Cindy Hesskasper

You are here:
មិនបានស្គាល់ព្រះពរ

មានពេលមួយស្វាមីរបស់ខ្ញុំបានគាំបេះដូង តែអរព្រះគុណព្រះអម្ចាស់ ដែលគាត់មិនបានស្លាប់។ ក្នុងអំឡុងពេលពីរបីខែបន្ទាប់ គេបានសួរខ្ញុំជាច្រើនដងថា ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំក៏បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរណាស់”។  ទោះជាយ៉ាងណាក៏ដោយ ព្រះពរដែលព្រះប្រទានមក មានទំហំ និងសណ្ឋានខុសគ្នា។ តាមពិត ពេលខ្លះយើងមិនដឹងថា ខ្លួនឯងកំពុងទទួលព្រះពរទេ។ សូម្បីតែនៅពេលដែលយើង កំពុងធ្វើការអ្វីដែលព្រះឲ្យយើងធ្វើ ក៏យើងនៅតែមានទុក្ខលំបាក។ ជួនកាល យើងមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតប ឲ្យត្រូវចិត្តយើង ឬទ្រង់ហាក់ដូចជាពន្យាពេលយូរពេក។ ការច្រណែនរបស់បងប្អួនរបស់លោកយ៉ូសែប បាននាំឲ្យគាត់មានទុក្ខលំបាកជាច្រើន។ តាមទស្សនៈរបស់មនុស្ស គេប្រហែលជាយល់ថា ព្រះទ្រង់បានភ្លេចលោកយ៉ូស្វេហើយ ពេលគាត់បានជួបទុក្ខវេទនាអស់រយៈពេលជាង១០ឆ្នាំ។   គេបានទម្លាក់គាត់ចូលក្នុងរណ្តៅ ត្រូវគេលក់ឲ្យធ្វើជាទាសករ ត្រូវគេចោទប្រកាន់ ហើយចាប់ដាក់គុកដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ព្រះទ្រង់ក៏បានលើកគាត់ ឲ្យក្លាយជាអ្នកដឹកនាំម្នាក់ នៅនគរអេស៊ីព្ទ ហើយក៏បានសង្រ្គោះមនុស្សជាច្រើន ឲ្យរួចពីគ្រោះទុរភិក្ស ដែលការនេះបានបញ្ជាក់ច្បាស់ថា ទ្រង់នៅតែមានភាពស្មោះត្រង់ជានិច្ច(លោកុប្បត្តិ ៣៧-៤៦)។ លោកស៊ី អេស លូអ៊ីស(C.S. Lewis) បានមានប្រសាសន៍ក្នុងសៀវភៅរបស់គាត់ថា “កាលណាយើងបាត់បង់ព្រះពរណាមួយ ព្រះទ្រង់ប្រទាននូវព្រះពរមួយទៀត ជាជំនួស ដែលច្រើនតែលើសពីការរំពឹងគិតរបស់យើង”។ ព្រះទ្រង់តែងតែដាក់ព្រះហស្តនៃព្រះពរ ពីលើលោកយ៉ូសែបជានិច្ច…

Read article
ទុក​របស់​នោះ​ចោល​សិន

នៅឆ្នាំបន្ទាប់ពីកូនប្រុសវ័យជំទង់របស់ខ្ញុំ ទទួលបានប័ណ្ណបើកបរ ហើយចាប់ផ្តើមមានកាបូបលុយជាប់តាមខ្លួន មានមនុស្សរើសបានកាបូបលុយរបស់គាត់ជាញឹកញាប់ ហើយក៏បានទូរស័ព្ទមកយើង។ យើងក៏បានដាស់តឿនគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវទុកកាបូបលុយចោលទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ការទុកអ្វីមួយចោល មិនមែនជាការអាក្រក់ទេ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ មានស្រ្តីម្នាក់មកដងទឹកអណ្តូង។ តែបន្ទាប់ពីនាងបានជួបព្រះយេស៊ូវនៅថ្ងៃនោះហើយ គោលបំណងរបស់នាងក៏បានផ្លាស់ប្តូរភ្លាម។ នាងក៏បានទុកក្អមទឹកនាងចោល ប្រញាប់ត្រឡប់ទៅក្រុងវិញ ដើម្បីប្រាប់គេអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលមកនាង(ខ.២៨-២៩)។ ពីដំបូងនាងមកអណ្តូងទឹក ដោយសារនាងត្រូវការទឹក តែបន្ទាប់មក តម្រូវការខាងសាច់ឈាមនេះ មិនសំខាន់ដូចការទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ដែលនាងបានជួបឡើយ។ លោកពេត្រុស និងអនដ្រេក៏បានធ្វើដូចនេះផងដែរ ពេលដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យដើរតាមទ្រង់។ ពួកគេបានទុកសំណាញ់ចោល ហើយដើរតាមទ្រង់ (ម៉ាថាយ ៤:១៨-២០)។  ហើយលោកយ៉ាកុប និងលោកយ៉ូហាន ក៏បានទុកចោលសំណាញ់ និងទូករបស់ខ្លួន ហើយលាឪពុករបស់ខ្លួន ពេលដែលព្រះយេស៊ូវត្រាសហៅពួកគេ(ខ.២១-២២)។ កាលណាយើងមានជីវិតថ្មី ដែលដើរតាមព្រះយេស៊ូវគ្រីស្ទហើយ ហើយប្រហែលជាត្រូវទុកចោលនូវអ្វីៗជាច្រើន ដែលរាប់បញ្ចូលទាំងរបស់ដែលមិននាំឲ្យមានការស្កប់ចិត្តស្ថិតស្ថេរផង។ អ្វីៗដែលយើងស្រេកឃ្លានកាលពីមុន មិនអាចប្រៀបផ្ទឹមនឹងជីវិត និង“ទឹកដ៏រស់” ដែលព្រះយេស៊ូវបានប្រទានមកឡើយ។-Cindy Hess Kasper

Read article
ការរីកចម្រើន

គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?” លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។ លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត  “ចម្រើនឡើងក្នុងព្រះគុណ    ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។ យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា …

Read article
ខ្មាំងសត្រូវដែលបានចាញ់ហើយ

គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។     ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។ យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។ យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ…

Read article
កិច្ចការទីមួយដែលត្រូវធ្វើ

ពេលដែលស្វាមីរបស់ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់បន្ទាន់ ខ្ញុំក៏បានទូរស័ព្ទក្រុមគ្រួសាររបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំ និងប្តីរបស់នាង ក៏បានទៅមន្ទីរពេទ្យជាមួយខ្ញុំ ហើយយើងក៏បានអធិស្ឋាន ពេលយើងកំពុងរង់ចាំគាត់ នៅក្រៅបន្ទប់វះកាត់។ ពេលប្អូនស្រីរបស់ស្វាមីខ្ញុំបានឮសម្លេងដ៏ថប់បារម្ភរបស់ខ្ញុំ នៅតាមទូរស័ព្ទ ភ្លាមនោះ នាងក៏បានប្រាប់ខ្ញុំថា “បងស៊ីនឌី សូមបងអធិស្ឋានជាមួយខ្ញុំសិន”។ ពេលគ្រូគង្វាលរបស់ខ្ញុំ និងភរិយារបស់គាត់បានមកដល់ គាត់ក៏បានអធិស្ឋានឲ្យយើង(យ៉ាកុប ៥:១៣-១៦)។ លោកអូសវ៉ល ឆេមបឺ(Oswald Chambers) បានសរសេរក្នុងសៀវភៅរបស់គាត់ថា “យើងច្រើនតែប្រើការអធិស្ឋាន ជាជម្រើសចុងក្រោយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងយកការអធិស្ឋាន ជាខ្សែការពារទីមួយ។ យើងអធិស្ឋាន ពេលដែលយើងមិនដឹងថា ត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្តេច  ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអធិស្ឋានមុនពេលយើងធ្វើអ្វីមួយ”។ ការអធិស្ឋាន គឺជាការសន្ទនាជាមួយព្រះ ដែលយើងទូលថ្វាយព្រះអង្គ ដោយចិត្តដែលរំពឹងថា ព្រះទ្រង់នឹងស្តាប់ឮយើងឆ្លើយតប។ យើងមិនត្រូវយកការអធិស្ឋាន ជាជម្រើសចុងក្រោយឡើយ។ ព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យទំនាក់ទំនងជាមួយព្រះអង្គ ដោយការអធិស្ឋាន(ភីលីព ៤:៦)។ ព្រះអង្គក៏បានសន្យាផងដែរថា ពេលដែលមានមនុស្ស ២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវព្រះនាមព្រះអង្គ នោះព្រះអង្គក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ”(ម៉ាថាយ ១៨:២០)។ សម្រាប់អ្នកដែលបានពិសោធនឹងអំណាចនៃព្រះដ៏មានគ្រប់ចេស្តា ពួកគេច្រើនតែងាយនឹងស្រែកអំពាវរកព្រះអង្គ ពេលពួកគេមានបញ្ហា។ លោកអេនឌ្រូ…

Read article
បានចាក់ឫស

មាន​ពេល​មួយ​​ព្រះ​នាង​អ័ថាលា ដែល​ជា​ព្រះ​អយ្យិកា​របស់​យ៉ូអាស​ បាន​រៀប​គម្រោង​​បំផ្លាញ​ពូជ​ពង្ស​​ហ្លួង​ ​ក្នុង​វ​ង្សានុ​វង្ស​​នៃ​​ពួក​​យូដា​​ទាំង​​អស់​ ដែល​រាប់​ប​ញ្ចូល​ទាំ​ង​យ៉ូអាស​ផង​ដែរ។ យ៉ូអាសប្រា​កដជា​មាន​កា​រភ័​ន្តភាំ​ង ហើយភ័​យខ្លា​ចផ​ង ពេលដែ​ល​ទ្រង់​បា​ន​ដឹង​ អំពី​ការ​អាក្រក់​ដែលព្រះអ​យ្យិកា​ទ្រង់​បាន​ធ្វើ​។ នាង​បាន​ធ្វើ​គុត​ព្រះ​រាម​ទាំ​ង​ពីរអង្គរ​បស់​ទ្រង់​ ដណ្តើម​រាជ​បល្ល័ង្ក ​នៃ​នគរ​យូដា​។ ប៉ុន្តែ​ គេបា​ន​យក​ព្រះឱ​រស​យ៉ូអា​ស ទៅលា​ក់ទុ​ក​យ៉ាង​មាន​សុវត្ថិ​ភាព អស់​រយៈ​ពេល​៦ឆ្នាំ​(​២កូរិនថូស ២២:១០-១២)។​ ពេល​ទ្រង់​ចម្រើ​ន​វ័យ​ធំឡើ​ង ទ្រង់​មាន​ព្រះ​ទ័យ​អរសប្បាយ​ ចំពោះ​ក្តីស្រ​ឡាញ់ និងកា​រ​ប្រៀន​ប្រដៅ​រប​ស់​អាណា​ព្យា​បាល​រប​ស់​ទ្រង់​។ ពេល​យ៉ូអាស​មាន​ព្រះ​ជ​ន្ម៧​ឆ្នាំ​ គេក៏​បា​ន​លើក​ទ្រង់​ឡើង​ជា​ស្តេ​ច​ដោយ​សម្ងាត់ ហើយ​គេ​ក៏បា​នផ្តួ​លរំ​លំ​ព្រះ​អយិ្យកា​​ទ្រង់​(២៣:១២-១៥)។ ស្តេចយ៉ូ​អាស​ដ៏​ក្មេ​ង​វ័យ មាន​ទីប្រឹក្សា​ដ៏​ឆ្លាត​វ័​យ​ម្នាក់​ នៅ​ក្បែរ​ទ្រង់ដែល​ជា​ព្រះ​បិតុលា​ ព្រះ​នាម​យេហូយ៉ាដា​(ជំពូក ២២-២៥)។​ ស្តេច​យ៉ូអាសស្ថិ​តក្នុ​ង​ចំ​ណោម “ស្តេច​ល្អ” ដែល​កម្រ​មាន ក្នុង​នគរ​យូដា ហើយ​​នៅពេលដែ​ល​ព្រះបិតុលាទ្រ​ង់នៅ​មានជី​វិ​ត ទ្រង់​បាន​ស្តាប់​បង្គា​ប់​ព្រះអម្ចាស់​ ដោយ​​ធ្វើកា​រ​​អ្វី​ដែល​ត្រឹម​​ត្រូវ(២៤:២)។  តែ​ពេលដែ​លឪ​ពុ​ក​មារប​ស់ទ្រ​ង់មិ​ន​បា​ន​នៅ​ប​ង្រៀន និង​ដឹក​នាំ​​ដោយគំរូ​ល្អ​តទៅទៀ​ត ស្តេច​យ៉ូអាស​ក៏​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ព្រះ​ជន្ម​ទ្រង់​ក៏​បាន​បញ្ចប់​យ៉ាង​សោកសៅ​(២៤:១៥-២៥)។ ត្រង់ចំ​ណុច​នេះ​ ក្តី​ជំនឿ​រប​ស់​ទ្រ​ង់ ហាក់​ដូច​ជា​មិ​ន​បាន​ចា​ក់ឫ​ស​​ចូល​ជ្រៅ​ប៉ុន្មាន​ទេ។ ទ្រង់​បាន​ថ្វា​យ​បង្គំ​រូ​ប​ព្រះ​។ “ជំនឿ” របស់ស្តេ​ច​យ៉ូ​អាស​ហា​ក់ដូ​ច​​​​មិនមែនជាជំនឿ​របស់​ខ្លួន​ឯង​ទេ​ ​គឺ​​​ចេះតែជឿ​​តា​ម​​គេ មិន​​បាន​ស្ថិត​ស្ថេរ​ដល់​ទីបញ្ចប់​​ដូច​ព្រះបិ​តុលា​ទ្រង់​ទេ។ អ្នក​ដទៃ​អា​ច​បង្រៀ​ន​យើ​ង អំពី​គោលការណ៍​នៃ​សេចក្តី​ជំនឿ​ ប៉ុន្តែ យើង​ម្នាក់​ៗ​ក៏​ត្រូវ​មានជំ​នឿ​លើព្រះ​គ្រីស្ទ ឲ្យ​បាន​ស្ថិ​ត​ស្ថេ​រ និង​មា​នល​ក្ខ​ណៈ​ផ្ទា​​ល់​​ខ្លួ​​​ន​​ផងដែ​រ។ យើងមា​ន​​​​ជំនឿ​ពិត​ប្រា​កដ…

Read article
បាក់បែក តែស្រស់ស្អាត

ថ្មីៗនេះ  កូន​ស្រីរ​បស់​ខ្ញុំ  បាន​យកអំ​បែង​កែវ​មាន​ពណ៌​​ស្អា​ត​ៗ​ជាច្រើ​ន​  ដែល​នាង​បា​នរើស​នៅមា​ត់​សមុទ្រ ​មក​បង្ហា​ញ​ខ្ញុំ។ អំបែង​កែវ​ទាំ​ង​នោះ​មា​ន​ព​ណ៌​ផ្សេ​ង​ៗ​គ្នា​ ដែ​លខ្លះ​ជា​អំ​បែង​ក្អម​ឆ្នាំងដែ​ល​គេបា​នសូ​ន​ តែ​ភាគ​ច្រើ​ន​ជា​អំ​បែង​ដ​ប។​ គេ​បាន​ផ​លិ​ត​ក្អម​ឆ្នាំ​ និង​ដប ដោយ​មាន​គោល​បំណង​ខុស​ៗ​គ្នា​ តែជួ​ន​កាល​ ​ពួក​វា​ត្រូ​វ​គេ​​បោះ​ចោល ហើយ​បែក​ក្លា​យ​ជាអំ​បែ​ង​។ បើ​សិន​ជាអំបែង​ដែលគេ​បោះ​ចោល​នោះ​ ​បាន​ទៅដ​ល់​ស​មុទ្រ វាក៏​ចា​ប់​ផ្តើម​កា​រធ្វើ​ដំ​ណើរ​​រ​ប​ស់​​វា​។​ វា​ត្រូវ​ច​រន្ត​ទឹក ​និង​ទឹក​ជោរ​បក់​បោក​ចុះ​ឡើ​ង​ៗ ហើយ​មុខ​ស្រួច​ៗ​រប​ស់វា​ក៏​ត្រូវ​រី​ក​រិ​លអ​ស់​ ដោយ​សារ​ដី​ខ្សាច់ និង​ទឹករ​លក។ ​មិន​យូ​រប៉ុ​ន្មា​ន​ក៏ប្រែ​ជា​រ​លោង​ ហើយប្តូ​រ​រូប​រា​ង្គ​ទៅ​ជា​មូល ធ្វើ​ឲ្យ​វា​ប្រែ​ជា​វត្ថុដ៏​ស្រ​ស់ស្អា​ត​។​ អំបែង​កែវ​ដែល​ល្អដូ​ច​គ្រឿងអ​លង្កា ក៏​បាន​មាន​ជីវិ​ត​ថ្មី ​ហើយអ្ន​ក​ដែល​ចូល​ចិ​ត្ត​ប្រមូល​វា​ទុក និ​ងសិល្បៈ​ករ​ទាំង​ឡាយ​ បាន​ឲ្យ​ត​ម្លៃវា​​។ យ៉ាង​ណាមិ​ញ​ ជីវិត​ដែល​ប្រេះ​ស្រាំ ក៏អា​ច​ប្រែជា​ថ្មី​ឡើ​ង ពេល​បាន​​ទ​ទួល​ការ​ប៉ះពា​ល់​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ។ ក្នុង​ព្រះគ​ម្ពីរ​សញ្ញាចា​ស់  យើ​ងឃើ​ញថា​ ពេល​ដែល​​លោក​ហោរា​យេរេមា បាន​មើល​ជា​ងស្នូ​ន​ម្នា​ក់​កំពុ​ង​ធ្វើ​កា​រ គាត់​បាន​កត់​សំគាល់​ឃើញ​ថា​ ​បើ​កាល​​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:១-៦)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​ក៏​​បា​នប​ក​ស្រាយ​ថា ពួក​អ៊ីសា្រ​អែល​នៅ​សម័យ​ដើ​ម គឺ​ដូច​ជា​ដី​ឥដ្ឋ​ដែល​នៅ​ក្នុង​ព្រះហ​ស្ត​ព្រះអ​ង្គ​ ហើយ​ព្រះអ​ង្គ​នឹង​សូន​ពួក​គេ​ឲ្យ​មាន​រូប​រា​ង្គ​ថ្មី តាម​បំណង​ព្រះ​ទ័យ​ព្រះអ​​ង្គ។​ ទោះ​ជីវិត​យើង​មា​ន​កា​រ​ប្រេះ​បែក​ខ្លាំ​ងយ៉ា​ង​ណា​ក៏ដោ​យ​  ក៏​ព្រះទ្រ​ង់​នៅ​តែអា​ច​ធ្វើ​ឲ្យ​យើ​ង​មាន​រូប​រាង្គ​ថ្មីដ៏​ស្រស់​ស្អា​ត។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើង​ ទោះ​បី​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ ហើយ​មាន​កំហុស​កាល​ពីមុ​ន​យ៉ាង​ណា​ក៏​ដោ​យ​…

Read article
ល្អតែសម្បកក្រៅ

ថ្ងៃមួយ កូ​ន​ស្រីរ​បស់​ខ្ញុំបា​ន​ល​វ៉ែន​តាកា​រ​ពារ​ពន្លឺ​ថ្ងៃ ដែល​ខ្ញុំទើ​ប​តែ​ទិញ​ថ្មី​ៗ។ នាង​ក៏​បាន​ប្រគល់​វ៉ែន​តា​នោះ​មក​វិ​ញ ហើយ​និ​យាយ​លេ​ងថា​ “ម៉ាក់ វ៉ែនតា​នេះ មិន​មែ​នជា​វ៉ែ​នតាកា​រពា​រ​ពន្លឺ​ថ្ងៃទេ​។ វា​គ្រាន់​តែ​ជា​វ៉ែន​តាស​ម្រាប់​ពាក់​ឲ្យ​ល្អ​មើ​លប៉ុ​ណ្ណោះ។ តាម​ខ្ញុំស្មា​ន ម៉ាក់​ទិញ​វ៉ែនតា​ហ្នឹង ​ដោយសា​រ​វា​ធ្វើ​ឲ្យម៉ា​ក់មា​នស​ម្រស់​ស្អាត​ហើយ​មែនទេ?” ត្រង់​ចំណុ​ច​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា​ កូន​ស្រីខ្ញុំ​ស្គាល់​ចិត្ត​ខ្ញុំ។ ពេល​ខ្ញុំ​ទិញ​វ៉ែ​ន​តានោះ​ ខ្ញុំមិ​នបា​ន​គិ​ត​ដល់​កា​រ​ការ​ពារ​កាំ​រស្មីយ៉ូវី​ ឬ​គិត​ថា ​វ៉ែនតានោះ​ពិ​ត​ជា​អាច​ការពារ​ពន្លឺ​ថ្ងៃ​មែន​ឬ​អ​ត់​ទេ​។​  ខ្ញុំ​គ្រាន់​តែ​ចូ​លចិ​ត្ត  ភាព​ស្រស់ស្អា​ត  ដែល​វា​ផ្តល់​​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ។ មនុស្ស​ភា​គ​​ច្រើន​​ចូ​ល​ចិ​ត្ត​ធ្វើ​ឲ្យ​ខ្លួន​មាន​រូ​ប​សម្រស់​ល្អ។​ យើង​ចង់​ឲ្យ​គេ​មើល​ម​ក ​ឃើញ​យើង“មាន​ការ​រៀប​ចំ​ខ្លួ​នបា​ន​ល្អ​” ដោយគ្មានការពិបាក ការ​ភ័យ​ខ្លាច កា​រល្បួ​ង ឬកា​រឈឺ​ក្បា​ល​អ្វី​ឡើយ។   ការ​ព្យាយាម​រក្សារូ​បស​ម្រស់​សម្បក​​ក្រៅ ក្នុង​ដំណើរ​ជីវិត​ខាង​វិញ្ញាណ មិន​មាន​ប្រយោជន៍​អ្វី​ស​ម្រាប់​ខ្លួន​​យើង​ ឬ​សម្រាប់​អ្នក​រួម​ដំណើរ​ជា​មួយ​​យើង​​ទេ​។ តែ​ការ​ចែ​ក​រំលែក​ជីវិត​យើង ជាមួ​យអ្ន​ក​ដទៃ ​ក្នុង​រូប​កាយ​ព្រះគ្រី​ស្ទ​ ផ្តល់​ប្រយោជន៍​ដល់​យើង ក៏ដូ​ច​ជាចំ​ពោះ​អ្នក​ដទៃផ​ងដែ​រ​។ ពេល​ដែល​យើង​មា​ន​ភា​ព​ស្មោះត្រ​ង់​កា​ន់​តែ​ខ្លាំង ដោយ​មិន​ខំ​ធ្វើ​ខ្លួ​ន​ឲ្យ​ល្អតែ​ស​ម្បក​ក្រៅ នោះ​ព្រះទ្រ​ង់នឹ​ង​បើក​ភ្នែក​​​យើង​ឲ្យ​​មើល​​ឃើញ​អ្នក​ដទៃ ​ដែល​កំពុ​ង​តយុទ្ធ​ក្នុង​ស្ថានភា​ព​ដែល​ស្រដៀង​នឹង​យើ​ង។ ព្រះ​ទ្រង់​អាច​ប្រើយើ​ង​កាន់​តែ​ច្រើន​ឡើង ដើម្បីជួ​យអ្ន​កដ​ទៃ ពេល​ដែលយើ​ងអ​រ​សប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ កាន់​តែជិ​ត​ស្និទ្ធ​ជា​មួយ​​ព្រះអង្គ ហើយ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់ ​អំពី​ភាព​ប្រេះ​បែក និង​ចំណុច​ខ្វះ​​ខាត​របស់ខ្លួនឯង​​។ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ដក​យក​ចេញ​នូ​វ​ការ​ធ្វើ​ពើ ដែល​ល្អតែ​សម្បក​ក្រៅ ហើយ “ត្រូវ​​ឲ្យ​​យើង​​ពិចារ​ណា​​មើ​ល​​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹ​ង​បណ្តាល​​ឲ្យ​​មាន​សេចក្តី​​ស្រឡាញ់…

Read article
កាលពីព្រេងនាយ

អ្នក​ខ្លះនិ​យា​យ​ថា ព្រះ​គម្ពី​រ​គ្រា​ន់​​តែ​ជាសៀ​វភៅរឿ​ង​ប្រឌិត​សម្រាប់​កូន​ក្មេង​។ ព្រោះ​ពួក​គេ​មិន​ជឿថា​ មាន​ក្មេង​ប្រុស​ដែ​ល​អាច​សម្លា​ប់យក្ស ឬ​មាន​មនុស្ស​ដែល​អាច​រស់​នៅ​ក្នុង​ពោះត្រី​បាន​បី​ថ្ងៃ  ឬ​​មួ​យមា​នលោ​ក​ណូអេ​  ដែល​អាច​ស​ង់​ទូ​កដ៏​ធំ​ស​ម្រាប់​ដាក់​ស​ត្វដ៏​​ច្រើនស​ណ្ឋិក​បាន​ទេ។ សូម្បី​តែអ្ន​ក​កាន់​​សាស​នា​​​ខ្លះ បាន​គិត​ថា​ រឿងទាំង​នេះ​​គ្រាន​តែ​ជារឿ​ង​ដែល​ពិរោះស្តា​ប់ សម្រាប់​​បង្រៀន​​មនុ​ស្ស​ឲ្យ​មានសី​លធម៌​ល្អ​ប៉ុ​ណ្ណោះ។​ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះយេ​ស៊ូវ​បា​នមា​ន​បន្ទូល​អំ​ពី​រឿង​ទាំ​ង​នោះ ដោយ​ចាត់​ទុក​ជា​ព្រឹត្តិកា​រណ៍​ដែ​ល​បាន​កើត​ឡើ​ងពិ​ត​ៗ​។ គឺដូ​ច​ដែល​ព្រះ​អ​ង្គ​មានបន្ទូល​ថា “ដ្បិត​​កាល​​ណា​​​កូន​​​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។ ព្រះ​អង្គ​នឹ​ង​យា​ង​ម​ក​វិញ នៅពេ​លដែ​ល​យើ​ង​មិន​ដឹ​ង​​ខ្លួន។ ព្រះ​យេស៊ូវ​បាន​ប្រៀ​បធៀ​ប​ការ​ដែ​ល​លោក​យ៉ូណាស នៅ​ក្នុង​ពោះ​ត្រី​អស់​បី​ថ្ងៃ​ ទៅនឹ​ង​កា​រ​ដែល​ព្រះអ​ង្គ​នៅក្នុ​ង​ផ្នូរ​អស់​បី​ថ្ងៃ ​មុន​ពេល​មាន​ព្រះជន្ម​ឡើង​វិ​ញ(ម៉ថាយ ១២:៤០)។ ហើយ​លោក​ពេ​ត្រុ​ស បាន​មាន​ប្រ​សាសន៍​អំ​ពី​លោក​ណូអេ និង​ទឹក​ជំ​នន់ ដោយ​ប្រដូច​រឿង​នោះ​ ទៅនឹង​ការ​​ដែ​លព្រះអ​ង្គនឹ​ង​យា​ងម​ក​វិ​ញ នៅពេ​ល​អនា​គត​(២ពេត្រុស ២:៤-៩)។ ព្រះ​​ប្រទាន​ព្រះ​បន្ទូ​ល​​ព្រះអ​ង្គ ក្នុង​ព្រះគ​ម្ពីរប​រិសុទ្ធ ដែល​មាន​ពេញ​ដោ​យសេចក្តីពិ​ត​ មិនមែន​ជារឿ​ងប្រ​ឌិត​ទេ​។ ហើយនៅ​ថ្ងៃមួ​យ យើងនឹ​ងបា​នរ​ស់​នៅ ដោយ​អំណរ​ជា​រៀង​រហូត ជា​មួយ​ព្រះ​អង្គ ពេល​ព្រះ​អង្គ​យាង​មក​វិញ ដើម្បី​ទទួល​កូ​នព្រះ​អង្គ ទៅ​នៅ​ជា​មួយ​ព្រះអ​ង្គ។-Cindy Hess Kasper

Read article
បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ

មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!” ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​ គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ…

Read article