2022

You are here:
ការបញ្ចប់ឲ្យបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ អ្នកស្រី​មែន កួរ(Man Kaur) មាន​អាយុ១០៣ឆ្នាំ​ហើយ តែ​គាត់​បាន​ចូលរួម​ប្រកួត ក្នុងនាម​ជា​កីឡាករ​ស្ត្រី​ឥណ្ឌា​មាន​វ័យ​ចំណាស់​ជាងគេ ក្នុងអំឡុងពេល​នៃ​ការប្រកួត​ជើងឯក World Masters Athletic Championship នៅ​ប្រទេស​ប៉ូឡូញ នៅ​ឆ្នាំ២០១៩។ អ្វី​ដែល​គួរឲ្យ​កត់សំគាល់​នោះ​គឺ អ្នកស្រី​មែន គួរ​​ ឈ្នះ​បាន​មេដាយមាស៤ ក្នុង​វិញ្ញា​សារ៤មុខ(ការ​ចោល​លំពែង ការ​រត់​ប្រ​ណាំ៦០ម៉ែត្រ និង​ការ​រត់​ប្រ​ណាំ២០០ម៉ែត្រ)។ តែ​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ នៅ​ឆ្នាំ​នោះ គាត់​បាន​រត់លឿន​ជាង​កាលដែល​គាត់​រត់ប្រណាំង នៅ​ឆ្នាំ២០១៧។ គាត់​ជា​យាយ​តួ​ត ដែល​បាន​រត់ប្រណាំង​ចូល​ទៅ​ក្នុង​សតវត្សរ៍​ទី២នៃ​ជីវិត​គាត់ ដោយ​បង្ហាញថា គាត់​បាន​បញ្ចប់​ដោយ​ភាពរឹងមាំ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​ក្មេង​វ័យ អំពី​របៀប​ដែល​គាត់​បាន​ចូល​ទៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​គាត់។ គាត់​បាន​សរសេរ​ថា “ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏បាន​មកដល់​ហើយ”។ ផ្អែក​ទៅលើ​ទីបន្ទាល់​នៃ​ជីវិត​គាត់ គាត់​មានទំនុក​ចិត្ត​ថា គាត់​កំពុងតែ​ឈាន​ដល់​ការ​បញ្ចប់ ដោយ​ភាពរឹងមាំ។ បាន​ជា​គាត់​មានប្រសាសន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ សាវ័ក​រូប​នេះ នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​។ ទោះ​មានទុក្ខ​លំបាក ឬ​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​ដើរតាម​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចផុត​ពី​ភាព​ហិន​វិនាស។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា ព្រះយេស៊ូវ​បាន​ត្រៀម​ជាស្រេច…

Read article
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article
ព្រះអង្គហៅយើង ទោះយើងមនុស្សបែបណាក៏ដោយ

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង១២នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មានអំណាច។ ម៉ាថាយ ១០:១ នៅ​យប់​មួយ​នោះ ឆា​ឡុ​ត អេ​លាត(Charlotte Elliott) គេង​មិន​លក់​សោះ។ គាត់​ជា​មនុស្ស​ដែល​មាន​ពិការភាព​ផ្នែក​រាងកាយ តាំងពី​យូរ​មក​ហើយ ហើយ​នៅ​ថ្ងៃបន្ទាប់ គាត់​ត្រូវ​ឡើង​ឆាក នៅកន្លែង​លក់​ឥវ៉ាន់​រ៉ៃ​អង្គាស​ប្រាក់ ដែល​ពួក​ជំនុំ​បាន​រៀបចំ ដើម្បីឲ្យ​នាង​អាច​ទទួល​ប្រាក់ឧបត្ថម្ភ សម្រាប់​បង់ថ្លៃ​សាលា នៅ​ថ្នាក់ខ្ពស់​ជាមុន។ តែ​ឆា​ឡុ​ត​ក៏​បាន​លើក​ហេតុផល​ថា នាង​មិន​មាន​ភាព​សក្តិ​សម ដែល​គួរឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​ត្រឡប់​ខ្លួន​ចុះ​ឡើងៗ ដោយ​គេង​មិន​លក់។ នាង​មិន​ទុកចិត្ត​ថា នាង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដោយ​ចោទសួរ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​ខ្លួន​ឯង។ នៅ​ថ្ងៃបន្ទាប់ នាង​នៅតែ​មាន​អារម្មណ៍​រសាប់រសល់ តែ​ទីបំផុត នាង​ក៏បាន​ទៅ​អង្គុយ​នៅ​តុ​របស់​នាង យក​ប៊ិច និង​ក្រដាស​មក​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ខ្ញុំ​មក​ថ្វាយខ្លួន” (បទ​លេខ ២០១) ជា​បទ​ដ៏​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ផ្តើម​ដោយ​ពាក្យ​ថា ៖ “ខ្ញុំ​មក​ថ្វាយខ្លួន ឥតមាន​អ្វី​អាង អាងតែ​ឈាម​ទ្រង់​ហូរ​លើ​ឈើឆ្កាង និង​ព្រះបន្ទូល​ជាទី​សំអាង ឱ​ព្រះ​អង្គ​សង្គ្រោះ​អើយ ខ្ញុំ​មក”។ ពាក្យពេចន៍​ដែល​នាង​បាន​សរសេរ​ក្នុង​បទ​ទំនុក​សកល​នេះ កាលពី​ឆ្នាំ១៨៣៥ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចូល​មក​បម្រើ​ព្រះអង្គ។ មិនមែន​ដោយសារ​ពួក​គេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដើរតាម​ព្រះអង្គ​នោះ​ទេ។ ពួក​គេ​មិនបាន​ត្រៀមខ្លួន តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ពួក​គេ ទោះ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សណ្ឋាន​បែប​ណាក៏ដោយ។ ក្រុម​សាវ័ក​របស់​ព្រះអង្គ មាន​ប្រភេទ​មនុស្ស​ចម្រុះ១២នាក់ ដូចជា…

Read article
ទីបន្ទាល់ល្អ នៅក្នុងកិច្ចការទាំងអស់

សេចក្តី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើងខ្ញុំ ដែល​សំដែង​ថា យើងខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ៍​នេះ …ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះ។ ២កូរិនថូស ១:១២ កាល​ឆ្នាំ១៥២៤ លោក​ម៉ាទីន លូស័​រ(Martin Luther) បាន​សង្កេត​ឃើញ​ថា “ក្នុងចំណោម​ពួក​អ្នកជំនួញ មាន​គោលការណ៍​មួយ ដែល​ពួក​គេ​បាន​យក​ជាអាទិភាព​គឺ … ខ្ញុំ​មិន​ខ្វល់​អ្វី​សោះ អំពី​អ្នកជិតខាង​ខ្ញុំ ដរាបណា ខ្ញុំ​បាន​ទទួលផល​ចំ​ណេញ ហើយ​បាន​បំពេញ​ភាព​លោភលន់​របស់ខ្ញុំ”។ ជាង២រយ​ឆ្នាំក្រោយ​មក លោក​ចន វូលមែន(John Woolman) មក​ពី​តំបន់​ម៉ោន ហូលី រដ្ឋ​ញូ​ជើ​រស៊ី បាន​អនុញ្ញាត​ឲ្យ​ការ​ប្ដេជ្ញា​ចិត្ត ដែល​គាត់​មាន​ចំពោះ​ព្រះ មាន​ឥទ្ធិពល​មក​លើ​មុខរបរ​ជា​ជាងកាត់ដេរ​សំលៀកបំពាក់​របស់​គាត់។ ដោយសារ​គាត់​គាំទ្រ​ការ​ដោះលែង​ពួក​ទាសករ​នៅ​អាមេរិក​ឲ្យ​មាន​សេរីភាព នោះ​គាត់​ក៏បាន​បដិសេធន៍​មិនព្រម​ទិញ​ផ្កា​កប្បាស និង​ថ្នាំ​សម្រាប់​ជ្រលក់​ពណ៌​ក្រណាត់ ពី​ក្រុមហ៊ុន​ដែល​ប្រើ​ពលកម្ម​របស់​ទាសករ​នោះ​ឡើយ។ ដោយ​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា គាត់​ក៏បាន​ស្រឡាញ់​អ្នកជិតខាង​គាត់ ហើយ​រស់នៅ ដោយ​ភាព​ទៀងត្រង់ នៅក្នុង​ការ​ធ្វើជំនួញ​របស់​គាត់។ សាវ័ក​ប៉ុល​បាន​ព្យាយាម​រស់នៅ ដោយ “សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះត្រង់”(២កូរិនថូស ១:១២)។ ពេលណា​អ្នកខ្លះ ក្នុង​ពួក​ជំនុំ​ក្រុង​កូរិនថូស បាន​ព្យាយាម​ធ្វើឲ្យ​គេ​ឈប់​ទទួលស្គាល់​គាត់​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​ គាត់​ក៏បាន​និយាយ​ការពារ​ការប្រព្រឹត្ត​ដែល​គាត់​មាន​ក្នុងចំណោម​ពួក​គេ។ គាត់​បាន​សរសេរ​ថា គេ​អាច​ពិនិត្យមើល​ពាក្យ​សម្ភី និង​ការប្រព្រឹត្ត​របស់​គាត់ ឲ្យបាន​ម៉ត់ចត់​បំផុត(ខ.១៣)។ គាត់​ក៏បាន​បង្ហាញ​ផង​ដែរ​ថា គាត់​បាន​ពឹងផ្អែក​អំណាច​ចេស្ដា…

Read article
ព្រះទ្រង់មិនត្រូវការអ្វីទេ

ព្រះ​ដែល​គ្មាន​ដែន​កំណត់ និង​មាន​គ្រប់​អំណាច​ចេស្ដា ទ្រង់​មិន​ខ្វះ​អ្វី​សោះ ហើយក៏​គ្មាន​តម្រូវការ​អ្វី​ដែរ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្រៀន​យើង​អំពី​ការ​ស្គាល់​អំណាច​នៃ​ភាព​គ្រប់គ្រាន់​របស់​ព្រះ ដែល​ជួយ​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់ អំពី​ការបង្កើត ការ​ប្រោស​លោះ និង​ជីវិត​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ តើ​ព្រះ​ទ្រង់​ត្រូវការ​អ្វីខ្លះ ដើម្បីឲ្យ​មាន​ព្រះជន្ម​រស់? ព្រះអង្គ​មិន​ត្រូវការ​អ្វី​ទាល់​តែ​សោះ។ ព្រះអង្គ​មិន​ត្រូវ​ការ​ខ្យល់​ដក​ដង្ហើម មិន​ត្រូវការ​ពន្លឺថ្ងៃ មិន​ត្រូវការ​ទឹក មិន​ត្រូវការ​ពេទ្យ មិន​ត្រូវ​ការ​ការ​ប្រកប​គ្នា​។ និយាយ​ឲ្យ​ខ្លី ព្រះ​ទ្រង់​មិន​ត្រូវការ​អ្វី​ទាំងអស់។ តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​បន្ថែម​ពីលើ​ភាព​ពេញលេញ និង​ភាព​គ្រប់គ្រាន់​របស់​ព្រះ? ព្រះ​ទ្រង់​មិន​ត្រូវការ​អ្នក​ឡើយ។ ព្រះអង្គ​ក៏​មិន​ត្រូវការ​អ្វី​ពី​អ្នក ឬ​ត្រូវ​ការ​ឲ្យ​អ្នកធ្វើ​ជា​អ្វីមួយ សម្រាប់​ព្រះអង្គ​ដែរ។ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ខ្ញុំ។ ជួនកាល យើង​ចូលចិត្ត​គិតថា បើ​មិនមែន​ដោយសារ​យើង​ទេ នោះ​នគរ​ព្រះ​នឹង​រលាយ ហើយ​ព្រះអង្គ​នឹង​មានការ​ខ្វះខាត បើ​យើង​មិន​ធ្វើការ​ថ្វាយព្រះ​អង្គ។ លោក​យ៉ូណាថាន អេដ​វើត(Jonathan Edwards) បាន​មាន​បង្រៀន​ថា កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយព្រះ ដោយ​ជួយ​អ្នក​ខ្វះខាត អ្នក​គ្មាន​សំលៀកបំពាក់ អ្នក​ដែល​មាន​ភាព​ឯកោ គឺ​បាន​ធ្វើឲ្យ​ព្រះ​ទ្រង់​សព្វព្រះទ័យ ព្រោះ​វិធី​ដ៏​ត្រឹមត្រូវ ដើម្បីឲ្យ​យើង​បង្ហាញ​ការ​ដឹងគុណ​ដល់​ព្រះ ដែល​មិន​ចេះ​ខ្វះ​អ្វី​សោះ និង​មាន​ភាព​គ្រប់គ្រាន់ គឺ​យើង​ត្រូវ​ប្រើ​ភាព​គ្រប់គ្រាន់​របស់​យើង ដើម្បី​ជួយ​អ្នក​ដែល​មាន​តម្រូវការ…

Read article
មានចង្វាក់បេះដូងដូចគ្នា

កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ លោកុប្បត្ដិ ១:១ ការ​និទាន​រឿង​បាន​ធ្វើឲ្យ​មនុស្ស​មានការ​ជក់ចិត្ត​ដិតអារម្មណ៍ ចាប់តាំងពី​ដើមកំណើត​នៃ​មនុស្សជាតិ ដោយមាន​តួនាទី ផ្ទេរ​ចំណេះដឹង តាំងពី​មុន​ពេល​ដែល​មនុស្ស​ចាប់ផ្តើម​ប្រើ​ភាសា​សរសេរ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​រីករាយ ពេល​ដែល​ឮ ឬ​អាន​រឿង ដែល​ចាប់ផ្តើម​ដោយ​ពាក្យ​ថា “កាលពី​ព្រេងនាយ”។ អំណាច​នៃ​ការ​និទានរឿង ហាក់ដូចជា​មិនគ្រាន់​តែ​ផ្តល់​ឲ្យ​យើង​នូវ​ការកម្សាន្ត​សប្បាយ​ប៉ុណ្ណោះទេ តែ​ក៏បាន​ជួយ​ឲ្យ​បេះដូង​យើង​លោត​ឡើង ដោយ​ចង្វាក់​ដែល​ស្របគ្នា ពេល​ដែល​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ បេះដូង​របស់​យើង​ម្នាក់​ៗ លោត​ដោយ​ចង្វាក់​ផ្សេងគ្នា នៅ​ថ្ងៃ​នី​មួយៗ ហើយ​អាច​មាន​ចង្វាក់​ដូច​នរណា​ម្នាក់ នៅពេល​ខ្លះ តែ​ទោះជាយ៉ាងណា​ក៏ដោយ ការ​ស្រាវ​ជ្រាវ​ថ្មីៗនេះ បាន​បង្ហាញថា បេះដូង​យើង​អាច​មាន​ចង្វាក់​ដូចគ្នា ពេលណា​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ ព្រះ​ទ្រង់​ក៏បាន​និទានរឿង​របស់​ព្រះអង្គ ឲ្យ​យើង​ស្តាប់ ផ្តើម​ដោយ​ពាក្យ​ថា “កាល​ដើមដំបូង​ឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​ខ្យល់​ដង្ហើម​ជា​លើក​ទី១(ខ.២៧) ព្រះ​ទ្រង់​បាន​ប្រើ​រឿង​នេះ ដើម្បី​កែប្រែ​ជីវិត​យើង​ម្នាក់​ៗ ហើយដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ព្រះអង្គ​ក៏បាន​ប្រើ​រឿង​នេះ ដើម្បីឲ្យ​យើង​មានការ​រួបរួម​គ្នា ក្នុងនាម​ជា​កូន​ព្រះអង្គ​ផង​ដែរ។ តាមរយៈ​ព្រះ​គម្ពីរប៊ីប ដែល​ជា​សៀវភៅរឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​ការ​ប្រឌិត ចិត្ត​របស់​យើង​បាន​ចងភ្ជាប់​គ្នា ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​រាស្ត្រ​ដែល​ព្រះអង្គ​បាន​ញែក សម្រាប់​បំពេញ​បំណង​ព្រះទ័យ​ព្រះអង្គ(១ពេត្រុស ២:៩)។ ចូរ​យើង​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយចិត្ត​គំនិត​ដូចគ្នា​តែមួយ…

Read article
ពេលណាអ្នកមានការភ័យខ្លាច

ទេវតា​នៃ​ព្រះយេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​ឯង។ ពួក​ចៅហ្វាយ ៦:១២ ខ្ញុំ​ដល់​ពេល​ត្រូវ​ទៅ​ពិនិត្យ​សុខភាព តាម​ការណាត់ជួប​ជាមួយ​គ្រូពេទ្យ ហើយ​ទោះ​ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ខ្លាច​មិន​ចង់ទៅ​ពេទ្យ។ ខ្ញុំ​មានការ​ភ័យខ្លាច ដោយសារ​ខ្ញុំ​បាន​នឹក​ចាំ អំពី​បទពិសោធន៍​ដ៏​អាក្រក់ ក្នុង​ការពិនិត្យ​សុខភាព​តាំងពី​យូរ​មក​ហើយ។ ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវតែ​ទុកចិត្ត​ព្រះអង្គ តែ​ខ្ញុំ​នៅតែ​មានការ​ភ័យខ្លាច។ ពេលនោះ ខ្ញុំ​មានការ​ខកចិត្ត ចំពោះខ្លួន​ឯង ដែល​មានការ​ភ័យខ្លាច និង​ខ្វះ​ជំនឿ។ បើ​ព្រះ​ទ្រង់​តែងតែ​គង់នៅ​ក្បែរ​ខ្ញុំ ហេតុអ្វី​ខ្ញុំ​នៅតែ​ថប់បារម្ភ? បន្ទាប់មក នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​ជឿ​ថា ព្រះអង្គ​បាន​ដឹក​នាំ​ខ្ញុំ ឲ្យ​មើល​រឿង​លោក​គេឌាន។ ព្រះ​ទ្រង់​បាន​ហៅ​លោក​គេឌាន​ថា “អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ”(ពួក​ចៅហ្វាយ ៦:១២) តែ​គាត់​មានការ​ភ័យខ្លាច ក្នុង​ការ​បំ​ពេញ​ភារកិច្ច​ដឹកនាំ​ទ័ព​វាយលុក​ពួក​ម៉ាឌាន។ ទោះ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ និង​ប្រទាន​ជ័យជម្នះ​ក៏ដោយ ក៏​លោក​គេឌាន​នៅតែ​ទូល​សូម​ទី​សម្គាល់​ម្តង​ហើយ​ម្តង​ទៀត(ខ.១៦-២៣,៣៦-៤០)។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​មិនបាន​ថ្កោលទោស​លោក​គេឌាន ដោយសារ​គាត់​មានការ​ភ័យខ្លាច​នោះ​ទេ។ ព្រះអង្គ​យល់ចិត្ត​គាត់។ នៅពេល​យប់​នៃ​ការ​ប្រយុទ្ធ ព្រះអង្គ​បាន​ធានា​លោក​គេឌាន​ម្តង​ទៀត អំពី​ជ័យជម្នះ ហើយ​ថែមទាំង​បាន​ប្រទាន​គាត់ នូវ​វិធី​ជម្នះ​ការភ័យខ្លាច​ផង​ដែរ(៧:១០-១១)។ ព្រះ​ទ្រង់​ក៏​ជ្រាប​អំពី​ការភ័យខ្លាច​របស់ខ្ញុំ​ផង​ដែរ។ ការធានា​របស់​ព្រះអង្គ បាន​នាំឲ្យ​ខ្ញុំ​មានចិត្ត​ក្លាហាន ក្នុង​ការ​ទុកចិត្ត​ព្រះអង្គ។ ខ្ញុំ​បាន​ស្គាល់​សន្តិភាព​របស់​ព្រះអង្គ…

Read article
នៅពីក្រោយភាពល្អឥតខ្ចោះ

ដ្បិត​ពួក​ប្អូន​ទ្រង់​មិនបាន​ជឿ​ដល់​ទ្រង់​ទេ។ យ៉ូហាន ៧:៥ វីដេអូ​រឿង​បុណ្យណូអែល ដែល​គ្រួសារ​លោក​បាកឃ័រ​(Barker) បាន​សម្តែង​មើល​ទៅ ហាក់ដូចជា​ធ្វើ​បាន​យ៉ាង​ល្អឥតខ្ចោះ។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​អ្នកគង្វាល៣នាក់ ដែល​បាន​ស្លៀករ៉ូប (សម្ដែង​ដោយ ក្មេងប្រុស​របស់​គ្រួសារ​នេះ) បាន​អង្គុយ​ជុំវិញ​ភ្នក់ភ្លើង ក្នុង​វាលស្មៅ។ ភ្លាម​ៗ​នោះ​ទេវតា​មួយ​អង្គបាន​ចុះ​មក​ពី​ទួល (សម្ដែង​ដោយ​បងស្រី​របស់​ពួក​គេ) ដោយ​ភាព​ត្រ​ចេះ​ត្រចង់​ណាស់ ទាស់​តែ​នាង​មាន​ពាក់​ស្បែកជើង​កីឡា​ពណ៌​ផ្កាឈូក​។ ពេល​ដែល​ភ្លេង​ក្នុង​វីដេអូ​នោះ កាន់តែ​កន្ត្រាក់​អារម្មណ៍ ពួក​អ្នកគង្វាល​នោះ​ក៏បាន​មើលទៅ​មេឃ ដោយការ​ភ្ញាក់ផ្អើល។ ពួក​គេ​បាន​ដើរតាម​ផ្លូវលំ​មួយ នៅក្នុង​វាលស្មៅ ឆ្ពោះទៅ​រក​ទារក ដែល​ជា​ទារក​ពិត សម្ដែង​ដោយ​ប្អូនប្រុស​របស់​ពួក​គេ នៅក្នុង​ក្រោល​សត្វ​សម័យ​បច្ចុប្បន្ន។ ពេល​នោះ បងស្រី​ច្បង​របស់​ពួក​គេ​ក៏បាន​ដើរតួ​ជា​នាង​ម៉ារា​វិញ​ម្តង។ បន្ទាប់មក ចូល​ដល់​វគ្គ​បន្ថែម ឪពុក​របស់​ពួក​គេ​ក៏បាន​បង្ហើប​ឲ្យ​យើង​ទស្សនា​ទិដ្ឋភាព​ក្រៅ​ឆាក។ ពេល​កំពុង​សម្ដែង ក្មេង​តូច​ៗ​ទាំង​នោះ​បាន​រអ៊ូ​ថា “ខ្ញុំ​រងា​ណាស់”។ “ខ្ញុំ​ត្រូវ​ទៅ​បន្ទប់ទឹក​​ឥឡូវនេះ” “តើ​យើង​អាច​ទៅផ្ទះ​បានទេ?” ម្តាយ​របស់​ពួក​គេ​ក៏បាន​ប្រាប់​ពួក​គេ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ផ្ដោត​អារម្មណ៍​ក្នុង​ការ​សម្ដែង។ ធាតុ​ពិត​នៃ​ការ​សម្ដែង​របស់​ពួក​គេ គឺ​មិន​មាន​ភាពល្អ​ឥត​ខ្ចោះ ដូចដែល​គេ​បាន​គិតស្មាន​នោះ​ទេ។ យើង​ងាយ​នឹង​មើលឃើញ​ភាព​រលូន នៃ​សាច់រឿង​របស់​បុណ្យណូអែល​ដំបូង​បំផុត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​តាំងពី​ដើមដំបូង។ ស្តេច​ហេរ៉ូឌ​បាន​ព្យាយាម​ធ្វើ​គុត​ព្រះអង្គ កាល​ព្រះអង្គ​ជា​ទារក​តូច(ម៉ាថាយ ២:១៣)។ នាង​ម៉ារា និង​លោក​យ៉ូសែប​មានការ​យល់​ច្រឡំ​មក​លើ​ព្រះអង្គ(លូកា ២:៤១-៥០)។ លោកិយ​ស្អប់​ព្រះអង្គ(យ៉ូហាន ៧:៧)។…

Read article
អំណាចនៃព្រះបន្ទូលព្រះ

នោះ​ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ ក៏​មិនដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ។ អេសាយ ៥៥:១១ នៅពេល​ល្ងាច មុន​ពេលថ្ងៃ​បុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោក​ហ្វ្រែង ប៊​រមែន(Frank Borman) លោក​ជីម ឡូ​វែល(Jim Lovell) និង​លោក​ប៊ី​ល អ៊ែន​ឌ័រ(Bill Anders) បាន​ក្លាយជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ចូល​ទៅ​ក្នុង​គន្លង​ហោះ​ហើរ​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ ពេល​ដែល​ពួក​គេ​បាន​ហោះហើរ​ក្រឡឹង​ជំ​វិញ​ស្ថាន​ព្រះចន្ទ​បាន​១០​ដង ពួក​គេ​ក៏បាន​ចែករំលែក​រូបថត​ស្ថាន​ព្រះ​ចន្ទ និង​ផែនដី ដែល​ពួក​គេ​ថត​បាន។ ក្នុងអំឡុងពេល​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍ ពួក​គេ​ក៏បាន​អាច​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ ម្តង​ម្នាក់។ នៅក្នុង​ការ​អបអរ​ខួប​ទី៤០ លោក​ប៊រមែន​ក៏​បាន​មានប្រសាសន៍​ថា “កាល​នោះ គេ​បាន​ប្រាប់​យើង​ថា នៅពេល​ល្ងាច មុន​ថ្ងៃ​ណូអែល យើង​នឹង​មាន​ចំនួន​អ្នក​ស្តាប់​តាម​រលក​ធាតុ​អាកាស​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ។ ហើយ​អង្គការ​ណា​សា​គ្រាន់តែ​បាន​ណែនាំ​យើង​ឲ្យ​និយាយ​អ្វី​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ”។ ដូចនេះ ពួក​គេ​ក៏បាន​សម្រេច​ចិត្ត​អាន​ខគម្ពីរ​នោះ ដែល​នៅតែ​បាន​ដាំ​គ្រាប់ពូជ​នៃ​សេចក្តី​ពិត ក្នុង​ចិត្ត​របស់​មនុស្សជាច្រើន ដែល​បាន​ស្តាប់​ការ​ចាក់​ផ្សាយ​ជា​ប្រវត្តិ​សាស្ត្រ​នោះ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាម​រយៈ​ហោរា​អេសាយ​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គ​បាន​បង្ហាញ​នូវ​ការ​ប្រទាន​សេចក្តី​សង្គ្រោះ​ដោយ​ឥតគិតថ្លៃ ដើម្បី​អញ្ជើញ​យើង ឲ្យ​ងាក​បែរ​ពី​បាប​ និង​ទទួល​សេចក្តី​មេត្តា និង​ការ​អត់ទោស​បាប​ពី​ព្រះអង្គ(ខ.៦-៧)។…

Read article
ថ្លែងប្រាប់មនុស្សជំនាន់ក្រោយ

មាត់​ទូលបង្គំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សុចរិត និង​ពី​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ជាដរាប​រាល់ថ្ងៃ ពីព្រោះ​ទូលបង្គំ​មិនដឹងជា​មាន​ចំនួន​ប៉ុន្មាន​ទេ។ ទំនុកដំកើង ៧១:១៥ សត្វ​ត្រី​បាឡែន ដែល​អ្នកស្រាវជ្រាវ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា “យាយ​ត្រី​បាឡែន” ទំនងជា​ដឹង​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​វា ក្នុង​ការរស់នៅ​របស់​ត្រី​បាឡែន​ដែល​ជា “ចៅ” របស់​វា។ មេ​របស់​ត្រី​បាឡែន​នេះ​បាន​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ ធ្វើឲ្យ​កូន​ត្រី​បាឡែន​កំព្រា​នេះ មិន​មាន​វ័យ​ធំ​ល្មម​នឹងអាច​រស់នៅ ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ការ​ការពារ និង​ការ​គាំទ្រ។ យាយ​ត្រី​បាឡែន ដែល​ស្ថិត​ក្នុង​វ័យ​ប្រហែល៨០ឆ្នាំ ក៏បាន​ទៅ​ណា​មក​ណា​ជាមួយ​វា ដើម្បី​បង្រៀន​វា​ឲ្យ​ចេះ​រស់នៅ ដោយ​ខ្លួន​ឯង។ យាយ​ត្រី​បាឡែន​បាន​ប្រមូល​ត្រី​ខ្លះ ឲ្យ​កូន​ត្រី​បាឡែន​នោះ​ស៊ី ជាជាង​ស៊ី​ត្រី​ទាំងនោះ ដោយខ្លួនឯង ដើម្បីឲ្យ​វា​មិនគ្រាន់​តែ​មាន​អាហារ​បរិភោគ តែ​ក៏បាន​ដឹង​ថា មាន​អ្វីខ្លះ​ដែល​វា​ត្រូវ​ស៊ី ហើយ​វា​អាច​ទៅ​រក​ត្រី​សា​ម៉ុង​នៅកន្លែង​ណា ដើម្បីឲ្យ​វា​អាច​មានជីវិត​រស់។ យើង​ក៏​មាន​កិត្តិយស និង​ក្តី​អំណរ​ពិសេស ក្នុង​ការ​ចែក​ចាយ​អ្វី​ដែល​យើង​បានដឹង ពោល​គឺ​យើង​អាច​ចែក​ចាយ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ និង​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ដែល​មាន​វ័យចាស់ បាន​ទូល​សូម​ព្រះ​អនុញ្ញាត​ឲ្យ​គាត់ “បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់ក្រោយ និង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាងមុខ”(ទំនុកដំកើង ៧១:១៨)។ គាត់​មានចិត្ត​ឆេះឆួល​ចង់​ចែករំលែក​អ្វី​ដែល​គាត់​បានដឹង​អំពី​ព្រះ ដល់​អ្នកដទៃ ដែល​មាន​ដូចជា “សេចក្តី​សុចរិត” និង “សេចក្តី​សង្គ្រោះ” របស់​ព្រះអង្គ ដែល​យើង​ត្រូវការ ដើម្បី​មានការ​ចម្រើនឡើង(ខ.១៥)។ ទោះ​យើង​មិន​មាន​សក់ស្កូវ…

Read article