នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
នៅលើភ្នំដ៏ឆ្ងាយ

ជាញឹក​ញាប់ ខ្ញុំ​បា​ន​នឹ​ក​​ឃើ​ញ​អនុស្សាវ​រីយ ពេល​ដែ​ល​កូ​ន​ៗ​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង។​ ខ្ញុំ​នៅចាំ​ថា​ កាលនោះ​ យើង​មានទ​ម្លាប់​ក្រោក​ពី​ព្រលឹម​។ ជា​រៀង​រាល់​ពេ​លព្រឹ​ក ខ្ញុំ​តែង​តែ​​ដើរ​ចូលបន្ទប់​គេង​របស់​ពួក​គេ ហើយ​ដាស់​ពួក​គេ​ឲ្យ​ក្រោ​កឡើ​ង​ ដោយ​ហៅឈ្មោះ​ពួក​គេ​ ដោយ​សម្លេ​ង​ដ៏ស្រ​ទន់ ហើយ​ប្រា​ប់​ពួក​គេ​ថា​ ដល់​ពេល​ក្រោក​ពី​គេង​ហើយ។ ពេល​ខ្ញុំ​អាន​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ដែល​លោក​អ័ប្រាហាំ ក្រោក​ពី​ព្រលឹម ដើម្បី​ធ្វើ​តាមបង្គាប់​របស់​ព្រះ   ខ្ញុំ​ក៏បា​ន​នឹក​ចាំ  អំ​ពី​ពេល​​ដែល​ខ្ញុំ​ទៅ​ដាស់​កូ​ន​ៗ​រប​ស់ខ្ញុំ​ ឲ្យ​ក្រោក​ពី​ព្រលឹម ហើយ​ខ្ញុំក៏ចង់​ដឹង​ផ​ង​ដែ​រ​ថា តើ​លោក​អ័ប្រាហាំ​មាន​អារម្មណ៍​ទុក្ខ​ព្រួយ​យ៉ាងណា ពេល​ដែល​គា​ត់​ត្រូវ​ដាស់​អ៊ីសាក់ ឲ្យ​ក្រោក​ពី​គេង ដើម្បី​រៀ​ប​ចំខ្លួន ទៅ​ថ្វាយ​យញ្ញ​បូជា តាម​បង្គាប់​របស់​ព្រះ​​។ បន្ទាប់​មក ពេល​ទៅដល់ក​ន្លែ​ងថ្វា​យ​យញ្ញ​បូជា លោក​អ័ប្រាហាំក៏​បា​ន​ចង​កូន​ប្រុស​គាត់ ដាក់​នៅ​លើអាសនា ប៉ុន្តែ ព្រះទ្រ​ង់​ក៏​បាន​ប្រទាន​សត្វ​ចៀម​មួយក្បាល ឲ្យ​គាត់​ធ្វើ​យញ្ញ​បូជា​ជាជំ​នួស​វិ​ញ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក ព្រះទ្រង់​ក៏​បាន​ប្រទាន​នូវ​យញ្ញ​បូជា​មួយ​ទៀត ដែល​ជា​យញ្ញ​បូជាចុង​ក្រោយ​ប​ង្អស់ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រ​ង់។ ចូរ​យើង​ពិចារណា​ថា ព្រះវរ​បិតា​ទ្រង់​មាន​អារម្មណ៍​ពិបាក​យ៉ាង​ណា ពេល​ទ្រង់​លះ​បង់​ព្រះរាជ​បុត្រា​តែមួ​យ​ ដែលទ្រ​ង់ស្រ​ឡា​ញ់ជាទី​បំ​ផុត! ហើយ​ទ្រង់​បា​ន​ឆ្ល​ង​កាត់​នូវ​ការ​ពិបា​ក​ទាំង​អ​ស់​នេះ ដោយ​សារ​ទ្រ​ង់​ស្រឡាញ់យើ​ង​រាល់​គ្នា​។ សរុ​ប​មក យើង​មិន​ចាំ​បា​ច់​ស​ង្ស័យ​ទៀត​ទេ​ថា​ ព្រះទ្រង់​ស្រឡាញ់យើង​​ឬអ​ត់​។-Joe Stowell

Read article
កិច្ចការដែលសំខាន់បំផុត

ក្នុង​អំឡុ​ងពេ​ល​កម្មវិ​ធី​ថ្វាយបង្គំ​ព្រះ​ នៅ​ព្រះវិហារ ខ្ញុំ​បាន​សង្កេត​ឃើញ​ទារក​ម្នាក់ ដែល​ឪពុករបស់​វាកំ​ពុង​អង្គុ​យពរ នៅលើ​កៅអីនៅជួរ​ខាងមុខខ្ញុំ ប្រហែល​បីបួន​ជួរ។ ពេល​ដែល​ទារ​កដ៏តូចនោះ​អើតមើ​លម​ក​ក្រោយ រំលង​ស្មារបស់ឪ​ពុក​វា ខ្ញុំ​ឃើញ​កែវ​ភ្នែកវាបើកធំៗ មើល​មកសមាជិកពួកជំ​នុំ​ទាំង​ឡា​យ ដោយ​ចម្ងល់។​ វា​បាន​ញញឹម​ដាក់​មនុស្ស​មួយ​ចំនួន ទាំង​ហៀរទឹក​មាត់​កក្លាក់ ហើយ​វាក៏​បា​នដា​ក់ម្រា​ម​ដៃរបស់​វា ចូលក្នុ​ង​មាត់ តែ​វាមិន​ដែល​ភ្លេចបៀ​បមេ​ដៃរបស់​វា​ឡើយ​។ ខ្ញុំ​ក៏បាន​បង្វែរ​អារម្ម​ណ៍​ចេ​ញពី​កា​រអធិប្បាយ​របស់លោក​គ្រូគ​ង្វាល ខណៈពេ​លដែ​ល​ភ្នែ​ករបស់ខ្ញុំ​ចេះ​តែ​ចង់ងាក​មើលទា​រក ដ៏​គួ​រឲ្យ​ស្រឡាញ់ម្នា​ក់​នេះ ម្តង​ហើយ​ម្តង​ទៀ​ត។ ក្នុង​ការ​រ​ស់​នៅ ជា​ធម្មតា យើង​អាច​ជួ​ប​ការ​រំខា​នគ្រ​ប់​បែ​បគ្រ​ប់ស​ណ្ឋាន។ តា​ម​ព្រះគ​ម្ពីរ​លូកា យើង​ឃើញ​ថា​ មាន​ពេល​មួយនា​ងម៉ាថាត្រូវ​ចំណាយ​ពេល​ស្តាប់​ព្រះយេស៊ូវ​មាន​បន្ទូល ជា​មួយ​នាង​ម៉ារា​ប្អូន​ស្រីរបស់នា​ង តែកា​ររ​វ​ល់រៀប​ចំម្ហូប​អាហារ បម្រើ​ទ្រង់ គឺ​ជា​ការរំខាន​មិន​ឲ្យ​នាងនៅស្តា​ប់ព្រះបន្ទូល​ទ្រង់។ ពេ​លនោះ នាង​ម៉ារា​នៅតែបន្ត​ផ្តោត​ចិ​ត្តស្តាប់​ទ្រង់ ដោយ​មិន​ឲ្យ​អ្វី​រំខាន​នាងឡើយ។ នា​ងម៉ារា “​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេល​នាង​ម៉ាថារ​អ៊ូរ ដោយ​សារ​នាង​ម៉ារាមិ​ន​បានជួយ​កិច្ច​ការ​នាង ព្រះយេស៊ូ​វ​ក៏​បាន​មាន​បន្ទូល​ថា “ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(ខ.៤១-៤២)។ ព្រះ​បន្ទូ​ល​ព្រះយេស៊ូវ​ត្រង់​ចំណុច​នេះ បាន​រំឭក​យើង​ថា ទំនា​ក់ទំ​នង ដែល​យើង​មាន​ជា​មួយទ្រង់ គឺ​សំខាន់​ជាង​ការ​រវល់​ដទៃ​ទៀត​ ដែល​យើង​ប្រហែល​ជាកំពុង​ផ្តោត​ចិត្ត។ កិច្ចការ​ល្អ​ៗ អាចធ្វើ​ឲ្យ​យើ​ងខក​ខា​ន​មិន​បា​នធ្វើ​​​​កិច្ចកា​រដែ​​លសំខាន់​បំផុត។…

Read article
ចាប់ផ្តើមពីចំណុចនេះទៅ!

នៅថ្ងៃ​ទី៦​ ខែមិ​ថុនា ឆ្នាំ១​៩៤៤ ពេលដែ​លទ័​ពអាមេ​រិក និង​ពួក​សម្ព័ន្ធ​មិត្ត​បាន​សម្រុកចូ​ល​ទឹក​ដី​ប្រទេស​បារាំង មាន​មេប​ញ្ជាកា​រអាមេរិក​បីនា​ក់ បាន​រត់​ទៅផ្តុំគ្នា ​នៅក្នុ​ង​រណ្តៅ​គ្រាប់ផ្លោង នៅ​ឯឆ្នេរ​សមុទ្រ​យូតាស ក្នុង​ខេត្តនរ​មេនឌី ប្រទេស​បារាំង។ ដោយសារ​ទឹក​សមុទ្របាន​ជោរ​ឡើង​លិចឆ្នេរ ធ្វើ​​​​ឲ្យនាវា​របស់​ពួក​គេ​ឈប់​នៅឆ្នេរស​មុ​ទ្រ ដោយ​មិន​ចំាក​ន្លែង​ដែល​បានព្រៀង​ទុក ក្នុងផែន​ការ ដូចនេះ អ្នក​ទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយ​ថា ពួកគេ​នឹងធ្វើការ​វាយសម្រុក​ចេញ​ពីទីតាំង​នោះ​តែម្តង​។ ដូច​នេះ ពួក​គេចាំ​បាច់​ត្រូវប្រយុទ្ធ ចេញ​ពី​ចំណុ​ចចាប់​ផ្តើ​ម​ដ៏ពិបាក​។ លោកសូ​លក៏ធ្លាប់ជាប់នៅកន្លែង​ដ៏ពិបា​ក ដែល​គាត់ចាំ​បាច់ត្រូវធ្វើកា​រស​ម្រេច​ចិត្ត បន្ទា​ប់​ពីបា​ន​ជួប​ព្រះ​យេស៊ូវ នៅតា​ម​ផ្លូ​វ ទៅក្រុង​ដាម៉ាស​(កិច្ចការ ៩:១-២០)។ ភ្លាម​ៗនោះ​ ព្រះទ្រង់​ក៏​បា​ន​បើក​បង្ហាញឲ្យ​គាត់​ភ្ញាក់ដឹងខ្លួនថា​ គាត់​បាន​ជ្រើ​ស​រើស​យក​ទីតាំង និង​ទិស​ដៅនៃជីវិត​ខុស​ហើយ ដូច​នេះ ជីវិតរ​បស់គាត់កា​ល​ពីមុ​ន គឺគ្មាន​តម្លៃ​​ទេ​។ ការ​បោះជំហានទៅ​​មុខ​ អាច​មាន​ការពិបាក ហើយតម្រូវ​ឲ្យ​មាន​ការខិ​ត​​ខំ​ធ្វើកិច្ចការ​ដែ​ល​ពិបាក។ ប៉ុន្តែ លោក​សូលក៏​បានឆ្លើយត​បទៅ​ទ្រ​ង់វិ​ញ​ថា “ព្រះ​អម្ចាស់​អើយ តើ​​ទ្រ​ង់​​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច?”(ខ.៦)។ ជា​ញឹក​ញា​ប់ យើង​ច្រើនតែ​ជាប់​ខ្លួ​ន នៅ​កន្លែងដ៏ពិបាក ខុស​ពីកា​រ​រំពឹ​ង​ទុក។ យើង​ប្រហែលជាលិច​លង់នៅក្នុងបំណុល មានការខ្វះខាត​ផ្នែក​រូបកា​យ ឬកំ​ពុ​ងតែរងទុក្ខ ដោយ​សារ​ទម្ងន់​នៃអំពើបាបរបស់​យើង​។ ប៉ុន្តែ ទោះ​នៅ​ថ្ងៃនេះ​ ព្រះ​គ្រីស្ទ​បាន​រ​កយើ​ងឃើ​ញ ក្នុង​មន្ទីរ​ឃុំ​ឃាំ​ង ឬក្នុ​ងរាជវាំង ឬ​មួយទ្រង់បាន​ទត​ឃើញ​យើងមានការប្រេះ​បែក…

Read article
ការអ្វីដែលយើងធ្វើ

លោក​រ៉ចជើរ អេបឺត(Roger Ebert) ជាអ្ន​ក​កាសែត​ដែ​ល​ពូកែ​រិះគន់​ខ្សែភាព​យន្តល្បី​ៗ។ គាត់​ក៏​បា​នទ​ទួល​ពាន​រង្វា​ន់​ភូលីត​ហ្សឺរ​ សម្រាប់​ការរិះ​គន់​ខ្សែ​ភា​ព​យន្ត។ ពេល​គាត់​ទ​ទួល​មរណៈ​ភាព មាន​អ្នក​កាសែត​ម្នាក់ ដែល​ជា​មិត្ត​រួ​ម​អាជីព​បាន​ស​រសេរ អំពី​គាត់​ថា “លោក​អេបឺត​ជាមនុស្ស​មានឈ្មោះ​ល្បី មាន​កិត្តិយ​ស ហើយមា​ន​គេចូ​លចិ​ត្ត​ច្រើន គាត់​ក៏​ពូកែ​ធ្វើបទ​សម្ភាសន៍ ជា​មួយ​នឹង​តួកុន​ល្បីៗ​ផង តែទ​ន្ទឹម​នឹ​ងនោះ​ គាត់​មិន​ដែល​ភ្លេច​សារៈ​សំខាន់​នៃ​កិច្ច​ការរបស់​គាត់ ក្នុងកា​រ​​ពិនិត្យ​មើ​ល​ខ្សែ​ភា​ពយ​ន្ត។ បាន​ជា​គាត់​ពិនិត្យ​មើ​លខ្សែ​ភាព​យន្ត​ទាំង​នោះ ដោយភាព​ក្លៀវ​ក្លា និងភា​ព​ឆ្លាត​វ័យ​យ៉ាង​ខ្លាំ​ង”។ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំអំពី​សាវ័ក​ប៉ុល​។​ គាត់​មិ​ន​ដែលភ្លេ​ចសារៈសំ​ខាន់នៃកិ​ច្ចការ ដែល​ព្រះទ្រង់​បាន​ហៅ​ឲ្យគាត់ធ្វើ​ឡើ​យ។ គាត់​តែង​តែផ្តោ​តទៅលើ​ព្រះគ្រីស្ទ​ ថែម​ទាំង​មា​នចិ​ត្ត​ក្លៀវក្លាជានិច្ច នៅក្នុង​ទំនាក់​ទំន​ងជា​មួ​យ​ព្រះគ្រី​ស្ទ​។ ទោះ​ជាគាត់​ត្រូវជជែកជាមួយ​ពួក​ទស្សនវិ​ទូ នៅក្រុងអាថែន ឬ​ជួបគ្រោះថ្នា​ក់​សំពៅ​លិច នៅ​សមុទ្រ ឬ​ជាប់​ច្រ​វ៉ា​ក់​នៅក្នុ​ង​គុ​កក្តី​ គាត់​នៅ​តែផ្តោតទៅលើ​កា​រ​បាន​​ស្គាល់​​​ទ្រង់ និង​​ព្រះចេស្តា​​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ហើយផ្តោត​ទៅ​លើ​កា​របង្រៀនអំពី​ទ្រ​ង់(ភីលីព ៣:១០)។ ពេល​សាវ័​កប៉ុលកំពុងនៅក្នុងគុក គាត់​បានស​រសេរ​សំបុត្រ​ថា “បង​​​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះ​ជា​គាត់​ស្ថិ​តក្នុ​ង​ស្ថានភាព​បែប​ណាក៏​ដោយ សាវ័ក​ប៉ុល​នៅតែ​ខំមមុល​ទៅ​មុខ តាម​ការ​ត្រាស់ហៅរប​ស់ព្រះ ក្នុងនា​ម​ជាសាវ័ករ​បស់​ព្រះគ្រីស្ទ​។ ចូរ​យើង​នៅ​តែច​ង​ចាំជានិ​ច្ច អំពី​សារៈ​សំខាន់ នៃ​ការ​រស់​នៅជាម​នុស្ស…

Read article
ព្រះវរបិតាគង់នៅជាមួយខ្ញុំ

មាន​មិត្ត​ភក្តិខ្ញុំម្នា​ក់បាន​ព្យាយា​មជម្នះភាព​ឯ​កកោ  បាន​ជា​នាង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា​ “ខ្ញុំ​មាន​អា​រម្មណ៍​ឯកកោមិន​មែនដោយសារ​ ខ្ញុំ​គ្មា​នមិ​ត្ត​ភក្តិនោះទេ។ ខ្ញុំមាន​មិត្ត​ភ​ក្តិច្រើន​ណាស់។ ខ្ញុំដឹងថា​ ខ្ញុំមា​នអ្នកដែលអា​ចនៅក្បែ​រ​ខ្ញុំ លើក​ទឹក​ចិត្ត ហើយ​ជជែកជា​មួយ​គ្នា ព្រម​ទាំង​អា​ចមើ​លថែ​រ​ ហើយ​គិ​ត​ពី​ខ្ញុំ​ផ​ង។ ប៉ុន្តែ ពួក​គេមិ​ន​អា​ច​នៅក្បែ​រខ្ញុំ​ បាន​គ្រប់​ពេលទេ”។     ព្រះ​យេស៊ូវ​ទ្រង់​យ​ល់ច្បា​ស់ អំពី​ភាព​ឯក​កោ​ប្រភេទនេះ​។ ខ្ញុំជឿ​ថា ​ក្នុង​អំឡុង​ពេល​ទ្រង់កំពុងបំ​ពេញ​ព្រះរាជ​កិច្ច​នៅលើផែនដី ទ្រង់​បានទ​ត​ឃើ​ញ​ភាព​ឯ​ក​កោ ក្នុងកែ​វ​ភ្នែក​រ​បស់អ្ន​ក​កើតឃ្លង់ ហើយ​ក៏​បាន​ស្តា​ប់​ឮ​ភាព​ឯកកោ​ ក្នុង​សម្លេង​ដង្ហោ​យ​ហៅ របស់​អ្នក​ពិ​ការ​ភ្នែ​ក។​ ប៉ុន្តែ ជាង​នេះទៅ​ទៀ​ត​ ទ្រង់​ប្រាកដ​ជាបា​ន​ពិសោធន៍​​នឹ​ង​អារម្មណ៍​ឯក​កោ របស់ព្រះអង្គ​​ទ្រង់​ផ្ទា​ល់ ពេល​ដែលមិត្ត​ជិត​ស្និទ្ធរប​ស់ទ្រ​ង់ បាន​រត់​ចោលទ្រង់​អស់(ម៉ាកុស ១៤:៥០)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ពេល​ទ្រង់​ថ្លែង​ទំនា​យ​ថា ពួក​សាវ័ក​នឹង​រត់​ចោ​លទ្រង់ ទ្រង់​នៅតែ​បង្ហាញនូវ​ទំនុក​ចិត្ត​លើ​ព្រះ​វត្ត​មាន​ព្រះវរ​បិតា។ គឺដូ​ចដែ​លទ្រ​ង់មា​ន​បន្ទូ​លទៅ​កាន់ពួ​កគេថា​ ​“មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់​ពី​ទ្រង់​បា​ន​មានប​ន្ទូល​មិន​ទាន់បានយូ​រប៉ុន្មាន​ផ​ង ទ្រង់​ក៏បាន​យាងទៅឈើឆ្កាង ដើម្បីសុ​គត​ជួ​សយើងរាល់គ្នា​។ ទ្រង់​បាន​បើក​ផ្លូ​វ ឲ្យ​យើង​រាល់​គ្នា​មាន​ទំនាក់ទំ​ន​ង​ ជាមួយ​ព្រះវរបិតា ហើយ​ក្លាយ​ជាសមាជិកគ្រួ​សារ​ទ្រ​ង់។ ក្នុង​នាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯ​ក​កោ។ ប៉ុន្តែ…

Read article
ការបង្កើតរបស់ថ្មី

លោក​ឆាល ហ៊ូភ័រ(Charles Hooper) ចូល​ចិត្តកែ​ឆ្នៃ​កំណាត់ឈើ​ ​ដែល​គេ​លែង​​ឲ្យ​តម្លៃ​។ គាត់បា​នប្រ​មូល​ឈើ​ចា​ស់​ៗ​ ពី​ជង្រុក​ពោត ដែល​គេបា​ន​បោះ​បង់​ចោលតាំង​ពី​យូរ​មក​ហើ​យ។ បន្ទាប់​មក គាត់​ក៏​បាន​កា​ប់​រំលំ​ដើម​សែន និង​ដើម​ស្រល់​ពីរ​បីដើ​ម ដែល​ដុះក្នុង​បរិវេណ​ដី​គាត់ ហើយ​ក៏បា​នចាំង​ដើ​មទាំងនោះដោយ​ផ្ចិត​ផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំ​របស់ជីតា​គា​ត់។ គាត់​ក៏បា​ន​ចាប់ផ្តើ​ម​ស​ង់​ផ្ទះ ដោយ​ប្រើ​ឈើ​ចាស់​លាយ​នឹ​ង​ឈើ​ថ្មីៗ​។ ទី​បំផុត គាត់​ក៏សង់​បា​ន​ផ្ទះដ៏​ធំមួ​យ ដែល​មាន​រូ​បរា​ង្គ​ដ៏ល្អឥតខ្ចោះ​ ​មា​ន​ដើម​ឈរ​អម​សង​ខា​ង  ក្នុង​ក្រុង​ថេនេស៊ី រីជ បាន​ជា​គេថត​រូ​បផ្ទះ​នោះ​ ដាក់ក្នុ​ង​កាត​ប៉ូស្តាល់ជាដើម​​។ គេ​បាន​​ប្រើ​ផ្ទះនោះ​ជា​ផ្ទះ​សំ​ណា​ក់ផ​ង​ និង​សារៈមន្ទីរ​ផង សម្រាប់​ធ្វើ​​ជាកេរមរតក​ដ៏មា​នត​ម្លៃរបស់​គ្រួសា​រគា​ត់។​ សំណង់​អគារ​​នេះបានឈ​រ​នៅយ៉ា​ងមាំ​មួ​ន ដែលជា​កា​រ​រំឭក​ដល់ទស្សន​វិស័យ ជំនាញ និងកា​រ​អ​ត់ធ្ម​ត់​របស់​គាត់ នៅ​ក្នុង​ការ​សាង​សង់​ផ្ទះ​នោះ។ ពេល​សាវ័​ក​ប៉ុល​ស​រសេរ​សំបុ​ត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ ដែល​នៅ​ទីក្រុងអេភេសូរ អំពីការ​ដែ​ល​ព្រះ​យេ​ស៊ូវ​បា​ន​ប​ង្កើ​ត​ពួក​ជំ​នុំ​ឡើ​ង ដោយ​នាំអ្នក​ជឿ ដែល​ជា​ជន​ជាតិ​យូ​ដា និងអ្ន​កជឿ​ដែ​ល​ជាសាសន៍ដ​ទៃ ឲ្យ​រួម​គ្នាម​ក​តែ​មួយ ក្នុង​ទ្រង់។ គឺ​ដូច​ដែល​គាត់បានចែងថា “​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំ​ទ្រង់ត្រូវ​បាន​សាងសង់​ឡើង “​លើ​គ្រឹះរបស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់…

Read article
តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?

យើងកំពុង​រ​ស់នៅ​ ក្នុង​ចំណោម​ម​នុ​ស្ស​៧ពា​ន់​លាន​នាក់ នៅ​លើភ​ព​ដ៏​តូច​មួយ ដែល​មាន​ទីតាំង ក្នុង​ផ្នែក​ដ៏​តូច​មួ​យ នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ។ តាម​ពិត ផែន​ដីរបស់​យើង គ្រាន់​តែ​ជាចំណុច​អុច​ពណ៌​ខៀវ​ដ៏​តូច​ល្អិត​មួ​យ ក្នុង​ចំណោមភ​ព​រា​ប់​ពាន់​លា​ន ក្នុង​អវកាស ដែល​ព្រះ​ទ្រង់បានប​ង្កើត​។​ ភព​ផែនដីដ៏ស្រស់ស្អា​ត និង​អស្ចារ្យ​របស់​យើង ប្រៀប​បាន​នឹង​លំអង​ធូលី​ដ៏តូ​ច នៅលើ​ផ្ទាំងគំនូ​រដ៏ធំគ្មានដែន​កំណត់​នៃច​ក្រវា​ឡ។ ការ​នេះអា​ច​ធ្វើ​ឲ្យ​យើង មាន​អារម្ម​ណ៍ថា​ យើ​ងមិនសំខាន់ ឬ​គ្មាន​ត​ម្លៃ​ទាល់​តែ​សោះ។​ ទោះជាយ៉ា​ង​ណាក៏​ដោ​​យ ព្រះ​បន្ទូលព្រះបា​ន​ចែង​ថា​ យើង​ជាស្នាព្រះហស្ត​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​ចំពោះទ្រ​ង់។ ព្រះ​ដ៏​អស្ចារ្យនៃ​យើ​ង ដែល​អាច “​វាល់​​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២) ទ្រង់​បាន​រាប់មនុស្ស​ម្នាក់​ៗ​ក្នុង​ភពផែនដីនេះ​ ជាសំ​ខាន់​លើស​អ្វី​ៗ​ទាំង​អ​ស់​ដែល​ ទ្រង់​បាន​ប​ង្កើត ដ្បិត​ទ្រ​ង់បា​ន​ប​ង្កើ​ត​យើងឲ្យ​មាន​រូ​ប​ភាព​ដូ​ចទ្រង់។ ឧទាហរណ៍ ទ្រង់​បានបង្កើត​អ្វីៗគ្រប់យ៉ា​ង ឲ្យយើ​ងបា​ន​អរសប្បាយ​(១ធីម៉ូថេ ៦:១៧)។ ហើយ​សម្រាប់អ្ន​កដែ​ល​បានទទួលជឿ​ព្រះយេ​ស៊ូវ​ជាព្រះស​ង្រ្គោះ ព្រះទ្រង់​មាន​ផែ​ន​ការ​សម្រា​ប់ពួក​គេ​(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះ​ធំយ៉ា​ង​ណាក៏​ដោ​យ ក៏ព្រះទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងពិ​សេស​ចំពោះយើ​ង​​ម្នាក់​ៗ​។ បទគម្ពីរ​ទំនុក​ដំ​កើង ជំពូក ១៣៩ បានចែងថា ព្រះ​ទ្រង់ជ្រាបថា​ យើងនឹ​ងនិ​យាយ​អ្វី​ ហើយកំពុង​គិត​អំពី​អ្វី​។ យើង​មិន​អាច​គេច​ចេញ​ពី​ព្រះវ​ត្ត​មាន​ទ្រ​ង់ ហើយ​ទ្រង់​បាន​រៀ​ប​ផែន​ការ​សម្រាប់បង្កើត​ពិភព​លោក​នេះ​ មុនពេល​ដែ​ល​យើង​មិន​ទាន់​កើ​ត។ ចូរ​យើង​កុំមានអា​រម្មណ៍​ថា យើង​មិនមែន​ជា​មនុស្ស​សំខា​ន់នោះ​ឡើ​យ…

Read article
ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។ បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។ ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។ នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

Read article
ការទម្លាក់កំហុសឲ្យគ្នា

ខ្ញុំធ្លាប់​បានទ​ទួលការស្តីបន្ទោស ម្តង​ដោយ​សារមូលហេតុនេះ ម្តង​ដោយ​សារមូលហេតុនោះ​។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភា​ពរបស់ខ្ញុំ ដែល​បាននាំឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត)   មានការសោកសៅ   ថប់បារម្ភ  និងមានអារម្មណ៍ពិបាក។ ពេល​ខ្លះ ខ្ញុំ​ក៏ត្រូវគេបន្ទោស ទោះនោះ​មិ​នមែន​ជាកំហុសរបស់​ខ្ញុំក៏​ដោយ។  ប៉ុន្តែ ជួន​កាល ខ្ញុំក៏​បានចោទប្រកាន់​អ្នកដទៃផងដែរ។ ខ្ញុំ​បានប្រាប់​ខ្លួនឯងថា បើពួ​កគេមិនបានធ្វើអញ្ចឹង​ទេ នោះខ្ញុំក៏មិនមានបញ្ហាដូ​ចនេះដែរ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តីបន្ទោស​ធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជា​យើងមានកំហុស ឬអ​ត់ យើងមិ​នត្រូវ ខ្ជះខ្ជាយពេលវេលា និង​កម្លាំង​ចិត្ត​ជា​ច្រើន ក្នុង​ការព្យាយាម​ស្វែងរ​ក​អ្នកទ​ទួលកំហុស​ជំនួស​យើង​ឡើ​យ។ ទោះ​ជាយ៉ា​ងណាក៏​ដោយ ព្រះ​យេស៊ូ​វបានប្រទាន​នូវ​ដំណោះស្រាយមួយ ដែល​ល្អជា​ងនេះ។​​ ទោះទ្រ​ង់​គ្មានបាប​សោះក៏​ដោយ ក៏ទ្រង់​បានទទួលអំពើបាបរបស់លោ​កិយ មកលើ​ព្រះអង្គ​ទ្រង់(យ៉ូហាន ១:២៩)។ យើង​ច្រើន​តែហៅព្រះយេស៊ូវ​ថា កូនចៀ​មស​ម្រាប់យញ្ញបូ​ជា តែទ្រង់ក៏ជា​ពពែចុ​ងក្រោយ សម្រាប់បំបរបង់ ដោយ​សារអំពើរំ​លង​គ្រប់យ៉ាងរបស់លោ​កិយ(លេវីវិន័យ ១៦:១០)។ ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើបា​បរបស់យើង ហើយ​អនុញ្ញាតឲ្យព្រះយេស៊ូវ​យក​អំពើបាបនោះចេញពី​យើ​ង នោះយើ​ងមិនចាំបាច់ត្រូវលី​សែង​បន្ទុក​នៃអំ​ពើរំលងរបស់យើ​ង​ទៀតឡើ​យ។ យើង​អាច​ឈប់បន្ទោសអ្ន​ក​ដទៃ ដោយ​សារបញ្ហារបស់​យើ​ង ហើយ​យើងអាច​ឈប់ទ​ទួល​កំហុស ដែល​អ្នក​ដទៃ​បាន​ព្យាយាម​ទម្លាក់​មក​លើ​យើង។ សូមអ​រ​ព្រះគុ​ណព្រះ​យេស៊ូវ ដែល​យើង​ខ្ញុំអាចឈប់ប​ន្ទោស​គ្នាទៅ​វិញទៅ​មក។-Julie Ackerman Link

Read article
អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។ មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។ ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។ សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។ តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ…

Read article