ការកម្សាន្តចិត្តរបស់មិត្តភក្តិ
មានពេលមួយខ្ញុំបានអានអត្ថបទ ដែលនិយាយអំពីស្រ្តីជាម្តាយម្នាក់ ដែលមានការភ្ញាក់ផ្អើល ពេលបានឃើញកូនស្រីខ្លួនប្រឡាក់ភក់ចាប់ពីជើង ដល់ចង្កេះ ខណៈដែលនាងកំពុងដើរមកពីសាលារៀន ចូលតាមទ្វារផ្ទះ។ កូនស្រីគាត់ក៏បានពន្យល់គាត់ថា មិត្តភក្តិរបស់នាងបានរអិលជើងដួលទៅក្នុងថ្លុកភក់។ នាងក៏បានឃើញមិត្តរួមថ្នាក់របស់នាងម្នាក់ រត់ទៅហៅឲ្យគេជួយ។ ពេលនោះ ក្មេងស្រីតូចម្នាក់នេះក៏បានអាណឹតមិត្តភក្តិនាង ដែលកំពុងតែអង្គុយម្នាក់ឯង ដោយដៃខ្ទប់ពីលើជើងដែលកំពុងតែឈឺ។ ដូចនេះ នាងក៏បានទៅអង្គុយក្នុងផ្លុកភក់ជាមួយមិត្តភក្តិនាងដែរ ទាល់តែគ្រូមកដល់។ ពេលដែលលោកយ៉ូបបានជួបការបាត់បង់កូនរបស់គាត់ ដោយការឈឺចាប់យ៉ាងខ្លាំង ហើយក៏កើតដំបៅពេញខ្លួន គាត់មានសេចក្តីទុក្ខជាពន់ពេក។ ព្រះគម្ពីរបានចែងថា មិត្តភក្តិរបស់គាត់បីនាក់ បានទៅលើកទឹកចិត្តគាត់។ ពេលពួកគេឃើញគាត់ “កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។ រួចគេអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្តីទុក្ខជាទំងន់ណាស់”(យ៉ូប ២:១២-១៣)។ ពីដំបូង មិត្តភក្តិលោកយ៉ូបបានបង្ហាញនូវការយល់ចិត្តគាត់ តាមរបៀបដ៏គួរឲ្យកត់សំគាល់។ ពួកគេដឹងថា ពេលនោះ លោកយ៉ូបគ្រាន់តែត្រូវការនរណាម្នាក់ អង្គុយកាន់ទុក្ខជាមួយគាត់ប៉ុណ្ណោះ។ នៅក្នុងពីរបីជំពូកបន្ទាប់ យើងឃើញថា ពួកគេក៏បានចាប់ផ្តើមនិយាយ។ អ្វីដែលខុសទំនងនោះ គឺពេលដែលមិត្តភក្តិគាត់និយាយកម្សាន្តចិត្តគាត់ ពួកគេបានផ្តល់យោបលឲ្យគាត់ មិនបានល្អឡើយ(១៦:១-៤)។ ជាញឹកញាប់ ការល្អបំផុត ដែលយើងអាចធ្វើ…
Read article