេមា ១២:៣ ថ្មីៗនេះ ខ្ញុំ​បាន​មើលរូប​ចម្លាក់​លោក​ម៉ូសេ នៅក្នុង​រូបថត។ ពេល​ខ្ញុំ​ពិនិត្យ​បាន​ជិត ខ្ញុំ​ឃើញ​សាច់ដុំ​តូច​មួយ​បាន​ឡើង​ប៉ោង នៅ​លើ​ដៃ​ស្តាំ​របស់​រូប​ចម្លាក់​លោក​ម៉ូសេ។ សាច់ដុំ​នោះ ជា​សាច់ដុំ​ពន្លាត​សន្លាក់ ដែល​ពង្រីក​មាឌ​ពេលណា​នរណា​ម្នាក់​លើក​ម្រាម​កូន​ដៃ។ លោក​ម៉ៃឃល​អេន​ជែ​ឡូ(Michelangelo) ដែល​ជា​អ្នក​ឆ្លាក់រូប​នេះ មាន​ជំនាញ​ខាង​ឆ្លាក់​រូប​លម្អិត នៅ​លើ​រូបចម្លាក់​មនុស្ស ដែល​គាត់​បាន​ឆ្លាក់ ដោយ​រាប់បញ្ចូល​ចំណុច​ពិសេស ដែល​ជាងចម្លាក់​ភាគច្រើន​មើល​រំលង។ លោក​ម៉ៃ​ឃល​អេន​ជែ​ឡូ មានការ​យល់ដឹង​អំពី​រូបកាយ​របស់​មនុស្ស ដែល​ជាងចម្លាក់​តិចណាស់​បានដឹង តែ​ការ​ឆ្លាក់​ជា​លម្អិត ពីលើ​ថ្ម​ក្រានីត​នោះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ចិត្ត​របស់​មនុស្ស ដែល​ជាផ្នែក​ខាងក្នុង​នៃ​ជីវិត​មនុស្ស។ ហើយ​លោក​ម៉ៃ​ឃល​អេន​ជេ​ឡូ​តែងតែមាន​ការ​ខ្វះខាត​នៅត្រង់​ចំណុច​នេះ។ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ជម្រៅ​ដ៏​ជ្រៅ​បំផុត​នៃ​ចិត្ត​មនុស្ស។ ការ​អ្វី​ក៏ដោយ​ដែល​យើង​មើល​ឃើញ នៅ​លើ​មនុស្ស ទោះ​មើល​ដោយ​យកចិត្ត​ទុកដាក់ ឬ​មាន​ការ​យល់ឃើញ​យ៉ាងណា​ក៏ដោយ គឺ​អាច​គ្រាន់តែ​ឃើញ​ស្រមោល​នៃ​សេចក្តី​ពិត​ប៉ុណ្ណោះ។ តែ​ព្រះ​ទ្រង់​មើលឃើញ​អ្វី​ដែល​ជ្រៅ​ជាង​ស្រមោល។ ហេតុនេះ​ហើយ​ហោរា​យេរេមា​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូលបង្គំ”(១២:៣)។ ការយល់​ដឹង​របស់​ព្រះ អំពី​យើង​ម្នាក់​ៗ​មិនមែន​ជា​ការ​សន្និដ្ឋាន ឬ​ការ​សិក្សា​នោះ​ទេ។ ព្រះអង្គ​មិនបាន​សង្កេតមើល​យើង​ពី​ចម្ងាយ តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទត​មើល​ធ្លុះ ឃើញ​ការពិត​ដែល​ថា​យើង​ជា​នរណា។ ព្រះអង្គ​ជ្រាប​អំពី​ជម្រៅ​នៃ​ជីវិត​ខាងក្នុង​របស់​យើង សូម្បីតែ​អ្វី​ដែល​យើង​ពិបាក​យល់។ ទោះ​យើង​មានការ​តស៊ូ​ពិបាក​យ៉ាងណា ឬ​មាន​បញ្ហា​អ្វីក៏ដោយ​ក្នុងចិត្ត​យើង ព្រះ​ទ្រង់ទត​ឃើញ​យើង ហើយ​ពិតជា​ស្គាល់​យើង។—WINN COLLIER តើមាន​អ្វី​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ឯកោ ឬ​មិន​មាន​នរណា​ម្នាក់​ខ្វល់​អំពី​អ្នក? តើ​អារម្មណ៍​របស់​អ្នកមាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ…

Read article
សារៈសំខាន់នៃការស្តាប់តាមព្រះបន្ទូល

យ៉ូសៀស​មិនព្រម​ថយ បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះអង្គ​ដើម្បីឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ឡើយ។ ២របាក្សត្រ ៣៥:២២ កាល​ខ្ញុំ​បើកឡាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ផ្លូវ​ទៅកាន់​ផ្ទះ​របស់ខ្ញុំ នៅ​វាល​រហោស្ថាន​ហាក់​ដូចជា​​គួរឲ្យ​ធុញ​ទ្រាន់​ក្នុង​ការ​បើក​បរ​។ ដោយសារ​ផ្លូវថ្នល់​នោះ​វែង ហើយ​ត្រង់ ខ្ញុំ​បាន​បើក​លើស​ល្បឿន ពីរបី​ដង​ហើយ។ ពី​ដំបូង ប៉ូលិស​ដែល​ល្បាត​តាមផ្លូវ​ធំ បាន​ព្រមាន​ខ្ញុំ។ បន្ទាប់មក ខ្ញុំ​ក៏បាន​ទទួលសំបុត្រ​ផាកពិន័យ។ ក្រោយមក ខ្ញុំ​ក៏បាន​ទទួលការ​ផាកពិន័យ​ជា​លើក​ទីពីរ នៅកន្លែង​ដដែល។ ការ​បដិសេធន៍​មិនព្រម​តាម​ស្តាប់​ការណែនាំ អាច​នាំឲ្យមាន​ផលវិបាក​ដ៏​សោកសៅ។ យើង​ឃើញ​គំរូ​ដ៏​សោកសៅ​នេះ នៅក្នុង​ព្រះជន្ម​របស់​ស្តេច​យ៉ូសៀស ដែល​ជា​ស្តេច​ល្អ និង​ស្មោះត្រង់។ កាល​ស្តេច​អេស៊ីព្ទ ព្រះ​នាម​នេកោ ដឹកនាំ​ទ័ព​ឆ្លងកាត់​ទឹកដី​នគរ​យូដា ដើម្បី​ទៅ​ជួយ​សាសន៍​អាសស៊ើរ​ច្បាំង​ចក្រភព​បាប៊ីឡូន ស្តេច​យ៉ូសៀស​ក៏បាន​ចេញទៅ​ស្ទាក់​។ ស្តេច​នេកោ​ក៏បាន​ចាត់​អ្នកនាំសារ ទៅ​ប្រាប់​ស្តេច​យូសៀ​សថា “ព្រះ​ក៏បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់ឃាំង​ព្រះ ដែល​គង់​ជាមួយនឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ”(២របាក្សត្រ ៣៥:២១)។ ព្រះ​ទ្រង់​ពិតជា​បាន​ចាត់​ស្តេច​នេ​កោ​ឲ្យ​ទៅ​មែន តែ​ស្តេច​យ៉ូសៀស​មិនបាន “ស្តាប់​តាម​ពាក្យ​របស់​នេ​កោ ដែល​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅច្បាំង​នៅត្រង់​ច្រកភ្នំ​មេ​គី​ដោ”(ខ.២២)។ ស្តេច​យ៉ូសៀស​ក៏បាន​របស់​ធ្ងន់ ក្នុង​សង្រ្គាម​នោះ ហើយ​ពួក​យូដា និង​ពួក​ក្រុង​យេ​រូ​សាឡិម​ទាំង​អស់​គ្នា​ក៏​កាន់ទុក្ខ​​ស្តេច​យ៉ូសៀស(ខ.២៤)។ ស្តេច​យ៉ូសៀស​ស្រឡាញ់​ព្រះ។ ទីបំផុត​ទ្រង់​ក៏បាន​ជ្រាប​ថា ការ​ធ្វើ​អ្វីៗ​តាម​ចិត្ត​ខ្លួនឯង ដោយ​មិនបាន​ចំណាយពេល​ស្តាប់​ព្រះអង្គ…

Read article
ដើម្បីដំណឹងល្អ

ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់ជំពូក ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០ កាល​ឆ្នាំ ១៩១៧ ពេល​ដែល​លោក នែលសិន(Nelson) មាន​អាយុ ២៣ឆ្នាំ គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​រដ្ឋ​វើជីនា ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ ហើយ​គាត់​ក៏បាន​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើការ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ដែល​ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​២​លាន​នាក់ កំពុង​រស់នៅ។ លោក​នែល​សិន​បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នេះ អស់​រយៈ​ពេល​២៤​ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរ​ពេទ្យ ធ្វើ​ការ​វះកាត់ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ ពី​ដំបូង​ជនជាតិ​ចិន​បាន​ហៅ​លោក​នែលសិន ប៊ែល​ថា “បី​សាច​បរទេស” ដោយសារ​គេ​មិន​ទុកចិត្ត​ជន​បរទេស។ តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល ជា​អ្នក​ស្រឡាញ់​ប្រជាជន​ចិន”។ ក្រោយមក កូនស្រី​របស់​គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នក​ផ្សាយដំណឹង​ល្អ ឈ្មោះ ប៊ី​លី ក្រា​ហាំ(Billy Graham)។ ទោះ​លោក​នែលសិន ជា​ពេទ្យ​ផ្នែក​វះកាត់​ដ៏​ចំណាន និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​មនុស្សជា​ច្រើន​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ តាម​រយៈ​គាត់ មិនមែន​ដោយសារ​ជំនាញ​របស់​គាត់​នោះ​ទេ តែ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​រស់​នៅ ស្រប​តាម​ដំណឹងល្អ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ ក្នុង​ពួក​ជំនុំ​នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា…

Read article