ការណាត់ជួបជាមួយសេចក្តីស្លាប់
ហេព្រើរ ៩:២៣-២៨ ដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ។ ហេព្រើរ ៩:២៧ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក ចន អ៊ែហ្វ ខេនេឌី(John F. Kennedy) ជាប្រធានាធិបតីអាមេរិក លោកអាល់ដូស ហាក់លេយ(Aldous Huxley) ជាអ្នកនិពន្ធ និងទស្សនវិទូ និងលោកស៊ី អ៊ែស លូអីស(C. S. Lewis) ជាអ្នកការពារជំនឿគ្រីស្ទាន សុទ្ធតែបានលាចាកលោកក្នុងថ្ងៃតែមួយ។ បុរសដ៏ល្បីល្បាញទាំង៣នាក់នេះ បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាខុសគ្នាយ៉ាងខ្លាំង ក្នុងការរស់នៅ។ លោកហាក់លេយ ជាអ្នកមិនជឿ ហើយក៏មិនបដិសេធថា ព្រះមានពិតមែន ហើយជាអ្នកនិយមទស្សនវិជ្ជារបស់អាស៊ី។ ចំណែកលោក ខេនេឌីវិញ គឺជាសាសនិករ៉ូម៉ាំងកាតូលិក ប៉ុន្តែ គាត់បានប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបមនុស្សជាតិនិយម។ រីឯលោកលូអ៊ីសវិញ គាត់គឺជាអតីតអ្នកបដិសេធថាព្រះមានពិតមែន ប៉ុន្តែ ក្រោយមក គាត់បានក្លាយជាអ្នកជឿព្រះក្នុងនិកាយអ៊ែងគ្លិខិន ហើយក៏ក្លាយជាអ្នកការពារសេចក្តីជំនឿគ្រីស្ទាន ដោយមិនខ្លាចរអែងចិត្តនរណាឡើយ។ សេចក្តីស្លាប់មិនរើសមុខមនុស្សឡើយ ខណៈពេលបុរសដ៏ល្បីល្បាញទាំងបីបានជួបសេចក្តីស្លាប់ នៅថ្ងៃខែតែមួយ នៅទីកន្លែងផ្សេងគ្នា។ ព្រះគម្ពីរប៊ីបបានចែងថា សេចក្តីស្លាប់បានចាប់ផ្តើមកើតមានចំពោះមនុស្សជាតិ នៅពេលដែលលោកអ័ដាម…
Read article