2017

You are here:
បិទវាចោលសិន

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!” នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។ ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ…

Read article
កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ឪពុក​របស់​ខ្ញុំ​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រាប់​កំា​ភ្លើង ពេល​គាត់​ដឹក​នំា​ទ័ព វាយ​ដំណ្តើម​ទួល លេខ៦០៩ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេល​នោះ​មក  គាត់​មិន​មាន​កាយ​សម្បទា​មួយ​រយ​ភាគ​រយ​ទៀត​ឡើយ។ ​បួន​ប្រាំ​ឆ្នំា​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ចាប់​កំណើត ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ដែល​ដឹង​ថា គាត់​ធ្លាប់​ត្រូវ​របួស​ឡើយ ទាល់​តែ​មាន​គេ​ប្រាប់​ខ្ញុំ នៅ​ពេល​ក្រោយ​មក​ទៀត។​ ទោះ​បី​ជា​ជើង​គាត់​មាន​ការ​ឈឺ​ចាប់​ជាប់​ជា​និច្ច​ក៏​ដោយ ក៏​គាត់​មិន​ដែល​ត្អូញ​ត្អែរ ហើយ​ក៏​មិន​ដែល​យក​វា​ជា​លេស ដើម្បី​គេច​ចេញ​ពី​ការ​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ។ ឪពុក​ម្តាយ​ខ្ញុំ​ស្រឡាញ់​ព្រះ​ដ៏​ជា​ព្រះ​សង្រ្គោះ ហើយ​បាន​ចិញ្ចឹម​អប់​រំ​ខ្ញុំ ឲ្យ​ស្រឡាញ់ ទុក​ចិត្ត និង​បម្រើ​ទ្រង់។ ពួក​គាត់​បាន​ទុក​ចិត្ត​ព្រះ ខិត​ខំ​ធ្វើ​ការ ហើយ​ស្រឡាញ់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាង​ណា​ក្តី។ បទ​គម្ពីរ​សុភាសិត ១៤:២៦ បាន​ចែង​ថា “មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​មាន​ទី​ពឹង​មាំមួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ”។ ឪពុក​របស់​ខ្ញុំ​បាន​បំពេញ​នូវ​កិច្ច​ការ​ទាំង​នេះ​ឯង សម្រាប់​ក្រុម​គ្រួសារ​។ ទោះ​គាត់​ជួប​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ផ្តល់​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង ទាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​អាច​ផ្តល់​ឲ្យ​នូវ​កន្លែង​ដ៏​សុខ​សាន្ត សម្រាប់​ក្រុម​គ្រួសារ ដោយ​សារ​ជំនួយ​មក​ពី​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ក្តី​ស្រឡាញ់​ទ្រង់ មាន​ភាព​ជ្រាលជ្រៅ ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។-Dave Branon

Read article
ការបន្តដើរតាមព្រះគ្រីស្ទ

កាល​នៅ​ពី​ក្មេង   ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ   នៅ​កន្លែង​បោះ​ជំរុំ​យុវ​ជន។ កាល​នោះ ខ្ញុំ​បាន​អង្គុយ​ប្រកៀក​ស្មា​គ្នា ជា​មួយ​មិត្ត​ភក្តិ នៅ​ពី​មុខ​ភ្នក់​ភ្លើង នៅ​យប់​ចុង​ក្រោយ នៃ​ការ​បោះ​ជំរុំ​យុវជន។ យើង​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន ពី​ការ​សិក្សា​អំពី​ព្រះ និង​ព្រះ​គម្ពីរ​កន្លង​មក ហើយ​យើង​ក៏​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ។ មាន​បទ​ចម្រៀង​មួយ ដែល​ខ្ញុំ​នៅ​ចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​បទ​នោះ​ផ្តោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ។ វគ្គ​បន្ទរ​មាន​ឃ្លា​ដ៏​សំខាន់​មួយ ដែល​គេ​ច្រៀង​ថា “ខ្ញុំ​មិន​បែរ​ក្រោយ”។ ពេល​លោក​អេលីសេ​បាន​សម្រេច​ចិត្ត​ដើរ​តាម​លោក​អេលីយ៉ា លោក​អេលីសេ​បាន​ធ្វើ​នូវ​កិច្ច​ការ​ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក ពោល​គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​រក​អាជីព​ជា​កសិករ​វិញ។ បន្ទាប់​ពី​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ធ្វើ​ពិធី​ជប់​លៀង​លា​ផ្ទះ គាត់​ក៏​បាន “យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់​បាន​យក​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​របស់​គាត់ ទៅ​ដុត​ចម្អិន​អាហារ ​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​បោះ​បង់​ចោល​ផ្លូវ​ជីវិត​ចាស់​របស់​គាត់​ហើយ។ គាត់​បាន​ស្ងោរ​សាច់​គោ​ដែល​គាត់​បាន​សម្លាប់​ថ្មី​ៗ ពី​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ ហើយ​ចែក​គេ​គ្រប់​គ្នា​បរិភោគ​នៅ​ទីនោះ។​ បន្ទាប់​មក “​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក”(ខ.២១)។ ការ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ ដែល​សក្តិ​សម​នឹង​ទទួល​ភក្តី​ភាព​របស់​យើង ច្រើន​តែ​មាន​ការ​លះ​បង់។ នៅ​ពេល​ខ្លះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក សម្រាប់​ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ និង​របៀប​នៃ​ការ​រស់​នៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​ការ​លះ​បង់​ណា​ដែល​ធំ​ជាង ព្រះ​ពរ​ដែល​យើង​នឹង​ទទួល​បាន​ ពី​ការ​បន្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ឡើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត…

Read article
នរណាជាអ្នកជិតខាងខ្ញុំ?

ម៉ារី(Mary) មាន​អំណរ នៅ​ក្នុង​ការ​ប្រជុំ​ក្រុម ក្នុង​ព្រះ​វិហារ​របស់​នាង នៅ​ពាក់​កណ្តាល​សប្តាហ៍ ជា​មួយ​មិត្ត​ភក្តិ​មួយ​ចំនួន ដើម្បី​អធិស្ឋាន ថ្វាយ​បង្គំ និង​ពិភាក្សា​អំពី​សំណួរ ដែល​មាន​ក្នុង​ការ​អធិ​ប្បាយ​ព្រះ​បន្ទូល កាល​ពី​សប្តាហ៍​មុន។ សប្តាហ៍​នេះ ពួក​គេ​នឹង​ចែក​ចាយ អំពី​ភាព​ខុស​គ្នា រវាង “ការទៅ” ព្រះវិហារ និង “ការ​ធ្វើ​ជា” ពួក​ជំនុំ ក្នុង​លោកិយ​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន។ នាង​ទន្ទឹង​រង់​ចាំ​ជួប​មិត្ត​ភក្តិ​របស់​នាង ហើយ​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​រស់​រវើក។ ខណៈ​ពេល​ដែល​នាង​កំពុង​រើស​សោរ​ឡាន​ រៀបចេញ​​ទៅ​ក្រៅ សម្លេង​កន្តឹង​ទ្វារ​ផ្ទះ​ក៏​បាន​រោទ៍​ឡើង។ អ្នក​ស្រី​ស៊ូ(Sue) ដែល​ជា​អ្នក​ជិត​ខាង​របស់​នាង​ បាន​មក​សួរ​នាង​ថា “សូម​ទោស ដែល​ខ្ញុំ​មក​រំខាន​អ្នក។ តើ​ព្រឹក​នេះ អ្នក​មាន​ពេល​ទំនេរ​ទេ?” ពេល​ដែល​ម៉ារី​ហៀប​នឹង​ប្រាប់​គាត់​ថា នាង​ត្រូវ​ចេញ​ទៅ​ក្រៅ ​អ្នក​ស្រី​ស៊ូ​ក៏​បាន​បន្ត​ទៀត​ថា “ខ្ញុំ​បាន​យក​ឡាន​ទៅ​ឲ្យ​គេ​ជួស​ជុល។ តាម​ធម្មតា ខ្ញុំ​អាច​ដើរ ឬ​ជិះ​កង់​ទៅ​ផ្ទះ​ក៏​បាន ប៉ុន្តែ ឥឡូវ ខ្ញុំ​ឈឺ​ចង្កេះ មិន​អាច​ដើរ ឬ​ជិះ​កង់​បាន​ទៀត​ទេ”។ ម៉ារី​មាន​ការ​ស្ទាក់​ស្ទើរ​បន្តិច នាង​ក៏​ឆ្លើយ​ទាំង​ញញឹម​ថា “ចាស មិន​អី​ទេ ខ្ញុំ​នឹង​ជួន​អ្នក​ស្រី​ទៅ​ផ្ទះ”។ ម៉ារី​គ្រាន់​តែ​ឃើញ​អ្នក​ជិត​ខាង​ម្នាក់​នេះ គឺ​មិន​ដែល​បាន​និយាយ​គ្នា​ពី​មុន​មក​ទេ។​ ប៉ុន្តែ ពេល​នាង​បើក​ឡាន​ជូន​គាត់​ទៅ​ផ្ទះ ​នាង​ក៏​បាន​ដឹង​ថា…

Read article
ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ

លោក​លី តាំង(Li Tang) ជា​វិចិត្រ​ករ​ជន​ជាតិ​ចិន នៅ​សតវត្សរ៍​ទី​១២ ដែល​បាន​គូរ​រូប​ទេសភាព​ដ៏​រស់​រវើក ដែល​មាន​រូប​មនុស្ស សត្វ​បក្សី និង​សត្វ​ក្របី​ដ៏​គួរ​ឲ្យ​គយ​គន់។ ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏​អស្ចារ្យ នៅ​ក្នុង​ការ​គូរ​វាស​បាន​យ៉ាង​ល្អ នៅ​លើ​ផ្ទាំង​ក្រណាត់​សូត ​គេ​ក៏​បាន​ចាត់​ទុក​គាត់​ជា​កំពូល​វិចិត្រ​ករ ផ្នែក​រូប​ទេសភាព​នៃ​ជន​ជាតិ​ចិន។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​សិល្បៈ​ករ​នៅ​ទូទាំង​ពិភព​លោក បាន​ពិពណ៌​នា អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​ឃើញ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​បែប​សិល្បៈ​​ដ៏​អស្ចារ្យ​របស់​ព្រះ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ ក៏​បង្ហាញ​ការដែល​ព្រះហស្ត​ទ្រង់​ធ្វើ”​(ទំនុកដំកើង ១៩:១)។ ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក​ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ដែល​ជា​ព្រះ​អាទិករ(លោកុប្បត្តិ ១:២៧)។ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​សិល្បៈ​ករ ដែល​ជំនាញ​ខាង​ឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យ​បង្កើត​គ្រៀង​លម្អរ គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ អាសនា និង​គ្រឿង​ក្រណាត់ នៅ​សម័យ​ដែល​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ​ទ្រង់ ក្នុង​រោង​ឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈ​ករ​ទាំង​នេះ​បាន​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ខាង​វិញ្ញាណ ​ដែល​ជំរុញ និង​នាំ​ពួក​សង្ឃ និង​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់ ដែល​បាន​ហៅ​ពួក​គេឲ្យ​ធ្វើ​ជា​រាស្រ្ត​ព្រះ​អង្គ។ ការ​បង្ហាញ​ចេញ​នូវ​ភាព​អស្ចារ្យ តាម​ទម្រង់​សិល្បៈ​ផ្សេងៗ បាន​ឆ្លុះ​បញ្ចាំង​អំពី​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត និង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោស​លោះ…

Read article
ស្ថិតនៅក្រោមការឡោមព័ទ្ធ

ក្នុង​អំឡុង​ពេល​សង្រ្គាម​បូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មាន​ជន​ស៊ីវិល និង​ទាហាន​ជាង​១ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត ក្នុង​ទីក្រុង​សារ៉ាជេវ៉ូ ខណៈ​ពេល​ដែល​មាន​ការ​បាញ់​កំាភ្លើង និង​ការ​បាញ់​ផ្លោង​សន្ធប់ ចេញ​ពី​ភ្នំ​ដែល​នៅ​តំបន់​ជិត​ខាង។ លោក​ស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏​បាន​និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណង​ជើង​ថា អ្នក​លេង​វីយូឡុង​ធំ នៃ​ទី​ក្រុង​សារ៉ាជេវ៉ូ  ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌នា​អំពី​សង្រ្គាម​នៅ​តំបន់​នោះ ក្នុង​អំឡុង​ពេល​នៃ​ការ​ឡោម​ព័ទ្ធ​រដ្ឋ​ធានី ដែល​មាន​រយៈ​ពេល​យូរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សង្រ្គាម​សម័យ​ទំនើប។ រឿង​ប្រលោម​លោក​នេះ មាន​តួអង្គ​ប្រឌិត​សំខាន់​ៗ បី​នាក់ ដែល​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​គិត​ពី​ខ្លួន​ឯង​ជា​ទីមួយ ក្នុង​ការ​តស៊ូ ​ដើម្បី​ឲ្យ​រួច​ជីវិត​ក្នុង​សង្រ្គាម ឬ​ត្រូវ​ជម្នះ​កាលៈ​ទេសៈ​ដ៏​គ្រោះ​ថ្នាក់ ដើម្បី​គិត​ពី​អ្នក​ដទៃ ក្នុង​អំឡុង​គ្រា​ដ៏​វេទនា។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បាន​សរសេរ​សំបុត្រ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង នៅ​ទី​ក្រុង​រ៉ូម ផ្ញើ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដោយ​បង្រៀន​ពួក​គេ​ថា “ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៣-៤)។​ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​គំរូ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ដែល​បាន​ផ្តោត​ទៅ​លើ​អ្នក​ដទៃ ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ … ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ … នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៥-៨)។…

Read article
ក្របីចម្លងភក់

កាល​ពី​ពេល​ព្រឹក​ថ្ងៃ​មួយ លីលៀ(Lilia) បាន​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ ទន្ទឹម​នឹង​នោះ ជេស(Jess)កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​៤​ឆ្នាំ ក៏​រៀប​ចំ​ខ្លួន​ធ្វើ​កិច្ចការ​របស់​នាង​ផង​ដែរ។​ គ្រួសារ​មួយ​នេះ​បាន​ទិញ​ម៉ាស៊ីន​អាំង​នំប៉័ង​ស្វ័យ​ប្រវត្តិ ដែល​បង្វិល​នំប៉័ង​ពី​ទម្រ​ខាង​លើ ចុះ​មក​ទម្រ​ខាង​ក្រោម ធ្វើ​ឲ្យ​ជេស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពី​បី​នាទី​ក្រោយ​មក លីលៀ​ក៏​បាន​ឃើញ​នំប៉័ង​មួយ​ដុំ​ដែល​មិន​ទាន់​អំាង និង​នំប៉័ង​កន្លះ​ចំណិត ដែល​បាន​អាំង​ហើយ នៅ​លើ​ទម្រ​ខាង​ក្រោម​។ ជេស​ក៏​បាន​និយាយ​ឮ​ៗ​ថា “ខ្ញុំ​ពិត​ជា​ពូកែ​ដុត​នំមែន!” នេះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​ក្មេង​ស្រី​ដែល​ចង់​ដឹង​ចង់​ឃើញ​ម្នាក់ អាច​អាំង​នំប៉័ង​ដោយ​ប្រើ​មាស៊ីន​ស្វ័យ​ប្រវត្តិ។​ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ក្លាយ​ជា​អាហារ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ជើង​ភ្នំ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ការ​អស្ចារ្យ ក្នុង​ព្រឹត្តិ​ការណ៍​នោះ ហើយ​ចង់​តាំង​ទ្រង់​ជា​ស្តេច(យ៉ូហាន ៦:១-១៥)។ ជា​ការ​ពិត​ណាស់ នគរ​របស់​ព្រះ​យេស៊ូវ ​មិន​មែន​ជា “នគរ​របស់​លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយ​ទ្រង់​ក៏​បាន​យាង​ចេញ​ទៅ។ ពេល​ពួក​បណ្តា​ជន​រក​ឃើញ​ទ្រង់ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​គ្រីស្ទ​ទ្រង់​ក៏​បាន​បង្ហាញ​ថា ពួក​គេ​បាន​គិត​ខុស​ហើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ”(៦:២៦)។ ពួក​គេ​ច្រឡំ​ថា ព្រះ​យេស៊ូវ នឹង​ធ្វើ​ជា​ស្តេច ដែល​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត និង​រំដោះ​ជន​ជាតិ​ពួក​គេ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ តែ​ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុករលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិតស្ថេរ…

Read article
អ្នកដែលជួយយើងយ៉ាងស្ងាត់ស្ងៀម

ការ​រក​ឃើញ​ថ្នាំ​ពីនីស៊ីលីន(Penicillin) បាន​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជម្ងឺ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។​ មុន​ឆ្នាំ ១៩៤០ ការ​កើត​ជម្ងឺ​ឆ្លង​បាក់​តេរី ច្រើន​តែ​នំា​ឲ្យ​បាត់​បង់​ជីវិត។ តែ​ចាប់​តាំង​ពី​ពេល​ដែល​គេ​រក​ឃើញ​ថ្នាំ​ពីនីស៊ីលីន​មក អ្នក​ជម្ងឺ​ជា​ច្រើន​រាប់​មិន​អស់ បាន​រួច​ជីវិត ដោយ​ថ្នាំ​នេះ​បាន​សម្លាប់​បាក់​តេរី​ដ៏​កាច​សាហាវ ក្នុង​ខ្លួន​ពួក​គេ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​បាន​រក​ឃើញ​សក្តានុ​ពល​នៃ​ថ្នាំ​នេះ ហើយ​បាន​ផលិត សម្រាប់​ការ​ប្រើ​ប្រាស់​ទូទំាង​ពិភព​លោក ក៏​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព ក្នុង​ឆ្នាំ ១៩៤៥។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​គេ​រក​ឃើញ​ថ្នាំ​ពីនី​ស៊ីលីន មាន​អ្នក​សម្លាប់​មេរោគ​ដ៏​ស្ងប់​ស្ងាត់​ដទៃ​ទៀត ដែល​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម ដោយ​សង្រ្គោះ​ជីវិត​មនុស្ស​ដោយ​បំផ្លាញ​បាក់​តេរី​ផង​ដែរ។ អ្នក​សម្លាប់​មេរោគ​ដ៏​ស្ងប់​ស្ងាត់​នេះ គឺ​ជា​កោសិកា​ឈាម​ស។ ព្រះ​ទ្រង់​បាន​ប្រើ​ពួក​វា​ឲ្យ​ធ្វើ​ការ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ការពារ​យើង​ពី​ជម្ងឺ​ទាំង​ឡាយ។ គ្មាន​នរណា​ដឹង​ថា ពួក​វា​បាន​បញ្ឈប់​ការ​ចូល​លុក​លុយ​របស់​ជម្ងឺ​ប៉ុន្មាន ឬ​បាន​សង្រ្គោះ​ជីវិត​មនុស្ស​ប៉ុន្មាន​នាក់​ទេ។ កាល​ពី​មុន​ គេ​មាន​ការ​ទទួល​ការ​​ទទួល​ស្គាល់​ពួក​វា ​តែ​​បន្តិច​បន្តួច​ប៉ុណ្ណោះ ​សម្រាប់​គ្រប់​ការ​ល្អ​ដែល​ពួក​វា​បាន​ធ្វើ។ យ៉ាង​ណា​មិញ មនុស្ស​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ​អម្ចាស់ ដូច​នេះ​ផង​ដែរ។ គេ​ច្រើន​តែ​ស្តី​បន្ទោស​ទ្រង់ ពេល​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង តែ​គេ​កម្រ​សរសើរ​ទ្រង់​ សម្រាប់​ការ​ល្អ​ដែល​បាន​កើត​ឡើង​។ ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ជា​ច្រើន​ក្រោក​ពី​គេង ងូត​ទឹក​ស្លៀក​ពាក់ ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ ឬ​សាលា​រៀន ឬ​ផ្សា ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុវត្ថិ​ភាព។ គេ​មិន​ដឹង​ថា​ ព្រះ​ទ្រង់​បាន​ការពារ​ពួក​គេ​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់ ប៉ុន្មាន​ដង​ហើយ​ទេ។ ប៉ុន្តែ ពេល​ដែល​មាន​សោកនាដ​កម្ម​កើត​ឡើង យើង​សួរ​ថា “តើ​ព្រះ​នៅ​ទីណា?”…

Read article
ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ

នៅចុង​ទសវត្សរ៍​ឆ្នាំ១៨០០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ពេល​នាវា​ទាំង​ឡាយ​ចូល​សំចត ​នៅ​កំពុង​ផែសាវ៉ាណាហ រដ្ឋ​ចច​ជា គេ​តែង​តែ​ឃើញ​រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ម៉ាទូស(Florence Martus) កំពុង​ឈរ​ស្វាគមន៍។ គេ​បាន​ហៅ​រូប​ចម្លាក់​នេះ​ថា “នារី​គ្រវី​កូន​កន្សែង”។ អស់​រយៈ​ពេល​៤៤​ឆ្នាំ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន​បាន​ទទួល​ស្វាគមន៍​នាវា​ធំ​ៗ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភព​លោក ដោយ​គ្រវី​កូន​កន្សែង​ដៃ​នៅ​ពេល​ថ្ងៃ ឬ​កាន់​ចង្កៀង​នៅ​ពេល​យប់។ សព្វ​ថ្ងៃ​នេះ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ឈរ​ជា​មួយ​រូប​ចម្លាក់​សត្វ​ឆ្កែ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ នៅ​សួន​ច្បារ​ម៉ូរែល ក្នុង​កំពង់​ផែរ​សាវ៉ាណាហ ដោយ​ទទួល​ស្វាគមន៍​នាវា ដែល​ចូល​សំចត។ ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ គឺ​ជា​សញ្ញា​បញ្ចាក់​ពី​ការ​ទទួល​គ្នា​ឲ្យ​ចូល​ក្នុង​សហគមន៍​ ឬ​ក្រុម​របស់​ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័ក​​ប៉ុល​បាន​ជំរុញ​អ្នក​អាន​របស់​គាត់ ឲ្យ  “​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះគ្រីស្ទ​បាន​ទទួល​យើង​ដែរ”។ត្រង់​ចំនុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន ក្នុង​ព្រះ​គ្រីស្ទ ដ្បិត​ក្នុង​ខ.៥-៦ គាត់​បាន​ប្រាប់​យើង ឲ្យ​រស់​នៅ​ជា​មួយ​គ្នា ដោយ​ភាព​សុខ​ដុម។ មាន​ន័យ​ថា យើង​ត្រូវ “មាន​គំនិត​តែ​១ តាម​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យយើង​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។ ការ​ទទួល​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះគ្រីស្ទ មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ របស់​ព្រះ ដែល​បាន​ទទួល​ស្វាគមន៍​យើង…

Read article
ខ្មាំងសត្រូវនៃការទុកចិត្ត

មេ​បញ្ជាការ​កង​ទ័ព តែង​តែ​ចង់​មាន​ទាហាន​គ្រប់​ចំនួន ដើម្បី​បំពេញ​បេសក​កម្ម​របស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ចង់​មាន​ទាហាន​ច្រើន​លើស​លប់ ជា​ជា​ង​មាន​ចំនួន​តិច​តួច​ពេក ប៉ុន្តែ មនុស្ស​គ្រប់​គ្នាមិ​នមែ​ន​សុទ្ធ​តែ​យល់​ស្រប​​គ្នា​ថា កង​ទ័ព​ត្រូវ​មាន​ចំនួន​ប៉ុន្មាន ទើ​ប​គ្រប់​គ្រាន់​នោះ​ឡើយ។ ពេល​លោក​គេឌាន​បាន​ជ្រើស​រើស​ទ័ព ដែល​មាន​គ្នា​៣២០០០​នាក់ ដើម្បី​តតាំង​នឹង​ពួក​សាសន៍​ដែលសង្កត់​សង្កិន​ពួក​អ៊ីស្រាអែល ព្រះ​អម្ចា​ស់​ទ្រង់​ក៏បា​នមា​ន​បន្ទូល​ទៅគាត់ថា “ចំនួន​​មនុ​ស្ស​​ដែ​ល​​នៅ​​ជា​​មួយ​​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន   ទាស់​នឹង​អញ​វិញ   ដោយ​ថា   អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ”(ពួកចៅហ្វាយ ៧:២)។ ដូចនេះ ព្រះ​អម្ចាស់​ក៏បា​នចា​ប់​ផ្តើ​មប​ន្ថយ​ចំនួន​ទ័ព​របស់​លោក​គេ​ឌាន។ ពេល​ទ្រង់​អនុញ្ញាត​​ឲ្យ​​អ្នកដែល​​​ភ័យ​ខ្លាច​ចាក​ចេញ​ពី​ជួរ​ទ័ព នោះ​មាន​ពួក​ប្រុស​ៗ​២២០០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​(ខ.៣)។ ការ​កាត់​ចំនួន​ជាលើ​ក​ទីពីរ បាន​បន្ថយ​កង​ពល​ដែល​នៅស​ល់១​០០០០​នាក់ ឲ្យ​ធ្លាក់​មក​ត្រឹម​ចំនួន​៣០០​នាក់វិញ ដែល​ក្នុ​ង​នោះព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ទាំង​នោះថា​ “អញ​​នឹ​ង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។ នៅ​ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ ធនធាន​របស់​យើង​អាច​ក្លាយ​ជា​ខ្មាំង​សត្រូវ​នៃ​ការ​ទុក​ចិត្ត​ព្រះ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពឹង​ផ្អែក​លើទ្រ​ង់ គឺ​មិន​មែន​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង​ទេ  កម្លាំ​ង​​នោះ​ជាកម្លាំង​ខាង​រូប​កាយ ខាង​ហិរញ្ញ​វត្ថុ ឬ​ប្រាជ្ញា​របស់​យើង​នោះ​ទេ។ ពេល​ដែល​ព្រះអម្ចាស់​កាត់​បន្ថយ​ធន​ធាន​របស់​យើង ពី​ចំនួន “៣២០០០ ទៅ៣០០” ទ្រង់​មិន​មែន​កំពុង​តែ​ដាក់​ទោ​សយើ​ង​ទេ។ ទ្រង់​ធ្វើ​ការ​នេះ ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​ទទួល​ស្គាល់ និង​ទុក​ចិ​ត្ត​អំណាច​ចេស្តា​ទ្រង់។-David McCasland

Read article