លើសពីពាក្យដែលអាចពិពណ៌នា
២កូរិនថូស ១២:១-១០ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ ២កូរិនថូស ១២:៩ លោកថូម៉ាស អ័គីណាស(Thomas Aquinas) ជាទេវវិទូ នៅក្នុងមជ្ឈិមសម័យ បានស៊ូទ្រាំទុក្ខលំបាកជាច្រើន ក្នុងការប្ដេជ្ញាចិត្តរស់នៅ ក្នុងជីវិតដែលស្វែងរកបំណងព្រះទ័យព្រះ។ ក្រុមគ្រួសារគាត់បានឃុំខ្លួនគាត់ក្នុងគុក អស់រយៈពេល១ឆ្នាំ ដើម្បីព្យាយាមបំបាក់ទឹកចិត្តគាត់ មិនឲ្យចូលរួមជាមួយក្រុមដូមីនីខិន ជាក្រុមដែលមានការប្តូរផ្តាច់ ក្នុងការរស់នៅក្នុងជីវិតដែលសាមញ្ញ និងមានការសិក្សា និងផ្សាយព្រះបន្ទូល។ បន្ទាប់ពីគាត់បានចំណាយពេលពេញមួយជីវិត ដើម្បីសិក្សាព្រះគម្ពីរប៊ីប និងខគម្ពីរដែលនិយាយអំពីការបង្កើតរបស់ព្រះ ហើយបាននិពន្ធសៀវភៅជិត១០០ភាគ គាត់បានដកពិសោធន៍នូវទំនាក់ទំនងជាមួយព្រះ ដែលមានន័យយ៉ាងខ្លាំង បានជាគាត់សរសេរថា “ខ្ញុំមិនអាចរកពាក្យដើម្បីសរសេរសៀវភៅទៀតទេ ព្រោះព្រះអង្គបានប្រទានខ្ញុំនូវការយល់ដឹង អំពីប្រាជ្ញារបស់ព្រះអង្គ ដែលមានពេញដោយសិរីល្អ បានជាពាក្យពេចន៍ទាំងអស់ ដែលខ្ញុំបានសរសេរកន្លងមក គឺប្រៀបដូចជាចំបើងប៉ុណ្ណោះ”។ បីខែក្រោយមក គាត់ក៏បានលាចាកលោក។ សាវ័កប៉ុលក៏បានពិពណ៌នា អំពីការដកពិសោធន៍ដែលគាត់មានជាមួយព្រះ ដោយចិត្តស្ញប់ស្ញែងយ៉ាងខ្លាំង លើសពីពាក្យដែលគាត់អាចពិពណ៌នាបាន គឺនៅពេលដែលព្រះទ្រង់បានលើកគាត់ឡើង “ដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ”(២កូរិនថូស ១២:៤)។ “ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ” សាវ័កប៉ុលមាន “បន្លា១ចាត់មកក្នុងសាច់ឈាម”(ខ.៧) ដើម្បីឲ្យគាត់បន្ទាបខ្លួន និងពឹងផ្អែកលើព្រះអង្គ។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ…
Read article