2014

You are here:
ចូរស្កប់ចិត្តចុះ

សេច​ក្តីស​ណ្តោស ឬកា​រ​ស្កប់​ចិត្ត មិន​មែន​ជា​អ្វី​ដែល​យើង​ងាយ​រក​បាន​ឡើយ។ សូម្បី​តែ​លោក​សាវ័ក​ប៉ុល ដែល​ជា​វិរៈ​បុរ​សនៃ​សេ​ចក្តី​​ជំនឿ ក៏​ត្រូវ​តែ​30រៀន​ស្កប់​ចិត្ត​ផង​ដែរ(ភីលីព ៤:១១) ព្រោះ​ការ​ស្តប់​ចិត្ត​មិន​មែន​​ជា​​បុគ្គលិក​លក្ខណៈ​​​ដែ​លគា​ត់​មាន​ពី​កំណើត​ឡើយ។ សម្រាប់​សាវ័ក​ប៉ុល ការ​​ដែល​​​គា​ត់អា​ចស​រសេរ​ថា គាត់​មាន​​សេចក្តី​ស្កប់​ចិត្ត​​ក្នុ​ង​ស​ណ្ឋាន​គ្រប់​យ៉ាង គឺ​ពិត​​ជា​​អស្ចារ្យ​​ណាស់ ព្រោះ​កាល​នោះ ​គាត់​កំពុង​សរសេរ​សំបុត្រ​​នេះ នៅ​ក្នុង​មន្ទី​ឃុំ​ឃាំង នៅ​ទី​ក្រុង​រ៉ូម។ ដោយ​សារ​គេ​បាន​ចោទ​គាត់ ​​ពី​បទ​នាំបំ​បះ​បំបោរ ពី​បទ​ក្បត់​ជាតិ និងប​ទ​ឧក្រិដ្ឋ​​កំរិ​ត​​ធ្ងន់​​ផ្សេង​ៗ​ទៀត នោះ​គាត់​ក៏បា​នប្តឹ​ងប​ន្តដ​ល់​តុលា​ការ​​កំពូល គឺ​ដល់​ស្តេច​​សេសារ​​​តែម្ត​ង។ ពេល​នោះ គាត់​មិន​មាន​​ជំនួយ​​​ផ្នែកច្បា​ប់ ឬ​មិត្ត​ភក្តិដែ​លមា​នតំណែ​ង​ខ្ពស់​ទេ ដូច​នេះ គាត់​​ត្រូវ​នៅ​រ​ង់ចាំ​ក្នុងគុក រហូត​ដល់​ពេលជំ​នុំជ​ម្រះ​​រឿង​​ក្តី។ ត្រង់ចំ​ណុចនេះ​ តាម​ធម្មតា មនុស្ស​មាន​ចិ​ត្ត​អន្ទៈ​សារ ឬ​មិ​នស​ប្បាយ​ចិត្ត ពេល​ជួប​ស្ថានភា​ព​ដូចគា​ត់។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​​បា​ន​សរ​សេ​រ​សំបុត្រ​ទៅកា​ន់ពួ​ក​ជំនុំ នៅ​ក្រុង​ភីលីព ដើម្បីប្រា​ប់​ពួក​គេ​ថា គាត់​បាន​រៀន​​ឲ្យ​​មាន​ការ​ស្កប់​ចិត្ត​​(ឬសេ​ចក្តី​សណ្តោស)។ តើ​គាត់​​បា​នរៀន​​ឲ្យមា​ន​ការ​ស្កប់​ចិត្ត​​ ដោយ​របៀបណា​?​ តាម​ពិត គាត់​បាន​រៀន​មួយ​ជំហាន​ម្តង​ៗ រហូត​ដល់​ពេល​ដែល​គាត់​​អា​ច​មា​ន​​ការ​ស្កប់​ចិ​ត្ត ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាង​ណាក៏​ដោ​យ។ គាត់​បាន​រៀន​​ទទួ​លយ​កអ្វី​​ក៏​ដោយ ​ដែល​កើត​មាន​ចំពោះ​​​គាត់(ខ​.១២) ព្រម​ទាំង​រៀន​ទទួល​​ដោយ​អ​រ​ព្រះ​គុណ​ នូវ​រាល់​អ្វីៗ​​​ដែល​​ពួក​គ្រីស្ទប​រិស័​ទ​ឯទៀត​​ អាច​​ផ្តល់​​ឲ្យ(ខ.១៤​-១៨)។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាត់​​បា​ន​ទទួល​ស្គាល់ថា​ ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​គាត់​(ខ.១៩)។ ការស្កប់​ចិត្ត​មិន​កើត​មាន​ ដោយ​ឯក​ឯង​ឡើយ។ វិញ្ញាណ​​ដែ​លចូ​លចិ​ត្តប្រ​កួត​ប្រជែង​ក្នុង​ខ្លួន​យើង​រាល់​គ្នា…

Read article
ដើមស្លឹករញ្ជួយ

ខណៈ​ដែល​ខ្ញុំ​​​កំពុង​​​ធ្វើដំ​ណើរ​ទៅ​លេង​ នៅ​ឧប​ទ្វីប​ខាង​លើនៃ​រ​ដ្ឋ​មីឈីហ្គិន(Michigan) ខ្ញុំ​​ក៏​បាន​ចាប់​អារម្មណ៍​​​​​លើដើ​ម​​ឈើពី​រ​ដើម។ ថ្វី​បើ​​ស្លឹក​ឈើ​​​នៃដើមដទៃទៀត​ដែល​នៅ​ជុំ​វិញ​មិន​កំរើក​​ក៏​ដោយ ​ក៏ស្លឹកនៃដើមឈើទាំង​នេះ​​បែរ​ជា​បក់រវិចៗ ដោយ​គ្រាន់​តែ​​មាន​ខ្យល់​​បក់​តិច​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​​ក៏​ចង្អុល​ប្រាប់​​ភរិយា​របស់​​ខ្ញុំ ហើយ​​នាង​​ប្រាប់​ខ្ញុំថា ដើម​ឈើនោះ ឈ្មោះ​ដើម​ស្លឹក​រញ្ជួយ។ ខ្ញុំ​​​មាន​ការ​ភ្ញា​ក់​ផ្អើល ចំពោះ​ទិដ្ឋ​ភាព​នៃ​ស្លឹក​ឈើ ដែ​ល​កំពុង​តែ​ញ័រ​​បែ​ប​នោះ។ ខណៈ​​ដែល​​ដើ​មឈើ​ដទៃ​ទៀត មើល​ទៅ​​ហាក់​ដូចជា​នៅ​​ស្ងៀម ហើយ​នៅ​ទ្រឹង ស្លឹក​​​ឈើ​​ទាំងនោះ​បែរ​ជាកម្រើក ទោះ​ខ្យល់​គ្រាន់​តែ​បក់​​រហៀក​ៗ​​តិ​ចៗ​ប៉ុណ្ណោះ​។ ពេល​ខ្លះ ខ្ញុំ​​មាន​អារ​ម្មណ៍​​​ថា ខ្លួនឯ​ង​ដូច​ជា​​ដើម​ស្លឹករញ្ជួយ​នោះដែរ​។ មនុស្ស​ដែល​នៅ​ជុំវិ​ញ​ខ្ញុំ​ ហាក់​ដូ​ចជា​​រស់​​នៅក្នុ​ង​​ជីវិត ដោយ​គ្មាន​ប​ញ្ហា និង​ឥត​ក្តី​បារម្ភ​សោះ មើល​ទៅ​ដូច​ជា​​នឹ​ងនរ ហើយ​សុខ​ស្រួល​ ខណៈពេល​ដែ​ល​​ខ្ញុំ​​គ្មាន​ចិត្ត​ស្ងប់ ដោយ​សារ​បញ្ហាដ៏​តូ​ចបំ​ផុត។ ខ្ញុំ​មើ​ល​ទៅអ្នក​ដ​ទៃ ហើយ​ស្ងើច​សរសើរ​​ ចំពោះ​​ភាព​ស្ងប់​សុខ​​របស់​​ពួក​គេ ហើយ​​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​ហេតុ​អ្វី​​បា​នជា​​ជីវិត​​របស់​ខ្ញុំងា​យ​​នឹង​រញ្ជួយ​ម្ល៉េះ។ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អ​ម្ចាស់ ដែលបា​ន​រំឭក​ខ្ញុំ​តាម​រយៈ​​ប​ទគ​ម្ពីរ​ថា យើង​អាច​រកឃើញ​ភាព​ស្ងប់​សុខ​ដ៏​ពិត និង​ថិត​ថេរ ​​នៅ​ក្នុង​​ព្រះ​វត្ត​មាន​នៃ​​ព្រះ។ សាវ័ក​ប៉ុ​ល​​បាន​មាន​ប្រសាសន៍​ថា “សូម​​ឲ្យ​ព្រះ​អម្ចាស់ ដែលទ្រង់ផ្ដល់​សេចក្តីសុខសាន្ត ទ្រង់ប្រទាន​ឲ្យអ្នករាល់គ្នា​មានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យ​ព្រះអម្ចាស់​ទ្រង់គង់​ជាមួយ​នឹងអ្នករាល់គ្នា​ទាំង​អស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះ​​ទ្រង់​​មិ​នត្រឹ​មតែ​ប្រទា​ន​មក​នូវ​សេចក្តីសុ​ខសា​ន្តប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​​​គឺជា​​ព្រះ​​អម្ចា​ស់នៃ​សេច​ក្តីសុ​ខសា​ន្ត​​តែ​ម្តង។ នៅ​ពេល​យើង​ជួប​ការ​រំខាន និង​ភាព​មិនស្ង​ប់​​សុខ​នៅក្នុ​ងជី​វិត នោះ​​យើ​ងចាំ​បាច់​ត្រូ​វដឹ​ងថា ​សេចក្តីសុ​ខ​សាន្ត​ដ៏ពិ​ត គឺ​មាន​នៅ​ក្នុង​ព្រះនៃ​សេច​ក្តីសុ​ខ​សាន្ត​។ — ​…

Read article
ចំណុចចាប់ផ្តើម

បើអ្នក​បាន​បើក​បរ​ តាម​ភាគ​ខាង​ជើ​ង​នៃ​ផ្ទះ​រ​បស់​ខ្ញុំ នៅក្រុង​​ប៊ស(Boise) រដ្ឋ​អ៊ីដា​ហូ(Idaho) អ្នក​នឹង​​​ឃើញ​កូន​ភ្នំ​ភ្លើង​មួយ ដែល​​​បាន​បង្ហាញ​ខ្លួននៅ​​​កណ្តាល​កូន​​​ព្រៃ ដែល​​នៅ​​​ខាង​​​កើ​ត​​ផ្លូវ។ គេបា​នប្រើ​ទី​តាំង​នេះ ជា​ចំណុច​ចាប់​ផ្តើ​ម​នៃ​ការ​វាស់​វែង​ដី នៅ​ក្នុង​រ​ដ្ឋ​អ៊ីដាហូ។ នៅ​ឆ្នាំ​១៨៦៧ ពេល​ដែល​ទឹ​ក​ដី​អ៊ីដាហូ​ត្រូវ​បាន​គេកាត់​បញ្ចូល​ទៅ​​​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បួន​ឆ្នាំ លោក​ឡាហ្វាយេត ខាទី(Lafayette Cartee) ដែល​ជា​នាយក​ផ្នែក​វាស់វែ​ងដី នៃ​សហរ​ដ្ឋអា​មេរិក បាន​ចាត់លោ​ក​ភីទ័រ ប៊ែល(Peter Bell) ឲ្យ​ទៅវា​ស់វែ​ងទឹកដី​ថ្មីមួ​​យ​នេះ​។ លោក​ប៊ែល​បាន​ជិះរ​ទេះ ចូល​ទៅ​រក​កូ​ន​ភ្នំ​តូ​ច​មួយ ហើយ​ក៏​បា​ន​ឡើង​ទៅដ​ល់កំ​ពូ​ល​កូ​ន​ភ្នំនោះ​ ហើយ​ក៏​បាន​កំណ​ត់​យក កន្លែង​នោះជា​ចំ​ណុច​ចាប់​ផ្តើម នៃ​កា​រវា​ស់​វែង​​ដី​របស់​គាត់។ ការ​វ៉ាស​វែង​ដី​នោះ ត្រូវ​បាន​គេ​​ពិពណ៌នា​ជា​ភាសាប្រចាំ​រដ្ន​អ៊ី​ដាហូ​​ថា : គេត្រូ​វ​រៀ​ប​ចំឲ្យ​មា​ន​បណ្តា​​ទី​ក្រុង នៅខាង​​ជើង និង​ខាង​ត្បូ​ង នៃ​ចំណុច​ចា​ប់​ផ្តើ​មនៃ​កា​រ​វាស់វែង​ដីនេះ​ ហើ​យ​ឲ្យ​មាន​វា​ល​ទំ​នាប គឺ​នៅ​ខាង​កើ​ត​ និង​ខាង​លិច​នៃ​ចំណុច​ចាប់​ផ្តើម​នេះ។ ពេល​ដែល​អ្នកបាន​ម​កដ​ល់​​រដ្ឋ​​នេះ អ្នក​អាច​ដឹ​ងពី​ទី​តាំង​ពិត​ប្រាកដ​រប​ស់​ខ្លួន តាម​ការ​ពិពណ៌នា​នេះ​ឯង​។ យើង​ប្រហែល​ជា​បាន​អាន​សៀវភៅជា​ច្រើ​នក្បាល ប៉ុន្តែ ព្រះប​ន្ទូល​ព្រះ​ គឺ​ជា “ចំណុច​ចាប់​ផ្តើម” របស់​យើង ជា​ចំណុច​យោង​​ដែល​មិ​ន​ប្រែប្រួ​ល​។ លោក​ចន វេសលី(John Wesley) បានអា​នសៀ​វ​ភៅ​ជា​ច្រើ​ន​ក្បា​ល​ ប៉ុន្តែ គាត់តែ​ង​តែ​ហៅ​ខ្លួ​ន​ឯ​ង​ថា “បុរស​ដែ​លមា​ន​សៀវភៅតែ​មួយ​ក្បាល”។ គ្មាន​អ្វីអា​ច​ប្រៀ​ប​ផ្ទឹម​នឹង​ព្រះ​គម្ពីរ…

Read article
សេចក្តីពិត ក្នុងឡានតាក់ស៊ី

ថ្ងៃមួយ ពេល​ដែ​លខ្ញុំកំ​ពុង​នៅទី​ប្រជុំ​ជន នៅ​ទី​ក្រុង​​ឈីកាហ្កូ ខ្ញុំ​បាន​ស្រែ​កហៅ​ឡា​នតា​ក់​ស៊ី។ ពេល​ខ្ញុំ​បាន​ចូល​ក្នុង​ឡាន​តាក់​ស៊ី​នោះ ខ្ញុំ​កត់​​​សំគាល់​​ឃើ​ញ​ថា​ នៅ​ខាង​មុខ​កៅ​អី​អង្គុយ​រប​ស់ខ្ញុំ​ មាន​​​បិ​​​​ទ​ផ្សាយ​ពា​ណិជ្ជកម្ម​មួយ​ចំនួន អំពី​គ្រូ​បង្រៀន​​​នៃ​សាសនា​ហិណ្ឌូ​ស​ម័​យ​ថ្មី។ អ្នក​បើកបរ​នោះ​បាន​អះអា​ងថា​ អ្នក​ដឹក​នាំសា​សនា​រូ​ប​នោះ គឺ​ជា ​“អ្នក​ដែល​ចុះ​មក​ពីស្ថានសួ​គ៌” សម្រាប់​សម័យ​របស់​យើង។ គាត់​ជឿថា​​ ព្រះ​បាន​រើ​ស​តាំង​អ្នក​ដឹ​ក​នាំផ្សេ​ង​ៗ សម្រាប់សម័យខុ​សៗ​គ្នា​ ហើយ​ទ្រង់​បាន​ជ្រើស​តាំង​ព្រះ​យេស៊ូវ ​សម្រាប់​តែ​សម័យ​​ដែល​ទ្រង់​ប្រសូត្រ​​ប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំ​មិន​យល់​ស្រប​តាម​ទស្សនៈ​របស់​គា​ត់​ឡើយ។ ពេល​ដែល​យើ​ង​កំ​ពុង​ជ​ជែ​ក​គ្នា ខ្ញុំ​ក៏​បាន​ដក​ស្រ​ង់​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​ថ្លែ​ង​ថា​ “ខ្ញុំ​​ជា​​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ”(យ៉ូហាន ១៤:៦)។ ព្រះ​យេស៊ូវ​មិន​មែ​នជា​អ្នក​ដឹក​នាំសា​សនា ក្នុង​ចំណោម​អ្នក​ដឹ​ក​នាំសា​ស​នា​ដែ​ល​បាន​ត្រា​សដឹ​ង​ ជា​ប​ន្ត​បន្ទា​ប់​នោះ​ឡើយ តែ​ទ្រង់​ជា ផ្លូវ​​តែមួ​យ ទៅកា​ន់​ព្រះ ហើយមា​ន​តែ​ទៅតា​ម​ទ្រ​ង់​ប៉ុ​ណ្ណោះ ទើប​យើង​អា​ច​ទៅ​នគរ​ស្ថាន​សួ​គ៌បា​ន គឺមិន​​ដូច​ជា​អ្វី​ដែ​លអ្ន​ក​បើ​ក​បរ​តា​ក់​ស៊ីរូ​ប​នោះបានជឿឡើយ។​ ការ​សុគត និង​ការ​មាន​ព្រះជ​ន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ គឺបា​នប​ញ្ជា​ក់ថា​ ទ្រង់​ពិ​ត​ជា​ផ្លូវ​តែ​មួ​យ​មែន។ ព្រះ​គ្រីស្ទ “បាន​​ថ្វាយ​​យញ្ញ​បូ​ជា​​តែ​​១​ ដើម្បី​លោះបាប​ជា​រៀង​រហូត”(ហេព្រើរ ១០:១២)។ ព្រះ​យេស៊ូ​វ​មា​ន​បន្ទូ​ល​ថា “ខ្ញុំ​​​នៅ​​ក្នុ​ង​​ព្រះ​វរបិតា ហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិ​ន​ចាំបា​ច់​ខំ​ស្វែ​ង​រ​ក​ផ្លូវ “ថ្មី”​ មួយ​ទៀត​…

Read article
ថ្ងៃដែលគេមិនដឹង

នៅឆ្នាំ១៦៦៦ មាន​មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​ឡុង បាន​យល់​ថា ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែ​ល​ព្រះ​យេស៊ូវ​នឹង​យាង​ម​ក​វិញ​​ ជា​លើក​ទី​ពីរ​។ អ្នក​ដែល​ងប់​ចិត្ត​នឹង​ការ​ថ្លែង​ទំនាយ បានបូ​ករ​យៈ​ពេល​១០០០​ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែម​ពី​លើ​រយៈពេ​ល​៦៦៦​ឆ្នាំ (ដែល​លេខ​៦៦៦​ជា​លេខ​របស់​អាទ​ទឹង​ព្រះ​គ្រីស្ទ) ហើយពួក​គេ​ក៏​រក​បាន​លេខ​ឆ្នាំ​១៦៦៦​ថា ជា​ឆ្នាំ​ដែល​ទ្រង​នឹង​យាង​មក​វិញ​ម្តង​ទៀត។ អ្នក​នៅ​ទីក្រុ​ង​ឡុង​យល់​ថា ពិភព​លោក​ហាក់​ដូច​ជាជិត​រលាយ​មែន ពេល​ដែល​ក្នុង​ឆ្នាំ១​៦៦៥ មាន​ជ​ម្ងឺ​រាត​ត្បាតមួយ បាន​លេប​ត្របាក់​ជីវិត​មនុស្ស​មួយ​សែន​នាក់ នៅ​ទី​ក្រុង​ឡុង។ បន្ទាប់​មក នៅ​ខែ​កញ្ញា​ឆ្នាំ ១៦៦៦ មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​រាប់​ម៉ឺន​ខ្នង។ ពេល​នោះ អ្នក​ខ្លះ​ឆ្ងល់​ថា តើពេ​ល​នេះ មិន​មែន​ជាពេ​ល​ចុ​ងប​ញ្ចប់​នៃលោ​កិយ តាម​បទ​ទំនាយ​នៃ​ព្រះគ​ម្ពី​រ​ទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏​បាន​ក​ន្លង​ផុត​ទៅ ហើយ​មនុ​ស្ស​ក៏​ប​ន្តរ​ស់​នៅ​ជា​ធម្មតា នៅ​លើ​ផែន​ដី​ដូច​កាល​ពី​មុន​ទៀត។ សូម្បី​តែ​នៅ​សម័យ​យើង​នេះ ក៏មា​ន​អ្នកដែ​លថ្លែ​ងទំ​នាយ​ អំ​ពី​ថ្ងៃដែលផែ​ន​ដីត្រូ​វ​បញ្ចប់​ផងដែរ។ ពេលដែ​ល​គេ​ថ្លែង​ទំនាយ​ អំពីកា​លប​រិច្ឆេ​ទនោះ​ម្ត​ង​ៗ សារ​ពត៌​មាន​បា​ន​ផ្សព្វ​ផ្សាយ​អំពី​ភាព​រំជើប​រំជួល ប៉ុន្តែ ​នៅ​ទី​បំ​ផុត កាល​បរិច្ឆេទ​ដែល​គេ​បា​នទា​យ​ទុ​ក​នោះ ក៏​បាន​កន្ល​ងផុ​ត​ទៅ។ តាម​ប្រាជ្ញា​រ​បស់​ព្រះ ​ទ្រង់បា​ន​លាក់​ទុ​ក​ពេលកំ​ណត់​នៃកា​រ​យាង​មក​វិ​ញ​នៃ​ព្រះ​គ្រីស្ទ មិន​ឲ្យយើ​ង​ដឹង​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ប​ន្ទូល​ហើយ​ថា “ឯ​​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។…

Read article
ទៅដល់ចុងបំផុត

មាន​ពេល​មួយ ខ្ញុំ​បា​ន​ទៅប​ង្រៀន​គ្រូ​គង្វាល​ជន​ជាតិ​រូស្ស៊ី នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​ម៉ូស្កូ។ នៅ​ថ្ងៃ​ទី​មួយ ​ខ្ញុំ​​បា​ន​​ចាប់​ផ្តើម​​​ការបង្រៀន ដោយ​សុំ​ឲ្យ​និស្សិត​ម្នាក់​ៗ​ប្រាប់​ឈ្មោះ និង​កន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ប៉ុន្តែ ក្នុង​ចំណោម​នោះ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​មាន​និស្សិ​ត​ម្នាក់​ហ៊ាន​ប្រកាស់​ថា “ក្នុង​ចំណោម​គ្រូគង្វាល​ទាំង​អស់ ខ្ញុំ​ជា​គ្រូគង្វាល​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បំផុត ​ចំពោះ​មហាព្រះ​​រាជ​បញ្ជា​របស់​ព្រះ​គ្រីស្ទ!” ពេល​នោះ ​ខ្ញុំ​គ្រាន់​​តែ​​ញញឹម​ដាក់​គាត់ ដោយ​រក​ពាក្យនិ​យាយ​មិន​ចេញ ហើយ​គាត់​ក៏​និយាយ​ទៀត​ថា “មហា​ព្រះ​រាជ​បញ្ជារ​បស់​ព្រះ ​បាន​បង្គា​ប់​ឲ្យយើ​ងយ​កដំ​ណឹង​ល្អ ទៅផ្សា​យ​ដល់​ចុង​បំផុត​នៃផែ​នដី។ ហើយ​ខ្ញុំ​​ជា​គ្រូ​គង្វាល នៅភា​គ​ខាង​ជើង​នៃ​តំបន់​អាក​ទិកសឺឃល(Arctic Circle) គឺ​នៅក្នុ​ងភូ​មិ​មួយ ដែល​មាន​ឈ្មោះ​ហៅ​កាត់​ថា ‘ចុង​បំផុត​នៃ​ផែន​ដី!’” ពេល​នោះ យើង​ក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្ត​ចូល​​មេ​រៀន។​ ថ្វីដ្បិត​តែ​គ្រូគ​ង្វាល​រូប​នេះ​ បាន​និយាយ​​កំប្លែង​លេង​មែន ប៉ុន្តែ ខ្ញុំ​បាន​ចាប់​អារម្មណ៍ ចំពោះ​ឈ្មោះ​ឧប​ទ្វីប​យ៉ាម៉ល(Yamal ដែលមានន័យថា “ចុង​បំផុត​នៃ​ផែនដី”) ដែល​ជា​កន្លែង​ដែល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ​។ នៅ​ក្នុង​ព្រះ​បន្ទូល​ផ្តាំ​ផ្ញើ​រ​ចុង​ក្រោយ ទៅកា​ន់​ពួក​សិស្ស ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ថា “​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ គ្រីស្ទប​រិស័​ទមា​ន​ភា​រៈ​កិ​ច្ចនាំ​ដំ​ណឹងល្អ​នៃឈើ​ឆ្កា​ង ទៅ​ដ​ល់​ចុង​បំផុត​នៃ​ផែ​នដី ទោះ​ជា​នៅឆ្ងា​យ​ដល់​ណាក៏​ដោយ។ ព្រះ​សង្គ្រោះបា​នសុ​គត ដើម្បី​សង្រ្គោះ​​មនុស្ស​ក្នុង​លោ​កិយ គឺរា​ប់​បញ្ចូល​មនុស្ស​ដែល​នៅទី​ជិត និង​ទី​ឆ្ងាយ។…

Read article
ឆក់ឱកាស

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ​ គឺ​ជា​អ្នក​ពូកែ​ដើរ​ផ្សា។ ពេល​ដែល​នាង​ទិញ​ទឹក​ដោះគោ​ នាង​តែង​តែ​អាន​អក្សរ​នៅ​លើ​ផ្លាក​សញ្ញា ដែល​បញ្ជាក់​ពី​បរិម៉ាណ​នៃ​ជីវ​ជាតិ ​ដែល​មា​ន​ក្នុង​ទឹក​ដោះ​គោ​នោះ ហើយ​នាង​បាន​ស្វែង​រក​តម្លៃ​ដែល​សម​រម្យ​បំផុត។ ប៉ុន្តែ ដែល​ពិសេ​ស​បំផុត​នោះ គឺ​នាង​ពិនិត្យ​មើល​កាល​បរិឆ្ឆេទ​ផុត​កំណត់​ប្រើ​ប្រាស់។ ដូច​នេះ នាង​មិន​ចេះ​តែ​រើស​យក​ទឹ​ក​ដោះ​គោ ដែល​នាង​បាន​ឃើញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ នាង​ស្វែង​រក​ទឹ​ក​ដោះគោ​ណា​ ដែល​មាន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​បាន​យូរ​ជាង​គេ ដើម្បី​ឲ្យ​នាង​អាច​យក​ទឹ​ក​ដោះ​គោ ដែល​ស្រស់​ជាង​គេ​មក​ទុក​ក្នុង​​ផ្ទះ។ យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូ​វដឹ​ង​ផង​ដែ​រ​ថា ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ដាក់​កាល​បរិច្ឆេទ​កំណត់​ពេល​នៃ​ជីវិត ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​ដែល​ខ្លួន​នឹង​ឈប់​ដក​ដង្ហើម ឬ​ពេល​ដែល​បេះដូង​របស់​ខ្លួន​នឹង​ឈប់​លោត​ឡើយ។ ដោយ​សារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​មិន​ត្រូវ​ខិត​ខំ​ឆក់​យក​ឱកាស​ដែល​ព្រះ​បាន​ប្រទាន ក្នុង​កាល​ដែល​យើង​នៅ​មាន​ជីវិ​ត​ទេឬ​? ការ​ឆក់​ឱកាស គឺ​មា​​ន​ន័យ​ថា យើង​ស្រឡាញ់​កាន់​តែ​ខ្លាំង​ អត់​ទោស​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ឆាប់​រហ័ស ស្តាប់​កាន់​តែ​ប្រុង​ប្រយ័ត្ន ហើយ​និយា​យពា​ក្យ​ពិត​កា​ន់​តែ​ច្រើន។ សាវ័ក​ប៉ុល​បាន​ឲ្យ​យោបល់យើ​ង​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ “ដើរដូ​ច​មនុស្ស​ភ្លឺ ឬ​កូន​នៃ​ពន្លឺ ដោយ​លរ​មើល​ការ​អ្វី​ដែល​ព្រះ​អ​ម្ចាស់​សព្វ​ព្រះ​ទ័យ”(ខ.៨-១០)។ ដោយ​សារ​យើង​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង នោះ​យើង​គួរ​តែ​ឆក់​ឱកាសបំ​ភ្លឺ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់នៃ​ព្រះ​គ្រីស្ទ នៅ​ថ្ងៃ​នេះ​ចុះ!–Joe Stowell

Read article
ដើម្បីព្រះគុណទ្រង់

មាន​ការជា​​ច្រើន ដែល​អ្នក​អា​ច​រៀ​នសូ​ត្រ​ពី​អ្ន​​ក​ដទៃ តាម​រយៈ​ការ​ដើរ​ជាមួយ​ពួ​កគេ​ ឆ្លង​កាត់​ពេល​ដ៏លំ​បាក​។ នេះ​ជា​បទ​ពិ​សោធន៍​​ដែល​​យើង​ខ្ញុំទទួល​បា​ន ពេល​ដែល​មិ​ត្តភ័​ក្រ​រ​បស់​​យើង គឺលោ​ក​សែម(Sam) កំពុង​ឆ្លង​កាត់​ជ​ម្ងឺម​ហា​រី​ក ដោយ​មាន​អ្ន​ក​ស្រី​ខា​រ៉ូល(Carol) រួម​ដំណើ​រ​ជា​មួ​យ ក្នុងដំ​ណាក់​កាល​ដ៏​លំ​បា​ក​​នេះ។ យើងបាន​តាម​ដា​ន និង​អធិស្ឋា​ន​ឲ្យ​ពួ​កគេ​ អស់​រ​យៈពេ​ល​មួ​យ​ឆ្នាំ នៅ​ខណៈពេ​ល​ដែល​គា​ត់​ទ​ទួ​លកា​រ​ព្យា​បាល និង​ការ​ឈឺចុ​ក​ចាប់​។ ពេលដែល​គា​ត់ហា​ក់​ដូ​ចជា​បា​ន​ឆ្ល​ង​ផុ​ត​គ្រោះ​ថ្នា​ក់ហើយ គ្រូពេ​​ទ្យ​ក៏​បា​នពិ​និត្យ​ឃើញ​ថា ជម្ងឺ​មហារី​ក​នៅ​មានក្នុង​ខ្លួន​គាត់។ យើង​ពិ​ត​ជា​មា​នកា​រ​ខ​កចិ​ត្ត​ខ្លាំ​ង​ណាស់។ លោក​សែម​ត្រូវ​ឆ្លង​កា​ត់​កា​រ​ព្យា​បាល​មួ​​យ​ឆ្នាំទៀ​ត​ ដែលមា​ន​កា​រ​ពិបាក​មិនសូវ​ខុស​ពីឆ្នាំ​មុ​នឡើយ ព្រោះ​គាត់​ត្រូ​វ​ឆ្ល​ង​កា​ត់​ការ​ចាក់​ថ្នាំគី​ម៉ូ និង​ជម្ងឺ ព្រម​​ទាំ​ង​ផល​ប៉ះ​ពាល់​នៃ​ជា​តិ​ថ្មាំ​ សារ​ជា​ថ្មីទៀត។ ប៉ុន្តែ ពេលដែ​លកា​រ​ព្យា​បាល​នៅ​ក្នុ​ង​ខែ​ប​ន្ទាប់ ជិត​មក​ដល់​​ លោកសែ​ម​ក៏បា​ន​ប្រា​ប់​យើង​ថា​ អ្វី​ដែល​យើង​គ្រប់​គ្នាសុ​ទ្ធ​តែ​អា​ច​រៀន​បា​ន​នោះ​គឺ​ “យើង​ត្រូ​វប្រា​ក​ដ​ថា ពេល​យើង​កំ​ពុង​ឆ្ល​ង​កា​ត់កា​រ​លំបាក ​យើងត្រូ​វ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ ហើយប​ង្ហា​ញសេ​ច​ក្តីស្រ​ឡា​ញ់រប​ស់​ទ្រ​ង់​ដល់​អ្ន​ក​ដ​ទៃ”។ សូម​ស្រម៉ៃ​អំពី​កា​រនេះ​ចុះ​! ពេល​ដែ​លគា​ត់​ប្រឈ​មុ​ខ​នឹ​ងកា​រ​ឈឺ​ចាប់​ និង​ការ​លំបាក​រយៈពេ​ល​មួយ​ឆ្នាំទៀត​ អ្វី​ដែ​លគា​ត់​បាន​យ​កជា​អា​ទិភា​ពនោះ​ គឺកា​រ​បង្ហា​ញ​សេច​ក្តី​ស្រឡាញ់​រ​បស់​ព្រះ ក្នុ​ងពេល​ឆ្លងកា​ត់ទុ​ក្ខ​លំបា​ក​ទាំង​អ​ស់​នោះ​។ គាត់​បាន​​រ​ង់ចាំ​ ពេល​ដែល “សិរីល្អ​រប​ស់​ព្រះ​លេ​ចមក​”(១ពេត្រុស ៤:១៣)។ អ្នក​ស្រីខា​រ៉ូល​បាន​សរសេ​រ​សំបុ​ត្រទៅ​មិ​ត្តភ័​ក្រ​រប​ស់​គា​ត់ថា​ “យើង​បាន​ឆ្ល​ង​កាត់ទុក្ខលំ​បាក អស់​មួយ​ឆ្នាំ​ហើ​យ ប៉ុន្តែ ព្រះ​តែ​ងតែ​ក​ម្សាន្តចិ​ត្ត​យើង ដោយ​សេចក្តី​មេត្តា និង​ព្រះ​គុណរ​បស់​ទ្រង់​ជា​និ​ច្ច។ សូម​កុំ​ឲ្យយើ​ង​ងាក​មុ​ខ​ចេញ​ពី​ទ្រ​ង់ និងពី​សេ​ច​ក្តី​​ស្រ​ឡាញ់ ដែល​​ទ្រង់មាន​ចំពោះ​យើ​ងឡើ​យ”។…

Read article
ការជម្នះការច្រណែន

មាន​រឿង​មួយ បាន​ដំណាល​អំ​ពីម្ចា​ស់ហា​ងពី​រ​នាក់ ដែល​ជា​គូប្រ​ជែង ដែល​ស្អប់​គ្នាយ៉ា​ង​ខ្លាំង។ អ្នក​ទាំងពី​រ​បា​នចំ​ណាយ​ពេល​ជា​រៀង​រា​ល់​ថ្ងៃ ដើម្បី​តាម​ដាន​ការ​រក​ស៊ីរ​ប​ស់គូ​រ​ប្រជែ​ង​រ​បស់​ខ្លួ​ន។ បើមា​ន​ភ្ញៀ​វចូ​ល​ក្នុ​ង​ហាង​ណាមួ​យ ម្ចាស់​​ហា​ង​​នោះនឹ​ង​ញញឹ​ម​ដា​ក់គូ​ប្រ​ជែងរ​បស់​ខ្លួន ដើម្បីប​ង្អួត​ពី​ជ័យ​ជម្នះ​រប​ស់​ខ្លួន។ យប់​មួយ មាន​ទេវ​តាមួ​យ​អ​ង្គបា​នលេ​ច​ឡើង ឲ្យ​ម្ចាស់​ហាង​មួយ ក្នុង​ចំណោ​មម្ចា​ស់​ហាង​ទំាង​ពីរ​ឃើ​ញ នៅ​ក្នុង​សុបិន្ត ហើយ​មាន​ប​ន្ទូ​លថា​ “ខ្ញុំ​នឹង​ឲ្យរ​ប​ស់អ្វី​ដែ​លអ្នក​សូ​មពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​បា​នទ​ទួ​ល​របស់​អ្វីមួយ​ហើ​យ នោះគូ​ប្រ​ជែងរបស់អ្ន​ក​ក៏នឹ​ង​បា​នទ​ទួ​ល​រ​បស់​នោះ ​ច្រើន​ជាង​អ្ន​ក​ទ្វេរ​ដង តើអ្ន​កច​ង់​បាន​អ្វី”? បុរស​នោះ​ក៏​ចង​ចិញ្ចើ​ម ហើយ​និយាយ​ថា “បើអ​ញ្ចឹ​ង សូម​ធ្វើឲ្យ​ខ្ញុំ​ខ្វាក់​ភ្នែ​ក​ម្ខាង​ម​ក”។ រឿ​ងនេះបាន​បង្ហាញ​ពីកា​រ​ច្រ​ណែន​ឈ្នា​នីស​ដ៏​អា​ក្រក់​​បំផុត! ពេលដែ​លកា​រច្រ​ណែន​គ្នា បាន​កើត​មា​ន​ក្នុង​ពួក​ជំនុំក្រុ​ងកូ​រិន​ថូស ការ​បែក​បា​ក់គ្នា​អា​ចកើ​ត​មាន ចំពោះ​ពួក​ជំនុំ​មួយ​នេះ។ ដំបូង​ឡើយ ពួ​ក​គេបា​ន​ទ​ទួល​ជឿដំ​ណឹង​ល្អ តែ​មិន​ទាន់​បាន​អនុ​ញ្ញា​តឲ្យ​​ព្រះ​​​វិញ្ញា​ណប​រិសុ​ទ្ធ​ កែប្រែ​ចិ​ត្ត​របស់​ពួក​គេ​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ពួ​កគេ​​ច្រ​ណែន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ទៅ​រ​ក​កា​រ​បែក​បាក់​គ្នា។​ សាវ័ក​ប៉ុល​ក៏​បា​នប្រា​ប់​ពួ​កគេ​ថា​ ការច្រ​ណែ​នគ្នា​នេះ​ ​គឺជា​ស​ញ្ញានៃ​ភា​ព​មិន​ទាន់​ពេញ​វ័​យ និង​ការ​ដើ​រ​តាមបែ​បលោ​កិយ(១កូរិនថូស ៣:៣)។ បាន​សេច​ក្តី​ថា គ្រីស្ទ​បរិស័ទ​ទាំង​នេះមិនបាន​​ប្រព្រឹ​ត្ត តាម​បែប​មនុស្សដែ​លបា​នផ្លា​ស់​ប្រែ ដោយ​សារ​ដំណឹង​ល្អ​ឡើយ​។ យើង​អាច​ដឹងច្បា​ស់ថា​ ព្រះវិញ្ញា​ណប​រិសុទ្ធ​កំពុងធ្វើ​ការ ក្នុងជី​វិត​យើង ពេលយើ​ង​មាន​ការ​ស្កប់​ចិត្ត និង​អរ​ព្រះគុ​ណ​ព្រះ សម្រាប់​អ្វី​ដែល​យើ​ង​មាន ហើយ​យើង​មិន​មាន​ចិត្ត​ច្រណែន​​ចំពោះ​នរណា​ម្នា​ក់​ឡើយ ផ្ទុយ​ទៅវិញ យើង​អាច​អប​អរ​អ្នក​ដទៃ យ៉ាង​ពិត​ប្រា​កដ…

Read article
សម្រាប់មនុស្សគ្រប់គ្នា

ក្រាំង​សមុ​ទ្រស្លា​ប់ ដែល​គេបា​ន​រក​​ឃើញ នៅ​ចុងទស​វត្ស​រ៍​ឆ្នាំ១៩៤០ បាន​ផ្ទុក​ទៅ​ដោ​យក្រាំ​ង​ចម្ល​ង​នៃព្រះ​គម្ពីរ​ភាសាហេ​ព្រើ​រ(សញ្ញា​ចាស់) ដ៏​ចំណាស់​​បំផុត។ អស់​រយៈពេ​ល​ជាច្រើ​នទ​សវត្ស​រ៍ក​ន្លង​ម​ក​នេះ ​គេបា​ន​ការ​​ពារ​​ក្រាំ​ងទាំ​ង​នោះយ៉ា​ង​ប្រុង​ប្រយ័ត្ន ហើយ​ជា​​ញឹ​ក​ញាប់ ​មាន​​តែអ្ន​ក​ប្រាជ្ញ​មួ​យក្រុម​តូ​ចប៉ុ​ណ្ណោះ ដែល​គេ​បា​ន​អនុ​ញ្ញាត​ឲ្យ​ប្រើក្រាំ​ងទាំង​​នោះ។ ក្នុង​កិច្ច​ប្រឹង​ប្រែ​ងអ​ភិរក្ស និង​បើក​ទូលា​យឲ្យ​មនុ​ស្ស​កាន់​​តែច្រើ​ន​ បាន​មើល​បំណែ​ក​​ព្រះគ​ម្ពីរ​បុរា​ណទាំ​​ងនេះ​ អាជ្ញាធ​រ​វត្ថុ​បុរ​ណនៃ​ប្រទេស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ជា​ដៃ​គូជា​មួ​​យក្រុ​ម​ហ៊ុ​នហ្គុ​គហ្គល(Google) ដើម្បី​បើក​ចំហរ ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​បើក​មើល​រូប​ភាពដែល​មាន​គុណភា​ព​ខ្ពស់​​ រ​បស់​ក្រាំង​ទាំង​នោះ ដែល​មាន​អាយុ​ជា​ង ២​ពា​ន់ឆ្នាំ​ ​នៅតា​មប​ណ្តាញ​អ៊ីន​ធ័រ​ណិត។ នេះ​ជាដំ​ណឹង​ដ៏​ល្អ សម្រាប់​អ្នក​ប្រាជ្ញ ក៏​ដូច​ជា​ស​ម្រាប់​អ្នក​សិក្សា​ដែល​ចង់​ស្វែង​យល់​អំពី​ក្រាំង​នេះ​។ ហើយ​កា​រ​នេះក៏​បាន​រំឭ​ក​យើង​ អំពី​កំណ​ប់ទ្រ​ព្យ​ដ៏អ​ស្ចា​រ្យ ដែលយើ​ង​កំពុង​តែមា​នក្នុង​ព្រះ​គម្ពីរ។ ក្នុ​ង​បទ​គម្ពី​រ ទំនុក​ដំកើង ជំពូក​១១៩ ទាំង​មូល អ្នក​និព​ន្ធបា​នលើ​ក​ស​រសើ​រលក្ខណៈ​ដ៏​អស់​ក​ល្ប និង​ប្រាជ្ញា​ដែលកែ​ប្រែ​ជីវិ​ត ដែល​មាន​ក្នុង​ព្រះប​ន្ទូ​ល​ព្រះ។ នៅ​ក្នុង​ផ្នែ​ក​កណ្តា​ល​នៃប​ទ​គម្ពី​រនេះ អ្នក​និ​ពន្ធ​បាន​ប្រកា​ស់​ថា “ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សារ​បញ្ញត្ត​ទាំង​នោះ​ឯង”(ខ.៩៣)។ ក្នុង​ចំណោ​មយើ​ងរា​ល់​គ្នា ​មានម​នុស្ស​ជា​ច្រើន​មា​ន​ព្រះគ​ម្ពីរ​សម្រា​ប់​ប្រើ ស្ទើរ​តែអ​ស់​មួយ​ជីវិត​ហើ​យ ប៉ុន្តែ តើយើ​ងបា​នចំ​ណាយពេ​ល​ច្រើន​ប៉ុណ្ណា នៅ​ក្នុង​ការ​អា​ន និង​សិក្សា​ព្រះ​គម្ពីរ? តើយើ​ងបា​ន​គិត​ស៊ី​ជម្រៅប៉ុណ្ណា​ អំ​ពីអ​ត្ថ​ន័យ​នៃប​ទគ​ម្ពី​រដែ​ល​យើង​បា​នស្គា​ល់? ហេតុ​អ្វីបា​ន​ជា​យើង​មិន​យ​កកា​រ​អាន​ព្រះ​គម្ពីរ ជា​អទិ​ភាព ជា​ប្រចាំថ្ងៃ​? ចូរ​ទូល​សូម​ឲ្យ​ព្រះដឹ​ក​នាំ បង្រៀន​ ​និង​ពង្រឹ​ង​ជំនឿ​រប​ស់​អ្នក តាម​រយៈ​ព្រះប​ន្ទូល​រប​ស់ទ្រ​ង់ ក្នុង​ព្រះគ​ម្ពីរ។ ព្រះ​គម្ពី​រជា​​ប្រភពធន​ធាន​ដ៏​អស្ចា​រ្យ​បំផុ​ត…

Read article