Cindy Hesskasper

You are here:
ការលាគ្នានៅលើផែនដី

ខ្ញុំ និងចៅស្រី​​របស់​ខ្ញុំ ឈ្មោះ​អាលីសា(Allyssa) មាន​ទម្លាប់​ម្យ៉ាង ពេល​ដែល​យើង​និយាយ​លាគ្នា​។ យើង​បាន​ឱ​ប​គ្នា ​ហើយ​ក៏​ចាប់​ផ្តើមនិ​យាយ​ឮ​ៗ ដោយ​សម្លេង​យំ​ខ្សឹក​ខ្សួល ប្រហែល​២​០វិ​នាទី។ បន្ទាប់​មក យើង​ក៏​ថយ​ក្រោយ ហើ​យ​ជួន​កាល​យើងនិយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​យើង​ក៏​បែក​គ្នា។ ទោះ​ទម្លា​ប់នេះ មា​ន​ភាព​ឡេះ​ឡោះ​បន្តិ​ច​ក្តី ក៏​យើង​តែង​តែ​រំពឹ​ងថា យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀ​ត ក្នុង​ពេល​ឆាប់​ៗ។ ប៉ុន្តែ ជួន​កាល ការ​ឈឺចា​ប់​ដែល​បណ្តាល​មក​ពី​ការ​បែក ចេ​ញ​ពី​អ្នក​ដែ​លយើង​ស្រឡាញ់ អាច​មាន​ការ​ពិបាក។ ពេ​លដែ​លសាវ័​ក​ប៉ុល​និយាយ​លា​ពួក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ “ហើយ​​គ្រប់​​​គ្នា​​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់…ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ”(កិច្ចការ ២០:៣៧-៣៨)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឈឺចា​ប់ក៏​កើត​មាន នៅ​ពេល​យើង​ជួប​កា​របែ​ក​គ្នា ដោយ​សារ​ការ​ស្លាប់ ហើយ​ត្រូវ​និយាយ​លា​គ្នា ជា​លើក​ចុង​ក្រោ​យ ក្នុង​ជីវិត​នេះ។ ការ​បែក​គ្នា​បែប​នេះ ​ហាក់ដូ​ច​ជាពិ​បាក​បរិយ៉ាយ​ណាស់។ យើង​កាន់​ទុក្ខ ហើយ​យំ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើ​ងអា​ច​ប្រ​ឈម​​មុខ​នឹង​ការ​ឈឺចា​ប់ ដោយ​សារ​ការ​បែ​ក​ពី​អ្ន​ក​ដែល​យើង​ស្រឡាញ់ ដោយ​មិន​ដឹង​ថា ជួយ​គ្នាពេ​ល​ណា​ទៀត? ប៉ុន្តែ យើង​មិន​កាន់​ទុក្ខ ដូច​អ្នក​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ សាវ័ក​ប៉ុល​បាន​មា​ន​ប្រសាសន៍​ នៅ​ក្នុង​សំបុត្រ​របស់​គាត់ អំពី​ការ​ជួប​ជុំ​​គ្នា​ឡើង​វិញ នៅ​ពេល​អនា​គត ដែល​នឹង​កើត​មាន ចំពោះ​អ្នក​ដែល…

Read article
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្វាមី​របស់​ក្មួយ​ស្រី​ខ្ញុំ បាន​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ថា “ខ្ញុំ​ប្រហែល​ជា​សរសេរ​ច្រើន​ជាង​នេះ​ទៀត បើ​សិន​ជា​សម្លេង​ដ៏​តូច​មួយ​នេះ ​មិន​បាន​ជំរុញ​មិន​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ទេ​នោះ។ តាម​ពិត​សម្លេង​ដ៏​តូច​នោះ ជា​សម្លេង​របស់​ហាយឌី(Heidi)ប្រពន្ធ​​ខ្ញុំ​ទេ”។ ការ​ផ្តល់​ប្រឹក្សា ឬ​យោបល​របស់​មិត្ត​សំឡាញ់ អាច​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ បទ​គម្ពីរ​សាស្តា ជំពូក​៩ បាន​ចែង​ថា “ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល គ្រប់គ្រង​លើ​ពួក​មនុស្ស​ល្ងីល្ងើ”(ខ.១៧)។ ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ឬ​មាន​អំណួត(សុភាសិត ៣:៧ អេសាយ​ ៥:២១ រ៉ូម ១២:១៦)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ ឬ​បញ្ហា​គ្រប់​យ៉ាង​ឡើយ។ បទ​គម្ពីរ​សុភា​សិត ១៩:២០ បាន​ចែង​ថា “ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀនប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ”។ ព្រះ​ទ្រង់​អាច​ប្រើ​អ្នក​ដទៃ ឲ្យ​បង្រៀន​យើង អំពី​ប្រាជ្ញា​របស់​ទ្រង់​ឲ្យ​កាន់​តែ​ច្រើន។ បាន​សេចក្តី​ថា ទ្រង់​អាច​ប្រើ​មិត្ត​សំឡាញ់ ប្តី​ប្រពន្ធ គ្រូ​គង្វាល មិត្ត​រួម​ការ​ងារ​របស់​យើង​ជា​ដើម។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់”(១៤:៣៣)។ ជួន​កាល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការ​ស្តាប់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។-Cindy Hess Kasper

Read article
សេចក្ដីស្រឡាញ់នៅមុនបង្អស់

ពេល​ល្ងាច​ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ​បាន​យក​ស្លាក​មួយ ក្នុង​ចំណោម​ស្លាក​ទាំង​បី​សម្រាប់​តុប​តែង​ មក​បង្ហាញ​ខ្ញុំ ដែល​គាត់​នឹង​ប្រើ​សម្រាប់​ការ​តុប​តែង​លម្អរ​បន្ទប់​ទទួល​​ភ្ញៀវ​របស់​គាត់។ នៅ​លើ​ស្លាក​នោះ មាន​សរសេរ​អក្សរ​ថា “បន្ទាប់​ពី​សេចក្តី​ជំនឿ គឺ​មាន​សេចក្តី​សង្ឃឹម”។ គាត់​បាន​កាន់​ស្លាក​បណ្តើរ ហើយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា “ឃើញ​ទេ ខ្ញុំ​មាន សេចក្ដី​ស្រឡាញ់ ​រួច​ហើយ”។ ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ដូច្នេះ​ យើង​ត្រូវ​មាន សេចក្ដី​ស្រឡាញ់​ ជា​មុន។ រួច​មិន​យូរ​ប៉ុន្មាន សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​នឹង​មក​តាម​ក្រោយ! សេចក្តី​ស្រឡាញ់​ពិត​ជា​នៅ​ខាង​មុខ​គេ​មែន។ តាម​ការ​ពិត​ទៅ ​សេចក្តី​ស្រឡាញ់​មាន​ដើម​កំណើត​   នៅ​ក្នុង​ព្រះ​   តាំង​ពី​ដើម​រៀង​មក។ បទ​គម្ពីរ ១យ៉ូហាន ៤:១៩ បាន​រំឭក​យើង​ថា “យើង​ស្រឡាញ់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”។ ​បទ​គម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែល​គេ​ហៅ​ថា​ “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”) បាន​បក​ស្រាយ​អំពី​លក្ខណៈ​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ដូច​ដែល​បាន​ចែង​មក​ថា “សេចក្តី​ស្រឡាញ់​មិន​ចេះ​ផុត​ឡើយ”(ខ.៨)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទ​បរិស័ទ​ណាស់។ ​ ​ដោយ​សារ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ព្រោះ​សេចក្តី​ជំនឿ នោះ “​យើង​បាន​ជា​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​”(រ៉ូម ៥:១)។…

Read article
ជួយជ្រោងទូលបង្គំឡើង

បន្ទាប់​ពី​ខ្ញុំ លែង​បាន​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​កម្រ​នឹង​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជីដូន​ជីតា​ខ្ញុំ ដែល​រស់​នៅ​ឆ្ងាយ​ពី​យើង​រាប់​រយ​គីឡូ​ម៉ែត្រ។ ដូច​នេះ មាន​ពេល​ឆ្នាំ​មួយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ទៅ​លេង​ពួក​គាត់ ក្នុង​ក្រុង​ដ៏​តូច នៅ​តំបន់​លែន អូ លេក រដ្ឋ​វីសខុនស៊ីន នៅ​ចុង​សប្តាហ៍។​ នៅ​តាម​ផ្លូវ ពេល​យើង​ជិះ​ឡាន​មក​អាកាស​យាន្ត​ដ្ឋាន​ព្រោះ​ខ្ញុំ​ត្រូវ​ដល់​ពេល​ជិះ​យន្ត​ហោះ​ត្រឡប់​មក​វិញ យាយ​របស់​ខ្ញុំ​ដែល​មិន​ធ្លាប់​ជិះ​យន្ត​ហោះ​ពីមុន​មក ក៏​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ចំពោះ​ខ្ញុំ​។ គាត​សួរ​ខ្ញុំ​ថា “មើល​ទៅ​យន្ត​ហោះ​ដែល​ចៅ​ជិះ​តូច​ណាស់​ … ដូចជា​គ្មាន​អ្វី​ទ្រ​ចៅ ឲ្យ​មាន​សុវត្ថិ​ភាព​សោះ មែន​ទេ? … យាយ​ខ្លាច​ណាស់     មិន​ហ៊ាន​ជិះ​យន្ត​ហោះ​បើក​ឡើង​ទៅ​លើ​ខ្ពស់​អញ្ចឹង​ទេ”។ នៅ​ពេល​ខ្ញុំ​បាន​ឡើង​ជិះ​យន្ត​ហោះ​ដ៏​តូច​នោះ ខ្ញុំ​ក៏​មាន​ការ​ភ័យ​ខ្លាច​ដូច​ពេល​ខ្ញុំ​ជិះ​យន្ត​ហោះ​លើក​ដំបូង​ផង​ដែរ។ តើ​មាន​អ្វី​ដែល​កំពុង​ទ្រ​យន្តហោះ​នេះ ឲ្យ​មាន​សុវត្ថិ​ភាព? យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ទោះ​ការ​ភ័យ​ខ្លាច​នោះ សម​ហេតុ​ផល​ឬ​អត់​ក៏​ដោយ។ ស្តេច​ដាវីឌ​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ស្តេច​សូល​ដែល​​តាម​ប្រម៉ាញ់​ទ្រង់  ព្រោះ​ស្តេច​សូល​មាន​ការ​ច្រណែន​នឹង​ដា​វីឌ  ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​ទ្រង់​។ តែ​ស្តេច​ដាវីឌ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។​ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៤ ទ្រង់​បាន​សរសេរ​ថា “ខ្ញុំ​បាន​ស្វែង​រក​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ”(ខ.៤)។ ព្រះ​វរបិ​តា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌  ទ្រង់​មាន​គ្រប់​ប្រាជ្ញា  និង​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។ ពេល​ការ​ភ័យ​ខ្លាច​ចាប់​ផ្តើម​សន្ធប់​មក​លើ​យើង យើង​ចាំ​បាច់​ត្រូវ​ឈប់​បង្អង់​សិន ហើយ​នឹក​ចាំថា ទ្រង់​ជា​ព្រះ​របស់​យើង ហើយ​ទ្រង់​នឹង​តែង​តែ​ទ្រ​យើង​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ជា​និច្ច។-Cindy…

Read article
បិទវាចោលសិន

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!” នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។ ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ…

Read article
ចិត្តដែលរឹងចចេស

ពេល​ខ្ញុំ​រៀន​សរសេរ​អក្សរ​នៅ​ថ្នាក់​ទី​១ គ្រូ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់​ខ្មៅ​ដៃ​សរសេរ ឲ្យ​ត្រូវ​ទំនង​។ ពេល​គាត់​មើល​ខ្ញុំ​សរសេរ ខ្ញុំ​ក៏​បាន​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​គាត់​ប្រាប់។ តែ​ពេល​គាត់​ដើរ​ទៅ​បាត់ ខ្ញុំ​ក៏​បាន​ងាក​មក​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​ខ្ញុំ​យល់​ថា​ងាយ​ស្រួល​ជាង ​ដោយ​ចិត្ត​រឹង​ចចេស។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឈ្នះ​គាត់ ដោយ​សម្ងាត់ ក្នុង​សង្រ្គាម​នៃ​បំណង​ចិត្ត​នេះ​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​កាន់​ខ្មៅ​ដៃ តាម​របៀប​ឆ្គង​របស់​ខ្ញុំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បួន​ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គ្រូ​បង្រៀន​ដ៏​មាន​ប្រាជ្ញា​របស់​ខ្ញុំ បាន​ដឹង​ថា ទម្លាប់​ដ៏​រឹងចចេស​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​រួយ​ដៃ។ ក្មេង​ៗ​កម្រ​នឹង​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​ខ្លួន។ ពួក​គេ​ច្រើន​តែ ធ្វើ​អ្វី​ៗតាម​បំណង​ចិត្ត ដែល​នឹក​ចង់​បាន​ភ្លាម​ៗ។ គេ​បាន​ហៅ “ពួក​កូន​ចៅ​អ៊ីស្រាអែល”​ថា ជា​ដំណរ​មនុស្ស ដែល​ចេះ​តែ​ងាក​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ របស់​ជាតិ​សាសន៍​ជិត​ខាង តាម​ទំនើង​ចិត្ត​របស់​ខ្លួន ជា​ច្រើន​ជំនាន់ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែល​មាន​តែ​មួយ។ ទង្វើរ​របស់​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​មានសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ដ្បិត​ទ្រង់​ជ្រាប​ថា អ្វី​ជា​ការ​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ពួក​គេ​(ពួក​ចៅ​ហ្វាយ ២:២០-២២)។ លោក​គ្រូ​គង្វាល រីក វរិន(Rick Warren) បាន​មាន​ប្រសាសន៍​ថា “ការ​ស្តាប់​បង្គាប់ និង​ភាព​រឹង​ចចេស គឺ​ប្រៀប​បាន​នឹង​មុខ​ផ្ទុយ​គ្នា​ទាំង​ពីរ របស់​ប្រាក់​កាក់។ ការ​ស្តាប់​បង្គាប់​នាំ​មក​នូវ​អំណរ ​តែ​ការ​រឹង​ចចេស ធ្វើ​ឲ្យ​យើង​វេទនា”។ បើ​វិញ្ញាណ​នៃ​ការ​មិន​ស្តាប់​បង្គាប់…

Read article
បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ

ក្នុង​អំឡុ​ង​ពេលសង្រ្គាម​លោកលើកទី២​ លោក​នា​យក​រដ្ឋ​មន្ត្រី​​វី​នស្តុន ឈើឈីល(Winston Churchill) បាន​ធ្វើ​ការ​កំឡាចិ​ត្តជន​ជាតិអង់​គ្លេ​ស ដែល​កំពុង​មាន​ការ​ភ័យ​ខ្លា​ច នៅ​ថ្ងៃ​ទី១​៨ ខែ​មិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេស​ឲ្យបាក់ស្បាត ​ដើម្បី​ឈ្នះស​ង្រ្គា​ម ពុំ​នោះទេ​ ​អាឡឺមង់​នឹ​ងចា​ញ់សង្រ្គា​មមិនខាន​ ដូចនេះ គា​ត់ក៏​បានប្រា​ប់​ពួក​គេ​ឲ្យ​ប្រុងប្រៀ​ប​ខ្លួន​ ដើម្បី​ប្រយុទ្ធដ​ល់​ទីប​ញ្ចប់ ហើយ​ចង​ចាំ​ថា បើ​ចក្រ​ភព​អ​ង់គ្លេ​ស​មានអា​យុកា​ល​១ពាន់ឆ្នាំ​ នោះ​គេនឹ​ង​ថា​ ពេល​នេះ​ជា​ពេល​ដែល​ល្អបំ​ផុត​របស់​ប្រជា​ជន​អ​ង់គ្លេ​ស​។ យើង​ម្នា​ក់​ៗសុទ្ធតែ​ចង់​ឲ្យ​គេនឹ​កចាំ​ អំពី “ពេល​ដែលល្អ​បំផុត”​របស់​យើង។ សម្រាប់​សាវ័កពេត្រុសវិញ ពេល​ដែលល្អបំផុត​របស់គាត់ ប្រហែល​ជា​ពេល​ដែ​ល​គាត់​បា​ន​ប្រកាស​ថា “យើង​​ខ្ញុំ​​​ក៏​​បាន​​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត”(យ៉ូហាន ៦:៦៩)។ ទោះជា​យ៉ាងណាក៏ដោយ ​ជួន​កាល យើងឲ្យ​ត​ម្លៃខ្លួន​ឯ​ង ដោយ​ផ្អែក​ទៅលើកំហុសរបស់យើ​ង។ បន្ទាប់​ពីលោកពេត្រុសបា​នប្រកែកជាច្រើន​ដងថា​ គាត់មិនស្គាល់​ព្រះ​យេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏​ទួញ​យំ ដោយចិត្តដ៏ល្វីងជូរចត់(​ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។ យើងម្នា​ក់ៗសុទ្ធ​តែមា​ន​ចំ​ណុ​ច​ខ្វះ​ខា​ត ក្នុ​ងទំ​នា​ក់​ទំ​ន​ង ក្នុង​កា​រ​តយុទ្ធនឹ​ង​អំ​ពើបា​ប​ និង​ក្នុង​ភា​ព​ស្មោះ​ត្រង់ចំ​ពោះ​ព្រះ ​គឺ​មិន​ខុ​សពី​លោ​ក​ពេត្រុ​សទេ​។​ ប៉ុន្តែ ពេលយើង​មាន​កំ​ហុស ឬ​ប​រាជ័យ គឺ​មិ​នមា​ន​ន័យថា​ យើង​អស់​ផ្លូ​វ​កែនោះ​ទេ។​…

Read article
អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។ មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។ ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។ សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។ តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ…

Read article
ព្រះគង់ក្នុងទូកជាមួយ

ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។ បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​ ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។ តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper

Read article
ដើមឈើបង្ហាញផ្លូវ

ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក   ពួកហោរាបានថ្លែងទំនាយថា   ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។  ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦…

Read article