ថ្មនៃការរំឭក
លូកា ១៩:៣៧-៤០ តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។ លូកា ១៩:៤០ បន្ទាប់ពីក្រុមគ្រួសាររបស់ខ្ញុំបានធ្វើពិធីរំឭកអំពីឪពុករបស់ខ្ញុំ ដែលទើបតែបានលាចាកលោក យើងក៏បានជ្រើសរើសថ្មម្នាក់មួយដុំ ដើម្បីជួយយើងឲ្យនឹកចាំអំពីគាត់។ ការរស់នៅរបស់គាត់ មិនល្អឥតខ្ចោះ មានពេលដែលរីករាយ ហើយក៏មានពេលដែលជួបទុក្ខព្រួយផងដែរ តែយើងដឹងថា សេចក្តីស្រឡាញ់ និងការប្តូរផ្តាច់ដែលគាត់មានចំពោះយើងរាល់គ្នា មិនដែលរេរាឡើយ។ ដូចនេះ ខ្ញុំបានចងចាំសេចក្តីស្រឡាញ់របស់គាត់នៅក្នុងចិត្តជារៀងរហូត។ ក្នុងបទគម្ពីរ លូកា ជំពូក ១៩ ព្រះយេស៊ូវបានធ្វើដំណើរយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ ខណៈពេលដែលហ្វូងមនុស្សបានស្វាគមន៍ដោយកាន់មែកចាក ស្រែកឡើងថា ហូសាណា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត”(ខ.៣៨)។ ពួកផារិស៊ីមានការទើសទាល់យ៉ាងខ្លាំង ដោយចាត់ទុកការប្រកាសអំពីការយាងមកនៃព្រះមែស៊ីនៅពេលនោះ គឺជាការប្រមាថព្រះ ហេតុនេះហើយ ពួកគេក៏បានប្រាប់ព្រះយេស៊ូវ ឲ្យបង្គាប់ពួកសិស្សទ្រង់ឲ្យបិទមាត់។ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(ខ.៤០)។ ព្រះអម្ចាស់បានប្រើថ្មឲ្យស្រែកឡើង តាមរបៀបជាច្រើន។ ក្នុងរឿងនៃសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើងរាល់គ្នា ព្រះអង្គបានប្រើថ្មជាច្រើនដង។ ដើម្បីប្រាប់យើងអំពីរបៀបរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះអង្គ ព្រះអង្គបានប្រើបន្ទះថ្មពីរសន្លឹក ដែលមានចារក្រឹត្យវិន័យដប់ប្រការពីលើ(និក្ខមនំ ៣៤:១)។ ព្រះអង្គក៏បានបង្គាប់ពូជអំបូរទាំង១២…
Read article