ធ្វើរបស់ប្រេះបែកឲ្យស្រស់ស្អាតឡើងវិញ

មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ។ ទំនុកដំកើង ៣១:១២

ឡាន​ក្រុង​បាន​ដឹក​យើង​ទៅ​ដល់​គោលដៅ ដែល​យើង​រំពឹង​ចង់​បាន គឺ​កន្លែង​កំណាយ​បុរាណ​វត្ថុ​វិទ្យា នៅ​ប្រទេស​អ៊ីស្រាអែល ដែល​នៅ​ទីនោះ យើង​អាច​ធ្វើ​កំណាយ​ខ្លះ​ៗ ដោយ​ផ្ទាល់​ដៃ។ ប្រធាន​នៅ​ទីតាំង​កំណាយ​នោះ បាន​ពន្យល់​ថា វត្ថុ​ដែល​យើង​អាច​រក​ឃើញ មិន​ទាន់​មាន​គេ​ប៉ះពាល់​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។ ពេល​យើង​ជីក​បាន​អំបែង​ក្អម​ឆ្នាំង យើង​មាន​អារម្មណ៍​ថា ដៃ​របស់​យើង​កំពុង​តែ​ប៉ះ​ប្រវត្តិ​សាស្រ្ត។ បន្ទាប់​ពី​នៅ​កន្លែង​នោះ​អស់​ពេល​យូរ​បន្តិច គេ​ក៏​បាន​នាំ​យើង​ទៅ​កន្លែង​មួយ​ទៀត ដែល​នៅ​ទីនោះ បំណែក​នីមួយ​ៗ របស់​ផើង ឬ​ថូ​ដែល​បាន​បែក​ តាំង​ពី​យូរ​មក​ហើយ ត្រូវ​គេ​យក​មក​ផ្គុំ​ចូល​គ្នា​វិញ។

ការ​ដែល​សិល្បករ​ជួស​ជុល​គ្រឿង​ស្មូន​ដែល​មាន​អាយុ​កាល​ជា​ច្រើន​សតវត្សរ៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​ដែល​ចូល​ចិត្ត​ជួស​ជុល​អ្វី​ដែល​ប្រេះ​បែក។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣១:១២ ស្តេច​ដាវីឌ​បាន​សរសេរ​ថា “មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី​មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ”។ ស្តេច​ដាវីឌ​ច្រើន​តែ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​ទ្រង់ ក្នុង​បទ​ទំនួញ ដូច​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ជា​ដើម។ បទ​ចម្រៀង​នេះ​បាន​ពិពណ៌នា​ថា ជីវិត​ទ្រង់​ប្រេះ​បែក ដោយសារ​គ្រោះ​ថ្នាក់ ខ្មាំង​សត្រូវ និង​ភាព​អស់​សង្ឃឹម។

ដូចនេះ តើ​ទ្រង់​ងាក​ទៅ​រក​ជំនួយ នៅ​ទីណា? ក្នុង​ខ.១៦ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ​ថា “សូម​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់”។

ព្រះ​ដែល​​ស្តេច​ដាវីឌ​ជឿ  នៅ​តែ​ជា​ព្រះ​ដែល​បន្ត​ជួស​ជុល​អ្វី​ដែល​ប្រេះ​បែក ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ ហើយ​ព្រះ​អង្គ​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ស្រែក​រក​ព្រះអង្គ ហើយ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែប្រួល​របស់​ព្រះ​អង្គ។—Bill Crowder

តើ​អ្នក​មាន​ភាព​ប្រេះ​បែក នៅ​ត្រង់​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក? តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក ឲ្យ​ឆ្លង​កាត់​ពេល​ដ៏​ពិបាក​នោះ ដោយ​របៀប​ណា?

ឱ​ព្រះ​ដ៏​ជា​ជំនួយ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ស្អាង​ទូល​បង្គំ​ឡើង​វិញ រៀង​រាល់​ពេល​ដែល​ទូល​បង្គំ​ដួល​ចុះ ហើយ​មាន​ភាព​ប្រេះ​បែក។​

For further study, read Understanding the Bible: The Wisdom Books at DiscoverySeries.org/Q0422.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៧-៩ និង វិវរណៈ ៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles