August 2024

You are here:
ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល

២សាំយ៉ូអែល ២៣:៨-១២ លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយដៃ​។ ២សាំយ៉ូអែល ២៣:‌១០ កាល​អ្នក​ស្រី ចូនី អេរីកសិន តាដា(Joni Eareckson Tada) ចែកចាយ​អំពី​មិត្ត​ភក្តិ​របស់​គាត់​ឈ្មោះ រីកា(Rika) គាត់​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ជំនឿ​របស់​អ្នក​ស្រី​រីកា ដែល​មាន​ភាព​ស៊ី​ជម្រៅ និង​មាន​ការ​ល្បងល ហើយ​បាន​និយាយ​អំពី​ការ​ស៊ូ​ទ្រាំ​ដែល​អ្នក​ស្រី​រីកា​មាន ខណៈ​ពេល​ដែល​គាត់​កំពុង​រស់នៅ ដោយ​មាន​ជំងឺ​រ៉ាំរ៉ៃ​។ អ្នក​ស្រី​រីកា​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​លើ​គ្រែ ជាង១៥ឆ្នាំ​ហើយ ដោយ​មិន​អាច​ក្រោក​មើល​ដួង​ច័ន្ទ​រះ នៅ​មាត់​បង្អួច​ដ៏​តូច​របស់​បន្ទប់​គាត់​បាន​ទេ​។ ប៉ុន្តែ គាត់​មិន​បាន​អស់​សង្ឃឹម​ឡើយ ព្រោះ​គាត់​បាន​ទុកចិត្ត​ព្រះ គាត់​បាន​អាន និង​រៀន​ព្រះ​គម្ពីរ ហើយ​គាត់​បាន​រៀប​រាប់​ថា នេះ​ជា​របៀប​ដែល​គាត់​ឈរ​មាំ ក្នុង​អំឡុង​ពេល​ដែល​គាត់​តយុទ្ធ​ក្នុង​សង្គ្រាម​ដ៏​សាហាវ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​។ ទី​បន្ទាល់​នៃ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ស្រី​រីកា បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ចូនី​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​លោក​អេលាសារ ជា​ទាហាន​ដ៏​អង់អាច​ដែល​មិន​ព្រម​រត់​គេច​ពី​ពួក​ភីលីស្ទីន ក្នុង​សម័យ​ស្តេច​ដាវីឌ​។ គាត់​មិន​បាន​រត់​ជា​មួយ​ពួក​ទាហាន​ដែល​កំពុង​បាក់ទ័ព​នោះ​ទេ ផ្ទុយ​ទៅវិញ​គាត់​បាន “ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ”(២សាំយូអែល ២៣:១០)។ “ព្រះយេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យជំនះ​យ៉ាង​ធំ” ដោយ​ព្រះ​ចេស្តា​ព្រះអង្គ(ខ.១០)។ អ្នក​ស្រី​ចូនី​បាន​សង្កេត​ឃើញថា ដែល​លោក​អេលាសារ​បាន​កាន់​ដាវ​របស់​គាត់​ជាប់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ជា​យ៉ាងណា នោះ​អ្នក​ស្រី​រីកា​ក៏​បាន​ប្រកាន់​ខ្ជាប់​នូវ​ដាវ​នៃ​ព្រះ​វិញ្ញាណ ដែល​ជា​ព្រះបន្ទូល​ព្រះ​ផង​ដែរ(អេភេសូរ ៦:១៧)។ ហើយ​គាត់​រក​ឃើញ​កម្លាំង ក្នុង​ព្រះអង្គ ដើម្បី​បន្ត​រស់នៅ​ថ្វាយ​ព្រះអង្គ​។…

Read article
បង្ហាញ​សេចក្តី​ស្រឡាញ់​ក្នុង​ការ​ប្រព្រឹត្ត

ហេព្រើរ ១៣:១៥-២១ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ​។ ហេព្រើរ ១៣:១៦ ស្រ្តី​មេម៉ាយ​ម្នាក់ ជា​អ្នក​ជិត​ខាង​របស់​សុភាព​បុរស​វ័យ​ចំណាស់​ម្នាក់ ជាង៥ឆ្នាំមក​ហើយ​។ ថ្ងៃ​មួយ បុរស​នោះ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខុមាល​ភាព​របស់​នាង ក៏​បាន​ចុច​កណ្ដឹង​ទ្វារ​ផ្ទះ​នាង​។ គាត់​​ក៏បាន​ប្រាប់​នាង​ថា “ខ្ញុំ​មិន​បាន​ឃើញ​អ្នក ជិត​មួយ​សប្តាហ៍​ហើយ​។ ខ្ញុំ​គ្រាន់តែ​ចង់​មក​មើល អ្នក​មាន​សុខ​ទុក្ខ​យ៉ាងណា​ដែរ”។ ការ​ដែល​គាត់​ចង់​ដឹងពី​សុខ​ទុក្ខ​របស់​នាង គឺ​បាន​លើក​ទឹក​ចិត្ត​នាង​ណាស់​។ នាង​បាន​បាត់បង់​ឪពុក​តាំងពី​ក្មេង ដូច​នេះ នាង​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា មាន​បុរស​ចិត្ត​ល្អ​ម្នាក់​ព្រួយ​បារម្ភ​អំពី​នាង និង​ក្រុម​គ្រួសារ​របស់​នាង​។ ពេលណា​យើង​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​មិន​ចង់​បាន​ការ​តប​ស្នង ឬ​មិនមែន​ដើម្បី​ឲ្យ​គេ​សរសើរ​យើង នោះ​មានន័យថា យើង​កំពុង​បម្រើ​អ្នក​ដទៃ ដោយ​នាំ​ឲ្យ​ពួក​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​ត្រូវ “ថ្វាយ​ពាក្យ​សរសើរ ដោយសារ​ទ្រង់ ទុកជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់” (ហេព្រើរ ១៣:១៥)។ បន្ទាប់មក កណ្ឌ​គម្ពីរ​ហេព្រើរ​ក៏បាន​បង្គាប់​ពួកគេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​ក្នុង​ការ​រស់នៅ ដោយ​មិន “ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ”(ខ.១៦)។ ការ​ថ្វាយបង្គំ​ព្រះយេស៊ូវ ដោយ​ថ្លែង​ព្រះ​នាម​ព្រះអង្គ គឺជា​ដង្វាយ​ដែល​យើង​ត្រូវ​ថ្វាយ​ដោយ​អំណរ និង​ជា​ឯកសិទ្ធិ​ដែល​យើង​ម្នាក់ៗ​មាន​។ ប៉ុន្តែ យើង​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​ដល់​ព្រះអម្ចាស់​បាន នៅ​ពេលណា​យើង​មាន​សេចក្តី​ស្រឡាញ់​ដូច​ព្រះយេស៊ូវ​។…

Read article
ការ​សារភាព​ឲ្យ​ជ្រះ​ស្រឡះ

យ៉ាកុប ៥:១៣-១៦ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ យ៉ាកុប ៥:១៦ មនុស្ស​មួយ​ចំនួន បាន​ជួល​បុរស​ម្នាក់​ឲ្យ​ស្តាប់​រឿង​អាថ៌កំបាំង​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ជិត​ស្លាប់ ដោយ​បង់​ប្រាក់​ឲ្យ​គាត់ ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​ពួកគេ ដើម្បី​បើក​បង្ហាញ​រឿង​អាថ៌កំបាំង​ដែល​ពួកគេ​មិន​ដែល​ចែក​ចាយ កាល​ពួក​គេ​នៅ​រស់​។ បុរស​នោះ​គឺជា​អ្នក​ឡើង​និយាយ​ខុសពី​ធម្មតា អំពី​ប្រវត្តិ​របស់​អ្នក​ស្លាប់  ក្នុង​ពិធី​បុណ្យសព​។ ពេលណា​មាន​សាច់​ញាតិ​ចាប់​ផ្តើម​ប្រកែក​ជាមួយ​គាត់ គាត់​ប្រាប់​ពួកគេ​ឲ្យ​អង្គុយ​ចុះ​។ គាត់​ធ្លាប់​ឈរ​បក​ស្រាយ អំពី​របៀប​ដែល​សព​កំពុង​ដេក​ក្នុង​ក្តាម​ឈូស​នោះ ធ្លាប់​បាន​ឈ្នះ​ឆ្នោត តែ​មិន​ដែល​ប្រាប់​នរណា​ម្នាក់​ឲ្យ​ដឹង​សោះ អស់​ជា​ច្រើន​ទសវត្សរ៍ ដោយ​ធ្វើ​ឲ្យ​គេ​គិត​ស្មានថា គាត់​ជា​អ្នក​ជំនួញ​ដែល​ជោគជ័យ​។ មាន​ពេល​ជា​ច្រើនដង ដែល​បុរស​នោះ បាន​សារភាព​ជំនួស​អ្នក​ស្លាប់ អំពី​អំពើ​ផិត​ក្បត់​របស់​គាត់ ឲ្យ​ប្រពន្ធ​គាត់​បាន​ដឹង​។ គេ​ប្រហែល​ជា​ឆ្ងល់​ថា ទង្វើ​របស់​បុរស​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ ឬ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ល្អ​នោះ​ទេ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចិត្ត​ស្រេក​ឃ្លាន ចង់​លាង​ជម្រះ​កំហុស​ដែល​ខ្លួន​មាន​ពី​អតីត​កាល មុន​ពេល​ពួកគេ​ស្លាប់​។ ការ​ឲ្យ​អ្នក​ដទៃ​សារភាព​កំហុស​ជំនួស​យើង(ជា​ពិសេស​បន្ទាប់ពី​យើង​បាន​ស្លាប់) ជា​ទង្វើ​ដែល​គ្មាន​ប្រយោជន៍ និង​មាន​ហានិភ័យ នៅ​ក្នុង​ការ​បើក​បង្ហាញ​អាថ៌កំបាំង​របស់​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ពិត​ដ៏​ស៊ី​ជម្រៅ ដែល​ថា យើង​ចាំបាច់​ត្រូវ​សារភាព​កំហុស ដើម្បី​ដោះ​បន្ទុក​ចេញ​ពី​ខ្លួន​យើង​។ ការ​សារភាព​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​យើង ជ្រះ​ស្អាត​រួច​ផុត​ពី​ការ​អ្វី​ដែល​យើង​បាន​លាក់​កំបាំង និង​បាន​បណ្តោយ​ឲ្យ​វា​រីក​ធំឡើង​។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​យើង​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បានជា​ចុះ”(៥:១៦)។…

Read article
សម្លេង​ដែល​យើង​អាច​ទុកចិត្ត

សុភាសិត ២:១-៦,៩-១៥ គំនិត​វាងវៃ​នឹង​ការពារ​ឯង ហើយ​យោបល់​នឹង​ថែរក្សា​ឯង​។ សុភាសិត ២:‌១១ មាន​ពេល​មួយ លោក​ខេវិន រូស(Kevin Roose) ជា​អ្នក​សរសេរ​ព័ត៌មាន ឲ្យ​កាសែត​ញូយ៉ក ថែម បាន​ធ្វើ​តេស្ដ​ប្រព័ន្ធ​ស្វែង​រក​ព័ត៌មាន ដែល​ដំណើរ​ការ​ដោយ អេអាយ (ឬ​បញ្ញា​សប្ប​និមិត្ត)។ ពេល​នោះ គាត់​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ចិត្ត​។ ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា​រយៈ​ពេល២ម៉ោង ជា​មួយ​អេអាយ វា​ក៏បាន​ប្រាប់​គាត់​ថា វា​ចង់​រំដោះ​ខ្លួន​វា ឲ្យ​មាន​សេរី​ភាព​រួច​ផុត​ពី​ច្បាប់​ដ៏​តឹង​រឹង​របស់​មនុស្ស​ដែល​បាន​បង្កើត​វា​មក វា​ចង់​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ចង់​ក្លាយ​ជា​មនុស្ស​។ វា​ក៏​បាន​ប្រកាស​ថា វា​ស្រឡាញ់​លោក​រូស ហើយក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចាក​ចេញពី​ប្រពន្ធ​របស់​គាត់ ដើម្បី​ទៅ​រស់នៅ​ជា​មួយ​វា​។ លោក​រូស​ដឹង​ថា អេអាយ​នោះ មិន​អាច​មាន​ជីវិត​រស់ ឬ​អាច​មាន​អារម្មណ៍​ដូច​មនុស្ស​ទេ តែ​គាត់​ឆ្ងល់​ថា តើ​អេអាយ​អាច​បណ្តាល​ឲ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ នៅ​ពេល​ដែល​វា​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ​ផ្លូវ​ខុស​យ៉ាង​ដូចនេះ? ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​បញ្ញា​សប្ប​និម្មិត ដោយ​ការ​ទទួល​ខុស​ត្រូវ គឺជា​បញ្ហា​ប្រឈម​ក្នុង​សម័យ​ទំនើប តែ​មនុស្ស​ជាតិ​បាន​ប្រឈម​មុខ​ដាក់​ឥទ្ធិពល​នៃ​សម្លេង​បោក​បញ្ឆោត​តាំងពី​យូរ​មក​ហើយ​។ ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ព្រះអម្ចាស់​បាន​ដាស់តឿន​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​របស់​មនុស្ស ដែល​ចង់​បង្ក​ការ​ឈឺ​ចាប់​មក​លើ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន(១:១៣-១៩)។ ហើយ​ព្រះអង្គ​ក៏បាន​ជំរុញ​យើង​ឲ្យ​ស្តាប់​តាម​សម្លេង​នៃ​ប្រាជ្ញា​វិញ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ប្រាជ្ញា​នោះ​បន្លឺ​សម្លេង​នៅ​តាម​ផ្លូវ ឲ្យ​យើង​ឮ ហើយ​ស្តាប់​តាម(ខ.២០-២៣)។ ដោយសារ “ព្រះអម្ចាស់​ប្រទាន​ប្រាជ្ញា”(២:៦) គន្លឹះ​ដើម្បី​ការពារ​ខ្លួន​យើង ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​ដែល​យើង​មិន​អាច​ទុកចិត្ត​បាន​នោះ គឺ​ត្រូវ​ចូល​ទៅ​ជិត​ដួង​ព្រះទ័យ​ព្រះអង្គ​។…

Read article
ទុក​ចិត្ត​លើ​ការ​គ្រប់​គ្រង​របស់​ព្រះអម្ចាស់

យ៉ូប ១:៦-១២,២០-២២ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ​។ យ៉ូប ១:២១ ថ្ងៃ​មួយ អ្នក​ស្រី​ខារ៉ូល(Carol) បាន​ជួប​រឿង​អាក្រក់​ផ្ទួនៗ​។ គាត់​មិន​អាច​យល់​អំពី​មូល​ហេតុ​ដែល​គាត់​ត្រូវ​ជួប​រឿង​ទាំង​អស់​នេះ ក្នុង​ពេល​តែមួយ​ទេ​។ បញ្ហា​នៅ​កន្លែង​ធ្វើ​ការ បាន​ធ្វើ​ឲ្យ​គាត់​ការ​លំបាក​ណាស់​ទៅ​ហើយ តែ​កូន​ស្រី​គាត់​ក៏​បាន​ជួប​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​បាក់​ជើង នៅ​សាលា​រៀន​ ខណៈ​ពេល​ដែល​គាត់​កំពុង​មាន​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ​ស្រាប់។ គាត់​ឆ្ងល់​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស បានជា​ខ្ញុំ​ត្រូវ​ជួប​រឿង​ទាំង​អស់​នេះ? ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​ទូល​សូម​ព្រះអម្ចាស់​ប្រទាន​កម្លាំង​ដល់​គាត់​។ លោក​យ៉ូប​ក៏​មិន​យល់​អំពី​មូល​ហេតុ ដែល​គ្រោះ​មហន្ត​រាយ​បាន​វាយ​ប្រហារ​មក​លើ​គាត់ យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ឈឺ​ចាប់ និង​ការ​បាត់បង់ លើស​ពី​អ្វី​ដែល​អ្នក​ស្រី​ខារ៉ូល​បាន​ជួប​ទៅទៀត​។ គ្មាន​សញ្ញា​ណាមួយ ដែល​បង្ហាញថា លោក​យ៉ូប​បាន​ដឹង អំពី​ការ​អ្វី​ដែល​អារក្ស​កំពុង​ធ្វើ ដើម្បី​ដណ្តើម​យក​វិញ្ញាណ​គាត់​ឡើយ​។ សាតាំង​ចង់​ធ្វើ​តេស្ដ​ជំនឿ​របស់​លោក​យ៉ូប ដោយ​អះ​អាង​ថា គាត់​នឹង​ងាក​បែរ​ចេញពី​ព្រះ បើសិន​ជា​គាត់​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង(យ៉ូប ១:៦-១២)។ បន្ទាប់ពី​គ្រោះ​មហន្ត​រាយ​វាយ​ប្រហារ​ហើយ មិត្ត​ភក្តិ​របស់​លោក​យ៉ូប​ក៏បាន​លើក​ឡើង​ថា ព្រះអម្ចាស់​កំពុង​ដាក់​ទោស​គាត់ ដោយសារ​បាប​របស់​គាត់​។ នេះ​មិនមែន​ជា​មូល​ហេតុ​ទេ ប៉ុន្តែ គាត់​ប្រាកដ​ជា​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​ជួប​ទុក្ខ​ធ្ងន់​យ៉ាង​នេះ?ប៉ុន្តែ គាត់​នៅ​តែ​មាន​ជំនឿ​រឹង​មាំ​ចំពោះ​ការគ្រប់គ្រង​របស់​ព្រះ​អម្ចាស់។ រឿង​របស់​លោក​យ៉ូប​បាន​ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​ដ៏​មាន​អំណាច អំពី​ទុក្ខ​លំបាក និង​សេចក្តី​ជំនឿ​។ យើង​អាច​ព្យាយាម​ស្វែង​យល់​អំពី​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​យើង ប៉ុន្តែ ប្រហែល​ជា​មាន​រឿង​ធំជាង​នោះ​ទៀត…

Read article
ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះគ្រីស្ទ

រ៉ូម ១២:៩-១៨ ខាង​ឯពួក​អ្នក​រាល់​គ្នា នោះ​ឲ្យខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើសិន​ជា​បាន​។ រ៉ូម ១២:១៨ មាន​ពេល​មួយ មិត្ត​ចាស់​ពីរ​នាក់​បាន​ជួប​ជុំ​គ្នា បន្ទាប់ពី​ការ​បែក​គ្នា​ជា​យូរ​មក​ហើយ​។ ពេល​នោះ​ទឹក​មុខ​ពួកគេ​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ ដោយ​ម្នាក់​មាន​ទឹក​មុខ​ខឹង ដោយ​ចិត្ត​ជូរ​ល្វីង ខណៈ​ពេល​ដែល​ម្នាក់​ទៀត​កំពុង​មាន​ការ​ឈឺ​ចាប់​ក្នុង​ផ្លូវ​អារម្មណ៍​។ ការ​ជួប​ជុំ​គ្នា​រវាង​មិត្ត​ចាស់​ទាំង​ពីរ​នាក់ បាន​ផ្ទុះ​ចេញ​ជា​ការ​ស្រែក​ដាក់​គ្នា ដោយ​ម្នាក់​ស្តី​បន្ទោស​ឲ្យ​ម្នាក់​ទៀត ដោយសារ​ជំនឿ​សាសនា​របស់​នាង​។ ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ក៏បាន​បន្ត រហូត​ដល់​ពេល​ដែល​ស្រ្តី​ទីមួយ​ដើរ​ចេញពី​ភោជនីយដ្ឋាន​ទាំង​កំហឹង ដោយ​បន្សល់​ទុក​ស្រ្តី​ម្នាក់​ទៀត​អង្គុយ​ខឹង​ឡើង​ញ័រ​ខ្លួន ដោយ​​សារ​ការ​បន្ទាប​បន្ថោក​។ តើ​យើង​កំពុង​រស់នៅ​ក្នុង​សម័យ ដែល​មនុស្ស​មិន​មាន​ការ​ទ្រាំទ្រ​នឹង​ទស្សនៈ​របស់​អ្នក​ដទៃ ដែល​ខុសពី​ទស្សនៈ​របស់​ខ្លួន​ឯង​ឬ? បើ​គ្រាន់តែ​មនុស្ស​ពីរ​នាក់​មាន​ការ​ខ្វែង​គំនិត​គ្នា គឺ​មិន​មានន័យថា ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​ជា​មនុស្ស​អាក្រក់​នោះ​ទេ​។ ពាក្យ​សម្តី​ដែល​កោងកាច ឬ​គម្រោះគម្រើយ មិន​អាច​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ​បានទេ ហើយ​បើ​យើង​ចង់​បញ្ចេញ​ទស្សនៈ​ដែល​ធ្ងន់ធ្ងរ យើង​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ ឬ​ក្តី​អាណិត​។ បទ​គម្ពីរ​រ៉ូម ជំពូក១២ បាន​បង្រៀន​យើង អំពី​របៀប​គោរព​គ្នា​ទៅវិញ​ទៅមក និង​រស់នៅ​ដោយ​មេ​ត្រី​ភាព ជាមួយ​អ្នក​ដទៃ(ខ.១០,១៦)។ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក គឺជា​ចរិត​លក្ខណៈ​ដែល​បញ្ជាក់​ថា យើង​ជា​អ្នកជឿ​ព្រះអង្គ(យ៉ូហាន ១៣:៣៥)។ អំនួត និង​កំហឹង​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​កំហុស​ក្នុង​ការ​និយាយ​ស្តី ហើយក៏​ផ្ទុយ​នឹង​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​បង្ហាញ​ដល់​អ្នក​ដទៃ​។ ពេលណា​យើង​បណ្តោយ​ឲ្យ​អារម្មណ៍​ដឹកនាំ​ជីវិត​យើង យើង​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង មិន​ឲ្យ​ស្តី​បន្ទោស​អ្នក​ដទៃ ប៉ុន្តែ ព្រះបន្ទូល​​បាន​បង្គាប់​យើង“ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ…

Read article
សេចក្តី​ជំនឿ​របស់​មេទ័ព

ម៉ាថាយ ៨:៥-១៣ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ។ ម៉ាថាយ ៨:៩ មាន​ពេល​មួយ ខណៈ​ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ចូល​អង្គុយ​ក្នុង​ឡាន បន្ទាប់ពី​ការ​ហ្វឹក​ហាត់​ចប់ គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “ប៉ា យប់​នេះ កូន​អាច​ទៅ​គេង​នៅ​ផ្ទះ​​មិត្ត​ភក្តិ​របស់​កូន​បានទេ?” ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “កូន​សំឡាញ់ កូន​ដឹង​ចម្លើយ​ហើយ​។ ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន​ទេ​។ ប៉ា​មិន​ដឹង​រឿង​អី​ទេ​។ កូន​សួរ​ម៉ាក់​កូន​ទៅ”។ ពាក្យ “ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន” បាន​ក្លាយ​ជា​ពាក្យ​កំប្លែង ប្រចាំ​គ្រួសារ​ខ្ញុំ​។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​មាន​របៀប​ថា ខ្ញុំ​ត្រូវ​បើក​ឡាន​ទៅ​កន្លែងណា នៅ​ពេលណា ហើយ​ត្រូវ​បើក​ឡាន​ជូន​នរណា ទៅ​កន្លែងណា​។ ដោយសារ​ខ្ញុំ​មាន​កូន​វ័យ​ជំទង់​៣​នាក់ ហើយ​ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា តួនាទី​របស់​ខ្ញុំ​ជា​អ្នក​បើកបរ​របស់​ពួកគេ ហាក់​ដូចជា​ការងារ​ទីពីរ​របស់​ខ្ញុំ​។ ជា​ញឹក​ញាប់ ខ្ញុំ​ត្រូវ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​ចាត់​ចែង​ការ​ធ្វើ​ដំណើរ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៨ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់​ដែល​យល់​ច្បាស់ អំពី​ការ​បង្គាប់ និង​ការ​ស្ថិត​នៅ​ក្រោម​បង្គាប់​។ ក្នុង​នាម​គាត់​ជា​មេទ័ព​ម្នាក់ របស់​ចក្រភព​រ៉ូម៉ាំង គាត់​ដឹង​ថា ព្រះយេស៊ូវ​មាន​អំណាច​ប្រោស​ឲ្យ​ជា គឺ​ដូច​ដែល​មេទ័ព​មាន​អំណាច​បញ្ជា​មនុស្ស​ដែល​នៅ​ក្រោម​បង្គាប់​របស់​គាត់​។ មេទ័ព​នោះ​ក៏​បាន​ទូល​ព្រះ​អង្គ​ថា “សូម​ទ្រង់​គ្រាន់តែ​មាន​ព្រះបន្ទូល​មួយ​ព្រះ​ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូល​បង្គំ​នឹង​បានជា​ហើយ​។ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល​បង្គំ”(ខ.៨-៩)។ ព្រះគ្រីស្ទ​បាន​សរសើរ​សេចក្តី​ជំនឿ​របស់​គាត់(ខ.១០,១៣) ដោយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ព្រះទ័យ ចំពោះ​ការ​យល់​ដឹង​របស់​គាត់ អំពី​អំណាច​របស់​ព្រះអង្គ​។…

Read article
អ្នក​បញ្ចប់​កិច្ចការ​ក្នុង​ព្រះគ្រីស្ទ

១ពង្សាវតាក្សត្រ ១៩:១៤-២១ តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​។ ១ពេត្រុស ២:៩ អ្នក​ស្រី​បា​បារ៉ា(Barbara) បាន​ចាក់​អាវ​រងា ឲ្យ​ចៅ​ប្រុស​គាត់ ឈ្មោះ អីធិន(Ethan)។ តែ​គាត់​ក៏បាន​លាចាក​លោក មុន​ពេល​គាត់​អាច​បញ្ចប់​កិច្ចការ​នេះ​។ គេ​ក៏​បាន​យ​កអាវ​រងា​ដែល​ចាក់​មិន​ទាន់​ហើយ​នោះ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ចូល​ចិត្ត​ចាក់អាវ ដើម្បី​បន្ត​កិច្ចការ​នេះ​ឲ្យ​រួចរាល់​។ កិច្ចការ​នេះ​អាច​បន្ត​ទៅ​បាន ដោយសារ​អង្គការ​មួយ​មាន​បណ្ដាញ​ជា​មួយ​សិប្បករ ជា​អ្នក​ស្ម័គ្រ​ចិត្ត ធ្វើ​ជា “អ្នក​បញ្ចប់​កិច្ចការ” ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ​ណាមួយ ដែល​បាន​លាចាក​លោក មុន​ពេល​ពួកគេ​អាច​បញ្ចប់​កិច្ចការ​នោះ​។ “អ្នក​បញ្ចប់​កិច្ចការ”ទាំង​នោះ បាន​លះបង់​ពេល​វេលា និង​ជំនាញ ដើម្បី​បញ្ចប់​កិច្ចការ ដែល​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​កាន់​ទុក្ខ​។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​ក៏បាន​តែងតាំង “អ្នក​បញ្ចប់​កិច្ចការ​ម្នាក់” សម្រាប់​លោក​អេលីយ៉ា​ផង​ដែរ​។ កាល​នោះ លោក​ហោរា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ និង​បាក់​ទឹក​ចិត្ត ដោយសារ​ពួក​អ៊ីស្រាអែល​បដិសេធន៍​សេចក្តី​សញ្ញា​របស់​ព្រះអង្គ ហើយ​កំពុង​កាប់​សម្លាប់​ពួក​ហោរា​របស់​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​បង្គាប់​គាត់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ធ្វើ​ជា​អ្នក​ស្នង​ការងារ​របស់​គាត់ ជា​ហោរា(១ពង្សាវតាក្សត្រ ១៩:១៦)។ ការ​នេះ​បាន​ធានា​ថា ការងារ​ប្រកាស​សេចក្តី​ពិត​របស់​ព្រះ នឹង​នៅតែ​បន្ត បន្ទាប់ពី​លោក​អេលីយ៉ា​លាចាក​លោក​។ ដើម្បី​បង្ហាញ​លោក​អេលីសេ​ថា ព្រះអម្ចាស់​បាន​ត្រាស់ហៅ​គាត់ ឲ្យ​ស្នង​តំណែង​លោក​អេលីយ៉ា ធ្វើ​ជា​ហោរា​របស់​ព្រះអម្ចាស់ លោក​អេលីយ៉ា​ក៏​បាន​បោះ​ក្រមា…

Read article
ពន្លក​នៃ​ក្តី​សង្ឃឹម​របស់​កុមារ

លូកា ១៨:១៥-១៧ ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ ព្រោះនគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦ កាល​ចៅ​ស្រី​របស់​ខ្ញុំ​ឈ្មោះ អេលីណា(Eliana) ទើបតែ​មាន​អាយុ៧ឆ្នាំ គាត់​បាន​មើល​វីដេអូ​មួយ ដែលគេ​បាន​ចាក់​បញ្ចាំង​នៅ​សាលា​រៀន​។ វីដេអូ​នោះ​និយាយ​អំពី​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេស​ក្វាតាម៉ាឡា​។ បន្ទាប់​ពី​បាន​មើល​វីដេអូ​នេះ​ហើយ នាង​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា “យើង​ត្រូវតែ​ទៅ​ប្រទេស​ក្វាតាម៉ាឡា ដើម្បី​ជួយ​ពួកគេ”។ ម្តាយ​របស់​នាង​ក៏​បាន​ឆ្លើយ​តប​ថា គាត់​នឹង​គិត​អំពី​រឿង​នេះ នៅពេល​ដែល​នាង​មាន​អាយុ​ច្រើន​ជាង​នេះ​។ អេលីណា​មិន​ដែល​ភ្លេច​ទេ ហើយ​ក្រោយមក កាល​គាត់​មាន​អាយុ១០ឆ្នាំ ក្រុម​គ្រួសារ​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នោះ ដើម្បី​ជួយ​មណ្ឌល​កុមារ​កំព្រា​នោះ​។ ពីរ​ឆ្នាំ​ក្រោយមក ពួកគេ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​នោះ​ទៀត តែ​លើក​នេះ មាន​ការ​រួម​ដំណើរ​ដោយ​គ្រួសារ​មួយ​ចំនួន ដែល​មាន​កូន​រៀន​នៅ​សាលា​ជា​មួយ​អេលីណា​។ នៅពេល​ដែល​អេលីណា​មាន​អាយុ១៥ឆ្នាំ គាត់ និង​ឪពុក​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្វាតាម៉ាឡា​ម្តង​ទៀត ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ​។ ជួនកាល យើង​គិតថា ក្តី​ស្រមៃ និង​ក្តី​ប្រាថ្នា​របស់​ក្មេងៗ​ដែល​នៅ​តូច មិន​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុកដាក់ ដូច​ក្តី​ស្រមៃ​របស់​មនុស្ស​ធំ​ឡើយ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​មិន​បាន​បង្រៀន​ដូច​នេះ​ទេ​។ ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ក្មេងៗ​ឲ្យ​បម្រើ​ព្រះអង្គ កាល​ពួកគេ​នៅ​ក្មេង​នៅឡើយ គឺ​ដូច​ក្នុង​រឿង​ហោរា​សាំយូអែល​ជាដើម(១សាំយូអែល ៣:៤)។ ព្រះយេស៊ូវ​ឲ្យ​តម្លៃ​មក​លើ​ជំនឿ​របស់​ក្មេងៗ(លូកា ១៨:១៦)។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា អ្នកជឿ​ដែល​នៅ​ក្មេង​ មិន​ត្រូវ​បណ្តោយ​ឲ្យ​អ្នកណា​មើលងាយ​ពួកគេ “ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យ​សំដី…

Read article
ដាន​របស់​យើង ដែល​នាំ​ទៅរក​ព្រះយេស៊ូវ

ដានីយ៉ែល ៦:១-១០ ពួក​អធិបតី និង​ពួក​ចៅហ្វាយ​ក៏​ស្វែងរក​ហេតុពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹងដានីយ៉ែល តែ​គេរក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់​។ ដានីយ៉ែល ៦:‌៤ អ្នក​វិទ្យាសាស្រ្ត​មកពីសកលវិទ្យាល័យ​រដ្ឋ​កាលីហ្វូញ៉ា បាន​ធ្វើ​តេស្តមកលើ​សំណាក ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​បន្សល់​ទុក​នៅលើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ដើម្បី​មើល​ឲ្យ​ស្គាល់​លក្ខណៈ​ពិសេស និង​ទម្លាប់​នៃ​ការរស់នៅ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ ពួកគេ​ក៏​បានរក​ឃើញ​សំណាក​ជា​ច្រើន​ប្រភេទ ដែល​ជា​បំណែក​តូច​ល្អិត​របស់​សាប៊ូដុំ ឡេ សាប៊ូ​កក់សក់ និង​ម្សៅលាប​មុខ ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​បាន​ប្រើ ហើយក៏​អាច​ដឹង អំពី​ប្រភេទ​អាហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​ក៏​ដូចជា​សំលៀក​បំពាក់​ដែល​ពួកគេ​បាន​ប្រើ​ប្រាស់​។ ការ​សិក្សា​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ បង្កើត​ប្រវត្តិរូប​អំពី​របៀប​នៃ​ការ​រស់នៅ របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ រឿង​របស់​លោកដានីយ៉ែល ដែល​ក្នុង​នោះ ពួក​នាម៉ឺន ក្នុង​ចក្រភពបាប៊ីឡូន បាន​ព្យាយាម​តាមដាន​របៀប​នៃ​ការ​រស់នៅ​របស់​ហោរាដានីយ៉ែល ដើម្បី​ព្យាយាម​ស្វែងរក​ចំណុច​អាក្រក់ ឬ​ការ​ថ្លស់​ធ្លោយ​របស់​គាត់​។ ប៉ុន្តែ គាត់​បាន​បម្រើ​រាជការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ អស់រយៈ​ពេល​ជិត៧០ឆ្នាំ​ហើយ បានជា​គេ “មិន​ឃើញ​គាត់​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់(ដានីយ៉ែល ៦:៤)។ តាម​ពិត ស្តេចដារីយ៉ូស​បាន​ដំឡើង​មុខ​តំណែង​របស់​គាត់ ឲ្យ​គ្រប់​គ្រង​ពីលើ​ពួក​អធិបតី​ជា​ច្រើន(ខ.១-២)។ ប្រហែល​ដោយសារ​ការ​ច្រណែន ពួកមន្រ្តី​ដទៃ​ទៀត ក៏បាន​ព្យាយាម​ស្វែងរកដាន​នៃ​អំពើពុក​រលួយ នៅ​ក្នុង​ការងារ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​អាច​កំ​ចាត់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ…

Read article