April 2023

You are here:
នៅជាប់នឹងព្រះយេស៊ូវ

ចូរ​នៅ​ជាប់នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នករាល់គ្នា​ចុះ។ យ៉ូហាន ១៥:៤ កាល​ប៉ុន្មាន​ឆ្នាំមុន យើង​បាន​នាំ​ឆ្មា​ពណ៌ខ្មៅ​មួយ​ក្បាល ឈ្មោះ​ជូ​ណូ(Juno) ពី​កន្លែង​សង្រ្គោះ​សត្វ ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​យើង ។ តាមពិត​ទៅ ពី​ដំបូង ខ្ញុំ​គ្រាន់តែ​ចង់​កាត់បន្ថយ​សត្វ​កណ្តុរ នៅផ្ទះ​យើង​ប៉ុណ្ណោះ តែ​ក្រុម​គ្រួសារ​ខ្ញុំ​ចង់បាន​សត្វ​ចិញ្ចឹម។ កន្លែង​សង្គ្រោះ​សត្វ​បាន​ណែនាំ​យ៉ាង​ច្បាស់លាស់ អំពី​របៀប​ឲ្យ​ចំណី នៅ​សប្តាហ៍​ដំបូង ដើម្បី​ឲ្យ​ជូណូ​ដឹង​ថា ផ្ទះ​របស់​យើង​បាន​ក្លាយជា​ផ្ទះ​របស់​វា​ហើយ វា​ជា​សមាជិក​គ្រួសារ​យើង ហើយ​វា​នឹងមាន​អាហារ និង​សុវត្ថិភាព​ជានិច្ច ​ក្នុង​ផ្ទះ​យើង។ ការអនុវត្ត​ន៍​ដូចនេះ នឹង​ធ្វើឲ្យ​វា​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃណា​វា​ដើរចេញ​ទៅ​ត្រាច់ចរ​ខាងក្រៅ។ បើ​យើង​មិនបាន​ដឹង​អំពី​ផ្ទះ​ពិតប្រាកដ​របស់​យើង​ទេ យើង​នឹង​ចាញ់​ការ​ល្បួង ឲ្យ​ដើរ​ត្រាច់ចរ ស្វែងរក​សេចក្តីល្អ សេចក្តី​ស្រឡាញ់ និង​អត្ថន័យ​ជីវិត នៅ​កន្លែង​ខុស។ បើ​យើង​ចង់​រក​ឃើញ​ជីវិត​ពិត ចូរ​យើង​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ប្រាប់​យើង ឲ្យ​នៅ​ជាប់​ព្រះអង្គ(យ៉ូហាន ១៥:៤)។ អ្នកប្រាជ្ញ​ព្រះគម្ពីរ​ឈ្មោះ ហ្វ្រេដឺរិក ដេល ប្រ៊ូន័រ(Frederick Dale Bruner) បាន​និយាយ​សង្កត់ធ្ងន់​ថា ពាក្យ​នៅ​ជាប់ (ស្រដៀង​នឹង​ពាក្យ មាន​ទីលំនៅ) ធ្វើឲ្យ​យើង​នឹក​ចាំ​អំពី​គ្រួសារ និង​ផ្ទះ។ ព្រះយេស៊ូវ​ក៏​បាន​ធ្វើការ​បកស្រាយ ដោយមាន​បន្ទូល​ជា​ពាក្យប្រៀប​ប្រដូច អំពី​ខ្នែង​ដែល​នៅ​ជាប់នឹង​ដើម​ទំពាំងបាយជូរ។ ដើម្បីឲ្យ​ខ្នែង​ទំពាំងបាយជូរ​​រស់…

Read article
ស្វែងរកកម្លាំងក្នុងព្រះ

ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បីឲ្យ​ព្រះ​ចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅនឹង​ខ្ញុំ។ ២កូរិនថូស ១២:៩ កីឡាករ​បាល់ទាត់​ឈ្មោះ គ្រីស្ទាន ប៉ូលីសិគ(Christian Pulisic) បាន​រង​របួស​ជាច្រើន​ដង ដែល​នាំឲ្យមាន​ផល​ប៉ះពាល់​មក​លើ​អាជីព​របស់​គាត់។ បន្ទាប់ពី​គាត់​បានដឹង​ថា គាត់​នឹង​មិនបាន​ចូលរួម​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់ គាត់​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង តែ​គាត់​ក៏បាន​ពិពណ៌នា អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​គាត់។ គាត់​ក៏​មានប្រសាសន៍​ថា “ខ្ញុំ​តែងតែ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​កម្លាំង។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​តែងតែមាន​នរណា​ម្នាក់​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច។ បើ​ខ្ញុំ​មិនដឹង​ថា​ព្រះ​ទ្រង់​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​ខ្ញុំ​មិនដឹង​ថា ខ្ញុំ​អាច​ធ្វើការ​ទាំងអស់​នេះ​បាន​ដោយ​របៀបណា​ទេ”។ ទីបំផុត​លោក​ប៉ូលីសិគ​ក៏បាន​ជះឥទ្ធិពល​ដ៏​សំខាន់ ពេល​ដែលគេ​ប្រកួត​ជំនួស​គាត់ ក្នុង​ការប្រកួត​បន្ទាប់។ គាត់​ក៏បាន​នាំ​គេ​ប្រើ​យុទ្ធ​សាស្រ្ត​ដ៏​ឆ្លាត​វ័យ ដែល​នាំឲ្យ​ក្រុម​គាត់​ឈ្នះ​ការប្រកួត ហើយ​បាន​ចូល​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់។ បទពិសោធន៍​នេះ បាន​បង្រៀន​គាត់​ថា យើង​តែងតែ​អាច​ចាត់ទុក​ភាព​កម្សោយ​របស់​យើង ជា​ឱកាស​ឲ្យ​ព្រះ​ទ្រង់​បើក​សម្ដែង​ព្រះ​ចេស្ដា​ដែល​មិន​អាច​វាស់​បាន។ លោកិយ​បង្រៀន​យើង​ឲ្យ​ពឹងផ្អែក​ទៅលើ​កម្លាំង​ខ្លួនឯង ពេលណា​យើង​ជួប​បញ្ហា។ ទោះជាយ៉ាងណា​ក៏ដោយ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​បាន​បង្រៀន​យើង​ថា ព្រះគុណ និង​ព្រះ​ចេស្តា​ព្រះ ជួយ​ឲ្យ​យើង​មាន​កម្លាំង ក្នុង​កាលៈទេសៈ​ដែល​ពិបាក​បំផុត(១កូរិនថូស ១២:៩)។ ដូចនេះ យើង​អាច​បោះជំហាន ដោយ​ទំនុកចិត្ត ដោយ​ទទួលស្គាល់​ថា ព្រះអង្គ​មិនដែល​ឲ្យ​យើង​ប្រឈមមុខ​ដាក់​ទុក្ខ​លំបាក តែម្នាក់ឯង​នោះ​ឡើយ។ “ភាព​កម្សោយ”របស់​យើង ក្លាយជា​ឱកាស ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​ចេស្តា ដោយ​ប្រទាន​កម្លាំង និង​ទ្រទ្រង់​យើង(ខ.៩-១០)។ ដូចនេះ…

Read article
ជួងព្រះវិហារផលិតពីថ្មខៀវ

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ។ លូកា ១៩:៤០ ថ្មខៀវ​មាន​ប្រភេទ​ខុស​ៗ​គ្នា ដែល​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ខ្លាំង។ ពេលណា​គេ​គោះ​ថ្មខៀវ​ទាំងនោះ ពួក​វា​បញ្ចេញ​សូរ​សម្លេង​ខុសគ្នា។ នៅ​ប្រទេស​វេល មាន​ភូមិ​មួយ​ឈ្មោះ មេ​នក្លូ​ឆុក ដែល​ឈ្មោះ​នេះ​មានន័យថា “ជួង” ឬ “ថ្ម​បញ្ចេញ​សម្លេង”។ នៅ​ទីនោះ គេ​បាន​ប្រើ​ថ្មខៀវ ធ្វើជា​ជួង​ព្រះវិហារ រហូតដល់​សតវត្សរ៍​ទី១៨។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ចាស់​បុរាណ​ស្តូ​នហេង នៅ​ប្រទេស​អង់គ្លេស ដែល​មាន​ថ្ម​ធំៗ​បញ្ឈរ​ជា​រង្វង់ ត្រូវ​បាន​គេ​សង់​ឡើង​ពី​ថ្មខៀវ បាន​ជា​អ្នកខ្លះ​ឆ្ងល់​ថា តើ​នៅ​សម័យ​ដើម គេ​បាន​ប្រើ​សំណង់​នោះ ដើម្បី​ប្រគំ​តន្ត្រី​ឬ​យ៉ាងណា។ អ្នកស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា ថ្មខៀវ​នៅ​សំណង់​បុរាណ​ស្តូ​នហេង ត្រូវ​បាន​គេ​ដឹក​យក​មក​ពី​តំបន់​នៅ​ក្បែរ​ភូមិ​មេ​នក្លូ​ឆុក ដែល​ស្ថិតនៅ​ចម្ងាយ​ជិត៣០០គីឡូម៉ែត្រ​ពី​ស្តូនហេង​នោះ ដោយសារ​ថ្មខៀវ​ទាំងនោះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្នែក​តន្រ្តី។ ថ្ម​ដែលគេ​បាន​ប្រើ​ជា​ឧបករណ៍​តន្រ្តី គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ​ផង​ដែរ ហើយ​ថ្ម​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ​ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ​នៃ​ស្លឹក​ចាក ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម។ ពេល​ដែល​ពួក​បណ្តាជន​ស្រែក​សរសើរ​ដំកើង​ព្រះយេស៊ូវ​ អ្នកដឹកនាំ​សាសនា​ក៏បាន​ទាម​ទា​ព្រះអង្គ ឲ្យ​ស្តី​បន្ទោស​ពួក​គេ តែ​ព្រះអង្គ​បាន​ឆ្លើយតប​ថា “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើងវិញ”(លូកា ១៩:៤០)។ បើ​គេ​អាចយក​ថ្មខៀវ​ធ្វើជា​ឧបករណ៍​តន្ត្រី​បាន ហើយ​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ថ្ម ដែល​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អាទិករ​របស់​ខ្លួន​បាន នោះ​តើ​យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​របស់​យើង ដល់​ព្រះ​ដែល​បាន​បង្កើត ស្រឡាញ់…

Read article
ស្អាតបរិសុទ្ធពីក្នុងមកក្រៅ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១ មាន​ពេល​មួយ ​គ្រីស្ទបរិស័ទ​វ័យក្មេង​ម្នាក់ ឈ្មោះ​យ៉ូ​សេ(José) បាន​មក​ចូលរួម​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះវិហារ​បងប្រុស​គាត់។ ពេល​គាត់​ដើរ​ចូលក្នុង​ព្រះវិហារ មុន​ពេល​កម្ម​វី​ធី​ថ្វាយបង្គំ​ចាប់ផ្តើម បងប្រុស​គាត់​ក៏បាន​ឈ្ងោកមុខ ពេល​បានឃើញ​គាត់។ យ៉ូ​សេ​មាន​សាក់​នៅ​លើ​ដៃ​ទាំងពីរ ដែលគេ​អាច​មើលឃើញ​ច្បាស់ ដោយសារ​គាត់​ពាក់អាវ​យឺត​ដៃខ្លី។ បងប្រុស​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​ទៅផ្ទះ​ ហើយ​ពាក់អាវ​ដៃ​វែង​វិញ ព្រោះ​រូប​សាក់​របស់​យ៉ូ​សេ​បាន​ឆ្លុះបញ្ចាំង​អំពី​ផ្លូវ​ដែល​គាត់​ដើរ​កាលពីមុន។ ភ្លាម​ៗ​នោះ យ៉ូ​សេ​មាន​អារម្មណ៍​ថា ខ្លួន​គាត់​មាន​ភាព​កខ្វក់​ស្មោកគ្រោក។ តែ​មាន​បុរស​ម្នាក់​បានឮ​បងប្អូន​ទាំងពីរ​នាក់​ជជែកគ្នា ហើយក៏​បាន​នាំ​យ៉ូ​សេ​ទៅ​ជួប​លោកគ្រូ​គង្វាល ដោយ​ជម្រាប​លោកគ្រូ​គង្វាល​អំពី​រឿង​ដែល​កំពុង​កើតឡើង។ លោកគ្រូ​គង្វាល​ក៏បាន​ញញឹម ហើយ​ដោះ​ឡេវអាវ​គាត់ ដើម្បី​បង្ហាញ​រូប​សាក់​ធំ​មួយ នៅ​លើ​ទ្រូង​គាត់ ដែល​គាត់​មាន​ពី​អតីតកាល​ផង​ដែរ។ គាត់​ក៏បាន​ធានា​ដល់​យ៉ូ​សេ​ថា ដោយសារ​ព្រះ​ទ្រង់​បាន​សម្អាត​គាត់​ឲ្យ​បរិសុទ្ធ ពី​ក្នុង​មក​ក្រៅ នោះ​គាត់​មិន​ចាំបាច់​ត្រូវ​បិទបាំង​រូប​សាក់​នៅ​លើ​ដៃ​គាត់​ទេ។ ស្តេច​ដាវីឌ​មាន​ក្តី​អំណរ ដោយសារ​ទ្រង់​បាន​ទទួលការ​សម្អាត​ឲ្យ​បរិសុទ្ធ​ពី​ព្រះអម្ចាស់។ បន្ទាប់ពី​ស្តេច​អង្គ​នេះ​បាន​សារភាព​បាប​របស់​ខ្លួន នៅ​ចំពោះ​ព្រះអង្គ​ហើយ ទ្រង់​ក៏បាន​សរសេរ​បទ​ទំនុកដំកើង​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់​អាច “ស្រែក​ឡើង​ដោយ​អំណរ” ជាមួយ​អ្នកដទៃ “ដែល​មានចិត្ត​បរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័ក​ប៉ុល​ក៏បាន​ដកស្រង់​បទ​គម្ពីរ​ទំនុកដំកើង ៣២:១-២ ក្នុង​បទ​គម្ពីរ​រ៉ូម ៤:៧-៨…

Read article