នៅតែធ្វើការបម្រើ

អ្ក​ស្រីវីវៀន(Vivian) និ​ងលោ​កដន(Don) កំពុង​ស្ថិត​ក្នុ​ងវ័​យ៩​០​ឆ្នាំ ហើយ​បាន​រៀប​ការ​ជាង​៧០​ឆ្នាំហើ​យ​។ ថ្មីៗ​នេះ​ សុខ​ភាព​របស់​អ្នក​ស្រី​វីវៀន​មាន​កា​រ​អ​ន់​ថយ​យ៉ា​ង​ខ្លាំង បន្ទាប់ពីគាត់ជួបគ្រោះថ្នា​ក់បាក់​ឆ្អឹ​ង​ត្រ​គាក។ ការនេះ​បា​ន​ធ្វើ​ឲ្យអ្ន​ក​ទាំ​ងពី​រ​មាន​​ការ​ពិបាក​កាន់​តែ​ខ្លាំង​ ព្រោះ​អស់​រយៈពេល​​​បួ​​ន​ប្រាំឆ្នាំមក​ហើយ ដែល​អ្នក​ទាំ​ង​ពី​រ​មា​នកា​រ​មិនស​ប្បាយ​ចិត្ត ដោយ​សារ​មិន​មាន​ភាព​រឹងមាំ​ ល្មមនឹ​ង​អាច​មាន​ភា​ព​សកម្ម​ក្នុង​ការរ​ស់នៅ​ និង​ធ្វើ​កា​រក្នុ​ង​ពួកជំនុំរ​បស់​ខ្លួន​ ដូច​មុន​។​

ទោះ​បី​ជា​យ៉ា​ងណា​ក៏​ដោ​យ​ អ្នក​ស្រី​វីវៀន និង​លោ​កដ​ន នៅតែ​ខិ​ត​ខំ​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់​ដដែល ដោយ​ពួ​ក​​គេ​នៅ​តែ​​បន្ត​ខិត​ខំ​​អធិ​ស្ឋាន។​ ពួកគេ​មិន​អា​ច​មាន​វត្ត​មាន ឲ្យបា​នទៀ​ង​ទា​ត់​ក្នុ​ងពួ​ក​ជំ​នុំ ដូចមុ​ន​ទេ តែ​ពួក​គេ​នៅ​តែ​មាន​ភាពស្មោះ​ត្រង់​ “ក្នុង​ការ​បម្រើនៅ​ពី​ក្រោយ​ឆាក” ថ្វាយ​ព្រះអ​ង្គ។​

រឿង​ប្រៀប​ប្រដូ​ច​អំ​ពី​ប្រាក់​របស់​​ចៅហ្វា​​យ​ ក្នុង​ប​​ទ​គ​ម្ពី​​រ​ម៉ាថាយ ជំពូក​​២៥ ​បាន​រំឭ​កយើ​ង​ថា យើង​ត្រូវ​តែ​ប្រើ “អំណោយ​ទាន” ​ដែលព្រះ​បាន​ប្រ​ទា​ន ដោ​យភា​ព​ឆ្លាត​វ័​យ។ យើង​ម្នាក់​ៗ​សុ​ទ្ធ​តែ​មាន​ជំនាញ និង​សមត្ថ​ភាព​ដែល​ព្រះ​ប្រទា​ន ក្នុង​កំរិត​ផ្សេង​គ្នា ហើយ​យើង​មិ​ន​ត្រូ​វយ​កទៅ​កប់ ឬ​ទុក​ចោល​មិន​ព្រ​ម​យ​ក​ទៅ​ប្រើ​នោះ​ឡើ​យ។​

ព្រះ​អម្ចា​ស់​នឹ​ង​ប្រើ​យើង ទាំង​នៅក្នុ​ង​ពេ​ល​ដែ​ល​យើ​ង​នៅ​មាន​កម្លាំង ក៏​ដូច​ជា​​នៅពេល​ដែល​យើង​មាន​វ័​យ​ចំ​ណាស់ មាន​ជម្ងឺ និង​មាន​ភា​ព​ទន់​ខ្សោ​យ​ផ​ង​ដែរ។ អ្នក​ស្រី​វីវៀន និង​លោក​ដន បាន​បន្ត​បម្រើ​ព្រះ ដោយ​ការអ​ធិស្ឋា​ន។ ទន្ទឹម​នឹង​នោះ យើងក៏​អា​ច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​សង្រ្គោះ​នៃ​យើង ដោយ​ប្រើ​ជំនាញ​របស់​យើង “តាម​សមត្ថ​ភាព​យើង​រៀង​ៗ​ខ្លួ​ន”(ខ.១៥)​ ដើម្បីប​ម្រើព្រះ​អង្គ ​ដែលស​ក្តិស​មនឹ​ង​ឲ្យ​យើង​បម្រើ​។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles