March 2024

You are here:
ការ​កើត​ជាថ្មី​ក្នុង​ព្រះយេស៊ូវ

យ៉ូហាន ១២:២៣-២៦ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង​។ យ៉ូហាន ១២:២៤ គេ​បានឮ​ល្បី​ថា លោក​លីអូណាដូ ដា វីន​ស៊ី(Leonardo da Vinci) គឺជា​បុរស​ដែល​នាំ​ឲ្យ​មាន​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​សិល្បៈ និង​វិទ្យាសាស្ត្រ​​ជាច្រើន​មុខ​នៅ​អឺរ៉ុប។​ កំរិត​ប្រាជ្ញា​ដ៏​ខ្ពង់ខ្ពស់​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ភាព​ជឿនលឿន នៅ​ក្នុង​មុខ​វិជ្ជា​សិក្សា និង​សិល្បៈ​ជា​ច្រើន​។ ប៉ុន្តែ លោក​លីអូណាដូ​បាន​កត់​ត្រា ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​គាត់​អំពី “គ្រា​វេទនា​របស់​យើង” និង​បាន​ពោល​ទំនួញ​ថា មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែ​ស្លាប់ “ដោយ​មិន​បាន​បន្សល់​ទុក​កេរ​ដំណែល ដែលគេ​នឹង​នៅ​តែ​នឹក​ចាំ”។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិតថា ខ្ញុំ​កំពុង​រៀន​អំពី​របៀប​រស់នៅ​។ ខ្ញុំ​ក៏​កំពុង​រៀន​អំពី​របៀប​ស្លាប់”។ គាត់​ប្រហែល​មិន​បាន​ដឹង​ទេ​ថា គាត់​ហៀប​នឹង​រក​ឃើញ​សេចក្តី​ពិត​។ ការ​រៀន​ស្លាប់ គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិត​។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គ​មាន​បន្ទូល​ថា “បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង”(ខ.២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​សុគត​របស់​ព្រះអង្គ ហើយក៏​បាន​រាប់​បញ្ចូល​ការ​ស្លាប់​របស់​យើង​ផង​ដែរ​ : “អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ…

Read article
ចូរ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សូម​ដោយនូវ​ឈ្មោះខ្ញុំ ហើយ​ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក។ យ៉ូហាន ១៦:២៦-២៧ ចូរ​យើង​កុំ​រំពឹង​ចង់​ឲ្យ​ព្រះរាជបុត្រា​នៃ​ព្រះ ធ្វើ​លើស​ពី​ភារកិច្ច​របស់​ព្រះអង្គ ជា​អង្គ​បុគ្គល​ដែល​នៅ​កណ្តាល​យើង និង​ព្រះ​នោះ​ឡើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​”។ បាន​សេចក្តី​ថា ព្រះអង្គ​នឹង​មិន​នៅ​កណ្តាល​យើង និង​ព្រះវរបិតា ដោយ​ហាក់ដូចជា យើង​មិន​អាច​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់​នោះ​ឡើយ។ តើ​ហេតុអ្វី? ព្រោះ​ព្រះវរបិតា​ស្រឡាញ់​យើង​រាល់គ្នា។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ដាស់តឿន​យើង កុំ​ឲ្យ​គិតថា ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា មិន​សព្វព្រះទ័យ​នឹង​ទទួល​យើង​ដោយ​ផ្ទាល់ ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​នោះ​ឡើយ។ ខ្ញុំ​ប្រើ​ពាក្យ “ដោយ​ផ្ទាល់​” សំដៅ​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​ចង់​មានន័យ ពេល​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក​”។ ជា​ការពិត​ណាស់ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​ចូល​ទៅ​រក​ព្រះវរបិតា​បាន​ឡើយ បើ​មិន​ពឹង​ព្រះ​លោហិត​ព្រះយេស៊ូវ​ទេ​នោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គ​ទូល​អង្វរ​ជំនួស​យើង នៅពេល​សព្វថ្ងៃ​នេះ(រ៉ូម ៨:៣៤…

Read article
សេចក្តី​ស្រឡាញ់ ដែល​នាំ​ឲ្យ​គេ​សរសើរ​ដំកើង​ព្រះ

១ពេត្រុស ២:១១-១២ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ … នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ​។ ១ពេត្រុស ២:១២ ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​លើ​កៅ​អី​ជាប់​ខ្ញុំ ក្នុង​យន្តហោះ បាន​ប្រាប់​ខ្ញុំ​ថា នាងមិន​ជឿ​ព្រះ ហើយ​គាត់​ក៏​គ្មាន​ជំនឿ​សាសនា​ដែរ​។ គាត់​បាន​ផ្លាស់ទី​លំនៅ​ទៅ​ទីក្រុង​មួយ ដែល​មាន​គ្រីស្ទបរិស័ទ​ជា​ច្រើន​រស់នៅ​។ នៅពេល​ដែល​គាត់​បាន​លើក​ឡើង​ថា ភាគ​ច្រើន​នៃ​អ្នក​ជិត​ខាង​របស់​គាត់​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អា​ទិត្យ ខ្ញុំ​ក៏បាន​សួរ​គាត់​អំពី​បទ​ពិសោធន៍​របស់​គាត់ នៅ​ក្នុង​ការ​រស់នៅ​ទីនោះ​។ គាត់​ថា គាត់​មិន​ដឹង​ថា គាត់​អាច​សងគុណ​ពួកគេ​វិញ​ដោយ​របៀបណា​ទេ​។ នៅពេល​ដែល​​គាត់​នាំ​ឪពុក​របស់​គាត់​ជា​ជន​ពិការ ទៅ​រស់នៅ​ជាមួយ​គាត់ ក្នុង​ប្រទេស​នោះ អ្នក​ជិត​ខាង​របស់គាត់​បាន​សង់​ផ្លូវ​សម្រាប់​ឲ្យ​ឪពុក​គាត់​អាច​ជិះ​រទេះរុញ​ចេញ​ចូល​ផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​បរិច្ចាគ​គ្រែ​ពេទ្យ​មួយ​គ្រឿង និង​ថ្នាំ​ពេទ្យ​ដល់​ឪពុក​គាត់។ គាត់​ក៏​បាន​និយាយ​ថា “បើសិន​ជា​ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​សប្បុរស នោះ​មនុស្ស​គ្រប់​គ្នា​គួរតែ​ក្លាយ​ជា​គ្រីស្ទបរិស័ទ”។ នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​គាត់និយាយ! ព្រោះ​ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:‌១៦)។ លោក​ពេត្រុស​បានឮ​ព្រះ​រាជ​បញ្ជា​របស់​ព្រះគ្រីស្ទ បានជា​គាត់​បង្រៀន​គ្រីស្ទបរិស័ទ​ឲ្យ “ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែងណា ដែលគេ​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូចជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១២)។ អ្នក​ជិត​ខាង​យើង​ដែល​មិន​ជឿ​ព្រះយេស៊ូវ ប្រហែល​មិន​យល់​អំពី​ជំនឿ…

Read article
បង្ហាញ​សេចក្តី​ស្រឡាញ់​តាមរយៈ​ការ​ប្រព្រឹត្ត

១យ៉ូហាន ៣:១៦-១៨ ពួក​កូន​តូចៗ អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្តី​ពិត​វិញ​។ ១យ៉ូហាន ៣:‌១៨ តើមាន​កត្តា​អ្វី​ដែល​បណ្តាល​ឲ្យ​នរណា​ម្នាក់ ជួយ​គូរ​ប្រជែង​របស់​ខ្លួន? សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន គឺ​លោក​អាដូលហ្វូ(Adolfo) ក្នុង​រដ្ឋ​វីនខុន​ស៊ីន គាត់​បាន​ឆក់​ឱកាស​លើក​ទឹក​ចិត្ត​ម្ចាស់​ភោជនីយដ្ឋាន​ដទៃ​ទៀត ក្នុង​តំបន់ ឲ្យ​ចេះ​សម្រប​ខ្លួន​នឹង​បទ​បញ្ជា​អំពី​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​។ លោក​អាដូលហ្វូ​បាន​ដឹង​ជាមុន អំពី​បញ្ហា​ប្រឈម ក្នុង​ការ​បន្ត​បើក​ភោជនីយដ្ឋាន ក្នុង​សម័យ​ជំងឺ​កូវីដ​កំពុង​រីក​រាលដាល​។ បន្ទាប់ពី​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អំពើ​សប្បុរស​ធម៌​របស់​ម្ចាស់​អាជីវ​កម្ម​ដទៃ​ទៀត គាត់​ក៏បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ដើម្បី​ទិញ​គូ​ប៉ុន​ដែល​មាន​តម្លៃ​សរុប​ជាង២ពាន់​ដុល្លា ចែក​ឲ្យ​អតិថិជន​របស់​គាត់​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ឲ្យ​ពួក​គេ​ប្រើ​គូ​ប៉ុន​នោះ ទៅ​ទិញ​អាហារ​នៅ​ភោជនីយដ្ឋាន​ដទៃ​ទៀត ក្នុង​តំបន់​ដែល​គាត់​រស់នៅ​។ នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដែល​មិនមែន​តាមរយៈ​ពាក្យ​សម្តី​តែ​ម្យ៉ាង តែ​តាមរយៈ​ការ​ប្រព្រឹត្ត​ផង​ដែរ​។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទបរិស័ទ​ទាំ​ង​អស់​ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ក្នុង​ការ​ប្រព្រឹត្ត ផ្អែក​ទៅលើ​គំរូ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ ដោយ​ស្ម័គ្រ​ព្រះទ័យ​លះបង់​ព្រះ​ជន្ម ដើម្បី​សង្គ្រោះ​មនុស្ស​ជាតិ(១យ៉ូហាន ៣:១៦)។ តាម​បទ​គម្ពីរ​នេះ ការ​លះបង់​ជីវិត​ដើម្បី​បង​ប្អូន​ខ្លួន(ខ.១៦) គឺជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ តាម​គំរូ​ព្រះយេស៊ូវ ដែល​រាប់​បញ្ចូល​ការ​ប្រព្រឹត្ត​ជាក់​ស្តែង​ជា​រៀង​រាល់​ថ្ងៃ ដែល​មាន​ដូចជា​ការ​ចែករំលែក​របស់​ទ្រព្យ​ជាដើម​។ ការ​ស្រឡាញ់​តែ​ពាក្យ​សម្តី​មិន​ទាន់​គ្រប់​គ្រាន់​ទេ សេចក្តី​ស្រឡាញ់​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​មានន័យ(ខ.១៨)។ ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ក្នុង​ការ​ប្រព្រឹត្ត​អាច​មាន​ការ​ពិបាក ព្រោះ​វា​ច្រើនតែ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ផ្ទាល់​ខ្លួន ឬ​ការ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​។ យើង​អាច​បោះ​ជំហាន​ទៅមុខ ដោយ​សេចក្តី​ស្រឡាញ់…

Read article
ជួយ​អ្នក​ដទៃ ដោយ​ជំនួយ​មកពី​ព្រះអង្គ

អេសាយ ៥៨:៦-១២ ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត​។ អេសាយ ៥៨:១០ លោក​អូល ខាសូ(Ole Kassow) ជា​អ្នក​ក្រុង​ខូផិនហេហ្គិន ចូល​ចិត្ត​ជិះកង់​ណាស់​។ នៅពេល​ព្រឹក​មួយ គាត់​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​អង្គុយ​កាន់​ឈើច្រត់ ក្នុង​សួន​ច្បារ​តែ​ម្នាក់ឯង​។ ពេល​នោះ លោក​អូល​ក៏បាន​នឹក​ឃើញ​គំនិត​ដ៏​សាមញ្ញ​មួយ ដោយ​ចង់​ផ្តល់​ឲ្យ​មនុស្ស​ចាស់​នូវ​ក្តី​អំណរ និង​សេរី​ភាព នៅ​ក្នុង​ការ​ជិះកង់​។ ដូច​នេះ នៅ​ថ្ងៃ​ដែល​មាន​មេឃ​ស្រឡះ​ល្អ គាត់​ក៏បាន​ធាក់​ស៊ី​ក្លូ​មក​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ហើយក៏​បាន​ឲ្យ​មនុស្ស​ចាស់​ដែល​ស្នាក់​នៅ​ទីនោះ ជិះ​ស៊ី​ក្លូ​គាត់​ដោយ​ឥត​គិត​ថ្លៃ​។ គាត់​មាន​ការ​សប្បាយ​ចិត្ត​ណាស់ នៅពេល​ដែល​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ និង​មនុស្ស​ចាស់​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ដំណើរ​ដំបូង ដែល​បាន​ជិះ​ស៊ី​ក្លូ​គាត់ ក្នុង​កម្ម​វិធី​ជិះ​ស៊ី​ក្លូ​ដោយ​មិន​ប្រកាន់​អាយុ​។ សព្វថ្ងៃ​នេះ អស់​រយៈ​ពេល​ជាង២០ឆ្នាំ​ហើយ ដែល​ក្តី​ស្រមៃ​របស់​លោក​អូល បាន​ក្លាយ​ជា​ការ​ពិត នៅ​ក្នុង​ការ​ជួយ​មនុស្ស​ចាស់​ឲ្យ​បាន​ជិះ​ស៊ី​ក្លូ​កម្សាន្ត ដោយ​កម្មវិធី​របស់​គាត់​បាន​ក្លាយ​ជា​ព្រះពរ​ដល់​មនុស្ស​ចាស់​ប្រហែល ៥៧៥០០០នាក់ ដែល​បាន​ជិះ​ស៊ី​ក្លូ​ចំនួន២.៥លាន​ជើង​។ តើ​ពួក​គេ​ជិះ​ស៊ី​ក្លូ​ទៅ​កន្លែងណា​ខ្លះ? គឺ​ទៅ​ជួប​មិត្ត​ភក្តិ ទៅ​ញាំ​ការ៉េម និង​ជិះ​លំហែកាយ​តាម​ផ្លូវ​ដែល​មាន​ខ្យល់បក់​លំហើយ​។ អ្នក​ដំណើរ​របស់​គាត់​បាន​និយាយ​ថា ពួកគេ​បាន​គេង​លក់​ស្រួល​ជាង​មុន ញាំ​អាហារ​បាន​ឆ្ងាញ់​ជាង​មុន ហើយក៏​មាន​អារម្មណ៍​មិន​សូវ​ឯកោ​ដូច​មុន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ព្រះបន្ទូល​ដ៏​មានន័យ​របស់​ព្រះអម្ចាស់ ទៅ​កាន់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ អេសាយ ៥៨:១០-១១ ដែល​បាន​ចែងថា “បើ​ឯង​ផ្តល់​សេចក្តី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា…

Read article
ការ​ទុកចិត្ត​ដែល​នាំ​ទៅ​រក​សេចក្តី​អំណរ

ទំនុក​ដំកើង ៤០:១-៥ មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង​។ ទំនុក​ដំកើង ៤០:៤ លីនដា(Linda) បាន​ជួយ​សង្រ្គោះ​សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ រូឌី(Rudy) ដើម្បី​កុំ​ឲ្យ​គេ​ចាក់​ថ្នាំ​សម្លាប់​វា នៅ​កន្លែង​សង្គ្រោះ​សត្វ​ចិញ្ចឹម ហើយ​សត្វ​ឆ្កែ​នោះ​ក៏បាន​រស់នៅ​ជាមួយ​នាង​ជា​រៀង​រហូត​។ រូឌី​តែងតែ​ដេក​នៅ​ក្បែរ​គ្រែ​គេង​របស់​លីនដា យ៉ាង​ស្ងាត់​ស្ងៀម​អស់ អស់​រយៈ​ពេល១០ឆ្នាំ ប៉ុន្តែ ក្រោយមក វា​ស្រាប់តែ​ចាប់​ផ្តើម​លោត​ឡើង​ទៅ​អង្គុយ​ក្បែរ​នាង ហើយ​លិត​មុខ​នាង​។ លីនដា​ក៏បាន​ស្តី​បន្ទោស​ឲ្យ​វា តែ​ជា​រៀង​រាល់​ថ្ងៃ រូឌី​នៅតែ​មាន​អាកប្ប​កិរិយា​ដូច​នេះ​។ លីនដា​ក៏​បាន​និយាយ​ថា “វា​តែង​តែ​លោត​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ ហើយ​លិត​មុខ​ខ្ញុំ រៀង​រាល់​ពេល​ខ្ញុំ​អង្គុយ​ចុះ”។ ខណៈ​ពេល​ដែល​លីដា​មាន​គម្រោង​យករូឌី​ទៅ​សាលា​បង្រៀន​ឆ្កែ​ឲ្យ​ស្តាប់​បង្គាប់​ម្ចាស់ នាង​ក៏បាន​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វីរូឌី​តែង​តែ​លិត​មុខ​នាង នៅ​ត្រង់​ចំណុច​តែ​មួយ នៅ​ត្រង់​ថ្គាម​របស់​នាង​។ លីន​ដា​ក៏​មាន​ការ​សង្ស័យ ហើយក៏​បាន​ទៅ​ជួប​ពេទ្យ​។ ពេទ្យ​ក៏​បាន​រក​ឃើញថា នាង​មាន​ដុំ​សាច់​តូច​ល្អិត​នៅ​ក្នុង​ឆ្អឹង​ថ្គាម​របស់​នាង ដែល​ជា​មហារីក​ឆ្អឹង​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ថា បើសិន​ជា​មិន​បាន​មក​ពិនិត្យ​ឲ្យ​ទាន់​ពេល​វេលា​ទេ នាង​មុខជា​ស្លាប់​មិនខាន​។ លីនដា​បាន​ទុក​ចិត្ត​លើ​សភាវគតិ​របស់​រូឌី ហើយ​នាង​មាន​ការ​សប្បាយ​ចិត្ត ដែល​ការ​ទុកចិត្ត​នេះ​បាន​ជួយ​ឲ្យ​នាង​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ ការ​ទុកចិត្ត​ដ៏​ត្រឹម​ត្រូវ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ជា​ញឹក​ញាប់​ថា មាន​តែ​ព្រះ​ទេ ដែល​យើង​អាច​ទុកចិត្ត​បាន​ទាំងស្រុង ដោយ​គ្មាន​ការសង្ស័យ ហើយ​ការ​ទុកចិត្ត​ព្រះអង្គ​ថែមទាំង​នាំ​ទៅ​រក​ជីវិត និង​ក្តី​អំណរ​។ គឺ​ដូច​បទ​គម្ពីរ​ទំនុក​ដំកើង ៤០:៤ បាន​ចែងថា “មាន​ព​រហើយ អ្នកណា​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីពឹង”។ ពាក្យ​មាន​ពរ…

Read article
យើង​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌

កូល៉ុស ៣:២២-៤:១ ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ដែរ​។ កូល៉ុស ៤:១ ក្រសួង​ការងារ​នៃ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​កាលពី​ឆ្នាំ​២០២២​ថា កម្មករ​អន្តោ​ប្រវេសន៍​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​សិង្ហបុរី ត្រូវតែ​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក យ៉ាង​ហោច​ណាស់ ១ថ្ងៃ ជា​រៀង​រាល់​ខែ ដែល​ថៅកែ​របស់​ខ្លួន​មិន​អាច​បដិសេធន៍ ឬ​មិន​អាច​បង់លុយ​ឲ្យ​ពួកគេ​ធ្វើ​ការ​នៅ​ថ្ងៃឈប់សម្រាក១ថ្ងៃ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ កម្មករ​ទាំងឡាយ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​មិន​មាន​នរណា​ម្នាក់​មើលថែ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​។ ពួកគេ​អាច​ប្រើ​ជម្រើស​ផ្សេង ដើម្បី​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ទទួល​ការ​មើលថែ នៅ​ថ្ងៃ​នោះ តែ​គេ​ពិបាក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ថៅកែ ដែល​មិន​បាន​ឲ្យ​តម្លៃ​មក​លើ​តម្រូវការ​នៃ​ការ​សម្រាក​របស់​កម្មករ​។ ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​យោគ​យល់ មិនមែន​ជា​រឿង​ថ្មី​ទេ​។ សាវ័ក​ប៉ុល​បាន​រស់នៅ​ក្នុង​សម័យ​ដែល​អ្នក​បម្រើ ត្រូវ​គេ​ចាត់​ទុកជា​កម្មសិទ្ធិ​របស់​ចៅហ្វាយ​ខ្លួន​។ តែ​នៅ​ក្នុង​បន្ទាត់​ចុង​ក្រោយ​នៃ​ការ​បង្រៀន​របស់​គាត់ ទៅ​កាន់​ពួក​ជំនុំ អំពី​គ្រួសារ​របស់​គ្រីស្ទបរិស័ទ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ គាត់​មាន​ប្រសាសន៍​ថា ចៅហ្វាយ​ទាំងឡាយ​ត្រូវតែ​ប្រព្រឹត្តិ​ចំពោះ​អ្នក​បម្រើ​ខ្លួន “ដោយ​យុត្តិ​ធម៌”(កូល៉ុស ៤:១)។ ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ “ទុក​ដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស”(៣:២៣) នោះ​គាត់​ក៏បាន​ក្រើន​រំឭក​ចៅហ្វាយ​ទាំង​ឡាយ​ថា ពួកគេ​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ផង​ដែរ(៤:១)។ គោលបំណង​របស់​គាត់ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ​រស់នៅ ដោយ​ការ​ចុះ​ចូល​ព្រះគ្រីស្ទ ធ្វើ​ជា​ព្រះអម្ចាស់​របស់​ពួកគេ​។ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ ទោះ​យើង​ជា​ចៅហ្វាយ​នាយ និយោជក ក្នុង​ផ្ទះ ឬ​ក្នុង​សហគមន៍​ក្តី យើង​អាច​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​យើង…

Read article
ព្រះអង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ

និក្ខមនំ ៣:១១-១៥ ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»។ និក្ខមនំ ៣:១៤ លោក​ជែក(Jack) ជា​សាស្ត្រាចារ្យ​ទស្សន​វិជ្ជា និង​អក្សរ​សាស្រ្ត ដែល​មាន​កំរិត​បញ្ញា​ខ្ពស់​។ កាល​គាត់​មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ប្រកាស​ថា គាត់​ជា​មនុស្ស​ដែល​មិន​ជឿ​ថា​ព្រះ​មាន​ពិតមែន។​ ​ពេល​គាត់​ពេញវ័យ គាត់​មាន​ការ​ការពារ​យ៉ាង​មុតមាំ សម្រាប់ “ជំនឿ​នៃ​មនុស្ស​ដែល​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន”។ មិត្ត​ភក្តិ​ជា​គ្រីស្ទបរិស័ទ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​។ លោក​ជែក​ក៏​បាន​និយាយ​ថា “មនុស្ស​គ្រប់​គ្នា និង​អ្វីៗ​ទាំង​អស់​សុទ្ធតែ​មាន​ជំនឿ​ខុសពី​គាត់”។ ប៉ុន្តែ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរប៊ីប​មាន​លក្ខណៈ​ខុសពី​ស្នាដៃ​អក្សរ​សាស្រ្ត និង​រឿង​ទេវកថា​ផ្សេង​ទៀត​។ ក្នុង​សំណេរ​របស់​គាត់​អំពី​ដំណឹង​ល្អ គាត់​បាន​និយាយ​ថា “បើសិន​ជា​មាន​រឿង​ទេវកថា​ណា​មួយ ​ប្រែ​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​មាន​លក្ខណៈ​ដូច​ព្រះ​គម្ពីរប៊ីប”។ មាន​បទ​គម្ពីរ​មួយ ដែល​មាន​ឥទ្ធិពល​បំផុត​មក​លើ​លោក​ជែក គឺ​និក្ខមនំ ជំពូក៣ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​កំពុង​ត្រាស់ហៅ​លោក​ម៉ូសេ ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ​។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន?”(ខ.១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.‌១៤)។ ខ​គម្ពីរ​នេះ​បាន​បង្កប់​អត្ថន័យ​ដ៏​ស្មុគស្មាញ នៅ​ក្នុង​ពាក្យ និង​ព្រះ​នាម​របស់​ព្រះ តែ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ចាប់​តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នៅ​សម័យ​ក្រោយមក ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ដូច​នេះ អំពី​អង្គ​ទ្រង់​ផង​ដែរ​ថា “មុន​ដែល​លោក​អ័ប្រាហាំ​កើតមក នោះ​មាន​ខ្ញុំ​ហើយ”(យ៉ូហាន ៨:៥៨)។…

Read article
យើង​នឹង​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ។ វិវរណៈ ៣:២១ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ។ តើ​ព្រះបន្ទូល​នេះ មានន័យ​ដូចម្តេច? តើ​យើង​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជាមួយ​ព្រះអង្គ​មែនទេ? នេះ​ជា​ព្រះបន្ទូល​សន្យា ដល់​អស់អ្នក​ដែល​បាន​ឈ្នះ គឺ​អ្នក​ដែល​ខំ​មមុល​ទៅមុខ ដោយ​ជំនឿ ដល់ទី​បញ្ចប់(១យ៉ូហាន ៥:៤) ទោះជា​មាន​ការ​គំរាមកំហែង ពី​ការឈឺចាប់ និង​ការ​ល្បួង​ឲ្យ​សប្បាយ​ក្នុង​អំពើបាប។ ដូចនេះ បើ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ពិតប្រាកដ អ្នក​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​គង់នៅ​លើ​បល្ល័ង្ក​នៃ​ព្រះវរបិតា។ ខ្ញុំ​ជឿ​ថា ពាក្យ “បល្ល័ង្ក​របស់​ព្រះ​” ជា​សញ្ញា​បង្ហាញ​អំពី​សិទ្ធិ និង​អំណាច​សម្រាប់​គ្រប់គ្រង​ចក្រវាល។ ព្រះយេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​នេះឯង។ សាវ័ក​ប៉ុល​មានប្រសាសន៍​ថា ” ដ្បិត​គួរឲ្យ​ទ្រង់​បាន​សោយរាជ្យ ទាស់​តែ​ដាក់​អស់ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោមព្រះបាទ​ទ្រង់ “(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ឲ្យ​យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ គឺ​ព្រះ​កំពុង​សន្យា​ថា យើង​នឹង​មាន​ចំណែក នៅក្នុង​ការគ្រប់គ្រង​មក​លើ​អ្វីៗ​គ្រប់​យ៉ាង។ តើ​នេះ​មិនមែន​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​គិតដល់ ក្នុង​បទ​គម្ពីរ អេភេសូរ ១:២២-២៣ ដែល​ចែងថា “​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំងអស់ នៅ​ក្រោមព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើជា​សិរសា​លើ​គ្រប់​ទាំងអស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់…

Read article
អ្នក​ដឹកនាំ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ

ជន​គណនា ១១:១៦-១៧,២៧-២៩ អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ​។ ជន​គណនា ១១:២៩ កាល​ខ្ញុំ​បាន​ចូល​រួម​ក្រុម​អ្នក​និពន្ធ​សៀវភៅ​កុមារ​គ្រីស្ទបរិស័ទ យើង​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​ផ្សព្វផ្សាយ​សៀវភៅ​ឲ្យ​គ្នា​ទៅ​វិញ​មក​។ អ្នក​ខ្លះ​និយាយ​ថា យើង​មាន​ភាព​ល្ងង់​ខ្លៅ​ណាស់ ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​គូរ​ប្រជែង​ក្នុង​ការ​លក់​សៀវភៅ​។ ប៉ុន្តែ ក្រុម​របស់​យើង​ជា​ក្រុម​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះ និង​លើក​កម្ពស់​សហគមន៍ មិនមែន​ប្រកួត​គ្នា​នោះ​ទេ​។ យើង​មាន​គោលដៅ​ដូច​គ្នា គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​។ យើង​បម្រើ​មហាក្សត្រ​តែមួយ គឺ​ព្រះយេស៊ូវ​។ យើង​បាន​រួបរួម​គ្នា ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះគ្រីស្ទ​។ កាល​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ជ្រើសរើស​ពួក​ចាស់​ទុំ​៧០​នាក់ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ​វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់ឯង​ឡើយ”(ជន​គណនា ១១:១៦-១៧)។ ក្រោយមក លោក​យ៉ូស្វេ​បាន​ឃើញ​ពួក​ចាស់ទុំ​ពីរ​នាក់​កំពុង​ថ្លែង​ទំនាយ ហើយក៏​បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ឃាត់​ឃាំង​ពួកគេ​។ លោក​ម៉ូសេ​ក៏បាន​មាន​ប្រសាសន៍​ថា “តើ​ឯង​ច្រណែន​ជំនួស​អញ​ឬអី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ”(ខ.២៩)។ ព្រះវិញ្ញាណបរិសុទ្ធ​អាច​ប្រទាន​កម្លាំង​យើង ឲ្យ​ជម្នះ​ការ​ល្បួង ដែល​នាំ​ចិត្ត​យើង​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​គ្នា ឬ​ការ​ប្រៀបធៀប​គ្នា ដែល​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​។ ពេលណា​យើង​ទូល​សូម​ព្រះអង្គ​ប្រទាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្តោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​យើង​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ថែម​ទាំង​អាច​សម្រាល​បន្ទុក​របស់​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះអង្គ​ជាមួយ​គ្នា​។—Xochitl Dixon តើ​អ្នក​បាន​រួបរួម​ជាមួយ​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ…

Read article