Cindy Hesskasper

You are here:
សក្តិសមឥតខ្ចោះ

នៅ​​ក្នុង​​ការ​​សម្ភាសន៍​​ចូល​​ធ្វើ​​កា​រងារ គេ​បា​ន​​សួរ​មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ថា “តើ​អ្នក​មាន​ជំនាញ​​​​​​អ្វី?” គេ​បាន​សួរ​គាត់​ដូច​នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​តើគាត់​សក្តិ​សម​នឹង​មុខ​ដំណែង​នោះ​ឬ​ក៏​អត់។ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់នេះ​ក៏​បាន​រំឭក​ឡើ​ង​វិញ​នៅ​ក្នុង​ចិត្ត អំពី​ជំនាញ និង​ទេព​កោស​ល្យរ​បស់​ខ្លួន ដោយ​សង្ឃឹម​ថា​នឹង​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​បុគ្គលិក​លក្ខណៈ​ពិសេស​ៗ ដែល​ខ្លួន​មាន ដែល​នឹង​អា​ច​រួម​ចំណែក​ នៅ​ក្នុង​ការ​ធ្វើឲ្យ​ក្រុម​ហ៊ុន​នោះ​មាន​ជោគ​ជ័យ​នៅ​ពេល​ខាង​មុខ។ ចុះ​បើ​សិន​ជា​យើង​មាន​ជំនាញ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ចាំបាច់ ​សម្រា​ប់បំពេញ​កិច្ចការ​ដែល​ព្រះ​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ? ជា​ការ​ពិត​ណាស់ យើង​សុទ្ធ​តែ​មាន​ជំនាញ​រៀង​ៗ​ខ្លួន! អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​មាន បូក​រួម​ជា​មួយ​នឹង​បទ​ពិសោធន៍ ការ​បណ្តុះ​បណ្តាល និង​អំណោយ​ទាន​ពី​កំណើត​របស់​យើង​ ព្រម​ទាំង​ចិត្ត​ដែល​ចុះ​ចូល​ព្រះ​ផង អាចធ្វើ​​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិសេស​ម្នាក់ ដែល​​មាន​​ជំនាញ​​​ដ៏​ចាំ​​បាច់ សម្រាប់​​ធ្វើ “ការ​​ល្អ” ដែល​​ព្រះ​ “បា​​នត្រៀម​ទុកជា​ស្រេច”(អេភេសូរ ២:១០)។ បើ​ព្រះ​មាន​កិច្ចការ​អ្វី​ដែល​ទ្រង់សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បំពេញ ហើយ​អ្នក​ក៏​បាន​ដឹង​ថា ទ្រង់​កំពុង​ត្រាស​ហៅ​អ្នក​ឲ្យ​ធ្វើ ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ​ដើម្បីបំ​ពេញ​កិច្ចការ​នោះ។ ម្យ៉ាង​វិញ​ទៀត យើង​អាច​សម្រាយ​បទ​គម្ពីរ​អេភេសូ ២:១០ យ៉ាង​ដូច​នេះ​​ថា ព្រះ​ទ្រង់​សព្វ​​​ព្រះ​​ទ័​យឲ្យយើង “ចូរ​រួម​ជា​មួយ​ទ្រង់ នៅ​ក្នុង​ការងារ​ដែល​ទ្រង់​ធ្វើ គឺ​ការ​ល្អ​ដែល​ទ្រង់​បាន​ត្រៀម​ជា​ស្រេច សម្រាប់​ឲ្យ​យើង​ធ្វើ”។ ទ្រង់​មានកា​រ​តម្រូវ​មួយ​សម្រាប់​យើង គឺ​ឲ្យ​យើង “មាន​ចិត្ត​ស្មោះ​ត្រង់”(១កូរិនថូស ៤:២)។ តើ​អ្នក​បាន​រក​ឃើញ​ផ្នែក​ណាមួយ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ សម្រាប់​ឲ្យ​ទ្រង់​ប្រើអ្នក​ហើយ​ឬ​នៅ? សូម​យើង “ធ្វើ​ការ​ល្អ” ហើយ​ “ធ្វើ​ការ​ល្អ​ឲ្យ​ច្រើ​ន​ជា​បរិបូរ”(១ធីម៉ូថេ…

Read article
ធ្វើការរបស់អ្នក

បី​បួ​​នឆ្នាំ​មុន កូ​នស្រី​រ​បស់​ខ្ញុំឈ្មោះ​ រ៉ូស៊ី (Rosie)បាន​ឆ្លាប់ ​ធ្វើជា​អ្ន​កដឹ​ក​នាំ​រឿង​ល្ខោន​នៅ​សាលា​មួយ​កន្លែង។ មាន ​កូន​សិស្ស​ជាច្រើ​ន​ចូល​មក​ធ្វើ​ការ​សម្តែង​ជា​ដំបូង​សិន មុន​ត្រូវ​បាន​ជ្រើស​ឱ្យសម្តែង ហើយ​មាន​តែ​ពីរ​បីនា​ក់ប៉ុ​ណ្ណោះត្រូវ​បាន​គេរើ​ស​ឱ្យដើ​រ​តួសំ​ខាន់។ ហើយ​មាន​តួរ​ង​សំខាន់​ៗ​ជាច្រើ​ននា​ក់​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​សម្តែង​តាម​ផ្នែក​ផ្សេង​ៗ​គ្នា ដែល​តួ​រ​ទាំង​នេះ​សុទ្ឋ​តែ​ចាំបា​ច់សំ​រាប់​ការ​ផលិត ​រឿង។ មាន​មនុស្ស​ជំទ​ង់​ៗ​ជាច្រើ​នផ្សេ​ងទៀ​​តក៏​ចង់​មាន​មួយ​ចំណែក​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះដែរ ប៉ុន្តែ​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចាំង​ភ្លើង។ ពួកគេ​កា​ន់​ក្នុង​ដំណែង​ជាអ្ន​ក​ផ្លាស់​ប្តូ​រផ្ទាំ​ង​រូ​ប​ភាព បើក​បិទ​ផ្ទាំង​វាំង​នន បើក​ភ្លើង ​ហើយជួ​យ​តុប​តែ​ងកា​យ និង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់។ បន្ទាប់ ​មក​ក៏​មាន​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នាក់ ​គឺជា​អ្ន​កផ្គ​ត់​ផ្គង់​នំភីហ្សា និង​បង្អែម​សង់​ខ្យា​សំរាប់​អ្នក​ហាត់​សម ហើយ​ក៏​បរិច្ចាក​សំភារៈ​បង្កើត​ជា​រូប​រាង​ឡើង ដេរ​សម្លៀក​​បំពាក់​ធ្វើគ្រឿ​ង​សម្គាល់ និង​ជួយ​ចែ​កក​ម្ម​វិធី​ស​ម្តែង។ ការ​ជោគ​ជ័យ​ក្នុង​ការ​ស​ម្តែង​ទាំង​នេះ ដែល​មាន​ដំណើរ​ការ​បួន​ទៅប្រាំ​ខែ​យ៉ាង​ផុស​ផុល​ឡើ​ង ដល់​កំរិ​ត​ខ្ពស់​បំផុ​តនោះ គឺ​អាស្រ័យ​ទៅ​លើកា​រ​ខំព្យា​យាមរៀ​ប​ចំយ៉ា​ង​ពេញ​ទំហឹង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។ ស្រដៀង​គ្នា​នេះដែ​រ ក្នុង​រូប​កាយ​រ​បស់​ព្រះ​គ្រីស្ទ​មាន​ការ​ងារ​ធ្វើពេ​ញ​បន្ទុក ហើយយើ​ង​ម្នាក់​ត្រូវ​ចូ​លរួម។ អ្នក​ជឿគ្រ​ប់​រូប​មាន​អំណោយ​ខុស​ប្លែក​គ្នាសំ​រាប់​បំរើ។ កាល​ណា​អំណោយ​ទាន​ទាំង​នេះ​ត្រូ​វ​បា​នផ្គុំ​ភ្ផា​ប់​ក្នុង​ការ​ទា​ក់ទ​ង​រួម​គ្នា​ “នោះ​គ្រប់​ទាំ​ងសន្លាក់​ដែល​ផ្គ​ត់​ផ្គង់​ឱ្យតា​មខ្នា​ត​ការ​ងារ​របស់​អវយវៈនិ​មួយ​ៗ​” (អេភេសូរ 4:16) ហើយ​យើង​ដែល​មា​ន​គ្នា​ច្រើន ក៏​ជារូ​បកា​យតែ​មួ​យ(រ៉ូម 12:5)។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​អ្នក​កំពុ​ង​តែ​បំរើ​ផ្នែក​អ្វីខ្លះ​ក្នុង​ពួក​ជំនុំ? —Cindy Hess Kasper

Read article
មិនអីទេ

ថ្មី​ៗ​នេះ ប្តី​របស់​ខ្ញុំ ហើយ​និ​ងខ្ញុំ បាន​ជួប​មនុស្ស​កំលោះ​ម្នាក់​ដែល​ធ្លា​ប់​ស្គាល់​គ្នា​កាល​ពី​មុន​មក។ ពួក​យើង​បាន​ស្គាល់​គាត់​ជា​ច្រើន​ឆ្នាំក​ន្លងម​ក​ហើយ តាំង​ពី​គាត់​នៅ​ក្មេង​ៗ​មក​ម៉្លេះ។ ពួក​យើង​បា​នសំណេះសំ​ណាល​គ្នា​ពី​កម្ម​វិធី​បុណ្យ ណូអែល​យ៉ាង​ជក់​ចិត្ត នៅ​ពេល​ម៉ាថា​យបា​ន​ប្រើសំ​លេង​សាប្រាណូ​បុរស​ដែល​ល្អឥ​ត​ខ្ចោះ ច្រៀង​ចំរៀង​បទ​ “មិន​អី​ទេ” ដែល​ជា​ស្នាដៃ​និព​ន្ឋ​ដោយ Wayne Kirkpatrick and Michael W. Smith។ បទ​នេះ​ច្រៀង​បានយ៉ាង​ពិរោះ ណាស់ ​ហើយ​ក៏ជា​កា​រច​ង​ចាំមួ​យ​យ៉ាង​អ​ស្ចារ្យ​ដែរ ។ មិន​អីទេ​ មិន​អី​ទេ ចូរ​តម្លើង​សំលេង​របស់​អ្នក ហើយ​ច្រៀង​ចុះ ពីព្រោះ​អេម៉ាញ៉ូ​អែល​ប្រសូត​ហើយ ប្រសូត​មក​ជា​ព្រះអ​ម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​រ​ប​ស់​យើង។ ច្រៀងថា​ ហាលេលូយ៉ា ច្រៀង​ថា ហាលេលូយ៉ា មិន​អីទេ​នៅ​ក្នុង​ចិត្ត។ ពេល​ស្តាប់​ពាក្យ​គ្រប់​ម៉ាត់​នៃ​បទ​​​ចំរៀង​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល ធ្វើ​ឱ្យ​យើង​គ្រប់​រូប​ស្រាក​ស្រាន្ត​នៅ​ក្នុង​ចិត្ត​ច្រើន​ណាស់។ ប៉ុន្តែ​ ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​បានជ​ក់​ចិត្ត​គំនិត​ពី​អត្ថប​ទ​ចំរៀង​នេះ​ទេ ពីព្រោះ​ការ​រស់​នៅ​របស់​គេ កំពង់​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់។ ពួក​គេ​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដូច​ជា បាត់​បង​នូ​វ​សេចក្តី​ស្រឡាញ់ គ្មាន​ការ​ងារ​ធ្វើ មាន​ជម្ងឺ​ធ្ងន់​ធ្ងរ ឬ​ក៏មា​នទុ​ក្ខក្រៀ​ម​ក្រំនៅ​ក្នុ​ងចិ​ត្ត​គ្មាន​ថ្ងៃ​ណាបា​ន​ធូ​រស្បើ​យ​ឡើ​យ។ ក្នុង​ចិត្ត​រប​ស់ពួ​កគេ​បា​ន​ស្រែ​កយំខ្លាំង​ៗ​ថា “មិន​មាន​អ្វី​ល្អទា​ល់​តែសោះ​សំ​រាប់​រូប​ខ្ញុំ!” យើង​រាល់​គ្នាដែ​លម​ក​អប​អរ​សាទ​រខួ​បកំ​ណើត​​​របស់​ព្រះ​អង្គ​សង្គ្រោះ​រ​បស់​យើង ទោះ​​ជា​មាន​ស្រមោល​អតីត​កាល​ខ្មៅ​ងងឹត​នៅ​ជាប់​ព្រលឹង​របស់​យើង​យ៉ាង​ណាក៏​ដោ​យ នោះ​គ្រប់​យ៉ាង​មិន​អីទេ​ដោយសារ​តែ​មាន​ព្រះ​គ្រីស្ទ។ យើង​រាល់​គ្នាមិ​ន​នៅឯ​កកោ​រ​ ក្នុង​ការ​ឈឺចាប់​រប​ស់​យើង​តែម្នា​ក់ឯ​ង​ទៀត​ទេ។ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង ហើយ​សន្យា​ថា​មិន​បោះប​ង់​យើង​ចោល​ឡើយ(ហេព្រើរ…

Read article
ការដឹងគុណរកពាក្យថ្លែងពុំបាន

មូលហេតុ​នាំ​ឲ្យយើ​ងនិ​យាយ​ថា អរ​គុណ​ដល់​អ្នកប្រទាន​អំណោយ ព្រោះយើ​ងច​ង់​កោត​សរសើរ​ដល់​ម្ចាស់​អំណោយ។ អ្នក​និព​ន្ធជីប៊ី ស្ទន​មាន​ប្រសាសន៍ ​ថា៖«ការ​ដឹង​គុណ​ដោយ​ស្ងៀមស្ងាត់​មិន​មាន​តម្លៃ​ឡើយ»។ ពេល​កូន​យើង​នៅតូ​ច​នៅឡើ​យ ជា​រឿយ​ៗ​យើ​ង​ត្រូវតែ​រំលឹក​ពួក​គេ កុំ​ឲ្យ​មើល​មុខ មើល​ជើង ឬ​និយាយ​ពាក្យ​ពិបាក​យល់​ជំនួស​ឲ្យ​ពាក្យ«អរគុណ»​នោះឡើ​យ។ ក្រោយពេ​ល​យើង​រៀប​ការ​បាន​ច្រើន​ឆ្នាំម​ក ខ្ញុំ​និង​ប្តី​ខ្ញុំ​នៅ​តែ​រៀន​និយាយ​ពាក្យ​អរគុណដ​ល់​គ្នាទៅ​វិ​ញទៅ​មក ព្រោះ​វា​សំខាន់​ណាស់។ ពេល​ណាយើ​ង​មាន​ចិត្ត​ចង់​កោត​សរសើរ​អ្វី​មួយ យើង​ព្យាយា​មនិ​យា​យចេ​ញ​មក ទោះ​បី​ជាយើ​ង​បាន​និយា​យ​ដដែ​លនេះ​ញឹក​ញាប់​ក៏ដោ​យ។ លោក​វីលៀម អា​កធួ វត មាន​ប្រសាសន៍​ថា៖«ការ​ដឹង​គុណ​ដោយ​អា​រម្មណ៍ ​ហើយ​មិន​បាន​ប​ញ្ចេញ​មក ប្រៀប​បី​ដូច​បា​នខ្ច​ប់​កាដូ តែ​មិន​បាន​ជូន​ដល់​អ្នក​ណា​ម្នាក់​»។ ការ​សម្តែង​កា​រដឹ​ង​គុណ​ពិត​ជាមា​នសំខាន់ណាស់ស​ម្រាប់​ទំនាក់ទំន​ងរ​ប​ស់​មនុស្ស ហើយ​រឹត​តែ​ពិសេស​ទៅទៀ​ត​គឺ​ជា​មួយ​ព្រះ​ជាម្ចាស់​នៃ​យើង។ កាល​ណា​យើង​រំលឹក​ទៅ​ដល់​ព្រះ​ពរ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង តើ​យើ​ង​បាន​អរ​ព្រះ​គុណ​ព្រះអ​ង្គហើ​យឬ​នៅ​? កាល​ណាយើ​ងគិ​ត​ដល់​អំណោយ​ដ៏​ពិសេស ដែល​ព្រះអ​ង្គបា​នសុ​គត និង ​រស់​ឡើង​វិញ​​អត់​ទោស​បាប​យើង តើ​ដួង​ចិ​ត្តយើង​ពោរពេញ​ដោ​យកា​រកោត​សរសើរ និង​អរ​ព្រះ​គុ​ណ​ទ្រង់​ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។ សូម​នឹក​ចាំប​ទគ​ម្ពីរ​ទំនុក​ដំកើង ១០៧:១ ក្នុង​ចិត្ត​អ្នក​រាល់​ថ្ងៃ៖ «សូម​អរ​ព្រះគុ​ណ​ដល់​ព្រះយេហូវ៉ា ដ្បិ​ត​ទ្រង់​ល្អ» ។-Cindy Hess Kasper

Read article
វិន័យរបស់លោកវូឌិន

លោក​ចន វូឌិន(John Wooden) គឺ​ជា​គ្រូ​​បង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​បាន​ដាក់​វិន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ ​ឲ្យ​​ក្រុម​កីឡា​របស់​គាត់​អនុវត្ត​តាម ។​ ពេល​ណា​មាន​កីឡាករ​ណា​​ម្នាក់​ទទួល​បាន​ពន្ទុ នោះ​គាត់​ត្រូវ​ទទួល​ស្គាល់ សមាជិក​ក្រុម​ណា​មួយ ដែល​បាន​ជួយ​ឲ្យ​អ្នក​នោះ​បាន​ពន្ទុ ។​ មាន​ពេល​មួយ ពេល​ដែ​លគាត់​កំពុង​បង្វឹក​ក្រុម​កីឡា​វិទ្យាល័យ មាន​សមា-ជិក​​ក្រុម​កីឡា​ម្នាក់ បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​ការ​ធ្វើ​​ដូច​នេះ មិន​​នាំ​ចំ​ណាយ​ពេល​ច្រើន​ពេក​ទេ​ឬ?”​ លោក​វូឌិន​ក៏​បាន​ត​ប​ថា “ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​ឯង រ​ត់​ទៅ​ឱប​គាត់ នៅ​កន្លែង​ហ្នឹង​ឯ​ណា​ គឺ​គ្រាន់​តែ​ងង់​ក្បាល​ដាក់​គាត់​ទៅ​បាន​ហើយ”។​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ លោក​វូឌិន​បាន​មើល​ឃើញ​ភាព​ចាំ​បាច់​នៃ​ការ​បង្រៀន​ក្រុម​កីឡា​របស់​គាត់​ថា ពួក​គេ​ជា​កីឡាករ​មួយ​ក្រុម គឺ​មិន​មែន “គ្រាន់​តែ​ជា​​ក្រុម ដែល​មាន​ទៅ​ដោយ​មនុស្ស​ដែល​មាន​ម្ចាស់​ការ​រៀង​ៗ​ខ្លួន​នោះ​ឡើយ”​។​ មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ទទួល​​បាន​ជោគ​ជ័យ ។​ ការ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ អំពី​របៀប​នៃ​កា​រ​ធ្វើ​ការ ក្នុ​ង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ។​ តាម​បទ​គម្ពីរ ១​កូរិនថូស ១២:១៩-២០ យើង​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​ផ្សេង​ៗ​គ្នា នៃ​រូបកាយ​តែ​មួយ ។​ គឺ​ដូច​ដែល​មាន​សេច​ក្តី​​​ចែ​ង​ថា​ “ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ”។ តើ​ជោគ​ជ័យ​របស់​គ្រួ​គង្វាល ការ​សិក្សា​ព្រះ​គម្ពីរ ឬ​កម្ម​វិធី​នៃ​ពួក​ជំនុំ អាស្រ័យ​ទៅ​លើ​ការងារ​របស់​មនុស្ស​តែ​ម្នាក់​ឬ? តើ​ត្រូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រួម​ចំណែក…

Read article
ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​ ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។ ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ…

Read article
ការភ្លេចលក្ខណៈសម្បត្តិ

យុវជន​នៅ​ប្រទេស​ចិន ហាក់​ដូច​ជា​កំពុង​​ចាប់​ផ្តើម​ភ្លេចអំពី​របៀប​សរសេរ​តួរ​អក្សរ ដែល​មាន​ទៅ​ដោយ​អក្សរ​វិចិត្រ​សាស្រ្ត​ដ៏​ស្រស់​ស្អាត របស់​ភាសា​នៃ​ប្រពៃណី​រ​បស់​ពួក​គេ ។​​ អ្នក​ខ្លះ​បាន​ហៅ​បាតុភូត​នេះ​ថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការ​ពេញ​និយ​ម​យ៉ាង​ខ្លាំង នៃ​ការ​ប្រើប្រាស់​កំព្យូទ័រ និង​ទូរស័ព្ទ​ឆ្លាត​វ័យ ជា​ញឹក​ញាប់ គឺ​​បញ្ជាក់​ប្រាប់​ថា ការ​សរ​សេរ​អក្សរ​ត្រូវ​បាន​គេ​មិ​ន​អើពើ ហើយ​អ្នក​ខ្លះ​មិន​ចាំ​តួរ​អក្សរ​ដែល​ខ្លួន​បាន​រៀន​កាល​ពី​ក្មេង​ឡើយ ។​ មាន​យុរជន​ម្នា​ក់​បាន​និយាយ​ថា “មនុស្ស​យើង​មិន​សរសេរ​អក្សរ ដោយ​ដៃ​ទៀត​ឡើយ គឺ​លើកលែង​តែ​នៅ​ពេល​ដែល​ពួក​គេ​ត្រូ​វ​សរសេរ​ឈ្មោះ និង​អាស័យ​ដ្ឋាន​ប៉ុណ្ណោះ”។​ អ្នក​ខ្លះហា​ក់ដូ​ច​ជា​មាន “ការ​ភ្លេច​លក្ខណៈសម្បត្តិ” មួយ​ប្រភេទ​ផ្សេង ទៀត។​ នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​ស្ថានភាព​ដ៏​លំបាក ពួក​គេ​ហាក់​ដូច​ជា​ភ្លេច អំពី​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ក៏​ជ្រើស​រើស​ផ្លូវ​កាត់ ។​ ព្រះ​ទ្រង់​បាន​ហៅ​លោក​យ៉ូប​ថា “​អ្នក​​ដែល​​គ្រប់​​លក្ខណ៍​​ ហើយ​​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ព្រះ​បាន​អនុញាត​ឲ្យ​សាតាំង​ដក​យក​ចេញ​ នូវ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​យ៉ូប​មាន ដូច​ជា កូន​ៗ​របស់​គាត់ ទ្រព្យ​សម្បត្តិ និង​សុខភាព​របស់​គា​ត់ ។​ តែ ទោះ​បី​​ជា​​លោក​យ៉ូប​បាន​ជួប​ប្រទះ​នឹង​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​ក៏​ដោយ ក៏​គាត់​មិន​ព្រម​ប្រមាថ​ព្រះ​ឡើយ ។​ គឺ​ដូច​ដែល​មាន​ចែង​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ(ខ.២២)”។​ សាតាំង​បាន​ព្យាយាម​បង្ហាញ​ថា លោក​យ៉ូប​មិ​ន​មែន​​​គ្រប់​លក្ខណ៍ ដូចដែល​ព្រះទ្រង់​មាន​បន្ទូល​ទេ ប៉ុន្តែ វា​ត្រូវទទួលបរាជ័យ…

Read article
ការមានគោលបំណងថ្មី

សណ្ឋាគារ​មួយ ដែល​មាន​អាយុ​៦០​ឆ្នាំ កំពុង​ត្រូវ​បាន​គេជួស​ជុល​កែ​​ទៅ​ជា​​ផ្ទះ​ល្វែង ។​ កប៉ាល់មួយ​គ្រឿង​ដែល​ច្រេះ​ស៊ី ដែល​គេ​បាន​ចត​ទុក​ចោល​នៅ​កំពុង​ផែរ កំពុង​តែ​ត្រូវ​បាន​គេ​ស្តា​ឡើង​វិញ ហើយ​អាច​ក្លាយ​ជា​ទៅ​សណ្ឋាគារ ឬ​សារះ​មន្ទី ។​ អាគារ​ហេងហ្កា៦១(Hangar 61) គឺ​ជា​​ស្ថាបត្យ​កម្ម ដែល​គួរ​ឲ្យ​កោត​សរសើរ នៅ​អាកាស​យាន្ត​ដ្ឋាន នៅ​រដ្ឋ​ខូឡូរ៉ាដូ នៃ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​តែ​ត្រូវ​បាន​គេ​កែ​ប្រែ​ឲ្យ​ក្លាយ​ជា​ព្រះ​វិហារ​មួយ ។ ​សំណង់​អាគារ​នីមួយ​ៗ គឺ​សុទ្ធ​តែ​មាន​មុខងារ​ដ៏​ជាក់​លាក់​របស់​ខ្លួន ហើយ​ក្រោយ​ម​ក គេ​ក៏​មិន​អាច​ប្រើ​ប្រាស់​បាន​តទៅ​ទៀត ។​ តែ​មាន​អ្នក​ដែល​អាច​មើល​ឃើញ សេចក្តី​សន្យា និង​គោល​បំណ​ងថ្មី​មួយ នៅ​ក្នុង​សំណង់​អាគារ​នីមួយ​ៗ ។​ បើ​សិន​​​សំណង់​អាគារ​អាច​ទទួល​បាន​ជីវិ​តថ្មី និង​គោល​បំណង​ថ្មី តើមានមូលហេតុ​អ្វី​ដែ​ល​​មនុស្ស​មិន​អាច​ទទួល​​បា​នយ៉ាង​ដូចនេះ​​ដែរ? សូម​ពិចារណា​អំពី​ពួក​បុរស ក្នុ​ង​ព្រះ​គម្ពីរ ដែល​ជីវិត​របស់​ពួក​គេ​មា​ន​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ ដោយ​គ្មាន​ការ​រំពឹង​ទុក​ជា​មុន ។​ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​យ៉ាកុប ដែល​បាន​បោក​ចំបាប់​ជា​មួយ​ទេវតា​នៃ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២) លោក​ម៉ូសេ ដែល​បាន​សន្ទនា​ជា​មួយ​គុម្ព​បន្លា​ដែល​កំពុង​ឆេះ(និក្ខមនំ ៣) លោក​ប៉ុល ដែល​បាន​ខ្វាក់​ភ្នែក​អស់​មួយ​រយៈពេល​(កិច្ចការ ៩)។ ពួក​គេ​មាន​ដំណើរ​ជីវិត​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ ពួក​គេ​ទាំង​អស់​បាន​ផ្លាស់​ប្តូរ​គោល​បំណង​​របស់​ខ្លួន នៅ​ពេល​ដែល​ការ​ជួប​ជា​មួ​យ​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​​ដើរ​តាម​ផ្លូវ​ថ្មី ។​ យើង​ក៏​អាច​ពិសោធន៍​​នឹ​ង​កាលៈទេសៈ ដែល​ផ្លាស់​ប្តូរ​គោល​បំណង​នៃ​ជីវិត​របស់​យើង​ផង​ដែរ…

Read article
ធ្វើឱ្យខ្ញុំទទេរ

ឱកាស​ច្នៃរ​ប្រឌិត​សែន​អាក្រក់ ខ្ញុំ​រអ៊ូ​ពេល​ខ្ញុំ​ចាក់​ប្រដាប់ចំរៀក​ក្រដាស​ចោល។ ខ្ញុំ​បាន​ដើរ​តាម​ដំបូន្មាន​ល្អ​មួយពី​ការ​ច្រៀក​ក្រដាស​ឯកសារ​ផ្ទាល់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​អាច​ធ្វើប្រដាប់​ចំរៀក​ទទេរ ដោយ​មិន​ធ្វើ​ឱ្យ​មាន​ចំរៀក​ក្រដាស​បាស់​វាល​លើ​កំរាល! ថ្ងៃ​មួយ ពេល​​ខ្ញុំ​ចាក់​ប្រដាប់​ចំរៀ​ក​ក្រដាស​ឱ្យ​ទទេរ ខ្ញុំ​ប្រកែក​ថា​ ខ្ញុំ​គួរ​តែ​ខ្វល់​ ព្រោះ​ថា​វា​គ្រាន់​តែ​ពាក់​កណ្តាល​ពេញ។ ប៉ុន្តែ​ ពេល​ខ្ញុំ​បើក​ថង់​ផ្លា​ស្ទិច​តូច​មួយ​ពី​ខាងលើ​ហើយ​ក្រឡាប់​វា​ចុះ ខ្ញុំ​សប្បាយ​ព្រោះ​ឃើញ​ក្រដាស​ធំ​ឥត​ជ្រុះ​លើ​កំរាល។ កំហុស​មក​ពី​ខ្ញុំ។ ខ្ញុំ​រង់​ចាំ​រហូត​ដល់ប្រដាប់​ដាក់​ឡើង​ពេញ​ មុន​ចាក់​វា​ចេញ! នៅពេ​ល​យើង អនុញ្ញាតិ​ឱ្យ​បាប​បំពេញ​ចិត្ត វានឹងពោរពេញនៅ​ក្នុង​ជីវិតយើង​។ ក្នុង​លូកា​៦:៤៥​និយាយ​ថា មនុស្ស​អាក្រក់​​​ក៏​​យកសេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្តខ្លួន​ដែរ។ ដ្បិត​ យើង​ពោល​បញ្ចោញ​សេចក្តី​បរិបូរ​ដែល​នៅក្នុង​ចិត្ត​ជា​និច្ច។ តើ​អ្វី​នឹង​កើត​ឡើង​ ពេល​យើង​ត្រូវ​ចាក់​ចោល​សំរា​ម​នៃ​អំពើ​បាប​ ចេញ​ពី​ចិត្ត​យើង មុន​ពេល​ឱ្យ​វាចាប់​ផ្តើម​មាន​អន្តរ​អំពើ​ជា​មួយ​អ្នក​ដទៃ? ដើម្បី​បំបាត់​ភាព​​ល្វីង​ជូរ​ចត់ អំណួត​ដ៏​រឹ​ងក្បាល កប់ក្នុង​កំហឹង?(អេភេសូរ៤:២៦-៣២)។ យ៉ូហាន​ខ្សែ​ទី​​មួយ ១:៩ រំលឹកយើងថា “បើ​យើង​លន់​តួ​បាប​វិញ យក​សំរា​ម​ ។ អ្នក​នឹង​ខ្ញុំ​មិន​មែន​ដូច្នោះ​ឡើយ! —Cindy Hess Kasper

Read article
បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ

នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា ឆ្លង​កាត់​ជ្រល​ង​ភ្នំ​ខ្វៃ ដែល​និពន្ធ​ដោយ​លោក​អ៊សណេស ហ្គោដិន​ជា​មន្ត្រី​ជន​ជាតិ​ស្កុត​​ដែល​ជាប់​ពន្ធ​ធនាគារ​ក្នុង​អំឡុងសង្គ្រាម​លោក​លើក​ទី២។ បុរស​វ័យ៦​២​ឆ្នាំ​រូប​នេះរង​ការ​ឈឺ​ចាប់​ដោ​យ​សារ​ជំងឺ គ្រុន​ចាញ់ ខាន់​ស្លាក់ គ្រុន​ពោះ​វៀន កង្វះ​​វីតាមីន​ស៊ី រាគ​រូស ជំងឺ​ដំបៅ និង​ការ​ធ្វើ​ការ​ហួស​កម្លាំង កង្វះ​អាហារ ធ្វើ​អោយ​គាត់​ស្រក​ទំងន់​អស់​ជា​ច្រើន​។ មន្ទីរ​ពេទ្យ​ក្នុង​ពន្ធធនាគារ​មាន​គោល​ដៅ​ធ្វើ​អោយ​លោក​អ៊សណេស​អស់​សង្ឃឹម រង់​ចាំ​គេ​ផ្លាស់​ប្តូរ​ទីតាំង ទី​កន្លែង​ថ្មី​។ សម្រាក​នៅ​ក្នុង​ផ្ទះ​មរណ​រង់​ចំា​ក្តី​ស្លាប់ ដែល​ពេញ​ដោយ​​ធូលីដី។ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ទោស​ដូច​គ្នា មក​លាង​ដំបៅ​របស់​គាត់​ ​ហើយ​លើក​ទឹក​ចិត្ត​គាត់ ​អោយ​បរិភោគ​ចំណែក​របស់​គាត់។ មួយ​រយៈ​ក្រោយ​មក សុខ​ភាព​គាត់​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ។ គាត់​បាន​ពិភាក្សា​ជា​មួយ​អ្នក​មិន​ជឿ​ព្រះ​ជន​ជាតិ​ស្កុត​ឡែន អំពីជំ​នឿ​ដ៏​មាំ​មួន​របស់​គាត់​លើ​ព្រះ​ជាម្ចាស់ ហើយ​បង្ហាញ​ថា នៅ​កណ្តាល​នៃ​ការ​ឈឺចាប់​នោះ មាន​ក្តី​សង្ឃឹម​ក្នុង​នោះ។ ក្តី​សង្ឃឹម​ដែល​យើង​បាន​អាន​នៅ​ក្នុង​បទ​គម្ពីរ​មិន​មែន​ជា​ក្តី​សង្ឃឹម​ស្រពេច​ស្រពិល និង​ទុទិដ្ឋិ​និយម​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ក្តី​សង្ឃឹម​ក្នុ​ង​ព្រះ​គម្ពីរ​មាំ​មួន គួរ​ទុក​ចិ​ត្ត​បាន ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​សម្រេច​ជាក់​ជា​មិន​ខាន​ឡើយ។ សេចក្តី​ទុ​ក្ខ​លំបាក​បង្កើត​អោយ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​អោយ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹ​ក​បង្កើត​អោយ​មាន​សេចក្តី​សង្ឃឹម (រ៉ូម ៥:៣-៤)។ ៧០​ឆ្នាំ​កន្ល​ង​ផុត​ទៅ លោក​ហ្គោដិន​បាន​រៀន​អំពី​សេចក្តី​ពិត​នេះ រួច​លោ​ក​មាន​ប្រសាសន៍​ថា៖ «ជំនឿ​ធ្វើ​អោយ​យើង​រឹង​មាំ ទោះ​ជាគ្មាន​សេចក្តី​សង្ឃឹម យើង​នៅ​តែ​សង្ឃឹ​ម​ព្រះ​ជា​ម្ចាស់​ជា​និច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper

Read article