2023

You are here:
ព្រះចេស្តារបស់ព្រះ បានបង្ហាញចេញមក

ក៏បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះយេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា។ និក្ខមនំ ១៤:៣១ រឿង​ដែល​ហាក់ដូចជា​មិន​អាច​កើតឡើង បាន​កើតឡើង ពេល​ដែល​កម្លាំង​ខ្យល់ព្យុះ​កំបុតត្បូង​បាន​ផ្លាស់​ប្តូរ​ចរន្តទឹក​ទន្លេ​មី​ស៊ី​ស៊ី​ពី ជា​ទន្លេ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក។ នៅ​ខែសីហា ឆ្នាំ២០២១ ខ្យល់ព្យុះ​កំបុតត្បូង​អ៊ី​ដា​ បាន​វាយប្រហារ​មក​លើ​តំបន់ឆ្នេរ​នៅ​រដ្ឋ​លូ​វី​ស៊ី​អាណា ហើយ​បណ្តាល​ឲ្យ​មានរឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​កើតឡើង ដោយធ្វើ​ទឹកទន្លេ​ហូរ​បញ្ច្រាស​អស់​រយៈពេល​ជាច្រើន​ម៉ោង។ អ្នកជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា នៅក្នុង​វដ្ដ​នី​មួយ​ៗ​នៃ​ខ្យល់ព្យុះ​កំបុតត្បូង​នៅ​អាមេរិក វា​អាច​ពង្រីក​កម្លាំង​របស់​វា ដែល​ស្មើនឹង​កម្លាំង​គ្រាប់បែក​នុយក្លេអ៊ែរ១ម៉ឺន​គ្រាប់។ កម្លាំង​ខ្លាំង​មិន​គួរឲ្យ​ជឿ​នេះ​បាន​ផ្លាស់​ប្តូរ​ចរន្តទឹក ហើយក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល ចំពោះ​ការ​ផ្លាស់​ប្តូរ​ចរន្តទឹក​ដ៏​សំខាន់ ដែល​មាន​កត់ទុក​ក្នុង​កណ្ឌ​​គម្ពីរ​និក្ខមនំ។ ខណៈ​ពេល​ដែល​ពួក​អ៊ីស្រាអែល​រត់គេច​ពី​ពួក​អេស៊ីព្ទ ដែល​បាន​ចាប់​ពួក​គេ​ធ្វើជា​ទាសករ​អស់​ជាច្រើន​សតវត្សរ៍ ពួក​គេ​ក៏បាន​ទៅដល់​សមុទ្រ​ក្រហម។ នៅ​ពីមុខ​ពួក​គេ​មាន​សមុទ្រ​ក្រហម​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​នៅ​ពីក្រោយ​ពួក​គេ​មាន​កងទ័ព​អេស៊ីព្ទ​ដ៏​ខ្លាំងពូកែ។ នៅក្នុង​ស្ថានភាព​ដែល​ហាក់ដូចជា​ទាល់ច្រក​នោះ “ព្រះយេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាងកើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ១យប់​នោះ ទ្រង់​ធ្វើឲ្យ​ទឹកបាន​ញែកចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅជា​គោក​វិញ រួច​ពួក​កូនចៅ​អ៊ីស្រាអែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដីគោក ហើយ​មាន​ទឹកជា​កំផែង​នៅ​ខាងស្តាំ និង​ខាងឆ្វេង​គេ”(និក្ខមនំ ១៤:២១-២២)។ បន្ទាប់ពី​ពួក​គេ​បាន​ទទួលការ​រំដោះ​ពី​ព្រះអម្ចាស់ ដោយ​ការ​បង្ហាញ​ព្រះ​ចេស្តា​តាមរបៀប​ដ៏​អស្ចារ្យ​នេះ “ពួក​គេ​ក៏​មាន​សេចក្តី​កោតខ្លាច​ព្រះអម្ចាស់”(ខ.៣១)។ ការ​ឆ្លើយតប​ដោយចិត្ត​ស្ញប់ស្ញែង គឺជា​រឿង​ដែល​កើតមាន​ជា​ធម្មតា បន្ទាប់ពី​មនុស្ស​បានឃើញ​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​ចេស្តា។ ប៉ុន្តែ ការ​នេះ​ក៏បាន​បណ្តាល​ឲ្យ​ពួក​គេ​​ទុកចិត្ត​ព្រះអង្គ​ផង​ដែរ(ខ.៣១)។ ខណៈ​ពេល​ដែល​យើង​បាន​ដកពិសោធន៍​នឹង​ព្រះ​ចេស្តា​ព្រះ ក្នុង​ស្នា​ព្រះហស្ត​ព្រះអង្គ យើង​ក៏​អាច​ឈរ​ស្ញែង​ខ្លាច ចំពោះ​ព្រះ​ចេស្ដា ហើយ​ទុកចិត្ត​ព្រះអង្គ​ផង​ដែរ។—LISA M. SAMRA…

Read article
សេចក្តីជំនឿបានមកពីការស្តាប់ឮ

ដូច្នេះ សេចក្តី​ជំនឿ​កើតឡើង​ដោយ​ឮ ហើយដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ។ រ៉ូម ១០:១៧ ពេល​ដែល​លោកគ្រូ​គង្វាល បប់(Bob) មានរបួស ដែល​មានផល​ប៉ះពាល់​មក​លើ​ការ​បញ្ចេញ​សម្លេង​របស់​គាត់ គាត់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ផ្លូវចិត្ត និង​ការ​ធ្លាក់ទឹក​ចិត្ត​អស់១៥ឆ្នាំ។ គាត់​ឆ្ងល់​ថា តើ​គ្រូគង្វាល​ដែល​មិន​អាច​និយាយ​កើត មានប្រយោជន៍​អ្វី ចំពោះ​ពួក​ជំនុំ? គាត់​មានការ​ពិបាក​យ៉ាង​ខ្លាំង ក្នុង​ការស្វែងរក​ចម្លើយ​សម្រាប់​សំណួរ​នេះ ដោយ​បាន​ទូល​ថ្វាយ​ការ​សោកសង្រេង និង​ការ​ភ័ន្តភាំង​របស់​គាត់ ដល់​ព្រះអម្ចាស់។ គាត់​ក៏បាន​មានប្រសាសន៍​ថា “ខ្ញុំ​គ្រាន់តែ​ដឹង​ថា ខ្ញុំ​ត្រូវតែ​ខំធ្វើ​តាម​ព្រះបន្ទូល​ព្រះ”។ ពេល​គាត់​ចំណាយពេល​អាន​ព្រះគម្ពីរ សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​ក៏បាន​កើនឡើង។ គាត់​ថា “ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ទទួលយក​ព្រះបន្ទូល​ព្រះអង្គ ឲ្យបាន​ជ្រួតជ្រាប​ជីវិត​របស់ខ្ញុំ ព្រោះ​សេចក្តី​ជំនឿ​កើតឡើង​ពី​ការ​ឮ គឺ​ឮ​ព្រះបន្ទូល​ព្រះ”។ យើង​ឃើញ​ឃ្លា “សេចក្តី​ជំនឿ​កើតឡើង​ពី​ការ​ឮ” ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ជនជាតិយូដា ជា​ជនរួមជាតិ​របស់​គាត់ ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ​ដូច​គាត់​ដែរ(រ៉ូម ១០:៩)។ តើ​ពួក​គេ​អាច​ជឿ​ដោយ​របៀបណា? គឺ​តាមរយៈ​ការ​ឮ​ព្រះ​បន្ទូល​ព្រះគ្រីស្ទ(ខ.‌១៧)។ លោក​គ្រូ​បប់ បាន​ខិតខំ​ទទួល និង​ជឿ​ព្រះបន្ទូល​ព្រះគ្រីស្ទ ជា​ពិសេស ពេល​ដែល​គាត់​អាន​ព្រះគម្ពីរ។ គាត់​អាច​និយាយ​បានតែ១ម៉ោង​ប៉ុណ្ណោះ ក្នុង១ថ្ងៃ ហើយ​មានការ​ឈឺចាប់​ជាប់​ជានិច្ច ពេល​គាត់​ព្យាយាម​និយាយ តែ​គាត់​បាន​បន្ត​រក​ឃើញ​សន្តិភាព និង​ការ​ស្កប់ចិត្ត ពី​ព្រះ…

Read article
ការរួបរួម ដោយភាពខុសប្លែកគ្នា

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ មាន​កីឡាករ១២ក្រុម​បាន​មក​ចូលរួម​ប្រកួត​រត់​ប្រ​ណាំង ដោយក្រុម​នីមួយ​ៗ​មាន​មនុស្ស​បី​នាក់ ដែល​ឈរ​ប្រកៀក​ស្មា​គ្នា ដោយ​មិត្ត​រួម​ក្រុម​នៅ​សង្ខាង​ចងជើង​ម្ខាង​ជាប់ជើង​ម្ខាងទៀត​របស់​កីឡាករ​នៅ​កណ្តាល​គេ នៅត្រង់​ជង្គង់ និង​កជើង ដែល​មើលទៅ​ក្រុម​នីមួយ​ៗ​ហាក់​ដូចជា​មាន​ជើង​តែ៤សម្រាប់​រត់។ ភ្នែក​របស់​អ្នក​ទាំង​បី សុទ្ធតែ​បាន​ផ្ដោត​ទៅលើ​ទី​ផ្តាច់​ព្រាត់។ ពេល​គេ​ផ្លុំ​កញ្ចែ ក្រុម​ទាំង​ឡាយ​ក៏បាន​ស្ទុះ​រត់​ទៅមុខ។ ក្រុម​ភាគច្រើន​បាន​ដួល ហើយក៏​បាន​ព្យាយាម​ងើបឡើង​វិញ​យ៉ាង​ពិបាក។ មាន​ពីរបី​ក្រុម​ដែល​បានសម្រេច​ចិត្ត​លោត​ទៅមុខ ជាជាង​ដើរ។ ក្រុម​ខ្លះ​ក៏បាន​បោះបង់​ចោល​ការប្រកួត។ តែ​មាន​ក្រុម​មួយ​បាន​ពន្យារពេល ក្នុង​ការ​ចាប់ផ្តើម​ដើរទៅ​មុខ ហើយក៏​បាន​ស្រុះ​ស្រួល​គ្នា​ធ្វើ​តាម​ផែនការ​របស់​ខ្លួន និង​បាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ខណៈ​ពេល​ដែល​ពួក​គេ​បោះជំហាន​ទៅមុខ។ ពួក​គេ​បាន​ដួល នៅ​តាមផ្លូវ តែ​បាន​ក្រោក​ឈរ​វិញ ហើយ​ខំ​មមុល​ទៅមុខ ហើយ​មិនយូរ​ប៉ុន្មាន​ក៏បាន​វ៉ា​ដាច់​ក្រុម​ទាំងអស់។ ការដែល​ពួក​គេ​ស្ម័គ្រចិត្ត​សហការ​គ្នា ហើយ​បោះជំហាន​ម្តង​មួយៗ បាន​ជួយ​ពួក​គេ​ឆ្លងផុត​ទី​ផ្តាច់​ព្រាត់​ជាមួយគ្នា។ ការរស់នៅ​ថ្វាយព្រះ ក្នុង​សហគមន៍​នៃ​អ្នកជឿ​ព្រះយេស៊ូវ​ ច្រើនតែ​មាន​អារម្មណ៍​នឿយ​ណាយ ដូច​ការ​ព្យាយាម​បោះជំហាន​ទៅ​មុន ក្នុង​ការ​រត់​ប្រណាំង​ជើង​បួន។ យើង​ច្រើនតែ​មានការ​ជំពប់​ដួល ពេល​យើង​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ទស្សនៈ​ខុសពី​យើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​យើង ឲ្យ​អធិស្ឋាន មាន​ភាព​ចៅ​វ៉ៅ និង​ប្រើ​អំណោយទាន​របស់​យើង ដើម្បី​សម្រប​ខ្លួន​ឲ្យ​មានការ​រួបរួម សម្រាប់​ការរស់នៅ​ក្នុង​ពេល​អនាគត។ គាត់​បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ​ឲ្យ “ស្រឡាញ់​គ្នា​ឲ្យអស់​ពីចិត្ត” (១ពេត្រុស ៤:៨) និង​ប្រព្រឹត្ត​នឹងគ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥតមាន​ត្អូញត្អែរ…

Read article
សាសនាដែលបរិសុទ្ធ

ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា ហើយ​ឲ្យ​រក្សាខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។ យ៉ាកុប ១:២៧ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំទី២ នៅក្នុង​វិស្សមកាល​រដូវ​ក្តៅ មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​គាត់​លាចាក​លោក មើលទៅ​គាត់ ហាក់ដូចជា​សុខសប្បាយ​ធម្មតា​ទេ។ កាលនោះ យើង​ទាំងពីរ​សុទ្ធតែ​នៅក្មេង ហើយ​គិតថា យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ល្អ​បំផុត​នៃ​ជីវិត​យើង ដោយ​បាន​ក្លាយជា​បងប្អូន​ប្រុសស្រី បន្ទាប់ពី​បាន​ប្រកាស​អំពី​ភាព​ស្មោះស្ម័គ្រ ចំពោះ​ក្រុម​យុវជន និង​ក្រុម​យុវនារី​រៀងៗខ្លួន។ តែ​ពេល​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​បាន​លាចាក​លោក អ្វី​ដែល​ខ្ញុំ​បាន​នឹក​ចាំ​អំពី​គាត់​ខ្លាំង​បំផុត គឺ​ការដែល​មិត្ត​ភក្តិ​របស់ខ្ញុំ ក្នុង​ក្រុម​ប្រុសៗ​បាន​រស់នៅ ដោយ​គំរូ​ល្អ ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:២៧)។ ពួក​ប្រុស​ៗ​ក្នុង​ក្រុម​យុវជន​បាន​ក្លាយជា​បងប្រុស​ដ៏​ល្អ​របស់​ប្អូនស្រី របស់​យុវជន​ដែល​បាន​បាត់បង់ជីវិត។ ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ក៏ដូចជា​ពិធី​ជប់​លៀង​របស់​កូន​នាង រយៈពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​បងប្រុស​របស់​នាង​បាន​លាចាក​លោក។ ពួក​គេ​ម្នាក់​ថែមទាំង​បាន​ឲ្យ​ទូរស័ព្ទ​មួយ​ទៅ​នាង ទុក​ឲ្យ​នាង​ទាក់ទង​ទៅ​គាត់ ពេល​នាង​ត្រូវការ​ឲ្យ​គាត់​ជួយ។ សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា “ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា”(ខ.២៧)។ ប្អូនស្រី​របស់​មិត្ត​ភក្តិ​ខ្ញុំ​មិនបាន​ក្លាយជា​ក្មេងកំព្រា​នៅពេល​នោះ​ តែ​នាង​បាន​បាត់បង់​បងប្រុស​ជាទីស្រឡាញ់​របស់​នាង។ ហើយ​ពួក​គេ​បាន​ជួយ​បំពេញ​តួនាទី​ជា​បងប្រុស​របស់​នាង ដោយ​សេចក្តី​ស្រឡាញ់។ យើង​រាល់គ្នា​ក៏​អាច​រស់នៅ​ជា​គំរូ​ល្អ ក្នុង​ជីវិត​ដ៏​បរិសុទ្ធ…

Read article
ដំណឹងល្អនៃការផ្សះផ្សា

ដោយសារ​បាប យើង​បាន​ក្លាយជា​ខ្លាំង​សត្រូវ​របស់​ព្រះ អ្នកដទៃ និង​ខ្លួនឯង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ប្រភព​តែមួយ​នៃ​សន្តិភាព សម្រាប់​ការ​ទាស់​ប្រឆាំង​របស់​យើង។ អត្ថ​បទ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា បាប​បាន​ធ្វើឲ្យ​យើង​​ដាច់​ចេញពី​ព្រះ។ យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ។ យើង​បាន​ធ្វើ​សង្គ្រាម​ទាស់​នឹង​ព្រះ ដោយសារ​និស្ស័យ​សាច់ឈាម​របស់​យើង​ដែល​មាន​បាប។ ជាង​នេះ​ទៅទៀត យើង​ក៏បាន​ដាច់​ចេញពី​មនុស្ស​ដែល​មាន​បាប​ដូច​យើង​ដែរ។ ហើយក៏​បែក​ចេញ​ពី​ខ្លួនឯង។ ដូចនេះ យើង​បាន​កើត និង​ចម្រើន​វ័យ​ធំឡើង ក្នុង​បរិយាកាស​នៃ​សង្រ្គាម។ ចិត្ត​របស់​យើង​ទាស់​ប្រឆាំង​ព្រះ ទាស់​ប្រឆាំង​អ្នកដទៃ ទាស់​ប្រឆាំង​នឹង​ខ្លួនឯង។ នេះ​ជា​ការ​ដាច់​ចេញ​ដែល​មាន៣កំរិត ហើយ​​កណ្ឌ​គម្ពីរ​សំបុត្រ​កូល៉ុស​បាន​ចែង​ថា ព្រះគ្រីស្ទ​បាន​យាង​មក ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ។ ឈើឆ្កាង​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប និង​ភាព​សុខដុម​ជាមួយ​ព្រះ។  

Read article
ការរស់នៅ ក្នុងសេរីភាព

ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ។ កាឡាទី ៥:‌១ ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​រដ្ឋ​តិច​សាស់ ដែល​នៅ​ទីនោះ គេ​មាន​ពិធីបុណ្យ​ដើរ​ដង្ហែ​នៅ​តាមផ្លូវ និង​មានការ​ជួបជុំគ្នា​ញាំ​អាហារ​ពិចនិច ក្នុង​តំបន់​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ នៅ​ថ្ងៃទី១៩ខែមិថុនា រៀងរាល់​ឆ្នាំ។ ទាល់តែ​ខ្ញុំ​បាន​ឈាន​ចូល​ដល់​វ័យ​ជំទង់ ទើប​ខ្ញុំ​បានដឹង អំពី​អត្ថន័យ​ដ៏​ឈឺចាប់​នៃ​ការ​ប្រារព្ធ​ធ្វើពិធី​បុណ្យ នៅ​ថ្ងៃទី​១៩​ខែ​មិថុនា​នោះ។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ថ្ងៃ ក្នុង​ឆ្នាំ១៨៦៥ គឺ​នៅពេល​ដែល​ទាសករ​នៅ​រដ្ឋ​តិចសាស់ បាន​ទទួល​ដំណឹង​ថា លោក​ប្រធានាធិបតី​អ័​ប្រា​ហាំ លីនខិន(Abraham Lincoln) បាន​ចុះហត្ថលេខា នៅ​លើ​សេចក្តី​ប្រកាស​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព តាំងពី​ជាង​២​ឆ្នាំ​កន្លះ​មុន។ ដូចនេះ ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​នោះ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នៅ​រដ្ឋ​តិចសាស់​បាន​បន្ត​រស់នៅ ជា​ទាសករ ព្រោះ​ពួក​គេ​មិន​បាន​ដឹង​សោះ​ថា ខ្លួន​មាន​សេរីភាព​រួចពី​ភាពជា​ទាសករ។ មាន​មនុស្សជា​ច្រើន ដែល​​បន្ត​រស់នៅ​ជា​ទាសករ បន្ទាប់ពី​ពួក​គេ​បាន​ទទួល​សេរីភាព​ហើយ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាពជា​ទាសករ​មួយ​បែប​ទៀត គឺ​ការ​បន្ត​រស់នៅ​ក្រោម​ក្រឹត្យវិន័យ។ ក្នុង​ខគម្ពីរ​គន្លឹះ​នេះ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​គាត់​ថា “ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ”(កាឡាទី ៥:‌១)។ ព្រះយេស៊ូវ​បាន​រំដោះ​អ្នកជឿ​ទ្រង់ ឲ្យ​រួចពី​ក្រឹត្យវិន័យ​ហើយ ដែល​រាប់បញ្ចូល​ទាំង​ក្រឹត្យវិន័យ​អំពី​ចំណីអាហារ និង​ការ​រាប់​អាន​គ្នា​ជាដើម។ ទោះជាយ៉ាងណា​ក៏ដោយ មនុស្សជា​ច្រើន​នៅតែ​បន្ត​រស់នៅ​ជា​ទាសករ។…

Read article
ថ្នាំសម្រាប់ព្យាបាលអំណួត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
យកគំរូតាមព្រះអង្គ ក្នុងការចិញ្ចឹមកូន

ដោយហេតុ​នោះ​បាន​ជា​ខ្ញុំ​លុតជង្គង់ នៅ​ចំពោះ​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក។ អេភេសូរ ៣:១៤-១៥ បន្ទប់​ដាក់​ឡាន នៅក្នុង​ផ្ទះ​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​កាលពីក្មេង បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ​ជាច្រើន។ នៅពេល​ព្រឹក ថ្ងៃសៅរ៍​មួយ​នោះ ប៉ា​របស់ខ្ញុំ​បាន​យក​ឡាន​គាត់​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បីឲ្យ​យើង​មាន​កន្លែង​សម្រាប់​ជួសជុល​កូនឡាន​ប្រណាំង​ខ្នាត​តូច ដែល​យើង​រើស​បាន។ យើង​បាន​ដាក់​កង់​ថ្មី ហើយ​បាន​ដំឡើង​កញ្ចក់​ផ្លា​ស្ទីក​ខាងមុខ ពីលើ​ឡាន​នោះ។ បន្ទាប់មក ខ្ញុំ​បាន​ប្រញាប់​បើក​កូនឡាន​នោះ​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន តាមផ្លូវ​ចេញពីផ្ទះ ដោយ​ប៉ា​ខ្ញុំ​ជួយ​មើលផ្លូវ​ឲ្យ​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​រំឭក​រឿង​នេះ ខ្ញុំ​មិនគ្រាន់​តែ​បាន​នឹក​ចាំ​អំពី​ការ​ជួសជុល​កូនឡាន​ប្រណាំង​ប៉ុណ្ណោះទេ តែ​ខ្ញុំ​ថែមទាំង​បាន​ចាំ​ថា កាលនោះ ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ដែល​កំពុង​ទទួលការ​បង្រៀន​ពី​ឪពុក​ខ្ញុំ ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​របស់​ទ្រង់ ក្នុង​ជីវិត​ខ្ញុំ ក្នុង​ពេលនោះ​ផង​ដែរ។ មនុស្សជាតិ​ត្រូវ​បាន​ព្រះ​ទ្រង់​បង្កើត​មក តាម​គំរូ​នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ(លោកុប្បត្តិ ១:២៧-២៨)។ ការ​ចិញ្ចឹម​កូន​ ក៏​មាន​ដើមកំណើត​នៅក្នុង​ព្រះអង្គ​ផង​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះវរបិតា​ដែល “គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក”(អេភេសូរ ៣:១៤-១៥)។ ដែល​ឪពុក​ម្តាយ​ទាំងឡាយ​បាន​យក​គំរូ​តាម​ព្រះ ក្នុង​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន​ក្នុង​លោកិយ​នេះ​ជា​យ៉ាងណា ​នោះ​ពួក​គេ​ក៏បាន​បង្ហាញ​ចេញ​នូវ​លក្ខណៈ​សម្បត្តិ ដែល​មិន​មាន​ប្រភព​ក្នុង​ខ្លួន​ពួក​គេ​នោះ​ទេ តែ​នៅក្នុង​ព្រះវរបិតា។ ព្រះអង្គ​ជា​គំរូ​សម្រាប់​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន។ ប៉ា​របស់ខ្ញុំ​មិនល្អ​ឥត​ខ្ចោះ ហើយ​គាត់​មិន​ខុសពី​ឪពុក​ម្តាយ​ដទៃ​ឡើយ។ នៅពេល​ខ្លះ ការ​ចិញ្ចឹម​កូន​របស់​គាត់​ក៏​មាន​កំហុសឆ្គង ដោយ​មិនបាន​ធ្វើតាម​គំរូ​ដែល​មក​ពី​ស្ថានសួគ៌។…

Read article
ជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ

ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨ តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​លោហិត​ព្រះគ្រីស្ទ​បាន​ដក​បាប​របស់​អ្នក​ចេញ ហើយ​ដឹង​ថា ពេល​ព្រះអង្គ​យាង​ត្រឡប់មកវិញ ព្រះអង្គ​នឹង​គ្រប​បាំង​អ្នក ឲ្យ​រួចផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប? ចម្លើយ​នោះ​គឺ : ចូរ​យើង​មាន​ជំនឿ​​លើ​ព្រះគ្រីស្ទ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ បទ​គម្ពីរ​នេះ​បាន​ចែងថា ព្រះអង្គ​នឹង​យាង​មកវិញ ដើម្បី​ជួយ​សង្គ្រោះ អស់អ្នក​ដែល “រង់ចាំ​ព្រះអង្គ​”។ ដូចនេះ តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​ត្រូវ​ពិសោធន៍​នឹង​ការ​អត់ទោស​បាប ពី​ព្រះ ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រៀមខ្លួន​ជួប​ព្រះអង្គ ដោយ​របៀបណា? គឺ​ដោយមាន​ជំនឿ​មក​លើ​ព្រះអង្គ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ ការ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា យើង​ស្រឡាញ់​ព្រះអង្គ ហើយ​ជឿ​ព្រះអង្គ គឺ​ពិតជា​ជឿ​ព្រះអង្គ ដោយ​ជំនឿ​ពិតប្រាកដ​មែន។ ជំនឿ​ក្លែងក្លាយ​គ្រាន់តែ​ចង់​រួចផុត​ពី​ស្ថាននរក តែ​គ្មានចិត្ត​ស្រឡាញ់​ព្រះគ្រីស្ទ​ឡើយ។ ជំនឿ​ប្រភេទ​នេះ មិនបាន​សង្គ្រោះ​នោះ​ទេ។ វា​មិន​នាំឲ្យ​យើង​មានចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ​ឡើយ។ តាមពិត ជំនឿ​ប្រភេទ​នេះ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​ពន្យា​ពេល​យាង​ត្រឡប់មកវិញ ឲ្យបាន​យូរ​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីឲ្យ​ខ្លួន​អាច​សប្បាយ​នឹង​លោកិយ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ជំនឿ​ដែល​ពិតជា​នៅ​ជាប់​ព្រះគ្រីស្ទ ដោយ​ទទួល​ព្រះអង្គ​ជា​សង្គ្រោះ ជា​ព្រះអម្ចាស់ ជា​កំណប់ទ្រព្យ ជា​ក្តី​សង្ឃឹម…

Read article
អំណាចនៃពាក្យសម្តី

មើល អញ​បាន​ដាក់ពាក្យ​របស់​អញ​នៅក្នុង​មាត់​ឯង​ហើយ។ យេរេមា ១:៩ វាគ្មិន​ដែល​មានអំណាច​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ច្រើនតែ​ជា​អ្នកដឹកនាំ ដែល​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។ សូម​យើង​ពិចារណា​អំពី​លោក​ហ្វ្រេ​ឌ្រិ​ក ដូ​ក្លា​ស(Frederick Douglass) ចុះ ព្រោះ​​សន្ទរកថា​ដែល​គាត់​បាន​ថ្លែង​ជា​សាធារណៈ អំពី​ការ​លប់​បំបាត់​របប​ទាសភាព និង​អំពី​សេរីភាព បាន​ជំរុញ​ឲ្យ​មាន​ចលនា​មួយ ដែល​បាន​នាំឲ្យមាន​ការ​បញ្ចប់​របប​ទាសភាព ក្នុង​សហរដ្ឋអាមេរិក។ ចុះបើ​សិន​ជា​គាត់​សម្រេចចិត្ត​នៅ​ស្ងៀម​មិន​និយាយ​អ្វី​សោះ? យើង​រាល់គ្នា​សុទ្ធតែ​មាន​សមត្ថភាព​ប្រើ​ពាក្យ​សម្តី​របស់​យើង ដើម្បី​លើកទឹកចិត្ត និង​ជួយ​អ្នកដទៃ តែ​ការភ័យខ្លាច​មិន​ហ៊ាន​និយាយ​ស្តី អាច​ធ្វើឲ្យ​យើង​មិន​អាច​និយាយ​អ្វី​កើត។ ក្នុង​ពេល​បែប​នោះ ពេលណា​ការភ័យខ្លាច​គ្រប​សង្កត់​យើង យើង​អាច​មើលទៅ​ព្រះអម្ចាស់ ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា និង​ការ​លើកទឹកចិត្ត​មក​ពី​ស្ថានសួគ៌។ កាល​ព្រះ​ទ្រង់​ត្រាស់​ហៅ​លោក​យេរេមា ឲ្យ​ធ្វើជា​ហោរា ដើម្បី​ប្រកាស​ព្រះបន្ទូល​ព្រះអង្គ ភ្លាមៗ​នោះ គាត់​ចាប់ផ្តើម​មានការ​មិន​ទុកចិត្ត​សមត្ថភាព​ខ្លួនឯង។ គាត់​ក៏បាន​ស្រែក​ឡើង​ថា “មើល ទូលបង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូលបង្គំ​ជា​មនុស្សក្មេង​សុទ្ធ”(យេរេមា ១:៦)។ តែ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ការភ័យខ្លាច​របស់​លោក​យេរេមា ក្លាយ​ជា​ឧបសគ្គ​រារាំង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ ឲ្យ​នាំ​ព្រះបន្ទូល​ទៅកាន់​មនុស្ស​មួយ​ជំនាន់ តាមរយៈ​មាត់​របស់​គាត់។ ផ្ទុយទៅវិញ ព្រះអង្គ​បាន​បង្គាប់​លោក​ហោរា​ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយ​និយាយ និង​ធ្វើការ​អ្វី​ដែល​ព្រះអង្គ​បាន​បង្គាប់(ខ.៧)។ ព្រះអង្គ​មិនគ្រាន់​តែ​បាន​មាន​បន្ទូល​បញ្ជាក់​ដល់​លោក​យេរេមា​ប៉ុណ្ណោះទេ តែ​ថែមទាំង​បាន​ប្រទាន​គាត់​នូវ​លទ្ធភាព។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​បាន​ដាក់​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​មាត់​របស់​គាត់​ហើយ(ខ.៩)។ ពេល​ណា​យើង​ទូល​សូម​សួរ​ព្រះអង្គ​ថា តើ​ព្រះអង្គ​សព្វព្រះទ័យ​នឹង​ប្រើប្រាស់​យើង​ដូចម្តេច​ខ្លះ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​លទ្ធភាព ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះអង្គ។…

Read article