ព្រះយេស៊ូវមិនប្រកាន់អតីតកាលរបស់យើង
ម៉ាថាយ ២៨:១៦-២០ គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង។ ម៉ាថាយ ២៨:១៨ បន្ទាប់ពីព្រះយេស៊ូវបានរំដោះកូនប្រុសខ្ញុំ ឈ្មោះចេហ្វ(Geoff) ឲ្យរួចផុតពីការញៀនថ្នាំ ខ្ញុំនៅតែមានការព្រួយបារម្ភអំពីគាត់។ យើងបានឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នា ហើយជួនកាល ខ្ញុំនៅតែផ្ដោតចិត្តទៅលើអតីតកាលដ៏ពិបាករបស់គាត់ ជាជាងផ្ដោតចិត្តទៅលើអនាគតដែលព្រះទ្រង់បានរៀបចំសម្រាប់គាត់។ ឪពុកម្តាយដែលមានកូនញៀនថ្នាំ ច្រើនតែមានការព្រួយបារម្ភថា ពួកគេនឹងវិលត្រឡប់ទៅរកការសេពគ្រឿងញៀនទៀត ហើយថ្ងៃមួយ ក្នុងការជួបជុំគ្រួសារ ខ្ញុំក៏បានប្រាប់ចេហ្វថា “កូនកុំភ្លេច យើងមានខ្មាំងសត្រូវមួយ ហើយវាមានអំណាចខ្លាំងណាស់”។ គាត់ក៏បានឆ្លើយតបថា “បាទប៉ាខ្ញុំដឹងហើយ វាមានអំណាច តែវាមិនអាចគ្រប់គ្រងកូនបានទេ”។ ក្នុងពេលនោះ ខ្ញុំក៏បាននឹកចាំ អំពីអំណាចរបស់ព្រះយេស៊ូវដែលបានជួយសង្គ្រោះយើង ឲ្យរួចពីបាប ហើយបានកែប្រែជីវិតយើង ពេលណាយើងមើលទៅព្រះអង្គ។ ភ្លាមៗនោះ ខ្ញុំក៏បាននឹកចាំពាក្យពេចន៍ដែលព្រះអង្គមានបន្ទូល ទៅកាន់សិស្សព្រះអង្គ មុនពេលព្រះអង្គជិតដល់ពេលយាងទៅព្រះវរបិតានៅស្ថានសួគ៌វិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង”(ម៉ាថាយ ២៨:១៨)។ ព្រះយេស៊ូវដែលបានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ បានបើកផ្លូវឲ្យយើងចូលទៅរកព្រះអង្គ ទោះយើងមានអតីតកាលដូចម្តេចក៏ដោយ។ ព្រះអង្គគ្រប់គ្រងពេលអតីតកាល និងពេលអនាគតរបស់យើង។ ដោយសារព្រះអង្គបានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើងជារៀងរហូត(ខ.២០) នោះយើងអាចទុកចិត្តថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យព្រះអង្គ ហើយជីវិតយើងស្ថិតក្នុងព្រះហស្តព្រះអង្គជានិច្ច។ ព្រះយេស៊ូវបានប្រទានយើងនូវក្តីសង្ឃឹម ប្រសើរជាងក្តីសង្ឃឹមទាំងអស់ ជាក្តីសង្ឃឹមដែលល្អយ៉ាងខ្លាំងចំពោះយើង…
Read article