សម្រាកដោយការទុកចិត្ត
ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣ អ្នកស្រាវជ្រាវ នៅខេត្តហ្វ៊ូជាន ប្រទេសចិន ចង់ជួយអ្នកជំងឺសង្គ្រោះបន្ទាន់ គេងឲ្យបានស្កប់ស្កល់។ ពួកគេក៏បានធ្វើការវាស់ស្ទង់ផលប្រយោជន៍របស់ឧបករណ៍ជំនួយការដេក ដោយឲ្យអ្នកស្ម័គ្រចិត្តប្រើឧបករណ៍ជំនួយទាំងនោះ ក្នុងបរិយាកាសសប្បនិមិត្ត ដែលមានពន្លឺភ្លឺ តាមកំរិតរបស់មន្ទីរពេទ្យ និងមានសម្លេងម៉ាស៊ីនស្ទង់អ្នកជំងឺ និងសម្លេងពេទ្យជជែកគ្នា ដូចក្នុងបន្ទប់សង្គ្រោះបន្ទាន់ពិតៗ។ ការស្រាវជ្រាវរបស់ពួកគេបានរកឃើញថា ឧបករណ៍គ្របភ្នែកមិនឲ្យចាំងពន្លឺ និងជ័រញាត់ត្រចៀក បានជួយឲ្យអ្នកស្ម័គ្រចិត្តសម្រាកបានល្អជាងមុន។ តែពួកគេបានទទួលស្គាល់ថា សម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ពិតប្រាកដ ការគេងឲ្យស្ងប់សុខ នៅតែពិបាកកើតមានសម្រាប់ពួកគេ។ ពេលណាជីវិតយើងមានភាពវឹកវរ តើយើងអាចរកឃើញការសម្រាក ដោយរបៀបណា? ព្រះគម្ពីរបានចែងច្បាស់ថា សន្តិភាពអាចកើតមាន ក្នុងចិត្តរបស់អ្នកដែលទុកចិត្តព្រះ ទោះពួកគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ហោរាអេសាយបានថ្លែងទំនាយ អំពីពេលអនាគត ដែលជនជាតិអ៊ីស្រាអែល នឹងបានទទួលការស្អាងឡើងវិញ បន្ទាប់ពីពួកគេបានឆ្លងកាត់ទុក្ខលំបាក។ ពួកគេនឹងបានរស់នៅដោយសុខសាន្ត ក្នុងទីក្រុងរបស់ពួកគេ ព្រោះពួកគេដឹងថា ព្រះទ្រង់បានធ្វើឲ្យទីនោះមានភាពសុខសាន្ត(អេសាយ ២៦:១)។ ពួកគេនឹងទុកចិត្តថា ព្រះអង្គកំពុងធ្វើការយ៉ាងសកម្ម ក្នុងលោកិយដែលនៅជុំវិញពួកគេ ដើម្បីនាំមកនូវសេចក្តីល្អ ដោយ “ទ្រង់ទំលាក់ពួកអ្នកដែលនៅទីខ្ពស់” លើកអ្នកដែលគេជិះជាន់ឡើង ហើយប្រទានយុត្តិធម៌(ខ.៥-៦)។ ពួកគេនឹងបានដឹងថា “ព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច” ហើយពួកគេនឹងទុកចិត្តព្រះអង្គជារៀងរហូត(ខ.៤)។…
Read article