May 2023

You are here:
ការដឹកនាំដោយសេចក្តីស្រឡាញ់

យើងខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នករាល់គ្នា​នីមួយៗ ដូចជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន និង​កំសាន្តចិត្ត​ផង។ ១ថែ​ស្សា​ឡូ​និច ២:១១ ថ្មីៗនេះ ខ្ញុំ​បាន​មើល​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ឃើញ​មេ​ខ្លាឃ្មុំ​កំពុង​ព្យាយាម​នាំ​កូន​ខ្លា​ឃ្មុំ​ដ៏​រពិស៤ក្បាល ឆ្លងថ្នល់ ដែល​កំពុង​មាន​យានយន្ត​បើក​កាត់​យ៉ាង​មមាញឹក។ ទិដ្ឋភាព​នេះ​បាន​នាំឲ្យ​ខ្ញុំ​មាន​ទឹកមុខ​ញញឹម យ៉ាង​ចិត្តរីករាយ ព្រោះ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ក៏​ធ្លាប់​មានរឿង​ស្រដៀង​នេះ​ផង​ដែរ។ នៅក្នុង​ការ​មើល​វា​ពាំ​កូន​វា​ម្តង​មួយៗ ឆ្លងថ្នល់ តែ​កូន​វា​ក៏បាន​រត់​មក​ម្ខាង​ផ្លូវ​វិញ។ បន្ទាប់​ពី​បាន​ព្យាយាម​ជាច្រើនលើក​ច្រើន​សារ ដោយចិត្ត​នឿយណាយ ទីបំផុត​មេ​ខ្លាឃ្មុំ​ក៏បាន​ឃុំគ្រង​កូន​ខ្លាឃ្មុំ​ទាំង៤ក្បាល ហើយក៏​បាន​ឆ្លងថ្នល់​ទាំងអស់គ្នា ដោយ​សុវត្ថិភាព។ ការ​ឃុំគ្រង​កូន ដោយ​មិន​គិត​ពី​ការនឿយហត់​ដែល​បាន​បង្ហាញ​មក ក្នុង​វីដេអូ​នោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ន័យធៀប​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ដើម្បី​ពិ​ពណ៌​នា អំពី​របៀប​ដែល​គាត់​បាន​ថែរក្សា​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនីច។ គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​អំពី​សិទ្ធិ​អំណាច​របស់​គាត់​ជា​សាវ័ក​ទេ តែ​បានប្រៀប​ធៀប​ការងារ​ដែល​គាត់​បាន​ធ្វើ​ក្នុងចំណោម​ពួក​គេ ទៅ​នឹង​ភារកិច្ច​របស់​ឪពុក​ម្តាយ ដែល​ថែរក្សា​កូនតូច(១ថែស្សាឡូនិច ២:៧,១១)។ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ដែល​គាត់​មាន​ចំពោះ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច(ខ.៨) បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​បន្ត​លើកទឹកចិត្ត កម្សាន្ត​ចិត្ត និង​ជំរុញ​ពួក​គេ ឲ្យ​រស់នៅ ឲ្យ​សក្តិ​សមជា​កូន​ព្រះ(ខ.១២)។ ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​គោរព​ប្រតិបត្តិ​ព្រះ បាន​កើត​ចេញពី​សេចក្តី​ស្រឡាញ់ ដែល​ចង់​ឲ្យ​ពួក​គេ​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​ពួក​គេ។ យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​សាវ័ក​ប៉ុល នៅពេល​ណា​យើង​មានឱកាស​ធ្វើជា​អ្នកដឹកនាំ ជាពិសេស​នៅពេល​ដែល​យើង​មានការ​ហត់នឿយ។ ដោយអំណាច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ស្រឡាញ់​អ្នក​ដែល​យើង​កំពុង​ថែរក្សា ដោយចិត្ត​សុភាព និង​ការ​ព្យាយាម…

Read article
ដើម្បីសេចក្តីស្រឡាញ់

ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មានចិត្ត​ថ្នម​គ្នា​ទៅវិញទៅមក​ចុះ ខាង​ឯ​សេចក្តី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន។ រ៉ូម ១២:១០ ការ​រត់​ប្រណាំង​ម៉ារ៉ាតុន គឺជា​ការជំរុញ​ខ្លួនឯង ទាំង​​កម្លាំងកាយ និង​កម្លាំងចិត្ត។ ទោះជាយ៉ាងណា​ក៏ដោយ កីឡាករ​រត់ប្រណាំង​កំរិត​វិទ្យាល័យ​ម្នាក់ បាន​ចូលរួម​ការរត់ប្រណាំង​ឆ្លងកាត់​សណ្ឋាន​ដី​ខុសៗគ្នា ក្នុង​ប្រទេស ដោយ​រុញ​មនុស្ស​ម្នាក់​ពី​ខាងក្រោយ។ រៀងរាល់​ពេល​ប្រកួត កុមារី ស៊ូ​ហ្សិន បឺ​កមែន(Susan Bergeman) មាន​អាយុ១៤ឆ្នាំ និង​បងប្រុស​នាង ឈ្មោះ ចេ​ហ្វ្រ៊ី(Jeffrey) បាន​ចូលរួម​ប្រកួត​ជាមួយគ្នា ដោយ​ចេ​ហ្វ្រ៊ី​អង្គុយ​ពីលើ​រទេះរុញ ហើយ​នាង​រុញ​គាត់​ពីក្រោយ។ កាល​ចេ​ហ្វ្រ៊ី​មាន​អាយុ២២ខែ គាត់​បាន​គាំងបេះដូង ដែល​បណ្តាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​គាត់​ក៏បាន​ក្លាយជា​ជន​ពិការ​ខួរក្បាល។ សព្វថ្ងៃ​នេះ ស៊ូ​ហ្សិន​បាន​លះបង់​គោលដៅ​ផ្ទាល់ខ្លួន ក្នុង​ការរត់ប្រណាំង ដើម្បីឲ្យ​ចេហ្វ្រ៊ី​បាន​ចូលរួម​ប្រកួត​ជាមួយ​នាង។ នេះ​ជា​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ដ៏​ធំធេង។ សាវ័ក​ប៉ុល​ក៏បាន​គិត​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ផង​ដែរ ពេល​ដែល​គាត់​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​របស់​គាត់​ឲ្យ​មានចិត្ត​ប្តូរផ្តាច់​ចំពោះ​គ្នា​ទៅវិញទៅមក(រ៉ូម ១២:១០)។ គាត់​ដឹង​ថា អ្នកជឿ​ព្រះ​នៅ​ទីក្រុង​រ៉ូម​កំពុង​មាន​បញ្ហា នៃ​ការ​ច្រណែន​គ្នា កំហឹង និង​ការ​ឈ្លោះប្រកែក​គ្នា(ខ.១៨)។ ដូចនេះ គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ ឲ្យ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រប់គ្រង​ចិត្ត​របស់​ពួក​គេ។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ចាក់ឫស​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ នឹង​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​គិត​ប្រយោជន៍​អ្នកដទៃ។ សេចក្តី​ស្រឡាញ់​នេះ​នាំឲ្យមាន​ចិត្តស្មោះ​ត្រង់ និង​ការចែក​រំលែក​ដ៏​សប្បុរស(ខ.១៣)។…

Read article
តើការបើកបររបស់ខ្ញុំដូចម្តេចដែរ?

ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។ យ៉ាកុប ១:១៩-២០ មាន​ពេល​ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ មាន​ឡាន​សណ្ដោង​មួយ​បើក​កាន់​ពីមុខ​ឡាន​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់មាត់។ ពេល​ខ្ញុំ​ឃើញ​អក្សរ​នៅ​លើ​ចំហៀង​ឡាន ដែលគេ​សរសេរ​ថា “តើ​ការ​បើកបរ​របស់ខ្ញុំ​ដូចម្តេច​ដែរ?” និង​លេខទូរស័ព្ទ​មួយ​ខ្សែ ខ្ញុំ​ក៏បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ។ មាន​ស្រ្តី​ម្នាក់​បាន​លើក​ទូរស័ព្ទ ហើយ​សួរ​ខ្ញុំ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ទូរស័ព្ទ​មក​គាត់។ ខ្ញុំ​ក៏បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដាក់​គាត់។ គាត់​ក៏បាន​កត់ចំណាំ​លេខ​ឡាន​នោះ។ បន្ទាប់មក គាត់​ក៏បាន​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ៗ​ថា “អ្នកដឹង​ទេ អ្នក​អាច​ទូរស័ព្ទ​មក ដើម្បី​រាយការណ៍​អំពី​នរណា​ម្នាក់ ដែល​កំពុង​បើកបរ​បាន​ល្អ នៅពេល​ណា​ក៏បាន”។ ភ្លាមៗ​នោះ ពាក្យ​សម្ដី​ដ៏​ហត់នឿយ​របស់​នាង ក៏បាន​ចាក់ដោត​ចិត្ត​របស់ខ្ញុំ ដែល​តាំងខ្លួនជា​អ្នក​សុចរិត។ ភាព​ខ្មាសអៀន​បាន​ជន់ជោរ​ក្នុងចិត្ត​ខ្ញុំ។ ក្នុង​ការស្វែងរក “ខុសត្រូវ” នៅ​ថ្ងៃ​នោះ ខ្ញុំ​មិនបាន​ឈប់បង្អង់​ទាល់តែសោះ ដើម្បី​ពិចារណា អំពី​ផល​ប៉ះពាល់​ដែល​ពាក្យ​សម្តី​ពេញដោយ​កំហឹង​របស់ខ្ញុំ អាច​មាន​មក​លើ​នាង ក្នុង​ការងារ​ដ៏​ពិបាក​របស់​នាង។ កំហុស​នេះ​បាន​នាំឲ្យ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ គំលាត​រវាង​ការប្រព្រឹត្ត និង​ហេតុផល​របស់​យើង គឺជា​ប្រធានបទ ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​មក​និយាយ​ផង​ដែរ។ បទ​គម្ពីរ​យ៉ាកុប ១:១៩-២០ បាន​ចែងថា “បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិនដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ”។ ក្រោយមក សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា…

Read article
ព្រះទ្រង់ទតឃើញ យល់ និងយកព្រះទ័យទុកដាក់

ព្រះអម្ចាស់​នៃ​យើងខ្ញុំ​ទ្រង់​ធំ​ប្រសើរ ហើយ​មាន​ឫទ្ធានុភាព​ក្រៃលែង ឯ​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំងអស់។ ទំនុកដំកើង ១៤៧:៥ ជួនកាល ការរស់នៅ​ដោយ​ការឈឺចាប់ និង​ការនឿយហត់​ដ៏​រាំ​រ៉ៃ អាច​បណ្តាល​ឲ្យ​យើង​រស់នៅ​តែម្នាក់ឯង​នៅផ្ទះ ហើយ​មាន​អារម្មណ៍​ឯកោ។ ជា​ញឹកញាប់ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ និង​អ្នកដទៃ​មិន​អើ​ពើ​ចំពោះ​ខ្ញុំ​ទេ។ ខ្ញុំ​មានទម្លាប់​បណ្តើរ​ឆ្កែ​របស់ខ្ញុំ នៅពេល​ព្រឹកព្រលឹម ហើយក៏​បាន​ដើរ​បណ្តើរ​អធិស្ឋាន​បណ្តើរ​ជាប្រចាំ។ នៅពេល​ព្រឹក​មួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏បាន​ឃើញ​បាឡុង​ហោះ​ពី​ចម្ងាយ។ មនុស្ស​​ដែល​កំពុង​ជិះ​បាឡុង​ហោះ អាច​គយគន់​ទេសភាព​របស់​តំបន់​ដែល​ខ្ញុំ​រស់នៅ ពីលើ​មក តែ​ពួក​គេ​មិន​អាច​មើល​ខ្ញុំ​ឃើញ​ទេ។ ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ​ទៀត កាត់តាម​ផ្ទះ​អ្នក​ជិះ​ខាង​ខ្ញុំ ខ្ញុំ​ក៏បាន​ដកដង្ហើមធំ។ តើមាន​មនុស្ស​ប៉ុន្មាន​នាក់ នៅក្នុង​ផ្ទះ​ទាំងនោះ ដែល​មាន​អារម្មណ៍​ថា ខ្លួន​ជា​មនុស្ស​គ្មាន​តម្លៃ ហើយ​គេ​មើល​រំលង? ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ដើរទៅ​មុខ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះ នូវ​ឱកាស​ដើម្បី​បង្ហាញ​ឲ្យ​អ្នកជិតខាង​ខ្ញុំ​បានដឹង​ថា ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ពួក​គេ ហើយ​ព្រះអង្គ​ក៏​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ​ផង​ដែរ។ ព្រះ​ទ្រង់​បាន​កំណត់​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​ឲ្យ​ផ្កាយ​ទាំងអស់​នោះ​កើតមាន​ឡើង។ ព្រះអង្គ​ដាក់ឈ្មោះ​ឲ្យ​ផ្កាយ​នី​មួយៗ(ទំនុកដំកើង ១៤៧:៤)។ ការ​នេះ​បង្ហាញថា ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត។ ព្រះអង្គ​មាន​កម្លាំង ​ព្រះ​ប្រាជ្ញាញាណ និង​ចំណេះដឹង ដែល​គ្មាន​ដែន​កំណត់ ក្នុង​ពេល​អតីតកាល បច្ចុប្បន្ន និង​ពេល​អនាគត(ខ.៥)។ ព្រះ​ទ្រង់​ស្តាប់​ឮ​សម្លេង​ស្រែកយំ​ដ៏​អស់សង្ឃឹម ហើយ​ទត​ឃើញ​ទឹកភ្នែក​ដែល​ស្រក់​ចុះ​មក​យ៉ាង​ស្ងាត់ស្ងៀម ខណៈ​ពេល​ដែល​ទ្រង់​កត់សំគាល់​ឃើញ​អ្នក​ផ្សេង​ទៀត​​ស្កប់ចិត្ត និង​សើច​សប្បាយ។ ព្រះ​ទ្រង់ទត​មើល…

Read article
រូបព្រះដែលគេបានលួច

ពីព្រោះ​ឯង​មានអំណាច​ចំពោះ​ព្រះ ហើយនឹង​មនុស្ស ក៏បាន​ឈ្នះ​ផង។ លោកុប្បត្តិ ៣២:២៨ មាន​រូបចម្លាក់​មួយ ជា​រូប​ព្រះ​ប្រចាំ​គ្រួសារ ត្រូវ​គេ​លួច​ពី​ស្រ្តី​ម្នាក់ ឈ្មោះ​អេ​ឃូ​វ៉ា(Ekuwa)។ នាង​ក៏បាន​ទៅ​ប្តឹង​ប៉ូលិស។ ប៉ូលិស​ក៏​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​មើលរូប​ចម្លាក់​មួយ ដែល​ពួក​គេ​បាន​រក​ឃើញ។ ពួក​គេ​សួរ​នាង​ថា “តើ​នេះ​ជា​រូបចម្លាក់​របស់​អ្នក​ឬ?” នាង​ក៏បាន​ឆ្លើយ​យ៉ាង​សោកសៅ​ថា “ទេ ព្រះ​របស់ខ្ញុំ​ធំ និង​ស្អាត​ជាង​នេះ”។ មនុស្សជាតិ​បាន​ព្យាយាម​ឆ្លាក់រូប​ព្រះ ទៅតាម​ការយល់​ដឹង​របស់​ខ្លួន ដោយ​សង្ឃឹមថា ព្រះ​ដែល​មនុស្ស​បង្កើត នឹង​ការពារ​ពួក​គេ។ ហេតុនេះ​ហើយ​បាន​ជា​ភរិយា​របស់​លោក​យ៉ាកុប គឺ​នាង​រ៉ាជែល​បាន​លួច​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង ខណៈ​ពេល​ដែល​ពួក​គេ​គេចខ្លួន(លោកុប្បត្តិ ៣១:១៩)។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ព្រះហស្ត​ព្រះអង្គ នៅ​លើ​លោក​យ៉ាកុប ទោះ​នាង​កំពុង​លាក់​រូប​ព្រះ​ក្នុង​ជំរុំ​របស់​គាត់​ក៏ដោយ(ខ.៣៤)។ ក្រោយមក នៅក្នុង​ការ​ធ្វើដំណើរ​ដដែល​នោះ លោក​យ៉ាកុប​ក៏បាន​បោកចំបាប់​ជាមួយ “បុរស​ម្នាក់”(៣២:២៤)។ គាត់​ប្រាកដជា​បាន​យល់ថា គូរ​ប្រកួត​របស់​គាត់ មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ព្រោះ​នៅពេល​ថ្ងៃរះ លោក​យ៉ាកុប​ក៏បាន​ទទូច​ថា “ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែបាន​ឲ្យពរ​ដល់​ខ្ញុំ​សិន”(ខ.២៦)។ បុរស​នោះ​ក៏បាន​ប្តូរ​ឈ្មោះ​គាត់ ទៅជា អ៊ីស្រាអែល​វិញ (មានន័យថា “បោកចំបាប់​ជាមួយ​ព្រះ”) ហើយក៏​បាន​ឲ្យពរ​គាត់(ខ.២៨-២៩)។ លោក​យ៉ាកុប​ក៏បាន​ហៅ​កន្លែង​នោះ​ថា ព្នី​អែល(មានន័យថា “ព្រះ​ភ័ក្ត្រ​ព្រះ”) ដ្បិត​គាត់​នឹក​ថា “អញ​បានឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់វង្ស​នៅ”(ខ.៣០)។ ព្រះអង្គ​ជា​ព្រះ​ពិត​ដែល​ធំជាង និង​ស្រស់​ស្អាត​ជាង​រូប​ព្រះ…

Read article
ទឹករស់សម្រាប់វិញ្ញាណដែលស្រេក

ពេលណា​បាន​ស្គាល់​ព្រះគុណ​របស់​ព្រះគ្រីស្ទ ជីវិត​របស់​យើង​នឹង​មិន​នៅ​ដដែល​ឡើយ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ចែកចាយ អំពី​ជន​ក្រៅសង្គម​ម្នាក់​ដែល​បាន​ស្គាល់​ព្រះយេស៊ូវ​ ហើយក៏​បាន​រក​ឃើញ​ភាព​ស្កប់ស្កល់​ក្នុង​ជម្រៅ​ចិត្ត​នាង។ អត្ថបទ កាល​ព្រះយេស៊ូវ​កំពុង​គង់នៅ​មាត់​អណ្តូង មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​មក​ដងទឹក។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា “សូមឲ្យ​ខ្ញុំ​ផឹក​ផង”។ នាង​ក៏​ទូល​ថា “លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សា​ម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិនដែល​ប្រកប​នឹង​សាសន៍​សា​ម៉ារី​ទេ)”។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប​នាង​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”។ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា “លោកម្ចាស់ លោក​គ្មានអ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពីណា​មក”។ យើង​ឃើញ​ថា មូលហេតុ​ដែល​យើង​មិន​ចូល​ទៅ​រក​ព្រះ អស់ពី​ចិត្ត ដើម្បី​ស្វែងរក​បំណង​ព្រះទ័យ​ព្រះអង្គ​ឲ្យបាន​ច្បាស់លាស់ គឺ​ដោយសារ យើង​មិនបាន​គិតថា ព្រះអង្គ​មាន​ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​យើង។ ពេល​ខ្ញុំ​មាន​ជំងឺ ខ្ញុំ​នឹង​ទៅ​រក​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាប័ត្រ មាន​ជំនាញ និង​ឧបករណ៍​ដែល​អាច​ព្យាបាល​ខ្ញុំ។ ស្រ្តី​នោះ​កំពុងតែ​សួរ​ព្រះអង្គ​ថា តើ​ព្រះ​ទ្រង់​អាច​ធ្វើអ្វី​សម្រាប់​ខ្ញុំ? ខ្ញុំ​មិនដឹង​ថា លោកគ្រូ​កំពុងតែ​និយាយ​អំពី​ទឹក​រស់​អ្វី​ទេ។ តើ​លោកគ្រូ​សាសន៍​យូដា​អាច​ធ្វើ​ដូច​អ្វី​ដែល​បាន​និយាយ​ឬទេ? លោកគ្រូ​ចង់​ឲ្យទឹក​រស់​ខ្ញុំ​ផឹក តែ​លោកគ្រូ​មិន​មាន​អ្វី​ដងទឹក​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ទៀត។ ពេល​យើង​ចូល​មក​រក​ព្រះអង្គ តើ​យើង​កំពុងតែ​ទូល​ព្រះអង្គ​ថា…

Read article
ព្រះទ្រង់មានព្រះជន្មរស់ឡើងវិញដើម្បីយើងរាល់គ្នា

នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ា​បូ​នី ដែល​ស្រាយ​ថា លោកគ្រូ​អើយ។ យ៉ូហាន ២០:១៦ បងប្អូន​ប្រុស​ពីរ​នាក់​បាន​បែកគ្នា បន្ទាប់ពី​មាន​គេ​យក​ទៅ​ចិញ្ចឹម។ ប៉ុន្តែ ជិត២០ឆ្នាំក្រោយ​មក ការ​ធ្វើតេស្តDNA ក៏បាន​ជួយ​ពួក​គេ​ឲ្យ​ជួបជុំគ្នា​វិញ។ ពេល​ខេរិ​ន(Kieron) ផ្ញើ​សារ​ទៅ​វី​នសិន(Vincent) ជា​បុរស​ដែល​គាត់​ជឿ​ថា ជា​បងប្អូន​គាត់ វី​នសិន​គិតថា តើ​អ្នក​ផ្ញើ​សារ​មក​គាត់ ជា​នរណា? ពេល​ដែល​ខេរិ​នសួរ​គាត់ អំពី​ឈ្មោះ​ពី​កំណើត​របស់​គាត់ គាត់​ក៏បាន​ឆ្លើយ​ថា គាត់​ឈ្មោះ “ថា​យល័រ”។ បន្ទាប់មក គាត់​ក៏បាន​ដឹង​ថា វិ​នសិន​ជា​បងប្អូន​បង្កើត​របស់​គាត់ គឺ​ដោយសារ​ឈ្មោះ​ពី​កំណើត​របស់​វិ​នសិន។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ឈ្មោះ ក្នុង​រឿង​ព្រះយេស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើងវិញ។ នាង​ម៉ារា អ្នកស្រុក​ម៉ា​ដា​ឡា បាន​មក​ផ្នូរ​របស់​ព្រះអង្គ ហើយក៏​បាន​យំ ពេល​ដែល​នាង​មិនឃើញ​ព្រះ​សព​ព្រះអង្គ នៅក្នុង​ផ្នូរ។ ព្រះយេស៊ូវ​ក៏​បាន​សួរ​នាង​ថា “នាង​អើយ ហេតុអ្វីបានជា​យំ នាង​រក​អ្នកណា?”(យ៉ូហាន ២០:១៥)។ ពេល​នោះ នាង​មិន​ស្គាល់​ព្រះអង្គ​ទេ ទាល់តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ហៅឈ្មោះ​នាង​ថា “ម៉ារា​អើយ”(ខ.១៦)។ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា “រ៉ា​បូ​នី” ដែល​ស្រាយ​ថា “លោកគ្រូ​អើយ”(ខ.១៦)។ ការ​ឆ្លើយតប​របស់​នាង បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅពេល​ព្រឹក​ថ្ងៃ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ…

Read article
អ្នកស្វែងរកសេចក្តីពិត

គួរគប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយលំដាប់​ដែរ ឱព្រះ​តេជ​ព្រះ​គុណ​ថេវ​ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់​ហើយ។ លូកា ១:៣ ស្រ្តី​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការ​មិន​ចុះសម្រុង ដែល​កំពុងតែ​ធ្វើឲ្យ​មានការ​បែកបាក់ ក្នុង​ពួក​ជំនុំ​របស់​គាត់។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា “តើ​ពួក​គាត់​មិន​ចុះសម្រុង​រឿង​អ្វី?” គាត់​ថា “ ពួក​គេ​ប្រកែកគ្នា ដោយសារ​ក្នុងចំណោម​ពួក​គេ មាន​អ្នកខ្លះ​ប្រកែក​ថា ផែនដី​មាន​រាង​សំប៉ែត មិនមែន​មូល​ទេ”។ ពីរបី​ខែក្រោយ​មក ព័ត៌មាន​បាន​ផ្សាយ​ថា មាន​បុរស​គ្រីស្ទាន​ម្នាក់ បាន​សម្រុកចូល​ក្នុង​ភោជនីដ្ឋាន​មួយ ប្រដាប់ដោយ​​កាំភ្លើង ដើម្បី​សង្គ្រោះ​ក្មេងៗ ដែល​គាត់​បាន​សន្និដ្ឋាន​ថា គេ​កំពុង​ធ្វើ​បាប​ក្មេងៗ​ទាំង​នោះ នៅក្នុង​បន្ទប់​ខាងក្រោយ។ ភោជនីយដ្ឋាន​នោះ​មិន​មាន​បន្ទប់​ខាងក្រោយ​ទេ ហើយ​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​នោះ។ ក្នុងករណី​ទាំងពីរ​នេះ ពួក​គេ​សុទ្ធតែ​ជឿ និង​ធ្វើ​នូវ​រឿង​ចម្លែកៗ ដោយសារ​ពួក​គេ​បាន​ទទួលការ​បង្រៀន​ប្លែក​​ អំពី​រឿង​អាថ៌កំបាំង នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នកជឿ​ព្រះអង្គ ឲ្យ​ធ្វើជា​ពលរដ្ឋ​ល្អ(រ៉ូម ១៣:១-៧) ហើយ​ពលរដ្ឋ​ល្អ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ឡើយ។ នៅ​សម័យ​លោក​លូកា មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​បាន​និយាយ​អំពី​ព្រះយេស៊ូវ​(លូកា ១:១) ដែល​ក្នុងចំណោម​នោះ មាន​ខ្លះ​មិនមែន​ជា​ព័ត៌មាន​ពិត​ទេ។ លោក​លូកា​មិនមែន​ចេះតែ​ផ្សព្វផ្សាយ​បន្ត អំពី​រឿង​ដែល​គាត់​បានឮ​នោះ​ទេ គឺ​គាត់​បាន​ទៅ​ធ្វើការ​ស៊ើបអង្កេត ដោយ​ទៅ​ជជែក​ជាមួយ​ស្មរបន្ទាល់(ខ.២) និង “ពិនិត្យ​ពី​រឿង​ទាំងនោះ តាំងតែពី​ដើម​រៀងមក ដោយ​ហ្មត់ចត់”(ខ.៣)…

Read article
ស្វែងរកការប្រោសឲ្យជា

ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បីនឹង​ប្រោស​មនុស្ស​ដែល​មានចិត្ត​សង្រេង។ អេសាយ ៦១:១ ខា​សិន(Carson) ចូលចិត្ត​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ផ្ទះ​ណាស់ ដែល​មាន​ដូចជា​ការ​ទៅ​ស្ទូចត្រី បរបាញ់​សត្វ ជិះ​ម៉ូតូ​ត្រៃ និង​ជិះ​ក្តា​រំអិល។ តែ​មាន​ពេល​មួយ គាត់​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​ម៉ូតូ ហើយក៏​បាន​ពិការ​មួយ​កំណាត់​ខ្លួន ចុះពី​ទ្រូង​មក​ក្រោម។ មិនយូរ​ប៉ុន្មាន​គាត់​ក៏​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត ហើយ​គាត់​មិនសូវ​មាន​សង្ឃឹម​សម្រាប់​ពេល​អនាគត​ទេ។ បន្ទាប់មក នៅ​ថ្ងៃមួយ មិត្តភក្តិ​គាត់​ខ្លះ​បាន​នាំ​គាត់​ទៅ​បរបាញ់​សត្វ​ម្តង​ទៀត។ នៅពេល​នោះ គាត់​ក៏បាន​ភ្លេច​គិត​អំពី​របួស​របស់​គាត់ ហើយក៏​បាន​អរ​សប្បាយ​នឹង​ភាព​ស្រស់​ស្អាត​នៅ​ជុំវិញ​ខ្លួន​គាត់។ បទពិសោធន៍​នេះ​បាន​នាំឲ្យ​គាត់​ជាសះស្បើយ​ក្នុងចិត្ត ហើយ​បណ្តាល​ចិត្ត​គាត់​ឲ្យ​មាន​គោលបំណង​ថ្មី​មួយ សម្រាប់​ជីវិត គឺ​ដើម្បី​នាំ​អ្នក​ដែល​មាន​បញ្ហា​ដូច​គាត់ ទៅ​ទទួល​បទពិសោធន៍​ដូចនេះ​ផង​ដែរ តាមរយៈ​អង្គការ​មិន​រក​ប្រាក់ចំណេញ​មួយ ឈ្មោះ ការ​ប្រ​ម៉ាញ់​ដើម្បី​ការ​ប្រោស​ឲ្យ​ជា។ គាត់​ថា គ្រោះថ្នាក់​ដែល​គាត់​បាន​ជួប​គឺជា​ព្រះពរ ដែល​បាន​លាក់មុខ … សព្វថ្ងៃ​នេះ គាត់​អាច​ធ្វើការល្អ​សម្រាប់​អ្នកដទៃ ដោយ​អំណរ។ គាត់​មានចិត្ត​រំភើប​រីករាយ ដែល​បាន​ផ្តល់​កន្លែង​សម្រាក​ព្យាបាល​ដល់​ជន​ពិការ​ដែល​ពិបាក​ផ្លាស់ទី និង​អ្នកថែទាំ​ជន​ពិការ ដើម្បីឲ្យ​ពួក​គេ​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​យាង​មកវិញ របស់​ព្រះ​មួយ​អង្គ ដែល​នាំការ​ប្រោស​ឲ្យ​ជា ដល់​មនុស្ស​ដែល​មានចិត្ត​សង្រេង(អេសាយ ៦១) និង “កម្សាន្ត​ចិត្ត​អស់អ្នក​ដែល​សោយសោក”(ខ.១-២)។ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​អាន​ខគម្ពីរ​នេះ ក្នុង​សាលា​ប្រជុំ ក្នុង​ស្រុកកំណើត​ទ្រង់​ហើយ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ថា “នៅ​ថ្ងៃនេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នករាល់គ្នា​ហើយ”(លូកា…

Read article
ចិត្តដែលដឹងគុណ

តើ​ឃើញ​មានតែ​សាសន៍​ដទៃ១នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ? លូកា ១៧:១៨ មាន​ពេល​មួយ លោក​ហ៊ែនស៊ល ផាចមឹន(Hansle Parchment) ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក។ គាត់​បាន​ឡើងជិះ​ឡានក្រុង ទៅ​ចូលរួម​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់ ក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិច នៅ​ទីក្រុង​តូក្យូ តែ​បាន​ទៅដល់​ទីកន្លែង​ខុស។ តែ​អរព្រះគុណ​ព្រះអង្គ​គាត់​បាន​ជួប​កញ្ញា​ទ្រីចាណា ស្តូកូ​វិច(Trijana Stojkovic) ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​អ្នកចូលរួម​ការប្រកួត នៅ​ថ្ងៃ​នោះ។ នាង​ក៏បាន​ឲ្យ​លុយ​គាត់​ខ្លះ ដើម្បី​ជិះឡាន​តាក់ស៊ី។ លោក​ផាចមឹន ក៏បាន​ទៅដល់​កន្លែង​ប្រកួត​ទាន់ពេល ហើយ​ទីបំផុត គាត់​ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​រត់​ផ្លោះ​ឧបសគ្គ​ចម្ងាយ១១០ម៉ែត្រ។ ក្រោយមក គាត់​ក៏បាន​ត្រឡប់ទៅ​រក​កញ្ញា​ស្តូកូ​វិចវិញ ហើយក៏​បាន​អរគុណ​នាង ដែល​បាន​បង្ហាញ​ចិត្តសប្បុរស​ចំពោះ​គាត់។ ក្នុង​បទ​គម្ពីរ​លូកា​ជំពូក១៧ យើង​ឃើញថា សាសន៍​សាម៉ារី​ដែល​កើត​ឃ្លង់ បាន​វិលត្រឡប់​មក​អរ​ព្រះគុណ​ព្រះយេស៊ូវ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា(ខ.១៥-១៦)។ ព្រះយេស៊ូវ​បាន​យាង​ចូល​ភូមិ​មួយ ហើយក៏​បាន​ជួប​មនុស្ស​កើត​ឃ្លង់១០នាក់។ ពួក​គេ​សុទ្ធតែ​បាន​សូមឲ្យ​ព្រះអង្គ​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយក៏​បាន​ទទួលការ​ប្រោស​ឲ្យ​ជា​ពី​ព្រះអង្គ ដោយ​ព្រះគុណ និង​ព្រះ​ចេស្តា​។ ពួក​គេ​ទាំង១០នាក់​មានការ​សប្បាយចិត្ត ដែល​បាន​ទទួលការ​ប្រោស​ឲ្យ​ជា។ មានតែ​ម្នាក់​ទេ​ដែល​បាន​ត្រឡប់​មក​ព្រះយេស៊ូវ​វិញ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ។ គាត់​ក៏បាន “វិលមកវិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ​ ទាំង​អរព្រះគុណ​ដល់​ទ្រង់​ផង”(ខ.១៥-១៦)។ ជា​រៀងរាល់ថ្ងៃ យើង​បាន​ដកពិសោធន៍​នឹង​ព្រះពរ​ព្រះ តាមរបៀប​ជាច្រើន។…

Read article