មិនបញ្ឈប់ការសាងសង់
ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់? ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។ ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។ យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់…
Read article