John Piper

You are here:
យើងមិនជួយធ្វើការឲ្យព្រះអង្គឡើយ

“ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។ តើ​ព្រះ​ទ្រង់​កំពុង​រកមើល​អ្វី ក្នុង​ពិភពលោក​នេះ? តើ​រក​ជំនួយការ​ឬ? ទេ ដំណឹងល្អ​របស់​ព្រះអង្គ មិនមែន​ជា​ដំណឹង​ដែលគេ​សរសេរ​នៅ​លើ​ផ្លាក ដើម្បី “សុំ​ជំនួយ” នោះ​ទេ។ ហើយក៏​មិនមែន​ជា​ការ​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​បម្រើ​ព្រះអង្គ​ដែរ។ ព្រះ​ទ្រង់​មិនមែន​កំពុងតែ​ស្វែងរក​មនុស្ស​ជួយ​ធ្វើការ​ថ្វាយព្រះ​អង្គ​នោះ​ឡើយ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះអង្គ​ជា​អ្នកធ្វើការ​ដ៏​អស្ចារ្យ។ ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ស្មា​ធំ​ទូលាយ​ដែល​អាច​សែង​បន្ទុក​ធ្ងន់​បាន។ ព្រះអង្គ​មាន​កម្លាំង​ខ្លាំង​ណាស់។ ហើយ​ព្រះអង្គ​កំពុង​ស្វែងរក​វិធី​បង្ហាញ​លក្ខណៈ​សម្បត្តិ​ទាំងនេះ។ ព្រះ​ពិត​ខុសពី​ព្រះ​របស់​លោកិយ ត្រង់​ចំណុច​ដែល​ថា ព្រះអង្គ​ធ្វើការ​ជំនួស​យើង។ បទ​គម្ពីរ​អេសាយ ៦៤:៤ បាន​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”។ តើ​ព្រះ​ទ្រង់​ចង់បាន​អ្វី​ពី​យើង? គឺ​មិន​ដូច​ការ​រំពឹងគិត​របស់​យើង​ទេ។ ព្រះអង្គ​បាន​ស្តី​បន្ទោស​ពួក​អ៊ីស្រាអែល ដោយសារ​ពួក​គេ​បាន​នាំ​ដង្វាយ​ជាច្រើន : គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​អញ​មិន​យក​គោឈ្មោល​ពី​ផ្ទះ​ឯង … តែ​អញ​មិន​យក​គោឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ … បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពីព្រោះ​លោកីយ៍ និង​របស់​សព្វសារពើ​ក្នុង​លោក ជា​របស់​ផង​អញ”(ទំនុកដំកើង ៥០:៩-១០,១២)។ តើមាន​អ្វី​ដែល​យើង​អាច​ថ្វាយព្រះ…

Read article
យុទ្ធសាស្ត្រទាំង១៥យ៉ាង ដើម្បីឲ្យមានក្តីអំណរ

ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជាដរាប​តទៅ។ ទំនុកដំកើង ១៦:១១ ក្នុង​ជីវិត​ដែល​មាន​បាប និង​ការឈឺចាប់ យើង​មិន​ងាយ​មាន​ក្តី​អំណរ។ គឺ​មិន​ខុស​ពីការ​មាន​ជំនឿ​នោះ​ឡើយ។ ហើយ​សាវ័ក​ប៉ុល​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​តស៊ូ ដោយ​ការ​ត​យុទ្ធ​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ”(១ធីម៉ូថេ ៦:១២)។ យើង​ក៏​ត្រូវ​អនុវត្ត​ដូចនេះ ឲ្យ​មាន​ក្តី​អំណរ​ផង​ដែរ។ យើង​ត្រូវ​ព្យាយាម និង​តយុទ្ធ​ឲ្យ​មាន​អំណរ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា ពួក​គាត់​បាន​តយុទ្ធ​ជា​មួយ​ពួក​គេ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ (២កូរិនថូស ១:២៤)។ ដូចនេះ តើ​យើង​ត្រូវ​តយុទ្ធ​ឲ្យ​មាន​ក្តី​អំណរ ដោយ​របៀបណា? យើង​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​ទាំង១៥ ដូចតទៅ ៖ ត្រូវ​ដឹង​ថា ក្តី​អំណរ​ពិតប្រាកដ​ក្នុង​ព្រះ គឺជា​អំណោយ។ ត្រូវ​ដឹង​ថា យើង​ត្រូវ​តយុទ្ធ​ឥត​ឈប់ឈរ ដើម្បីឲ្យ​មាន​ក្តី​អំណរ​នោះ។ ហើយ​មិន​ត្រូវ​មាន​ភាពយឺត​យ៉ាវ ដោយសារ​ការ​ភ័ន្ត​ច្រឡំ អំពី​២​ចំណុច​​ដំបូង​​ឡើយ។ ចូរ​ប្ដេជ្ញា​ចិត្ត​តយុទ្ធ​នឹង​អំពើបាប ដែល​អ្នក​ឃើញ​មាន​ក្នុង​ជីវិត​អ្នក ដោយអំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ចូរ​រៀន​អំពី​អាថ៌កំបាំង​នៃ​ការ​ងាក​មក​​រក​ព្រះ​ភ្លាម បន្ទាប់​ពី​បាន​ធ្វើអំពើ​បាប ពោល​គឺ​រៀន​តយុទ្ធ​ដូច​មនុស្ស​មាន​បាប​ដែល​បាន​រាប់​ជា​សុចរិត។ ត្រូវ​ដឹង​ថា ការ​តយុទ្ធ​នេះ ជា​ការ​ប្រយុទ្ធ​ជាបឋម ឲ្យបាន​ស្គាល់ គឺ​ស្គាល់​ព្រះ​ច្បាស់។ ចូរ​ជញ្ជឹងគិត​ព្រះបន្ទូល​ព្រះ ទាំងយប់ទាំង​ថ្ងៃ។ ចូរ​អធិស្ឋាន​អស់ពី​ចិត្ត និង​ឥត​ឈប់ឈរ ដើម្បីឲ្យ​ព្រះ​ទ្រង់​បើកភ្នែក​យើង និង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះអង្គ។…

Read article
អំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព

“បាប​នាង​បាន​អត់ទោស​ឲ្យ​នាង​ហើយ”។ លូកា ៧:៤៨ មាន​ស្រ្តី​ម្នាក់​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ ដោយ​ការ​ទួញ​យំ ហើយក៏​បាន​លាង​ព្រះបាទ​ព្រះអង្គ។ យើង​អាច​ដឹង​ច្បាស់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស ព្រោះ​កែវភ្នែក​របស់​លោក​ស៊ីម៉ូន​ចង់​បង្ហាញ​ដល់​មនុស្ស​ម្នាក់​ៗ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ថា ស្រ្តី​នេះ​ជា​មនុស្ស​មាន​បាប ហើយ​ចង់​បង្ហាញថា ព្រះយេស៊ូវ​គ្មាន​មូលហេតុ​អ្វី ដែល​ត្រូវឲ្យ​នាង​ប៉ះ​ព្រះបាទ​ព្រះអង្គ​នោះ​ឡើយ។ ជា​ការពិត​ណាស់ នាង​ជា​មនុស្ស​មាន​បាប។ មាន​ពេល​ដែល​យើង​មាន​ភាព​អា​ម៉ាស​ពិតប្រាកដ តែ​មិន​អា​ម៉ាស​ជា​រៀង​រហូត​នោះ​ទេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​បាន​អត់ទោស​បាប​ឲ្យ​នាង​ហើយ (លូកា ៧:៤៨)។ ពេល​ដែល​ភ្ញៀវ​ទាំងឡាយ​កំពុង​រអ៊ូ​អំពី​រឿង​នេះ ព្រះអង្គ​ក៏បាន​ពង្រឹង​ជំនឿ​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”(លូកា ៧:៥០)។ តើ​ព្រះយេស៊ូវ​បាន​ជួយ​នាង​ជម្នះ​ផលវិបាក​នៃ​ក្តី​អាម៉ាស់ ដោយ​របៀបណា? គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​សន្យា​នាង​ថា “សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យបាន​ប្រកបដោយ​សេចក្តី​សុខ​ចុះ”។ ត្រង់​ចំណុច​នេះ ព្រះអង្គ​បាន​ប្រកាស​ថា ឥឡូវនេះ ការ​អត់ទោស ចំពោះ​អំពើបាប​ពី​អតីតកាល​បាន​នាំមក​នូវ​សេចក្តី​សុខសាន្ត ឬ​សន្តិភាព ក្នុង​ពេល​អនាគត​ហើយ។ ដូចនេះ បញ្ហា​របស់​នាង​នៅពេល​នេះ គឺ​ត្រូវ​មាន​ជំនឿ​លើ​ព្រះគុណ​របស់​ព្រះ សម្រាប់​ពេល​អនាគត ដែល​បាន​ចាក់ឫស​ចូល​ទៅ​ក្នុង​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប​របស់​ព្រះយេស៊ូវ​ និង​ព្រះបន្ទូល​ដែល​រំដោះ​ឲ្យ​មាន​សេរីភាព។ នេះ​ជា​របៀប ដែល​យើង​ម្នាក់​ៗ​ត្រូវ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស​ដ៏​ត្រឹមត្រូវ មិនមែន​ក្តី​អា​ម៉ាស​ក្លែងក្លាយ តែ​ក្តី​អា​ម៉ាស​ដែល​យើង​ពិតជា​មាន​មែន ក្តី​អា​ម៉ាស​ដែល​គំរាម​ថា នឹង​នៅ​បន្ត​មាន​យូរ​ពេក ធ្វើឲ្យ​យើង​រក​ធ្វើអ្វី​មិនកើត។ យើង​ត្រូវតែ​ជម្នះ​ការ​មិន​ជឿ…

Read article
ស្វែងរកប្រយោជន៍សម្រាប់ទីក្រុងអ្នក

“ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ឈ្លើយ​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញពី​ក្រុង​យេ​រូ​សា​ឡិម ទៅដល់​ស្រុក​បា​ប៊ី​ឡូន​ថា ចូរ​ឲ្យ​ឯង​រាល់គ្នា​សង់ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ … ចូរ​ខំប្រឹង​ធ្វើឲ្យ​ទីក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹកនាំ​ឯង​ទៅ​នៅជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ឲ្យ​ទីនោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ”។ យេរេមា ២៩:៤-៥,៧ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ បើ​ពាក្យពេចន៍​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកកាន់​ពួក​ដែល​បាន​និរទេស ចូល​ចក្រភព​បា​ប៊ី​ឡូន ជា​សេចក្តី​ពិត នោះ​ព្រះបន្ទូល​នេះ​ក៏​ជា​សេចក្តី​ពិត​សម្រាប់​គ្រីស្ទបរិស័ទ​ជាង​អម្បាលម៉ាន​ទៀត ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់នៅ ក្នុង​ការ​និរទេស ក្នុង​លោកិយ ដែល​មាន​លក្ខណៈ​ដូច​ចក្រភព​បាប៊ីឡូន។ ដូចនេះ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? យើង​គួរតែ​ធ្វើ​កិច្ចការ​ដ៏​សាមញ្ញ ដែល​ចាំបាច់​ត្រូវ​ធ្វើ ដូចជា​ការ​សង់ផ្ទះ រស់នៅ​ក្នុង​ផ្ទះ​នោះ និង​បង្កើត​សួនច្បារ​ជាដើម។ ការ​នេះ​មិន​នាំឲ្យ​អ្នក​ខុសឆ្គង​ឡើយ បើ​អ្នកធ្វើ​វា ថ្វាយព្រះ​ដែល​ជា​ក្សត្រ​ដ៏​ពិត តែ​មិន​មែន​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស។ ចូរ​ស្វែងរក​សេចក្តី​សុខ សម្រាប់​ទីកន្លែង ដែល​ព្រះ​បាន​ចាត់​ឲ្យ​អ្នក​ទៅ។ ចូរ​គិតថា ព្រះ​ទ្រង់​បាន​ចាត់​អ្នកឲ្យ​ទៅ​ទីនោះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ ព្រោះ​នេះ​ជា​ការពិត​មែន។ ចូរ​អធិស្ឋាន​ឲ្យ​ទីក្រុង​ដែល​អ្នក​កំពុង​រស់នៅ។ ចូរ​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ការ​អស្ចារ្យ និង​ការ​ល្អ ឲ្យ​កើតឡើង សម្រាប់​ទីក្រុង​នោះ។ ចូរ​សូមឲ្យ​ការ​ទាំងនោះ​កើត​ឡើង ដោយ​អំណាច​ព្រះអង្គ និង​ដើម្បី​សិរីល្អ​ព្រះអង្គ។…

Read article
ការឱបក្រសោបព្រះយេស៊ូវ

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯបញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង។ ១យ៉ូហាន ៥:៣-៤ សូម​កត់សំគាល់​ថា ៖ ការ​ស្រឡាញ់​ព្រះ គឺ​មិនគ្រាន់​តែ​ធ្វើតាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ។ ការ​ស្រឡាញ់​ព្រះ​ជា​ការ​មានចិត្ត​មួយ​ប្រភេទ សម្រាប់​ព្រះ​ដែល​មានន័យថា យើង​មិន​មាន​អារម្មណ៍​ថា ការ​កាន់​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់។ នេះ​បើ​យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូហាន។ តែ​បន្ទាប់មក ព្រះអង្គ​ដាក់​សេចក្តី​ពិត​នោះ ក្នុង​ន័យ​ការ​កើតជា​ថ្មី និង​ជំនឿ ជាជាង​សេចក្តី​ស្រឡាញ់។ ព្រះអង្គ​មាន​បន្ទូល​ថា ហេតុនេះ​ហើយ ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់​នោះ​ទេ ៖ “ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”។ ហើយ​នៅទីបញ្ចប់​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ”។ ដូចនេះ ការ​កើតជា​ថ្មី​ជម្នះ​ឧបសគ្គ​របស់​លោកិយ ដែល​រារាំង​ការ​កាន់​តាម​បញ្ញត្តិ ដោយ​គ្មាន​បន្ទុក ព្រោះ​ការ​កើតជា​ថ្មី នាំឲ្យ​យើង​មាន​ជំនឿ។ ដូចនេះ ការ​អស្ចារ្យ​នៃ​ការ​កើតជា​ថ្មី​បង្កើត​ឲ្យ​មាន​ជំនឿ ដែល​ឱបក្រសោប​អ្វី​គ្រប់យ៉ាង ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ដែល​នាំឲ្យ​ស្កប់ចិត្ត​លើស​អ្វី​ទាំងអស់ ដែល​នាំឲ្យ​យើង​កាន់តែ​ចង់​ស្តាប់​បង្គាប់​ព្រះ…

Read article
សេចក្តីមេត្តារបស់ព្រះ សម្រាប់ថ្ងៃនេះ

ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិ​ទេស ៣២:២-២៣ សេចក្តី​មេត្តា​កុរ​ណា​របស់​ព្រះ តែងតែ​ថ្មី​ជានិច្ច ព្រោះ​ព្រះអង្គ​ប្រទាន​សេចក្តី​មេត្តាករុណា ដែល​ព្រះអង្គ​ប្រទាន​នៅ ថ្ងៃ​នី​មួយៗ គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​តែ​ថ្ងៃ​នោះ​ឯង។ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​បញ្ហា​ជា​រៀងរាល់ថ្ងៃ ហើយក៏​ប្រទាន​សេចក្តី​មេត្តា​សម្រាប់​ថ្ងៃ​នី​មួយៗ។ ក្នុង​ជីវិត​របស់​កូន​ព្រះអង្គ ព្រះអង្គ​បាន​មាន​ផែនការ​ឥត​ខ្ចោះ សម្រាប់​ពួក​គេ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ”(ម៉ាថាយ ៦:៣៤)។ ថ្ងៃ​នី​មួយៗ គឺ​មាន​បញ្ហា​រៀងៗ​ខ្លួន។ ថ្ងៃ​នី​មួយ​ៗ​ក៏​មាន​សេចក្តី​មេត្តា​ផ្ទាល់ៗខ្លួន។ ព្រះ​ទ្រង់ប្រទាន​សេចក្តី​មេត្តា​ជាថ្មី នៅពេល​ព្រឹក​នៃ​ថ្ងៃ​ថ្មី។ តែ​ជា​ញឹកញាប់ យើង​ច្រើនតែ​អស់សង្ឃឹម ពេលណា​យើង​គិតថា យើង​ប្រហែល​ជា​ជួប​ការ​លំបាក ដោយសារ​ថ្ងៃស្អែក យើង​ត្រូវ​ប្រើ​ធនធាន ដែល​យើង​មាននៅ​ថ្ងៃ​នេះ​។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា យើង​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ឡើយ។ សេចក្តី​មេត្តា​នៅ​ថ្ងៃនេះ គឺ​មាន​សម្រាប់​បញ្ហា​នៅ​ថ្ងៃនេះ។ សេចក្តី​មេត្តា​នៅ​ថ្ងៃស្អែក គឺ​សម្រាប់​បញ្ហា​នៅ​ថ្ងៃស្អែក។ ជួនកាល យើង​ឆ្ងល់​ថា តើ​យើង​នឹង​មាន​សេចក្តី​មេត្តា​ពី​ព្រះ សម្រាប់​ការ​ប្រឈមមុខ​ដាក់​ការ​ល្បងល​ឬ​ទេ? ជា​ការពិត​ណាស់ យើង​នឹង​មាន។ គឺ​ដូចដែល​សាវ័ក​ពេត្រុស​មានប្រសាសន៍​ថា “បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ…

Read article
តើសេចក្តីខ្មាសដ៏ត្រឹមត្រូវ គឺជាអ្វី?

ពីព្រោះ​កាលពីដើម ដែល​នៅជា​បាវបំរើ​របស់​អំពើបាប នោះ​អ្នករាល់គ្នា​មិន​នៅក្នុង​អំណាច​នៃ​សេចក្តី​សុចរិត​ទេ កាលណោះ​តើ​អ្នករាល់គ្នា​បានផល​អ្វីខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ ដ្បិត​ទីបំផុត​នៃ​អំពើ​ទាំងនោះ​ជា​សេចក្តី​ស្លាប់។ រ៉ូម ៦:២០-២១ ពេលណា​គ្រីស្ទបរិស័ទ​ម្នាក់​បើកភ្នែក មើលទៅ​ទង្វើ​អាក្រក់​របស់​ខ្លួន ដែល​បង្ខូច​ព្រះនាម​ព្រះ នោះ​ការដែល​គាត់​មាន​អារម្មណ៍​អៀនខ្មាស គឺ​ត្រឹមត្រូវ​ហើយ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ពីព្រោះ​កាលពីដើម ដែល​នៅជា​បាវបំរើ​របស់​អំពើបាប … តើ​អ្នករាល់គ្នា​បាន​ផល​អ្វីខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ?” មាន​ពេល​ដ៏​ត្រឹមត្រូវ​ដែល​យើង​ត្រូវ​ក្រឡេកមក​ក្រោយ ហើយ​មាន​អារម្មណ៍​ឈឺចាប់ ចំពោះ​ការរស់នៅ តាមរបៀប​ដែល​បន្ទាប​ព្រះនាម​ព្រះ​យ៉ាង​ខ្លាំង។ យើង​ត្រូវ​ដឹង​ច្បាស់​ថា យើង​មិន​ត្រូវ​នៅ​ជាប់​ក្នុង​បញ្ហា​នេះ ដោយ​រក​ធ្វើអ្វី​មិនកើត​នោះ​ឡើយ។ ប៉ុន្តែ ចិត្ត​របស់​គ្រីស្ទបរិស័ទ​ដែល​បើក​ចំហ មិន​អាច​ក្រឡេក​មក​មើក​ភាព​ល្ងីល្ងើ​នៃ​យុវភាព​របស់​ខ្លួន ដោយ​មិន​មាន​អារម្មណ៍​ខ្មាសអៀន​នោះ​ឡើយ ទោះ​យើង​បាន​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​ព្រះអម្ចាស់​ហើយក៏​ដោយ។ ភាព​អាម៉ាស់​ដ៏​ត្រឹមត្រូវ​អាច​មានប្រយោជន៍ ហើយ​នាំមក​នូវ​ការ​ប្រោស​លោះ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា “បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើងខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នកនោះ​ទុក ហើយ​កុំ​ឲ្យ​ភប់ប្រសព្វ​នឹងគេ​ឲ្យសោះ ដើម្បីឲ្យ​គេ​មាន​សេចក្តី​ខ្មាស”(២ថែស្សាឡូនីច ៣:១៤)។ បាន​សេចក្តី​ថា ការ​មាន​សេចក្តី​ខ្មាស គឺជា​ការ​បោះជំហាន​ដ៏​ត្រឹមត្រូវ នៅក្នុង​ការ​ប្រែចិត្ត​ជឿ​ព្រះ ដែល​នាំមក​នូវ​ការ​ប្រោស​លោះ ហើយ​សូម្បីតែ​នៅក្នុង​ការ​ប្រែចិត្ត​របស់​គ្រីស្ទបរិស័ទ ចេញពី​អំពើបាប និង​រដូវ​កាល​នៃ​ភាពត្រជាក់​ខាងវិញ្ញាណ។ ការ​មាន​សេចក្តី​ខ្មាស គឺ​មិនមែន​ជា​អ្វី​ដែល​យើង​ត្រូវ​ជៀសវាង​ទាំងស្រុង​នោះ​ឡើយ។ ព្រះ​ទ្រង់​ក៏​អាច​ប្រើ​សេចក្តី​ខ្មាស​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​មាន​ជាមួយ​ព្រះអង្គ​ផង​ដែរ។ យើង​អាច​សន្និដ្ឋាន​ថា ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ…

Read article
ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ

ទោះ​បើ​ទូលបង្គំ​ដើរកាត់​ច្រកភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏ដោយ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់​នៃ​ការប្រើ​ប្រាស់​ពាក្យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ពិតជា​មានប្រយោជន៍​ណាស់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ២៣:១-៣ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី៣ (ដូច​ពាក្យ “គាត់”)៖ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នកគង្វាល​ខ្ញុំ​… ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវខ្ចី​… ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់ទឹក​ដែល​ហូរ​គ្រឿនៗ… ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ​… បន្ទាប់មក ក្នុង​ខ៤ និង៥ ស្តេច​ដាវីឌ មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី២ (ដូច​ពាក្យ “អ្នក”)៖ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ ព្រនង់ ហើយនឹង​ដំបង​របស់​ទ្រង់​កំសាន្តចិត្ត​ទូលបង្គំ ទ្រង់​រៀបតុ​នៅមុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ។ បន្ទាប់មក ក្នុង​ខ.៦ ទ្រង់​ក៏បាន​ប្តូរ​សព្វនាម យ៉ាងដូច​នេះ​វិញ ៖ ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា​ជារៀងដរាប​ទៅ។ មេរៀន​ដែល​យើង​អាច​រៀន​បាន ពី​ទម្រង់​នៃ​ការប្រើ​ពាក្យ​នេះ​គឺថា យើង​ចាំបាច់​ត្រូវ​និយាយទៅ​កាន់​ព្រះ គឺ​មិនគ្រាន់​តែ​និយាយ​អំពី​ព្រះអង្គ​ប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទ​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់ ជា​ទេវវិទូ​មិន​ផ្លូវការ គឺ​អ្នក​ដែល​ព្យាយាម​យល់​អំពី​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ព្រះ ហើយ​បន្ទាប់មក ក៏​ប្រើ​ពាក្យ ដើម្បី​បកស្រាយ​អំពីអ្វី​ដែល​ខ្លួន​បាន​យល់​នោះ។…

Read article
របៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩ គ្រីស្ទបរិស័ទ​មិន​រស់នៅ​ក្នុង​បរាជ័យ​គ្រប់​ពេល​វេលា​ឡើយ តែ​យើង​ក៏​មិន​រស់នៅ ក្នុង​ជ័យជម្នះ​លើ​អំពើបាប​គ្រប់ពេល​ដែរ។ ហើយ​នៅពេល​ណា​យើង​មិនបាន​ឈ្នះ​អំពើបាប បទ​គម្ពីរ​រ៉ូម ៧:១៣-២៥ បាន​បង្ហាញ​យើង​ អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មាន​ជំនឿ​រឹងមាំ គួរតែ​ឆ្លើយតប ចំពោះ​បញ្ហា​នេះ។ យើង​គួរតែ​និយាយ​ថា ៖ ១. ខ្ញុំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះ (ខ.២២) ២. ខ្ញុំ​ស្អប់​អំពើបាប​ដែល​ខ្ញុំ​បាន​ធ្វើ (ខ.១៥) ៣. វេទនា​ណាស់​ខ្ញុំ តើ​អ្នកណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន?(ខ.២៤) ៤. អរព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា(ខ.២៥) អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្មាន​គ្រីស្ទបរិស័ទ​ណា ដែល​ចង់​រស់នៅ​ក្នុង​បរាជ័យ​នោះ​ទេ។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ដែល​សុខចិត្ត​រស់នៅ​ក្នុង​បរាជ័យ​នោះ​ឡើយ។ ប៉ុន្តែ បើ​យើង​បាន​ចាញ់​អំពើបាប មួយ​ពេល នោះ​យើង​មិន​គួរ​កុហក​អំពី​បញ្ហា​នេះ​ឡើយ។ យើង​មិន​ត្រូវ​ធ្វើពុត​ជា​គ្មាន​បរាជ័យ។ យើង​មិន​ត្រូវ​អួត​អំពី​ភាពល្អ​ឥត​ខ្ចោះ។ យើង​មិន​ត្រូវ​ញញឹម​តែ​សម្បក​ក្រៅ។ ហើយ​ជាង​នេះ​ទៅទៀត ព្រះ​ទ្រង់​បាន​សង្គ្រោះ​​យើង ឲ្យ​រួចផុត​ពី​ភាព​ខ្វាក់​មើល​មិនឃើញ​បរាជ័យ​ខ្លួនឯង និង​ការ​ឆាប់​វិនិច្ឆ័យ​អ្នកដទៃ។ ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ ឲ្យ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ជាជាង​មើលឃើញ​កំហុស​របស់​អ្នកដទៃ។ សូម​ព្រះអង្គ​ប្រទាន​យើងខ្ញុំ នូវ​ចិត្តស្មោះ​ត្រង់ បើក​ចំហ និង​បន្ទាបខ្លួន…

Read article
នឹងនរជាងភ្នំអេវើរេស

តែ​យើង​ដឹង​ថា គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ បើ​អ្នក​រស់នៅ ក្នុង​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​នេះ ជីវិត​អ្នក​នឹង​មាន​ភាពរឹងមាំ និង​នឹងនរ ជាង​ភ្នំ​អេ​រើ​រេស​ទៅទៀត។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ឡើយ ពេលណា​អ្នក​ស្ថិតនៅ​ក្នុង​ការ​ហ៊ុមព័ទ្ធ​ដោយ​កំផែង​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨។ នៅ​ខាង​ក្រៅ​បទ​គម្ពីរ​រ៉ូម ៨:២៨ អ្វី​ៗ​សុទ្ធ​តែ​មាន​ភាព​ភាន់ភាំង ការ​ថប់បារម្ភ ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់។ នៅ​ក្រៅ​ព្រះបន្ទូល​សន្យា អំពី​ព្រះគុណ​ជា​បរិបូរ​នៅពេលអនាគត គឺ​មានតែ​ផ្ទះស្បូវ ដែល​មាន​ថ្នាំញៀន និង​រូប​អាសអាភាស និង​ការ​បង្វែរ​អារម្មណ៍​ដែល​គ្មាន​ប្រយោជន៍​រាប់​សិប​មុខ ឲ្យ​ងាក​ចេញ​ពី​ព្រះ។ មាន​ជញ្ជាំង​ប្រហោង និង​ដំបូល​ស័ង្កសី​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​ផុយ​ស្រួយ និង​ការធានា​រ៉ាប់​រង​រយៈពេល​ខ្លី និង​គម្រោង​ចូលនិវត្តន៍​មិន​ច្បាស់លាស់។ មាន​គន្លឹះទ្វារ ប្រព័ន្ធ​ប្រកាស​អាសន្ន ប្រព័ន្ធ​ការពារ​អាកាស​ធ្វើ​ពី​ក្រដាស​ឡាំង។ នៅ​ខាងក្រៅ​នោះ មនុស្ស​ព្យាយាម​ជំនួស បទ​គម្ពីរ រ៉ូម ៨:២៨ ដោយ​មធ្យោបាយ​រាប់ពាន់​មុខ។ ពេលណា​អ្នកដើរ​កាត់តាម​ទ្វារ​នៃ​សេចក្តី​ស្រឡាញ់ ចូល​ទៅ​ក្នុង​សំណង់​ដ៏​ធំ​សម្បើម និង​មិន​ចេះ​រង្គោះ​រង្គើ នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ អ្វីៗ​គ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ។ ភាព​នឹងនរ ភាព​ស៊ីជម្រៅ និង​សេរីភាព​នឹង​ចូល​ទៅ​ក្នុង​ជីវិត​អ្នក។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ទៀត​ឡើយ។ យើង​ត្រូវ​មានទំនុក​ចិត្ត​ថា ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព…

Read article