2018

You are here:
ក្ដីអំណរដែលនៅជាប់ជានិច្ច

ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ស្ដាប់​ឮ​គេ​និយាយ​ថា សុភ​មង្គល​កើត​មក​ពី​ការ​ធ្វើ​អ្វី​មួយ តាម​ចិត្ត​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ទស្សនៈ​នេះ​នាំ​មក​នូវ​ ភាព​គ្មាន​ន័យ ភាព​ថប់​បារម្ភ និង​ការ​ឈឺ​ក្បាល។ កវី​កំណាព្យ​ឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បាន​សង្កេត​ឃើញ​ថា ​មនុស្ស​បាន​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​បញ្ហា ដោយ​ប្រើ​ការ​សប្បាយ។​ គាត់​បាន​សរសេរ ក្នុង​បទ​កំណាព្យ​របស់​គាត់​ថា ​“អ្នក​ទាំង​នោះ មិន​ខុស​ពី​មនុស្ស​ដែល​វង្វេង​ នៅ​ក្នុង​ព្រៃ​ខ្មោច​លង  ក្មេង​ៗ​ដែល​ខ្លាច​ងងឹត​នៅ​ពេល​យប់ មនុស្ស​ដែល​មិន​ធ្លាប់​មាន​អំណរ ឬ​មិន​ធ្លាប់​ធ្វើ​ជា​មនុស្ស​ល្អ”។ ​ យ៉ាង​ណា​មិញ ស្ដេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​អំពី ដំណោះ​ស្រាយ សម្រាប់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ក្តី​អំណរ ដែល​យើង​មាន​ក្នុង​ជីវិត។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​ រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ” (ទំនុក​ដំកើង​ ៣៤:៤)។ សុភ​មង្គល គឺ​បាន​មក​ពី​ការ​ដែល​បាន​ប្រព្រឹត្ត​ តាម​ព្រះ​ហឫ​ទ័យ ឬ​ផ្លូវ​របស់​ព្រះ។ នេះ​គឺ​ជា​ការពិត ដែល​យើង​អាច​សង្កេត​មើល​ជា​រៀង​រាល់​ថ្ងៃ។ ស្ដេច​ដាវីឌ​បាន​ថ្លែង​ទៀត​ថា “អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្តី​អំណរ​ដ៏​ព្រោង​ព្រាយ”(ខ.៥)។ ចូរ​សាក​ល្បង​ខ្លួន​ឯង​ចុះ នោះ​អ្នក​នឹង​បាន​ដឹង​ការ​ពិត​មិន​ខាន។ គឺ​ដូច​ដែល​ស្ដេច​ដាវីឌ បាន​មាន​បន្ទូល​ថា…

Read article
ព្រះទ្រង់ថែរក្សាយើងរាល់គ្នា

ចៅ​ប្រុស​របស់​ខ្ញុំ នៅ​តូច​នៅ​ឡើយ។ ពួក​គេ​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអាវ ដោយ​ខ្លួន​ឯង​ណាស់។ តែ​ពេល​ខ្លះ ពួក​គេ​នៅ​តែ​ពាក់​អាវ​បញ្ច្រាស​ពី​មុខ​ទៅ​ក្រោយ ហើយ​ជា​ញឹក​ញាប់ ចៅ​ដែល​តូច​ជាង​គេ​ពាក់​ស្បែក​ជើង​ខាង​ខុស​។ តាម​ធម្មតា ខ្ញុំ​មិន​ដាច់​ចិត្ត​ប្រាប់​ពួក​គេ​សោះ ព្រោះ​ខ្ញុំ​គិត​ថា ពួក​គេ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ពេល​ដែល​ពួក​គេ​មិន​ទាន់​ដឹង​អី​បែប​នេះ។ ខ្ញុំ​ចូល​ចិត្ត​មើល​ឃើញ​ពិភព​លោក​នេះ តាម​ក្រសែ​ភ្នែក​របស់​ពួក​គេ។ សម្រាប់​ពួក​គេ គ្រប់​យ៉ាង​គឺ​ជា​ការ​ផ្សង​ព្រេង ក្នុង​នោះ​រួម​មាន​ ការ​ដើរ​ពី​លើ​ដើម​ឈើ​ដែល​បាន​រលំ ការ​លប​មើល​សត្វ​អណ្ដើក​សំដិល​ខ្លួន​នឹង​កម្តៅ​ថ្ងៃ នៅ​លើ​កំណាត់​ឈើ ឬ​ការ​តាម​មើល​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​បន្លឺ​សម្លែង​ស៊ីរ៉ែន​ខ្លាំង​ៗ​ជា​ដើម។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ដឹង​ថា ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ មិន​មែន​ជា​ក្មេង ដែល​ទាន់​មិន​ដឹង​អី​សោះ​នោះ​ឡើយ។ ពួក​គេ​អាច​ប្រើ​ហេតុ​ផល​បួន​ដប់​យ៉ាង​ ដើម្បី​និយាយ​ដោះ​សារ គេច​មិន​ព្រម​ចូល​គេង នៅ​ពេល​យប់ ហើយ​ពួក​គេ​ថែម​ទាំង​កញ្ឆក់​ដណ្ដើម​របស់​លេង​ ដែល​ពួកគេ​ចង់​បាន ពី​ក្មេង​ដទៃ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ដដែល​។ ​ ពេល​ខ្ញុំ​គិត​អំពី​ចៅ​ៗ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​អ័ដាម និង​នាង​អេវ៉ា ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មុន​បង្អស់។ គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ឃើញ ក្នុង​សួន​ច្បារ​អេដែន ប្រាកដ​ជា​មាន​ភាព​អស្ចារ្យ​ណាស់​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​ជា​មួយ​ព្រះ​អម្ចាស់។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ដោយ​ចេតនា​។ ពួក​គេ​បាន​បរិភោគ​ផ្លែ ពី​ដើម​ដែល​ព្រះ​ទ្រង់​បាន​ហាម (លោកុប្បត្តិ ២:១៥-១៧;…

Read article
សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ

កាល​ពី​ក្មេង ខ្ញុំ​បាន​រៀន​អធិស្ឋាន​ជា​លើក​ដំបូង​ថា “ពេល​នេះ ទូល​បង្គំ​ចូល​គេង​ សូម​ព្រះអម្ចាស់​ថែរក្សា​ព្រលឹង​របស់​ទូល​បង្គំ​ . . .”។ ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ដូច​នេះ ហើយ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ​ តាំង​ពី​ពួក​គេ​នៅ​តូច​ផង​ដែរ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​បាន​ទទួល​ នូវ​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្លួន ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​អធិស្ឋាន​យ៉ាង​ដូច​នេះ មុន​ពេល​ចូល​ដំណេក។​ ការ​អធិស្ឋាន​របស់​ខ្ញុំ មាន​លក្ខណៈ​ស្រដៀង នឹង​ការ​អធិស្ឋាន ដែល​បាន​កត់​ទុក​ នៅ​ក្នុង​ “​កណ្ឌ​នៃ​ការ​អធិស្ឋាន” ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​គម្ពីរ​ខ្លះ បាន​លើក​ឡើង​ថា ឃ្លា​ដែល​ថ្លែង​ថា «ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» ​គឺជា​ការ​អធិស្ឋាន ពេល​ចូល​ដំណេក សម្រាប់​ក្មេង​ៗ  ដែល​គេ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះ​យេស៊ូវ។ អ្នក​ប្រហែល​នៅ​ចាំ​ការ​អធិស្ឋាន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បន្ថែម​ពាក្យ​ “ព្រះ​វរបិតា” (លូកា ២៣:៤៦) នៅ​ក្នុង​ការ​អធិស្ឋាន​នេះ។ កាល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន ជា​ពាក្យ​ទាំង​នោះ មុន​ពេល​ដែល​ទ្រង់​សុគត គឺ​ទ្រង់​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ព្រះ​វរបិតា ហើ​យ​ក៏​បាន​បញ្ជាក់​ដល់​ពួក​អ្នក​ជឿ​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ទ្រង់​ដែរ (យ៉ូហាន ១៤:៣)។ ព្រះ​យេស៊ូវ​បាន​សុគត​…

Read article
កំពុងដំណើរការ ឬចប់សព្វគ្រប់?

ការ​បញ្ចប់​ការ​ងារ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្កប់​ចិត្ត។ ឧទាហរណ៍ ជា​រៀង​រាល់​ខែ​នីមួយៗ ការ​ទទួល​ខុស​ត្រូវ​នៃ​ការងារ​របស់​ខ្ញុំ​ ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ពី​ផ្នែក​មួយ ទៅ​កាន់​ផ្នែក​មួយ​ទៀត គឺ​ផ្លាស់​ប្តូរ​ពី “ផ្នែក​កំពុង​ដំណើរ​ការ​ទៅ​មុខ” ទៅ​កាន់ “​ផ្នែក​ចប់​សព្វ​គ្រប់”​។ ខ្ញុំ​ចូល​ចិត្ត ចុច​ប៊ូតុង​​ “ភាព​ចប់​សព្វ​គ្រប់”។ ប៉ុន្តែ នៅ​ខែ​មុន នៅ​ពេល​ដែល​ខ្ញុំ​បាន​ចុច​វា​ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ឱ​បើ​ខ្ញុំ​អាច​ជម្នះ​ភាព​កម្សោយ នៅ​ក្នុង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ យ៉ាង​ងាយ​ស្រួល​ ដូច​ការ​ចុច​ប៊ូតុង​នេះ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​! តាម​មើល​ទៅ ជីវិត​គ្រីស្ទ​បរិស័ទ ហាក់​ដូច​ជា​អាច​មាន​លក្ខណៈ ដែល​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ ជា​និច្ច គឺ​មិន​ដែល​ចប់​សព្វ​គ្រប់​សោះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ បទ​គម្ពីរ​ហេព្រើរ ១០:១៤។ បទ​គម្ពីរ​នេះ​ចែង​អំពី ដង្វាយ​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រោស​លោះ​យើង​រាល់​គ្នា​ទាំង​ស្រុង។ ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​នេះ ប្រៀប​បី​ដូច​ជា ព្រះ​ទ្រង់​បាន​ចុច “ប៊ូតុង ភាព​ចប់​សព្វ​គ្រប់” ជំនួស​យើង​រួច​ស្រេច​ហើយ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ​ បាន​ជួយ​យើង នូវ​អ្វី​ដែល​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ទ្រង់​បាន​កែ​ប្រែ​យើង ឲ្យ​បាន​ត្រឡប់​ជា​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​នេត្រ​ទ្រង់ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់។ ទ្រង់​បាន​ធ្វើ​ការ​នោះ​ម្ដង​ជា​សម្រេច គឺ​ដូច​ដែល​ទ្រង់​បាន​ប្រកាស​ថា ការ​ស្រេច​ហើយ! (យ៉ូហាន ១៩:៣០)។…

Read article
អ្នកបង្កើតដ៏អស្ចារ្យ

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថត​រូប​ជា​លក្ខណៈ​កម្សាន្ត ខ្ញុំ​ចូល​ចិត្ត​ផ្ដិត​យក​រូប​ភាព​នៃ​ស្នា​ព្រះ​ហស្ត​ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដោយ​ភាព​ប៉ិន​ប្រសប់។ ខ្ញុំ​ដឹង​ថា ​​ស្នាម​អង្គុលី​របស់​ទ្រង់  បាន​ជាប់​នៅ​ត្របក​ផ្កា​នីមួយ​ៗ ហើយ​នៅ​លើ​កាំ​រស្មី​នៃ​ព្រះអាទិត្យ​រះ និង​លិច ព្រម​ទាំង​នៅ​លើ​ផ្ទាំង​ទស្ស​នីយភាព​នៃ​ផ្ទៃ​មេឃ ដែល​មាន​ពពក និង​ពន្លឺ​ផ្កាយ​ភ្លឺ​ផ្លេក។​ ម៉ាស៊ីន​ថត​របស់​ខ្ញុំ​អាច​ពង្រីក​រូប​ភាព​បាន​ច្បាស់​ល្អ ដូច្នេះ​ហើយ ​ខ្ញុំ​ក៏​អាច​ថត​រូប​សត្វ ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ។ ខ្ញុំ​ថត​បាន​សត្វ​កំប្រុក​ជា​ច្រើន​ប៉ុស្ទ ពេល​ពួក​វា​កំពុង​ប្រលែង​គ្នា​ចចេច​ចាច នៅ​លើ​ដើម​សារី ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ។ ខ្ញុំ​ក៏​បាន​ថត​រូប​សត្វ​មេ​អំបៅ ដែល​កំពុង​បើក​បិទ​ស្លាប​ចុះ​ឡើង​ៗ ហើយ​និង​សត្វ​កន្ធាយ​សមុទ្រ ដែល​កំពុង​សំដិល​ខ្លួន នៅ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ ដែល​មាន​ថ្ម​ច្រើន។​ រូប​ថត​ដ៏​ល្អ​ឯក​នីមួយ​ៗ ជំរុញ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​នៃ​ខ្ញុំ​ ដែល​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ។​ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ស្នា​ព្រះ​ហស្ត​ដ៏វិសេស​វិសាល​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ អ្នក​និពន្ធ​ព្រះ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០៤ បាន​ច្រៀង​សរសើរ​ អំពី​ស្នា​ព្រះហស្ត​ដ៏​ប្រណិត​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ(ខ.២៤)។ គាត់​បាន​ពណ៌នា​ថា “សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ ​មាន​របស់​រវើក​ឥត​គណនា (ខ.​២៥)។ ហើយ​គាត់​ក៏​មាន​អំណរ​ជា​ខ្លាំង ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​សារ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ទាំង​ស្រុង​ ជា​និច្ច ចំពោះ​ស្នា​ព្រះ​ហស្ត​ទ្រង់​(ខ.២៧-៣១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​បាន​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ជីវិត​ដែល​ព្រះ​ទ្រង់​ប្រទាន បាន​ជា​គាត់​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​ថ្វាយ​ទ្រង់​ថា “កាល​នៅ​មាន​ជីវិត​នៅ​ឡើយ…

Read article
សួនច្បារអាកាស

កាល​ដែល​យើង​នៅ​ទីក្រុង​ឡុងដ៍ មិត្ត​ភក្ដិ​របស់​យើង​ម្នាក់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ និង​ម៉ាលីន ភរិយា​របស់​ខ្ញុំ​ទៅ​ទស្សនា​សួន​អាកាស​។ សួន​អាកាស​នោះ​ស្ថិត​នៅ​ជាន់​លើ​បំផុត នៃ​អគារ​កម្ពស់​៣៥​ជាន់ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​ឡុង។ គេ​បាន​ដាំ​រុក្ខ​ជាតិ​តូច​ៗ និង​ដើម​ឈើ ព្រម​ទាំង​ផ្កា​ស្រស់​បំព្រង នៅ​ក្នុង​សួន​ច្បារ​នោះ ដែល​មាន​កញ្ចក់​ហុម​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ អ្វី​ដែល​​យើង​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​យើង​អាច​គយ​គន់​ពី​ខាង​លើ​អគារ ដែល​មាន​កម្ពស់​១៥២ ម៉ែត្រ ដោយ​ស្ងើច​សរសើរ ព្រះ​វិហារ​ធំ​សន្តប៉ុល ព្រម​ទាំង​ប៉ម​ទីក្រុង​ឡុងដ៍ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ទេសភាព​នៃ​រាជ​ធានី​ទាំង​មូល ពិត​ជា​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង​រាល់​គ្នា។ ព្រះ​នៃ​យើង​ទ្រង់​ទត​ឃើញ​ការ​ទាំង​អស់​ ដែល​យើង​ជួប​ប្រទះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះយេហូវ៉ា​បាន​ទត​ពី​ស្ថានសួគ៌​មក ពិចារណា​មើល​ផែនដី ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក ​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់” (ទំនុក​ដំកើង ១០២:១៩-២០)។ ជា​រឿយ​ៗ ​យើង​រាល់​គ្នា​ជាប់​ខ្លួន ក្នុង​ពេល​បច្ចុប្បន្ន​កាល​ ដែល​ពេញ​ទៅ​ដោយ​ការ​ពិបាក ធ្វើ​ឲ្យ​យើង​មាន “ដំងូរ” ដោយ​ភាព​អស់​សង្ឃឹម គឺ​មិន​ខុស​ពី​មនុស្ស ដែល​កំពុង​ឈឺ​ចាប់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០២ ប៉ុន្មាន​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​ទត​ឃើញ និង​ជ្រាប​ អំពី​ជីវិត​របស់​យើង…

Read article
ព្រះយេស៊ូវលូកព្រះហស្ត

ពេល​ខ្លះ ជីវិត​របស់​ខ្ញុំ​មាន​ភាព​មមា​ញឹក​ណាស់។ ការ​សិក្សា​មាន​ការ​ពិបាក ការ​ងារ​ក៏​មាន​ភាព​នឿយ​ហត់ ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់​គេង​ជា​ប្រចាំ ហើយ​ការ​ណាត់​ជួប​នៅ​ហាង​កាហ្វេ ក៏​មាន​នៅ​ក្នុង​កាល​វិភាគ​ទៀត។ ខ្ញុំ​រវល់​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ ខ្ញុំ​ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង ឲ្យ​រំលែក​ពេល​អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ពីរ​បី​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត​ជា​មួយ​ព្រះ​ជាម្ចាស់។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បន្ត​ជាប់​រវល់​ជា​មួយ​ភារៈ​កិច្ច​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​ភ្លេច ទូល​សូម​ជំនួយ​មក​ពី​ទ្រង់ នៅ​ក្នុង​រឿង​ដ៏​ចាំ​បាច់​មួយ​ចំនួន។ នៅ​ពេល​ដែល​លោក​ពេត្រុស​កំពុង​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ ​គាត់​ក៏​បាន​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ ដោយ​សារ​ខ្យល់ និង​ទឹក​រលក។ គាត់​ក៏​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​ស្រែក​សូម​ឲ្យ​ព្រះយេស៊ូវ​ជួយ “​ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម” (ខ.៣០-៣១)។ ជាញឹក​ញាប់ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ពេក ហើយ​ចេះ​តែ​មាន​អ្វី​នាំ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ បាន​ជា​ខ្ញុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ។ នៅ​ពេល​ណា​ ដែល​យើង​វិល​មក​រក​ព្រះយេស៊ូវ ដើម្បី​សុំ​ជំនួយ ​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ ដើម្បី​ជួយ​ភ្លាម​ៗ ដោយ​ឥត​រារែក​ឡើយ។​ នៅ​ពេល​ណា ដែល​ភាព​ចលាចល​នៅ​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​បាត់​បង់​លំនឹង ​យើង​ងាយ​នឹង​ភ្លេច​ថា ព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​ព្យុះ​នោះ​ ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?” (ខ.៣១)។ ទោះ​បីជា​យើង​កំពុង​តែ​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។…

Read article
ចិត្តដែលស្រេកឃ្លាន

ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត ជា​មួយ​ស្វាមី​របស់​ខ្ញុំ ដើម្បី​រកទិញ​ឥវ៉ាន​ខ្លះ​ៗ ខ្ញុំ​ក៏​បាន​បើក​ទូរស័ព្ទ​មើល​អ៊ីមែល ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំ​ដូណាត់ ក្នុង​តំបន់​របស់​យើង គឺ​ហាង​ ដែល​យើង​ទើប​តែ​បើក​បរ​ហួស​បន្តិច ហើយ​នៅ​ខាង​ស្ដាំ​ដៃ​។ រំពេច​នោះ ខ្ញុំ​ក៏​បាន​កូរ​ពោះ ដោយ​ឃ្លាន​អាហារ។ ខ្ញុំ​ក៏​បាន​សរសើរ​ដល់​បច្ចេក​វិទ្យា​ទំនើប ដែល​បាន​ជួយ​ឲ្យ​អ្នក​លក់​អាច​ទាក់​ទាញ​ចិត្ត​យើង ឲ្យ​ចាប់​អារម្មណ៍​ ចំពោះ​ផលិត​ផល​របស់​ពួក​គេ។ នៅ​ពេល​ខ្ញុំ​បិទ​អ៊ីមែល​ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​តែងតែ​ចង់​នាំ​ខ្ញុំ ឲ្យ​ចូលជិត​ទ្រង់ កាន់​តែ​ខ្លាំង។ ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា ខ្ញុំ​កំពុង​គិត​ពី​អ្វី ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ឥទ្ធិ​ពល មក​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចម្ងល់​ថា តើ​ចិត្ត​របស់​ខ្ញុំ​បាន​ស្រេក​រក​ទ្រង់ ដូច​ក្រពះ​របស់​ខ្ញុំ ដែល​កូរ​ចង់​ញ៉ាំ​នំ​ដូណាត់​ដែរ​ឬទេ? នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៦ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់​រួច​មក ពួក​សិស្ស​របស់​ទ្រង់​នាំ​គ្នា​ទទូច​សូម​ទ្រង់ ឲ្យ​ប្រទាន​ជា​រៀង​រហូត នូវ “នំប៉័ង ដែល​ឲ្យ​មនុស្ស​លោក​បាន​ជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវ​ក៏​បាប​តប​ទៅ​វិញ​ថា “ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ” (ខ.៣៥)។ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ​ អាច​នាំ​មក​នូវ​សារ​ធាតុ​ចញ្ចឹម សម្រាប់​ជីវិត​របស់​នៅ ប្រ​ចាំថ្ងៃ​របស់​យើង! ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំដូណាត់…

Read article
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល

ការ​ជជែក​គ្នា ស្ទើរ​តែ​ទាំង​អស់ នៅ​ក្នុង​ព្រះ​គម្ពីរ​ យ៉ូប គឺ​បាន​និយាយ​អំពី​មូល​ហេតុ ដែល​ការ​ឈឺ​ចាប់ កើត​មាន​ នៅ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ ការ​ជជែក​វែក​ញែក​ទាំង​នោះ​ ហាក់​ដូចជា​មិន​ជួយ​ដល់​យ៉ូប​ប៉ុន្មាន​ទេ។ បញ្ហា​របស់​គាត់​ គឺជា​បញ្ហា​នៃ​ការ​ទំនាក់​ទំនង តែ​មិន​មែន​ជា​បញ្ហា​នៃ​ការ​សង្ស័យ​ទេ។ តើ​គាត់​អាច​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​បាន​ឬទេ? អ្វី​ដែល​លោក​យ៉ូប​ចង់​បាន​បំផុត​នោះ គឺ​គាត់​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់ ព្រោះ​មាន​តែ​ទ្រង់​មួយ​អង្គ​គត់ ទើប​អាច​ពន្យល់​ អំពី​មូល​ហេតុ​ដែល​គាត់​មាន​ជីវិត​ពិបាក​យ៉ាង​នេះ។ និយាយ​រួម គាត់​ចង់​ជួប​ជា​មួយ​ព្រះ​ជា​ម្ចាស់ ដោយ​ផ្ទាល់ មុខ​ទល់​នឹង​មុខ។ នៅ​ទី​បំផុត យ៉ូប​បាន​ជួប​ព្រះ​ជា​ម្ចាស់​។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក​យ៉ូប​ដោយ​ផ្ទាល់ (យ៉ូប ៣៨:១)។ ទ្រង់​បាន​ជ្រើស​រើស​ពេល​យាង​មក​ជួប​គាត់ ចំ​ពេល​ដែល​គេ​មិន​នឹក​ស្មាន គឺ​នៅ​ពេល​ដែល​លោក​អេលីហ៊ូវ ដែល​ជា​សំឡាញ់​របស់​គាត់ បាន​ប្រាប់​ពី​មូល​ហេតុ ដែល​លោ​កយ៉ូប​គ្មាន​សិទ្ធិ​សុំ​ឲ្យ​ទ្រង់​យាង​មក​ជួប​គាត់។ ទាំង​លោក​យ៉ូប និង​ពួក​សំឡាញ់​របស់​គាត់ សុទ្ធ​តែមិន​បាន​ត្រៀម​ខ្លួន សម្រាប់​ការ​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​មាន​បន្ទូល​ឡើយ។ លោក​យ៉ូប​បាន​ប្រមូល​សំណួរ​ជា​ច្រើន សម្រាប់​សួរ​ទ្រង់។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ព្រះ​ជា​ម្ចាស់​ទេ​ដែល​ជា​អ្នក​សួរ​សំណួរ នៅ​ពេល​នោះ។ ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ ដោយ​មាន​បន្ទូល​ថា “ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ។ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ” (យ៉ូប ៣៨:៣)។ ពេល​នោះ ព្រះ​ទ្រង់​មិន​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ នឹង​ការ​ជជែក​គ្នា…

Read article
ការជិះទូកតាមល្បាក់ទឹក

មាន​ពេល​មួយ យើង​បាន​នាំ​គ្នា​ជិះ​ទូក​កម្សាន្ត តាម​ទឹក​ទន្លេ។ អ្នក​នាំ​ជិះ​ទូក​បាន​នាំ​ផ្លូវ​យើង​ ទៅ​រក​មាត់​ទន្លេ ហើយ​បាន​ឲ្យ​យើង​ទាំង​អស់​គ្នា ពាក់​អាវ​ពោង​សុវត្ថិ​ភាព រួច​ឲ្យ​ចាប់​កាន់​ចង្វា​រៀងៗ​ខ្លួន។ ខណៈ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​ទូក គាត់​បាន​កំណត់​កន្លែង​ឲ្យ​យើង​អង្គុយ ដើម្បី​ធ្វើ​ឲ្យ​ទូក​មាន​លំនឹង និង​មិន​ឃ្លីង​ឃ្លោង នៅ​ពេល​ដែល​យើង​ជិះ​ទៅ​ដល់​ខ្សែ​ទឹក​ដែល​ហូរ​លឿន​នៅ​ត្រង់​ល្បាក់​ទឹក។ គាត់​បាន​រៀប​រាប់​ អំពី​អារម្មណ៍​រំភើប​រីក​រាយ ដែល​យើង​នឹង​ទទួ​ល​បាន នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ទៅ​មុខ​ទៀត។ បន្ទាប់​មក គាត់​ក៏​បាន​និយាយ​លម្អិត អំពី​ការ​បញ្ជា​ទិស​ដៅ​ជា​បន្ត​បន្ទាប់ ដែល​យើង​ត្រូវ​ស្ដាប់​ ហើយ​ត្រូវ​ធ្វើ​តាម ដើម្បី​ឲ្យ​ទូក​អាច​បទ​បាន​ត្រឹម​ត្រូវ កាត់​តាម​ខ្សែ​ទឹក​ដែល​ហូរ​យ៉ាង​គំហុក។ ទី​បំផុត គាត់​ក៏​បាន​ធានា​យើង​ថា ទោះ​បី​ជា​ពេល​ខ្លះ យើង​អាច​ជួប​ភាព​តាន​តឹង នៅ​តាម​ផ្លូវទឹក​ដែល​យើង​ធ្វើ​ដំណើរ​នោះ​ក៏​ដោយ ក៏​ការ​ធ្វើ​ដំណើរ​របស់​យើង នឹង​មាន​ភាព​រំភើប​រីក​រាយ ហើយ​មាន​សុវត្ថិ​ភាព។ ជួន​កាល យើង​មាន​អារម្មណ៍​ថា ជីវិត​របស់​យើង ប្រៀប​ដូ​ចជា​កា​រធ្វើ​ដំណើរ​តាម​ទូក ​កាត់​ផ្លូវ​ទឹក​ដែល​ហូរ​លឿន ដែល​ត្រូវ​ឆ្លង​កាត់​ខ្សែ​ទឹក​ហូរ​យ៉ាង​គំហុក ជា​ញឹក​ញាប់​ពេក។ ​ស្ថិត​ក្នុង​ពេល​បែប​នេះ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​សន្យា ដែល​ព្រះ​ជា​ម្ចាស់ ប្រទាន​ឲ្យ​ពួក​អ៊ី​ស្រាអែល តាម​រយៈ​ហោរា​អេសាយ ដែល​អាច​ជួយ​រម្ងាប់​អារម្មណ៍​របស់​យើង នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ រឿង​កាន់​តែ​ការ​អាក្រក់​ជា​មុន​ នឹង​កើត​ឡើង នៅ​ពេល​ខាង​មុខ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ” (អេសាយ…

Read article