ព្រះដ៏ជាជីវិតបានលេចមកហើយ
១យ៉ូហាន ១:១-១០ ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះ។ ១យ៉ូហាន ១:២ កាលពីឆ្នាំ១៩៨៦ គ្រោះមហន្តរាយរបស់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅទីក្រុងឆឺណូប៊ីល ប្រទេសអ៊ុយក្រែន បានទទួលការចាប់អារម្មណ៍នៅទូទាំងពិភពលោក។ បន្ទាប់ពីគេបានដឹងច្បាស់អំពីភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ អាជ្ញាធរក្នុងតំបន់បានប្រមូលផ្តុំគ្នាធ្វើកិច្ចការដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជាតិវិទ្យុសកម្ម។ កាំរស្មីហ្គាម៉ាដែលអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស បានសាយភាយចេញពីសំណល់បាក់បែកដែលមានជាតិវិទ្យុសកម្មខ្ពស់ បានបន្តបំផ្លាញរ៉ូបូត ដែលគេបានបញ្ជា ឲ្យចូលទៅសម្អាតតំបន់រោងចក្រអគ្គិសនីនុយក្លេអ៊ែរនោះ។ ដូចនេះ ពួកគេត្រូវប្រើមនុស្សឲ្យចូលសម្អាត ដោយបំពាក់ឧបករណ៍ការពារវិទ្យុសកម្ម។ មានអ្នកស្ម័គ្រចិត្តដ៏ក្លាហានរាប់ពាន់នាក់ បានក្លាយជា “អ្នកបោសសម្អាត នៅទីក្រុងឆឺណូប៊ីល” ដោយបានប្រមូលវត្ថុដែលមានជាតិវិទ្យុសកម្ម ដោយម្នាក់ៗអាចចំណាយពេលក្នុងតំបន់នោះ បានយ៉ាងច្រើន៩០វិនាទីប៉ុណ្ណោះ នៅក្នុងវេននីមួយៗ ។ ដូចនេះ មនុស្សបានធ្វើនូវកិច្ចការដែលបច្ចេកវិទ្យាមិនអាចធ្វើបាន ដោយការប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ តាំងពីយូរមកហើយ ការបះបោររបស់មនុស្សជាតិទាស់នឹងព្រះ បាននាំមកនូវគ្រោះមហន្តរាយ ដែលរីករាលដាលបង្កើតជាគ្រោះមហន្តរាយគ្រប់យ៉ាង(មើលលោកុប្បត្តិ ៣)។ តាមរយៈលោកអ័ដាម និងនាងអេវ៉ា មនុស្សជាតិបានជ្រើសរើសយកការបែកផ្លូវ ចេញពីព្រះអាទិកររបស់ខ្លួន ហើយយើងបានធ្វើឲ្យពិភពលោកមានពេញដោយភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ដែលយើងមិនអាចសម្អាតឲ្យមានរបៀបរៀបរយឡើងវិញ ដោយខ្លួនឯងបានទេ។ នេះជាមូលហេតុដែលព្រះយេស៊ូវបានយាងមកចាប់កំណើតជាមនុស្ស នៅថ្ងៃណូអែលមុនបង្អស់។ សាវ័កយ៉ូហានបានពិពណ៌នាអំពីព្រះយេស៊ូវយ៉ាងដូចនេះថា “ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ…
Read article