នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ជ្រើសរើសយកជីវិត

ពេល​ខ្ញុំ​កំ​ពុ​ងច​ម្រើន​វ័យ​ធំ​ឡើ​ង ខ្ញុំឧ​ស្សាហ៍សួ​រ​ខ្លួន​ឯង​ថា “តើព្រះ​មាន​បំណង​ព្រះ​ទ័យ​យ៉ាងណា​ សម្រាប់​ជីវិ​ត​ខ្ញុំ”។ ចុះបើ​សិ​ន​ជា​ខ្ញុំ​មិ​ន​អាច​រ​​កឃើញ ឬ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ? កាលនោះ​ ខ្ញុំយ​ល់ថា​ ការ​ស្វែង​រក​​បំណ​ង​ព្រះទ័យ​ព្រះ ​ហាក់​ដូច​ជា​មិ​ន​ខុស​ពី​ការ​ស្វែង​រក​ម្ជុល​ក្នុង​បា​តស​មុ​ទ្រ​ទេ។ គឺ​ហាក់​ដូ​ច​​ជា​បាន​លាក់​ទុក​មិ​ន​ឲ្យ​ខ្ញុំដឹ​ងអ​ញ្ចឹ​ង។​ ខ្ញុំ​ពិបា​ក​យ​ល់​ណា​ស់ គឺ​បាន​ត្រឹម​តែ​ស្មា​ន ហើយ​មាន​ការ​យល់​ច្រឡំ​រាប់​មិន​អ​ស់។​ ប៉ុន្តែ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ខ្ញុំ​មាន​ទស្សនៈយ​ល់​ខុស អំពី​បំណង​ព្រះទ័​យ​ព្រះ។ ព្រះមិ​ន​សព្វ​​ព្រះទ័យ​​ឲ្យយើ​ងរ​ស់​នៅ​ជា​ម​នុស្ស​បាត់ប​ង់ និង​វង្វេង ហើយ​ចេះតែ​ស្វែ​ង​រក​ទាំ​ងងងឹត​ងងល់​ឡើយ​។​ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ឲ្យ​យើ​ងស្គា​ល់បំ​ណង​ព្រះទ័​យ​ព្រះ​អ​ង្គ។ ព្រះ​អ​ង្គ​បានបង្ហាញ​ព្រះ​ទ័យ​ដ៏​សាមញ្ញ​រប​ស់​ព្រះអ​ង្គ ឲ្យ​យើង​ស្គាល់​ច្បា​ស់។ ព្រះ​អង្គមិ​ន​បាន​ប្រ​ទាន​ឲ្យ​យើង​មាន​ជម្រើ​ស​ច្រើនពេ​ក​ឡើ​យ គឺ​បាន​ប្រទាន​ជម្រើស​តែ​ពី​រ​ប៉ុណ្ណោះ។ តើ​យើង​ជ្រើស​រើ​ស​យក “ជីវិត និងការ​ល្អ” ឬ​រើស​យក “សេចក្តី​ស្លាប់ និង​ការ​អាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុង​ករណី ដែល​យើង​មិ​ន​ដឹ​ង​ច្បា​ស់ថា​ ត្រូវ​រើស​យកមួយ​ណា​ ព្រះអ​ង្គ​ថែម​ទាំង​បា​ន​ប្រា​ប់ថា យើង​ត្រូវ​រើស​យក ​“ជីវិត”(ខ.១៩)។ ការ​ជ្រើស​រើស​ជី​វិ​ត ជាកា​រ​ជ្រើស​រើស​ព្រះ និង​ស្តាប់​បង្គាប់ព្រះ​បន្ទូល​ព្រះអ​ង្គ។ ពេល​លោក​ម៉ូសេមាន​ប្រសាសន៍​ផ្តាំ​ផ្ញើពួក​អ៊ីស្រាអែល គាត់​បាន​ប្រាប់ពួកគេ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ឲ្យបាន​ត្រឹ​មត្រូវ ដោយ​​យក​​​ចិត្ត​​​ទុក​ដាក់​  ហើយ​​ប្រយ័ត្ន​​នឹ​ង​​ប្រព្រឹត្ត​​តាម​ ​ អស់​​ទាំ​ង​​ពាក្យ​​​ក្នុង​​​ក្រឹត្យ​វិន័យ…​ដោយសារ​សេចក្តី​​នោះ​ ជា​ជីវិត​របស់​ពួក​គេ​រាល់​គ្នា”​(៣២:៤៦​-៤៧)។ ព្រះមាន​បំណ​ង​ព្រះទ័យ​ឲ្យ​យើង​មា​នជី​វិត។ ព្រះប​ន្ទូល​ព្រះ​អង្គ​ជា​ជី​វិត។ ហើយព្រះ​យេ​ស៊ូវ​ជា​ព្រះប​ន្ទូល​​ព្រះ។ មាន​ពេល​ខ្លះ ព្រះអ​ង្គប្រា​ប់​យើ​ងថា​…

Read article
មិនអាចរាប់បាន

រឿង​ល្ខោន​ដែល​​មាន​ចំ​ណង​ជើ​ង​ថា អ័ម៉ាឌីស(Amadeus) និយាយ​អំពី​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់ ​ក្នុងស​តវត្សរ៍​ទី​១៨ ដែល​កំពុ​ងតែ​ខិ​ត​ខំ​ស្វែង​យល់ អំពី​ព្រះ​ទ័យ​ព្រះ​។ លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ជា​អ្នក​មា​ន​ភាព​ឧ​ស្សាហ៍ក្នុ​ង​ជំនឿ​។ គាត់​មាន​ចិត្ត​ឆេះ​ឆួល ចង់​បង្កើ​ត​បទ​ភ្លេងដែ​ល​គេនឹ​ង​ប្រើ​គ្រប់​សម័យ​កាល តែគា​ត់​មិន​អាច​ធ្វើ​បា​នល្អ​ឡើ​យ។ គាត់​មាន​កំ​ហឹង​យ៉ាង​ខ្លាំង ​ពេល​ដឹង​ថា  ព្រះបា​​ន​ប្រទាន​នូវ​អំណោយ​ទាន​ផ្នែក​តន្រ្តី​ដ៏​អស្ចារ្យ​បំផុត  ដ​ល់លោ​ក​វ៉ូហ្វហ្គែង  អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែល​មិន​មែ​ន​ជា​អ្នក​គោរព​ប្រតិ​បត្តិ​ព្រះ។ ត្រង់​ចំណុច​នេះ រឿង​អ័ម៉ាឌីស និង​ព្រះគ​ម្ពី​រ​យ៉ូប​​មាន​សំណួរ​មួយ​ដូ​ច​គ្នា។ អ្នកនិ​ពន្ធ​ព្រះ​​គម្ពី​រ​យ៉ូប​បា​ន​ឆ្ងល់​ថា​ ហេតុអ្វីបា​​ន​ជា​ព្រះដាក់ទោ​ស​   មនុស្ស​ដែ​ល​សុចរិត​បំផុត  ក្នុង​ពិភព​លោក?  រី​ឯ​អ្នក​និពន្ធ​រឿង​អ័ម៉ាឌីស​វិញ បាន​ឆ្ងល់​ថា​ ហេតុអ្វី​បា​ន​ជា​ព្រះ​ ប្រទាន​រង្វាន់ ​ដល់​មនុស្ស​ដែល​មិន​​ស​មនឹ​ង​ទ​ទួល? ​ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀ​បប្រ​ដូច​ អំពី​ពួក​ជើង​ឈ្នួល​ និង​ការ​ដែល​ពួក​គេ​មិនសុខ​ចិត្ត​នឹងការឲ្យ​​ថ្លៃឈ្នួ​ល​។ ក្នុងរឿងនេះ មាន​អ្នក​ខ្លះ​ឈ​រ​នៅទំនេរ​អត់​ការ​ធ្វើ​ ក៏​ត្រូវ​ថៅកែជួល​ឲ្យ​ធ្វើចំ​ការគា​ត់ នៅម៉ោ​ង៥​ល្ងា​ច(ម៉ាថាយ ២០:៦-៧)។ ជើង​ឈ្នួល​ដទៃ​ទៀត ដែល​បាន​​ធ្វើកា​រ​ប​ម្រើ​គា​ត់ តាំង​ពីព្រឹ​កម​ក មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែ​ល​ថៅ​កែបើក​ប្រាក់ឈ្នួ​ល​​  ឲ្យ​​អ្នកម​ក​ធ្វើ​កា​រម៉ោ​ង​៥​ល្ងាច ស្មើ​​អ្នក​ដែល​ធ្វើកា​រ​​តាំង​ពីព្រឹក​! តាម​​ន័​យ​​​សេ​ដ្ឋកិ​ច្ច ការ​បើ​កថ្លៃ​ឈ្នួ​ល​ដូចនេះ​ មិន​អាច​ទ​ទួល​យ​ក​បា​ន​ទេ តែ​ព្រះអ​ង្គស​ព្វ​ព្រះ​ទ័យ​​ឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។​…

Read article
ពិនិត្យប្រេងម៉ាស៊ីន

ពេល​ខ្ញុំប​ង្រៀន​កូន​ស្រី​ខ្ញុំ​ ឲ្យ​ចេះបើក​ឡា​ន ខ្ញុំ​រាប់​បញ្ចូល​កា​រ​បង្រៀន​បន្តិច​បន្តួច អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ការ​មើល​ថែរ​គ្រឿង​ម៉ាស៊ីន​រប​ស់ឡា​ន​ផ​ង​ដែរ។ យើង​ក៏​បាន​ទៅ​យាន្ត​ដ្ឋាន​មួយ​កន្លែងក្នុង​តំបន់ ជាក​ន្លែង​ដែ​ល គេរៀនពិ​និត្យ​មើ​ល​ប្រេ​ង​ម៉ាស៊ី​នឡា​ន នៅ​​ពេល​​​គេ​ចាក់​សាំង​។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក កា​រនេះ​​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ អំពី​ពាក្យ​ស្លោក ដែល​ពោល​ថា ​“ប្រេង​ម៉ាស៊ីនថោកទេ តែម៉ា​ស៊ីន​ឡា​ន​ថ្លៃ”។ បាន​សេច​ក្តី​ថា ការ​ចំណាយ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ី​នឲ្យ​ទៀ​ង​ទាត់ គឺ​​​អស់​លុយ​តិច​ជាង​​ការផ្លាស់​ប្តូ​រ​ម៉ាស៊ីន​ឡាន​​។​ ការ​ថែទាំ​​ព្រ​លឹ​ងវិញ្ញាណ ក៏​សំខាន់​ចំពោះ​ការរ​ស់​នៅ​របស់យើង​ផង​ដែ​រ។ ការ​ចំ​ណាយ​ពេ​ល​ប្រ​ចាំ​ថ្ងៃ ដើម្បី​អាន​ព្រះ​គម្ពីរ ​អធិស្ឋា​ន និង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​ ជា​គន្លឹះ ដែល​ជួ​យ​មិ​ន​ឲ្យ​មាន​កា​រ​ខូចខាត​ខាង​វិ​ញ្ញាណ។ ក្នុងទំ​នុក​ដំកើង ជំពូក៥ ស្តេច​ដាវីឌ​បា​ន​មាន​បន្ទូល​ថា “ឱ​ព្រះ​យេហូវ៉ា​​អើយ នៅ​​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង”(ខ.៣)។ ក្នុង​ខ​បន្ទាប់ទៀត ទ្រង់បា​ន​ស​រសើរ​ដំកើង អរ​ព្រះគុ​ណ និង​​ទូល​សូម​​អស់​ពី​ចិត្តដល់​ព្រះ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​យល់​អំពី​ភាព​ចាំបា​ច់ នៃ​ការ​ចាប់​ផ្តើម​ការ​រ​ស់​នៅប្រ​ចាំ​ថ្ងៃ ជាមួ​យព្រះ​អ​ម្ចាស់។ មុន​ពេល​ពួ​ក​គេបើកមើលទូរស័ព្ទ​​ មើល​ព​ត៌​មាន ឬញាំ​អា​ហារ​ពេល​ព្រឹ​ក ពួក​គេ​តែង​តែ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ​មួយ​រយៈ​ពេល​សិ​ន ដោយ​អាន​ព្រះ​បន្ទូ​ល​ព្រះ​ សរសើរ​ដំកើ​ង​ព្រះ​អ​ង្គ សម្រាប់​ភាពធំ​ឧត្តម្ភ​របស់​ព្រះ​អង្គ និង​អរ​ព្រះ​គុ​ណព្រះ​អង្គ សម្រាប់​សេចក្តី​ស្រ​ឡាញ់​ ហើយស្វែង​រ​ក​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ។ ​ចំណែកអ្ន​ក​ផ្សេ​ង​ទៀ​ត ក៏​បាន​ចំ​ណាយ​ពេ​ល​អា​នព្រះ​គ​ម្ពីរ…

Read article
អត្ថន័យរបស់ឈ្មោះ

មិត្តភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បា​ប់ ទុកឲ្យ​​កូន​របស់​គាត់​ ដែល​ទើប​តែ​កើត​សម្រាប់​ឲ្យ​គាត់​អា​ន ពេ​លគា​ត់​ធំ​ឡើង។​ ក្នុង​សំបុ​ត្រ​នោះ គាត់​បាន​ស​រសេរ​ថា “កូន​ប្រុស ជា​ទីស្រឡាញ់រ​បស់​ប៉ា ប៉ានិង​ម៉ាក់​ចង់​ឲ្យ​កូន​រ​ក​ឃើ​ញ​​ពន្លឺ និង​​ផ្តោ​ត​​​ទៅ​​លើព​​ន្លឺ​នោះ​។ កូន​​មាន​ឈ្មោះ ស៊ីន  សន(Xin Xuan)។ ស៊ីន​មាន​ន័​យ​ថា ភាព​ស្មោះត្រ​ង់ កា​រស្ក​ប់​ចិត្ត និង​ភាព​ត្រឹ​ម​ត្រូវ ហើយសន មាន​ន័យ​ថា ភាព​កក់​ក្តៅ និង​ពន្លឺ”។ គាត់​និង​ភរិយា​របស់​គាត់ បាន​ជ្រើស​រើស​ឈ្មោះ​មួយ​នេះ ​យ៉ាងប្រុ​ង​ប្រយ័ត្ន ដោយ​សង្ឃឹម​ថា កូន​ប្រុស​របស់​ខ្លួ​ននឹង​បាន​ល្អ​ដូច​ឈ្មោះ​នោះ​ដែរ។ យ៉ាង​ណាមិ​ញ ពេលដែ​ល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះថ្មី​ឲ្យ​លោកស៊ីម៉ូន​ថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះ​អង្គ​មិ​​នមែន​ចេះតែ​រើ​សឈ្មោះ​ឲ្យ​គាត់​ព្រាវ​ៗ​នោះ​ឡើយ។ ពេត្រុស​​មាន​ន័យថា ​“ថ្ម”។ ប៉ុន្តែ ទាល់តែ​មួ​យ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​មាន​ភាព​រឹង​មាំដូច​ឈ្មោះ​នោះ​។ តាម​ព្រះគ​ម្ពីរ យើង​ដឹង​ថា លោក​ពេត្រុស​មាន​ប្រវត្តិ​ជា​អ្នក​នេសាទ​ត្រី ដែល​ជា​មនុស្ស​ឆេវ​ឆាវ។  គា​ត់ធ្លា​ប់​ប្រកែកជាមួ​យ​ព្រះយេ​ស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបា​ន​ដក​ដាវ​កាប់​គេ(​យ៉ូហាន ១៨:១០-១១) ហើយ​ថែម​ទាំ​​ង​បាន​បដិសេធ​ថា ​មិនស្គា​ល់ព្រះ​អ​ង្គ​ទៀ​ត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុង​ព្រះគ​ម្ពី​រ​កិច្ចការ ​យើងឃើ​ញថា​ ព្រះ​បាន​ធ្វើ​កា​រ​ក្នុង​ជីវិ​តគា​ត់ ហើ​យបានប​ង្កើត​ពួក​ជំនុំ​តាមរ​យៈគា​ត់​ទៀត​ផ​ង។ ដូច​នេះលោ​កពេ​ត្រុស ​ពិត​ជាបា​នក្លា​យជា​ម​នុស្ស…

Read article
អ្នកមានមិត្តសំឡាញ់ដ៏ពិត

សព្វថ្ងៃ​នេះ ការប្រើ​​ប្រាស់​បណ្តា​ញ​ស​ង្គ​ម​កំពុ​ងតែ​មា​នកា​រពេញនិ​យម​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គ​ម​ ច្រើន​​តែ​​​មាន​ភាពឯកកោ​កាន់​តែ​ខ្លាំ​ង ដែល​នោះ​ជា​ផល​វិបាក ដែល​ពួក​គេ​ទទួ​ល​បាន​  ដែល​មិន​គួ​រ​ឲ្យ​ជឿ។  មាន​អត្ថ​ប​ទ​មួយ  ដែល​គេបាន​​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺ​ណែត បាន​លើក​ឡើ​ង​ថា “អ្នកដែ​លមិ​ន​យល់​ស្រប​នឹង​ការ​រ​ស់​នៅ ដោយ​ចំណាយ​ពេល​ច្រើន​ពេក​នៅ​លើបណ្តាញអ៊ីនធឺ​ណែ​ត បាន​អះអា​ងថា​ ​មិត្តភ័​ក្រ​នៅ​លើបណ្តាញស​ង្គម មិន​អាច​ជំនួស​មិ​ត្តភ័​ក្រ​ក្នុង​ពិ​ភពពិ​ត ឲ្យបា​នគ្រ​ប់​គ្រាន់​ឡើ​យ ហើយ … បុគ្គ​លណា​ ដែលយ​កមិ​ត្ត​ភ័ក្រ​នៅលើ​បណ្តា​ញស​ង្គម មក​ជំនួ​សមិ​ត្ត​ភ័​ក្រ​​ក្នុង​សង្គម​ពិត​ អាច​ក្លាយ​ជាមនុស្សដែ​លកា​ន់​តែឯកោ ហើយ​ធ្លាក់​ទឹក​ចិ​ត្ត​កាន់​តែ​ខ្លាំ​ង”។​ ក្រៅ​ពី​ភាព​ឯកោ​ដែ​លកើ​ត​មាន ក្នុង​បច្ចេ​ក​វិទ្យា យើង​ម្នាក់​ៗ​សុ​ទ្ធ​​តែ​ត​យុទ្ធ នឹងរ​ដូវ​កាល​នៃ​ភា​ពឯ​កកោ​ ដោយ​មិន​ដឹង​​ថា តើ​មាន​នរណា​ម្នាក់​ដឹង យល់ ឬ​យក​ចិត្ត​ទុក​ដា​ក់ចំ​ពោះ​បន្ទុក​ដែល​យើ​ង​កំពុង​តែ​លីសែង ឬ​ការ​លំបា​កដែ​ល​យើ​ងកំពុង​ជួបប្រ​ទះ​ទេ។ ប៉ុន្តែ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ មាន​ការ​ធា​នា​ថា​ ព្រះ​គ្រីស្ទ​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​អ្នក​ដែ​លនឿ​យព្រួយ។ ព្រះស​ង្រ្គោះបា​នមា​ន​បន្ទូល​សន្យា ​អំពី​ព្រះវ​ត្តមា​ន​ដែល​កម្សាន្ត​ចិត្ត ដែល​មាន​ចែ​ង​ច្បាស់​ក្នុង​​ព្រះ​គម្ពីរ ដែលមិ​នអា​ច​ប្រកែកបា​ន​ឡើ​យ គឺដូ​ច​ដែល​​ស្តេច​ដាវី​ឌ​បាន​តែង​ទំនុកដំកើង​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ទោះ​បី​ជា​ភាព​ឯកកោ​នោះ ​បាន​កើត​ឡើង​ដោ​យសារ​ការ​សម្រេច​ចិ​ត្ត​រប​ស់​យើង ឬ​ដោយ​សារ​ចរន្ត​នៃ​វប្បធម៌ ដែល​នៅជុំ​វិញ​​យើង ឬ​មួយ​ដោ​យ​សារ​បាត់​បង់ម​នុស្សជា​ទីស្រឡាញ់ ដ៏​ឈឺចា​ប់​ក៏​ដោយ…

Read article
ប្រើទឹកក្នុងដបច្រើនពេក

នៅសហរ​ដ្ឋ​អាមេ​រិក គេបា​នប្រើ​ទឹ​កប​រិសុទ្ធ​ដែល​គេ​ច្រកក្នុ​ង​ដប​ ក្នុងប​រិមាណ​ដ៏​ច្រើន​លើស​លប់ អស់​ជាច្រើ​ន​ឆ្នាំ​មកហើ​យ។ មនុស្សភា​គ​ច្រើ​ន​នៅ​ទីនោះ បាន​ទទួ​លកា​រ​ផ្គ​ត់ផ្គ​ង់​ទឹកស្អាត ដោយឥត​គិត​ថ្លៃ​ ហើយអា​ច​បើក​ក្បា​លរូប៊ីណេនៅ​ផ្ទះប្រើ​ ​ហើយអា​ច​ប្រើ​ក្បាល​រូប៊ីណេទឹកស្អាត នៅទី​សាធារណៈ សម្រា​ប់ប​រិភោគ​នៅ​ពេល​ណា​ក៏​បាន​ ប៉ុន្តែ ពួកគេ​នៅ​​តែទិ​ញទឹ​កដែ​ល​គេ​ច្រកក្នុ​ងដ​ប​លក់​នោះដ​ដែល។ ខ្ញុំមិ​នយ​ល់​ថា​ ខ្ញុំ​ត្រូវ​ចំណាយ​​លុយ ទៅលើរបស់​អ្វី​​ដែលគេ​បាន​​ផ្តល់​ឲ្យដោយឥ​ត​គិត​ថ្លៃ​នោះឡើ​យ​ ប៉ុន្តែ អ្នកខ្លះ​ជឿថា​ ផលិតផ​ល​ដែល​ពួ​កគេ​បា​នចំណា​យលុ​យ​​ទិញ មានភាព​ល្អ​ប្រសើរជា​ង​រប​ស់​ដែល​​ទទួល​បាន​ដោ​យឥ​ត​គិ​ត​ថ្លៃ។ យ៉ាងណា​មិ​ញ​ ជួន​កាល បញ្ហា​នេះ​ក៏​កើត​មា​នក្នុ​ង​ជីវិ​ត​ខាង​វិញ្ញាណផ​ង​ដែរ។​ អ្នក​ខ្លះ​មាន​កា​រ​ពិបា​ក នៅ​ក្នុង​កា​រស​ម្រេច​ចិត្តទទួល​យក​សេ​ចក្តីស​ង្រ្គោះ ដោយ​ឥត​គិ​ត​ថ្លៃ។ ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឲ្យបា​នសេ​ចក្តី​សង្រ្គោះ​។ ប៉ុន្តែ គ្មាន​នរ​ណា​ម្នា​ក់​អាចប​ង់​ថ្លៃ ​ដើម្បីទ​ទួល​សេច​ក្តី​សង្រ្គោះ​ឡើ​យ ព្រោះ​គេ​ត្រូវ​បង់​ថ្លៃ​ ដោយភា​ព​ល្អ​ឥតខ្ចោះ​រ​បស់​ខ្លួ​ន តែ​គ្មាន​ន​រណាម្នា​ក់​ល្អឥ​តខ្ចោះ​ឡើយ​(ម៉ាថាយ ១៩:២១) ហើយ​មាន​តែ​ព្រះយេស៊ូវ​ទេ​   ដែល​អា​ច​ប​ង់ថ្លៃ​នោះ​បា​ន(រ៉ូម ៥:១៨)។ ព្រះ​អង្គ​បា​ន​ស​ន្យា ដល់អ​ស់​អ្នក​ដែ​ល​ស្រេក​ទឹ​កថា​ ​ព្រះអង្គ​នឹ​ង “​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ”(វិវរណៈ ២១:៦)។ អ្នក​ខ្លះព្យាយា​មបង់​ថ្លៃ​យកទឹ​ក​ដ៏រ​ស់ នៃ​សេចក្តី​សង្រ្គោះ ដោយ​ការ​ប្រព្រឹត្ត​ល្អ និង​ការ​ដាក់​ទាន​។ ទោះ​បី​ជា​ព្រះបា​ន​ឲ្យត​ម្លៃ ចំពោះ​ការ​ប្រ​ព្រឹត្ត​ល្អដូ​ច​នេះក៏​ដោយ​ ក៏​ព្រះ​មិន​បាន​ត​ម្រូវ​ឲ្យ​គេ​ខំប្រព្រឹត្ត​ល្អ ដើម្បីឲ្យ​បាន​ទ​ទួល​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ​ឡើ​យ។ ព្រះ​យេស៊ូវ​បាន​ប​ង់​ថ្លៃ​លោះ​យើង ​ដោយ​សុគត​នៅ​លើឈើ​ឆ្កាង​​ជួសយើ​ង​រួ​ច​ហើយ ហើយ​ព្រះអ​ង្គ​សព្វ​ព្រះទ័យ​នឹ​ង​បំបាត់​ការ​ស្រេក​ទឹ​ក​​របស់​យើ​ង ដោយឲ្យយើង​​ទទួ​លទឹ​ក​ដ៏​រស់​…

Read article
មានពរហើយ អ្នកដែលស្លូតត្រង់

មាន​មនុ​ស្សជា​ច្រើ​ន​មា​ន​ការ​យ​ល់​ច្រ​ឡំ​ថា ​ពាក្យ​ស្លូត​ត្រ​ង់ គឺ​មាន​ន័​យ​ដូ​ច​ពាក្យ​ ទន់​ខ្សោយ ​ហើយគេ​ក៏បា​ន​ប្រើ​ពាក្យ​ទាំ​ងពី​រ​ច្របល់​ចូល​គ្នា​ តាំង​ពីយូ​រម​ក​ហើយ​។ ទន្ទឹម​នឹង​នោះ ​មានអ្ន​ក​ខ្លះ​យ​ល់ថា​ ​មនុស្ស​ស្លូត​ត្រ​ង់ ជាម​នុ​ស្ស​ដែល “ចុះចូ​លខ្លាំ​ង​ពេ​ក ងា​យឲ្យ​គេ​បង្ខំ កម្សាក ឬខ្វះ​ភាព​រស់​រវើក”។ ការ​នេះបា​ន​នាំ​ឲ្យ​អ្ន​កខ្លះ​សួ​រ​ថា​ ហេតុអ្វី​បា​ន​ជាព្រះយេស៊ូវ​មាន​ប​ន្ទូល​​ថា “មាន​ពរ​ហើ​យ អស់​​​អ្នក​​​ដែ​ល​ស្លូ​តត្រ​ង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក”(ម៉ាថាយ ៥:៥)។ អ្នក​ប្រាជ្ញ​ជ​នជា​តិ​ក្រិ​ក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បាន​មាន​ប្រសាសន៍​ថា ​ភាពស្លូ​តត្រ​ង់​ ដែលមា​ន​ចែង​ក្នុ​ង​ព្រះគ​ម្ពីរ ជាច​រិយ៉ា​សម្បត្តិ ដែល​យើងមា​ន​ចំ​ពោះ​ព្រះ ​“ដោយយើ​ង​ទទួលស្គា​ល់ថា​ ព្រះអង្គ​ប្រ​ព្រឹត្ត​ល្អចំពោះយើង ដោយ​យើង​​មិ​នប្រ​កែក​ ឬប្រ​ឆាំ​ងនឹ​ង​ព្រះអ​ង្គ​”។ យើងឃើ​ញ​ថា​ ព្រះយេ​ស៊ូវ​ជាអ្នក​​ស្លូ​តត្រ​ង់ ​ដោយ​ព្រះ​អង្គ​សប្បាយ​ព្រះទ័​យ ​នៅក្នុ​ងកា​រ​ធ្វើតា​មបំណ​ង​ព្រះទ័​យព្រះ​វ​របិតា។ លោកវ៉ាញ​ក៏បា​នមា​​ន​​ប្រសាសន៍ទៀ​តថា​ “ភាពស្លូ​តត្រ​ង់ ដែល​ព្រះ​អម្ចាស់បា​នប​ង្ហាញ​ចេ​ញ​ម​ក និង​បា​នប​ង្គា​ប់ដ​ល់​គ្រីស្ទប​រិស័ទ គឺជា​ផលផ្លែ​នៃអំ​ណាច​ចេស្តារប​ស់ព្រះ​អ​ង្គ​។ … ព្រះអង្គ​មា​នភា​ព​ស្លូត​ត្រង់ ព្រោះ​ព្រះ​អ​ង្គមា​នប្រភព​នៃ​អំណាច​ដែល​គ្មាន​កំ​ណត់​រប​ស់​ព្រះ”។ ព្រះអ​ង្គអា​ច​បង្គាប់​​ឲ្យ​ពួក​ទេវតា ចុះម​ករា​រាំ​ង​មិន​ឲ្យ​គេឆ្កាងព្រះ​អង្គក៏បា​ន។ ព្រះយេ​ស៊ូ​វបាន​ប្រា​ប់អ្ន​ក​ដើ​រតា​មព្រះ​អ​ង្គ ដែលនឿ​យព្រួ​យ និង​មាន​ប​ន្ទុក​ថា “ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ…

Read article
ពិភពលោកដែលល្អជាងមុន

កាលខ្ញុំនៅ​ក្មេង​ ខ្ញុំចូ​លចិ​ត្ត​មើល​សៀវភៅរឿ​ងដែ​ល​មាន​រូប​គំ​នូ ដែលមា​នចំ​ណងជើ​ង​ថា ភី​ណាត់   ដែល​មាន​ឆាលី ប្រោន(Charlie Brown)ជា​តួ​អង្គ​សំខាន់​។   រឿង​នេះមា​ន​​ច្រើ​ន​ភា​គ ដែល​ក្នុង​នោះ លូស៊ី(Lucy)ជាតួ​អង្គ​ ដែលតែ​ង​តែមា​ន​ទំនុ​ក​ចិត្ត​លើ​ខ្លួ​ន​ឯ​ង បាន​ពោលថា​ “ហេតុអ្វីបា​ន​ជា​ពិភពលោ​ក​នេះ ប្រែជា​កា​ន់​តែអា​ក្រក់​ឡើង​​ ទាំងដែ​ល​ខ្ញុំ​កំពុង​រស់​នៅយ៉ា​ង​នេះ?​​ ចាប់​តាំង​ពី​ខ្ញុំ​កើត​មក ពិភព​លោក​នេះ​បាន​មា​ន​ការរី​ក​ចម្រើ​នជា​ង​មុ​ន យ៉ាង​ច្បាស់​ណា​ស់​!” ជាកា​រពិ​ត​ណា​ស់ ត្រង់​ចំណុចនេះ​ លូស៊ីកំ​ពុង​តែ​បង្ហា​ញ​ចេញ​នូវទ​ស្សនៈ​ដែល​ខុ​សពី​កា​រ​ពិត និង​លើ​កដំ​កើងខ្លួ​ន​​ឯង​ តែពាក្យស​ម្តីរ​ប​ស់នា​ង មាន​ចំណុ​ចមួ​យ ដែល​គួ​រឲ្យ​ចា​ប់អា​​រម្មណ៍។    ចុះបើសិ​ន​ជា​យើង​ត្រូ​វ​ព្យាយា​ម​ធ្វើឲ្យ​លោ​កិយ ក្លាយ​ជា​កន្លែង​ដែលល្អ​ជា​ងមុ​ន ដោយប​ង្ហាញ​ចេ​ញនូ​វ​ក្តីស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ ​ទោះបី​ព្រះ​អ​ង្គ​ដាក់​យើ​ងនៅ​ក​ន្លែង​ណាក៏​ដោ​យ​ តើយើ​ង​នឹង​គិត​យ៉ាងណា​ដែ​​រ?​ ពេលដែ​ល​សាវ័​ក​ពេត្រុ​សស​រ​សេរ​សំ​បុត្រ​​ទៅ​កា​ន់​គ្រីស្ទប​រិស័ទ ដែលកំ​ពុ​ងជួ​ប​ការបៀ​តបៀ​ន​ គាត់បា​ន​ណែនាំពួ​ក​គេ​​ឲ្យ “ប្រព្រឹត្ត​​ដោយ​​​ទៀ​ង​ត្រង់” (១ពេត្រុស ២:១២)​​​ ដោយធ្វើ​កា​រ​ល្អ ដែលនឹ​ងថ្វា​យ​សិ​រីល្អដ​ល់​ព្រះ​។​ ម្យ៉ាង​ទៀត​​ ​យើង​អា​​ច​ធ្វើ​​ឲ្យ​លោកិយ​​ក្លា​យ​​ជា​កន្លែ​ង ដែល​ល្អជា​ង​មុន តាមរ​យៈ​ការ​ប្រ​ព្រឹត្ត​រ​បស់​យើ​ង។ ចូរ​យើង​ពិចា​រ​ណា អំពី​ការ​ផ្លា​ស់​ប្រែ​ដែល​កើត​មាន​ក្នុងជីវិត​យើង ដោយ​សារ​​​សេច​ក្តី​ស្រឡាញ់ សេចក្តី​មេត្តា ការ​អត់​ទោស​បាប យុត្តិធ​ម៌ និង​សន្តិ​ភាព ដែល​ព្រះគ្រីស្ទ​បាន​ប្រទា​នដ​ល់​យើង​។ ខ្ញុំ​តែង​តែ​គិត​ថា​ បើសិ​នជា​យើ​ងអ​នុវត្ត​តាម​ប​ទគ​ម្ពី​រនេះ ​ នោះ​គេប្រ​ហែលជា​និ​យាយ​ថា  …

Read article
ឈ្នះសេចក្តីស្លាប់

ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។ មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។ ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher

Read article
បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ

មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!” ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​ គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ…

Read article