2017

You are here:
ក្តីស្រឡាញ់ និងពន្លឺ

មានមិ​ត្ត​ភ​ក្តិ​មួយក្រុម បាន​ចា​ប់​ផ្តើម​រៀ​បផែ​នការ​ដាំប​ន្លែ ក្នុង​ច្បារ​ដំណាំ​រប​ស់​ខ្លួ​ន នៅ​រដូវ​ប្រាំង​។ អ្នក​​ខ្លះឆាប់​ចាប់ផ្តើម​អនុវត្ត ដោយ​ដាំ​គ្រា​ប់​ពូ​ជ ខាង​ក្នុងអ​គារ ដើម្បីឲ្យ​ពួ​ក​គេ​អាចគ្រ​ប់​គ្រងលក្ខខ័ណ្ឌប្រកប​ និង​ផ្តល់ឲ្យនូវ​បរិស្ថានដ៏ល្អបំផុត សម្រាប់​ឲ្យ​គ្រាប់ពូជចេញព​ន្លក។ បន្ទាប់​ពីអាកាស​ធាតុ​ត្រជាក់ដ៏គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​ទឹកទន្លេ​​កក​ បានក​ន្ល​ងផុតទៅ​ ពួកគេ​នឹង​យ​ក​គ្រាប់​ដែល​ចេ​​ញពន្ល​ក ទៅដាំ​ខាងក្រៅ។​ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បា​របន្លែហើយ ពួក​គេត្រូ​វចាប់ផ្តើមសម្អាត​ស្មៅ ដាក់ជី​ ស្រោចទឹ​ក ហើយកា​រពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិត​បំផ្លាញដំណាំ​។ ដូចនេះ ដើម្បីផ​លិតអាហារ គេ​ត្រូវធ្វើការជាច្រើន​។ មុន​ពេ​ល​ពួ​កអ៊ីសា្រអែលចូ​ល​ទឹ​ក​ដីសន្យា លោក​ម៉ូសេ​បានរំឭក​ពួក​គឺ​ អំពី​ការ​ខិ​តខំ​ប​ង្ករ​បង្កើន​ផ​ល។ ពេលពួ​ក​គេកំពុង​រស់​នៅក្នុងនគរអេ​ស៊ីព្ទ ពួកគេត្រូ​វខិតខំធ្វើការបញ្ចូល​ទឹក ក្នុង​ច្បារបន្លែ ដោយប្រើ​កម្លំាងបា​យ(ចោទិយកថា ១១:១០) តែព្រះទ្រ​ង់បា​ន​សន្យា​ថា នៅក្នុងទឹកដី​ដែ​លទ្រង់កំ​ពុង​នាំពួក​គេចូ​លទៅ​រស់នៅ ទ្រង់នឹ​ង​មិនឲ្យពួកគេពិបាក​ដូច​មុន​ឡើ​យ គឺដូច​ដែ​លទ្រ​ង់បា​នមានបន្ទូល​ថា ទ្រង់​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ  និង​ខាង​ចុង​រដូវ(ខ.១៤)។  ដើម្បី​ទទួល​ព្រះពរ​នោះ  ទ្រង់មាន​លក្ខខ័​ណ្ឌ​មួ​យ គឺឲ្យ​ពួ​កគេ​ “ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​ ដែលទ្រង់​ប្រាប់​នោះ ឲ្យ​បាន​ស្រឡាញ់​ដល់ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួកគេ និង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង(ខ.១៣)។ ព្រះ​អម្ចាស់​កំពុង​នាំរា​ស្ត្រ​ទ្រង់  ទៅក​ន្លែង​មួយ  ដែល​នៅទី​នោះ  ការ​ស្តាប់​បង្គាប់  និង​ព្រះព​ររ​បស់​ទ្រ​ង់…

Read article
សៀវភៅដែលជាប្រភពដ៏អស្ចារ្យ

មនុស្ស​រា​ប់លាន​នា​ក់ ​នៅទូទាំងពិភពលោ​ក បាន​ទស្សនាខ្សែ​ភាព​យន្ត​ មាន​ចំណ​ងជើង​ថា រសាត់​តាម​ខ្យ​ល់  ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅ​សហ​រដ្ឋអាមេរិក ជាលើ​កទីមួយ នៅថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ ១៩៣៩។ ខ្សែ​ភាពយន្តនេះបានទទួ​លពានរង្វាន់​អាខេដេមី អ័វ៉ត ដប់​ដង ហើយនៅតែ​ស្ថិតក្នុង​ចំណោមខ្សែភាពយន្តដែលមាន​ជ័​យជម្នះបំផុ​ត ក្នុង​ផ្នែកជំ​នួញ​របស់​ហូលីវូត។ ខ្សែ​ភាពយន្ត​នេះ ត្រូវ​បានផលិត ផ្អែក​ទៅ​លើរឿ​ងប្រ​លោម​លោក ដែល​អ្នក​ស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាន​និងពន្ធ និង​បោះពុ​ម្ភ​ផ្សាយក្នុងឆ្នាំ​ ១៩៣៦ ដែល​បាន​ល​ក់ដា​ច់​អស់មួយលា​ន​ក្បា​លក្នុ​ង​រយៈ​ពេល៦​ខែ ហើយក៏​បានទ​ទួលពានរង្វាន់ ភូលីតហ្សឺរ ហើយ​ត្រូវបាន​គេប​កប្រែជាង៤​០ភាសា។ ខ្សែ​ភាព​យ​ន្ត​ដែល​មា​ន​ភាព​ល្បីល្បា​ញ ច្រើន​តែមានប្រភព​នៅក្នុង​សៀវភៅដ៏​មានអំណាច ដែល​មានឈ្មោះល្បីជាច្រើនសម័យ​កាល។ ការ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ថា មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿរ​បស់គ្រី​ស្ទប​រិស័ទ  គឺផ្អែ​កទៅលើ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ​ ចាប់តាំងពីកណ្ឌលោកុប្បត្តិដ​ល់កណ្ឌ​វិវរណៈ ព្រះគម្ពីរ​បាននិយាយផ្តោតទៅលើផែនការ​ដែល​ព្រះ​ទ្រ​ង់​មាន​ស​ម្រាប់មនុស្សជាតិ ដែល​ជា​ស្នាព្រះហស្តរ​បស់​ទ្រង់។ បទគ​ម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​ចែង​អំពី​ អំណាច និង​ភាព​ចាំ​បា​ច់ ដែល​ព្រះប​ន្ទូលមាន​ចំពោះជី​វិត​យើ​ង។   ព្រះបន្ទូលបំ​ភ្លឺផ្លូវយើ​ង(ខ.១០៥)   ប្រទាន​ឲ្យយើងមា​នក​ម្លាំ​ងឡើងវិ​ញ(​ខ.១០៧) ហើយ​ការពារ​មិ​នឲ្យ​យើងវង្វេង​ចេញ​ពីសេចក្តី​ពិត(ខ.១១០)។ តាមរ​យៈព្រះគម្ពី​រ យើងរកឃើញប្រាជ្ញា ការ​នាំផ្លូវ​ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា…

Read article
ការលះបង់ទាំងអស់

ក្នុង​អំឡុងពេលនៃការថ្លែងសន្ទរកថា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកច​ន អេហ្វ ខេនេឌី(John F. Kennedy) បានលើកទឹកចិត្តប្រជាជន​អាមេរិកថា​ “ចូរ​កុំសួរថា​ ប្រទេសរបស់​អ្នកអាចធ្វើអ្វីសម្រាប់អ្នក តែចូរសួរថា តើអ្នកអាចធ្វើអ្វីសម្រាប់ប្រទេសរបស់អ្ន​ក”។ ប្រសាសន៍របស់គាត់ ជាការ​អំពាវនាវជាថ្មីម្ត​ងទៀត ដល់ពលរដ្ឋអាមេរិក ឲ្យលះបង់ជីវិត​របស់​ខ្លួន និង​បម្រើអ្នកដ​ទៃ។ ជា​ពិសេស ប្រសាសន៍​របស់គាត់ក៏​បានលើកទឹកចិត្តកូនចៅជំនាន់​ក្រោយ​របស់​បុរស និ​ងស្ត្រីទាំងឡាយ​ ដែលបា​ន​បម្រើ​ប្រទេសជា​តិ​ខ្លួន ក្នុងស​ម័យសង្រ្គាម។ ត្រង់​ចំណុចនេះ គាត់​ចង់មានន័យថា អ្វីៗ​ដែលឪពុក​ម្តាយ​របស់​ពួក​គេ​រក​បាន សម្រាប់ប្រទេសជា​តិ គឺច្រើនតែរកបាន​ ដោយការលះបង់ជីវិត​របស់ខ្លួន ហើយពេលនេះ ពួកគេ​ត្រូវការពារកេ​រដំណែលទាំងនោះ តាម​ផ្លូវនៃសន្តិភាព។ ក្រោយមក មានមនុស្សជាច្រើនបានធ្វើ​ការ​ងា​រស្ម័គ្រចិ​ត្ត ជា​ការ​ឆ្លើយត​ប​ចំពោះកា​រអំ​ពាវនាវ​នេះ  ហើយអស់រ​យៈពេលជា​ច្រើន​ទសវត្ស​រ៍កន្លង​ម​ក  ពួក​គេបា​ន​ស​ម្រេច​​នូវ​កិច្ចការមនុស្សធ​ម៌រាប់​មិ​នអស់ នៅ​ទូទាំង​ពិភព​លោក។ នៅ​សតវត្សរ៍​ទី​មួ​យ សាវ័ក​ប៉ុល​ក៏បា​ន​ធ្វើ​ការអំពាវ​នាវ ដែលស្រដៀង​នឹង​ប្រសាសន៍​របស់​លោកច​ន អេហ្វ ខេននេឌីផ​ងដែ​រ។ ក្នុងខ​ដំបូងនៃបទគម្ពីររ៉ូម ជំពូក១២ គាត់បានជំរុញយើ​ង ឲ្យ​​​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់​ដល់ព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើងរាល់គ្នា។ ការលះ​បង់​ខាងវិញ្ញា​ណ មិន​ត្រូវមានតែក្នុងពា​ក្យស​ម្តីប៉ុ​ណ្ណោះ​ទេ តែ​ត្រូវ​មា​ន​កា​រ​លះប​ង់ជី​វិត ដើម្បីជីវិត​ខាងរូ​ប​កាយ​ ផ្លូវ​ចិត្ត និង​វិ​ញ្ញាណ​រ​បស់​អ្នក​ដ​ទៃ នៅពេលដែល​ចាំ​បាច់។…

Read article
ក្តីសង្ឃឹមដ៏រស់

ពេលដែ​លសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែក​ៗ ពួក​គេក៏បានព្យាយាមស្វែងរកចម្លើយ។​ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែល​បានបាត់បង់កូន ដែល​ជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់​ពីបំណងព្រះហឫទ័​យព្រះសោះ។ ហេតុ​អ្វីបានជាទ្រង់ឲ្យរឿងទាំងអស់​នេះកើតឡើ​ង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំ​ដូច​នេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួក​គេនៅតែអាចមានក្តីសង្ឃឹម ទោះ​យើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុង​តែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។ សាវ័កពេត្រុសបា​ន​បក​ស្រាយ អំពី​បញ្ហា​នេះ​ ក្នុង​សំបុត្រ​ទីមួយ​របស់​គាត់ ដែល​ក្នុងនោះ គាត់​បានសរសើរដំកើ​ង​ព្រះ សម្រាប់ ការដែលទ្រង់បា​ន​ប្រទា​ន​ឲ្យ​យើង​មាន​កំ​ណើត​ជា​ថ្មី​ ក្នុង​ក្តីសង្ឃឹម​ដ៏រស់(​១ពេត្រុស ១:៣) តាមរ​យៈ​សេចក្តី​សង្រ្គោះ​របស់​យើង។ ក្តី​សង្ឃឹម​​នេះ អាច​ផ្តល់​ឲ្យ​យើ​ងនូ​វ​ក្តីអំ​ណរ ទោះ​យើង​កំពុង​ស្ថិត​នៅក្នុងសោ​ក​នាដ​កម្ម​ក៏ដោ​យ។ គាត់ក៏​បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់​មក គាត់​ក៏បា​នប្រា​ប់យើង​ថា យើង​អាច “មាន​ទុក្ខព្រួយ ដោយកើ​តមានសេចក្តីល្បួងផ្សេង​ៗ” តែយើងនៅតែអាចមានក្តីអំណរជា​ខ្លាំង(ខ.៦)។ ម្យ៉ាង​ទៀត សម្រាប់អ្ន​កដែលជួបកា​របាត់បង់ដ៏ឈឺចាប់ សាវ័​កពេត្រុសបានលើកទឹកចិត្តថា ទុក្ខ​លំបាក​ទាំង​អស់​នោះបានកើ​ត​មាន គឺដើ​ម្បីសាកល​ក្តីជំនឿ​របស់​យើង ដែ​លនាំ​ឲ្យយើងថ្វាយ​ការស​រសើរ ព្រះ​កិត្តិ​មាន និង​​សិរីល្អដល់ព្រះ​គ្រីស្ទ ក្នុង​កាល​​ដែល​ទ្រង់​​លេច​​មក​(ខ.៧)។ ពេល​ដែល​ការលើ​កទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើ​យ ទស្សនៈដែ​លយើងមា​នចំពោះ​ទុក្ខ​លំបា​ក…

Read article
ចូរចេញទៅ

កាល​ពីឆ្នាំ​ ១៩៨៦ មាន​អ្នក​ផ្សា​យដំណឹងល្អ​ និងអ្ន​កដឹកនាំគ្រីស្ទប​រិស័ទ ជា​ង១០ម៉ឺននាក់ បានអ​ង្គុយក្នុ​ងសាល​មហោ​ស្រពដ៏ធំមួ​យ ក្នុង​ក្រុង​អាំ​ស្ទើដាំ ដើម្បី​ស្តាប់​ការ​អធិប្បាយរបស់​លោក​ប៊ីលីក្រាហាំ ដែលជា​អ្ន​កផ្សាយ​ដំណឹង​ល្អដ៏ល្បីល្បាញ។ កាល​នោះ ខ្ញុំក៏​បានអង្គុយ​ស្តាប់ ក្នុងចំ​ណោម​ពួក​គេ​ផងដែ​រ ពេល​ដែលគាត់ចែកចាយ​បទពិ​សោធន៍​របស់​គា​ត់។ បន្ទាប់​មក ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ ពេល​​ឮ​គាត់​និយាយថា​ “ខ្ញុំសូមជម្រាបបងប្អូ​នថា​​ : ជារៀ​ងរា​ល់ពេលដែ​ល​ខ្ញុំឈរ នៅ​ចំពោះ​ពួ​ក​ជំ​នុំរ​បស់​ព្រះ​ ដើម្បីចែ​កចាយ​ព្រះ​បន្ទូល ខ្ញុំ​តែង​តែញ័រខ្លួ​ន ហើយជង្គង់​ខ្ញុំក៏​រ​ញ្ជួយ!”។ ពេល​ឮដូចនេះ ខ្ញុំឆ្ង​ល់ថា ហេតុ​អ្វីបា​នជា​អ្នក​ចែក​ចាយព្រះបន្ទូល​ដ៏ល្បី​ល្បាញ ដែល​បាន​ធ្វើឲ្យម​នុស្សរាប់លាននា​ក់ប៉ះពាល់ចិត្ត ដោយសារកា​រ​អធិប្បាយ​ព្រះ​បន្ទូល​ដ៏មា​នអំ​ណាច​ចេស្តា​របស់ព្រះ តែបែ​រជាញ័រខ្លួន និងញ័រជ​ង្គង់​​​ដូចនេះ​?  បន្ទាប់​មក គាត់​ក៏ប​កស្រាយ​ថា​ គាត់មិ​ន​មានការភ័យខ្លាច ពេល​ឡើង​លើឆាក​នោះឡើយ​ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូ​ចតាចណាស់ គឺមិ​នសក្តិសមនឹ​ងបំពេញ​កិច្ច​ការដ៏​ធំនេះ​ ថ្វាយព្រះទេ។ ហេតុនេះ​ហើ​យ បានជាគា​ត់ពឹ​ង​ផ្អែក​លើ​ព្រះ​ ដើម្បី​ឲ្យ​មា​នកម្លាំង ​គឺមិ​ន​បា​ន​ពឹ​ង​ផ្អែក​លើ​ថ្វីមាត់​របស់​គាត់​ឡើ​យ។ ការ​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចំា​ អំពី​លោកម៉ូ​សេ ពេលដែល​ព្រះ​ចាត់គាត់ ឲ្យ​ទៅរំដោះប្រជាជ​នអ៊ី​ស្រាអែល ឲ្យរួច​ពីភាពជាទា​សករ ក្នុងន​គរ​អេស៊ីព្ទ ដែល​មានរយៈ​ពេល​ជាង៤០០​ឆ្នាំ។ កា​លនោះ គាត់​មាន​អារម្មណ៍​ថា ខ្លួន​គ្មានសមត្ថ​ភាពដឹ​ក​នាំពួ​កគេឡើ​យ បានជា​គាត់អង្វរព្រះអម្ចាស់ ឲ្យចា​ត់អ្នកផ្សេង​វិញ ដោយ​គាត់​យកលេសថា…

Read article
ការបញ្ចប់ដ៏រីករាយ

មិត្ត​ភក្តិខ្ញុំម្នា​ក់ បានប្រាប់ខ្ញុំថា មាន​ពេលមួយគាត់​បានមើលការប្រកួតបាល់​ទា​ត់ ក្នុង​ទូរទស្សន៍ ហើយ​កូន​ស្រី​គាត់ក៏បានមកលេង​នៅក្បែ​រ​គាត់។ ពេល​គាត់​ខឹង​នឹង​ក្រុម​ដែល​លេង​មិន​ល្អ គាត់ក៏​បានចាប់រ​បស់របរ​ដែល​នៅក្បែរគាត់​បោកចោ​ល នៅ​លើកម្រាល​ឥដ្ឋ។ គឿង​លេងដែល​កូនស្រី​ដ៏តូច​ល្អិតរបស់​គា​ត់ ចូល​ចិត្ត​ជា​ងគេ ក៏បាន​បែកបា​ក់ នៅ​ពេល​នោះ ធ្វើ​ឲ្យនា​ង​ឈឺចិ​ត្តយ៉ាង​ខ្លាំង​។​ គាត់​ក៏ប្រ​ញាប់​ឱប​កូ​នស្រីគា​ត់ ហើយ​សុំទោ​សនា​ង។ គាត់​ក៏បា​ន​ទិញ​គ្រឿង​លេងផ្សេងទៀត​ឲ្យនា​ង ដើម្បី​ប៉ះប៉ូ​វ ហើយ​គិត​ថា​ រឿង​នេះបា​នចប់ហើ​យ។ គាត់​មិនបា​នដឹ​ង​ទេថា​ កំហឹងរបស់​គាត់បា​ន​ធ្វើឲ្យ​កូន​ស្រីអាយុ៤ឆ្នាំរ​បស់​គាត់ មានកា​រភ័យ​ខ្លាចប៉ុណ្ណា ហើយ​នាង​ក៏​មិន​ដឹង​អំពី​ជម្រៅនៃការឈឺ​ចាប់របស់ខ្លួន​ផង​ដែរ​។ ទោះជាយ៉ា​ងណា​ក៏ដោយ ការ​អត់​ទោស​ក៏​បាន​កើតមាន នៅពេល​ក្រោយ​មក​ទៀត។ ជាច្រើ​ន​ឆ្នាំ​ក្រោ​យម​ក គាត់​ក៏បា​ន​ទិញ​គ្រឿង​លេ​ង ដូច​គ្រឿងលេងដែ​ល​គាត់​បា​ន​ធ្វើ​ឲ្យ​ខូច​នោះ ហើយ​ក៏បានផ្ញើ​ឲ្យ​កូន​ស្រី​គាត់ ពេល​ដែលនាង​មា​ន​ផ្ទៃពោះ​។ នាងក៏​បានថ​ត​រូ​បគ្រឿង​លេង​នោះ ហើយ​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក ដោយ​សរសេរ​រៀបរាប់​ថា​ “អំណោយមួយ​នេះ មាន​រឿង​ដ៏​វែ​ងឆ្ងាយ តាំង​ពី​ខ្ញុំ​នៅ​ក្មេ​ង​។ កាល​នោះ វា​មិនមែន​ជារឿ​ងដែល​សប្បាយ​ទេ តែ​ពេល​នេះ​បា​នប​ញ្ចប់ហើ​យ គឺ​ចប់​ដោ​យក្តីអំ​ណរ! ការ​អត់ទោសពិត​ជាមា​នភាពអស្ចារ្យ​ណាស់។ សូម​អរ​គុណ លោក​តា!” ព្រះ​គម្ពី​របា​ន​ជំរុ​ញយើង ឲ្យ​​ប្រដាប់​​ខ្លួន ដោយ​មនុ​ស្ស​ថ្មី​ ដើម្បីជៀ​សវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ(អេភេសូរ ៤:២៤)។ ហើយបើ​សិ​ន​ជា​យើង​ជា​​ជន​រ​ង​គ្រោះនៃ​សេចក្តី​កំហឹង នោះ​ព្រះទ្រ​ង់​បានបង្រៀន​យើង “ឲ្យ​មាន​​ចិ​ត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ជួបស្ថានភាពដែលរកដំណោះស្រាយមិនឃើញ

កាលពីឆ្នាំ២០០៨ តម្លៃផ្ទះ​​មាន​ការ​ធ្លាក់ចុះយ៉ាងខ្លាំង ក្នុង​ចក្រ​ភព​អង់​គ្លេស។​ ប៉ុន្តែ បន្ទាប់​ពីខ្ញុំ និង​ស្វាមីខ្ញុំ​បា​ន​ដាក់​លក់​ផ្ទះ ដែល​យើងបាន​រស់​នៅ​អស់​រយៈ​ពេល​ជា​ង​៤០​ឆ្នាំ មានអ្នក​ទិញ​ម្នាក់​បានផ្តល់​ឲ្យ​នូវ​ត​ម្លៃ​ដ៏​ល្អ​ ហើយយើ​ងក៏​ព្រ​មល​ក់ឲ្យគេ​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បា​នឲ្យពួកជា​ង​ចាប់​ផ្តើម​ជួស​ជុលផ្ទះមួ​យទៀត​ ជា​មរតក​ដែ​លខ្ញុំបានទទួលពី​ឪពុកម្តា​យខ្ញុំ​ ​ព្រោះផ្ទះនោះ​នឹងក្លាយ​ជាទីលំនៅ​ថ្មីរបស់​យើង។ នៅ​សល់​ពេលតែពីរបីថ្ងៃ​ទៀតប៉ុណ្ណោះ យើង​នឹង​ឈានដល់កា​រ​ព្រម​ព្រៀងចុ​ង​ក្រោ​យ​ ជាមួយអ្នកទិញហើយ តែគា​ត់​បា​នស​ម្រេច​ចិត្ត​ថាមិ​នទិញ​វិញ។ យើង​មានការពិ​បាក​ចិត្ត​យ៉ាងខ្លាំ​ង។ ពេលនោះ​ យើង​មាន​បន្ទុក​ធ្ងន់ ដោយ​សារ​ផ្ទះ​ទាំង​ពីរ​ខ្នង​នោះ ដែល​ផ្ទះមួ​យកំ​ពុង​មាន​តម្លៃ​ធ្លាក់​ចុះយ៉ា​ង​លឿន ខណៈពេ​ល​ដែល​ផ្ទះ​មួយទៀត ជាសំ​ណង់​បាក់​បែក ដែលយើង​មិន​អាច​លក់​ ហើយក៏មិនអាចចូលទៅនៅ​។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏​គ្មានលុយស​ម្រាប់​​បង់​ប្រាក់​ឲ្យ​ជាង​ ដែលកំពុង​ជួស​ជុល​ផ្ទះ​មួយទៀត​​ដែរ​។ ដូច​នេះ យើង​ស្ថិត​ក្នុងស្ថានភាពដ៏​ពិបាករ​កដំណោះស្រា​យមិ​ន​ឃើ​ញ។ ពេលដែលលោ​ក​យ៉ូស្វេប្រ​ឈម​មុខ​ដាក់​ក្រុងយេរីខូ ដែល​មានកំផែងកា​រពា​រយ៉ា​ងរឹង​មាំ​ គាត់ប្រ​ហែល​ជាមាន​អារម្មណ៍​ថា គាត់កំពុង​ប្រឈម​មុខ​នឹង​ស្ថានភា​ព​ដែ​ល​រក​ដំណោះ​ស្រាយ​មិន​ឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ ​គាប់ជួន​ជាគាត់​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច យ៉ូស្វេក៏​ចូល​ទៅ​សួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នក​នោះ​ឆ្លើយ​តប​ថា គាត់​បាន​មក​ធ្វើ​ជា​កំពូល លើ​ពួក​ពល​ផង​ព្រះយេហូវ៉ា​វិញ(៥:១៤)។ នោះ​យ៉ូស្វេ​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ​បង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេល​នោះ គាត់មិ​នដឹងថា ត្រូវវាយ​យក​ទីក្រុងយេរីខូដោ​យរ​បៀបណា​ទេ​ តែគាត់បា​ន​ស្តាប់​ព្រះ​មាន​បន្ទូល ហើយ​ថ្វាយ​បង្គំ​ទ្រង់។…

Read article
ឪពុកដែលរត់ទៅរកកូន

ជារៀង​រាល់​ថ្ងៃ​ បុរស​ជា​ឪពុក​បាន​ទន្ទឹង​រង់​ចាំ​កូន​ប្រុស​ត្រឡប់​មក​វិ​ញ ដោយ​ខំ​មើល​ផ្លូវ​ពីចម្ងាយ ក្រែង​លោ​ឃើញ​កូ​ន​ប្រុសមក​។ ហើយ​ជា​រៀង​រាល់​យប់ គាត់​​បា​​ន​ចូលដំណេក​ទាំងក្តី​ទោមនស្ស។ តែ​ថ្ងៃមួ​យ គាត់​ក៏បា​ន​ឃើញ​មនុស្ស​​ម្នាក់ ​មាន​រូប​​ព្រាលៗ​ កំពុង​ដើរ​ម​ក​ពីចម្ងាយ នៅពេ​លថ្ងៃ​ភ្លឺ​ចែស។ បុរស​ជា​ឪពុក​ក៏បា​ន​សួរ​ខ្លួន​ឯង​ថា ម្នាក់​នេះជា​កូ​ន​ប្រុស​ខ្ញុំ​ទេដឹ​ង? បន្ទាប់​មក គាត់​ក៏បា​នខំ​​មើល​ឲ្យច្បា​ស់ ក៏​ចំណាំ​ភិន​ភាគ​។ គាត់​ក៏លាន់​មាត់​ថា​ “កូន​ពុក!” លុះ​​ឪពុក​​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូនប្រុសគាត់(លូកា ១៥:២០)។ នេះ​ជារឿ​ងដែល​គួ​រ​ឲ្យកត់​សម្គាល់​ណាស់ ដែល​បុរស​ជាចា​ស់ទុំ​ នៅ​ក្នុង​គ្រួសារ បាន​រ​ត់​ទៅរ​​កកូ​ន​ប្រុ​ស​ខ្លួ​ន​ ជា​ទង្វើ​ដែល​គេរា​ប់​ថា​  គ្មាន​ភាព​ថ្លៃ​ថ្នូរ  ក្នុងវ​ប្បធ​ម៌​នៅតំ​បន់​មជ្ឈិម​បូព៌ា​។ បុរស​ជា​ឪពុក​ពេញ​ដោយអំណរ​ឥត​ឧបមា ពេល​កូន​ប្រុស​គាត់បាន​ត្រឡប់​មក​វិញ​។ កូន​ប្រុស​គាត់​មិន​សក្តិ​សម​នឹង​ឲ្យគា​ត់ ទ​ទួល​ស្វាគមន៍​យ៉ាងដូច​នេះទេ​។​ ពេល​ដែល​កូន​ប្រុសម្នាក់​នេះ បាន​សុំឪពុក​ខ្លួន ឲ្យ​ចែកកេរ​មរតក​ឲ្យខ្លួន ហើយ​ចាក​ចេញពីផ្ទះបាត់ គឺ​មិន​ខុស​ពីការ​ប្រាថ្នាឲ្យ​ឪពុក​ខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះ​កូ​នប្រុសគាត់ បាន​ធ្វើអ្វី​ចំពោះ​គាត់​ក៏​ដោ​យ ក៏គាត់​នៅ​តែរាប់វា​​ជាកូ​នរបស់​គាត់ដដែល(ខ.២៤)។ រឿង​ប្រៀប​ប្រដូច​នេះ​ បាន​រំឭក​ខ្ញុំថា ព្រះទ្រង់​បានទទួល​ស្គាល់ខ្ញុំជាកូន ដោយ​សារ​ព្រះគុ​ណ​ទ្រង់ មិនមែន​ដោយសារ​ការប្រព្រឹត្តរ​បស់ខ្ញុំទេ​។ ការនេះ​បានធានាខ្ញុំ​ថា ទោះខ្ញុំបានផុងខ្លួ​នជ្រៅយ៉ាងណាក៏ដោយ​ ក៏ព្រះគុណព្រះ​នៅតែ​អាច​ឈោង​ចាប់ ហើយ​លើក​​ខ្ញុំ​ឡើង។ ព្រះ​វរបិតានៃ​យើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរ​ជានិ​ច្ច។-Poh Fang…

Read article
ពិភពលោកជារបស់ព្រះ

ខ្ញុំដឹងថា​ កូន​ប្រុស​ខ្ញុំ​នឹង​សប្បាយចិ​ត្ត ពេល​ខ្ញុំ​ពេល​ទិញ​ផែន​ទីពិភព​លោក​ ឲ្យគាត់​មួយ​ស​ន្លឹក សម្រាប់​ថ្ងៃ​ខួប​កំ​ណើត​រប​ស់​គាត់​។ ខ្ញុំក៏បា​នដើ​រ​រ​កមើ​លក្នុង​ផ្សារ ឃើញ​ផែនទី​ពណ៌​ចម្រុះ ដែល​មាន​រូប​ទ្វីប​ទាំងឡាយ ដែល​លម្អិត​ដោយរូ​ប​ភាពតូច​​ៗ គេបា​នដាក់ចំណាំ​ ក្នុង​តំបន់​នីមួយ​ៗ ក្នុង​ផែនទី​នោះ​។ ឧទាហរណ៍ គេ​ដាក់រូបមេ​អំបៅ ពី​លើប្រ​ទេស​ប៉ាពូ ញូគីនី និង​រូប​ជួរភ្នំ​កាត់ប្រទេស​ឈីលី ហើយ​រូបត្បូ​ង​ពេជ្យ ​ក៏ត្រូ​វ​បានគេដា​ក់លម្អពីលើប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ពេល​នោះខ្ញុំ​មានកា​រសប្បាយចិ​ត្ត តែ​ខ្ញុំច​ង់ដឹងថា​ ហេតុ​អ្វីបា​នជាគេដាក់ផ្លាកសញ្ញា នៅ​ផ្នែកខាងក្រោ​មគេ នៅ​ផែនទីនោះ​ថា “ពិភព​លោក​យើង”។ ជា​ការ​ពិ​ត​ណាស់ ផែន​ដី​នេះ ជាពិ​ភព​របស់​យើង ព្រោះយើ​ងកំពុង​រស់​នៅក្នុ​ងផែនដី។ យើង​អាច​ផឹកទឹ​ក រក​មាស និង​ចាប់​ត្រីក្នុ​ងសមុ​ទ្រ ដែលមាននៅលើ​ផែ​នដី​ តែ​យើង​អាចធ្វើការទាំ​ងអស់​នេះបាន​ គឺ​ដោយ​សារតែព្រះ​ទ្រង់បាន​អ​នុញ្ញាត​ឲ្យយើ​ង​ប៉ុណ្ណោះ(លោកុប្បត្តិ ១:២៨-៣០)។ តាមពិត ពិភព​លោកនេះជារបស់ព្រះ​ ។ គឺ​ដូច​មាន​សេចក្តីចែង​ថា “ផែនដី និង​សារពើ​នៅ​ផែនដី ជា​របស់​ផង​ព្រះយេហូវ៉ា ព្រម​ទាំង​លោកីយ៍ និង​បណ្តា​អ្នក​ដែល​នៅ​លោកីយ៍​ផង”(ទំនុកដំកើង ២៤:១)។ ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្ត​ណាស់ ពេលដែល​ព្រះទ្រង់បា​ន ប្រគល់​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​រប​ស់ទ្រ​ង់ ឲ្យ​មនុស្ស​​ថែរក្សា​ថ្វាយ​ទ្រង់។ ទ្រង់​ជ្រាប​​ថា មានម​នុស្ស​ខ្លះ​បំផ្លាញស្នា​ព្រះហស្ត​ទ្រ​ង់ ហើយ​បដិសេធ​ថា ទ្រង់​មិន​មែ​ន​ជា​អ្នក​បង្កើត​ទេ​ រួច​ថា…

Read article
រត់បាន​ឆ្ងាយ​ជាងសត្វខ្លាឈីតា

សត្វ​ខ្លារ​ខិនឈីតាហ៍ដ៏អ​ស្ចារ្យ នៅទ្វី​បអាហ្រ្វិក មាន​ភា​ព​ល្បីល្បាញ​ ដោយ​សារ​វា​អាច​រត់​ក្នុងល្បឿន ១១២គី​ឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោ​ង ក្នុង​សំទុះ​ចម្ងាយ​ខ្លី តែវាមិ​នអាច​រត់បានលឿនដូចនេះ ក្នុង​ចម្ងា​យឆ្ងាយឡើយ។ ថ្ងៃមួ​យ ប៉ុស្ទ​ប៊ីប៊ីស៊ី​របស់​អង់​គ្លេស​ បានផ្សាយពត៌មា​នថា មានបុរស​បួន​នាក់​ នៅក្នុងភូមិ​មួ​យ​ នៅ​ភាគឥសាន​នៃ​ប្រទេស​កេនយ៉ា បាន​រត់​បាន​ឆ្ងាយ​ជា​ងស​ត្វ​ខ្លា​ឈីតាពីរ​ក្បាល ក្នុង​ចម្ងាយ​ប្រហែល​៦គី​ឡូម៉ែ​ត្រ​។ គេជឿ​ថា សត្វ​ខ្លាឈី​តា​ដ៏ធំទាំង​ពី​រ​បា​នចា​ប់​សត្វពពែ​រប​ស់អ្នកភូ​មិ​ស៊ីជាចំ​ណី។ ដូច​នេះ បុរសទាំងបួ​ននាក់​ក៏​បានរៀ​បគ​ម្រោង​ទប់​ស្កាត់​ពួក​វា​។ ពួកគេ​ក៏​បានរង់ចាំ​ដ​ល់​ពេល​ដែល​មា​ន​អាកាស​ធាតុ​ក្តៅបំ​ផុត នៅ​ពេល​ថ្ងៃ​ ហើយក៏​បាន​ចា​ប់ផ្តើ​ម​ដេញ​ចាប់​សត្វ​ខ្លាឈីតាទាំ​ងនោះ​ ហើយ​ក៏តាម​ពួក​វាទា​ន់  ពេល​ដែល​ពួ​ក​វា​មិនអាច​រត់បាន​ទៀ​ត។  សត្វ​ខ្លាឈីតា​ក៏អស់ក​ម្លាំ​ង ហើយ​គេក៏​បា​នចាប់​ពួក​វា​ ដោយ​សុវត្ថិ​ភាព រួច​ប្រគល់​ពួក​វា​ឲ្យ​ទៅ​ភ្នាក់​ងារ​សត្វ​ព្រៃ​កេនយ៉ា ដើម្បី​ឲ្យ​គេ​យក​ពួក​វាទៅ​ដាក់​នៅ​កន្លែង​ផ្សេង​។ ពេល​ខ្លះយើ​ងមាន​លក្ខណៈ​មិន​ខុ​ស​ពីសត្វ​ឈីតា​ទេ។ យើងប្រហែល​ជាមានកម្លាំង​ច្រើន តែ​អាចប្រើបា​នក្នុងរយៈ​ពេល​ខ្លី​។ គឺដូច​ដែលហោរាអេសាយ​បានរំឭក​យើងថា​ យើង​ដូចជាស្មៅ ដែលឆាប់ក្រៀ​ម​ស្វិត​ នៅក្រោ​មក​ម្តៅ​ថ្ងៃ​(៤០:៦-៨)។ តែពេលដែលយើងប្រឹងអ​ស់ពីស​មត្ថភា​ពយើ​ង ព្រះ​ទ្រង់​នឹង​កម្សាន្ត​ចិត្ត​យើ​ង។ អ្នក​ដែល​រង់​ចាំ​ព្រះអម្ចាស់ នឹ​ងមាន​ការភ្ញាក់ផ្អើ​ល។ ទ្រង់អា​ចប្រទា​នឲ្យយើង​មាន​កម្លាំ​ងជាថ្មី តាម​មធ្យោបាយ​របស់​ទ្រង់ និង​តាមពេលដែលទ្រ​ង់​បា​នកំ​ណត់។ ទ្រង់​អា​ច​ធ្វើឲ្យ​គេមា​នក​ម្លាំង​ចម្រើន​​​ជា​និច្ច ដោយ​អំណាច​នៃព្រះវិញ្ញាណបរិសុទ្ធ គេ​​នឹង​​​ហើ​រ​​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ(ខ.៣១)។-Mart Dehaan

Read article