ការលះបង់ដ៏ពិត
លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនាមជាមន្រ្តីប៉ូលីសម្នាក់ គាត់បានចាត់ទុកការងាររបស់គាត់ ជាការបម្រើសម្រាប់សហគមន៍របស់គាត់ ហើយមានការប្តេជ្ញាចិត្តចំពោះការបម្រើនោះ ទោះជាត្រូវលះបង់យ៉ាងណាក៏ដោយ។ គេអាចដឹងថា គាត់ពិតជាមានបំណងចិត្តដូចនេះមែន ដោយគ្រាន់តែមើលទៅទូដាក់ឥវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ នៅប៉ុស្ត៍ប៉ូលីស ដែលនៅលើនោះគាត់បានបិទខគម្ពីរ យ៉ូហាន ១៥:១៣។ ក្នុងបទគម្ពីរនេះ ព្រះអម្ចាស់នៃយើង មានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ មិនគ្រាន់តែជាគោលការណ៍ដ៏ប្រសើរប៉ុណ្ណោះឡើយ។ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ដែលលោកអេរិកមានចំពោះភារកិច្ចរបស់គាត់ ក្នុងនាមជាមន្ត្រីប៉ូលីស ដែលនាំឲ្យគាត់មានការលះបង់ដ៏ធំផុត គឺនៅពេលដែលគាត់បានពលីជីវិត ក្នុងការបំពេញភារៈកិច្ចការពារសន្តិសុខសង្គម។ នេះជាការបង្ហាញចេញនូវចិត្តដែលមានការលះបង់ដ៏ពិត។ បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលដ៏មានអំណាច ក្នុងបទគម្ពីរ យ៉ូហាន ១៥:១៣ ជាច្រើនម៉ោងក្រោយមក ទ្រង់ក៏បានលះបង់ព្រះជន្ម ដូចដែលទ្រង់បានមានបន្ទូលនោះមែន។ កាលនោះ ទ្រង់បានមានបន្ទូលអំពីការលះបង់នេះ មកកាន់ពួកសិស្សទ្រង់ ក្នុងបន្ទប់ខាងលើ បន្ទាប់មក ទ្រង់ក៏បានប្រកបជាមួយព្រះវរបិតា នៅសួនច្បារកេតសេម៉ានី គឺនៅមុនពេលគេយកទ្រង់ទៅកាត់ទោសដោយអយុត្តិធម៌ ហើយទ្រង់ក៏ត្រូវគេយកទៅឆ្កាង នៅចំពោះមុខបណ្តាជន ដែលកំពុងចម្អកឲ្យទ្រង់។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវអាចគេចចេញពីការរងទុក្ខ ការធ្វើទារុណកម្ម និងភាពសាហាវព្រៃផ្សៃនោះ។ ទ្រង់គ្មានបាបសូម្បីតែបន្តិច…
Read article