កំណត់ហេតុ អំពីមហន្តរាយ
ពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើង លោកអ៊ីវ ខុនក្រាស(Yves Congar) ទើបតែមានអាយុ១០ឆ្នាំទេ ហើយគាត់កំពុងរស់នៅ ក្នុងក្រុងមួយក្នុងប្រទេសបារាំង ដែលត្រូវកងទ័ពអាឡឺម៉ង់ឈ្លានពាន។ ម្តាយរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យសរសេរសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ហើយពេលនោះ គាត់ក៏បាតកត់ត្រា ដោយការពិពណ៌នាយ៉ាងក្បោះក្បាយ អំពីការគ្រប់គ្រងរបស់ពួកកងទ័ព ហើយមានការសរសេរលម្អិត អមទៅដោយការគូររូបភាព ដាក់ពណ៌ទៀតផង។ គាត់បានកត់ត្រា តាមទស្សនៈរបស់ក្មេងៗ អំពីមហន្តរាយដែលបានកើតឡើងនៅសម័យនោះ។ ការអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែក ពិតជាមានផលប៉ះពាល់មកលើគាត់យ៉ាងខ្លាំង បានជាគាត់ដឹងថា ព្រះបានត្រាសហៅគាត់ ឲ្យនាំអ្នកដទៃ ឲ្យទទួលសេចក្តីសង្ឃឹមពីព្រះគ្រីស្ទ។ ជាច្រើនសតវត្សរ៍កន្លងទៅ លោកហោរាយេរេមា ស្ថិតនៅក្នុងចំណោមអ្នក ដែលបានឃើញការឈ្លានពានទីក្រុងយេរូសាឡិម ដោយអធិរាជនេប៊ូក្នេសារ។ គាត់បានកត់ត្រា នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ អំពីការអ្វីដែលគាត់បានសង្កេតឃើញ ក្នុងសម័យនោះ ហើយសៀវភៅកត់ត្រានោះ ក៏បានក្លាយជាកណ្ឌបរិទេវ នៃព្រះគម្ពីរសញ្ញាចាស់។ ទោះបីជាលោកហោរារូបនេះ កំពុងស្ថិតក្នុងពេលដ៏ធុញថប់ យ៉ាងណាក៏ដោយ ក៏គាត់នៅតែរកឃើញក្តីសង្ឃឹម ក្នុងព្រះទ័យព្រះ។ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២២-២៣)។ យើងប្រហែលជាបានជួបប្រទះ ឬបានឃើញមហន្តរាយកើតឡើង ក្នុងពេលផ្សេងៗ…
Read article