Cindy Hesskasper

You are here:
អ្នកលើកទឹកចិត្តស្ងាត់ៗ

ការ​ចេះលើ​កទឹ​ក​ចិត្ត​អ្នក​ដទៃ តាម​របៀប​ស្ងាត់​ៗ គឺជា​បុគ្គ​លិក​លក្ខណៈ​មួយ ក្នុង​ចំណោម​បុគ្គ​លិក​លក្ខណៈ​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត ចំពោះ​អ្នក​ដទៃ។ ខ្ញុំ​នៅចាំ​ថា​ ថ្ងៃ​មួយ ពេលខ្ញុំ​ត្រ​ឡប់​មក​ផ្ទះ​វិ​ញ បន្ទា​ប់​ពី​បាន​សម្រាក​នៅ​មន្ទី​ពេទ្យ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​ដឹង​ថា​ មិត្ត​ភ័ក្រ​របស់​ខ្ញុំគឺ ជែកគី(Jackei) បាន​ផ្ញើសៀ​វភៅ​មួ​យក្បា​ល ដែល​និយាយ​អំ​ពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​កាល​ពី​ពីរ​បី​ថ្ងៃ​មុន គាត់​បាន​ឆ្លង​កាត់​ការ​វះកា​ត់​រួច​ម​ក​ហើយ។ លោក​បប់(Bob) ដែ​ល​ជា​ពូ​របស់​ខ្ញុំ មាន​ការ​​ដឹង​គុណ​ចំពោះ​អ្នក​មើល​ថែ​រ​គាត់ ពេល​គាត់​កំពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​មហា​រីក បាន​ជា​គាត់​ផ្ញើ​សំបុត្រ​ថែ្លង​អំណរ​គុណ​រាប់​រយ​​សន្លឹក ទៅ​កាន់​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ អ្នក​ស្រី​ប្រេន​ដា(Brenda) ដែល​​ជា​​ប​ង​​ប្អូន​ជីដូនមួយ​រ​បស់​ខ្ញុំ មាន​ការ​ឈឺចា​ប់យ៉ា​ងខ្លាំ​ង ពេល​បាត់​បង់​កូន​ម្នាក់ កាល​ពី​ជិត​២០​ឆ្នាំមុ​ន ហើយ​ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​បាន​ទទួលព្រះ​ព​រ តាម​រយៈ​ការ​ដែល​គាត់​បាន​ធ្វើ​យ៉ា​ងស្ង​ប់ស្ងា​ត់ ដោយ​ចិត្ត​ដ៏​ករុណា​។ ជា​ញឹក​ញាប់ អ្នក​ដែ​លធ្លា​ប់​ជួប​សេចក្តី​វេទ​នា​បំផុត ទាំង​ខាង​សាច់​ឈាម និង​ខាង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្ន​ក​ដែល​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ បាន​ច្រើន​ជាង​គេ។ ព្រះ​គម្ពីរ​កិច្ចកា​រ​បាន​ចែង​អំពី​លោក​បាណា​បាស ដែល​ត្រូវ​បាន​គេស្គា​ល់ថា​ជា​ “​អ្ន​ក​​ជំនួយ​(ឬ​កូន​នៃកា​រលើ​កទឹ​កចិ​ត្ត)”(៤:៣៦)។ គាត់​ជា “​​មនុស្ស​ល្អ ពេញ​​ជា​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យ​សម្រេចចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ការ​លើក​ទឹក​ចិត្ត​រប​ស់គាត់ ប្រាកដ​ជា​អាច​មាន​ឥទ្ធិព​លយ៉ា​ងខ្លាំ​ង ទៅ​លើ​មនុស្ស​ជា​ច្រើន។ កាល​ណាយើ​ងបា​នទ​ទួល​ព្រះព​រ ពី​ការ​លើក​ទឹក​ចិត្ត​ហើយ នោះ​ចូរ​យើង​ធ្វើ​ខ្លួន​ជា​កូ​ន​ស្រី​ ឬ​កូន​ប្រុស​នៃ​ការ​លើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដទៃ​ចុះ។—Cindy Hess…

Read article
ការកំណត់ចាំ

ពេល​ខ្ញុំ​ចាប់​កំណើត តា​ទួត​របស់​ខ្ញុំ គឺលោក​អាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើល​លែង​ឃើញ​ទៅ​ហើយ​។ គាត់​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​បាន​ចេះឆ្លាក់​រូប​ពី​ឈើយ៉ាង​ស្រស់ស្អា​ត ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡឹង និង​ដោយ​សារ​គាត់​អាច​ចាំ​បទ​គម្ពីរ​ជា​ច្រើន​ខ។ ជា​ញឹក​ញាប់​គាត់ និង​មិត្ត​ភ័ក្រ​របស់​គាត់ គឺ​លោក​អេលី(Eli) បាន​ចែកចា​យ​ខ​គម្ពី​រ​ឲ្យ​គ្នា ទៅ​វិញ​ទៅម​ក។ វិញ្ញាណ​ប្រកួត​ប្រជែង​គ្នាប​ន្តិច​បន្តួ​ចនេះ​ បាន​នាំឲ្យ​ពួ​ក​គាត់​ទទួល​ស្គាល់​ថា លោក ​អេលី​អាច​ដក​ស្រង់ ខ​គម្ពីរ​យោង​បាន​ច្រើន​ជាង ចំណែក​ឯ​ជីតា​របស់​ខ្ញុំ​វិញ គាត់​អាច សូត្រ ខ​គម្ពីរ​បាន​ច្រើន​ជាង។ សព្វ​ថ្ងៃ​នេះ គ្រួសារ​របស់​​ខ្ញុំ​ច្រើន​តែ​ចាំថា​ ជីតា​អាប់រ៉ាម គឺ​ជា “ជីតា​ពិការ​ភ្នែក”។ ពេល​ភ្នែក​របស់​គាត់​ពិការលែង​មើល​អ្វី​ឃើញ​ទៀត ខ​គម្ពី​រដែ​ល​គាត់​បាន​ទន្ទេញ​ចាំ​នោះ គឺ​ជា​ជំនួយ​ប្រចាំ​ជីវិត​របស់​គាត់។ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​យើ​ង​ចាំ​បាច់​ត្រូ​វទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ? បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក១១៩ បាន​​បង្រៀនយើ​ងអំ​ពី​របៀប​ដើរ​តា​មព្រះ​ ដោយ​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​របស់​យើង។ ទីមួយ : ពេល​យើង​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រង់ យើង​អាច​ការពារ​ខ្លួន ពេល​យើងជួ​ប​ការ​ល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេល​យើង​ជញ្ជឹង​គិត​ព្រះ​បន្ទូ​ល​ទ្រង់ យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ឡើង។ ទីបី : ពេល​យើង​មាន​ព្រះ​បន្ទូល​ទ្រង់…

Read article
បន្ទុកដែលផុយស្រួយ

ខណៈ​ពេល​ដែល​ដូឡ័រ(Dolors) កំពុង​បើក​បរ​រថ​យន្ត នៅ​តាម​ផ្លូវ​ជន​បទមួយ នាង​ក៏​បាន​​កត់សំគាល់​ថា មាន​ឡាន​មួយ​គ្រឿង កំពុង​បើក​ពី​ខាង​ក្រោយ​ឡាន​នាង​យ៉ាង​គៀក។ នាង​ស្ទើរ​តែ​អាច​ដឹង​ថា អ្នក​បើក​បរ​​នោះកំពុង​ធុញ​ទ្រាន់​នឹង​ការ​បើក​បរ​របស់​នាង​ ស្រប​​ពេ​លដែលនា​ង​កំពុង​បើក​បរ​យ៉ាង​ប្រុង​ប្រ​យ័ត្ន និង​ខំ​ងាក​រក​មើល​ផ្លូវ មុន​នឹង​បត់​ឡាន​យឺត​ៗ តាម​ផ្លូវ​បត់ ដែល​មាន​បួន​ប្រាំ​កន្លែង។ ជាការ​ពិត​ណាស់ អ្នក​បើក​បរ​នោះមិ​ន​បាន​ដឹង​ទេ​ថា ដូឡ័រ​កំពុង​ដឹក​ដំឡូង​បារំា​ង​កិន​ប្រហែល​៤៥គីឡូ និង​ទឹក​សម្ល​សម្រាប់​ស្រូប​ពី​រ​​ឆ្នាំ ព្រម​ទាំង​អាហារ​ជាច្រើ​ន​មុខ​ទៀត សម្រាប់​កម្ម​វិ​ធី​បរិភោគ​អា​ហារ​ពេល​​យប់ នៅ​ព្រះវិ​ហារ ដែល​ល្មមនឹ​ងអា​ច​ឲ្យ​មនុ​ស្ស​២០​០នាក់​បរិភោគ​ជុំ​គ្នាបា​ន! ពេល​ដូឡ័រ​ដឹងថា អ្នក​បើក​បរ​នោះកំ​ពុ​ងមា​នអា​រម្មណ៍​នឿយ​ណាយ​ នាង​ក៏​គិត​ថា បើ​សិន​ជាគា​ត់គ្រា​ន់តែ​បា​នដឹ​ង​ថា ឡាន​របស់​ខ្ញុំកំ​ពុង​ដឹករបស់​ផុយ​ស្រួល នោះ​គាត់​នឹង​ដឹង​ពី មូ​លហេ​តុដែ​ល​ខ្ញុំ​បើកប​រយឺ​តៗ​ដូចនេះ​​។ រំពេច​នោះ មាន​គំនិ​តមួ​យ​ទៀត​បាន​លេច​ឡើង​នៅក្នុ​ងចិ​ត្ត​នាង​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ខ្វះកា​រ​អត់​ធ្មត់ ចំពោះអ្ន​កដែ​ល​កំពុង​ទទួល​បន្ទុក​ដ៏​ផុយ​ស្រួយ ដោយ​មិន​បាន​ដឹង​អំពី​ការ​លំបាក​របស់​ពួក​គេ?” តើ​យើង​ងាយ​នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ដោយយល់​​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ពិត​គ្រប់​យ៉ាង ដែល​មាន​ក្នុង​ស្ថាន​ភាព​របស់​ពួក​គេ​​ឬ? ព្រះ​បន្ទូល​រប​ស់ព្រះ​ដឹក​នាំយើ​ង ឲ្យ​ទៅ​តាម​ទិស​ដៅ ដែល​មាន​ចិត្ត​សប្បុរស ដោយ​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​(កូល៉ុស ៣:១២)។​ ពេល​ដែ​លយើ​ង​ទ្រាំ​ទ្រ​គ្នា និង​អត់​ទោស​ឲ្យគ្នា​​​ នោះ​យើង​កំពុ​ង​តែ​មាន​សេចក្តី​ស្រឡាញ់​កាន់​​តែ​​ខ្លាំង​​ចំពោះ​​គ្នា​(ខ.១៣)។ ចូរ​យើង​ប្រព្រឹត្តចំ​ពោះអ្នក​ដទៃ តាម​បែប​យ៉ាង​ណា ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​វិញ​(លូកា ៦:៣១) ដោយ​ចាំ​ថា…

Read article
ក្រុមការងារពេលយប់

ការ​ងារ​ដំបូង​របស់​ភែត(Pat) គឺ​ធ្វើ​នៅ​ពេល​យប់ ក្នុង​ហាង​លក់​ចាប់​ហួយ​មួយ។ បន្ទាប់​ពី​ហាង​ដល់​ពេល​ត្រូវ​បិទ​ទ្វារ គាត់​និង​ក្រុម​ការងារ​របស់​គាត់ ត្រូវ​រៀប​ចំ​ទុក​ដាក់ និង​បន្ថែម​ឥវ៉ាន់​ដែល​អស់​នៅ​លើ​ធ្នើរ មុន​នឹង​ចាក​ចេញ​ពី​ហាង។ ចៅ​ហ្វាយ​រប​ស់​ភែត​បាន​ណែនាំ​ពួ​ក​គេ ឱ្យ​តម្រៀប​ស៊ុប​កំប៉ុង​ នៅ​លើ​ធ្នើ ដោយ​បែរ​ផ្លាក​យឺហោ​ម​ក​ខា​ង​មុខ​ជា​និច្ច ដើម្បី​ឲ្យ​គេ​ស្រួលមើ​ល​ស៊ុប​កំប៉ុង​នោះ។ តែ​ភែត ​បាន​ធ្វើ​ខុស​​ការណែ​នាំ​នោះប​ន្តិច ដោយ​និយាយ​ថា “យើ​ង​ត្រូវ​បែរ​ផ្លាក​យឺ​ហោ​កំប៉ុង​ទាំ​ង​នោះ​ មក​ខាង​មុខ តែ​ត្រូវ​បែរ​ផ្លាក​យឺហោ​កំប៉ុង​បី​ទៀត​មក​ខាង​ក្រោយ​វិញ”។ នៅ​យប់​មួយ ពេលភែ​ត​កំពុង​រៀប​ចំ​ធ្នើរ មិត្ត​រួម​ការងា​រ​របស់​គាត់​ក៏​បាន​និយាយ​ចំអក​​ថា “យើង​ត្រូ​វ​បែរ​ផ្លាក់​យឺហោរ​បស់​កំប៉ុង​ដែល​នៅជួ​​បមុ​ខ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​កំប៉ុង​នៅ​ជួរ​ក្រោយ ​​រៀប​យ៉ាង​ម៉េច​ក៏​បាន ព្រោះ​គ្មាន​នរណា​មើល​ឃើញ​ទេ?” ពេល​នោះ ជា​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ តើគា​ត់​គួរ​តែ​ធ្វើ​តាម​បង្គាប់របស់​ចៅ​ហ្វាយ​គាត់ ឬ​គួ​រ​តែ​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល? យ៉ាង​ណាមិ​ញ ពេល​ណាយើ​ង​ត្រូ​វ​ធ្វើ​ការ​សម្រេ​ចចិ​ត្ត យើង​គ្រប់​គ្នា​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុងស្ថា​ន​ភាព​ស្រដៀង​នឹង​គាត់​ដែរ។ លោក​សាវ័​ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​រ​បស់គាត់ ឲ្យ​ស្តាប់​បង្គា​ប់ព្រះ ទោះ​គ្មាន​នរណាម្នាក់​ឈរ​មើល​ពួក​គេ​ក៏ ដោ​យ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ពួក​បាវ​បម្រើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយនា​យខាងសា​ច់​ឈាម​ក្នុង​គ្រប់ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ការ​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គា​ប់​ចិត្ត​មនុស្ស​នោះ គឺ​ដោយ​ចិត្ត​សោះ​ត្រង់​វិញ ទាំង​កោត​ខ្លាច​​ដ​ល់​​ព្រះ​​ផង​”(កូល៉ុស ៣:២២)។ យើង​ត្រូ​វ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​ជា​ចៅ​ហ្វាយរប​ស់​យើង​មិន​នៅ​ក្បែរ ឬ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​មើល​យើង​ក៏​ដោយ។ យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះបី​​ជា​មាន​ការពិ​បាក ឬ​យើង​មិន​ចង់​ធ្វើ​​ក៏​ដោយ។ សូម​ចាំថា​ “អ្នក​ណាដែ​លចេះ​ធ្វើ​កា​រ​ល្អ…

Read article
តើអ្នកកំពុងបើកចំហរចិត្តឬ?

នៅពេល​ខ្ញុំ​កំពុង​ចម្រើនវ័យ​ធំឡើង ខ្ញុំ​បាន​ទៅ​លេងជីដូន​ជីតា​របស់​ខ្ញុំ អស់​រយៈ​ពេល​មួយ​ឬ​ពីរ​សប្តាហ៍ នៅ​ក្នុង​រដូវ​ក្តៅ ជា​រៀង​រាល់​ឆ្នាំ។ កាល​នោះ ពួក​គាត់​មាន​ទី​លំនៅ នៅ​តាម​បណ្តោយ​ផ្លូវ ដែល​កាត់​តាម​ផ្លូវ​រទេះ​ភ្លើង​មួយ​ចំនួន។ នៅ​ក្នុង​យប់​ដំបូង ដែល​ខ្ញុំ​ស្នាក់​នៅ​ទីនោះ ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ភ្ញាក់​ពី​ដំណេក​បួន​ប្រាំ​ដង ដោយសារ​សម្លេង​ញ័រ​រណ្តំនៃ​ទូរថ​ភ្លើង និង​សម្លេង​ស៊ី​ផ្លេ​ដែល​អ្នក​បើក​រថ​ភ្លើង​បាន​បន្លឺ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្នាក់​នៅរ​បស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ស៊ាំ​នឹង​សម្លេង​រំខាន​ទាំង​អស់​នោះ បាន​ជា​ខ្ញុំ​អាច​គេង​លក់​ពេញ​មួយ​យប់ ដោយ​មិន​ភ្ញាក់​ដូច​មុន​ទៀត​ទេ។ មាន​ន័យ​ថា ខ្ញុំ​ឈប់​ខ្វល់​ពី​សម្លេង​នោះ​ទៀត​ហើយ។ ប៉ុន្តែ មានរឿង​រំខាន​មួយ​ចំនួ​ន​ដែល​ខ្ញុំ​មិន​ចង់​ឈប់ខ្វល់​ពី​វា! ឧទាហរណ៍ ខ្ញុំ​ចូល​ចិត្ត​ការ​ដែល​ស្វាមី​របស់​ខ្ញុំយកកាហ្វេ​មួយ​ពែង​មក​ឱ្យ​ខ្ញុំ ដោយ​មិន​ដឹង​ខ្លួន ខណះ​ដែល​ខ្ញុំ​កំពុង​ជាប់​ដៃ​ជាមួ​យនឹ​ង​កុំព្យូទ័រ។ ហើយ​ខ្ញុំ​ក៏មាន​អំណរ​ណាស់ ពេល​មិ​​ត្ត​សំឡាញ់​របស់​ខ្ញុំ​ទូរស័ព្ទ​មក ដោយ​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ជា​មុន​។ ជួន​ពេល​ខ្លះ មាន​ការ​ល្បួង​ដែល​នាំ​ឱ្យ​យើងមិ​ន​ខ្វល់​អំពី “ការ​រំខា​ន​ដ៏​បរិសុទ្ធ” របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​តាម​កា​រ​បណ្តាល​ចិត្ត​របស់​ទ្រង់។ ពេល​នោះ ទ្រង់​ប្រហែ​ល​ជាកំ​ពុង​អង្រួន​យើ​ងឱ្យ​​ភ្ញាក់​ដឹង​ខ្លួន​ថា យើង​ចាំ​បាច់​ត្រូវ​ទូ​ល​សូម​ការ​អត់​ទោស​បាប ចំពោះ​អ្វី​ដែល​យើង​បាន​និយាយ ឬ​ប្រព្រឹត្ត។ ម្យ៉ាង​ទៀត ទ្រ​ង់​ប្រហែ​ល​ជា​កំពុង​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ដើម្បី​ឲ្យ​យើង​អធិស្ឋា​ន​ឱ្យ​អ្នក​ណាម្នា​ក់​ដែល​កំពុង​ជួប​វិបត្តិ។ ឬ​មួយ​ទ្រង់​កំពុង​ដាស់​តឿន​យើង​ថា យើង​មិន​ទាន់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោង​នៅ​ឡើយ​ទេ។ ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ឋ​សណ្ឋិត​ក្នុង​ចិត្ត​យើង​ម្នាក់​ៗ ទ្រ​ង់​បង្រៀន ដាស់​តឿន លើក​ទឹក​ចិត្ត និង​ដឹក​នាំ​យើងឲ្យ​ដើរ​តាម​​សេចក្តី​​ពិ​ត​​(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នក​កំពុង​បើក​ចំហ​រចិ​ត្ត…

Read article
ទឹកដីដែលគេមិនទាន់រកឃើញ

ខ​ណៈ​ពេ​ល​ស្វាមីរបស់​ខ្ញុំកំ​ពុង​បើក​ឡាន ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​រដ្ឋ​វើជីនៀ(Virginia) ខ្ញុំ​ក៏​បាន​ដក​ផែន​ទី​ចេញ​មក ​ដើម្បី​បើក​រក​មើល​ផ្លូវ​ទៅកា​ន់​ឆ្នេរ​ សមុទ្រ។ ទី​បំផុត​យើង​ក៏រ​កឃើ​ញ​ផ្លូវ​មួយ ហើយ​យើង​ក៏​បើកប​រ​តាម​ទិស​រប​ស់​ថ្ងៃ។ ស្រាប់​តែ​ពី​របី​នា​ទី​ក្រោយ​មក យើង​ក៏​នាំគ្នា​សើ​ចយ៉ា​ង​សប្បាយ​រីក​​រាយ ព្រោះមុ​ន​ពេល​យើង​ទៅ​ដ​ល់មា​ត់​ឆ្នេរ យើង​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ដោយ​មិន​ដឹង​ខ្លួន​។ នៅ​ជុំវិ​ញ​ខ្លួន​យើង មាន​សុទ្ធ​តែ​ពំនូ​ក​ខ្សាច់ កន្លែង​លិច​ទិក និង​ពពួក​ស្មៅដែ​ល​ដុះ​តាម​ឆ្នេរ ព្រម​ទាំង​សំបូរ​ទៅ​ដោយ​សត្វ​រំពេ សត្វ​កុក និង​សត្វ​ក្រសារ​ពណ៌​ខៀវ។ អ្វី​ៗ​មាន​ភាព​រ​ស់រ​វើក មាន​សម្លេង​ខ្ញៀវ​ខ្ញា និង​ស្រស់​អស្ចា​រ្យ​ណាស់! យើង​ក៏​បាន​មក​ដល់​ប្រជុំ​កោះ​សិន​កូទីក(Chinco​teague) និង​អាស្សាទីក(Assateague) ដែល​សុទ្ធ​តែមាន​ឈ្មោះល្បី​ល្បាញ ដោយសារ​ជារៀ​ងរា​ល់​ឆ្នាំ មាន​កូន​សេះទាំ​ង​ហ្វូង ហែល​ឆ្លង​ពី​កោះ​មួយ​ទៅ​កោះមួ​យ​ទៀត។ តាម​ពិត​អ្នក​ដទៃ​ទៀត​បាន​ដឹង​ពីគុណ​តម្លៃ ​និង​សោភ័ណ្ឌភា​ព​នៃ​តំប​ន់នេះ​ ជាយូរម​ក​ហើយ តែ​សម្រាប់​យើង​វិញ ​វា​ជា​ទឹក​ដីដែ​ល​យើង​មិន​ដែល​បាន​ប្រទះ​ឃើញ។ យ៉ាង​ណាមិ​ញ សម្រាប់​មនុ​ស្ស​ជាច្រើ​ន ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ប្រៀប​បាន​នឹង “តំបន់​ដែល​ពួក​គេ​មិន​ដែល​បាន​ប្រទះ​ឃើញ”។ ពួក​គេ​ពុំដែ​ល​បាន​រក​ឃើញ​កំណប់​ដ៏​មាន​តម្លៃ ដែល​បាន​បង្កប់​ក្នុង​ព្រះ​បន្ទូល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច ដែល​មាន​ក្នុ​ង​ព្រះគ​ម្ពីរឡើយ។ ព្រះ​គម្ពី​រផ្ទុ​ក​ទៅ​ដោយ​ព្រះ​បន្ទូលដ៏​រស់​ហើយ​ពូកែ​ផង ក៏មុត​ជាង​ដាវ​ណាមា​ន​មុខ​ពីរ ទាំង​ធ្លុះ​ចូល​ទៅ​ក្នុង​ទាល់​តែកា​ត់ព្រ​លឹង និង​វិញ្ញាណ ហើយ​សន្លាក់​និ​ងខួ​រឆ្អឹង​ដាច់​ពី​គ្នា ទាំងពិចា​រ​ណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយដែ​ល​សំរេច​ដែរ(ហេព្រើរ ៤:១២)។​ ព្រះ​បន្ទូល​ប្រៀប​បា​ននឹ​ងច​ង្កៀង​បំភ្លឺ​ផ្លូ​វ​យើង​ដើរ(ទំនុកដំកើង ១១៩:១០៥) ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន​យើង ឲ្យ​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ(២ធីម៉ូថេ ៣:១៦-១៧)។…

Read article
សេចក្តីសង្ឃឹម ពេលជួបការលំបាក

ពេល​ដែល​ស្វាមី​របស់​ខ្ញុំ​សង់​សំយ៉ាប នៅ​ពី​មុខ​ផ្ទះយើង គាត់​ក៏​បា​ន​រំពឹ​ង​ថា នៅ​ថ្ងៃ​ណាមួ​យ​សត្វ​ចាប​អាច​មក​ធ្វើ​សំបុក នៅ​លើ​សំយ៉ាប​នោះ។ ដូច​នេះ​គាត់​ក៏​បាន​សង់​កំពូល នៅ​គៀន​ជ្រុង​សរសរ​សំយ៉ាប។ ក្រោយ​មក​យើង​សើច​សប្បាយ ពេលយើង​​ឃើញ​ពួក​ចាប​រ៉ូប៊ីន​កំពុង​ព្យាយាម​សង់​ផ្ទះ​ថ្មី​របស់​ពួក​វា ពី​លើ​សំយ៉ាប​នេះ។ យើង​ឃើញ​មាន​ស្មៅ​ជា​ច្រើន​គរ​លើ​គ្នា នៅ​លើ​ដំបូល​សំយ៉ាប ដែល​ពួ​ក​វាបា​ន​ពាំម​ក​ដាក់។ ប៉ុន្តែ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​ជា​ប់គ្នា​ពីរ​ថ្ងៃ យើង​ក៏​ឃើញ​មាន​សំបុក​មួយ​បាន​បង្ហាញ​រូប​ រាង្គ នៅ​ចំ​កន្លែង​ដែល​យើង​មិន​នឹក​ស្មាន​​ដល់។ ដោយ​សារ​តែ​ភ្លៀង​មិន​ដាច់ ទើប​មេ​ចាប​នោះ​អាច​ធ្វើ​ឲ្យ​សំបុក​របស់​ខ្លួន​បិទ​ភ្ជាប់​គ្នាយ៉ា​ង​ជាប់​លាប់​។​ សត្វ​បក្សី​នោះ​បាន​ប្តូប្តេជ​ នៅ​ក្នុង​ការ​ធ្វើទ្រនំ​ថ្មី​រហូត​បាន​សម្រេច ដោយ​ចា​ក់​ស្មៅ​លាយ​ជា​មួយ​នឹង​មែក​ឈើ​តូច​ៗ​។ វា​មាន​ភាព​​អត់​ធ្មត់​យ៉ាងខ្លាំង។ ការ​អត់​ធ្មត់ នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត! យើង​អាច​មាន​ចិត្ត​នឿយ​ណាយ និង​បាក់​ទឹក​ចិត្ត ដោយសារ​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក ពេល​យើង​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ​គ្រីស្ទ។ តែ​ពេល​ណាយើ​ង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ពឹង​ផ្អែក​លើ​ព្រះ នោះ​ទ្រង់​ប្រទាន​កម្លាំង​ឲ្យយើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​បញ្ហា​របស់​យើង​មិន​ទាន់​មាន​ដំណោះ​ស្រា​យ​ក៏​ដោយ។ បទ​គម្ពីរ កាឡាទី ៦:៩ បាន​រំព្ញ​កយើ​ង​ថា “កុំឲ្យ​ណា​យ​ចិត្ត​នឹងធ្វើ​ការ​ល្អឡើ​យ” ហើយ​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ឈប់​ធ្វើ​ការ​ល្អ។ តើ​ព្រះ​នៃក្តីស្រ​ឡាញ់រ​បស់​យើង កំពុង​តែ​ប្រើ​ការ​លំបាក ក្នុង​ជីវិ​តយើង ដើម្បី​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក​ឬ? ចូរ​អនុញ្ញា​ត​ឲ្យ​ទ្រង់​បង្កើត​សេចក្តី​សង្ឃឹម នៅ​ក្នុង និង​តាម​រយៈ​បុគ្គលិក​លក្ខណៈ​របស់​យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper

Read article
ចូរទុកចិត្តខ្ញុំ

ពេល​មីង និ​ងពូ​រ​បស់​ខ្ញុំបា​ននាំ​ខ្ញុំទៅ​បឹង​មី​ឈីហ្គិន(​Michigan) ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដ៏​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​ដែល​បង​ប្អូ​នជី​ដូន​មួយ​របស់​ខ្ញុំមួ​យចំ​នួន បាន​ចូល​ជ្រៅទៅ​​ក្នុ​ងទឹ​ក​រលក ដោយ​មិន​ខ្លាច​គ្រោះថ្នា​ក់ ខ្ញុំ​កំពុ​ង​តែ​លេង​នៅ​ក្បែរ​មាត់​ច្រាំង។ បន្ទាប់​មក​ពូនម(Norm) ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ក្មួយ​ចេះហែ​ល​ទឹក​ទេ?”​ ខ្ញុំ​ក៏​ឆ្លើយ​ថា “ក្មួយ​មិន​ចេះ​ទេ”។ គាត់​ក៏​ប្រាប់​ថា “កុំ​ភ័យ​អី ពូនឹ​ង​នាំក្មួ​យ​ទៅ​ក្នុង​ទឹក”។ ខ្ញុំ​ក៏​បដិសេធ​ថា​ “​តែ​ទឹក​ជ្រៅ​ណាស់”។ គាត់​ក៏បា​ន​ផ្តល់កា​រធា​នាថា​ “សូមគ្រាន់​តែ​តោង​ពូ​ឲ្យ​ជាប់​ទៅ​បាន​ហើយ។ តើ​ក្មួយ​ទុក​ចិត្ត​ពូទេ?” បន្ទាប់​មក ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ហើយ​យើង​ក៏​ចាប់​ផ្តើម​ដើរ​​​​ឆ្ពោះ​ទៅ​​រក​ទឹក​បឹង​នោះ។ ពេល​ជើង​រប​ស់ខ្ញុំ​បា​ន​ផុត​ពី​បាត​បឹង​ហើយ ពូនម​ក៏បា​ន​ពរ​ខ្ញុំ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា “ពូ​ចាប់​ក្មួយ​ជាប់​ហើយ ពូ​ចាប់​ក្មួយ​ជាប់​ហើយ”។ បន្ទាប់ម​ក គាត់​ប្រាប់​ខ្ញុំ​ថា “មិន​អី​ទេ ចូរ​ក្មួយ​ដាក់​ជើង​ចុះ​ក្រោម។ ក្មួយ​អាច​ឈរ​​នៅក​ន្លែង​នេះ​បានហើយ​”។ ខ្ញុំ​មានកា​រភ័​យខ្លា​ច ព្រោះ​ខ្ញុំនៅ​តែ​យ​ល់ថា ខ្លួន​ឯង​កំពុង​នៅ​ក្នុង​ទឹកជ្រៅ តែខ្ញុំ​បានទុ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំ​ក៏​អសប្បាយ ពេល​បាន​ដឹង​ថា ខ្ញុំ​កំពុ​ងឈរ​នៅ​លើ​ដីខ្សា​ច់បា​ត​បឹង។ តើអ្នក​​ធ្លាប់​ស្ថិត​នៅក្នុ​ង​ភា​ពអ​សង្ឃឹ​ម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យអ្ន​កមា​ន​អារម្ម​ណ៍ថា​ ហាក់​ដូច​ជា​កំពុង​លិច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ឬ​ទេ? ការ​លំបាក​នៅក្នុ​ងជី​វិត អាច​ធ្វើ​ឲ្យ​យើង​មានអា​រម្មណ៍​ថា កំពុង​ទទួល​រង​ការ​គៀប​សង្កត់។ ព្រះ​មិន​បានសន្យាថា​ យើង​នឹង​បាន​គេច​ផុត​ពី​សមុទ្រ​នៃ​ជីវិត​ដែល​រំជួល​នោះ​ឡើយ តែ​ទ្រង់​បាន​សន្យាថា​ “អញ​​នឹ​ង​​មិន​​​ចាក​​​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(ហេព្រើ ១៣:៥)។ យើង​អាច​ជឿជាក់​ថា ព្រះ​ដ៏​ស្មោះត្រ​ង់​របស់​យើង​នឹង​រង់​ចាំ​ជួយ​យើង​ជា​និច្ច ពេល​យើង​មាន​ទុក​លំបាក​។…

Read article
តើអ្នកជាមនុស្សខ្ជិលធ្វើការឬ?

ពេល​យើង​កំពុង​សិក្សា​កណ្ឌ​សុភាសិត នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​តូច​របស់​ខ្ញុំ អ្នក​ដឹក​នាំរ​បស់​យើងបាន​ស្នើរ​សុំ​ឲ្យ​យើង​កែរ​តម្រូ​វកា​រ​ពិពណ៌នា​ អំពីមនុ-ស្ស​ខ្ជិល ដោយ​ប្រើ​ពាក្យមនុស្ស​ខ្ជិល​ធ្វើ​ការ ជំនួស​ពាក្យ មនុស្ស​ខ្ជិលច្រអូស(៦:៦,៩)។ មែន​ហើយ​ ឥឡូវ​នេះគា​ត់កំ​ពុង​ប្រើ​ពាក្យ​ដែល​ខ្ញុំមា​នទ​ម្លាប់​ប្រើ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏ចា​ប់ផ្តើ​ម​គិត​អំពី​មនុស្ស​ទាំង​អស់ ដែល​ខ្ញុំបា​ន​ចាត់ទុ​ក​ជាមនុស្ស​ខ្ជិល​ធ្វើ​ការ។ មនុស្ស​ខ្ជិល​ធ្វើ​ការ គឺ​ប្រៀប​បាន​នឹង​បុរស​ឬ​ស្រ្តីណា​ ដែល​មិន​បាន​បង្រៀន និង​ប្រៀន​ប្រដៅ​កូន​របស់​ខ្លួន ឬ​ដូច​អ្នកដែ​ល​មិន​ព្រម​ជួយ​ធ្វើ​ការងារ​ផ្ទះ ឬ​ក៏​ដូច​ពួក​ក្មេងជំទង់ ដែល​មិន​អើពើ​ចំពោះ​ការ​សិក្សា ហើយ​គិត​តែ​ពី​លេង​ហ្គេម-​អ៊ីន​ធើណិត ទាំង​យប់​ទាំង​ថ្ងៃ។ បើ​យើងមាន​ចិត្ត​ស្មោះ​ត្រង់​មែន នោះយើ​ង​មុខ​ជា​ទទួល​ស្គាល់​ថា យើង​រាល់​គ្នា​សុទ្ធ​តែអា​ច​ក្លាយ​ជា​មនុស្ស​ខ្ជិល​ធ្វើ​ការ។ ចុះ​ចំណែក​ឯ “អ្នក​ដែល​ខ្ជិល​អធិស្ឋាន” (១ថែស្សាឡូនិច ៥:១៧-១៨) ឬ “មនុស្ស​ខ្ជិល​អានព្រះ​គម្ពីរ”(ទំនុកតម្កើង ១១៩:១០៣ ២ធីម៉ូថេ ៣:១៦-១៧) ឬក៏ “អ្នក​ដែល​ខ្ជិលប្រើ​អំណោយ​ទា​នខាង​វិ​ញ្ញាណ​របស់​ខ្លួន” (រ៉ូម ១២:៤-៨) ឬមួយ “អ្នក​ខ្ជិល​ធ្វើ​ប​ន្ទាល់​ថ្វា​យព្រះ​”វិញ​?(ម៉ាថាយ ២៨:១៩-២០ កិច្ចការ ១:៨)។ បើ​សិន​ជា​យើង​មិន​កំពុ​ង​តែ​ធ្វើ​អ្វី ដែល​ព្រះ​សព្វ​ព្រះទ័​យ​ឲ្យ​យើង​ធ្វើ​ទេ នោះ​យើង​ប្រាក​ដ​ជា​មនុស្ស​ខ្ជិល​ខាង​វិញ្ញាណ​ហើយ។ តាមពិត ពេល​ដែ​លយើ​ងប​ដិសេធ​មិន​ព្រម​ស្តាប់​បង្គា​ប់ព្រះ នោះ​យើងកំពុង​តែ​ធ្វើអំពើ​បាប​ហើយ។ សូម​ស្តាប់​ពាក្យ​លើក​ទឹក​ចិត្ត និង​ប៉ះពា​ល់​ចិត្ត នៅ​ក្នុង​ព្រះ​គម្ពីរ​យ៉ាកុប ដែល​ចែង​ថា “ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ…

Read article
ភាពមិនគ្រប់លក្ខណ៍

តារា​ភាព​យន្ត​ដ៏​ល្បី​ល្បា​​ញម្នា​ក់ បាន​​អត្ថា​ធិប្បាយ​ថា គាត់​ចូល​ចិត្ត​សម្តែង​តួ “ដែល​មិន​ល្អឥ​តខ្ចោះ” នៅ​ក្នុង​ខ្សែ​ភាព​យន្ត ព្រោះ​ទស្សនិក​ជន នឹ​ងមា​ន​​ការ​យល់​ដឹង​ច្បាស់​ជាង អំពី​តួ​អង្គ​ដែល​មិន​ល្អឥ​ត​ខ្ចោះ។ មនុស្ស​យើង​ភាគ​ច្រើន​យល់​ថា ការ​យល់​ដឹង​អំពី​មនុ​ស្សដែ​ល​មិន​ល្អឥ​ត​ខ្ចោះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​យើង​ដឹង​ថា ខ្លួន​យើង មិន​ល្អ​ឥត​ខ្ចោះឡើ​យ។ នៅ​ក្នុង​រឿង ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ ព្រះ​បាន​រាប់​បញ្ចូល​មនុស្ស​ដែល​មាន​ល្បិច​កល មាន​ភាព​ខ្សោយ មិន​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កំហឹង។ ឧទាហរណ៍ លោក​យ៉ាកុប ជា​អ្នក​ដែល​បាន​បោក​ប្រាស់​ឪពុក​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ពរ​(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត គឺ​លោក​គេឌាន ដែល​មិន​បា​នជឿ​ព្រះ​ច្បាស់ ហើយ​ក៏​បាន​សូម​ឲ្យ​ទ្រង់​ធ្វើ​ទីសំគាល់​ពី​រ​ដង ដើម្បី​ឲ្យ​បញ្ជាក់​ថា ទ្រង់ពិត​ជា​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅ​ក្នុង​រឿង​ក្រោយ​មកទៀត លោក​ពេត្រុស​​ខ្លាច​​មាន​​គ្រោះ​ថ្នាក់ បាន​​ជា​បដិសេធ​ថា មិន​ស្គាល់​មិត្ត​សម្លាញ់​ខ្លួន និង​ព្រះ​អម្ចាស់​(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេល​ដែល​យើង​បាន​អាន​សាច់​រឿង​រប​ស់​ពួក​គេ​ ពី​ដើម​ដល់​ចប់ នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ទាំង​​នេះអាច​ជម្នះ​លក្ខណៈ​ខ្វះ​ខាត​របស់​ខ្លួន ដោយ​ជំនួយ​ពី​ព្រះ ហើយ​នៅ​ទី​បំផុត ពួក​គេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ទ្រង់។ នោះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​ដែល​ពួក​គេ​មិន​បាន​ពឹ​ង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង តែ​បាន​ពឹង​ផ្អែ​ក​ព្រះ​វិញ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មានភាព​មិន​គ្រប់​លក្ខណ៍ ពី​កំណើត​មក គឺមិ​ន​ខុស​ពី​អស់​អ្នក​ដែល​បា​នរស់​នៅ ក្នុង​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ទេ។…

Read article