ទីប្រឹក្សាច្រើន
លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែលជាទេវវិទូ នៅសតវត្សរ៍ទី១៥ បានមានប្រសាសន៍ថា “តើមានអ្នកប្រាជ្ញណា ដែលមានចំណេះដឹងសព្វគ្រប់គ្មានកន្លែងចន្លោះ? ដូចនេះ ចូរកុំទុកចិត្តលើគំនិតរបស់ខ្លួនឯងពេក តែចូរត្រៀមចិត្ត ដើម្បីស្តាប់យោបលអ្នកដទៃផង”។ ទោះបីជាអ្នកមានទស្សនៈល្អក៏ដោយ តែបើអ្នកស្រឡាញ់ព្រះ នោះមានពេលខ្លះ អ្នកត្រូវអនុវត្តតាមទស្សនៈរបស់អ្នកដទៃ ដែលស្របតាមបំណងព្រះទ័យព្រះវិញ ដែលនាំឲ្យចំណេញជាង”។ លោកថូម៉ាសបានទទួលស្គាល់ សារៈសំខាន់នៃការសុំយោបល ពីទីប្រឹក្សាដែលយើងអាចទុកចិត្តបាន ពេលដែលយើងធ្វើផែនការសម្រាប់ជីវិតយើង។ ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ មនុស្សដែលឆ្លាតវ័យ គួរតែបើកចិត្ត ទទួលយោបលពីអ្នកដទៃ ដែលព្រះអាចប្រើ ដើម្បីនាំមកនូវប្រាជ្ញា សម្រាប់ដឹកនាំជីវិត។ ពេលដែលមនុស្សម្នាក់ស្វែងរកយោបលដ៏ឆ្លាតវ័យពីអ្នកដទៃ គាត់កំពុងតែបង្ហាញថា ខ្លួនអាចមើលរំលងចំណុចសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្ត។ ស្តេចសាឡូម៉ូន ជាមនុស្សដែលឆ្លាតបំផុតរបស់ជនជាតិអ៊ីស្រាអែល បានសរសេរអំពីសារៈសំខាន់ នៃការទទួលយោបលពីអ្នកដទៃ។ គឺដូចដែលមានសេចក្តីចែងថា “ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ”(សុភាសិត ១៥:២២)។ ព្រះអម្ចាស់ជាអ្នកប្រឹក្សាយោបលដ៏អស្ចារ្យ(អេសាយ ៩:៦) ហើយព្រះអង្គសព្វព្រះទ័យនឹងការពារយើង តាមរយៈទីប្រឹក្សាដែលឆ្លាតវ័យ និងកោតខ្លាចព្រះ។ ចូរសុំយោបលពីពួកគេ ហើយអរព្រះគុណព្រះ សម្រាប់យោបលល្អៗដែលពួកគេផ្តល់ឲ្យ។ ពួកគេអាចជួយឲ្យយើងអាចមើលឃើញផែនការរបស់ព្រះអង្គ កាន់តែច្បាស់…
Read article