ព្រះទ្រង់តាមដានយើងជានិច្ច
សៀវភៅមានចំណងជើងថា “នៅលើស្លាប” ជាស្នាដៃនិពន្ធរបស់លោកលោកអាឡាន ធេននិន(Alan Tennant) ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែងរបស់គាត់ នៅក្នុងការតាមដានការបន្លាស់ទី របស់សត្វស្ទាំងពេរេគ្រីន។ ដោយសារពួកវាជាពូជសត្វស្ទាំងដ៏មានតម្លៃ ដែលមានរូបរាង្គស្អាតល្អ មានភាពរហ័សរហួន និងកម្លាំង នោះសត្វបក្សីប្រម៉ាញ់ដ៏អស្ចារ្យនេះបានក្លាយជា ដៃគូរប្រម៉ាញ់ដែលពួកអធិរាជ្យ និងពួកអភិជនចូលចិត្តយកទៅជាមួយ ពេលចេញទៅបរបាញ់សត្វ។ តែគួរឲ្យស្តាយណាស់ ការប្រើថ្នាំសម្លាប់សត្វល្អិត DDT យ៉ាងទូលំទូលាយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរំខានដល់វដ្តនៃការបង្ករកំណើតរបស់ពួកវា ហើយគេក៏បានដាក់ពួកវាក្នុងចំណោមសត្វដែលជិតផុតពូជ។ ដោយសារលោកធេននិនមានការចាប់អារម្មណ៍ នៅក្នុងការជួយស្រោចស្រង់ពូជសត្វស្ទាំងមួយប្រភេទនេះ គាត់ក៏បានដាក់ឧបករណ៍តាមដានជាប់នឹងជើងសត្វស្ទាំងមួយចំនួន ដែលគាត់បានជ្រើសរើស ដើម្បីតាមដានរបៀបនៃការបន្លាស់ទីរបស់ពួកវា។ ប៉ុន្តែ ពេលគាត់ និងអ្នកបើកបរយន្តហោះរបស់គាត់ កំពុងបើកបរយន្តហោះតាមពីក្រោយសត្វបក្សីទាំងនោះ ពួកគេក៏ស្រាប់តែបាត់សញ្ញាទាក់ទងម្តងហើយម្តងទៀត ពីឧបករណ៍តាមដានដែលបានភ្ជាប់នឹងជើងសត្វស្ទាំងទាំងនោះ។ ទោះពួកគេមានបច្ចេកវិទ្យាទំនើបក៏ដោយ ក៏ពួកគេនៅតែមិនអាចតាមដានសត្វបក្សីដែលពួកគេចង់ជួយស្រោចស្រង់នោះឡើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះដែលថែរក្សាយើងរាល់គ្នា ទ្រង់យាងទៅជាមួយយើងជានិច្ច ហើយទោះយើងទៅទីណា ក៏មិនដែលបាត់ពីព្រះភក្រ្តទ្រង់ឡើយ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូលថា “គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ … យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”(ម៉ាថាយ ១០:២៩-៣១)។ ពេលយើងជួបស្ថានភាពដែលពិបាក ការភ័យខ្លាចអាចធ្វើឲ្យយើងសង្ស័យថា តើព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់យើងឬទេ។ តែការបង្រៀនរបស់ព្រះយេស៊ូវបានធានាដល់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង…
Read article