ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម

នៅឯ​ពិធី​រំឭក​របស់​លោក​ដាវីឌ ស៊ូម(David Schu-mm) យើង​បាន​អប​អរ​សាទ​ភាព​សុ​ទិដ្ឋិ​និយម ​ការ​អត់​ធ្មត់ និង​សេចក្តី​ជំនឿ​របស់​គាត់ ដែល​​​ជា​​បុរស​​ម្នាក់ ដែល​មាន​ជម្ងឺ​ស្លាប់​ដៃ​ជើង​ធ្ងន់​ធ្ងរ។ ក្នុង​រយៈ​ពេល​៧៤​ឆ្នាំ នៃ​ជីវិ​ត​របស់​លោ​កដា​វីឌ កិច្ច​ការ​សាមញ្ញ​ៗនៅក្នុ​ង​ជីវិត​ប្រចាំថ្ងៃ សុទ្ធ​តែ​តម្រូវ​ឲ្យមា​នកា​រ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង។ ក្នុង​ការលំបាក​ទាំង​អស់​នេះ​ គាត់​នៅ​តែ​បន្ត​ញញឹម ហើយ​ជួយ​អ្នក​ដទៃ ដោយបា​ន​លះប​ង់ពេ​ល​វេលា​២៣​០០០​ម៉ោង នៅ​ក្នុងការងារ​ជា​អ្នក​ស្ម័គ្រ​ចិ​ត្ត នៅក្នុ​ង​មន្ទី​ពេ​ទ្យមួយ​ក​ន្លែង ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ក្មេង​ជំទង់​ដែល​ងាយនឹង​រង​គ្រោះផង​ដែរ។​

លោក​ដាវីឌ បាន​សម្រេច​ចិត្ត​យក​បទ​គម្ពីរ អេសាយ ៣៥:៣-១០ មក​អាន ក្នុង​ពិធីរំ​ឭក​រ​បស់​គាត់ ដែល​បទ​គម្ពីរ​នេះបាន​ចែង​ថា “ចូរ​​ចំរើន​​កំឡាំង​​ដៃ​ដែល​​ខ្សោយ ហើយ​​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា … គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ”(ខ.៣-៤,៦)។ នេះ​ជា​ព្រះប​ន្ទូល​សន្យា ដែល​ព្រះ​​មា​នចំពោះ​រាស្រ្តអ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​ជាប់​ជា​ឈ្លើយ ហើយ​ក៏បា​នរំឭកយើ​ង ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​វិញ​នៅពេលណាមួ​យ ដើម្បី​ទទួល​អ្នកដែ​ល​ជឿ និង​ដើរ​តាម​ទ្រង់។​

ក្នុងស​ប្តាហ៍​ចុង​ក្រោយ​នៃជី​វិត​រ​​ប​ស់លោ​ក​ដា​វីឌ ជា​ញឹក​ញាប់ គាត់​បាន​ឲ្យអ្ន​ក​មក​សួរ​សុខទុក្ខគា​ត់ មើល​ទៅរូ​ប​គំនូរ​ព្រះយេស៊ូវ មួយ​ផ្ទាំង​ធំ នៅក្បែ​រ​គ្រែគេ​ងរ​បស់​គា​ត់ ដោយ​និយាយប្រាប់​គេថា​ “ទ្រង់​នឹង​​ម​កទ​ទួល​ខ្ញុំ ក្នុង​ពេល​ឆាប់​ៗ​”។ នេះហើ​យជា​សេចក្តី​សង្ឃឹម​ដែ​ល​ព្រះយេស៊ូ​វបា​ន​ប្រទាន ដល់​កូន​រប​ស់ទ្រ​ង់​ទាំង​អ​ស់ ដែល​នាំ​ឲ្យយើ​ង​អរ​ព្រះ​គុណ និង​សរសើរ​តម្កើងទ្រង់!–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles