នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ភាពស្មោះត្រង់ដ៏ពិត

គេបាន​ប៉ាន់​ប្រម៉ាណ​ថា ជា​សរុប មនុស្ស​ទាំងអស់​នៅ​ទូទាំង​ពិភព​លោក ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​​ហោះ​ជា​ញឹក​ញាប់ បាន​ចម្ងាយ​​ជាង ២២​លាន​លាន​គីឡូម៉ែ​ត្រ។ ការ​និយម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ បាន​ចាប់​ផ្តើម​ពី​ដើម​​ទសវត្សរ៍​ឆ្នាំ ១៩៨០ ពេលដែ​ល​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​ឡាយ  បាន​ចាប់​ផ្តើ​ម​កម្ម​វិធី​សន្សំ​ពិន្ទុ​ជា​លើក​ដំបូង  សម្រា​ប់​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ញឹ​ក​ញាប់ ដោយ​លើក​ទឹក​ចិ​ត្តអ​តិ​ថិជន ឲ្យ​ធ្វើ​ដំណើរ​តាម​ជើ​ង​ហោះ​ហើ​រ​រប​ស់​ខ្លួន ម្តង​ហើយ​ម្តង​ទៀត ​ដោយ​ផ្តល់​រង្វា​ន់​ឲ្យពួ​ក​គេ​ សម្រាប់​ការ​ស្មោះ​ស្ម័គ្រ​របស់ពួ​ក​គេ។ អ្នក​ដំណើរ​ទាំង​ឡាយ​អាច​យ​ក​ពិន្ទុ​ដែល​​បាន​សន្សំ មក​ដូរ​យក​រង្វាន់​ដែល​មាន​ដូច​ជា ការ​ធ្វើ​ដំណើរ​មួយ​ជើង​ដោយ​ឥត​គិត​ថ្លៃ​ សម្ភារៈ​ប្រើប្រា​ស់ និង​សេវ៉ា​កម្ម​ផ្សេង​ៗ។​ ហេតុ​នេះ​ហើយ​បាន​ជា​មិ​ន​យ៉ូរ​ប៉ុន្មាន គេ​​ក៏​បាន​ចាប់​ផ្តើម​មា​ន​គម្រោង​សន្សំ​ពិន្ទុ  ដោយ​ធ្វើ​ដំណើរ​​ឲ្យ​​ញឹក​ញាប់​តាម​យន្ត​ហោះរ​បស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ ដើម្បី​ឲ្យ​បាន​រង្វាន់។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល​ក៏​ស្ថិត​ក្នុ​ង​ចំណោម​អ្នក​ដែល​ធ្វើ​ដំណើរ​ជាញឹ​ក​ញាប់ នៅ​សតវត្ស​រ៍​ទី​១​ផង​ដែរ តែ​គាត់​បា​ន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ មិន​មែន​ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ក្រុម​ហ៊ុន​ទេស​ចរណ៍​ណា​មួយ​ទេ។ គោល​ដៅ​របស់​គាត់ គឺ​ដើ​ម្បី​ឈោង​ចាប់​មនុស្ស​ឲ្យ​បាន​ច្រើន​បំ​ផុត តាម​​ឱកាស​ដែល​គាត់​មាន​ ដោយ​ផ្សាយ​ដំណឹង​ល្អ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​គេ​អាច​ទទួល​យក​បាន ដោយ​សេចក្តី​ជំនឿលើ​ព្រះ​យេស៊ូ​វ​។ ពេល​​ដែល​មានអ្នក​ខ្លះ នៅ​ក្រុង​កូរិនថូស​បា​ន​ចោទ​សួ​រ​ថា​ គាត់​អាង​អំ​ណាច​អ្វី​ ដែល​គាត់​ធ្វើ​កា​រទាំ​ង​អស់​នោះ​​ គា​ត់​​ក៏​បា​ន​ឆ្លើយត​ប​​នៅក្នុងសំបុត្រមួយច្បាប់ ដោយ​រៀប​រាប់​អំ​ពីកា​​រលះប​ង់ដែ​ល​គាត់​បានធ្វើ​ ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ដល់​អ្នក​ដទៃ យ៉ាង​ដូច​នេះ​ថា “គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់”(២កូរិនថូស ១១:២៥)។ ព្រះ​អម្ចា​ស់បា​ន​ប្រ​ទាន​សាវ័​កប៉ុ​ល​ នូវ​ព្រះគុ​ណ និងកា​រអ​ត់​ទ្រាំ​ ក្នុង​ការ​ប្រថុយ​ជីវិត…

Read article
ស្រូវនៅលើកំពូលភ្នំ

ខ្ញុំ​បាន​ឡើង​កំពូល​ភ្នំ នៅ​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​ដង​ហើយ ដែ​ល​នៅ​លើនោះ​ មិន​សូវ​មាន​រុក្ខ​ជាតិ​អ្វី​ដុះ​ច្រើន​ទេ គឺ​សំបូ​រ​ទៅ​ដោយ​ផ្ទាំងថ្ម​រ​ធំ​ៗ ​និង​ពពួកផ្សិ​ត​។ ដូច​នេះ កំពូល​ភ្នំ​មិន​មែន​ជា​កន្លែង ដែល​យើង​អាច​រក​បាន​ដើម​ស្រូវ​ច្រើន​ឡើយ​។ តែ​ស្តេច​សាឡូម៉ូន ដែល​ជា​អ្នក​និពន្ធ​ទំនុកដំកើង ជំពូក​៧២ បាន​មាន​បន្ទូ​ល​ថា “នឹ​ង​​មា​ន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដ​ល់​កំពូល​ភ្នំ”។ តាម​ធម្មតា យើង​មិន​ឃើញ​មា​នស្រូ​វ​ដុះ នៅ​លើ​កំពូល​ភ្នំ​ទេ​ ដូច​នេះ តើ​ស្តេច​សាឡូម៉ូន​កំពុង​មា​ន​បន្ទូល​សំដៅ​ទៅ​លើ​អ្វី​? តើ​​ទ្រង់​​កំពុ​ងមា​នប​ន្ទូលប្រៀបប្រដូច អំពីអំណាចចេស្តារបស់ព្រះ ដែលអា​ច​បង្កើត​ផល នៅ​​កន្លែង​ដែល​រុក្ខ​ជាតិពិ​បាក​លូត​លាស់​បំផុត​ឬ​? យើង​ប្រហែល​ជាគិ​តថា​ ​យើងជា​ម​នុស្ស​តូច​តាច​ មិន​អាច​នាំ​ផល​អ្វី​ច្រើន ចូល​ក្នុង​នគរ​ព្រះទេ​។ ប៉ុន្តែ ចូរ​យើង​មាន​ចិ​ត្ត​ក្លាហាន​ឡើង ដ្បិ​ត​ព្រះទ្រ​ង់អា​ច​បង្កើត​ផល​ជា​បរិបូរ​ តាម​រយៈ​ជី​វិត​របស់​យើង​។ ព្រះ​ទ្រង់​ប្រើ​ម​នុស្ស​តូច​ទាប ឲ្យ​សម្រេច​កិច្ចការ​​ធំ​។ នេះ​ហើយ​ជា​ការ​អស្ចារ្យ​នៃ​សេចក្តី​ជំ​នឿ។​ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​មាន​ប្រាជ្ញា​ ឬ​មាន​ភាព​ខ្ព​ង់​ខ្ព​ស់ក្នុ​ង​ស​ង្គម ពោល​គឺ​យើង​ច្រើន​តែ​ជា​មនុស្ស​ដែល​គេមិ​ន​ស្គា​ល់  ដែល​គ្មាន​អ្វី​ដែ​លអ​ស្ចារ្យ​ទេ​។  តែយើ​ង​រាល់​គ្នាសុ​ទ្ធ​តែអា​ច​ឲ្យ​ព្រះ​អង្គ​ប្រើ​ប្រាស់​ជីវិត​យើង។ ដោយ​សារ​តែ​យើង​អន់​ខ្សោយ​នោះ​ហើយ បាន​ជា​ព្រះ​ទ្រង់​ប្រើ​យើង​(១កូរិនថូស ១:២៧-២៩ ២កូរិនថូស ១២:១០)។ យើង​ប្រហែល​ជា​មិន​គិត​ដូច្នោះ​ទេ​ តែនេះ​ជាកា​រពិ​ត​មែ​ន។ ព្រះមិ​ន​​ប្រើ​យើង​​​ទេ បើ​យើង​ខ្ពង់​ខ្ពស់ ឬ​មាន​អំណួ​តពេ​ក តែ​ព្រះ​នៅតែ​អាច​ប្រើ​យើង ទោះ​បី​ជា​យើង​មាន​ភាព​តូចទាបយ៉ាងណា​ក៏​ដោ​យ។ ដ្បិត​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើ​ង“ខ្លាំង​​ឡើង”…

Read article
“គ្មានមេត្តា”

មាន​ពេល​មួ​យ ខ្ញុំ​បា​នជួ​ប​រឿ​ង​​គួរ​ឲ្យ​រំខាន់​​ នៅពេ​លព្រឹ​ក​ថ្ងៃ​អាទិត្យ។ ខ្ញុំ​បាន​ដាក់​សម្ភារៈ​ចូលទៅ​ក្នុ​ងឡា​ន​ សម្រាប់​ប្រើ​នៅ​ព្រះ​វិហារ តាម​ដែល​ចាំ​បាច់ រួច​ខ្ញុំ​ក៏បា​ន​ចូ​លអង្គុយ  ​ទាញទ្វា​រ​បិ​ទ ហើយ​ក៏បើ​ក​ថ​យ​ក្រោយ ចេញ​ពីក​ន្លែង​ដាក់​ឡា​ន។ ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​​អ​ង្គុយ​បើក​បរ​​ស្រួលបួល​ផ​ង ឡានរ​ប​ស់ខ្ញុំ​​ប​ន្លឺស​ម្លេង​រោទ៍​ឲ្យ​ខ្ញុំ​ដឹ​ង​ថា ខ្ញុំបា​នភ្លេ​ច​ពា​ក់ខ្សែ​ក្រ​វ៉ាត់​ហើយ។ ខ្ញុំ​មិន​ទាន់​​ច​ង់​​ពា​ក់​ខ្សែ​ក្រវ៉ាត់​ភ្លាម​ៗ​ទេ​ គឺច​ង់​ពន្យា​ពេ​ល​មួយ​នា​ទីទៀ​ត។ តែ​ឡាន​របស់​ខ្ញុំនៅ​​តែមិ​ន​ព្រម​ឲ្យខ្ញុំ​ពន្យាពេ​ល ទាល់​តែ​ខ្ញុំពា​ក់​ខ្សែ​ក្រវ៉ា​ត់​ហើយ​ ទើ​ប​វាឈ​ប់រោ​ទ៍។ ដូច​នេះ​ ឡានរ​បស់ខ្ញុំ​ពិ​ត​ជា​គ្មាន​ការ​លើក​លែង​មែ​ន។ យ៉ាង​ណាមិ​ញ ការ​រំខាន​ដ៏​តូច​នេះ​ក៏​បា​ន​ក្រើន​រំឭ​កយើ​ង​ផង​ដែរ​ថា ជីវិត​យើង​នឹ​ង​ទៅ​ជា​​យ៉ាង​ណា បើសិ​ន​ព្រះ​គ្មាន​ព្រះ​គុណ ​ដែលលើ​ក​លែង​ទោស​បាប​ឲ្យ​យើង​ទេ​នោះ​។ បើសិន​ជា​គ្មា​ន​ព្រះគុណ​ទេ នោះ​យើ​ង​រាល់​គ្នានឹ​ង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ សម្រាប់​អំពើ​បាប​ទាំងអ​ស់​ដែល​យើង​មាន។​ ​បើ​គ្មា​នព្រះគុ​ណ​របស់​ព្រះ​ទេ​ នោះ​យើង​ក៏គ្មា​ន​ឱកាស​សារភាព​បាប ឬ​កែ​ប្រែអ​ត្ត​ចរិក​ដែរ ហើយ​ក៏​គ្មាន​ការអ​ត់​ទោស​បាប សេចក្តី​មេត្តា​ក​រុណា និង​ក្តី​សង្ឃឹម​ឡើយ​។ ជួន​កាល ការ​រស់​នៅ​ក្នុង​លោកិយ​នេះ ប្រៀបបា​ននឹ​ង​ការ​ធ្លាក់​ចូល​ទៅក្នុ​ង​រណ្តៅដ៏​សែ​ន​ជ្រៅ ដែល​គ្មាន​មេ​ត្តា។​ តាម​ធម្មតា យើង​មាន​អា​រម្មណ៍​ថា​ខ្លួន​ឯ​ង​​មាន​កំហុស ដែល​ជាប​ន្ទុក​ដ៏​ធ្ង​ន់ ពេល​ដែល​កំហុ​សដ៏​តូចត្រូ​វគេបំប៉ោ​ងឲ្យក្លា​យ​ជាធំ​ ឬ​ពេល​ដែល​គេ​មិន​ព្រម​មើល​រំលង​កំហុស​​ដ៏​តូច​របស់​យើង។  ប៉ុន្តែ ព្រះ​ដែល​ប្រកប​ដោយ​ព្រះ​គុណ បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​យាង​ចុះម​ក​ទទួលប​ន្ទុក​ជួស​យើង។  អ្នក​ដែល​ទ​ទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ មាន​អភ័យ​ឯក​សិទ្ធិ នៅក្នុ​ងកា​រ​នាំអ្ន​ក​ដ​ទៃ ឲ្យ​ទទួ​ល​អំណោយ​នៃ​ព្រះ​គុ​ណ។​ គឺ​ដូចដែ​លមា​នសេ​ចក្តី​ចែ​ងថា​ “​មុន​​ដំបូង​​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie…

Read article
ព្រះនាមដែលមានអំណាច

ឈ្មោះហៅក្រៅ ច្រើន​តែប​ង្ហា​ញ​ពី​ចំ​ណុច​ដែ​ល​គួរ​ឲ្យ​កត់​សម្គាល់មួ​យចំ​នួន នៃ​បុគ្គលិក​លក្ខណៈ ឬល​ក្ខណៈនៃ​កា​យ​សម្បទា​របស់​មនុស្ស​ម្នាក់​ៗ​។ កាល​ខ្ញុំ​នៅ​រៀន​នៅ​ថ្នាក់​បឋម មិត្ត​រួម​ថ្នា​ក់​បាន​ដា​ក់រ​ហ័សនា​ម​ឲ្យខ្ញុំ​ ដោយឥ​តមេ​ត្តា​ថា ​“អាមាត់ធំ” ដោយ​សារ​កាល​នោះ​មាត់​ខ្ញុំធំ​ មិន​ទាន់​មាន​កា​រ​លូត​លាស់​បា​ន​ល្អ​។ តែ​​ក្រោយមក ខ្ញុំមា​ន​ចិត្ត​សប្បាយ​រីក​រាយ ​ពេលគេ​​ឈ​ប់ហៅ​ឈ្មោះ​ខ្ញុំ​អញ្ចឹ​ង​​ទៀត។ ខ្ញុំមិ​ន​ចូ​ល​ចិត្ត​ឈ្មោះ​ហៅ​ក្រៅនេះ​ទេ​   តែ​ខ្ញុំ​ស្រឡាញ់​ព្រះ​នាមរ​បស់ព្រះ​ ​ដែល​បាន​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​មាន​លក្ខណៈ​ពិសេស និង​អស្ចារ្យ​ច្រើន​ណា​ស់ បាន​ជា​ព្រះ​អង្គ​មាន​ព្រះ​នាម​ជាច្រើន ដែល​បង្ហាញ​អំពី​សមត្ថ​ភាព និង​បុគ្គ​លិក​លក្ខណៈ​របស់​ព្រះ​អង្គ​។ ឧទាហរណ៍ : អេឡូហ៊ីម  មាន​ន័យ​ថា ព្រះខ្ព​ស់​លើស​អស់ទាំ​ង​ព្រះ។ យេហូវ៉ា យីរេ ព្រះដែ​ល​ផ្គត់​ផ្គង់។ អែល សាដាយ ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។ យេហូវ៉ា រ៉ាហ្វា​ ព្រះ​ដែល​ប្រោស​ឲ្យ​ជា។ យេហូវ៉ា សាឡូម  ព្រះ​នៃ​សន្តិ​ភាព។ យេហូវ៉ា សាំម៉ា ព្រះ​ដែល​គង់ជាមួយ។ យេហូវ៉ា យ៉ាវេ  ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ និ​ងស្មោះ​ត្រ​ង់​ចំពោះ​​សេចក្តី​សញ្ញា។ ហេតុ​នេះហើ​យ បានជា​អ្ន​ក​និពន្ធ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចង​ចាំថា​ “ព្រះនាម​​ព្រះយេហូវ៉ា ជា​ប៉ម​​មាំមួ​ន មនុស្ស​​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ពេលដែ​លយើ​ង​ជួ​ប​ការ​គំ​រាម​កំ​ហែង  ហើយមា​ន​អារម្ម​ណ៍ថា​ងា​យរ​ង​គ្រោះ…

Read article
ផ្ទុយនឹងការភ័យខ្លាច

ខ្ញុំ​នៅចាំថា​ កាល​ពី​ឆ្នាំ១​៩៩១ ខ្ញុំបា​នមើ​ល​គេ​​ផ្សាយ​ពត៌​មាន​អំពី​បដិវត្តន៍​អហឹង្សា ដែល​បាន​កើត​ឡើង នៅតា​មដ​ង​ផ្លូ​វ​នៃ​ទីក្រុង​មូស្គូ។ ថ្ងៃនោះ​ ជនជា​តិ​រូ​ស្ស៊ីដែ​លបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​របប​កុម្មុយ​នីយផ្តា​ច់កា​រ ​ស្រាប់​តែ​នាំគ្នា​ចេ​ញ​មក​ដើរ​ក្បួន​តាម​ផ្លូវ ដោយ​ភ្នែក​សម្លក់​រថ​ក្រោះ​ដែល​នៅខា​ងមុ​ខ ទាំង​ប្រកាស់​ថា “យើងនឹ​ងធ្វើ​អ្វីៗ​ ​ដោយប្រើ​សេ​រីភាព​រប​ស់យើ​ង​”។ ពេល​នោះ បណ្តា​អ្នក​ដឹក​នាំដែ​ល​នៅខា​ង​ក្នុង​អគារ មិន​មាន​ទឹក​មុ​ខដូ​ចហ្វូងម​នុស្ស​ដែ​ល​នៅ​ខាង​ក្រៅ​ទេ ដែល​ការ​នេះបា​នប​ង្ហា​ញថា​ នរណាពិ​តជា​​មាន​កា​រភ័​យ​ខ្លាច​ ហើយ​នរណា​ដែល​ពិត​ជា​មាន​សេរី​​ភាព។ បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន​ តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។ ចំណែកឯសេចក្តីជំនឿវិញ   គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នក​ដែលមា​ន​​ពេញ​​ដោ​​យក្តី​ជំនឿ រៀប​​ចំជី​​វិត​​រប​ស់​ខ្លួ​ន តាម​ទស្សនៈ​​នៃកា​រមាន​ទំនុ​កចិ​ត្ត មិនមែ​នដោ​យកា​រ​ភ័យ​ខ្លា​ចទេ​។​ ទោះ​បី​ជា​ស្ថានភា​ពក្នុ​ងពេ​លប​ច្ចុ​ប្បន្ន មាន​ភាព​វឹកវរ​យ៉ាង​ណាក៏​ដោ​យ ក៏​ព្រះទ្រង់​នៅ​តែ​មាន​កា​រឃុំ​គ្រ​ងជី​វិត​យើង​ជានិ​ច្ច​។ ទោះបី​ជា​យើ​ង​មាន​អារម្មណ៍​ដូច​ម្តេ​ច​ក៏​ដោយ​ ក៏​យើង​នៅតែ​មា​ន​តម្លៃ​ដ៏ពិ​ត​ ចំពោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ តើមា​នកា​រ​អ្វី​ខ្លះ​ដែ​ល​យើង​ត្រូវ​ភ័​យ​ខ្លា​ច បើសិ​ន​ជា​យើង​ពិត​ជា​បា​ននៅ​ជាប់​ក្នុង​​ព្រះ​មែន?ត្រង់​ចំណុច​នេះ សាវ័ក​យ៉ូហាន​បាន​មាន​ប្រ​សាសន៍​ថា “​ព្រះ​​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទ​បរិស័​ទបា​ន​អ​ធិស្ឋាន​ជា​ញឹក​ញាប់​ថា សូ​ម​​​ឲ្យ​​ព្រះហឫ​ទ័យ​​ទ្រ​ង់​បាន​​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ តើនឹងមា​នអ្វី​កើត​ឡើង បើសិ​ន​ជា​យើ​ងរ​ស់​នៅ​ ដោយជំ​នឿថា​…

Read article
មើលទៅឯភ្នំ

គេ​អាច​មើល​ឃើញ​ទីក្រុង​រីអូ ដឺ ចេនេរ៉ូ នៃ​ប្រទេស​ប្រេស៊ីល ពី​លើ​កំពូល​ភ្នំ ខរខូវ៉ាដូ ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ មាន​រូច​ចម្លាក់​ព្រះ​គ្រីស្ទ ដ៏​ជា​ព្រះ​ប្រោស​លោះ ដែល​ស្ថិត​ក្នុង​ចំណោម​រូប​ចម្លាក់​ព្រះ​គ្រីស្ទ​ដែល​ខ្ពស់​ជាង​គេ ក្នុង​ពិភព​លោក។ រូប​ចម្លាក់​នេះ​មាន​កម្ពស់ ២៨​ម៉ែត្រ និង​មាន​ទម្ងន់​​៦៣៥​តោន។ គេ​​អាច​​មើល​​ឃើ​ញ​រូប​ចម្លាក់​មួយ​នេះ ទាំង​យ​ប់​​ថ្ងៃ ពី​​ទីកន្លែង​ស្ទើរ​តែទាំ​ង​អស់ ​ក្នុង​​ទីក្រុង​រីអូ។  ដូច​នេះ គេ​​គ្រាន់​​តែងា​ក​ទៅ​រ​ក​ភ្នំ​នោះ​តែ​បន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោស​លោះហើ​យ។ យ៉ាងណា​មិ​ញ ព្រះគ​ម្ពីរ​សញ្ញាថ្មីបា​ន​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ជា​ព្រះ​ដ៏​ប្រោស​​លោះប៉ុណ្ណោះ​ទេ តែ​ព្រះអង្គ​ក៏​ជា​ព្រះ​អាទិករ​នៃ​ចក្រ​វាល​ទាំង​មូល គឺ​ដូច​ដែល​មាន​ចែង​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ ហើយ​សួរ​ថា តើ​​សេច​ក្តី​ជំ​នួ​យ​​ជួយ​​ដល់​យើង​មក​ពី​ណា ​“សេចក្តី​ជំនួយ​របស់យើង​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។​ មាន​តែ​ព្រះ​អង្គ​ទេ ដែល​​អាច​ប្រទាន​​​កម្លាំង​ដល់យើង និង​នាំផ្លូ​វ​យើង​គ្រប់​ជំហាន ខណៈ​ពេល​ដែល​យើង​កំពុ​ងធ្វើ​ដំណើរ​ឆ្លង​កាត់​លោកិយ​ដ៏​គ្រោះថ្នាក់ និង​មាន​ពេញ​ដោយ​បញ្ហា។​ យើង​ងើប​ភ្នែក​ឡើង ឆ្ពោះទៅ​រ​ក​ព្រះ ដែល​មើល​ថែរ​យើង(ខ.៣) ការពារ​យើង (ខ.៥-៦) ហើ​យគ្រ​ប​បាំង​យើង​ដោយ​ស្រ​មោល ទោះជា​មា​ន​គ្រោះភ័​យ​អ្វី​ក៏ដោ​យ។ ព្រះ​អង្គ​ថែរ​ក្សាយើ​ង​ឲ្យ​រួច​ពី​ការ​អាក្រក់ ហើយ​មើល​ថែរ​ព្រលឹង​យើង ឲ្យ​មាន​សុវត្ថិភា​ពអស់​កល្ប​ជានិច្ច​(ខ.៧-៨)។ យើង​ងើប​ភ្នែក​ឡើង ទៅ​រក​​ព្រះ​ដ៏​ប្រោស​លោះ និង​ព្រះអាទិករ​នៃ​យើង ដោយ​សេចក្តី​ជំនឿ។…

Read article
ការសួរសំណួរផ្សេង

ពេល​ដែល​ជីវិត​យើ​ង​ជួប​សោ​កនាដក​ម្ម មានសំ​ណួរ​ជាច្រើ​ន​បា​នចោ​ទ​ឡើ​ង។  ពេល​​យើង​​​បា​ត់​បង់ម​នុស្ស​ជាទី​​ស្រឡាញ់ យើង​​ប្រហែល​ជា​ទូល​សួរ​ព្រះ​ នូវសំ​ណួរ​ជា​ច្រើន ដែល​មាន​ដូច​ជា​ “ហេតុអ្វី​បានជា​ព្រះអង្គ​បណ្តោយឲ្យ​មា​នរឿ​ង​នេះ​កើតឡើ​ង?” “តើវា​ជាកំ​ហុស​របស់​អ្នកណា​?” “តើ​ព្រះអ​ង្គជ្រា​ប​ទេថា​ ទូលប​ង្គំ​ឈឺ​ចា​ប់ប៉ុ​ណ្ណា​?” សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ពេល​ដែល​កូន​ស្រីរប​ស់​ខ្ញុំ​​ស្លាប់​​យ៉ាង​​សោក​សៅ ខ្ញុំក៏​​បា​​ន​​សួរ​សំណួរ​ដូច​នេះផ​ង​ដែរ។ ព្រះគ​ម្ពីរ​យ៉ូប​បាន​ក​ត់​ទុក​នូវសំណួរ ដែល​លោកយ៉ូ​បបា​នសួ​រ​ ពេល​គាត់​កំពុង​អង្គុយរៀ​ប​រាប់​ពីទុក្ខវេ​ទនា​របស់​គាត់ ដល់​មិត្ត​សំឡាញ់​ទាំង​ឡា​យ។​ គាត់​បាន​បាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បាន​ជាគា​ត់សួ​រ​ថា​ “ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ”(៣:២០)។ ក្រោយ​មក​ គាត់​ក៏​បា​ន​សួរ​ទៀ​ត​ថា​ “តើ​កំ​ឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់”(៦:១១)។ “ដែល​​សង្កត់សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ?”(១០:៣)។ ក្នុងលោ​កិយ​នេះ មាន​មនុស្ស​ជាច្រើ​ន​ បានឈ​រនៅ​ទី​បញ្ចុះស​ពរ​បស់​អ្នក​ដែល​ឆាប់​លាចាក​លោក  ហើយ​ពួក​គេ​ក៏បា​ន​សួរ​សំ​ណួរ​​ ស្រដៀង​នឹង​សំណួរ​​លោក​យ៉ូបផ​​ង​​​ដែរ។ ប៉ុន្តែ​ ពេល​ដែល​អ្ន​កបាន​អាន​ក​ណ្ឌគម្ពីរ​យ៉ូ​ប រហូត​ដល់​ចុ​ងបញ្ចប់​ អ្នក​នឹង​មា​ន​​ការ​ភ្ញាក់​ផ្អើល។ ពេលដែ​លព្រះ​អ​ម្ចាស់​ឆ្លើយ​ត​ប ចំពោះ​លោក​យ៉ូ​ប​(ជំពូក ៣៨-៤១) គឺ​ព្រះអ​ង្គ​បា​ន​ឆ្លើ​យ​តប តាម​របៀប​ដែល​គេ​មិ​ននឹ​ក​ស្មា​ន​ដ​ល់។ ព្រះ​អង្គ​ក៏​បាន​កែ​ប្រែ​ស្ថា​ន​ការណ៍ ហើយ​សួរ​លោកយ៉ូប​វិញ ​ដោយសំ​ណួរ​ផ្សេ​ង ដែល​បង្ហា​ញពី​ប្រា​ជ្ញា និងអំ​ណាចគ្រ​ប់​គ្រង​របស់​ព្រះអ​​ង្គ។ គឺសំ​ណួរ​អំពី​ស្នា​​ព្រះ​ហស្តដ៏​អ​ស្ចារ្យរ​បស់​ព្រះ​អ​ង្គ ដែលមា​ន​ដូ​ចជា​ ផែនដី…

Read article
ពេលដែលច្របូកច្របល់

ក្នុង​អំឡុ​ងពេ​ល​នៃ​កា​រ​ធ្លាក់​ចុះនៃ​សេដ្ឋ​កិច្ចពិ​ភ​ពលោ​ក កាល​ពីប៉ុន្មា​ន​ឆ្នាំ​មុ​ន មាន​មនុស្ស​ជាច្រើ​​នបានបាត់​ប​ង់​កា​រងា​រ​។ គួរ​ឲ្យ​ស្តាយ​ណា​ស់ ប្អូន​ថ្លៃរ​ប​ស់​ខ្ញុំ ក៏ស្ថិ​តក្នុ​ង​ចំណោម​អ្នក​ដែល​បាត់​បង់​ការងារ​ផង​ដែ​រ។ មាន​ពេ​លមួ​យ​ ប្អូន​ស្រីរ​ប​ស់​ខ្ញុំ​ និង​ស្វាមីក៏​បា​ន​សរសេរ​សំបុត្រ​ផ្ញើ​មក​ខ្ញុំ ដើម្បី​ប្រាប់អំ​ពី​ស្ថាន​ភា​ពរ​ប​ស់​ខ្លួ​ន។ ប្អូន​ស្រី​រ​ប​ស់ខ្ញុំ​បា​ន​រៀ​ប​រាប់​ថា​ ទោះបី​ជា​ពួ​កគេមិន​ដឹង​ថា ពេល​អនា​គតនឹ​ង​ទៅជា​យ៉ា​ងណា​ក៏​ដោ​យ ក៏ពួ​កគេ​នៅ​តែ​មា​ន​ស​ន្តិភាព​ក្នុ​ងចិ​ត្ត ព្រោះពួ​កគេ​ដឹ​ង​ថា ព្រះ​នៅ​តែ​មើល​ថែ​រពួ​ក​គេ​ជានិ​​ច្ច។ អ្នក​ដែ​ល​ទុក​ចិ​ត្ត​លើ​ព្រះ​យេស៊ូវ​អាច​មា​នចិ​ត្ត​ស្ង​ប់ ពេល​ស្ថិត​ក្នុងស្ថា​នភា​ព​ច្របូក​ច្របល់​ ព្រោះ​ពួក​គេ​​បានទ​ទួល​ការ​ធា​នា​ថា​ ព្រះ​វរ​បិតានៃ​យើង​ដែ​ល​គង់​នៅ​ស្ថា​ន​សួគ៌ ទ្រង់​​ស្រឡា​ញ់កូ​នរ​ប​ស់​ព្រះអ​ង្គ ហើយ​ក៏​បំ​​ពេ​ញកា​រ​ខ្វះខា​តរ​ប​ស់​ពួក​គេ​​​​(ម៉ាថាយ ៦:២៥-៣៤)។  យើងអា​ចថ្វា​យ​ការ​ព្រួ​យបា​រម្ភ​រប​ស់​យើង​  ដល់​ព្រះអ​ង្គដោ​យ​ចិត្ត​ដែលដឹ​ង​គុណ​ ដោយទុ​ក​ចិត្ត​ថា​ ព្រះអង្គ​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់យើ​ង ហើយ​ឲ្យយើ​ង​មា​នស​ន្តិ​ភាព​ក្នុង​ចិ​ត្ត(ភីលីព ៤:៦-៧)។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តី​សុខ​សាន្ត​របស់​​ព្រះ ដែល​​ហួ​ស​​លើ​ស​​ពី​​អស់​ទាំង​គំនិត និង​​ជួយ​​ការពារ​​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេច​ក្តី​សុខសា​ន្ត ​ឬស​ន្តិ​ភា​ពរ​ប​ស់​ព្រះយេ​ស៊ូវ​ ហួស​លើស​អស់​ទាំង​គំនិត​របស់​យើង ដូច​នេះ​យើ​ងមិ​ន​អាចពន្យល់អំ​ពីស​ន្តិភាព​រប​ស់ព្រះ​អ​ង្គ​  ឲ្យ​អស់​សេចក្តី​ទេ  តែយើ​ងអា​ច​ពិសោ​ធ​នឹ​ង​សន្តិ​ភាព​របស់​ព្រះអង្គ  ដោយសា​រ​​ព្រះ​អង្គ​បាន​ការពារ​ចិត្ត និង​គំនិត​របស់​យើង។ សន្តិ​ភាព​ក្នុង​ចិ​ត្ត​រ​ប​ស់យើ​ង គឺ​កើត​ចេញ​ពី​កា​រទុ​ក​ចិត្ត​ថា ព្រះអ​ម្ចាស់​ស្រឡាញ់យើ​ង ហើយ​ព្រះអង្គ​កំ​ពុងគ្រ​ប់គ្រ​ង​ស្ថាន​ភាព​រ​បស់​​យើង។ មាន​តែ​ព្រះអ​ង្គ​ទេ​ដែ​លប្រ​ទាន​នូវ​ការ​កម្សាន្ត​ចិត្ត ​ដែលស​ម្រួល​អារម្មណ៍​យើង ជួយ​ឲ្យ​គំ​និត​យើ​ងមា​ន​ពេ​ញ​ដោយ​ក្តី​ស​ង្ឃឹម ហើយ​អនុញ្ញាត​ឲ្យ​យើង​សម្រាក សូម្បី​តែ​នៅ​ពេ​ល​ដែល​មាន​ការ​​ប្រែ​ប្រួល និ​ង​ឧប​ស័គ្គ​។-POH FANG CHIA

Read article
ឫស​គល់​នៃសេចក្តីស្លាប់

កញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិ​ត្ត​សប្បាយរី​ក​រាយ ដែល​បា​នទៅ​រៀន នៅ​ថ្នាក់ជួយស​ង្រ្គោះប​ឋម តែ​កាល​នោះ នាង​មិន​បាន​នឹក​ស្មាន​ថា​ នឹង​​បាន​អនុវត្ត​ការ​ជួយ​សង្រ្គោះនោះ​ សម្រាប់​នរណាម្នា​ក់ ឬសម្រា​ប់ម​នុ​ស្ស​ជា​ទីស្រ​ឡាញ់ក្នុ​ងពេ​លឆា​ប់​ៗ​ឡើយ​។ ថ្ងៃ​មួយ ​ពេល​ឪពុក​រ​បស់​នាង​កំ​ពុង​ជួ​ស​ជុល​ឡា​នរ​ប​ស់គា​ត់ ដែក​គ្រីប​ក៏បា​ន​ដួ​ល បណ្តាល​ឲ្យ​ឡាន​សង្កត់​មក​លើគា​ត់។ សារ​ពត៌មាន​ក៏បា​ន​ផ្សាយ​អំ​ពីហេ​តុការណ៍​នេះ​ថា​ កញ្ញា​ឡូរេន ដែលមា​នអា​យុ២២​ឆ្នាំ បានបំបាស់​ឡាន​ដែល​មា​នទ​ម្ងន់ជា​ង​១​តោន​កន្លះ ដោយ​គ្មាន​ចិត្ត​អ​ល់​ឯក​ ល្មម​នឹ​ងអា​ច​ទាញ​គាត់​ចេញ​ពី​ក្រោម​ឡា​ន​នោះបា​ន​។ បន្ទាប់​មក   នាង​ក៏​បាន​ធ្វើ​ការ​ជួយស​​ង្រ្គោះប​​ឋម​    ដល់​ឪពុ​កនាង រហូ​ត​​ដ​ល់ពេ​ល​ដែល​ឡាន​ពេទ្យ​មក​ដល់។​​ រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ចាំ​​ អំពីកា​រ​ជួយ​សង្រ្គោះដែ​ល​អស្ចារ្យ​ជាង​នេះទៀ​ត​ គឺ​ការ​ជួ​យស​ង្រ្គោះរ​បស់​ព្រះ​យេ​ស៊ូវ ដែល​រំដោះ​យើង​ឲ្យរួ​ចពី​បា​ប ដោយ​ការ​សុ​គត និង​ការ​មាន​​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអ​ង្គ។​ ពេលព្រះ​យេស៊ូ​វ​ចាត់​ពួក​សាវ័​កទាំ​ង១​២​នា​ក់ ឲ្យ​ចេញ​ទៅ​ធ្វើកា​រ​ថ្វាយ​ព្រះ​អ​ង្គ ព្រះអ​ង្គបា​ន​ឲ្យ​ពួ​​​កគេ​ផ្សា​យដំ​ណឹង​ល្អ ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា​ ព្រះអង្គ​ស​ព្វព្រះទ័យ​នឹ​​ង​​​ជួយ​​ស​ង្រ្គោះមនុ​ស្ស​លោក(លូកា ៩:១-៦)។  ពួក​គេមិន​បាន​​ធ្វើកិច្ចការ​​នេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯ​ងឡើ​យ តែ​ពេល​ដែល​ពួ​ក​គេប​ង្រៀន​អ្នក​ដទៃ អំ​ពីសេចក្តី​សង្រ្គោះរ​បស់​​ព្រះ​យេស៊ូវ  ព្រះ​អង្គ​​បាន​ត្រៀម​ខ្លួន​ជា​ស្រេ​ច  ដើម្បីលើ​ក​បន្ទុក​ដ៏​ធ្ងន់​នៃ​អំ​ពើ​បា​ប ចេញ​ពី​ជីវិត​រប​ស់អ្ន​ក​ដែ​លបា​ន​ឮ​ដំណឹង​ល្អ​នៃ​សេ​ចក្តី​ស​ង្រ្គោះ។ ការ​អធិប្បា​យ​ និ​ងកា​រ​ប្រោស​ជម្ងឺ​ ដែល​ពួក​គេ​បាន​ធ្វើ​​ដោយ​អំណាច ​និង​ចេស្តា​រប​ស់​ព្រះយេ​ស៊ូ​វ ​គឺ​បា​នប​ង្ហាញ​ថា ព្រះ​យេស៊ូវពិ​ត​ជា​បាន​នាំ​កា​រសង្រ្គោះ​របស់​ព្រះ មក​ក្នុងលោ​កិយ​នេះ​មែ​ន​។​ ស​ព្វ​ថ្ងៃនេះ​ មាន​មនុស្ស​ជាច្រើ​ន កំពុង​ជា​ប់នៅ​ក្រោ​មទ​ម្ងន់​នៃ​អំពើ​បាប តែ​ព្រះដ៏​អស្ចា​រ្យ​នៃយើ​ង…

Read article
មិនមែនជាបង្គោលចងសេះ

អ្នក​ប្រហែល​ជា​ធ្លា​ប់​ឮ​​គេនិ​យាយថា​ “យើងគួ​រ​តែ​ឲ្យ​អតីត​កាល ធ្វើ​ជាប​ង្គោល​នាំ​ផ្លូវ ជា​ជាង​ធ្វើ​ជា​បង្គោល​ចង​សេះ​”។ យើង​ងាយ​នឹងច​ង​ខ្លួន​ឯ​ង ជាប់​នឹង​អ​នុស្សាវរីយ​នៃ “ថ្ងៃ​ដ៏ល្អ​ ដែល​យើង​មាន​កាល​ពី​មុ​ន”   ជាជា​ង​ប្រើ​បទ​ពិ​សោធន៍​រប​ស់យើ​ង   ដើម្បី​ស្វែង​រកទិស​ដៅ​​​ធ្វើ​ដំណើរ​ទៅមុ​ខទៀ​ត​។ យើង​ងាយ​នឹ​ងទ​ទួ​ល​ឥទ្ធិ​ព​ល ពី​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​យើ​ងទៅ​មុ​ខ​លែង​រួច ​គឺកា​រ​ប៉ង​ប្រា​ថ្នាច​ង់បា​ន​ អ្វី​ដែ​ល​ធ្លាប់​មា​នពី​​មុន។ មាន​ពេល​មួយ​ព្រះ​អម្ចា​ស់​បាន​ត្រា​ស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើ​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ ​ដែលកា​ល​នោះ​​ គា​ត់ជា​ស​ង្ឃ​រ​​បស់​ព្រះ នៅក្រុ​ង​តូច​មួ​យ​ក្បែ​រ​ទីក្រុង​យេរូសាឡិម(យេរេមា ១:៥)។ ព្រះ​អង្គ​បា​ន​ឲ្យ​គាត់​ធ្វើ​កិច្ចការ​ដ៏​ពិបាក​មួយ គឺ​ឲ្យគា​ត់​ប្រ​កាស​ប្រាប់អំ​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ មក​លើជន​ជា​តិ​យូដា​ ដែលបា​ន​ងាក​បែរ​ចេ​ញ​ពី​ព្រះ​អង្គ​។ ​ ពេ​ល​លោក​យេរេមាប្រ​កាស​​ប្រាប់​ពួក​គេ​  គាត់​ក៏បា​ន​ប​ញ្ចាក់យ៉ា​ងច្បា​ស់​ថា​ គាត់​កំពុ​ងប្រ​កាស​ព្រះរាជ​សាររ​បស់ព្រះ​ គឺមិន​មែ​ន​ចេះ​តែ​ពោល​តា​ម​ចិត្ត​ខ្លួន​ឯង​ទេ​(​៧:១-២)។ ​ព្រះអម្ចា​ស់ទ្រ​ង់​​​មាន​​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង”។ តែ​​គេ​​ប្រកែក​​ថា “យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ”(៦:១៦)។ ព្រះ​អម្ចា​ស់​បាន​​ជំរុញ​​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​ងាកម​កក្រោ​យ​សិន ដើម្បី​ឲ្យ​ពួ​ក​គេ​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ពោល​គឺ​​ងាក​​មក​​គិត​ពិចារណា អំពី​ផ្លូ​វ​​ចាស់​​​ដែល​ព្រះអង្គ​​បាន​ប្រទាន​ពី​បុរាណ​មក​ ដើម្បី​ឲ្យ​ពួក​គេ​រ​កឃើ​ញ “ផ្លូវ​ដ៏​ល្អ​”នៅខា​ងមុ​ខ ដែល​​​មា​ន​ភាព​​ស្មោះ​ត្រ​​ង់ ការ​អត់ទោ​ស និងកា​រ​​ត្រាស​​ហៅ​របស់​ព្រះ​អង្គ។ ព្រះ​ទ្រ​​ង់អា​​​ច​បង្រៀ​ន​​យើ​ង ឲ្យ​ងាក​​ម​ក​គិត​អំ​ពី​ផ្លូវ​ចា​ស់ ដែល​យើង​ធ្លាប់​ដើ​រ​ជាមួ​យ​​ព្រះ​អង្គ​កាលពី​មុន​ ដែល​ជាផ្លូ​វ​ដ៏ល្អ​បំ​​ផុត។-David McCasland

Read article