Dennis Fisher

You are here:
ស្នាមអង្គុលីរបស់ព្រះ

កញ្ញា​លីហ្គុន ស្ទីវិន(Lygon Stevens) ចូល​ចិត្ត​ឡើង​ភ្នំ ជា​មួយ​បង​ប្រុស​របស់​នាង ឈ្មោះ​នីក(Nick)។ អ្នក​ទាំង​ពីរ​ជា​អ្នក​ឡើង​ភ្នំ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ក៏​បាន​ឡើង​ដល់​កំពូល​ភ្នំ មែកឃីនលេយ(ដេណាលី) ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ នៅ​តំបន់​អាមេរិក​ខាង​ជើង។ បន្ទាប់​មក ក្នុង​ខែ​មករា ឆ្នាំ​២០០៨ ពួក​គេ​បាន​ជួប​ហេតុ​ការ​ផ្ទាំង​ទឹកកករ​អឹល​ចុះពី​លើ​ភ្នំ ដែល​បាន​នាំ​ទៅ​ជា​មួយ បណ្តាល​ឲ្យ​លោក​នីក​រង​របួស ហើយ​កញ្ញា​លីហ្គុន​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​២០ឆ្នំា។ ក្រោយ​មក លោក​នីក​ក៏​បាន​រក​ឃើញ​សៀវ​ភៅ​កំណត់​ហេតុ​របស់​ប្អូន​ស្រី​ខ្លួន នៅ​ក្នុង​ការ​បូប​ស្ពាយ​របស់​នាង។ ពេល​នោះ គាត់​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​អ្វី​ដែល​នាង​បាន​សរសេរ​ក្នុង​សៀវ​ភៅ​នោះ។ សៀវ​ភៅ​នោះ មាន​ពេញ​ទៅ​ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល ការ​អធិ​ស្ឋាន និង​ការ​សរសើរ​ដំកើង​ព្រះ គឺ​ដូច​ដែល​នាង​បាន​សរសេរ​ថា “ខ្ញុំ​ជា​ស្នា​ដៃ​សីល្បៈ ដែល​ព្រះ​ទ្រង់​បាន​រចនា​មក ដោយ​មាន​ហត្ថ​លេ​ខា​របស់​ទ្រង់។ ប៉ុន្តែ ទ្រង់​មិន​មែន​ធ្វើ​តែ​ប៉ុណ្ណេះ​ឡើយ។ តាម​ពិត ទ្រង់​ទើប​តែ​ចាប់​ផ្តើម …​ ខ្ញុំ​មាន​ស្នាម​អង្គុលី​របស់​ទ្រង់ នៅ​លើ​ជីវិត​ខ្ញុំ។ ទ្រង់​មិន​បាន​បង្កើត​មនុស្ស​ម្នាក់​ទៀត ឲ្យ​ដូ​ចខ្ញុំ​ឡើយ… ​ខ្ញុំ​មាន​កិច្ច​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត​នេះ ដែល​មាន​តែ​ខ្ញុំ​ទេ ដែល​សក្តិ​សម​នឹង​ធ្វើ​វា”។ ទោះ​កញ្ញា​លីហ្គុន មិន​មាន​ជីវិត​ខាង​សាច់​ឈាម នៅ​លើ​ផែន​ដី​នេះ​ទៀត​ក៏​ដោយ ក៏​កេរ​ដំណែល នៃ​ជីវិត និង​សៀវភៅកត់​ត្រា​របស់​នាង បាន​លើក​ទឹក​ចិត្ត ហើយ​ជំរុញ​ចិត្ត​អ្នក ដែល​នាង​បាន​ឃ្លាត​ចាក​ចេញ​ទៅ។ ដោយ​សារ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក…

Read article
ព្រះទ្រង់តាមដានយើងជានិច្ច

សៀវ​ភៅ​មាន​ចំណង​ជើង​ថា “នៅ​លើ​ស្លាប”  ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​លោកអាឡាន ធេននិន(Alan Tennant) ដែល​ពិពណ៌នា​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​គាត់ នៅ​ក្នុង​ការ​តាម​ដាន​ការ​បន្លាស់​ទី របស់​សត្វ​ស្ទាំង​ពេរេគ្រីន។ ដោយ​សារ​ពួក​វា​ជា​ពូជ​សត្វ​ស្ទាំង​ដ៏​មាន​តម្លៃ ដែល​មាន​រូប​រាង្គ​ស្អាត​ល្អ មាន​ភាព​រហ័ស​រហួន និង​កម្លាំង នោះ​សត្វ​បក្សី​ប្រម៉ាញ់​ដ៏​អស្ចារ្យ​នេះ​បាន​ក្លាយ​ជា ដៃ​គូរ​ប្រម៉ាញ់​ដែល​ពួក​អធិរាជ្យ និង​ពួក​អភិជន​ចូល​ចិត្ត​យក​ទៅ​ជា​មួយ ពេល​ចេញ​ទៅ​បរ​បាញ់​សត្វ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត DDT យ៉ាង​ទូលំ​ទូលាយ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៥០ បាន​រំខាន​ដល់​វដ្ត​នៃ​ការ​បង្ករ​កំណើត​របស់​ពួក​វា ហើយ​គេ​ក៏​បាន​ដាក់​ពួក​វា​ក្នុង​ចំណោម​សត្វ​ដែល​ជិត​ផុត​ពូជ។ ដោយ​សារ​លោក​ធេននិន​មាន​ការ​ចាប់​អារម្មណ៍ នៅ​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ពូជ​សត្វ​ស្ទាំង​មួយ​ប្រភេទ​នេះ គាត់​ក៏​បាន​ដាក់​ឧបករណ៍​តាម​ដាន​ជាប់​នឹង​ជើង​សត្វ​ស្ទាំង​មួយ​ចំនួន ដែល​គាត់​បាន​ជ្រើស​រើស ដើម្បី​តាម​ដាន​របៀប​នៃ​ការ​បន្លាស់​ទី​របស់​ពួក​វា។ ប៉ុន្តែ ពេល​គាត់ និង​អ្នក​បើក​បរ​យន្ត​ហោះ​របស់​គាត់ កំពុង​បើក​បរយន្ត​ហោះ​តាម​ពីក្រោយ​សត្វ​បក្សី​ទាំង​នោះ ពួក​គេ​ក៏​ស្រាប់​តែ​បាត់សញ្ញា​ទាក់​ទង​ម្តង​ហើយ​ម្តង​ទៀត ពី​ឧបករណ៍​តាម​ដាន​ដែល​បាន​ភ្ជាប់​នឹង​ជើង​សត្វ​ស្ទាំង​ទាំង​នោះ។ ទោះ​ពួក​គេ​មាន​បច្ចេក​វិទ្យា​ទំនើបក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​តាម​ដាន​សត្វ​បក្សី​ដែល​ពួក​គេ​ចង់​ជួយ​ស្រោច​ស្រង់​នោះឡើយ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ដែល​ថែរក្សា​យើង​រាល់​គ្នា ទ្រង់​យាង​ទៅ​ជាមួយ​យើង​ជា​និច្ច ហើយ​ទោះ​យើង​ទៅ​ទី​ណា ក៏​មិន​ដែល​បាត់​ពី​ព្រះ​ភក្រ្ត​ទ្រង់​ឡើយ។ តាម​ពិត ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ … យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”(ម៉ាថាយ ១០:២៩-៣១)។ ពេល​យើង​ជួប​ស្ថាន​ភាព​ដែល​ពិបាក ការ​ភ័យ​ខ្លាច​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​យើង​ឬ​ទេ។ តែ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​បាន​ធានា​ដល់​យើង​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង…

Read article
កោះមនុស្សធម៌

កោះឆារីធី ជា​កោះ​ធំជាង​គេ​បំផុត ក្នុង​តំបន់​ឆក​សាគីណាវ ក្នុង​បឹង​ហ៊ូរុន របស់​រដ្ឋមិឈីហ្គិន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​មក​ហើយ ដែល​កោះ​មួយ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ប៉ម​បញ្ចាំង​ភ្លើង សម្រាប់​ជួយ​នាំ​ផ្លូវ​នា​វា​ទាំង​ឡាយ និង​បាន​ធ្វើ​ជា​កំពង់​ផែ​ដ៏​មាន​សុវត្ថិ​ភាព​ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ក្នុង​បឹង​នេះ។ គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​កោះ​នេះ​ថា កោះ​ឆារីធី ដែល​មាន​ន័យ​ថា មនុស្ស​ធម៌ គឺ​ដោយ​សារ​ពួក​នាវិក​ទាំង​ឡាយ​បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ដាក់​កោះ​នេះ នៅ​ក្នុង​បឹង​នោះ ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស​របស់​ទ្រង់។ ជួន​កាល នៅ​ក្នុង​ការ​រស់​នៅ យើង​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​នៃ​ការ​លៈទេសៈ​ពិបាក​ៗ​ជា​ច្រើន។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព មិន​ខុស​ពី​នាវិក​ទាំង​នោះ​ឡើយ។ យើង​ប្រហែល​ជា​ប្រាថ្នា​ចង់​បាន​កោះ​មនុស្ស​ធម៌ សម្រាប់​ជួយ​នាំ​ផ្លូវ និង​ផ្តល់​កន្លែង​សុវត្ថិ​ភាព ដូច​ពួក​គេ​ផង​ដែរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​អាច​នាំ​មក​នូវ​ភាព​ស្ងប់​ស្ងៀម​ដល់​ទឹក​សមុទ្រ​ដែល​កំពុង​រំជើប​រំជួល ហើយ​ដឹក​នាំ​យើង ទៅ​រក​កំពុង​ដរ​ដែល​មាន​សុវត្ថិ​ភាព។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។ គ្មាន​មនុស្ស​ណា​ដែល​ចង់​ជួប​ព្យុះ​នៃ​ជីវិត​ឡើយ។ នៅ​ពេល​ដែល​យើង​ជួប​ព្យុះ​នៃ​ជីវិត យើង​អាច​ពឹង​ផ្អែក​លើ​ការ​នាំ​ផ្លូវ​របស់​ព្រះ ហើយ​ស្វែក​រក​ការ​ជ្រក​កោន​ក្នុង​ទ្រង់។​ ទ្រង់​ជាប៉ម​បញ្ចាំង​ពន្លឺ ដែល​ប្រទាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ដឹក​នាំ​យើង។ យើង​ត្រូវ​ការ​កំពុង​ផែរ​ដែល​មាន​សុវត្ថិ​ភាព​របស់​សេចក្តី​ស្រឡាញ់​ទ្រង់។ ទ្រង់​តែ​មួយ​ជា “កោះ​មនុស្ស​ធម៌”  របស់​យើង។ -Dennis Fisher

Read article
អំណរនៅក្នុងព្រះវត្តមានទ្រង់

ក្នុង​គោល​ជំនឿ​របស់​ពួក​ជំនុំ​វែសមីនស្ទ័រ គេ​ជឿ​ថា “គោល​បំណង​ធំ​បំផុត​ដែល​ព្រះ​បាន​បង្កើតមនុស្ស​មក គឺ​ដើម្បី​ថ្វាយ​សិរី​រុង​រឿង​ដល់​ទ្រង់ ហើយ​មាន​អំណរ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត”។ ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​បទ​គម្ពីរ​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត ​ឲ្យ​យើង​មាន​ភាព​កតញ្ញូ​ពេញ​ដោយ​​សេចក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ពេញ​ចិត្ត ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ។ ពេល​យើង​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នោះ​យើង​ក៏​កំពុង​សរសើរ​ដំកើង​ទ្រង់​ថា ទ្រង់​ជា​ប្រភព​ដែល​បង្ហូរ​ចេញ​នូវ​សេចក្តី​ល្អ​សប្បុរស​គ្រប់​យ៉ាង។ ពេល​ដែល​យើង​សរសើរ​ព្រះ​ចេញ​ពី​ចិត្ត​របស់​យើង នោះ​យើង​នឹង​បាន​ដឹង​ច្បាស់​ថា ខ្លួន​ឯង​មាន​សេចក្តី​អំណរ​ជាទី​បំផុត ​គឺ​ត្រូវ​តាម​គោល​បំណង​ដែល​ទ្រង់​បាន​បង្កើត​យើង​មក។ ដែល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ឬ​ទេស​ភាព​វាល​ស្មៅ​ដ៏​សុខ​សាន្ត​ បាន​បង្ហាញ​អំពី​ព្រះ​តេជា​នុភាព​របស់​ព្រះ​អាទិករ​ ជា​យ៉ាង​ណា នោះ​ការ​ថ្វាយ​បង្គំ​ក៏​បាន​នាំ​យើង​ ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​ខាង​ឯវិញ្ញាណ​ជា​មួយ​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ។ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ពោល​ថា “​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង . . . ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់” (ទំនុកដំកើង ១៤៥:៣,១៨)។ ព្រះ​ទ្រង់​មិន​ត្រូវ​ការ​ការ​សរសើរ​របស់​យើង​ទេ ប៉ុន្តែ​ យើង​វិញ​ទេ​ដែល​ចាំ​បាច់​ត្រូវ​សរសើរ​ដំកើង​ទ្រង់។ ពេល​យើង​អរសប្បាយ​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ នោះ​យើង​នឹង​បាន​ឆ្អែត​ដោយ​សេចក្តី​អំណរ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​ឥត​ព្រំ​ដែន ព្រម​ទាំង​បាន​អរ​សប្បាយ​ចំពោះ​ព្រះ​អង្គ ​ដែល​បាន​យាង​មក​ដើម្បី​ជួយ​សង្រ្គោះ និង​ស្អាង​យើង​ឡើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ នៅ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ​ជា​ដរាប​ត​ទៅ”(១៦:១១)។-DENNIS FISHER

Read article
លេងជាមួយភ្លើង

កាល​នៅ​ពី​ក្មេង ម្ដាយ​របស់​ខ្ញុំ​បាន​ហាម​មិន​ឲ្យ​ខ្ញុំ​លេង​ភ្លើង​។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ​ខ្ញុំ​ចង់​ដឹង​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង ពេល​ខ្ញុំ​លេង​ភ្លើង។ ខ្ញុំ​ក៏​បាន​យក​ឈើ​គូស​មួយ​ប្រអប់​ និង​ក្រដាស​ខ្លះ ហើយ​ដើរ​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រោយ​ផ្ទះ ដើម្បី​ធ្វើ​ការ​ពិសោធន៍។ ខ្ញុំ​ក៏​បាន​លុត​ជង្គង់​​លើ​ដី​ទាំង​បេះ​ដូង​លោត​ដុក​ដាក់​ៗ រួច​គូស​ឈើ​គូស ហើយ​ដុត​ក្រដាស​ឆេះ​ជា​អណ្ដាត​ភ្លើង។ ​      រំពេច​នោះ​  ខ្ញុំ​ក៏​បាន​ឃើញ​ម្ដាយ​ខ្ញុំ​កំពុង​រត់​តម្រង់​មក​រក​ខ្ញុំ។  ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ឃើញ​ខ្ញុំ​លេង​ភ្លើង​​ទេ ​បាន​ជា​ខ្ញុំ​​​ដាក់​ជើង​របស់​ខ្ញុំ​បាំង​ពី​លើ​អណ្ដាត​ភ្លើង ដើម្បី​លាក់​ភ្លើង​ដែល​ខ្ញុំ​កំពុង​លេង។ ប៉ុន្តែ ម្ដាយ​ខ្ញុំ​ស្រែក​ថា “ដែននី(Denny) ដក​ជើង​ចេញ!  មាន​អណ្ដាត​ភ្លើង​​នៅ​ពី​ក្រោម​ជើង​​កូន!” ខ្ញុំ​ក៏​បាន​ដក​ជើង​ទាន់ ជើង​ខ្ញុំ​មិន​រលាក​ភ្លើង​ទេ។ ដល់​ពេល​នោះ ទើប​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា បំរាម​របស់​ម្ដាយ​ខ្ញុំ​ដែល​ហាម​មិន​ឲ្យ​ខ្ញុំ​លេង​ភ្លើង គឺ​មិន​មែន​ដើម្បី​បំផ្លាញ​ការ​សប្បាយ​របស់​ខ្ញុំ​ទេ ប៉ុន្តែ ​នោះ​គឺ​ដោយ​ព្រោះ​តែ​ក្ដី​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ជួន​កាល​យើង​មិន​យល់​អំពី​ហេតុ​ផល ​ដែល​ព្រះ​ទ្រង់​ចេញ​សេចក្ដី​បញ្ញត្តិ​ណា​មួយ ឲ្យ​យើង​ប្រព្រឹត្ត ឬ​មិន​ប្រព្រឹត្ត​ការ​អ្វី​មួយ​ឡើយ​។ យើង​ថែម​ទាំង​អាច​គិត​ថា ទ្រង់​គឺ​ជា​អ្នក​បំផ្លាញ​ការ​សប្បាយ ដោយ​បាន​ដាក់​ច្បាប់ និង​ក្រឹត្យ​វិន័យ​នានា​ ដើម្បី​ហាម​ឃាត់​កុំ​ឲ្យ​យើង​មាន​ការ​សប្បាយ ក្នុង​ជីវិត។​ ប៉ុន្តែ ព្រះ​ទ្រង់​ចង់​ឲ្យ​យើង​ស្ដាប់​បង្គាប់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទេ។ នៅ​ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ទ្រង់ នោះ​យើង “នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់” ហើយ​ក៏នឹង​មាន​អំណរ​ដ៏​ពោរ​ពេញ​ឡើង (យ៉ូហាន ១៥:១០-១១)។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​ហាម​យើង​កុំឲ្យ​ធ្វើបាប គឺ​ទ្រង់ហាម…

Read article
មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?

ក្នុង​សៀវ​ភៅ​រឿង​ប្រឌិត ដែល​លោក​ស៊ីអេស លូអ៊ីស(C.S.Lewis)​និពន្ធ មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស  គាត់​បាន​និយាយ​អំពី​ការ​សន្ទនា​រវាង​អារក្ស​ដែល​មាន​តំណែង​ខ្ពស់ ជា​មួយ​អារក្ស​ថ្នាក់​ក្រោម អំពី​របៀប​ល្បួង​គ្រីស្ទ​បរិស័ទ​ម្នាក់ ឲ្យ​បាន​ជោគ​ជ័យ។ អារក្ស​ទាំង​ពីរ​ចង់​បំផ្លាញ​ជំនឿ ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ មាន​ចំពោះ​ព្រះ។​ អារក្ស​ថ្នាក់​លើ​ក៏​និយាយ​ទៅ​អារក្ស​ថ្នាក់​ក្រោម​ថា “កុំ​ច្រឡំ​ឲ្យ​សោះ។ បុព្វ​ហេតុ​របស់​យើង​ត្រូវ​ខូច​ខាត​ខ្លាំង​បំផុត ពេល​ដែល​មនុស្សម្នាក់ នៅ​តែ​ទុក​ចិត្ត​ព្រះ បន្ទាប់​ពី​ខ្លួន​បាន​មើល​ទៅ​ចក្រ​វាល​នៅ​ជុំវិញ​ខ្លួន តែ​មិន​ឃើញ​មាន​ព្រះ​គង់​នៅ​ទីណា​សោះ ហើយ​ក៏​បាន​សួរខ្លួន​ឯង​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ​ឬ?” យ៉ាង​ណា​មិញ នៅ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​មាន​គំរូ​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រព្រឹត្ត​ដោយ​ជំនឿ ទោះ​ជា​ពួក​គេ​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល​ក៏​ដោយ។ លោក​អាប់រ៉ាម​ធ្លាប់​មាន​អារម្មណ៍​ថា​ ព្រះ​ទ្រង់​បាន​ភ្លេច​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ​គាត់​មាន​កូន​ស្នង​ត្រកូល​ម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ធ្លាប់​គិត​ថា ព្រះ​មិន​បានអើពើ​ចំពោះ​គាត់ ពេល​គាត់​មាន​បញ្ហា(ទំនុក​ដំកើង ១០:១)។ ពេល​លោក​យ៉ូប​បាន​ជួប​ទុក្ខ​លំបាក​ខ្លាំង គាត់​គិត​ថា ព្រះ​ទ្រង់​ក៏​នឹង​ផ្តាច់ជីវិត​គាត់​មិន​ខាន(យ៉ូប ១៣:១៥)។ ហើយ​ពេល​ព្រះ​យេស៊ូវ​កំពុង​ជាប់​លើ​ឈើ​ឆ្កាង ទ្រង់​ក៏​បានស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែ​ក្នុង​រឿង​នីមួយ​ៗ ព្រះ​ទ្រង់​បាន​បង្ហាញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​ជា​និច្ច(លោកុប្បត្តិ ២១:១-៧ ទំនុក​ដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។…

Read article
ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ

លោក​លី តាំង(Li Tang) ជា​វិចិត្រ​ករ​ជន​ជាតិ​ចិន នៅ​សតវត្សរ៍​ទី​១២ ដែល​បាន​គូរ​រូប​ទេសភាព​ដ៏​រស់​រវើក ដែល​មាន​រូប​មនុស្ស សត្វ​បក្សី និង​សត្វ​ក្របី​ដ៏​គួរ​ឲ្យ​គយ​គន់។ ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏​អស្ចារ្យ នៅ​ក្នុង​ការ​គូរ​វាស​បាន​យ៉ាង​ល្អ នៅ​លើ​ផ្ទាំង​ក្រណាត់​សូត ​គេ​ក៏​បាន​ចាត់​ទុក​គាត់​ជា​កំពូល​វិចិត្រ​ករ ផ្នែក​រូប​ទេសភាព​នៃ​ជន​ជាតិ​ចិន។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​សិល្បៈ​ករ​នៅ​ទូទាំង​ពិភព​លោក បាន​ពិពណ៌​នា អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​ឃើញ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​បែប​សិល្បៈ​​ដ៏​អស្ចារ្យ​របស់​ព្រះ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ ក៏​បង្ហាញ​ការដែល​ព្រះហស្ត​ទ្រង់​ធ្វើ”​(ទំនុកដំកើង ១៩:១)។ ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក​ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ដែល​ជា​ព្រះ​អាទិករ(លោកុប្បត្តិ ១:២៧)។ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​សិល្បៈ​ករ ដែល​ជំនាញ​ខាង​ឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យ​បង្កើត​គ្រៀង​លម្អរ គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ អាសនា និង​គ្រឿង​ក្រណាត់ នៅ​សម័យ​ដែល​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ​ទ្រង់ ក្នុង​រោង​ឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈ​ករ​ទាំង​នេះ​បាន​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ខាង​វិញ្ញាណ ​ដែល​ជំរុញ និង​នាំ​ពួក​សង្ឃ និង​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់ ដែល​បាន​ហៅ​ពួក​គេឲ្យ​ធ្វើ​ជា​រាស្រ្ត​ព្រះ​អង្គ។ ការ​បង្ហាញ​ចេញ​នូវ​ភាព​អស្ចារ្យ តាម​ទម្រង់​សិល្បៈ​ផ្សេងៗ បាន​ឆ្លុះ​បញ្ចាំង​អំពី​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត និង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោស​លោះ…

Read article
ការបម្រើដ៏ស្មោះត្រង់

ដោយ​សារ​លោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់​បាន​បម្រើ​ក្នុង​ជួរ​ទ័ព កាល​ពី​សម័យ​សង្រ្គាម​លោក​ទី​១ នោះ​គាត់​ក៏​បាន​ដឹង​អំពី​ភាព​តប់​ប្រម៉ល់ នៃ​ការងារ​ជា​ទាហាន។ ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ គាត់​បាន​ពិពណ៌នា​យ៉ាង​ប៉ិន​ប្រសប់ អំពី​ទុក្ខ​លំបាក ដែល​ទាហាន​ទាំង​ឡាយ​ត្រូវ​ជួប​ប្រទះ យ៉ាង​ដូច​នេះ​ថា​ “ការ​ភ័យ​ខ្លាច ​ដែល​យើង​មានចំពោះ​ទុក្ខ​លំបាក​គ្រប់​យ៉ាង គឺ​ប្រៀប​បាន​នឹង​ទុក្ខ​លំបាក​បាន​ប្រមូល​ផ្តុំ នៅ​ក្នុង​ជីវិត​របស់​ទាហាន ដែល​កំពុង​បម្រើ​យ៉ាង​សកម្ម នៅ​សមរ​ភូមិ។ ជម្ងឺ​ជា​ទុក្ខ​លំបាក​ដែល​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ឈឺ​ចាប់ និង​សេចក្តី​ស្លាប់។ ភាព​ក្រីក្រី​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ខ្វះ​ខាត ភាព​រងារ ភាព​ក្តៅ​ហួត​ហែង និង​ការ​ស្រេក​ឃ្លាន”។ ភាព​ជា​ទាសករ បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​នឿយ​ហត់ ភាព​អន់​ថោក ភាព​អយុត្តិ​ធម៌ និង​ការ​គៀប​សង្កត់។ ការ​និរទេស​បាន​កាត់​ផ្តាច់​អ្នក ​ចេញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់”។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​ជីវិត​របស់​ទាហាន ដែល​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ជា​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​គ្រីស្ទ​បរិស័ទ ​ដែល​អាច​ជួប​ទុក្ខ​លំបាក ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ដំណឹង​ល្អ រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់។ គាត់​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​មាន​ការ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផង​ដែរ គឺ​ដូច​ដែល​គាត់​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចុះ”(២ធីម៉ូថេ ២:៣)។ ការ​បម្រើ​ព្រះ​គ្រីស្ទ តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​អំណត់។ យើង​អាច​ជួប​ឧបស័គ្គ​ដូច​ជា បញ្ហា​សុខ​ភាព ឬ​ទំនាក់​ទំនង ឬ​មួយ​ជួប​ស្ថាន​ភាព​ដែល​ពិបាក​ៗ​ជា​ដើម។ តែ​ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ យើង​ត្រូវ​មមុល​ទៅ​មុខ…

Read article
រៀនមិនចេះឈប់

សឺរល​(Sheryl) ចូល​ចិត្តអា​ន​សៀ​វ​ភៅ​ខ្លាំង​ណាស់​។ ពេល​ដែ​ល​អ្នក​ដ​ទៃ​កំពុង​រវល់​មើលទូរទស្សន៍ ឬ​លេង​ហ្គេ​ម​វីដេអូ ភ្នែក​រប​ស់​នា​ងបា​នផ្តោ​តទៅ​លើទំព័រ​សៀវ​ភៅយ៉ា​ង​ជក់​ចិ​ត្ត។     នាង​មាន​ភាព​ឧស្សា​ហ៍​ដូច​នេះ​តាំ​ង​ពី​ក្មេ​ង។ ជាញឹ​ក​ញា​ប់ ឪពុកម្តា​យ​រ​ប​ស់​នាង​ បាន​នាំ​នា​ង​ទៅ​លេង​ម្តាយ​មី​ងរ​បស់​ពួ​កគា​ត់​ដែ​ល​ជាម្ចា​ស់ប​ណ្ណាគា​រមួយ​។ នៅ​ទីនោះ សឺរល​តែង​អ​ង្គុ​យ​លើ​ភ្លៅ​លោកតា​អេឌ(Ed) ហើយ​គាត់​ក៏​បា​ន​អា​នសៀ​វភៅ​ឲ្យ​​ស្តា​ប់ ដោយ​ណែនាំនា​ង​ឲ្យ​ស្គាល់​ភា​ព​អស្ចារ្យ និង​ភាព​សប្បាយ​រីក​រា​យ ដែល​មា​ន​ក្នុង​សៀវ​ភៅទាំ​ង​ឡា​យ។ កា​ល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន មាន​យុវ​ជន​ម្នាក់ឈ្មោះ​ ​ធីម៉ូថេ បាន​ទទួល​កា​រ​ដឹកនាំ​ ឲ្យដើរ​តា​ម​ផ្លូវ​នៃការ​រៀ​ន​សូត្រ​។ ក្នុង​សំបុត្រចុង​ក្រោយរបស់​សាវ័ក​ប៉ុល​ គាត់បាន​ទទួ​ល​ស្គា​ល់​ថា​ លោក​ធីម៉ូថេបាន​ទ​ទួ​ល​កា​រណែ​នាំពី​ជី​ដូន​ និង​ម្តាយ​រ​ប​ស់គា​ត់​ ឲ្យ​សិក្សា​ព្រះ​គម្ពីរ​(២ធីម៉ូថេ ១:៥)។ បន្ទាប់ម​ក ​សាវ័ក​ប៉ុល​ក៏​បា​ន​លើក​ទឹ​កចិ​ត្ត​ធីម៉ូថេ ឲ្យ​បន្ត​រៀ​ន និង​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​ព្រះ ព្រោះ​គាត់​បានស្គាល់​បទគ​ម្ពីរ​ទាំង​ប៉ុន្មាន តាំង​ពី​ក្មេង​​(២ធីម៉ូថេ ៣:១៤-១៥)។ សម្រា​ប់អ្ន​ក​ជឿ​ព្រះ​ ​យើង​មិ​ន​គួរ​ឈ​ប់​រៀ​ន​សូត្រ​ខាង​វិ​ញ្ញាណឡើយ ព្រោះ​វា​ជួ​យឲ្យ​យើ​ង​មាន​អំ​ណរ និ​ងលូ​ត​លា​ស់​ក្នុ​ង​ជី​វិត​ខា​ង​វិញ្ញាណ។ ការ​អាន និង​ការ​រៀន​ព្រះ​គម្ពីរ​អាច​ជា​ផ្នែ​កដ៏​ធំ​មួ​យ នៅ​ក្នុងការ​រៀន​សូត្រ​ខា​ងវិ​ញ្ញាណ តែ​យើង​ក៏ត្រូ​វ​ការ​អ្នក​ដទៃ​លើ​កទឹ​ក​ចិ​ត្ត និង​បង្រៀ​ន​យើង​ផ​ង​ដែរ។ តើ​នរណាជួ​យ​ឲ្យ​អ្ន​ក​លូត​លា​ស់​ខា​ង​វិ​ញ្ញាណ? ហើយតើ​មា​ន​នរណា​ខ្លះ ដែល​អ្នក​អាច​ជួយឲ្យលូត​លា​ស់ខា​ង​វិញ្ញា​ណ? កា​ល​ណា​យើង​ជួ​យ​អ្ន​ក​ដ​ទៃ​ឲ្យលូ​ត​លាស់​ គឺ​មាន​ន័​យ​ថា យើង​កំពុ​ង​មាន​ការ​ដឹ​​ង​គុណ និង​សរសើរ​ដំកើ​ង​ព្រះ​ ហើយព​ង្រឹង​ទំ​នាក់​ទំ​ន​ងរ​បស់​យើង​ជា​មួយ​ទ្រ​ង់ ឲ្យ​កាន់តែ​រឹ​ងមាំ​ឡើ​ង។​-Dennis Fisher

Read article
ថ្នាក់រៀនអំពីការឈឺចាប់

លោកស៊ី អេស លូអ៊ីស(C.S.Lewis) បាននិពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “បញ្ហា​នៃកា​រ​ឈឺចាប់”  ដែល​ក្នុង​នោះ​ គាត់​បាន​កត់សំគាល់​ឃើញថា​ “ព្រះទ្រ​ង់មាន​បន្ទូល​ខ្សិប​ម​កកា​ន់​យើ​ង ពេ​លយើ​ង​សប្បា​យចិ​ត្ត មាន​បន្ទូល​ម​កកា​ន់​យើ​ង ក្នុងស​ម្ប​ជញ្ញៈរបស់​យើង តែទ្រ​ង់មា​ន​បន្ទូលស្រែ​ក​មក​កាន់​យើង ពេល​យើង​មាន​ការ​ឈឺចា​ប់ គឺ​ប្រៀប​បាន​នឹ​ង​ការ​ស្រែកដាក់​មេក្រូ ដល់​លោកិយ​ដែល​មា​ន​ត្រចៀកថ្លង់ ឲ្យ​ភ្ញាក់​ខ្លួ​នឡើ​ង”។ សេចក្តី​ទុក្ខ​ច្រើនតែនាំ​ឲ្យយើ​ង​ងាក​មក​ផ្តោត​អារម្មណ៍ ទៅ​លើ​ព្រះ​ឡើងវិ​ញ។  សេចក្តី​ទុក្ខ​បង្វែរ​គំនិត​យើង ឲ្យ​ឈប់​គិតអំពី​ស្ថាន​ភាព​ដែល​ទើប​តែកើ​ត​មា​ន​ ដើម្បី​ឲ្យយើ​ង​អាច​ស្តាប់​ព្រះមាន​បន្ទូល អំពី​ការ​អ្វី​ដែ​ល​ទ្រង់កំ​ពុង​​ធ្វើ​ក្នុង​ជីវិ​ត​យើង។ ពេល​នោះ ថ្នាក់​រៀន​ខា​ងវិ​ញ្ញាណ​បាន​ចាប់​ផ្តើម​ឡើង ក្នុង​ជីវិត​ដែលយើ​ងធ្លា​ប់តែ​រស់​នៅ​ជាធ​ម្ម​តា។ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា​ អ្នក​និពន្ធ​ទំនុក​ដំកើងនៅតែ​បើកចំហរ​ចិត្តទ​ទួល​ការប​ង្រៀន​ពីព្រះ​ សូម្បី​តែក្នុ​ងពេល​ដែលគាត់​កំពុងស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏ឈឺ​ចា​ប់​ក៏​ដោយ​។​ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះទ្រង់​បា​នប្រើ​ទុ​ក្ខ​លំបាក​ ដើម្បី​ឲ្យ​គាត់​ងាក​មក​រក​ទ្រង់​វិ​ញ គឺដូច​ដែល​គាត់​បាន​អធិស្ឋាន​ដោយ​ការប​ន្ទាប​ខ្លួន​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ទេ”(ទំនុកដំកើង ១១៩:៧៥)។ ​ហោរា​អេសាយ​យល់​ថា ព្រះ​ទ្រង់​ប្រើ​ទុក្ខ​លំបា​ក ដើម្បី​បន្សុទ្ធ​យើង បាន​ជាគា​ត់​មានប្រសាសន៍​ថា ព្រះ​ទ្រង់​​បាន​​សំរ​ងគាត់ ​តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​ទ្រង់​បាន​រើសគាត់​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ(អេសាយ ៤៨:១០)។ ហើយ​ចំណែក​ឯ​លោកយ៉ូ​បវិ​ញ ពេល​គាត់កំ​ពុង​មានទុក្ខវេ​ទនា គាត់​បាន​រៀន​សូត្រ​អំពី​អំណាច​គ្រប់​គ្រង និង​ភាព​ធំឧ​ត្តម្ភ​របស់​ព្រះ តាម​រយៈ​ទុក្ខ​លំបាករបស់​គាត់​(យ៉ូប ៤០-៤២)។ ពេល​យើង​កំពុង​ជួប​កា​រ​ឈឺចា​ប់ យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ព្រះ​ទ្រង់​បាន​យក​កំណើត​ជាមនុស្ស ហើយ​បាន​រង​ទុ​ក្ខ​វេទនា​ក្រៃ​លែង…

Read article