March 2024

You are here:
យុថ្កា​នៃ​ក្តី​អំណរ

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០ ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។ ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖ “អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​” (ម៉ាថាយ ៥:១១-១២)។ រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។ ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​”…

Read article
ចែកចាយ​ជំនឿ​របស់​អ្នក

កិច្ចការ ១៦:១-១០ សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង​។ កិច្ចការ ១៦:៩ កាលពី​ឆ្នាំ១៧០១ ព្រះវិហារ​នៃ​ប្រទេស​អង់គ្លេស បាន​ផ្តល់​ដង្វាយ​ឧបត្ថម្ភ​ដល់​សមាគមន៍​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដើម្បី​បញ្ជូន​បេសកជន ឲ្យ​ចេញ​ទៅ​ទូ​ទាំង​ពិភពលោក​។ បាវចនា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ​គឺ transiens adiuva nos ជា​ភាសាឡាតាំង​មានន័យថា “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” នេះ​ជា​ពាក្យ​អំពាវនាវ​របស់​ទូត​ព្រះគ្រីស្ទ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ តាំងពី​សតវត្សរ៍ទី១ ដោយ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​បាន​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​របស់​ព្រះអង្គ ទៅ​កាន់​លោកិយ ដែល​កំពុង​ស្រេក​ឃ្លាន​សេចក្តី​សង្គ្រោះ​។ ពាក្យ “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” មាន​ប្រភព​មកពី “ការ​អំពាវនាវ​របស់​ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន” ដូច​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១៦​។ កាល​នោះ សាវ័ក​ប៉ុល និង​ក្រុម​ការងារ​របស់​គាត់​ទើបតែ​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ត្រូអាស នៅ​តាម​បណ្តោយ​ឆ្នេរ​ខាងលិច នៃ​តំបន់​អាស៊ី​តូច(សព្វថ្ងៃ​ជា​ប្រទេស​ទួរគី ខ.៨)។ នៅ​ទីនោះ មាន​យប់​មួយ “ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង”(ខ.៩)។ បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្ដែង​នេះ​ហើយ សាវ័ក​ប៉ុល និង​គូរ​កន​របស់​គាត់​ក៏បាន “រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម”​(ខ.១០)។ ពួកគេ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​អំពាវនាវ​នោះ​។ មិនមែន​មនុស្ស​ទាំង​អស់​សុទ្ធតែ​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ឆ្លង​សមុទ្រ​នោះ​ទេ ប៉ុន្តែ យើង​អាច​ជួយ​ទ្រទ្រង់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​នោះ ដោយ​ការ​អធិស្ឋាន និង​ដង្វាយ​ឧបត្ថម្ភ​។ ហើយ​យើង​ម្នាក់ៗ​សុទ្ធតែ​អាច​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ…

Read article
បន្សល់​ទុក​កេរ​ដំណែល​ដ៏​ស្ថិត​ស្ថេរ

សា​ស្តា ៥:៨-១៥ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់១មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន​។ សា​ស្តា ៥:១៣ កាល​ខ្យល់​ព្យុះ​ដីខ្សាច់ Dust Bowl បាន​បង្ក​វិនាសកម្ម ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​អំឡុង​សម័យ​មហា​វិបត្តិ​សេដ្ឋកិច្ច លោក​ចន មីលបឺន ដេវីស(John Millburn Davis) ជា​អ្នក​ក្រុង​ហៃវ៉ាថា រដ្ឋ​ខេនសាស់ បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​។ ក្នុង​នាម​គាត់​ជា​មហា​សេដ្ឋី​ដែល​គ្មាន​កូន​សម្រាប់​ស្នង​មរតក លោក​ដេវីស​គួរតែ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​គាត់​ទៅ​កាន់​អង្គការ​មនុស្ស​ធម៌ ឬ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ខ្ជះខ្ជាយ​ប្រាក់​ជា​ច្រើន ក្នុង​ការសាងសង់​រូប​ចម្លាក់​របស់​គាត់ និង​ភរិយា​របស់​គាត់​ដែល​បាន​លាចាក​លោក ដាក់​តាំងនៅ​ក្នុង​វិមាន​បញ្ចុះសព​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​ទៅវិញ​។ លោក​ដេវីស​ក៏បាន​ប្រាប់ អ្នក​ស្រីអឺនី ផាល(Ernie Pyle) ដែល​ជា​អ្នក​កាសែត​ថា ប្រជាជន​នៅ​រដ្ឋ​ខេនសាស់​ស្អប់​គាត់​។ ប្រជាជន​ក្នុង​តំបន់​ចង់​ឲ្យ​គាត់​ធ្វើ​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​សាធារណៈ ដែល​មាន​ដូច​ជា​មន្ទីរ​ពេទ្យ កន្លែង​ហែល​ទឹក ឬ​សួន​ច្បារ​ជាដើម​។ តែ​គាត់​គ្រាន់តែ​និយាយ​ប្រាប់​ពួក​គេ​ថា “វា​ជា​លុយ​របស់​ខ្ញុំ ខ្ញុំ​ចង់​យក​វា​ទៅ​ធ្វើ​អ្វី​ ស្រេច​តែ​ខ្ញុំ”។ ស្តេច​សាឡូម៉ូន ជា​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត ក្នុង​សម័យ​ទ្រង់​។ ទ្រង់​បាន​បង្រៀន​ថា “អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ …កាលណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ”(សា​ស្តា ៥:១០-១១)។ ត្រង់​ចំណុច​នេះ ស្តេច​សាឡូម៉ូន​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់…

Read article
មានតែព្រះអង្គទេ អាចបំបាត់ការស្រេកឃ្លាន  

លោកុប្បត្តិ ២៥:២៩-៣៤ សម័យ១យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ ក៏​និយាយ​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”។ លោកុប្បត្តិ ២៥:២៩-៣០ មាន​ពេល​មួយ​គេ​បាន​ដឹក​អាហារ​មាន​តម្លៃ១ពាន់​ដុល្លា ទៅ​កាន់​ម្ចាស់​ផ្ទះ​ម្នាក់ ដែល​អាហារ​នោះ​រួម​មាន បង្គា​ចាំបូ អាហារ​អារ៉ាប់​សាវ៉ាម៉ា សាឡាត់ និង​អាហារ​ថ្លៃៗ​ជា​ច្រើន​ទៀត​។ ប៉ុន្តែ បុរស​នោះ​មិន​មាន​ពិធីជប់លៀង​ទេ​។ តាម​ពិត កូន​ប្រុស​គាត់​អាយុ៦ឆ្នាំ​ជា​អ្នក​បញ្ជាទិញ​អាហារ​ដ៏​ច្រើន​ដូច​នេះ​។ តើ​រឿង​នេះ​បាន​កើត​ឡើង ដោយ​របៀបណា? បុរស​ជា​ឪពុក​បាន​ឲ្យ​កូន​ប្រុស​គាត់​លេង​ទូរស័ព្ទ​របស់​គាត់ មុន​ម៉ោង​ចូល​គេង ហើយ​ក្មេង​ប្រុស​នោះ​ក៏បាន​ប្រើ​ទូរស័ព្ទ​គាត់ បញ្ជា​ទិញ​អាហារ​ថ្លៃៗ​ពី​ភោជនដ្ឋាន​មួយ​ចំនួន​ក្នុង​ទីក្រុង។ គាត់​ក៏បាន​សួរ​កូន​ប្រុស​គាត់​ថា “ហេតុ​អ្វី​កូន​ធ្វើ​ដូច​នេះ?”។ កូន​ប្រុស​គាត់​ដែល​កំពុង​ពួន​នៅ​ក្រោម​ភួយ ក៏​បាន​ឆ្លើយ​ថា “កូន​ឃ្លាន”។ ដូច​នេះ ការ​ឃ្លាន​អាហារ និង​ភាព​មិន​ទាន់​គ្រប់​អាយុ​របស់​ក្មេង​ប្រុស​នេះ បាន​បណ្តាល​ឲ្យ​មាន​ការខាតបង់​ប្រាក់​ជា​ច្រើន​។ ប៉ុន្តែ ការ​ស្រេក​ឃ្លាន​អាហារ​របស់​លោក​អេសាវ បាន​បណ្តាល​ឲ្យ​គាត់ខាតបង់លើសពី១ពាន់​ដុល្លា​។ រឿង​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក២៥ បាន​ចែងថា កាល​គាត់​កំពុង​អស់​កម្លាំង និង​ឃ្លាន​អាហារ គាត់​ក៏បាន​ប្រាប់​ប្អូន​ប្រុស​គាត់​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”(ខ.៣០)។ លោក​យ៉ាកុប​ជា​ប្អូន​ក៏​បាន​ឆ្លើយតប ដោយ​ទាមទារ​លោក​អេសាវ ឲ្យ​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​គាត់(ខ.៣១)។ អំណាច​កូន​ច្បង គឺ​បាន​រាប់​បញ្ចូល​ឋានៈ​ពិសេស​របស់​លោក​អេសាវ ជា​កូន​ច្បង ព្រះពរ​ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន មរតក​សម្រាប់​កូន​ច្បង និង​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ក្នុង​គ្រួសារ​។…

Read article
អំពាវនាវ​ដល់​ព្រះអង្គ ក្នុង​ទុក្ខ​​​វេទនា

ទំនុក​ដំកើង ១១៨:១-៩ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅទី​ធំ​ទូលាយ​។ ទំនុក​ដំកើង ១១៨:៥ កាល​ក្មេង​ស្រី​ជនជាតិ​ស៊ីរី ឈ្មោះ ជីណាន(Jinan) កំពុង​ជាប់​ខ្លួន នៅ​ក្រោម​អគារ​ពីរ​ជាន់ ដែល​បាន​ដួល​រលំ ដោយសារ​គ្រោះ​រញ្ជួយ​ដី នាង​ក៏​បាន​ស្រែកហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រើ​ខ្លួន​នាង ជា​ខែល​ការពារ​ប្អូន​ប្រុស​របស់​នាង ឲ្យ​រួច​ផុត​ពី​កំទេច​ថ្ម​ដែល​ធ្លាក់​នៅ​ជុំ​វិញ​ពួកគេ​។ នាង​ក៏​បាន​ស្រែកហៅ​គេ ដោយ​សម្លេង​ដ៏​សង្វេគ​ថា “សូម​យក​ខ្ញុំ​ចេញពី​កន្លែង​នេះ​។ ទោះ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ក៏​ខ្ញុំ​ព្រម​ដែរ​។ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក”។ ការ​ស្រែក​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ ក្នុង​សេចក្តី​វេទនា គឺជា​រឿង​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ទាំងមូល ដែល​មាន​ដូចជា : “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ”(១១៨:៥)។ យើង​ប្រហែល​មិន​ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ជាប់​ខ្លួន​ក្នុង​អគារ​ដែល​បាក់​ស្រុត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ទេ តែ​យើង​រាល់​គ្នា​សុទ្ធតែ ស្គាល់​ការ​ភ័យ​ខ្លាច ដោយសារ​ការ​ពិនិត្យ​សុខ​ភាព​ឃើញ​មាន​ជំងឺ ទុក្ខ​លំបាក​ផ្នែក​សេដ្ឋកិច្ច ភាព​មិន​ច្បាស់​លាស់​នៃ​ពេល​អនាគត ឬ​ការ​បាត់បង់​ទំនាក់​ទំនងជា​ដើម​។ ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​រំដោះ​យើង​។ ប៉ុន្តែ ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​យើង​បញ្ចុះ​បញ្ចូល​ព្រះអង្គ ឲ្យ​ជួយ​យើង​នោះ​ទេ​។ ព្រះអង្គ​បាន​សន្យា​ថា​នឹង​ឆ្លើយតប ហើយ​ទោះ​ព្រះអង្គ​មិន​រំដោះ​យើង​ឲ្យ​រួចពី​ស្ថានភាព​ដ៏​លំបាក​របស់​យើង​ភ្លាមៗ​ក៏ដោយ ក៏​ព្រះអង្គ​នៅ​តែ​គង់នៅ​ជាមួយ​យើង ហើយ​កាន់​ខាង​យើង​។ ហើយ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​ខ្លាច​គ្រោះ​ថ្នាក់​ណាមួយ ដែល​រាប់​បញ្ចូល​ទាំង​សេចក្តី​ស្លាប់​ផង​ដែរ។ យើង​អាច​ពោល​ឡើង ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជាមួយនឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ…

Read article
មាន​ចិត្ត​ក្លាហាន ក្នុង​ព្រះគ្រីស្ទ

នាងអេសធើរ ៤:១០-១៧ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ​។ នាងអេសធើរ ៤:១៦ នៅ​ជិត​ដើម​ដំបូង​នៃ​សតវត្សរ៍ទី១៩ អ្នក​ស្រី​ម៉ារី មែគដូវែល(Mary McDowell) កំពុង​រស់នៅ​ក្នុង​តំបន់ ដែល​មាន​ភាព​ខុស​គ្នា​ស្រឡះ ពី​កន្លែង​ពិឃាត​សត្វ​ចិញ្ចឹម​យក​សាច់​ដ៏​សាហាវ​ព្រៃ​ផ្សៃ ក្នុង​ទីក្រុង​ឈីកាហ្គោ​។ ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ចម្ងាយតែ៣០គីឡូម៉ែត្រ​ពី​កន្លែង​នោះ តែ​គាត់​បាន​ដឹង​តិចតួច អំពី​ស្ថានភាព​នៃ​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​កម្មករ ដែល​ធ្វើ​ការ​នៅ​កន្លែង​នោះ ដែល​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​កូដកម្ម​។ បន្ទាប់ពី​គាត់​បាន​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កំពុង​ជួប​ប្រទះ គាត់​ក៏​បាន​ផ្លាស់ទី​លំនៅ​ទៅ​រស់នៅ​ក្នុង​ចំណោម​ពួកគេ ដោយ​ជួយ​លើក​កម្ពស់​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ពួកគេ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​។ គាត់​ក៏​បាន​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ ដោយ​បាន​បង្រៀន​ក្មេងៗ​ក្នុង​សាលា​រៀន នៅ​ខាង​ក្រោម​ហាង​លក់​ទំនិញ​តូច​មួយ​ផង​ដែរ​។ ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ស្ថានភាព​នៃ​ការ​រស់នៅ​ល្អ​ប្រសើរ​ជាង​មុន ទោះ​ខ្លួន​មិន​បាន​ទទួល​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ក៏​ជា​ការ​អ្វី​ដែល​នាងអេសធើរ​បាន​ធ្វើ​ផង​ដែរ​។ នាង​បាន​ក្លាយ​ជា​មហាក្សត្រី​របស់​ចក្រភព​ពើស៊ី(នាងអេសធើរ ២:១៧) ហើយ​មាន​ឯកសិទ្ធិ​ខុសពី​ប្រជាជន​អ៊ីស្រាអែល​របស់​នាង ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ក្នុង​ការ​និរទេស នៅ​ទូ​ទាំង​ចក្រភព​ពើស៊ី​។ តែ​នាង​បាន​ទទួលយក​បុព្វ​ហេតុ​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​ចក្រភព​ពើស៊ី និង​បាន​ប្រថុយ​ជីវិត ដើម្បី​ពួកគេ​ផង​ដែរ ដោយ​ថ្លែង​ថា “ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ”(៤:‌១៦)។ នាង​អាច​បន្ត​នៅ​ស្ងៀម ព្រោះ​ស្តេច​ដែល​ជា​ព្រះ​ស្វាមី​របស់​នាង មិន​បាន​ដឹង​ថា នាង​ជា​ជនជាតិ​យូដា​នោះ​ទេ(២:១១)។ ប៉ុន្តែ នាង​បាន​សម្រេច​ចិត្ត​ថា នាង​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​អង្វរ​របស់​សាច់​ញាតិ​របស់​នាង​បានជា​នាង​ធ្វើ​នូវ​រឿង​ដ៏​ក្លាហាន ដើម្បី​បើក​បង្ហាញ​ផែនការ​អាក្រក់ ដែលគេ​បាន​បង្កើត ដើម្បី​សម្លាប់​ជនជាតិ​យូដា​ឲ្យ​ផុតពូជ​។…

Read article
ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ជីវិត

សា​ស្តា ៩:៧-១០ ដូច្នេះ ចូរ​ទៅចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក​រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ​។ សា​ស្តា ៩:៧ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​ប្រលោមលោក ដែល​និយាយ​អំពី​ស្រ្តី​ម្នាក់ ឈ្មោះ​នី​កូឡា(Nicola) ដែល​បាន​បដិសេធន៍​មិន​ព្រម​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​។ នៅពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​បង្ខំ​គាត់​ ឲ្យ​ទទួល​ស្គាល់​ការ​ពិត គាត់​ក៏​បាន​ប្រាប់​ពី​មូល​ហេតុ​។ គាត់​ប្រាប់​ពួក​គេ​ថា គាត់​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ជីវិត​គាត់​។ គាត់​ថា គាត់​បាន​ចាប់​កំណើត នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ គាត់​មាន​ទេព​កោសល្យ តែ​គាត់​មិន​បាន​ប្រើ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ គាត់​មាន​ភាព​ខ្ជិល​ច្រអូស ហើយ​មិន​ដែល​បាន​ធ្វើ​អ្វី​ជាដុំ​កំភួន​ទេ​។ ពេល​ដែល​គាត់​ដឹង​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​មាន​អារម្មណ៍​ថា គាត់​សម្រេច​បាន​សមិទ្ធផល​តិចតួច ហើយ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​ចង់​ទទួល​ស្គាល់​ការ​ពិត​។ កាល​នោះ ខ្ញុំ​ក៏​កំពុង​អាន​កណ្ឌ​គម្ពីរ​សា​ស្តា​ផង​ដែរ ហើយ​ក៏​បាន​រក​ឃើញ​ភាព​ផ្ទុយ​គ្នា​។ ព្រះអម្ចាស់​ដែល​ជា​គ្រូ​ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា មិន​អនុញ្ញាត​ឲ្យ​យើង​ជៀស​វាង​ការ​ពិត​នៃ​សេចក្តី​ស្លាប់​ឡើយ បានជា​ទ្រង់​មាន​បន្ទូល​ថា “នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ”(៩:១០)។ ហើយ​ការ​នេះ​ពិបាក​នឹង​ឲ្យ​យើង​ប្រឈម​មុខ​ដាក់(ខ.២) តែ​វា​អាច​នាំ​​យើង​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​ដែល​យើង​កំពុង​មាន(ខ.៤) ដោយ​ពិត​ជា​អរ​សប្បាយ​នឹង​អាហារ និង​ក្រុម​គ្រួសារ​យើង(ខ.៧-៩) និង​ធ្វើ​ការងារ​អស់ពី​ចិត្ត​(ខ.១០) ហើយ​ធ្វើ​ការ​វិនិយោគ និង​ហ៊ាន​ប្រថុយ​(១១:១,៦) ហើយ​ធ្វើ​រឿង​ទាំង​អស់​នោះ នៅ​ចំពោះ​ព្រះ ដែល​នឹង​ជំនុំជម្រះ​យើង នៅ​ថ្ងៃ​ណាមួយ(ខ.៩ ១២:១៣-១៤)។ មិត្ត​ភក្តិ​របស់​នី​កូឡា​ក៏​បាន​ចង្អុល​បង្ហាញ​ដល់​នាង​ថា ភាព​ស្មោះ​ត្រង់…

Read article
សង្រ្គាម​នៃ​ការ​រំឭក​ខ្លួនឯង

តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯសេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២១-២២ ការ​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ព្រះ ស្ថិត​ក្នុងចំណោម​ខ្មាំងសត្រូវ​ធំ​បំផុត​របស់​ក្តី​សង្ឃឹម។ ការ​រំឭក​អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ ជា​កិច្ចការ​ដ៏​ប្រសើរ។ សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​សុទ្ធតែ​បាន​មានប្រសាសន៍​ថា ពួក​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ ក៏ដោយ​សារ​មូលហេតុ​នេះ​ផង​ដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។ ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ជំនួយ​សំខាន់​​ជាងគេ ក្នុង​ការ​រំឭក​យើង នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា អ្នក​គួរតែ​ចាំ​ទទួលការ​រំឭក​ជានិច្ច​នោះ​ឡើយ។ អ្នកមាន​ការទទួលខុសត្រូវ នៅក្នុង​ការ​រំឭក​ខ្លួនឯង។ ហើយ​មនុស្ស​ទីមួយ ដែល​ត្រូវការ​ការ​រំឭក​ពី​អ្នក គឺជា​ខ្លួន​អ្នក។ គំនិត​របស់​មនុស្ស​មានអំណាច​ដ៏​អស្ចារ្យ ដែល​អាច​និយាយ​មកកាន់​ខ្លួនឯង ដោយ​ប្រើការ​រំឭក។ គំនិត​របស់​យើង​អាច​នឹក​ចាំ គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​” (បរិទេវ ៣:២១-២២)។ បើ​យើង​មិន​រំឭក​ខ្លួនឯង អំពីអ្វី​ដែល​ព្រះ​មាន​បន្ទូល អំពី​អង្គ​ទ្រង់ និង​អំពី​យើង នោះ​យើង​នឹង​មាន​ភាព​ខ្សោះ​ល្វើយ។ ខ្ញុំ​បានដឹង​អំពី​បញ្ហា​នេះ តាមរយៈ​បទពិសោធន៍​ដ៏​ឈឺចាប់។ ចូរ​យើង​កុំ​ជាប់ផុង​នៅក្នុង​ភក់​ដ៏​ជ្រៅ…

Read article
ព្រះអម្ចាស់​បាន​បង្កើត​ពួកវា​ទាំង​អស់

ទំនុក​ដំកើង ១០៤:២៤-៣៥ ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា​។ ទំនុក​ដំកើង ១០៤:២៤ ថ្ងៃ​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូល​មើល​សួន​ត្រី​ក្រោម​ទឹក នៅ​ឆ្នេរ​មុនតេរេយ ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​។ ហ្សាវា​ក៏​បាន​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន ពេល​យើង​ដើរ​ចូល​ទៅ​ក្នុង​សួន​ត្រី​នោះ​។ គាត់​ចង្អុល​ទៅ​រក​សត្វ​ត្រី​បាឡែន​មាន​បូក​ខ្នង ដែល​ខ្លួន​វា​លាត​សន្ធឹង​ពី​លើ​ពី​ដាន​កញ្ចក់ ដែល​នៅ​ពីលើ​យើង​។ គាត់​លាន់​មាត់​ថា “វា​ពិតជា​ធំ​ណាស់!” គាត់​បន្ត​បើក​ភ្នែក​ធំ ដោយ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​ដែល​យើង​ដើរ​ទស្សនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។ យើង​អស់​សំណើច ពេល​ដែល​យើង​បាន​ឃើញ​សត្វ​ភេ​មុជ​ទឹក​ចុះ​ឡើង​ធ្វើ​ឲ្យ​ទឹក​បាចសាច ក្នុង​ពេល​ពួកវា​ស៊ី​ចំណី​។ យើង​ឈរ​ដោយ​ភាព​ស្ងប់​ស្ងាត់ នៅ​ពីមុខ​បង្អួច​កញ្ចក់​ធំ​មួយ​របស់​សួន​ត្រី ដោយ​ការ​ជក់​ចិត្ត​ចំពោះ​សត្វ​ពពុះ​សមុទ្រ ដែល​កំពុង​រេរាំ ក្នុង​ទឹក​សមុទ្រ​ពណ៌​ខៀវ​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ព្រះអង្គ​បាន​បង្កើត​សត្វ​ទាំង​អស់​ក្នុង​មហា​សមុទ្រ ដូច​ដែល​ព្រះអង្គ​បាន​បង្កើត​ប៉ា និង​កូន​ផង​ដែរ”។ គាត់​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់”។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៤ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ការ​បង្កើត​ជា​បរិបូរ​របស់​ព្រះអម្ចាស់ ហើយ​គាត់​ក៏បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា”(ខ.២៤)។ គាត់​ប្រកាស​ថា “នុ៎ះន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ខ.២៥)។…

Read article
របៀប​បម្រើ​ចៅហ្វាយនាយ​ចិត្តអាក្រក់

ទាំង​បំរើ​ដោយ​អំណរ ដូចជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិនមែន​ដូចជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី។ អេភេសូរ ៦:៧-៨ សូម​ពិចារណា អំពី​ចំណុច​ទាំង៥ ដែល​មាន​ចែង​បទ​គម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទង​នឹង​ការងារ​របស់​អ្នក ដូចតទៅ ៖ ១) ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​យក​ព្រះអម្ចាស់​ជាទី១ នេះ​ជារ​បៀ​បនៃ​ការរស់នៅ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ជាមួយនឹង​របៀប​ដែល​យើង​រស់នៅ​ជា​ធម្មតា។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ការងារ​ទាំងអស់​ដែល​យើង​ធ្វើ គឺ​យើង​គួរតែ​ធ្វើឡើង​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​ចៅហ្វាយនាយ ដែល​ជា​មនុស្ស​នោះ​ទេ។ គឺ​ធ្វើការ​បម្រើ ដោយ​ឆន្ទះ​ដ៏​ល្អ “ដូចជា​បម្រើ​ដល់​ព្រះអម្ចាស់ មិនមែន​ដូចជា​បម្រើ​មនុស្ស​”។ បាន​សេចក្តី​ថា យើង​ត្រូវ​គិតដល់​ព្រះអម្ចាស់ នៅក្នុង​កិច្ចការ​អ្វី​ដែល​យើង​កំពុង​ធ្វើ នៅកន្លែង​ធ្វើការ។ យើង​ត្រូវ​សួរ​ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀបណា? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ នៅពេល​ណា? តើ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ឲ្យ​ធ្វើ​កិច្ចការ​នេះ​ទេ? តើ​កិច្ចការ​នេះ​នឹង​មានផល​ប៉ះពាល់​អ្វីខ្លះ មក​លើ​ព្រះ​កិត្តិនាម​ព្រះអម្ចាស់? អាច​និយាយ​ម្យ៉ាងទៀត​ថា ការរស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មានន័យថា យើង​រស់នៅ និង​ធ្វើការ ដោយ​យក​ព្រះអម្ចាស់​ជាទី១។ ២) ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​មនុស្ស​ល្អ ការរស់នៅ​ដែល​យក​ព្រះ​ជាទី​មួយ គឺ​មានន័យថា…

Read article