John Piper

You are here:
ចូរ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សូម​ដោយនូវ​ឈ្មោះខ្ញុំ ហើយ​ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក។ យ៉ូហាន ១៦:២៦-២៧ ចូរ​យើង​កុំ​រំពឹង​ចង់​ឲ្យ​ព្រះរាជបុត្រា​នៃ​ព្រះ ធ្វើ​លើស​ពី​ភារកិច្ច​របស់​ព្រះអង្គ ជា​អង្គ​បុគ្គល​ដែល​នៅ​កណ្តាល​យើង និង​ព្រះ​នោះ​ឡើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​”។ បាន​សេចក្តី​ថា ព្រះអង្គ​នឹង​មិន​នៅ​កណ្តាល​យើង និង​ព្រះវរបិតា ដោយ​ហាក់ដូចជា យើង​មិន​អាច​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់​នោះ​ឡើយ។ តើ​ហេតុអ្វី? ព្រោះ​ព្រះវរបិតា​ស្រឡាញ់​យើង​រាល់គ្នា។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ដាស់តឿន​យើង កុំ​ឲ្យ​គិតថា ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា មិន​សព្វព្រះទ័យ​នឹង​ទទួល​យើង​ដោយ​ផ្ទាល់ ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​នោះ​ឡើយ។ ខ្ញុំ​ប្រើ​ពាក្យ “ដោយ​ផ្ទាល់​” សំដៅ​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​ចង់​មានន័យ ពេល​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក​”។ ជា​ការពិត​ណាស់ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​ចូល​ទៅ​រក​ព្រះវរបិតា​បាន​ឡើយ បើ​មិន​ពឹង​ព្រះ​លោហិត​ព្រះយេស៊ូវ​ទេ​នោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គ​ទូល​អង្វរ​ជំនួស​យើង នៅពេល​សព្វថ្ងៃ​នេះ(រ៉ូម ៨:៣៤…

Read article
យើង​នឹង​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ។ វិវរណៈ ៣:២១ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ។ តើ​ព្រះបន្ទូល​នេះ មានន័យ​ដូចម្តេច? តើ​យើង​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជាមួយ​ព្រះអង្គ​មែនទេ? នេះ​ជា​ព្រះបន្ទូល​សន្យា ដល់​អស់អ្នក​ដែល​បាន​ឈ្នះ គឺ​អ្នក​ដែល​ខំ​មមុល​ទៅមុខ ដោយ​ជំនឿ ដល់ទី​បញ្ចប់(១យ៉ូហាន ៥:៤) ទោះជា​មាន​ការ​គំរាមកំហែង ពី​ការឈឺចាប់ និង​ការ​ល្បួង​ឲ្យ​សប្បាយ​ក្នុង​អំពើបាប។ ដូចនេះ បើ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ពិតប្រាកដ អ្នក​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​គង់នៅ​លើ​បល្ល័ង្ក​នៃ​ព្រះវរបិតា។ ខ្ញុំ​ជឿ​ថា ពាក្យ “បល្ល័ង្ក​របស់​ព្រះ​” ជា​សញ្ញា​បង្ហាញ​អំពី​សិទ្ធិ និង​អំណាច​សម្រាប់​គ្រប់គ្រង​ចក្រវាល។ ព្រះយេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​នេះឯង។ សាវ័ក​ប៉ុល​មានប្រសាសន៍​ថា ” ដ្បិត​គួរឲ្យ​ទ្រង់​បាន​សោយរាជ្យ ទាស់​តែ​ដាក់​អស់ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោមព្រះបាទ​ទ្រង់ “(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ឲ្យ​យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ គឺ​ព្រះ​កំពុង​សន្យា​ថា យើង​នឹង​មាន​ចំណែក នៅក្នុង​ការគ្រប់គ្រង​មក​លើ​អ្វីៗ​គ្រប់​យ៉ាង។ តើ​នេះ​មិនមែន​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​គិតដល់ ក្នុង​បទ​គម្ពីរ អេភេសូរ ១:២២-២៣ ដែល​ចែងថា “​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំងអស់ នៅ​ក្រោមព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើជា​សិរសា​លើ​គ្រប់​ទាំងអស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់…

Read article
យុថ្កា​នៃ​ក្តី​អំណរ

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០ ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។ ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖ “អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​” (ម៉ាថាយ ៥:១១-១២)។ រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។ ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​”…

Read article
សង្រ្គាម​នៃ​ការ​រំឭក​ខ្លួនឯង

តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯសេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២១-២២ ការ​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ព្រះ ស្ថិត​ក្នុងចំណោម​ខ្មាំងសត្រូវ​ធំ​បំផុត​របស់​ក្តី​សង្ឃឹម។ ការ​រំឭក​អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ ជា​កិច្ចការ​ដ៏​ប្រសើរ។ សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​សុទ្ធតែ​បាន​មានប្រសាសន៍​ថា ពួក​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ ក៏ដោយ​សារ​មូលហេតុ​នេះ​ផង​ដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។ ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ជំនួយ​សំខាន់​​ជាងគេ ក្នុង​ការ​រំឭក​យើង នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា អ្នក​គួរតែ​ចាំ​ទទួលការ​រំឭក​ជានិច្ច​នោះ​ឡើយ។ អ្នកមាន​ការទទួលខុសត្រូវ នៅក្នុង​ការ​រំឭក​ខ្លួនឯង។ ហើយ​មនុស្ស​ទីមួយ ដែល​ត្រូវការ​ការ​រំឭក​ពី​អ្នក គឺជា​ខ្លួន​អ្នក។ គំនិត​របស់​មនុស្ស​មានអំណាច​ដ៏​អស្ចារ្យ ដែល​អាច​និយាយ​មកកាន់​ខ្លួនឯង ដោយ​ប្រើការ​រំឭក។ គំនិត​របស់​យើង​អាច​នឹក​ចាំ គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​” (បរិទេវ ៣:២១-២២)។ បើ​យើង​មិន​រំឭក​ខ្លួនឯង អំពីអ្វី​ដែល​ព្រះ​មាន​បន្ទូល អំពី​អង្គ​ទ្រង់ និង​អំពី​យើង នោះ​យើង​នឹង​មាន​ភាព​ខ្សោះ​ល្វើយ។ ខ្ញុំ​បានដឹង​អំពី​បញ្ហា​នេះ តាមរយៈ​បទពិសោធន៍​ដ៏​ឈឺចាប់។ ចូរ​យើង​កុំ​ជាប់ផុង​នៅក្នុង​ភក់​ដ៏​ជ្រៅ…

Read article
របៀប​បម្រើ​ចៅហ្វាយនាយ​ចិត្តអាក្រក់

ទាំង​បំរើ​ដោយ​អំណរ ដូចជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិនមែន​ដូចជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី។ អេភេសូរ ៦:៧-៨ សូម​ពិចារណា អំពី​ចំណុច​ទាំង៥ ដែល​មាន​ចែង​បទ​គម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទង​នឹង​ការងារ​របស់​អ្នក ដូចតទៅ ៖ ១) ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​យក​ព្រះអម្ចាស់​ជាទី១ នេះ​ជារ​បៀ​បនៃ​ការរស់នៅ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ជាមួយនឹង​របៀប​ដែល​យើង​រស់នៅ​ជា​ធម្មតា។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ការងារ​ទាំងអស់​ដែល​យើង​ធ្វើ គឺ​យើង​គួរតែ​ធ្វើឡើង​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​ចៅហ្វាយនាយ ដែល​ជា​មនុស្ស​នោះ​ទេ។ គឺ​ធ្វើការ​បម្រើ ដោយ​ឆន្ទះ​ដ៏​ល្អ “ដូចជា​បម្រើ​ដល់​ព្រះអម្ចាស់ មិនមែន​ដូចជា​បម្រើ​មនុស្ស​”។ បាន​សេចក្តី​ថា យើង​ត្រូវ​គិតដល់​ព្រះអម្ចាស់ នៅក្នុង​កិច្ចការ​អ្វី​ដែល​យើង​កំពុង​ធ្វើ នៅកន្លែង​ធ្វើការ។ យើង​ត្រូវ​សួរ​ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀបណា? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ នៅពេល​ណា? តើ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ឲ្យ​ធ្វើ​កិច្ចការ​នេះ​ទេ? តើ​កិច្ចការ​នេះ​នឹង​មានផល​ប៉ះពាល់​អ្វីខ្លះ មក​លើ​ព្រះ​កិត្តិនាម​ព្រះអម្ចាស់? អាច​និយាយ​ម្យ៉ាងទៀត​ថា ការរស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មានន័យថា យើង​រស់នៅ និង​ធ្វើការ ដោយ​យក​ព្រះអម្ចាស់​ជាទី១។ ២) ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​មនុស្ស​ល្អ ការរស់នៅ​ដែល​យក​ព្រះ​ជាទី​មួយ គឺ​មានន័យថា…

Read article
ថ្នាំ​សម្រាប់​ព្យាបាល​អំ​ណួ​ត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
ជំនឿ​ពិតប្រាកដ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​យាង​មកវិញ

ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨ តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​លោហិត​ព្រះគ្រីស្ទ​បាន​ដក​បាប​របស់​អ្នក​ចេញ ហើយ​ដឹង​ថា ពេល​ព្រះអង្គ​យាង​ត្រឡប់មកវិញ ព្រះអង្គ​នឹង​គ្រប​បាំង​អ្នក ឲ្យ​រួចផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប? ចម្លើយ​នោះ​គឺ : ចូរ​យើង​មាន​ជំនឿ​​លើ​ព្រះគ្រីស្ទ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ បទ​គម្ពីរ​នេះ​បាន​ចែងថា ព្រះអង្គ​នឹង​យាង​មកវិញ ដើម្បី​ជួយ​សង្គ្រោះ អស់អ្នក​ដែល “រង់ចាំ​ព្រះអង្គ​”។ ដូចនេះ តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​ត្រូវ​ពិសោធន៍​នឹង​ការ​អត់ទោស​បាប ពី​ព្រះ ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រៀមខ្លួន​ជួប​ព្រះអង្គ ដោយ​របៀបណា? គឺ​ដោយមាន​ជំនឿ​មក​លើ​ព្រះអង្គ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ ការ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា យើង​ស្រឡាញ់​ព្រះអង្គ ហើយ​ជឿ​ព្រះអង្គ គឺ​ពិតជា​ជឿ​ព្រះអង្គ ដោយ​ជំនឿ​ពិតប្រាកដ​មែន។ ជំនឿ​ក្លែងក្លាយ​គ្រាន់តែ​ចង់​រួចផុត​ពី​ស្ថាននរក តែ​គ្មានចិត្ត​ស្រឡាញ់​ព្រះគ្រីស្ទ​ឡើយ។ ជំនឿ​ប្រភេទ​នេះ មិនបាន​សង្គ្រោះ​នោះ​ទេ។ វា​មិន​នាំឲ្យ​យើង​មានចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ​ឡើយ។ តាមពិត ជំនឿ​ប្រភេទ​នេះ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​ពន្យា​ពេល​យាង​ត្រឡប់មកវិញ ឲ្យបាន​យូរ​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីឲ្យ​ខ្លួន​អាច​សប្បាយ​នឹង​លោកិយ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ជំនឿ​ដែល​ពិតជា​នៅ​ជាប់​ព្រះគ្រីស្ទ ដោយ​ទទួល​ព្រះអង្គ​ជា​សង្គ្រោះ ជា​ព្រះអម្ចាស់ ជា​កំណប់ទ្រព្យ ជា​ក្តី​សង្ឃឹម…

Read article
ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦ នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។ ពួក​គេ​និយាយ​ថា “ព្រះ​នៅ​ទីណា?” ឬ “ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​” ឬក៏ “ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​” ឬមួយ “ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​” ពុំ​នោះ​ទេ “បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​”។ តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ? លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ “សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​”។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។ ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។…

Read article
ភាព​ឥត​គិត​ថ្លៃ នៃ​ព្រះគុណ​ព្រះ

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មានដល់​យើង​រាល់គ្នា ក្នុង​កាលដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជាមួយនឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ ក៏​ឲ្យ​យើង​អង្គុយ​ជាមួយនឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ២:៤-៦ ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​យើង ឲ្យជោគជ័យ ដោយ​ព្រះអង្គ “ប្រោស​ឲ្យ​យើង​បាន​រស់ ជាមួយ​ព្រះគ្រីស្ទ” ក្នុង​កាល​ដែល “យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា កាល​ពីមុន យើង​ស្លាប់​នៅ​ចំពោះ​ព្រះ។ យើង​មិន​អាច​ឆ្លើយតប យើង​មិន​មាន​រស់​ជាតិ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ពិត​ប្រាកដ យើង​គ្មាន​ភ្នែក​ខាង​វិញ្ញាណ សម្រាប់​មើល​ភាព​ស្រស់​ស្អាត​នៃ​ព្រះគ្រីស្ទ ពោល​គឺ​យើង​គ្រាន់តែ​បាន​ស្លាប់ ខាង​ឯ​សេចក្តី​ដែល​សំខាន់​បំផុត។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏បាន​ធ្វើ​កិច្ចការ​ទ្រង់ ដោយ​គ្មាន​លក្ខខ័ណ្ឌ មុន​ពេល​យើង​អាច​ធ្វើអ្វី​មួយ ដើម្បី​ក្លាយ​ជា​ភាជនៈ​ដែល​សក្តិ​សមនឹង​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​ធ្វើឲ្យ​យើង​មាន​ជីវិត​ឡើង។ ព្រះអង្គ​ដាស់​យើង ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ឲ្យ​យើង​ភ្ញាក់​ឡើង ពី​ការ​លង់លក់​ក្នុង​សេចក្តី​ស្លាប់​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​(២កូរិនថូស ៤:៤)។ ញាណ​ខាងវិញ្ញាណ​ដែល​ស្លាប់​កាលពីមុន ក៏​មានជីវិត​ឡើង ដោយ​ការ​អស្ចារ្យ។ បទ​គម្ពីរ​អេភេសូរ ២:៤ បាន​ចែងថា ព្រះអង្គ​បាន​ធ្វើការ​នេះ ដោយ “សេចក្តី​មេត្តា”។ បាន​សេចក្តី​ថា ព្រះអង្គ​បាន​ទត​ឃើញ​យើង ជាប់​ក្នុង​សភាព​ស្លាប់…

Read article
បង្អួច​នៃ​ចិត្ត​របស់​យើង

ចូរ​ពិចារណាមើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ។ ហេព្រើរ ១២:៣ សមត្ថភាព​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត របស់​គំនិត​​មនុស្ស គឺ​វា​អាច​ឲ្យ​ផ្ដោត​ការ​គិត​របស់​វា ទៅ​លើ​អ្វី​ដែល​វា​ជ្រើស​រើស។ យើង​អាច​ឈប់​បង្អង់​សិន ហើយ​និយាយ​ទៅ​កាន់​គំនិត​របស់​យើង​ថា “ចូរ​គិត​ពី​រឿង​នេះ មិន​ត្រូវ​គិត​ពី​រឿង​នោះ​ឡើយ”។ យើង​អាច​ផ្ដោត​ការ​គិត​របស់​យើង ទៅ​លើ​ទស្សនៈ រូបភាព បញ្ហា ឬ​ក្តី​សង្ឃឹម​ណា​មួយ។ វា​ជា​អំណាច​ដ៏​អស្ចារ្យ ដែល​គំនិត​របស់​មនុស្ស​មាន។ ខ្ញុំ​មិន​ជឿ​ថា សត្វ​មាន​សមត្ថភាព​ដូចនេះ​ឡើយ។ ការ​គិត​របស់​ពួក​វា មិន​បាន​ធ្វើឡើង​ដោយ​បញ្ញា​ទេ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សភាវគតិ​របស់​ពួក​វា។ តើ​អ្នក​បាន​មើល​រំលង​អាវុធ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ ប្រឆាំង​នឹង​អំពើបាប​ឬទេ? ព្រះគម្ពីរ​បាន​ត្រាស់​ហៅ​យើង ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ប្រើ​អំណោយទាន​ដែល​គួរឲ្យ​កត់សំគាល់​នេះ។ ចូរ​យើង​ដក​អំណោយទាន​នេះ ចេញ​ពី​ធ្នើរ​សៀវភៅ​ដែល​យើង​បាន​ទុក​ចោល រួច​បោស​សម្អាត​ធូលី​ដី ហើយ​ប្រើ​វា​ចុះ។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​នៅក្នុង​បទ​គម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះ​អស់អ្នក​ណា​ដែល​តាម​សាច់ឈាម នោះ​គិតតែ​ខាង​សាច់ឈាម តែ​អស់អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិតតែ​ខាងវិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ”។ នេះ​ពិតជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ការអ្វី​ក៏ដោយ​ដែល​គំនិត​របស់​អ្នក​បាន​ផ្ដោត​ទៅលើ គឺជា​កត្តា​កំណត់​ថា បញ្ហា​នោះ…

Read article