Cindy Hesskasper

You are here:
ជំពូកបន្ទាប់

ពេល​ដែល​លោក​ស្ទីវ​មាន​អាយុ​ជិត​៥​ឆ្នាំ ឪពុក​របស់​គាត់ គឺលោ​កនេ​ត សេន(Nate Saint) ដែល​ជា​បេសក​ជន និង​ជា​អ្នក​បើក​យន្ត​ហោះ និង​បុរស​បួន​នាក់​ទៀត ត្រូវ​កុល​សម្ព័ន្ធ​វ៉ាអូដានី(Waodani)សម្លាប់ ក្នុង​ប្រទេស​អេក្វាឌ័រ ក្នុង​ឆ្នាំ១៩៥០។ ប៉ុន្តែ ដោយ​សារ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​រប​ស់​ក្រុម​គ្រួសារ​របស់​បុរស​ទាំង​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​សេចក្តី​ជំនឿនោះ​ សព្វ​ថ្ងៃ​នេះ សហគមន៍​នៃ​អ្នក​ជឿ​ព្រះ ក្នុង​ចំណោម​កុល​សម្ព័ន្ធ​វ៉ាអូដានី កំពុង​តែ​មាន​ការ​លូត​លាស់។ ពេល​លោក​ស្ទីវ​ធំដឹង​ក្តី គាត់​ក៏​បាន​វិល​ត្រឡប់​មក​រស់​នៅ ក្នុង​ប្រទេស​អេក្វាឌ័រ​វិញ ហើយ​ក៏​បាន​រាប់​អាន​លោក​មីន​ខាយេ​ជា​មិត្ត​ភ័ក្រ ​ទោះ​បី​ជា​បុរស​ម្នាក់​នេះ ក៏​ជា​អ្នក​សម្លាប់​ឪពុ​កគាត់​ក៏​ដោយ។ លោក​ស្ទីវ​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​គឺ : “ចូ​រ​ឲ្យ​ព្រះ​តាក់​តែង​រឿង​នៃ​ជីវិត​របស់​អ្នក”។ ត្រង់​ចំណុចនេះ​ គាត់​មាន​ប្រសាសន៍​ថា “មាន​មនុស្ស​ជា​ច្រើន … ច​ង់​តាត់​តែង​រឿង​នៃ​ជីវិត​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​កែ​សម្រួល​សាច់រឿង​ ពេល​ដែល​មិន​មាន​ផលល្អ។ តែ​ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​សម្រេច​ចិត្ត ​ឲ្យព្រះ​អង្គ​ធ្វើ​ជា​អ្នក​តាក់​តែង​រឿង​នៃ​ជីវិត​របស់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ ពេលដែ​ល​លោក​ស្ទីវ​របួស​ធ្ងន់ ក្នុង​ឆ្នាំ​២០១២ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រួសារ​របស់​គាត់​ម្តង​ទៀត​ថា “ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​តាក់​តែង​សាច់​រឿង ក្នុង​ជំពូក​មួយ​នេះ ផងដែ​រ”។ ពេល​នោះ សេចក្តី​ជំនឿ​របស់​គាត់​ក៏​បាន​បន្តដឹ​កនាំ​គា​ត់ឆ្ពោះទៅ​រក​ការ​ជា​សះ​ស្បើយ។ ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បន្ត​តាក់​តែង​រឿង​នៃជីវិត របស់​អស់​អ្នក​ដែល​ដើរ​​តាម​ព្រះ​យេស៊ូវ​​​។ យើង​មិន​ដឹង​ថា មាន​ការអ្វី​ខ្លះ​នឹង​កើត​ឡើង ក្នុង​ជំពូក​បន្ទាប់ ​នៃជីវិត​របស់​យើង​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​មើល​ទៅ​ព្រះ​យេស៊ូវ…

Read article
ការ​ចាប់​ផ្តើម ​ក្នុងវ័​យក្មេង

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ ពួក​ជំនុំរ​បស់​យើងបាន​អញ្ជើញ​បុរស​វ័យ​ក្មេង​ម្នាក់ ឈ្មោះ​ខេលិប(Caleb) ឲ្យ​ចូល​រួម​ជា​មួយ​បុគ្គលិក​របស់​យើង។ ខេលិបក៏​បាន​​ចែក​​ចាយ អំពីកា​រ​រស់នៅ​​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាំង​ពី​ក្មេង​មក​ ខណៈពេ​ល​ដែល​ឪពុក​ម្តាយ​របស់​គាត់ កំពុង​បម្រើ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ។ គាត់​ក៏​បាន​យកព្រះ​​បន្ទូល​មក​ឆ្លុះ​បញ្ចាំង​ក្នុង​ជីវិត​គាត់ គឺ​បទ​គ​ម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់​បាន​រំឭក​រឿង​ដើម​ថា កាល​ពីក្មេង គាត់​​ចេះ​ព្រះប​ន្ទូល​ច្រើន។ ឪពុក​ម្តាយរប​ស់​គាត់ បាន​បង្រៀន​គាត់ ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល “អាច​​នឹង​​នាំ​​ឲ្យ​គាត់​​មាន​​ប្រាជ្ញា​​ ដល់​​ទី​សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ យេស៊ូវ​ផង”​(ខ.១៥)។ គាត់​បាន​ទទួល​ស្គាល់ថា​ គាត់​បាន​ត្រៀម​ខ្លួន ​ធ្វើជា​គ្រូគង្វាល ចាប់​តាំង​ពី​ពេល ​ដែល​គាត់​នៅ​ក្មេង។ ពួក​ជំនុំ​របស់​យើង​បាន​មាន​ឱកាស “ជួប” ក្រុម​គ្រួសារ​របស់​គាត់ ក្នុង​ប្រទេស​ខូស្តារីកា តាម​រយៈ​ទូរស័ព្ទ​ដែល​មើល​មុខ​គ្នា​ឃើញ​ជា​ក្រុម។ ឪពុក​របស់​លោក​ខេលិប​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ប្រើ​ព្រះបន្ទូល​ព្រះ​យេស៊ូវ ដែល​មាន​ចែង​ក្នុង ព្រះ​គម្ពីរ​ម៉ាកុស ១០:៤៥។ គាត់​បាន​ផ្តាំ​ខេលិប​ថា “ខេលិប កូន​ត្រូវ​ចាំ​បាវចនា​របស់​គ្រួសារ​យើង ដែល​ចែង​ថា ‘យើង​រស់​នៅ​ដើម្បី​បម្រើ មិន​មែន​ដើម្បី​ឲ្យ​គេបម្រើ​យើង​ទេ’”។ ត្រង់​ចំណុច​នេះ យើង​ងាយ​នឹង​យល់ អំពី​របៀប​ដែល​បុរស​វ័យ​ក្មេង​ម្នាក់​នេះ មាន​ការលូត​លាស់​ភាព​ពេញ​វ័យ​ខាង​ជំនឿ។ កូន​ដែល​ព្រះ​បាន​ផ្ញើ​នឹង​យើង​រាល់​គ្នា សុទ្ធតែ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា។ មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ ដែល​ពួក​គេ​មាន​តាំង​ពី​ក្មេង…

Read article
ដង្កូវ​ត្រចៀក

គេ​បាន​ប្រៀប​ប្រ​ដូ​ចប​ទ​ចម្រៀ​ងមួ​យ​ចំ​នួ​ន ​ទៅ​នឹង​ស​ត្វ​ល្អិត​ ដែល​ចូល​ទៅ​ក្នុ​ងត្រ​ចៀក ហើយ​នៅជា​ប់ក្នុ​ងក្បា​ល​របស់​មនុស្ស មិន​ព្រម​ទៅណា​។ បទ​ចម្រៀង​ទាំង​នោះ ជាប​ទដែ​ល​គេពេញ​និយ​ម និងពិ​រោះ​ណាស់ បានជា​ពេ​ល​ដែ​ល​គេស្តា​ប់​ហើ​យ វា​ដក់​ជាប់​ក្នុង​ចិត្ត មិន​អាច​ដក​វា​ចេញ​បា​ន។​ គេ​ថា ដើម្បី​រំដោះ​ខ្លួន​យើងពី​បទ​ច​ម្រៀង ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​គ្រោះថ្នា​ក់​ យើង​ត្រូវ​ជំនួស​បទច​ម្រៀងនោះ​ ដោយ​ទំនុក​​បទ​​មួ​យ​​ទៀត ដែលមា​នល​ក្ខណៈ “ល្អ​ប្រ​​សើរ​ជាង”។ ព្រោះ​បទ​ចម្រៀងដែល​មា​ន​ពាក្យ​ពេចន៍ និង​បទ​ភ្លេ​ងថ្មី​ អាច​ដក​បទ​ចាស់​ចេញ​ពី​ចិត្ត​យើង​បាន។ យ៉ាង​ណាមិ​ញ នៅ​ក្នុង​ពិភ​ព​នៃកា​រគិ​តរ​បស់​យើ​ង ក៏អាច​មានប​ញ្ហា​ដូច​នេះ​ផ​ង​ដែ​រ។ ពេល​ដែល​គំនិត​របស់​យើង​មាន​ភាព​ស្រើប​ស្រាល ឬ​មាន​ការ​សង​សឹក នោះកា​រ​អាន និង​ការ​ជញ្ជឹង​គិត​អំពី​ព្រះប​ន្ទូលព្រះ​   អាច​ជួយ​សម្អាត​គំនិតរ​បស់​យើង​ឲ្យស្អាត​បាន។​ ព្រះ​គម្ពីរ​បាន​ប្រាប់យើ​ង ឲ្យ​ស្រឡាញ់ព្រះ​​អម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧)   ហើយ​មិន​ត្រូវ   “​ត្រាប់​តាម​សម័យ​នេះ​ឡើយ” ចូរ​ឲ្យយើង​រាល់​គ្នា​ “បាន​ផ្លាស់​ប្រែ​វិញ ដោយ​​គំនិត​​បា​ន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ​ព្រះគម្ពីរក៏​បង្រៀ​នយើ​ង ឲ្យ​គិត​អំពីសេច​ក្តី​ណា​​ដែ​ល​​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​គួរសរសើរ(ភីលីព៤:៨)។ ពេល​ដែលគំនិ​តរ​បស់​យើង​បែ​កទៅ​រកកា​រអា​ក្រក់ នោះចូ​រយើ​ងអនុញ្ញាត​ឲ្យប្រាជ្ញា​នៃព្រះ​គម្ពីរ ជ្រួត​ជ្រាប​នៅក្នុង​ចិត្ត និងគំ​និត​យើ​ង…

Read article
ស្វាគមន៍​ម​នុស្ស​ទាំង​​អស់!

មាន​គម្រោង​កែល​ម្អរក្រុ​ងមួ​យ ដែល​គេបា​ន​អនុវត្ត​នៅតា​ម​ផ្លូវធំ ក្នុង​ក្រុង​របស់​ខ្ញុំ​ បា​ន​ឲ្យ​គេសម្រេច​ចិត្ត​កំទេច​ព្រះវិ​ហារ​ដ៏​ចំណាស់មួ​យ​កន្លែង​ចោល ដែល​​គេ​បា​ន​សាង​ស​ង់ព្រះវិហា​រ​នោះ​កាលពីទសវត្សរ៍​ឆ្នាំ១៩៣០។ គេ​បានដ​ក​បង្អួ​ចព្រះ​វិហារនោះ​ចេញ​ហើយ តែ​​ទោះបីជា​​គ្រឿ​ងចា​ក់​ឈួស​ឆា​យ​ដី​ បាន​ចា​ប់ផ្តើ​ម​ផ្តួល​រំលំ​ជញ្ជាំង​របស់​ព្រះវិហារ​ហើយ​ក៏​ដោ​យ ​ ក៏​ទ្វា​រ​ទាំង​ឡាយ​​ឈរ​នៅ​កន្លែង​ដើម​រ​បស់​វា​ មិន​ទាន់​រលំ អស់​បីបួន​ថ្ងៃ។ ទ្វារ​នីមួយ​ៗ នៅជុំវិញ​សំណង់​ព្រះវិហារ​នោះ ​   សុទ្ធ​តែមា​នស​រសេរ​អក្សរធំ​​ៗ​ព​ណ៌លឿ​ងទំ​ពី​លើ តាំងពី​​យូរ​មក​ហើយ​ថា : ហាម​ចូល! គួរឲ្យ​ស្តាយ​ណា​ស់ ព្រះវិហារ​ខ្លះ បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ តែ​ព្រះ​វិហារ​ទាំង​នោះល្អតែ​សម្បក​ក្រៅ មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជា​ព្រះ​វិហារ​ឡើយ ទោះបីជា​ពួ​កគេ​មិ​នបានសរសេរអ​ក្សរ​ធំៗ​ថា ហាម​​ចូ​ល​​ក៏ដោ​យ។ ទោះ​​​អ្នក​ទ​ទួលស្វា​គមន៍​បា​នប​ង្ហាញទឹ​កមុ​ខ​រីក​រាយក៏ដោយ ក៏មានអ្នកខ្លះនៅតែ​បង្ហាញ​ឲ្យ​ភ្ញៀងដឹ​ង​ថា “គេមិ​នទ​ទួលស្វា​គមន៍អ្នក នៅ​ទីនេះ​ទេ​!”   ជា​ការ​ពិតណាស់   សម្បកក្រៅ​រប​ស់ម​នុស្ស មិន​បង្ហាញ​អំពី​អ្វី ដែល​មាន​នៅក្នុ​ងចិ​ត្ត​របស់​ពួក​គេ​ឡើយ​។ ព្រះ​ទ្រង់​ផ្តោតអា​រម្មណ៍ទៅ​លើ​ ជីវិត​ខាង​ក្នុងរប​ស់ម​នុស្ស​ម្នា​ក់ៗ​។ ព្រះ​អង្គ​មិ​នទ​ត​មើ​លស​ម្បក​ក្រៅរ​បស់ម​នុ​ស្សឡើ​យ តែព្រះអង្គទតមើ​លក្នុ​ង​ចិត្ត​រ​ប​ស់យើ​ង​វិញ​(១សាំយ៉ូអែល ១៦:៧) ហើយ​ព្រះអង្គ​ក៏ស​ព្វព្រះ​ទ័យឲ្យ​យើ​ង​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះអង្គ​ជ្រាប​អំពីចិ​ត្តរ​បស់​អ្នក​ ដែល​មាន “ភាពសុ​ចរិត” នៅ​សម្បក​ក្រៅ តែ “ពេញ​ដោយ​ពុតត្បុត” នៅ​ក្នុង​ចិត្ត(ម៉ាថាយ ២៣:២៨)។ ព្រះ​ទ្រង់​មានព្រះ​ប​ន្ទូល​ស្វា​គមន៍​ដ៏​ច្បាស់​លាស់ សម្រាប់ឲ្យយើង​យក​ទៅ​ប្រាប់អ្ន​ក​ដទៃ។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មានប​​ន្ទូល​ដល់​អស់អ្ន​ក​ ដែល​ស្វែង​រក​ព្រះអង្គ​ថា “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ”(អេសាយ…

Read article
មិនត្រូវបានបោះបង់ចោល

ជា​ច្រើ​ន​ឆ្នាំ​កន្លង​ទៅ ពេល​ដែ​ល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​សារមន្ទី​រ​ខ្យល់ និង​អវកាស​ស្ម៊ីត​សូនៀន ក្នុង​រដ្ឋ​វាស៊ីនតុន ឌីស៊ី យើង​បាន​កត់​សំគាល់ឃើញ​ថា មា​ន​រទេះ​រុ​ញ​កូន​ក្មេង​មួយ​កំពុង​រំគិល​ទៅ​មុខ ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ​សោះ។ យើង​ក៏​សន្និ​ដ្ឋាន​ថា ប្រាកដ​ជា​មាន​ឪពុ​ក​ម្តាយ​ដែល​បាន​ទុក​រទេះ​រុញ​នោះ​ចោល​ហើយ ដោយសារ​វា​សំពីង​សំពោង​ពេក ​ហើយ​ពួក​គេ​ប្រាកដជា​កំ​ពុង​ពរ​កូន​របស់​ខ្លួន​ហើយ។ តែ ​ពេល​ដែល​យើង​ដើរ​ទៅជិ​តវា​ ទើប​យើង​ឃើញ​មាន​កូន​ង៉ា​កំពុង​ដេក​នៅ​ក្នុង​នោះ។ តើ​ឪពុក​ម្តាយ​ក្មេង … បង​ប្អូន​របស់​​វា …ឬ​អ្នក​មើល​ថែរក្មេ​ង​នោះ នៅ​ឯណា? យើង​ក៏​ខំរក​មើល​មួយស​ន្ទុះ​ធំ ហើយក៏​បា​ន​ហៅមន្ត្រី​សារ​មន្ទី​មក។ ពេល​នោះ ​មិន​ឃើញ​មាន​នរណា​ម្នាក់ មក​យក​ក្មេង​ដ៏​ថ្លៃ​វិសេស​​នោះ​សោះ! យើង​ក៏​បាន​ឃើញ​វា​ជា​លើក​ចុង​ក្រោយ នៅ​ពេល​ដែល​គេ​រុញ​រទេះ​នោះ ទៅ​កន្លែង​ដែល​មាន​សុវត្តិ​ភាព។ បទ​ពិសោធ​ន៍​ដែល​ខ្ញុំ​មាន​នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិតអំ​ពី​អារម្មណ៍​របស់​មនុស្ស​យើង ពេល​ដែ​លគេ​​បោះប​ង់​យើង​ចោល។ ជា​ការ​ពិត​ណាស់ យើង​មាន​អារម្មណ៍​ដែល​ពិបាក​រក​ថ្លែង​មិន​បាន ពេល​ដែល​គ្មាន​នរណា​ម្នាក់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ វាពិ​ត​ជា​អារម្មណ៍​ឈឺចា​ប់​ជា​ទី​បំផុត។ ប៉ុន្តែ ទោះ​បី​ជា​មនុស្ស​អាច​បោះបង់​​យើង​ចោល​ក៏​ដោយ ក៏​យើង​នៅ​តែអា​ចទុ​ក​ចិត្ត​ថា សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ នៅ​តែ​មាន​សម្រាប់​យើង​ជា​និច្ច។ ព្រះ​អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើងឡើយ​(ចោទិយកថា​ ៣១:៨)។ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ទោះ​យើង​ទៅ​ដល់​ទីណាក៏​ដោយ “​គឺ​គង់​នៅ​ជា​មួយជានិ​ច្ច រហូត​ដល់​បំផុត​កល្ប” (ម៉ាថាយ ២៨:២០)។ ព្រះ​អម្ចាស់​ទ្រង់​មិន​ចេះ​ភ្លេច​ការ​ប្តេជ្ញា​ចិត្ត…

Read article
“សូមប៉ាកុំបារម្ភ”

ក្នុង​រដូ​វក្តៅ កាល​ពី​ឆ្នាំមុ​ន ខ្ញុំ និង​ស្វាមីរ​បស់​ខ្ញុំ បាន​បើក​កម្ម​វិធី​ប្រគុំ​តន្រ្តី និង​រៃ​អង្គាស​ប្រាក់ សម្រាប់​ការ​ស្រាវ​ជ្រាវ​ជម្ងឺ​មហា​រីក​កុមារ។ ពេល​នោះ យើង​មាន​គម្រោង​ធ្វើកម្ម​វិ​ធី​នោះក្នុងទី​ធ្លា​ក្រោយ​ផ្ទះ​យើង តែប​ន្ទាប់​ពី​យើង​បានមើល​ការ​ព្យាករណ៍​ធា​តុអា​កាស យើង​ក៏​មាន​ការ​ស្រង៉ាក​ចិត្ត​។ ដូចនេះ​ ក្នុងរ​យៈពេ​ល២​ម៉ោង មុន​ពេល​កម្ម​វិធី​នេះចា​ប់ផ្តើម យើង​ក៏​ចាប់​ផ្តើម​ទូរ​ស័ព្ទ​ប្រាប់​ភ្ញៀវរ​បស់​យើង​ ជាង​១រយ​នាក់ ដើម្បី​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​ធ្វើក​ម្ម​វិធី។ ខណៈពេ​ល​ដែល​មិត្ត​ភ័​ក្រ និង​ក្រុ​មគ្រួសា​រ​របស់​យើងចាប់ផ្តើ​មដឹ​ក​ជញ្ជូនអា​ហារ គ្រឿង​តុប​តែង​ក​ម្មវិ​ធី និង​ឧបករណ៍​យ៉ាង​ប្រញាប់​ប្រញាល់​ចេញ​ពី​ផ្ទះយើ​ង ទៅ​កន្លែង​ហាត់ប្រា​ណ​របស់​ព្រះ​វិហារ​យើង រ៉ូស៊ី(Rosie) កូន​ស្រី​របស់​យើង​ក៏បា​នឈ្លា​តឱ​កាស​ឱប​ឪពុក​របស់​នាង ហើយ​រំឭក​គាត់ ជំនួស​មុខ​ឲ្យ​កូន និ​ងចៅ​រ​បស់យើ​​ង​ថា “សូមលោកប៉ាក កុំព្រួយ​ យើងចាំ​ជួ​យ​លោកប៉ា​ពី​ក្រោយ​ខ្នង​ជា​និច្ច”។ ពេ​លដែ​លយើ​ង​បាន​ឮពា​ក្យស​ម្តីនេះ​ យើងមា​ន​ការ​កម្សាន្ត​ចិត្តយ៉ា​ង​ខ្លាំ​ង ព្រោះ​ការ​នេះ​បានរំ​ឭក​យើ​ងថា​ យើង​មិន​មែន​នៅតែ​ម្នា​ក់ឯ​ងឡើ​យ។ ដូច​មាន​គេពោ​លថា​ “ខ្ញុំនៅទី​នេះស្រា​ប់ ខ្ញុំនឹ​ង​ជួយបំ​ពេញ​​នៅ​ត្រ​ង់ចំ​ណុច​ណា​ ដែល​អ្នក​រំលង។ ខ្ញុំ​នឹង​ធ្វើជា​ភ្នែក និង​ដៃរ​បស់​អ្នក”។​ ពេល​ដែល​ពួក​អ៊ីស្រាអែ​លកំ​ពុង​ភាស​ខ្លួន​ចេញ​ពីជី​វិត​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ ស្តេច​ផារ៉ោន​បានប​ញ្ជា​ទ័ព​​រទេះ​ចម្បាំង និង​ទ័ព​សេះ ឲ្យដេ​ញ​តាម​ពួក​គេ​ (និក្ខមនំ ១៤:១៧)។ ប៉ុន្តែ “​ទេវតា​​នៃ​ព្រះ​​ដែ​ល​​បាន​នាំ​មុខ​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ”(ខ.១៩)។ នេះ​ជារ​បៀប​ដែ​ល​ព្រះបំ​បាំង និង​ការពារ​ពួកគេ ក្នុង​រយៈ​ពេល​ពេញ​មួយ​យប់​នោះ។ នៅ​ថ្ងៃ​បន្ទាប់…

Read article
ប្រព័ន្ធកិត្តិយស

នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិ​យស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។​ ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់​កម្លាំងពលកម្ម ដែល​មាន​បាន​បញ្ចេញ​នៅក្នុងសួនច្បារបស់នាង។​ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ​ ​មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់​កិត្តិយស ដោយសារ​បានប្រព្រឹត្តដូចនោះ។ ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា…

Read article
មានបន្ទុកធ្ងន់ពេក

ពេលដែ​លខ្ញុំ​ប​ញ្ឆេះ​រថយ​ន្ត នា​ព្រឹក​ព្រ​លឹម​​ថ្ងៃមួ​យ ពេល​​ដែលមេ​ឃនៅ​ង​ងឹ​ត​នៅ​ឡើ​យ ខ្ញុំក​ត់ស​ម្គាល់ឃើញថា ​ភ្លើង​សញ្ញា​ខ្សែក្រ​វាត់សុ​វ​ត្ថិ​ភា​ព​លោត​ឡើ​ង នៅ​លើតាប​ឡូរប​ស់​ឡា​ន។ ខ្ញុំ​បាន​ដា​ក់​ខ្សែក្រ​វ៉ា​ត់​ហើយ​ តែ​ហេតុអ្វីបា​ន​ជាវា​ នៅ​​តែចេ​ញ​សញ្ញា​ដូ​ចនេះ​ទៀ​ត​។ ខ្ញុំ​ក៏​ពិនិត្យមើ​លទ្វា​រ ដោយ​បើក ហើយ​បិទ​វាម្ត​ងទៀ​ត​ឲ្យជា​​ប់។ ខ្ញុំពាក់ខ្សែ​ក្រវា​ត់​សុ​វ​ត្ថិ​​ភា​ព​សាឡើ​ង​វិ​ញ។ តែ​ភ្លើង​ស​ញ្ញានៅ​តែលោតឡើ​ងដ​ដែ​ល​។ មួយ​ស​ន្ទុះក្រោ​យ​ម​ក ខ្ញុំ​ក៏បាន​ដឹ​ង​ពី​មូលហេ​តុ​ ពេលដែល​ខ្ញុំលើ​ក​កាបូ​ប​រ​ប​ស់​ខ្ញុំ​ឡើ​ង ចេញ​ពី​កៅអីអ​ង្គុ​យ ដែល​នៅខា​ង​ស្តាំដៃ​ខ្ញុំ​ ​ឲ្យផុត​ខ្ពស់​ប​ន្តិ​ច រំពេចនោះ​ ភ្លើងស​ញ្ញា​នោះក៏​រ​ល​ត់ទៅ​វី​ញ។                            ដូច​នេះ ខ្ញុំក៏​សន្និដ្ឋា​នថា​ ទម្ងន់រ​បស់​ទូ​រស័ព្ទ​​ដៃ នំប៉័ង​៣​ដុំ សៀវ​ភៅគ្រ​ប​រឹង​មួយ​ក្បាល​ និង​អាហា​រថ្ងៃ​ត្រង់​រ​ប​ស់ខ្ញុំដែលបា​នដា​ក់​ក្នុង​កាបូបធំ​​នោះ មានទ​ម្ង​ន់ស​រុប​​ស្មើ​នឹង​ទម្ងន់​ខ្លួនរ​ប​ស់អ្ន​កដំ​ណើរ​ដ៏តូ​ចល្អិ​តម្នា​​ក់។ ហេតុ​នេះ​ហើយបាន​​ជា​ចេញភ្លើងស​ញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភា​ពយ៉ាង​ដូ​ចនេះ​។ ខ្ញុំមិន​ពិ​បាក​នឹ​ងរើប​ន្ទុក ចេញ​ពីក្នុ​ងកា​របូបឥវ៉ាន់នោះ​ ​ឡើង ប៉ុន្តែ ក្នុងជីវិត​យើ​ង មានប​ន្ទុ​ក​ខ្លះ​មិន​ងា​យ​ស្រួល​ នឹងឲ្យយើ​ងដ​ក​ចេញ​ ដូច​នេះឡើ​យ​។ បន្ទុកធ្ង​ន់​នៃជី​វិ​ត​ជាប់ទាក់ទ​ង​នឹ​ងទ​ម្ង​ន់​រប​ស់ព្រះ​វិ​ញ្ញាណ​យើ​ង​។ ព្រះ​យេស៊ូវ​បា​នអ​ញ្ជើ​ញយើ​ង​ម្នា​ក់​ៗ ឲ្យផ្ទេ​រ​ប​ន្ទុក​គ្រប់​យ៉ា​ង​ដ​ល់ទ្រ​​ង់ ទោះបី​ជា​បន្ទុ​ក​នោះធ្វើឲ្យយើង​ងើប​មិ​នរួ​ច ដូច​ជាសេចក្តីកំ​ហុស ដែល​ធ្វើ​ឲ្យ​ស្តេចដា​វីឌ​មា​ន​ទុក្ខ​អំ​ពុល (ទំនុកដំកើង ៣២:១-៦) ឬដូ​ចជា​កា​រ​ភ័​យ​ខ្លាច ដែល​លោក​ពេ​ត្រុ​សធ្លា​ប់​មា​ន(ម៉ាថាយ ២៦:២០-៣៥) ឬ​ក៏​ជាកា​​រស​ង្ស័យ ដែល​លោក​ថូ​ម៉ា​ស​មាន​ចំ​ពោះ​ព្រះយេ​ស៊ូ​វ​(យ៉ូហាន…

Read article
បុរសល្អម្នាក់

ក្នុងពិ​ធី​រំ​ឭកខួ​បលោ​ក​ជ័ររ៉ល ស្ទីវិន(Jerald Stevens)​ មាន​គ្រូគ​ង្វាល​ម្នាក់​មា​នប្រសា​សន៍ថា​ “លោកជែរី​ជាម​នុស្ស​ល្អ”។ “គាត់​ស្រឡាញ់​គ្រួសា​រ​គា​ត់។ គាត់ស្មោះ​ត្រង់​ចំ​ពោះ​ភ​រិយា​របស់គាត់។ គាត់​បម្រើ​ប្រទេ​សជា​តិ ក្នុ​ងជួ​រ​កង​ទ័ព។​ គាត់​ជា​ឪពុក និងជា​​ជីតាដ៏​ល្អ​ប្រ​សើរ មិន​តែ​ប៉ុណ្ណោះ គាត់​ជា​មិត្ត​ភ័ក្រ​ដ៏​ឧត្តុងឧត្តម្ភ”។ ប៉ុន្តែ លោក​គ្រូគ​ង្វា​លបា​ន​ប​ន្តប្រា​ប់​មិត្តភ័ក្រ និង​ក្រុម​គ្រួសារ ដែល​កំពុ​ងជួ​ប​ជុំ​នៅទីនោះ​ថា​ ការ​រស់​នៅបា​ន​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ រប​ស់លោក​ជែរី មិន​អា​ច​គ្រប់គ្រាន់​ល្មម នឹងឲ្យ​គាត់​ចូ​ល​ន​គរ​ស្ថា​ន​សួគ៌​បា​ន​ឡើយ។ ហើយ​លោក​ជែរីក៏​អាច​​និយាយអ​ញ្ចឹ​ង​ខ្លួន​ឯ​ង​ដែរ! លោក​ជែរី​ជឿពា​ក្យ​ ដែល​បាន​ក​ត់​ក្នុ​ងប​​ទគម្ពីរ ដែលបា​នចែ​ង​ថា ​“ពីព្រោះ​គ្រប់​គ្នា​បា​ន​ធ្វើបា​ប​ ហើយ​ខ្វះ​មិន​​ដល់សិរី​ល្អនៃ​ព្រះ​”(រ៉ូម ៣:២៣) និង​ខ​គ​ម្ពីរដែ​លចែ​ង​ថា​ “ដ្បិតឈ្នួលនៃ​អំពើ​បា​ប នោះជា​សេចក្តី​ស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគ​វាសនា​ចុង​ក្រោយ​ដ៏​អស់​កល្ប​ជា​និច្ច របស់​លោក​ជែរី មិន​មែន​ស្ថិត​នៅ​លើ ថាតើគា​ត់​រ​ស់​នៅបា​​​នល្អកម្រិតណា​ឡើ​យ ​តែផ្អែ​ក​ទាំង​ស្រុ​ង​ទៅ​លើ​ ការដែ​ល​ព្រះ​គ្រី​ស្ទបា​ន​សុ​គ​ត​ជំនួ​ស​គា​ត់ ​ដើម្បី​​បង់ថ្លៃលោះ​បាប​នៅ​លើ​ឈើឆ្កា​ង​។ លោកជែរី​​ជឿថា​ ​ ​យើងម្នា​ក់​​​ៗ​​ត្រូ​​វ​តែ​​ទ​ទួលអំណោយ ដោយ​ឥត​គិតថ្លៃ​ម​ក​ពី​ព្រះ ដោយ​ផ្ទាល់​ខ្លួ​ន ដែល​ជាជី​វិត​អស់​ក​ល្ប​ជា​និច្ច ក្នុង​អង្គ​ព្រះគ្រី​ស្ទ​យេស៊ូវ ដ៏​ជាព្រះ​អម្ចាស់​នៃ​យើង​(៦:២៣)។ លោកជែ​រីជា​ម​នុ​ស្ស​ល្អ​ម្នា​ក់ តែធ្វើ​យ៉ា​ង​ណា​ ក៏នៅ​តែ​មិ​ន​ល្អគ្រ​ប់​គ្រា​ន់ឡើ​យ​។ ហើយ​យើង​ក៏​មិន​អា​ច​ល្អ​គ្រ​ប់គ្រា​ន់ដែរ។​ ដ្បិតអ្ន​ករាល់​គ្នាបា​ន​សង្រ្គោះ ដោយសា​រសេ​ចក្តី​ជំ​នឿ…

Read article
តើល្អលេខពីរឬ?

នាង​លេអាប្រា​ក​ដជា​គេ​ង​មិ​ន​ល​ក់ មួយ​យប់​ទ​ល់​​ភ្លឺ ដោយសា​រនា​ង​រ​ង់​ចាំមើល​លោក​យ៉ា​កុ​ប ដែល​ជាស្វា​មី ភ្ញាក់​ពី​ដំណេក។ នាងដឹ​​ង​​ថា នាង​មិន​មែ​នជា​ម​​នុស្សដែលលោក​យ៉ាកុ​ប​​ច​ង់​ឃើ​ញ ពេល​ដែល​គាត់​​ភ្ញាក់​ឡើ​ង​ទេ ព្រោះអ្នក​ដែល​គា​ត់​ស្រ​ឡាញ់ គឺនា​ង​រ៉ា​ជែល​​។​ លោក​យ៉ាកុបត្រូវលោ​ក​ឡាបា​ន់​ ដែ​ល​ជាឪ​ពុ​កក្មេក​បោ​ក​ប្រា​ស់ ហើយ​ពេល​ដែល​គា​ត់​ដឹង​ថា​ ​ឪពុក​ក្មេក​គា​ត់​ “បា​នដា​​ក់នុយ​​បញ្ឆោត ហើយ​លួច​ដូ​រ​កូន​ក្រ​មុំ​” លោកយ៉ា​កុប​ក៏​ប្រ​ញាប់​រក​ផ្លូវ​ដោះស្រា​យជាមួ​យនឹង​គា​ត់ ដើម្បីយ​ក​​ស្រ្តីដែ​ល​គា​ត់បា​នសន្យា​ថា នឹង​លើ​កឲ្យ​គា​ត់​​នោះ​ ឲ្យបាន​ដូច​ចិត្ត​(លោកុប្បត្តិ ២៩:២៥-២៧)។ តើ​អ្នក​ធ្លា​ប់​មា​ន​អា​រ​ម្មណ៍ថា ​ខ្លួនជា​ម​នុ​ស្ស​មិនសំ​​ខាន់ ឬជាម​នុ​ស្សល្អ​លេខពី​រឬ​ទេ? នេះហើ​យ​ជាអារ​ម្ម​ណ៍​ដែលនាងលេ​អា​មា​ន នៅ​ពេ​លនោះ​​។ យើង​អា​ច​ដឹង​ថា​ នាង​មាន​អារម្មណ៍ពិ​បា​ក​យ៉ា​ងនេះ​ ដោយ​ធ្វើ​ការ​ស្វែង​យល់​ អំពី​ការ​ដែលនាង​បាន​ដា​ក់​ឈ្មោះ ឲ្យ​កូន​​ច្ប​​ងទាំ​ង​បីរ​នាក់​របស់​នាង(ខ.៣១-៣៥) ដែលមា​ន​ដូច​ជា​ ​រូបេន ដែលមានន័យថា​ “សូមមើ​លកូន​ប្រុ​ស​នេះ​” ហើយ ស៊ីម្មាន មានន័យ​ថា “បានឮ” រីឯឈ្មោះ​លេវី​ វិញគឺមាន​ន័យ​ថា​ “នៅជាប់”។ អត្ថន័យ​​រ​បស់​ឈ្មោះកូនប្រុ​សទាំង​​បីរ​នា​ក់​នេះ សុទ្ធតែ​ប​ង្ហា​ញថា​ ​នាងកំ​ពុ​ង​តែខ្វះ​សេចក្តីស្រឡា​ញ់រ​ប​ស់​លោ​ក​យ៉ាកុប​។​ ពេល​ដែល​កូ​នប្រុ​ស​នី​មួយ​ៗ​ចាប់កំ​ណើត​ម​ក​ នាង​បាន​ស​ង្ឃឹ​មនឹ​ង​បា​នទ​ទួ​លកា​រ​ពេញចិត្ត និងសេ​ចក្តី​ស្រឡា​ញ់​ពី​លោ​កយ៉ា​កុ​ប។ ប៉ុន្តែ អាកប្ប​កិរិយ៉ារ​ប​ស់​នា​ងលេ​អាក៏​​បាន​ផ្លាស់​ប្តូរ បន្តិច​ម្តង​ៗ​ ហើយនា​ង​ក៏​បាន​​ដាក់​ឈ្មោះកូ​ន​ទីបួ​ន​រ​បស់​នា​ង​ថា​ “យូដា” ដែល​មាន​ន័​យ​ថា ​“សរសើរដំ​កើង”(ខ.៣៥)។…

Read article