2023

You are here:
ការជួលគេឲ្យធ្វើជាមិត្តភក្តិរបស់អ្នក

គេ​ក៏​នឹក​ថា អញ​ធ្វើការ​នឿយហត់ ហើយ​បង្អត់​សេចក្តីល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នកណា? សាស្តា ៤:៨ សម្រាប់​មនុស្សជា​ច្រើន​នៅ​ទូទាំង​ពិភពលោក ការរស់នៅ​កំពុងតែ​មាន​ភាព​ឯកោ​កាន់តែ​ខ្លាំង។ ចំនួន​ប្រជាជន​អាមេរិក ដែល​គ្មាន​មិត្ត​ភក្តិ​បាន​កើនឡើង៤ដង ចាប់តាំងពី​ឆ្នាំ១៩៩០។ នៅ​ប្រទេស​ខ្លះ ក្នុង​ទ្វីបអឺរ៉ុប ចំនួន​មនុស្ស​ឯកោ​បាន​កើនឡើង២០ភាគរយ ហើយ​ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ មនុស្សចាស់​ខ្លះ​បាន​ដាច់ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ ដើម្បីឲ្យ​ខ្លួន​អាច​មាន​មិត្ត​ភក្តិ​នៅក្នុង​ពន្ធ​ធនាគារ។ អ្នកជំនួញ​មួយចំនួន​ក៏បាន​នាំមក​នូវ “ដំណោះស្រាយ” មួយ សម្រាប់​ការ​រាតត្បាត​នៃ​ជំងឺ​ឯកោ​នេះ ដោយ​ឲ្យ​គេ​ជួលមនុស្ស​ម្នាក់​ធ្វើជា​មិត្ត​ភក្តិ។ គេ​ក៏បាន​ជួលមនុស្ស​ឲ្យ​ធ្វើជា​មិត្ត​ភក្តិ ដោយ​បង់ថ្លៃ​ឈ្នួល​ក្នុង​មួយ​ម៉ោង សម្រាប់​ការ​ជួបគ្នា​នៅ​ហាង​កាហ្វេ ដើម្បី​ជជែកគ្នា​លេង ឬ​រួម​ដំណើរ​ជាមួយ​ពួក​គេ​ទៅ​ពិធីជប់លៀង​ជាដើម។ គេ​ក៏បាន​សួរ​អ្នកស៊ីឈ្នួល​ម្នាក់ អំពី​ភ្ញៀវ​របស់​គាត់។ គាត់​ក៏បាន​ឆ្លើយ​ថា ភ្ញៀវ​របស់​គាត់​ជា​មនុស្ស​ឯកោ អាយុ​នៅចន្លោះ៣០ ដល់៤០ឆ្នាំ ជា​អ្នកមាន​ការងារ​ធ្វើ​ច្រើន​ម៉ោង​ពេក ដល់​ថ្នាក់​គ្មាន​ពេល​បង្កើត​មិត្តភាព​ជាមួយ​អ្នកដទៃ។ បទ​គម្ពីរ​សាស្តា​ជំពូក៤ បាន​ពិពណ៌នា អំពី​មនុស្ស​ម្នាក់ ជា​មនុស្ស​ឯកោ ដោយ​គ្មាន​កូនប្រុស ឬ​គ្មាន​បងប្អូន។ “ការ​នឿយ​ហត់​របស់​អ្នកនោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​​ឡើយ ភ្នែក​គេ​ក៏​មិនបាន​ស្កប់ស្កល់​ដោយ​ទ្រព្យសម្បត្តិ​ដែរ”(ខ.៨)។ គេ​ក៏​នឹក​ថា “អញ​ធ្វើការ​នឿយហត់ ហើយ​បង្អត់​សេចក្តីល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នកណា”។ យកល្អ គាត់​គួរតែ​ស្វែងរក​មិត្តភាព​ដែល​នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​របស់​គា​ត៉ ហើយ​ជួយ​គាត់ ក្នុង​ពេល​ដែល​គាត់​មាន​បញ្ហា(ខ.៩-១២)។ ព្រោះ​ទីបំផុត ភាព​ជោគជ័យ ដោយ​គ្មាន​មិត្តភាព “គឺ​គ្មានន័យ​អ្វី​ទេ”(ខ.៨)។…

Read article
ព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង

ដោយសារ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង ហេតុអ្វី​គ្រីស្ទបរិស័ទ​នៅតែ​រងទុក្ខ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បញ្ជាក់​ឡើងវិញ​ថា សូម្បីតែ​សោកនាដកម្ម​ដែល​បាន​កើតឡើង ក៏​ព្រះ​ទ្រង់​បាន​ប្រើ​ដើម្បី​សម្រេច​បំណង​ដ៏​ល្អ ដែល​ទ្រង់​មាន​សម្រាប់​រាស្រ្ត​ព្រះអង្គ។ អត្ថបទ អធិបតេយ្យ​ភាព​ឬ​អំណាច​គ្រប់គ្រង​ទាំងស្រុង​របស់​ព្រះ គឺ​បាន​គ្រប់គ្រង​ពីលើ និង​នៅ​ពីក្រោយ​រឿង​នី​មួយៗ​ដែល​បាន​កើតឡើង។ យើង​ពិបាក​យល់​ទទួល​យក​ការពិត​នេះ ព្រោះ​មានរឿង​ជាច្រើន​បាន​កើតឡើង ចំពោះ​យើង ដែល​ពិតជា​សោកសៅ ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេលណា​យើង​ដឹង​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​គ្រប់គ្រង​ពីលើ ​នៅ​ពីក្រោយ​សោកនាដកម្ម​នីមួយ​នៃ​ជីវិត​យើង នោះ​បញ្ហា​នេះ​មិន​មែន​ជាហេតុ​ផល សម្រាប់​ឲ្យ​យើង​ដាក់​បណ្តាសា​មក​លើ​ភាព​ងងឹត ឬ​គិត​ថា បញ្ហា​នេះ​បាន​បិទបាំង​ពីលើ​សេចក្តីល្អ​របស់​ព្រះ​នោះ​ឡើយ។ ប៉ុន្តែ តាមពិត យើង​ត្រូវ​មាន​ក្តី​សង្ឃឹម និង​ការកម្សាន្ត​ចិត្ត​ដ៏​ធំ​បំផុត ព្រោះ​យើង​ដឹង​ថា ពេលណា​ព្រះ​ទ្រង់​ធ្វើការ​គ្រប់គ្រង​មក​លើ​ចក្រវាល នោះ​នៅ​ចំពោះ​ព្រះនេត្រព្រះ​អង្គ គឺ​គ្មាន​សោកនាដកម្ម​អ្វី​ឡើយ។ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព​គ្រប់គ្រង​មក​លើ​កាលៈទេសៈ​ទាំងអស់​របស់​មនុស្ស បាន​ជា​ព្រះគម្ពីរ​អាច​ចែងថា “គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់”(រ៉ូម ៨:២៨)។ ពេលណា​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង តាម​ព្រះតម្រិះ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ធ្វើជា​កូន​ព្រះអង្គ នោះ​ទោះ​សោកនាដកម្ម​ដែល​យើង​បាន​ជួប​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ នៅ​លើ​ផែនដី ក៏​វា​សុទ្ធតែ​ដើម្បី​ជា​ប្រយោជន៍​យើង ដើម្បី​ជា​ក្តី​អំណរ​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។

Read article
សេចក្តីស្មោះត្រង់នៅពេលអនាគត

អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ។ យេរេមា ៣២:៤២ ម្តាយ​របស់​សារ៉ា​បាន​លាចាក​លោក កាល​សារ៉ា​មាន​អាយុ​តែ១៤ឆ្នាំ។ នាង និង​បងប្អូន​បង្កើត​របស់​នាង ក៏បាន​បាត់បង់​ផ្ទះ​សម្បែង ហើយក៏​បាន​ក្លាយជា​ក្មេង​អនាថា។ ប៉ុន្មាន​ឆ្នាំក្រោយ​មក សារ៉ា​ចង់​ទុក​កេរមរតក ឲ្យ​កូន ដែល​នាង​នឹង​មាននៅ​ពេល​អនាគត ដែល​អាច​បន្ត​ផ្ទេរ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ទៀត។ នាង​ក៏បាន​ខិតខំ​ធ្វើការងារ ដើម្បី​ទិញ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង ដោយ​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​នាង​នូវ​ទីលំនៅ​ពិតប្រាកដ ដែល​នាង​មិនដែល​មាន។ ការ​ខិតខំ​ឲ្យបាន​ផ្ទះ​មួយ​ខ្នង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ គឺជា​សកម្មភាព​ដែល​ធ្វើ​ដោយ​ជំនឿ ចំពោះ​ពេល​អនាគត​ដែល​យើង​មិនទាន់​បានឃើញ។ ព្រះ​ទ្រង់​បាន​បង្គាប់​ហោរា​យេរេមា ឲ្យ​ទិញ​ដី​មួយ​កន្លែង មុន​ពេល​ទីក្រុង​យេ​រូ​សាឡិម​ត្រូវ​កង​ទ័ព​ចក្រភព​បាប៊ីឡូន​ឡោមព័ទ្ធ(យេរេមា ៣២:៦-១២)។ លោក​ហោរា​មិនសូវ​យល់​សេចក្តី​បង្គាប់​របស់​ព្រះអង្គ​ឡើយ។ មិនយូរ​ប៉ុន្មាន ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សត្រូវ​រឹបអូស​យក​ទាំងអស់។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សន្យាចំពោះ​​លោក​យេរេមា​ថា “អញ​បាន​នាំ​អស់ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជនជាតិ​នេះ​យ៉ាងណា អញ​ក៏​នឹង​នាំ​អស់ទាំង​ការដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាងនោះ​ដែរ”(ខ.៤២)។ ការដែល​ព្រះអង្គ​បង្គាប់​ហោរា​យេរេមា​ឲ្យ​ទិញ​ដី​នោះ គឺជា​និមិត្តសញ្ញា​បង្ហាញ​អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ក្នុង​ការ​ស្អាង​ពួក​អ៊ីស្រាអែល​ឡើង​វិញ នៅ​លើទឹក​ដី​របស់​ពួក​គេ។ សូម្បីតែ​នៅក្នុង​ពេល​ដែល​មានការ​វាយប្រហារ​ដ៏​អាក្រក់ ព្រះអង្គ​បាន​សន្យា​រាស្រ្ត​ព្រះអង្គ​ថា សេចក្តី​សុខសាន្ត​នឹង​កើតមាន​ជាថ្មី ដោយ​ពួក​គេ​អាច​ទិញ និង​លក់​ផ្ទះ និង​ដី​ឡើងវិញ(ខ.៤៣-៤៤)។ ថ្ងៃនេះ យើង​អាច​សម្រេចចិត្ត​ដាក់​សេចក្តី​ជំនឿ​របស់​យើង ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ។ ទោះ​យើង​មិនបាន​ឃើញ​ការ​ស្អាង​ឡើងវិញ ក្នុង​គ្រប់​ផ្នែក​ទាំងអស់ នៅ​លើ​ផែនដី​ក៏ដោយ ក៏​យើង​នៅតែ​មានការ​ធានា​ថា…

Read article
មិនភ្លេចសរសើរដំកើងព្រះអង្គ

ខ្ញុំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា។ អេសាយ ៦៣:៧ កាល​ពួក​ជំនុំ​របស់ខ្ញុំ​រួមគ្នា​សង់​អគារ​ដំបូង​បំផុត​របស់​យើង យើង​ក៏បាន​សរសេរ​ពាក្យ​អរព្រះគុណ នៅ​លើ​ជញ្ជាំង និង​កំរាល​ឥដ្ឋ មុន​ពេល​ការសាងសង់​ផ្នែក​ខាងក្នុង​អគារ​បាន​បញ្ចប់។ បើសិនជា​យើង​ដក​ជញ្ជាំង​ម្នាងសិលា​ចេញ​ យើង​នឹង​ឃើញ​ពាក្យ​ពេចន៍ និង​ខគម្ពីរ​ជា​ច្រើន ដែល​ពួក​គេ​បាន​សរសេរ​នៅ​ក្បែរ​សេចក្តី​អធិស្ឋាន ដែល​មាន​ពាក្យ​សរសើរ​ដំកើង​ថា “ព្រះអង្គ​ល្អ​ណាស់!” យើង​បាន​រក្សា​សំណេរ​ទាំងនោះ ទុកជា​ភស្តុតាង​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​បង្ហាញថា ទោះ​យើង​ជួប​បញ្ហា​ប្រឈម​អ្វីក៏ដោយ ព្រះ​ទ្រង់​នៅតែ​មាន​ព្រះទ័យ​សប្បុរស និង​ថែរក្សា​យើង​ជានិច្ច។ យើង​ចាំបាច់​ត្រូវ​ចងចាំ ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង និង​ប្រាប់​អ្នកដទៃ​ឲ្យបាន​ដឹងផង​ដែរ។ គឺ​ដូចដែល​បទ​គម្ពីរ​អេសាយ​បាន​ចែងថា “ខ្ញុំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា ហើយពី​សេចក្តី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់គ្នា”(អេសាយ ៦៣:៧)។ ក្រោយមក ហោរា​អេសាយ​ក៏បាន​រំឭក​អំពី​សេចក្តី​អាណិត ដែល​ព្រះអង្គ​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ ក្នុង​ប្រវត្តិ​សាស្រ្ត ហើយ​ថែមទាំង​បាន​ប្រាប់​ពួក​គេ​ថា “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(ខ.៩)។ ប៉ុន្តែ បើ​អ្នក​បន្ត​អាន​បទ​គម្ពីរ​នេះ​ឲ្យបាន​មួយ​ជំពូក អ្នក​នឹង​កត់សំគាល់​ឃើញថា ពួក​អ៊ីស្រាអែល​បាន​ជួប​បញ្ហា​ម្តង​ទៀត ហើយ​លោក​ហោរា​ចង់​ឲ្យ​ព្រះ​ទ្រង់​ជួយ​ពួក​គេ​សាជាថ្មី។ ការ​នឹក​ចាំ​អំពី​សេចក្តី​សប្បុរស​របស់​ព្រះ ពី​អតីតកាល​អាច​ជួយ​លើកទឹកចិត្ត​យើង ពេលណា​យើង​ជួប​ទុក្ខ​លំបាក។ រដូវ​កាល​ដែល​មាន​បញ្ហា​ប្រឈម​ កើតមាន​ជា​ធម្មតា តែ​ចារិក​លក្ខណៈ​ដ៏​ស្មោះត្រង់​របស់​ព្រះអង្គ មិនដែល​ប្រែប្រួល​ឡើយ។ ពេលណា​យើង​ងាក​បែរមក​រក​ព្រះអង្គ ដោយចិត្ត​ដែល​ដឹងគុណ ដោយ​នឹក​ចាំ​ការអ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ យើង​នឹង​បាន​នឹក​ចាំ​ជាថ្មី​ម្តង​ទៀត​ថា ព្រះអង្គ​តែងតែ​សក្តិ​សមនឹង​ឲ្យ​យើង​សរសើរ​ជានិច្ច។—JAMES BANKS តើ​ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដូចម្តេច​ខ្លះ ដល់​អ្នក…

Read article
គ្មានសេចក្តីស្រឡាញ់ធំជាងនេះ

គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ។ យ៉ូហាន ១៥:១៣ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ មុន​ថ្ងៃ​ដែល​គ្រីស្ទបរិស័ទ​ទូទាំង​ពិភពលោក​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ មាន​ភារវករ​ម្នាក់​បាន​សម្រុកចូល​ទៅ​ក្នុង​ផ្សា​ទំនើប​មួយ ក្នុង​តំបន់​និរតី​នៃ​ប្រទេស​បារាំង ដោយធ្វើ​ការ​បាញ់ប្រហារ បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​បាត់បង់ជីវិត។ បន្ទាប់ពី​មាន​ការ​ចរចា​គ្នា​ជាមួយ​ប៉ូលិស ភារ​វក​រនោះ​ក៏បាន​ដោះលែង​ចំណាត់​ខ្មាំង​ទាំងអស់ ដោយ​ទុក​តែម្នាក់​ប៉ុណ្ណោះ សម្រាប់​ធ្វើជា​ខែល​ការពារ។ លោក​អា​ណូដ បេលត្រេម(Arnaud Beltrame) ជា​មន្រ្តី​ប៉ូលិស បាន​មើលឃើញ​គ្រោះថ្នាក់ ដែល​អាច​កើតមាន​មក​លើ​ចំណាត់​ខ្មាំង​ម្នាក់​នោះ ដូចនេះ គាត់​ក៏បាន​ធ្វើ​រឿង​ដែលគេ​មិន​នឹកស្មាន​ដល់ ដោយ​គាត់​បាន​ស្ម័គ្រចិត្ត ចូល​ទៅ​ធ្វើ​ចំណាប់ខ្មាំង​ជំនួស​ស្រ្តី​នោះ។ ឧក្រិដ្ឋជន​នោះ​ក៏បាន​ដោះលែង​នាង តែ​ក្នុង​ការ​ប្រយុទ្ធ​រយៈពេល​ខ្លី ជា​មួយ​ភារវជន​នោះ លោក​បេលត្រេម ក៏បាន​រង​របួស ហើយ​ក្រោយមក ក៏បាន​បាត់បង់ជីវិត។ អ្នកដឹកនាំ​ពួក​ជំនុំ​ម្នាក់ ដែល​បាន​ស្គាល់​មន្រ្តី​ប៉ូលិស​នោះ ក៏បាន​ចែកចាយ​ថា សេចក្តី​ក្លាហាន​របស់​លោក​បេត្រេម គឺ​បាន​កើត​ចេញពី​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​ ហើយ​គាត់​ក៏បាន​ចង្អុលបង្ហាញ​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ដែល​បាន​ចែងថា “គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ នេះ​ជា​ពាក្យពេចន៍​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​ពួក​សិស្ស​ព្រះអង្គ បន្ទាប់ពី​បាន​សោយ​អាហារ​ជា​លើក​ចុងក្រោយ​ជាមួយ​ពួក​គេ មុន​ពេល​ព្រះអង្គ​សុគត។ ព្រះអង្គ​បាន​ប្រាប់​ពួក​សិស្ស ដែល​ជា​មិត្តសំឡាញ់​ព្រះអង្គ​ថា “នេះ​ជា​សេចក្តី​បញ្ញត្ត​របស់ខ្ញុំ គឺ​ឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​ដល់គ្នា​ទៅវិញទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ”(ខ.១២) ហើយ​អ្នក​ដែល​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង ដើម្បី​អ្នកដទៃ មាន​ក្តី​ស្រឡាញ់​ធំ​បំផុត(ខ.១៣)។…

Read article
ទំនាក់ទំនងដែលផ្សះផ្សា

ចូរ​មានចិត្ត​សប្បុរស​នឹងគ្នា​ទៅវិញទៅមក ព្រមទាំង​មានចិត្ត​ទន់​សន្តោស ហើយ​អត់ទោស​គ្នា ។ អេភេសូរ ៤:៣២ កាលពីក្មេង ខ្ញុំ​មានការ​ប៉ះទង្គិច​ជា​ញឹកញាប់ ជាមួយ​បងស្រី​ខ្ញុំ តែ​មានរឿង​មួយ ដែល​ខ្ញុំ​នៅចាំ​ច្បាស់​បំផុត។ បន្ទាប់ពី​យើង​បាន​ស្រែក​គំហក​ដាក់គ្នា​ទៅវិញទៅមក ដោយ​ពាក្យពេចន៍​ដ៏​ឈឺចាប់ គាត់​ក៏បាន​និយាយ​ពាក្យ​ដែល​ហាក់​ដូចជា​មិន​អាច​អត់ឱន​ឲ្យបាន។ ពេល​ជីដូន​របស់​យើង​បានឃើញ​យើង​ឈ្លោះ​គ្នា​ដូចនេះ គាត់​ក៏បាន​រំឭក​យើង អំពី​ការ​ទទួល​ខុសត្រូវ​របស់​យើង នៅ​ក្នុង​ការ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក យ៉ាង​ដូច​នេះ​ថា “ព្រះ​ទ្រង់ប្រទាន​ចៅ​ឲ្យ​មាន​បងប្អូន​តែ​ពីរ​នាក់។ ចៅ​ត្រូវ​មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា”។ ពេលណា​យើង​ទូល​សូមឲ្យ​ព្រះអង្គ​បំពេញ​យើង​ដោយ​ក្តី​ស្រឡាញ់ និង​ការយោគយល់ ព្រះអង្គ​នឹង​ជួយ​យើង ឲ្យ​ទទួលស្គាល់​ការឈឺចាប់​ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញទៅមក ហើយ​ឲ្យ​អត់ទោស​ឲ្យ​គ្នា​ផង​ដែរ។ យើង​ងាយ​នឹង​បន្ត​មានចិត្ត​ជូរ​ល្វីង និង​កំហឹង​ចំពោះ​គ្នា តែ​ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ពិសោធន៍​នឹង​សន្តិភាព ដែល​អាច​កើតមាន​ទៅ​បាន ពេលណា​យើង​សូម​ព្រះអង្គ​ជួយ​យើង​លះបង់​ចោល​ភាព​ល្វីងជូរចត់ ក្តៅក្រហាយ និង​កំហឹង(អេភេសូរ ៤:៣១)។ យើង​មិន​ត្រូវ​បន្ត​មាន​អារម្មណ៍​អវិជ្ជមាន​ទាំងនេះ​ឡើយ ផ្ទុយទៅវិញ យើង​អាច​មើលទៅ​គំរូ​នៃ​ការ​អត់ទោស​របស់​ព្រះគ្រីស្ទ ដែល​កើត​ចេញពី​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​ព្រះអង្គ ដោយ​ព្យាយាម “មានចិត្ត​សប្បុរស​នឹងគ្នា​ទៅវិញទៅមក ព្រមទាំង​មានចិត្ត​ទន់​សន្តោស ហើយ​អត់ទោស​គ្នា ដូចជា​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ”(ខ.៣២)។ ពេលណា​យើង​មាន​អារម្មណ៍​ថា ពិបាក​អត់ទោស​ឲ្យ​គេ ចូរ​យើង​ពិចារណា អំពី​ព្រះគុណ ដែល​ព្រះអង្គ​ប្រទាន​យើង​ជា​រៀងរាល់ថ្ងៃ។ ទោះ​យើង​នៅ​មានការ​ខ្វះចន្លោះ​ជា​ញឹកញាប់ ក៏​សេចក្តី​មេត្តា​របស់​ព្រះអង្គ មិន​ចេះ​ផុត​ឡើយ(បរិទេវ ៣:២២)។ ព្រះ​ទ្រង់​អាច​ដោះ​ភាព​ល្វីងជូរចត់​ចេញពី​ចិត្ត​យើង…

Read article
ជីវិតដែលឡើងផ្លូវចោទដ៏ពិបាក

សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង តាម​ព្រះហឫទ័យ​ចុះ។ ២សាំ​យ៉ូអែល ១៥:២៦ គ្រីស្ទីណា រ៉ូ​សេ​ទី(Christina Rossetti) ជា​អ្នកនិពន្ធ​បទ​កំណាព្យ និង​ជា​អ្នកនិពន្ធ​អត្ថបទ​សម្រាប់​ប្រកប​ជាមួយ​ព្រះ​ប្រចាំថ្ងៃ។ គាត់​បាន​រក​ឃើញថា គ្មាន​រឿង​ល្អ​ណា​ដែល​បាន​កើតមាន​ដោយ​ងាយ​ៗ សម្រាប់​គាត់​នោះ​ឡើយ។ គាត់​ធ្លាប់​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​មាន​ជំ​ងឺ​ផ្សេងៗ ពេញ​មួយ​ជីវិត​គាត់ ហើយក៏​បាន​ទទួល​រង​ការ​ផ្តាច់​ពាក្យ​៣​លើក។ ទីបំផុត គាត់​ក៏បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ កាល​ស្តេច​ដាវីឌ​មាន​ការ​ទទួលស្គាល់​ពី​ប្រជាជន​អ៊ីស្រាអែល ទ្រង់​ជា​អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ និង​មានជ័យ​ជម្នះ។ តែ​ពេញ​មួយ​ជីវិត​របស់​ស្តេច​ដាវីឌ ទ្រង់​បាន​ជួប​ទុក្ខ​លំបាក​ជាច្រើន។ ក្រោយ​ទ្រង់​បាន​សោយរាជ្យ​ជា​យូរឆ្នាំ បុត្រា​ទ្រង់ និង​ទីប្រឹក្សា​ដែល​ទ្រង់​ទុកចិត្ត និង​ប្រជាជន​ទ្រង់​ជាច្រើន​នាក់ បាន​ទាស់​ប្រឆាំង​នឹង​ទ្រង់(២សាំ​យ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេច​ដាវីឌ​ក៏បាន​នាំ​លោក​អ័បៀថើរ និង​លោក​សា​ដុក​ជា​សង្ឃ និង​ហិប​សញ្ញា​របស់​ព្រះ រត់គេច​ចេញពី​ទីក្រុង​យេ​រូ​សាឡិម(ខ.១៤,២៤)។ ស្តេច​ដាវីឌ​ក៏បាន​ប្រាប់​លោក​សា​ដុក​ថា “ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់ទៅ​ឯ​ទីក្រុង​វិញ​ទៅ បើសិនជា​យើង នឹង​បាន​ប្រកបដោយ​ព្រះគុណ​នៃ​ព្រះយេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មកវិញ ឲ្យបាន​ឃើញ​ទាំង​ហិប​នេះ និង​ទីលំនៅ​របស់​ទ្រង់​ផង”(ខ.២៥)។ ទោះ​ទ្រង់​មិនបាន​ដឹង​ច្បាស់​អំពី​ពេល​អនាគត ទ្រង់​ក៏បាន​ប្រាប់​គេ​ថា បើ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​ស្តេច​ដាវីឌ​ទេ នោះ​សូម​ព្រះអង្គ​ប្រព្រឹត្ត​នឹង​ស្តេច​ដាវីឌ តាម​ព្រះហឫទ័យ​ចុះ”​(ខ.២៦)។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន។ គ្រី​ស្ទី​ណា រ៉ូ​សេ​ទី​ក៏បាន​ទុកចិត្ត​ព្រះ​ផង​ដែរ ហើយ​ជីវិត​របស់​គាត់​ក៏បាន​បញ្ចប់​ដោយមាន​ក្តី​សង្ឃឹម។ វិថី​ជីវិត​របស់​អ្នកជឿ​ព្រះ​អាច​បត់​ចុះ​ឡើងៗ ហើយក៏​ឡើង​ទួល​ដ៏​ពិបាក ឆ្ពោះទៅ​រក​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថានសួគ៌…

Read article
សរសើរដំកើងព្រះ ទាំងទឹកភ្នែក

ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ចូរ​អរព្រះគុណ ដោយ​នឹក​ចាំ​ពី​សេចក្តី​បរិសុទ្ធ​នៃ​ទ្រង់។ ទំនុកដំកើង ៣០:៤ កាល​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​ថែទាំ​​ម្តាយ​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះអង្គ ដែល​ក្នុង​រយៈពេល​៤​ខែ​នេះ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើការ​បម្រើ ជា​អ្នក​ថែ​ទាំ និង​បាន​សូម​ព្រះអង្គ​ជួយ​ខ្ញុំ ឆ្លងកាត់​ដំណាក់​កាល​នៃ​ការ​សោកសង្រេង។ ជា​ញឹក​ញាប់ ខ្ញុំ​ពិបាក​សរសើរ​ដំកើង​ព្រះ ពេល​ដែល​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​អារម្មណ៍​ច្របូកច្របល់។ តែ​ខណៈ​ពេល​ដែល​ម្តាយ​ខ្ញុំ​បាន​ផុតដង្ហើម ខ្ញុំ​បាន​យំ​យ៉ាង​ខ្លាំង ដោយ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​បាន។ ខ្ញុំ​ក៏បាន​អធិស្ឋាន​ខ្សិប​ៗ​ថា “ហា​លេ​លូ​យ៉ា”។ ខ្ញុំ​មាន​អារម្មណ៍​ប្រកាន់ទោស​ខ្លួនឯង ក្នុង​ពេល​ដ៏​សោកសៅ​នោះ រហូតដល់​ប៉ុន្មាន​ឆ្នាំក្រោយ​មក ខ្ញុំ​ក៏បាន​សិក្សា​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៣០ ស៊ីជម្រៅ​ជាង​មុន។ ក្នុង​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ សម្រាប់​ពិធី​សម្ភោទ​ព្រះវិហារ ទ្រង់​បាន​ថ្វាយបង្គំ​ព្រះអម្ចាស់ ដោយសារ​សេចក្តី​មេត្តា និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ(ខ.១-៣)។ ទ្រង់​ក៏បាន​លើកទឹកចិត្ត​អ្នកដទៃ ឲ្យ “សរសើរ​ដំកើង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់”(ខ.៤)។ បន្ទាប់មក ស្តេច​ដាវីឌ​ក៏បាន​ស្វែងយល់​អំពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ រវាង​ទុក្ខ​លំបាក និង​ក្តី​សង្ឃឹម(ខ.៥)។ ទ្រង់​ទទួលស្គាល់​ពេល​សោកសង្រេង និង​ពេល​អរ​សប្បាយ ពេល​សុខសប្បាយ និង​ពេល​ដ៏​តក់ស្លុត(ខ.៦-៧)។ ទ្រង់​បាន​ស្រែក​រក​ជំនួយ​ពី​ព្រះអម្ចាស់ ដោយ​មានទំនុក​ចិត្ត​លើ​ព្រះអង្គ(ខ.៧-១០)។ ការ​សរសើរ​ដំកើង​របស់​ស្តេច​ដាវីឌ បាន​កើតមាន នៅពេល​ដែល​ការ​សោកសង្រេង​បាន​ប្រែក្លាយ​ជា​ការ​ត្រេកអរ(ខ.១១)។ ស្តេច​ដាវីឌ​ក៏បាន​ប្រកាស អំពី​ការ​ប្ដេជ្ញា​ចិត្ត​គ្មាន​ទី​បញ្ចប់ ចំពោះ​ព្រះអម្ចាស់ ដោយ​ទទួលស្គាល់​អាថ៌កំបាំង និង​ភាព​ស្មុគស្មាញ នៃ​ការ​អត់ទ្រាំ​…

Read article
ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង

នោះ​សាំយូអែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ។ ១សាំ​យ៉ូអែល ៣:១០ មាន​លេខ​មិន​ស្គាល់​មួយ​បាន​ទូរស័ព្ទ​មក​ខ្ញុំ។ ជា​ញឹកញាប់ ខ្ញុំ​បាន​ទុកឲ្យ​លេខ​ដែល​មិន​ស្គាល់​ផ្ញើ​សារ​ជា​សម្លេង​វិញ តែ​លើក​នេះ ខ្ញុំ​ក៏បាន​លើក​ទូរស័ព្ទ។ អ្នក​ដែល​បាន​ទូរស័ព្ទ​មក​នោះ ក៏បាន​និយាយ​ពាក្យ​គួរសម ដើម្បី​សុំ​ពេល​ខ្ញុំ​តែ១នាទី ដើម្បី​ចែកចាយ​បទ​គម្ពីរ​ខ្លី​មួយ។ គាត់​ក៏បាន​ដកស្រង់​បទ​គម្ពីរ​វិវរណៈ ២១:៣-៥ ដែល​បាន​ចែង​អំពី​ពេល​ដែល​ព្រះ​ទ្រង់​នឹង​ជូត​ទឹកភ្នែក​ចេញពី​ភ្នែក​យើង។ គាត់​ក៏បាន​និយាយ​អំពី​ព្រះយេស៊ូវ​ថា ព្រះអង្គ​​ប្រទាន​ការធានា និង​ក្តី​សង្ឃឹម​ដល់​យើង។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​ដែរ។ តែ​គាត់​មិន​មានបំណង​ចង់​ផ្សាយដំណឹង​ល្អ​ដល់​ខ្ញុំ​ទេ។ ផ្ទុយទៅវិញ គាត់​គ្រាន់តែ​បាន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជាមួយ​គាត់​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ។ ហើយ​គាត់​ក៏បាន​អធិស្ឋាន​សូមឲ្យ​ព្រះ​ទ្រង់ប្រទាន​ការ​លើកទឹកចិត្ត និង​កម្លាំងដល់​ខ្ញុំ។ ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ត្រាស់​ហៅ ដោយ​សម្លេង​ដ៏​ចម្លែក ក្នុង​ព្រះគម្ពីរ។ កាល​ហោរា​សាំ​យ៉ូអែល​នៅក្មេង ព្រះ​ទ្រង់​បាន​ហៅ​គាត់ នៅពេល​ពាក់កណ្តាល​អាធ្រាត្រ(១សាំ​យ៉ូអែល ៣:៤-១០)។ គាត់​បានឮ​សម្លេង​ព្រះអង្គ​បី​ដង តែ​គាត់​គិតថា លោក​អេ​លី ដែល​ជា​សង្ឃ​ចាស់ជរា កំពុងតែ​ហៅ​គាត់។ លើក​ចុងក្រោយ លោក​សាំ​យ៉ូអែល​ក៏បាន​ធ្វើតាម​ការណែនាំ​របស់​លោក​អេ​លី ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុង​ហៅ​គាត់ ហើយ​គាត់​ក៏បាន​តប​ថា “សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ”(ខ.១០)។ ដូចគ្នា​នេះ​ដែរ ព្រះ​ទ្រង់​ក៏​អាច​មាន​បន្ទូល​ហៅ​យើង នៅពេល​ថ្ងៃ ឬនៅ​ពេលយប់​ផង​ដែរ។ យើង​ចាំបាច់​ត្រូវ​បើក​ចំហ​ចិត្ត…

Read article
ប្រភពនៃអំណាចទាំងអស់

ក្នុង​ពិភពលោក​នេះ គ្មាន​អ្នកដឹកនាំ​ណា​ដែល​បាន​បង្កើត​អំណាច​ដោយខ្លួនឯង​នោះ​ទេ។ អំណាច​របស់​ពួក​គេ គឺ​ទ្រង់​ជា​អ្នក​ប្រទាន​ឲ្យ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា អ្នកមាន​អំណាច​ទាំងអស់​នឹង​ត្រូវ​ទទួលខុសត្រូវ នៅចំពោះមុខ​ស្តេច​លើ​អស់ទាំង​ស្តេច។ អត្ថបទ គ្មាន​អ្នកដឹកនាំ​ណា ក្នុង​ពិភពលោក​នេះ ដែល​មានអំណាច ដោយខ្លួនឯង​នោះ​ទេ លើកលែងតែ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណាច​នោះ​មក​ពួក​គេ ដែល​ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ស្តេច​លើ​អស់ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់។ យើង​មិន​បាន​គិត​អំពី​រឿង​នេះ​ឲ្យ​ដិតដល់​នោះ​ទេ។ នៅ​ថ្ងៃ​ជំនុំជម្រះ ប្រធានាធិបតី​អាមេរិក​នឹង​ទទួលការ​ជំនុំជម្រះ សម្រាប់​ការដឹកនាំ​របស់​ពួក​គេ មិនមែន​ផ្អែក​ទៅលើ​សម្លេង​គាំទ្រ​របស់​ប្រជាជន តែ​នឹង​ត្រូវ​ព្រះគ្រីស្ទ​ជំនុំជម្រះ ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្រោមអំណាច​ព្រះគ្រីស្ទ។ អធិរាជ​នៃ​ចក្រភព​រ៉ូម៉ាំង​ក៏​នឹង​ត្រូវ​សារភាព​នៅចំពោះមុខ​ព្រះគ្រីស្ទ អំពី​របៀប​ដែល​ពួក​គេ​បាន​ដឹកនាំ​ចក្រភព​រ៉ូម៉ាំង ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​គោរព​ពួក​ស្តេច បង់ពន្ធ អធិស្ឋាន​ឲ្យ​ពួក​ស្តេច ហើយ​ចុះចូល​នឹង​រដ្ឋអំណាច ព្រោះ​ព្រះ​ទ្រង់​បាន​ចាត់តាំង​ឲ្យ​ពួក​គេ​មានអំណាច។  

Read article