Cindy Hesskasper

You are here:
ក្លិនដ៏ក្រអូប

មាន​ក្លិន​ខ្លះ ​ធ្វើឲ្យ​យើ​ងមិ​ន​អាច​បំ​ភ្លេច​បា​ន។ ថ្មីៗ​នេះ​ ស្វាមីរ​បស់ខ្ញុំ​​បាន​ប្រា​ប់​ខ្ញុំ​ថា ក្រែម​សម្រា​ប់កោ​រពុ​កមា​ត់​គា​ត់ ជិត​អ​ស់ហើ​យ។ ខ្ញុំក៏​ប្រា​ប់​គាត់ថា​ “ពេលអូ​នទៅ​ផ្សា​ អូន​នឹង​​ទិញឲ្យ​បង”។​ គាត់​ក៏យ​ក​កំ​ប៉ុង​ក្រែ​មនោះ​ ​មកសួ​រ​ខ្ញុំថា​ ​“តើអូ​នអា​ច​រ​កទិ​ញ​ម៉ាក​នេះ​ឲ្យ​បង​​បាន​ទេ? បងចូ​លចិ​ត្ត​ក្លិ​នវា​ ប៉ាបង​​គាត់​ប្រើ​តែ​ម៉ាក​មួយ​នេះ​ឯ​ង​”។ ខ្ញុំក៏​ញ​ញឹម​ ដោយនឹ​ក​ចាំអំ​ពីអនុស្សា​វរីយ​កាល​ពី​វ័យ​កុមា​រ ដែល​កាល​នោះ​ ម្តាយ​របស់​ខ្ញុំ​ចូ​ល​ចិត្ត​ប្រើសាប៊ូតែ​មួ​យម៉ា​ក សម្រាប់​កក់​​សក់ឲ្យខ្ញុំ​។​ យើង​ទាំ​ង​ពី​រ​នា​ក់ប្តី​ប្រ​ព​ន្ធ សុទ្ធ​តែ​នឹ​ក​ចាំអំ​ពីម​នុស្ស​ជាទី​ស្រ​ឡាញ់រ​បស់យើ​ង   ដោយ​សារ​ក្លិនដ៏​ក្រអូ​បនៃរ​បស់​ដែល​យើង​ចូ​ល​ចិ​ត្ត​ប្រើ។ លោក​អូលីវើ វេដេល ហូម​(Oliver Wendell Holmes) បានមានប្រសា​ស៍​ថា ​“ក្លិន​ងាយ​នឹង​ធ្វើ​​ឲ្យមនុស្សនឹ​កឃើ​ញ​ការច​ងចាំ​ ក្តី​ស្រម៉ៃ អនុស្សាវរី​យ​ចា​ស់ៗ​​ និង​ចំ​ណង​ទា​ក់​ទ​ង បាន​យ៉ាង​​ងាយជាងរ​ស់​ជា​តិ ឬ​សម្លេ​ង​”។​ ចុះបើ​សិន​ជា​ជី​វិត​យើង​ បាន​បញ្ចេញ​ក្លិន​ដ៏ក្រអូប ដែ​លទា​ក់​ទាញ​អ្ន​ក​ដទៃ​ឲ្យ​មករកព្រះ​វិញ   តើ​ប្រសើរ​យ៉ាង​ណាដែរ?   ត្រ​ង់ចំ​ណុច​នេះ​ បទគ​ម្ពីរ ២កូរិនថូស ២:១៥ បាន​ចែង​ថា “ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ”។ ក្លិន​រប​ស់​យើង ​ជាទីស​ព្វ​ព្រះទ័យដល់​ព្រះ ​ប៉ុន្តែ វាក៏​ទាក់​ទា​ញ​អ្នក​ដ​ទៃ ឲ្យ​មក​រ​ក​ព្រះ​អង្គ ឬ​ទប់​ទ​ល់នឹ​ង​​ពួ​ក​គេ។​ យើងដែ​ល​ជាអ្ន​ក​ដែល​មាន​កា​រយ​ល់ដឹ​ង​ អំពី​ការ​លះប​ង់​រប​ស់​ព្រះយេ​ស៊ូ​វ មានឱ​កា​ស​ធ្វើ​ជា…

Read article
“គេងសម្រាក”

មាន​ពេល​មួ​យ​ឆ្កែ​រ​ប​ស់​ខ្ញុំ​ មាន​ការ​រំ​ភើ​ប​ចិ​ត្ត​ខ្លាំ​ង​ពេក ​វាក៏​​ទៅ​ជា​ប្រ​កា​ច់។ ដើម្បីកុំ​ឲ្យ​មាន​រឿងនេះកើ​ត​ឡើ​ងនៅ​ពេ​ល​ក្រោ​យ​ទៀត​ ខ្ញុំបា​ន​ព្យាយា​ម​រម្ងាប់​អារម្មណ៍​វា ដោយ​អង្អែល​រោម​វា និង​និ​យាយ​ទៅ​កា​ន់វា​ ដោយ​សម្លេ​ង​ស្រទ​ន់ ហើយ​ប្រា​ប់​វាឲ្យ​ក្រា​បចុះ​។ ប៉ុន្តែ នៅពេ​ល​ដែល​វាឮ​ខ្ញុំនិ​យាយ​ថា ​“ក្រោបចុះ​” វា​មិន​មើ​លមុ​ខ​ខ្ញុំ​ចំទេ​ ហើយ​ក៏ចា​ប់​ផ្តើ​មរអ៊ូរ​ងូវ​ៗ។ ទី​បំ​ផុត វា​ក៏​រម្ងាប់​អារម្មណ៍​យ៉ាង​ឆា​ប់​រ​ហ័ស ទាំ​ងចុះ​ចូ​លនឹ​ង​ខ្ញុំ រួច​ក៏​ប្រាស់​ខ្លួនដេ​ក​នៅ​លើកម្រាល​ឥដ្ឋ។ ជួន​កាល យើង​ក៏​ត្រូ​វនឹ​ក​ចាំ​ថា​ ​យើ​ងត្រូ​វ​កា​រ​ការ​សម្រា​ក​ផ​ង​ដែរ​។ ក្នុ​ង​ទំនុក​ដំកើង ជំពូក​២៣ ​យើ​ងឃើ​ញ​ថា​ អ្នក​គ​ង្វាល​ល្អ​បា​ន​ឲ្យ​យើ​ង “​ដេក​​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី” ហើយ​ទ្រង់​​​នាំ​យើង​​ទៅ “​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ”។ ព្រះអ​ង្គ​ជ្រា​ប​ថា​ យើង​ត្រូ​វ​ការ​ភា​ព​ស្ងប់​រ​ម្ងាប់និង​ការ​​សម្រាក ពី​ព្រះអ​ង្គ សូម្បីតែ​​នៅពេ​ល​ដែ​ល​​យើង​មិ​ន​បាន​ដឹ​ង​ខ្លួ​នក៏​ដោយ។ ព្រះ​បាន​រ​ចនា​រូប​កាយ​របស់យើ​ង​មក​ ឲ្យ​មាន​កា​រស​ម្រាក​ជាទៀ​ង​ទាត់​។​ ព្រះអ​ង្គបា​ន​សម្រា​ក​នៅថ្ងៃ​ទី​៧​ បន្ទា​ប់ពី​ព្រះ​អង្គ​បា​នប​ង្កើតរបស់​សព្វ​សារពើ​ក្នុង​រ​យៈពេ​ល​៦​ថ្ងៃ​(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះ​យេស៊ូវ​បាន​ជ្រា​ប​ថា​ មាន​ពេ​ល​ដែ​ល​ព្រះ​អង្គ​​ត្រូវ​ធ្វើការ​បម្រើដ​ល់​ហ្វូ​ង​មនុស្ស និ​ង​​​មា​ន​​ពេល​​ដែ​​ល​ព្រះអ​ង្គ​​ត្រូ​វ​ស​ម្រាក​។ ជាក់​ស្តែង ព្រះ​​អង្គ​​​​បាន​បង្រៀន​​ពួក​សិ​ស្ស​ឲ្យ​ “មក​​ឯ​​ទី​​​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន”(ម៉ាកុស ៦:៣១)។ ពេល​យើង​បា​ន​ស​ម្រាក​ យើងអា​ច​ប្រ​មូល​អារម្មណ៍​ឲ្យ​មូ​ល​ឡើ​ងវិ​ញ ហើយ​មាន​ភា​ព​ស្រស់ថ្លា​ឡើង។ ពេល​ដែល​យើ​ង​មាន​សកម្មភា​ពយ៉ា​ង​មមា​ញឹក​ ក្នុង​ពេល​ម៉ោង​នី​មួ​យ​ៗ ទោះ​នោះ​ជា​កិច្ចការ​ដែល​សំ​ខាន់ ឬ​មិ​ន​សូ​វ​សំ​ខាន់​​ក្តី ជា​ញឹក​ញា​ប់…

Read article
ការចាប់ផ្តើមជីវិតថ្មី

កាល​ពី​ជាង​៨​០​ឆ្នំា​មុន មាន​​ក្មេង​ប្រុស​អាយុ៩​ឆ្នាំ​ម្នា​ក់ បាន​អធិ​ស្ឋាន​ទ​ទួល​ព្រះ​យេស៊ូវ ជា​ព្រះសង្រ្គោះនៃ​ជី​វិត​របស់​គា​ត់។ ម្តាយរ​ប​ស់​គាត់បា​នស​រសេរ នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​​​ថា “ថ្ងៃនេះ​ ឃ្លែ(Clair) បាន​ចាប់​ផ្តើម​ជីវិត​ថ្មី”។ ក្មេង​ប្រុស​ម្នា​ក់​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ។ គាត់​បាន​ហៅ​ថ្ងៃ​ដែ​លគា​ត់បា​ន​សម្រេច​ចិត្ត​ដើ​រតា​ម​ព្រះគ្រី​ស្ទ​ ថា​ជា​ការ​ចាប់ផ្តើ​ម​នៃ​ដំណើរ​ជីវិត​រប​ស់​គាត់។ ការ​លូត​លាស់​ខាង​វិញ្ញាណជា​ដំ​ណើរ​ការ ដែល​មាន​រយៈ​ពេល​១ជី​វិត គឺ​មិន​មែន​ជា​ហេ​តុ​ការណ៍​ដែ​ល​កើត​ឡើ​ង ក្នុង​ពេ​ល​តែម្ត​ង​ជាស​ម្រេច​នោះឡើ​យ។​ ដូចនេះ តើអ្ន​កដែ​ល​ទើប​ទទួល​ជឿ​ព្រះ អាច​មាន​សេចក្តី​ជំនឿ និង​បន្ត​លូត​លាស់​ដោយ​របៀប​ណា? ត្រង់​ចំណុច​នេះ មានកា​រ​មួយ​ចំនួន​ ដែល​ខ្ញុំបា​ន​សង្កេត​ឃើញ​មាន ក្នុង​ជីវិត​រប​ស់ឪ​ពុក​ខ្ញុំ​ ជា​ច្រើនឆ្នាំ​កន្លង​មក។ គាត់​បាន​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទា​ត់ ដើម្បី​បង្កើន​ការ​ស្វែង​យល់ដឹង​រ​បស់គា​ត់​អំពីព្រះ​ ហើយគា​ត់​បា​ន​ធ្វើ​ឲ្យ​ការអ​ធិស្ឋាន​ក្លាយ​ជា​ផ្នែក​មួយ ដែល​គាត់​មិ​ន​អាច​អ​ត់​បាន ក្នុង​ការ​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជា​ការ​ពិត​ណាស់ ការ​អា​ន​ព្រះគ​ម្ពីរ និង​ការ​អធិស្ឋាន​ជួយ​ឲ្យ​យើង​មាន​ការ​លូត​លាស់ កា​ន់​តែ​ស្និ​ទ្ធ​ស្នាល​ជាមួ​យ​ព្រះ​ ហើយ​អាច​ជម្នះ​កា​រល្បួ​ងបា​ន​ផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ចាប់​ផ្តើ​មប​ង្កើត “ផលផ្លែ​ខាង​វិ​ញ្ញាណ” ក្នុង​ជីវិ​តរ​បស់គា​ត់ ពេល​ដែល​គាត់​ថ្វាយ​ជីវិត​​ដាច់​ដល់​ព្រះ​អ​ង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី…

Read article
យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។ កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ…

Read article
លើសពីតម្រូវការ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​កម្ម​វិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​​មួយ នៅ​ផ្ទះ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ខ្លាច​ខ្វះ​អាហារ ដែល​ខ្ញុំបា​ន​ត្រៀម​ទុក ​សម្រាប់​បម្រើ​ភ្ញៀវ​ទាំង​ឡាយ​។ តាម​​ពិត ខ្ញុំ​មិន​គួរ​បារម្ភ​ឡើយ ព្រោះ​មាន​មិត្ត​ភ័ក្រ​មួយ​ចំនួ​ន​បាន​យក​អាហារ​ជា​បន្ថែម​ទៀតមក​ ដោយ​មិន​​ឲ្យ​ខ្ញុំដឹ​ង​ជា​មុន បាន​ជា​យើង​ទាំង​អស់​គ្នាអា​ច​ញាំអាហារ​បន្ថែម​ដ៏​ភ្ញាក់​ផ្អើល​នោះ​ យ៉ាងស​ប្បាយ​រីករា​យ។ យើង​មាន​អាហារ​ច្រើន​លើស​ពី​តម្រូវ​ការ ហើយអា​ច​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជា​បរិបូរ។ យ៉ាង​ណាមិ​ញ យើង​បម្រើ​ព្រះនៃភា​ព​បរិបូរ ដែ​លទ្រ​ង់មា​នល​ទ្ធភា​ព​ផ្គត់​ផ្គង់​យើង “លើស​ពី​តម្រូវ​ការ” ជានិច្ច។ យើង​អាច​មើល​ឃើញ​ភាព​សប្បុរស​រប​ស់ព្រះ​អង្គ តាម​រយៈ​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​កូន​របស់​ព្រះអ​ង្គ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៣ ស្តេច​ដាវីឌបា​ន​រៀប​រាប់​ អំពី​ផលប្រ​យោជន៍​ជាច្រើន ​ដែល​ព្រះ​វរបិតានៃ​យើ​ងបា​នប្រ​ទាន​ម​កយើ​ង។ ក្នុងខ.៤ ព្រះអ​ង្គ​បានមា​នប​ន្ទូល​ថា ព្រះ​អម្ចាស់​ប្រោស​លោះ​ជីវិត​យើង ឲ្យ​រួច​ពី​សេចក្តី​ហិន​វិនាស ហើយ​​យក​​សេចក្តី​​សប្បុរស និង​​សេចក្តី​​មេត្តា​ករុណា បំពាក់​​ជា​​មកុដ​​ឲ្យ​យើង​ផង។ ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ព្រះ “បាន​​ប្រទាន​​ព​រ​​ម​ក​​យើង​​ក្នុង​​ព្រះគ្រី​ស្ទ ដោយ​​គ្រប់​​ទាំង​​ព្រះ​ពរ​​ខាង​​ព្រលឹង​​វិញ្ញាណ” ហើយ “​អាច​​នឹង​​ធ្វើ​​ហួស​​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម   ឬ​គិត​ក្តី”(អេភេសូរ ១:៣ ៣:២០)។   ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ នោះ​យើង​រាល់​គ្នា​ត្រូវ​បាន​ហៅថា កូន​ព្រះ(១យ៉ូហាន ៣:១)   ហើយព្រះ​អ​ង្គអា​ច​នឹ​ង​​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ ​បាន​ចម្រើន​ដល់​យើង​រាល់​គ្នា “ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច” ដើម្បី​ឲ្យ​បាន​ច្រើនឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក”(២កូរិនថូស…

Read article
សេចក្តីស្រឡាញ់ដ៏ពិត

ពីរ​បីឆ្នាំ​មុ​ន បេថ​បាននាំ​ម្តាយរ​បស់​នាង ទៅ​ពិនិត្យ​សុខ​ភាព ហើយ​គ្រូពេ​ទ្យក៏​បា​នប្រា​ប់ថា​ ម្តាយ​របស់​នាង​មាន​ជម្ងឺ​វង្វេង​វង្វាន់។ ចាប់​តាំង​ពី​ពេលនោះ​ម​ក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិ​ត្តពិបា​ក​ៗ សម្រាប់កា​រ​មើល​ថែរ​ម្តាយ​របស់​នាង ហើយ​ជា​ញឹក​ញាប់ នាង​មាន​ការ​ឈឺចិ​ត្តណា​ស់ ពេល​ដែល​នាង​ឃើញម្តាយ​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​តែ​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា ត្រូវ​ចាក​ចេញ​ពីនាង​ប​ន្តិច​ម្តង​ៗ។ ​នៅក្នុង​កា​រឆ្ល​ង​កាត់​ពេល​ដ៏​ពិបា​កនោះ​ នាង​បាន​ដឹង​ថា សេចក្តី​ស្រ​ឡាញ់​ដ៏​ពិត​មិន​តែង​តែ​មាន​​ភាព​ងាយ ឬសុ​ខ​ស្រួល​ឡើយ​។ ឆ្នាំ​មុន បន្ទាប់​ពី​ម្តាយ​របស់​បេថ​បាន​ចូល​ពេទ្យ​អស់​បី​បួន​ថ្ងៃ នាង​ក៏​បាន​សរសេរ​សំបុត្រ មក​កាន់​មិត្ត​ភ័ក្រ​របស់​នាង​មួយ​ចំនួ​ន​ ដែល​ក្នុង​នោះ​ នាង​បានសរសេរ​ថា “ក្នុង​ដំណើរ​ដែល​ហាក់​ដូច​ជាថ​យក្រោ​យ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​​ព្រះ​ សម្រាប់កា​រ​ធ្វើដំ​ណើរ​ជីវិត ជា​មួយ​ម្តាយ​របស់​ខ្ញុំ។ នៅ​ពី​ក្រោយ​អនុស្សាវរីយ៍ ការ​បាត់ប​ង់ ការ​ច្របូក​ច្រ​បល់ និង​ភាព​អស់​សង្ឃឹម​ដ៏​ធ្ងន់​ធ្ងរ ​ខ្ញុំមា​នម​នុស្ស​ជាទី​ស្រឡាញ់ ដែលស្រ​ឡាញ់​ជីវិត ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ទាំង​ស្រុង​។ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើ​នណា​ស់ អំពី​អត្ថ​ន័យ​នៃ​សេ​ចក្តីស្រ​ឡាញ់ដ៏​ពិត​ ហើយ​ទោះ​​ការ​ធ្វើ​ដំណើរ ទឹក​ភ្នែក និង​ការ​ឈឺ​ក្បាលនេះ មិ​ន​មែ​នជា​អ្វី​ដែ​លខ្ញុំ​ទូល​សូ​មក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​​វា​ជា​បទ​ពិ​សោធន៍​ដ៏​ល្អបំ​ផុតក្នុង​ជីវិត”។​ ព្រះ​គម្ពី​របា​នរំ​ឭក​យើង​ថា​ ​សេច​ក្តី​​ស្រឡាញ់​​តែ​ង​​តែ​​អត់ធ្ម​ត់ ហើយ​​ក៏​​សប្បុ​រស សេចក្តី​​ស្រឡាញ់​​មិ​ន​ចេះ​​ឈ្នា​នីស មិន​​ចេះ​​អួ​ត​​ខ្លួន ក៏​​មិន​​ដែល​មា​ន​​ចិ​ត្ត​​ធំ​​ផង មិន​​ដែល​​ប្រព្រឹត្ត​​បែ​ប​មិ​ន​​គួ​រ​​សម មិន​​ដែល​​រ​ក​ប្រយោជន៍​​ផ្ទាល់​​ខ្លួន មិ​ន​រហ័ស​​ខឹង “ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់”(១កូរិនថូស…

Read article
ថ្មដា

ពេល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ម៉ាសាឈូសេត យើង​បាន​ទៅ​មើល​ថ្ម​ដា​ផ្លាយ​ម៉ោត ដែល​ជានិ​មិត្ត​រូ​ប​ដ៏សំ​ខាន់ ក្នុង​សហ​រដ្ឋ​អាមេរិក។ គេ​បាន​និយាយ​តគ្នា ជាច្រើ​ន​ជំនាន់​ថា មាន​គ្រីស្ទ​បរិស័​ទមួ​យ​ក្រុម ដែល​បាន​គេច​ខ្លួន​មក​រក​កន្លែង​រស់​នៅ​ថ្មី បាន​ធ្វើ​ដំណើរ​មក​ទ្វីប​អាមេរិក ​ដោយ​ជិះ​សំពៅ​ឈ្មោះ​មេយ​ផ្លោ​វើរ ក្នុង​ឆ្នាំ១៦២០ ហើយ​បាន​បោះជំ​ហាន​ចូល​កន្លែង​នោះ​មុខ​គេ។ យើ​ងបាន​ស្វែង​យល់​យ៉ាង​រីក​រាយ អំពី​អត្ថ​ន័យ​នៃ​ថ្ម​ដាមួ​យ​នេះ តែទន្ទឹម​នឹង​នោះ យើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត ដែល​បាន​ឃើញ​ថ្ម​ដា​នោះ មាន​ទំហំ​តូច​ណាស់។ យើង​ក៏​បាន​ដឹងថា កាល​ពី​ដើម​ឡើយ​ថ្មដានោះ​ មាន​ទំហំ​ធំ​ជាង​នេះបី​ដ​ង តែ​ដោយសារ​សំណឹក និង​មាន​មនុស្ស​ធ្វើ​ឲ្យ​វាបែក​បន្តិច​ម្តង​ៗ បាន​ជា​វា​មាន​ទំហំ​តូច​ដូច​នេះ។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​ព្រះយេស៊ូវ ទៅនឹ​ង​ថ្មដា(១កូរិនថូស ១០:៤) ដែល​មិន​ចេះ​ប្រែ​ប្រួល​(ហេព្រើ ១៣:៨)។ ព្រះ​អង្គ​ជា​ថ្មដា​​ដ៏​រឹង​មាំ ដែលយើ​ង​អាច​សង់​ជីវិត​យើង នៅ​លើថ្ម​ដានោះ​បា​ន។ ព្រះ​យេស៊ូវ​សង់​ពួក​ជំនុំ(ស្ថាប័ន​នៃ​អ្នក​ជឿព្រះ​) នៅលើ​​គ្រឹះ ​ដែល​មាន “ព្រះយេស៊ូ​វ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក”។ អ្នក​ជឿ​ព្រះ​ទាំ​ងអ​ស់ រួម​​គ្នា​តែមួ​យ​ក្នុង​ព្រះ​អង្គ(អេភេសូរ ២:២០-២២)។ ព្រះ​យេស៊ូវ​ជា​ថ្ម​ដា​ដ៏រឹង​មាំ ដែលយើ​ង​អាច​តាំង​នៅ​មិន​ឲ្យ​រលំ ពេល​ដែ​លព្យុះ​នៃ​ជីវិត​បក់​បោក​មក​លើ​យើង(ម៉ាថាយ ៧:២៥)។ មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បាន​មាន​ប្រសាសន៍​ថា “វា​ជា​ការ​ល្អ ដែលយើ​ង​ត្រូវ​ពិនិត្យ​មើល​ក្រោមជើង​យើង…

Read article
ចិត្ត​ដែល​វង្វេង

ក្នុង​រដូ​វ​ស្លឹក​ឈើជ្រុះ​ កាលពី​ឆ្នាំ​ទៅ​ ផ្លូវ​ធំ​មួយ​ខ្សែ ក្នុង​ទី​ក្រុងរ​បស់​ខ្ញុំ ត្រូវ​បាន​បិទ​អស់​រ​យៈ​ពេល​ជា​ច្រើន​ម៉ោង ដោយ​សារ​មាន​ឡាន​ដឹក​គោ​​មួយគ្រឿង​បាន​ក្រឡាប់។ សត្វ​គោ​ក៏​បាន​រួច​ចេញ​ពី​ឡាន​​នោះ ហើយ​បាន​ដើ​រ​ចុះឡើ​ង នៅ​តាម​ដង​ផ្លូវ​​ធំ​​នោះ។ ពេល​ដែល​សារ​ពត៌​មាន​បាន​ផ្សាយ​អំពី​ហ្វូង​គោ​ដើរ​វង្វេង​ពេញ​ផ្លូវ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីសេ​ចក្តី​ដែល​ខ្ញុំ​បាន​រៀន កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ព្រះ​គម្ពីរនិក្ខមនំ ជំពូក​៣២ ដែល​និយាយ​អំពី​រាស្រ្ត​រប​ស់​ព្រះ ដែល​វង្វេង​ចេ​ញ​ពី​ព្រះ​អង្គ។ ក្នុង​សម័យ​ដែល​នគរ​អ៊ីស្រាអែល​​បែក​ខ្ញែក​ជា​ពីរ ស្តេច​យេរ៉ូបោម បា​ន​ឲ្យ​គេ​សង់​រូប​គោ​ពីរ​ក្បាល​ធ្វើ​ពី​មាស សម្រាប់​ឲ្យ​ពួក​បណ្តា​ជន​ថ្វាយ​បង្គំ​(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់​មិន​មែន​ជា​អ្នក​ដឹក​នាំ​ទី​មួយ ដែល​នាំ​ឲ្យ​គេ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ធ្វើ​ពី​មាស​នោះ​ឡើយ​។ ពេល​ដែល​ព្រះ​អម្ចាស់​រំដោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​របប​ទាស​ភាព​ដ៏​ព្រៃ​ផ្សៃ ក្នុង​នគរ​អេស៊ីព្ទ ហើយ​បាន​ឃើញ​ព្រះ​អម្ចាស់​បង្ហាញ​អំណាច​ចេស្តា និង​សិរីល្អ ដោយ​ការ​អស្ចារ្យ​ហើយ ពួក​អ៊ីស្រាអែល​នៅ​តែ​បណ្តោយ​ឲ្យ​ខ្លួន​មាន​ចិត្តវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ​(និក្ខមនំ ៣២)។ ខណៈ​ពេល​ដែល​លោក​ម៉ូសេ កំពុង​នៅ​លើ​ភ្នំ​ស៊ីណៃ ដើម្បី​ទទួល​ក្រឹត្យ​វិន័យ​ពី​ព្រះ​អម្ចាស់ លោក​​អើរ៉ុន​ ដែ​ល​ជា​ប្អូន​ប្រុស​របស់​គាត់​បាន​ជួយ​ឲ្យ​រាស្រ្ត​របស់​ព្រះ វង្វេង​ចេញ ដោយ​សង់​រូប​ព្រះ​មួយ ដែល​ជា​រូប​ចម្លាក់​កូន​គោ​មាស​។ ត្រង់​ចំណុច​នេះ អ្នក​និព​ន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​រំឭក​យើង ​អំពី​សេចក្តី​​ក្រោត ដែល​​ព្រះ​​មាន​​ចំពោះ​​កា​រ​ថ្វា​យ​​បង្គំ​​រូប​​ព្រះ និង​​ចំពោះ​​អ្ន​ក​​ដែ​​ល​ចេះ​តែ​មាន “ចិត្ត​វង្វេង”(និក្ខមនំ ២០:២-៦)។ “​ព្រះ​យេហូវ៉ា​​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះ​អង្គ​ជា​ព្រះ​ពិត​តែ​មួយ​!—Cindy Hess Kasper

Read article
ស្តេចល្អ និងស្តេចអាក្រក់

ថ្មី​ៗនេះ​ ខ្ញុំ​​បាន​សិក្សា​​កណ្ឌគ​ម្ពីរ​ពង្សាវ​តា​ក្សត្រ ដែលជា​កណ្ឌ​ព្រះគ​ម្ពីរ​សញ្ញា​​ចាស់ ជាមួ​យ​​​​មិត្ត​ភ័ក្រ​មួ​យចំ​នួន​។ ខ្ញុំ​​បាន​ធ្វើកា​រកត់​សំគាល់​​ ចំពោះ​​តារាង​​មួយ ដែលរាយ​ឈ្មោះស្តេចរ​បស់​​នគរ​អ៊ីស្រា​អែល និង​យូដា ក្នុង​គ្រាស​ញ្ញា​ចាស់ ដែលមា​ន​ចំនួន​តិច​ណាស់ ដែល​ស្ថិតនៅ​​ក្នុង​ចំណោម​​ស្តេច ល្អ ប៉ុន្តែ ភាគច្រើ​ន​​នៃ​​ស្តេ​ចទាំ​ងអ​ស់នោះ​ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើ​ន ស្តេច អាក្រក់ហួស និង​ស្តេច​ អាក្រក់​បំផុត ។ គេ​បាន​ពិព​ណ៌នា​ថា ស្ដេច​​ដាវី​ឌ​​ជា​​សេ្ដច​ល្អមួ​យអ​ង្គ ដែល “ដើរ​​តាម​[ព្រះ] ដោយ​អស់ពី​ចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំ​រូ​ ដែល​គួរ​ឲ្យយ​កត​ម្រាប់​តាម(៣:១៤ ១១:៣៨)។ គួរ​ឲ្យក​ត់សម្គាល់​ថា ពួកស្ដេ​ចអា​ក្រក់​​បាន​បដិសេធ​​ព្រះ ដោយ​ចេតនា និង​បាន​​ដឹក​នាំ​​ប្រជារា​ស្រ្ត​​ខ្លួន ឲ្យ​ថ្វាយ​បង្គំរូ​ប​ព្រះ។ ស្ដេច​​យេរ៉ូ​​បោម ជា​ស្ដេច​ទីមួយ​​ដែល​បាន​គ្រ​ប់គ្រ​ង​​លើស្រុ​កអ៊ីស្រាអែល ក្រោយ​ពេ​ល​​នគរបែក​ចេញជា​ពី​រ។ ស្តេចអ​ង្គនេះ​ បាន​បន្សល់​ទុក​នូវ​កេរ​ដំណែលអាក្រក់ជា​ច្រើ​ន បាន​ជាគេ​ចាំ​ថា ទ្រង់​ស្ថិត​ក្នុង​ចំណោម​ពួក​ស្ដេចអាក្រក់បំ​ផុត “ដែល​បាន​ធ្វើ​​បាប ហើយ​​ដែ​ល​​បាន​នាំ​ឲ្យពួក​​​អ៊ី​ស្រាអែល​​ធ្វើ​​បាប​”(១៤:១៦)។ ដោយ​ព្រោះតែ​គំរូ​​អាក្រក់​​របស់​ទ្រង់ ទើប​មានស្ដេច​ជាច្រើ​ន​​ដែល​គ្រង​រា​ជ្យ​​បន្ទាប់​ពីទ្រ​ង់ ត្រូវ​បាន​គេ​​ប្រៀប​​ធៀបនឹ​ង​​ទ្រង់ ហើយ​ត្រូវ​បាន​គេព​ណ៌នា​​ថា ជា​ស្តេច​​អាក្រក់​​ដូច​ជាទ្រ​ង់ដែ​រ(១៦:២,១៩,២៦,៣១ ២២:៥២)។ យើង​ម្នាក់​​ៗ​​មា​ន​ព្រំដែន​នៃឥទ្ធិព​លខុ​សៗ​គ្នា ហើយឥ​ទ្ធិព​ល​​នោះ ​អា​ចត្រូវ​បាន​ប្រើប្រា​ស់​​សម្រាប់​ធ្វើ​ការ​អាក្រក់…

Read article
ព្រះទ្រង់ជ្រាប

មាន​ពេល​មួយអ្ន​កស្រី ខាតធី(Kathy) បានបើក​មើល​គេហទំព័រ​អាកាស​ចរណ៍​មួយ ដើម្បី​ឲ្យ​បាន​ដឹង​ អំពី​​ដំណើរ​នៃ​ការ​​ហោះ​ហើរ​របស់​យន្ត​ហោះធន់​តូច ដែល​​ស្វាមី​​របស់​នាង គឺ​លោក​ឆាក់ (Chuck) កំពុង​បើក​បរ​ឆ្ពោះ​ទៅកា​ន់​ទីក្រុង​ឈីកាហ្គោ។ គ្រាន់​តែចុច​​ប៊ូតុង​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ នាង​ក៏អា​ច​តាម​ដាន​​​យន្ត​ហោះ​ ចេញ​​ដំណើរនៅពេ​លណា កំពុង​ហោះហើ​រ​ដល់ណា​ហើយ ​ហើយនឹងចុះ​​ចត​នៅម៉ោងប៉ុ​ន្មាន។ ប្រមាណ​​​ជា​​ពីរ​បី​ទសវត្សរ៍​មុន កាល​លោក​​ឆាក់​​ ​​​កំពុងធ្វើ​ការ​ជា​អ្នក​បើក​បរ​យន្តហោះ​​ នៅ​តំ​បន់​អាហ្វ្រិក​ ភាគ​ខាង​លិច មធ្យោបាយ​តែ​មួយ​គត់​​ដែល​អ្នក​ស្រី​ខេធី​​អាច​​ទំនង​ទំនង​ជាមួ​យ​គាត់​បាន គឺ​តាម​រយៈវិ​ទ្យុទា​ក់ទ​ង ដែលមា​ន​ហ្វ្រេ​កង់​​ខ្ព​ស់​។ នាង​បាន​រំឭកអំ​ពី​​ពេលមួ​យ ដែល​នាង​មិន​អាច​ទាក់​ទង​ស្វាមីរ​បស់នាង អស់​រយៈ​ពេល​៣​ថ្ងៃ។ កាលនោះ​ ស្វាមី​របស់​នាង​​មាន​សុវត្ថិ​ភាព​ជា​ធម្មតា​ទេ គឺ​គ្រាន់​តែ​យន្ត​ហោះ​របស់​គាត់​ខូច មិន​អាច​ហោះហើរ​បាន តែ​នាង​គ្មាន​មធ្យោ​បាយ​ផ្សេង​ដើម្បី​ទាក់​ទង ឲ្យ​បាន​ដឹង​អំពី​សុខ​ទុក្ខ​របស់គា​ត់ទេ​។ ប៉ុន្តែ ព្រះទ្រ​ង់​តែង​តែជ្រាបជា​និ​ច្ច ថា​លោក​ឆាក់​​កំពុ​ង​នៅ​​ទីណា ហើយ​កំពុង​ធ្វើអ្វី​ គឺដូ​ច ដែ​ល​ព្រះអ​ង្គបា​ន​ជ្រាប​អំពី​យើង យ៉ាង​ដូច​នេះផង​ដែរ(យ៉ូប ៣៤:២១)។ គ្មានអ្វី​លា​ក់​កំបាំង​​​ពីព្រះនេត្រ​​របស់​​ព្រះអង្គ​​បា​ន​ទេ(ហេព្រើរ ៤:១៣)។ ព្រះ​អង្គ​ជ្រាប​អំពី​គំនិត និងពាក្យ​សម្តី​​រប​ស់​យើង (១របារក្សត្រ ២៨:៩ ទំនុកដំកើង ១៣៩:៤)។ ហើយ​ព្រះអ​ង្គជ្រា​ប​អំពី​​អ្វី​​ដែ​លនឹ​ង​កើត​ឡើង​​ នៅពេ​ល​អនា​គត​ផង​ដែរ(អេសាយ ៤៦:១០)។ ព្រះ​អង្គ​ជ្រាបគ្រប់​ការ​ទាំង​អស់ (១យ៉ូហាន ៣:២០) ហើយព្រះ​អង្គ​ក៏​ស្គា​ល់​​លោ​ក​អ្នក និងខ្ញុំ​​​យ៉ាងច្បា​ស់​បំផុត​…

Read article