February

You are here:
សេចក្តីមេត្តា នៅក្នុងការកាត់ទោស

ពេល​កូន​ៗ​រប​ស់​ខ្ញុំ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​មក​រក​ខ្ញុំ ដោយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​នាំ​ពួក​គេ​​ម្នាក់​ៗ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ស្តាប់​ពួក​គេ​និយាយ​អំពី​បញ្ហា​របស់​ពួក​គេ។ ដោយ​សារ​ទាំង​ពីរអ្នក​ខុស​ដូច​គ្នា ពេល​យើងជជែក​គ្នា​ចប់ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ម្នាក់​ៗ​ថា តើ​ពួកគេចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​សម​នឹង​ទង្វើ​របស់​បង​ប្អូន​របស់​ពួក​គេ​? អ្នក​ទាំងពី​រ​សុទ្ធ​តែ​សុំ​ឲ្យ​ខ្ញុំដា​ក់​ទោស​បង​ប្អូន​ខ្លួន ឲ្យ​បាន​ឆាប់​។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ឲ្យ​ពួក​គេ​ម្នាក់​ៗ ទទួ​លទោ​ស ដែល​ពួក​គេ​ចង់​ឲ្យ​បង​ប្អូន​ខ្លួន​ទទួល។  ភ្លាម​ៗ​នោះ ក្មេង​ទាំង​ពី​រក៏​បាន​រអ៊ូ​ថា “វា​មិន​យុត្តធម៌​ទេ”  ដែល​ឲ្យ​ពួក​គេ​ទទួ​លទោស ដែល​ពួក​គេ​គិត​ថា បង​ប្អូន​សម​នឹង​ទទួ​ល​នោះ។ ក្មេង​ទាំង​ពីរ​បាន​បង្ហាញ​ អំពីប្រភេទ នៃ​“ការ​កាត់​ទោស ដោយ​គ្មាន​ក្តី​មេត្តា” ដែល​ព្រះ​ទ្រង់​បាន​ដាស់​តឿន មិន​ឲ្យ​ប្រព្រឹត្ត​(យ៉ាកុប ២:១៣)។ សាវ័ក​យ៉ាកុប​បាន​រំឭក​យើងថា យើង​មិន​ត្រូវ​មាន​ការ​លំអៀង​ទៅ​រក​អ្នក​មាន ឬ​ទៅ​រក​ខ្លួនឯង​ឡើយ ព្រោះ​ព្រះ​សព្វ​ព្រះ​ទ័យ​ ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក ឲ្យដូ​ច​ស្រឡាញ់​ខ្លួន​ឯង(ខ.៨)។ យើង​មិន​ត្រូវ​​ប្រើអ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ធ្វើ​ព្រងើយ ចំពោះ​អ្នក​ដែល​មិន​មាន​ប្រយោជន៍​ចំពោះ​យើង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ាកុ​ប​បាន​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត ឲ្យ​សម​ជា​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ពីព្រះ ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះ ដល់​អ្នក​ដទៃ។ ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​របស់​ទ្រង់ ដោយ​ព្រះ​ទ័យ​សប្បុ​រស។ ពេល​យើង​ដោះ​ស្រាយ​បញ្ហា ដែល​យើង​មាន​ជាមួយ​អ្នក​ដទៃ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​មេត្តា ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះដល់​អ្នក​ដទៃ​ផង។—KIRSTEN…

Read article
សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!

“អ្នក​បើក​បរ​យន្ត​ហោះ ក៏បា​ន​បើក​ភ្លើង​សញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​កំពុង​តែ​ចូល​ក្នុង​កន្លែង​​រលា​ក់​​ហើយ។ សូម​វិល​ត្រឡប់ ទៅ​កាន់​កន្លែង​អង្គុយ​របស់​អ្នក​​ជា​បន្ទាន់ ហើយ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព​របស់​អ្នក ឲ្យ​ជាប់”។ អ្នក​បម្រើ​យន្ត​ហោះ​បាន​ផ្តល់​ឲ្យ នូវ​ការដា​ស់​តឿន​ដូច​នេះ នៅ​ពេល​ដែល​ចាំបា​ច់ ព្រោះ​ពេល​យន្ត​ហោះបើ​កចូល​ដល់​កន្លែង​មាន​ខ្យល់​រលាក់ អ្នក​ដំណើរ​ដែល​មិន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព អាច​មាន​គ្រោះ​ថ្នាក់។ ពេល​ដែល​ពួក​គេ​នៅ​អង្គុយ​នៅ​កៅ​អី​របស់​ខ្លួន ដោយ​ដាក់​ខ្សែ​ក្រវ៉ាត់​ជាប់ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​រលាក់ ដោយ​សុវត្ថិ​ភាព។ ​នៅក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​​ទទួល​បាន​នូវ​ការ​ដាស់​តឿន អំពី​រឿង​មិន​ល្អ ដែល​កំពុង​មក​រក​យើង​ឡើយ។ ប៉ុន្តែ ព្រះ​វរ​បិតា​​នៃ​​យើង ដែល​​មា​ន​​ក្តី​​ស្រឡាញ់ ទ្រង់​​ជ្រាប ហើយ​​​ក៏​យក​ព្រះ​​ទ័យ​​ទុ​ក​ដាក់ ចំពោះ​ទុក្ខ​លំបាក​របស់​យើង ហើយ​​ទ្រង់​​ក៏​​បា​ន​អញ្ជើញ​​យើង ឲ្យ​​ថ្វាយ​​ការ​​ខ្វល់​​ខ្វាយ ការ​​ឈឺចា​​ប់ និង​​ការ​​ភ័​យ​ខ្លា​ច​​ដល់​​ទ្រង់។ ព្រះ​​គម្ពីរ​​បា​ន​ប្រាប់​យើង​​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៥-១៦)។ នៅ​ក្នុង​ពេល​ដែល​មាន​ភាព​រំជើប​រំជួល ការ​ទៅ​រក​ព្រះ​វរ​បិតា ដោយការ​អធិ​ស្ឋាន ជា​ការ​ប្រសើរ​បំផុត ដែល​យើង​អាច​ធ្វើ។ ឃ្លា​ដែល​ថា “ព្រះ​គុណ​សម្រាប់​នឹង​ជួយ” គឺ​មាន​ន័យ​ថា ក្នុង​ព្រះ​វត្ត​មាន​ទ្រង់…

Read article
ការខ្លាចសត្វពីងពាង

បើ​និយាយ​ពី​សត្វ​ពីង​ពាង ខ្ញុំ​មិន​ដឹង​ថា មាន​ក្មេង​ណា ដែល​ចូល​ចិត្ត​ពួក​វា​ឡើយ។ យ៉ាង​ហោច​ណាស់ ពួក​គេ​មិន​ចង់ឲ្យ​បន្ទប់ ឬ​ការ​ចូល​ដំណេក​របស់​ពួក​គេ មាន​សត្វ​ពីង​ពាង​នោះទេ។ ប៉ុន្តែ ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ត្រៀម​ខ្លួន​ចូល​គេង ​នាង​ក៏​បាន​ឃើញ​សត្វ​ពីង​ពាង​មួយ​ក្បាល​ នៅ​​ជិត​​គ្រែ​គេង​របស់​នាង​ពេក។ នាង​ក៏​ស្រែក​ឡើង​ថា “ប៉ា!!! ពី​ង​ពាង!!!”។ ទោះ​ខ្ញុំ​ព្យាយាម​រក​មើល​សត្វ​ពីង​ពាង​នោះ​ យ៉ាង​ណាក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​សត្វ​ជើង​៨​នោះ។ ខ្ញុំ​ក៏​បាន​និយាយ​ធានា​ថា “វា​នឹង​មិន​ធ្វើ​អី​កូន​ទេ”។ នាង​មិន​ជឿ​ខ្ញុំ​ឡើយ។ គឺ​ទាល់​តែ​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​នឹង​នៅ​ក្បាល​ដំណេករបស់​នាង ហើយ​ការពារ​នាង ទើប​នាង​ព្រម​ចូល​គេង។ ពេល​កូន​ស្រី​ខ្ញុំ​ចូល​គេង ខ្ញុំ​ក៏​បាន​កាន់​ដៃ​នាង។ ខ្ញុំ​ប្រាប់​នាង​ថា “ប៉ា​ស្រឡាញ់​កូន​ណាស់។ ប៉ា​នៅ​ក្បែរ​កូន​ទេ។ តែ​កូន​​ដឹង​ទេ​ថា ព្រះ​ស្រឡាញ់​កូន ខ្លាំង​ជាង​ប៉ា និង​ម៉ាក់​ស្រឡាញ់​កូន​ទៅ​ទៀត។ ហើយ​ព្រះ​អង្គ​គង់​នៅ​ក្បែរ​កូន​ជា​និច្ច។ កូន​អាច​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ពេល​ណាកូ​ន​មាន​ការ​ភ័យ​ខ្លាច”។ ការ​នេះ​ហាក់​ដូច​ជា​កម្សាន្ត​ចិត្ត​នាង ហើយ​នាង​ក៏​ឆាប់​គេង​លក់។ ព្រះ​គម្ពី​របា​ន​ធ្វើ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែ​រយើង​ជា​និច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួន​កាល យើង​ពិបាក​នឹង​ជឿ​ថា ទ្រង់​គង់​នៅ​ក្បែរ​យើង​។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេសូរ ឲ្យ​មាន​កម្លាំង និង​ព្រះ​ចេស្តា…

Read article
គ្រូពេទ្យដ៏អស្ចារ្យ

ពេល​លោក​វេជ្ជ​បណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរ​អ្នក​ជម្ងឺ​របស់​គាត់​ថា “តើ​អ្នក​មាន​ទីលំ​នៅ នៅ​កន្លែង​ណា?” គឺ​គាត់​មិន​គ្រាន់​តែចង់ដឹង អំពី​អាស័យ​ដ្ឋាន​របស់​ពួក​គេ​ប៉ុណ្ណោះទេ​។ គាត់​បាន​សង្កេត​ឃើញ​ថា អ្នកដែល​មក​ឲ្យ​គាត់​ជួយ ច្រើន​តែ​រស់​នៅ ក្នុង​ស្ថានភា​ព​ដែល​មាន​បរិយ៉ា​កាស​មិន​ល្អ។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​កន្លែង ដែលមានរបស់​ដែល​ដុះ​ផ្សិត សត្វ​ល្អិត​ចង្រៃ និង​ជាតិ​ពល់​កំពុងធ្វើឲ្យ​ពួក​គេឈឺ​។ ដូច​នេះ វេជ្ជ​បណ្ឌិត មែនឆានដា​ក៏​បានក្លាយ​ជា​អ្នក​បង្កើ​ត​សមាគមន៍​គ្រូពេទ្យ​បញ្ច្រាស​ខ្សែ​ទឹក ដែល​មាន​ការ​ចូល​រួម ពី​គ្រូ​ពេទ្យ ដែល​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាលសុខ​ភាព​បន្ទាន់ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​កំពុង​ធ្វើ​ការ​ជាមួ​យអ្នក​ជម្ងឺ  និ​ងសហគមន៍ ដើម្បី​នាំ​ទៅរ​ក​ប្រភព​នៃ​សុខ​ភាពល្អ។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជម្ងឺ ដល់​អ្នក​ដែល​មក​រក​ទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់​បាន​បើក​ភ្នែក​ពួក​គេ ឲ្យ​មើលឃើញ លើស​ពី​ការ​ព្យាបាល​ផ្នែក​រូប​កាយ និង​តម្រូវការ​ផ្នែក​សម្ភារៈ។ នៅ​ក្នុង​ការអធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ ទ្រង់​ មិន​គ្រាន់​តែ​ប្រទាន​នូវ​ការ​អស្ចារ្យ នៃ​ការ​ប្រោស​ជម្ងឺ​ប៉ុណ្ណោះ​ឡើយ(៥:១-១២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ពិពណ៌​នា៧ដង អំពី​សណ្ឋាន​នៃ​ចិត្ត និង​គំនិត ដែលឆ្លុះ​បញ្ចាំង​អំពី​សុខ​មាល​ភាព ដែល​នឹង​នាំ​ឲ្យ​ទទួល​នូវ​លទ្ធ​ផល ដែល​ទ្រង់​សន្យា​(ខ.៣-៩)។ មាន​ពេល​លើស​ពី​២​ដង ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​ដែល​គេ​បៀត​បៀន ហើយ​ពួក​គេ​អាច​រក​ឃើ​ញក្តីសង្ឃឹម និង​ការ​សម្រាក​ក្នុង​ទ្រង់(ខ.១០-១២)។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុ​ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់។ តើ​ខ្ញុំ​កំពុង​មាន​សណ្ឋាន​នៃ​ចិត្ត​បែប​ណា? តើ​ខ្ញុំ​ដឹង​ទេ​ថា…

Read article
មិនគ្រប់គ្រាន់ទេឬ?

ពេល​ក្រុម​គ្រួសារ​ខ្ញុំ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រឡប់​ពី​ព្រះ​វិហារ ម​ក​ផ្ទះវិ​ញ កូន​ស្រីរ​បស់​ខ្ញុំ បាន​អង្គុ​យ​នៅ​លើ​កៅអី​ខាងក្រោយ ញាំ​នំ​ស្រួយ​រូប​ត្រី​មាស យ៉ាង​សប្បា​យរី​ក​រាយ ខណៈ​ពេល​ដែល​បង​ប្អូន​របស់​នាង​សុំ​ឲ្យ​នាង​ចែក​រំលែក​នំ​នោះខ្លះ។ ខ្ញុំ​ក៏​បាន​ព្យាយា​មនិយា​យប​ង្វៀង​ការសន្ទនា​​របស់​ពួ​កគេ​ ដោយសួ​រនា​ង​ថា “នៅ​ថ្ងៃ​នេះ តើ​កូន​រៀន​បា​ន​អ្វី​ខ្លះ​ នៅក្នុង​សាលារៀ​ន​ថ្ងៃ​អា​ទិត្យ?” នាង​ក៏​បាន​និយា​យថា ព្រះយេស៊ូវបា​ន​ធ្វើ​ឲ្យ​មាន​នំប៉័ង និង​ត្រី​មួយ​កន្ត្រក ព្រោះ​មាន​ក្មេង​ម្នាក់បាន​ថ្វាយ​នំប៉័​ង​៥​ដុំ និង​ត្រី​ពី​កន្ទុយ ដល់​ព្រះ​យេស៊ូវ ហើយទ្រ​ង់​ក៏​បាន​ប្រើ​នំប៉័ង និ​ង​ត្រី​នោះ ជា​អាហារ​សម្រាប់​ចម្អែត​មនុស្ស​​ជាង​៥​ពា​ន់នា​ក់​(យ៉ូហាន ៦:១-១៣)។ ខ្ញុំ​ក៏​បាន​ប្រា​ប់​នាង​ថា​ “ក្មេង​តូច​នោះ​ពិត​ជា​ចិត្ត​ល្អមែ​ន។ តើ​កូន​គិ​ត​ថា ព្រះ​ប្រហែល​ជា​កំពុង​តែ​ប្រាប់​កូន​ឲ្យ​ចែក​រំលែក​នំ​ត្រី​របស់​កូន​ដែ​រ​ទេ?” នាង​ក៏​បាន​ឆ្លើយត​ប​ថា “អ​ត់​ទេ ម៉ាក់”។ ខ្ញុំ​បា​នព្យា​យាម​លើក​ទឹ​ក​ចិ​ត្ត​នាង កុំ​ឲ្យ​ញាំ​នំ​ស្រួយ​នោះ តែ​ម្នាក់​ឯង​ឡើយ។ តែ​នាង​នៅ​តែ​មិន​ព្រម។ នាង​ថា​ “នាង​មិន​មាន​នំ​គ្រប់​គ្រាន់ សម្រា​ប់​យើង​ទាំង​អស់​គ្នាញាំ​ទេ”។ ការ​ចែក​រំលែកអាច​មាន​ការ​ពិបាក។ ការ​រក្សា​ទុ​ករ​ប​ស់​អ្វី ដែល​នៅ​ពី​មុខ​យើង មាន​ភាព​ងាយ​ស្រួ​ល​ជាង។ យើ​ង​ប្រហែល​ជាធ្វើ​ការ​គ​ន់​គូរ ហើយ​លើក​ហេតុ​ផល​ថា យើង​មិន​មាន​គ្រប់​គ្រាន់ សម្រាប់​គេ​គ្រ​ប់​គ្នា​ឡើយ។ ហើយ​យើង​ក៏​បានសន្និ​ដ្ឋាន​ថា បើ​ខ្ញុំ​ចែក​ឲ្យ​គេ នោះ​ខ្ញុំ​នឹង​មាន​ការ​ខ្វះ​ខាត​មិន​ខាន។ យ៉ាង​ណាមិ​ញ សាវ័ក​ប៉ុល បាន​រំឭក​យើង​ថា អ្វី​ៗ​ទាំង​អស់ ដែល​យើង​មាន គឺ​បាន​មក​ពី​ព្រះ…

Read article
ការហ៊ានស្មោះត្រង់

ហាដាសាហ៍(Hadassah)  មាន​ការ​ភ័យ​ខ្លាច​ជា​ប្រចាំ។ ហាដាសាហ៍ ​ជា​ក្មេងស្រីជនជាតិ​យូដា នៅ​សតវត្សរ៍ទី១ គឺជា​តួ​រអ​ង្គ ក្នុង​រឿង​ប្រឌិត​របស់​លោក​ហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មាន​ចំណង​ជើ​ងថា​ សម្លេង នៅ​ក្នុង​ខ្យល់ ។ បន្ទាប់​ពីហាដាសាហ៍​ក្លាយ​ជា​ទាសករ​ម្នាក់  នៅ​ក្នុង​គ្រួសាររ​បស់ជ​ន​ជាតិ​រ៉ូម៉ាំង នាង​មាន​ការ​ភ័យ​ខ្លាច​ការ​បៀត​បៀន មក​លើ​ជំនឿ​ដែល​​នាង​មាន​ចំពោះ​ព្រះ​គ្រីស្ទ។ នាង​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូ​វគេ​ស្អប់ ហើយ​គ្រីស្ទ​បរិស័ទជា​ច្រើន​ត្រូវ​គេយក​ទៅ​ប្រហារ​ជីវិត ឬ​យ​កទៅ​ឲ្យ​សត្វ​តោស៊ី​នៅក្នុ​ង​ទីលាន​ប្រកួត។ តើ​នាង​ហ៊ាន​ក្រោក​ឈរ ដើម្បី​ជំនឿ​របស់​នាង​ឬ​ទេ ពេល​ដែល​នា​ងជួ​បការ​ល្បង​លរ​នោះ? ពេល​ដែល​កា​រភ័​យ​ខ្លាច​របស់​នាង បាន​ក្លាយ​ជា​ការ​ពិត ចៅហ្វា​យ​ស្រីរបស់​នាង និង​ពួក​មន្រ្តី​រាជ​ការ​រ៉ូម៉ាំង ដែល​ស្អប់ជំនឿ​លើ​ព្រះ​គ្រីស្ទ ក៏​បាន​ប្រឈម​មុខ​ដាក់​នាង។ នាង​មាន​ជម្រើស​តែ​ពីរ​ទេ។ បើ​នាង​មិន​ព្រ​ម​លះប​ង់​ជំនឿរ​បស់​នាងទេ គេ​នឹង​យកនាងទៅទីលានប្រកួត ឲ្យ​សត្វ​តោស៊ី។ បន្ទាប់​មក ពេល​ដែលនា​ង​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះគ្រីស្ទ​ដ៏ប្រោស​លោះ ការ​ភ័យ​ខ្លាច​របស់​នាង​ក៏​បាន​រលាយ​បាត់​ទៅ ហើយ​នាង​ក៏​មាន​ចិត្ត​ក្លា​ហាន សូម្បី​តែ​នៅពេ​ល​ដែល​នាងប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។ ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬ​ការ​រ​ស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ ដែល​ប្រាស​ចាក​ពី​ចរន្ត​នៃ​សង្គម​បច្ចុប្បន្ន​ក៏​ដោយ។  ព្រះ​គម្ពីរ​បាន​លើកទឹក​ចិត្ត​យើង កុំ​ឲ្យមា​ន​ការ​ភ័យ​ខ្លាច​(១ពេត្រុស ៣:១៤) តែ​ត្រូវ “កោត​ខ្លាច​ព្រះ​អម្ចាស់” នៅ​ក្នុង​ចិត្ត​យើ​ង​វិញ(ខ.១៥)។  ពេល​នោះ ចម្បាំង​ធំបំ​ផុត​របស់​ហាដាសាហ៍…

Read article
ការរត់គេច ទៅរកកម្លាំង

ពេល​ដែល​ខ្ញុំចា​ប់ផ្តើម​រៀន​គុណ​ដាវ កាល​នៅ​រៀន​នៅ​វិទ្យា​ល័យ  គ្រូ​បង្វឹក​របស់​ខ្ញុំ ក៏​បាន​ស្រែក​ប្រាប់​ឲ្យ​ខ្ញុំ ប្រកាន់​ជំហរការពារ​ខ្លួ​នឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ទប់​ទល់​នឹង​ក្បាច់​ដែល​គាត់​កំពុង​ប្រើ។ ពេល​គាត់​យក​អាវុធ​គាត់ វាយ​មក​ខ្ញុំ ដើម្បី​​ទប់​ការ​វាយ​ប្រហារ​នោះ ខ្ញុំ​ត្រូវ​តែ​ស្តាប់​សម្លេង ហើយ​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​។​ ការស្តាប់សម្លេងដោយប្រុងប្រយ័ត្នបែបនេះ នាំឲ្យខ្ញុំនឹកចាំ អំពីការស្តាប់បង្គាប់ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន ដើម្បី​ឲ្យ​ឈ្នះ​ការ​ល្បួង​ផ្នែក​ផ្លូវ​ភេទ។ ក្នុង​បទ​គម្ពីរ ១កូរិនថូស ៦:១៨ សាវ័ក​ប៉ុល​បង្រៀន​គ្រីស្ទ​បរិស័ទ ដែ​លជួប​ការ​ល្បួង ដែល​នាំ​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​រក​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ព្រះវិហារ​សាសន៍​ដទៃ។ គាត់​បាន​ប្រាប់​ពួក​គេ ឲ្យ “រត់​ចេញ​ពីការ​សាហាយ​ស្មន់”។ ជួន​កាល យើង​ត្រូវ “ឈរ​ឲ្យ​មំា​មួន” ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ភាព​ដ៏​ពិបាក​(កាឡាទី ៥:១ អេភេសូរ ៦:១១ ) ប៉ុន្តែ បទ​គម្ពីរ ១កូរិនថូស ៦:១៨ បា​នស្រែក​បង្គា​ប់​ឲ្យ​យើង​ការពារ​ខ្លួន តាម​របៀប​ដ៏​ល្អ​បំផុត​ គឺ “រត់ចេញ​ពី​កាល្បួ​ង”។ ការ​អនុវត្ត​តាម​ព្រះ​បន្ទូល​ភ្លាម​ៗ ជួយ​រារាំង​កុំ​ឲ្យយើ​ងយ​កលេ​ស ដើម្បី​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង។ ការ​យក​លេស​ដ៏​តូច អាចនាំទៅ​រក​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ។ ការ​គិត​បែប​ស្រើប​ស្រាល ការ​មើល​រូប​ភាព​អាស​អាភាស ក្នុង​អ៊ីន​ធើណេត និង​មិត្ត​ភាពដែល​មាន​លក្ខណៈ​ញ៉ែរ​គ្នា ពេ​លដែ​ល​អ្នក​បាន​រៀប​ការ​ហើយ គឺ​សុទ្ធ​តែ​ជាជំ​ហាន ដែល​នាំ​យើង​ទៅរ​កកន្លែង​ដែលយើង​មិន​ត្រូវទៅ ហើ​យ​ធ្វើ​ឲ្យ​យើង​នៅកា​ន់​តែ​ឆ្ងាយ​ពីព្រះ​។ ពេល​យើង​រ​ត់ចេ​ញពី​កា​រល្បួង…

Read article
ស្រឡាញ់ទាំងអស់

ខ្ញុំ​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​​ព្រះវិហារ​មួយ មាន​ទីតាំង នៅ​ក្នុ​ង​ទីលាន​ដ៏​ធំ​មួយ ជា​កន្លែង​ដ៏​កម្រ នៅ​លើ​ដែន​កោះ​នៃប្រទេស​សឹង្ហ​បូរី​(ដែល​មាន​បណ្តោយ​តែ​៤០​គីឡូ​ម៉ែត្រ និង​ទទឹង​២៤​គីឡូ​ម៉ែត្រ)។ កាល​ពី​សម័យ​មុន ជន​​អន្តោ​ប្រវេសន៍​​ដែល​មក​ធ្វើ​ការ​ក្នុងប្រទេសខ្ញុំ បានចាប់ផ្តើ​ម​ការ​ជួប​ជុំ​គ្នា នៅ​ក្នុង​ទីធ្លា​ព្រះ​វិហារ​នេះ ដើម្បី​ញាំ​អាហារ រៀង​រាល់​ថ្ងៃ​អាទិត្យ។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ពួក​ជំនុំ​មាន​ការ​ឆ្លើយ​តប​ខុស​​ៗ​គ្នា ចំពោះ​ពួក​គេ។ អ្នក​ខ្លះបា​ន​ត្អូញ​ត្អែ​អំពី​ភាព​រញេរ​ញ៉ៃ​ដែល​ពួក​គេ​បាន​បន្សល់​ទុក ក្នុង​បរិវេណ​ព្រះ​វិហារ។ ប៉ុន្តែ​ អ្នក​ខ្លះទៀ​ត បាន​មើល​ឃើញ​ការ​នេះ​ជា​ឱកាស​ដែល​ព្រះ​ប្រទាន ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ទទួល​រាក់​ទាក់ ទៅ​ដល់​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ក្រុម​នេះ ដែល​ជា​អ្នក​នៅ​ក្រៅ​ពួក​ជំនុំ។ កាល​ពី​​សម័យ​ដើម ពួក​អ៊ីស្រាអែ​ល​ប្រាកដ​ជា​បាន​ជួប​ប្រទះ​បញ្ហា ស្រដៀង​នឹង​ពួក​ជំនុំ​របស់​ខ្ញុំ​ដែរ។ បន្ទាប់​ពី​ពួក​គេបាន​ចូល​រស់​នៅ ក្នុងទឹ​ក​ដី​ថ្មី  ​ពួ​កគេត្រូវ​ព្យាយាម​រក​វិធី​ទំនាក់​ទំនង​ជាមួ​យសា​សន៍​ដទៃ នៅ​ក្នុង​ទឹក​ដី​នោះ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ ឲ្យ​ប្រព្រឹត្ត​ចំពោះជ​ន​បរ​ទេស ឲ្យ​ដូច​ជា​ជាតិ​សាសន៍​របស់​ខ្លួន​ដែរ​ ​ហើ​យឲ្យស្រឡាញ់អ្នក​ទាំងនោះ ឲ្យ​ដូច​ខ្លួន​ឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យ​វិន័យ​ជា​ច្រើន​រប​ស់ព្រះអ​ម្ចាស់ បាន​ធ្វើ​ការ​លើក​ឡើង​ជា​ពិសេស អំពី​ជ​ន​បរទេស។ ឧទាហរណ៍ ទ្រង់​បាន​បង្គាប់​ពួក​គេ មិ​ន​ឲ្យ​ធ្វើបា​ប ឬ​គាប​សង្កត់​អ្នក​ស្រុក​ក្រៅ ហើយ​ត្រូវ​ស្រឡាញ់ និង​ជួយ​អ្នក​ទាំង​នោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជា​ច្រើន​សតវត្ស៍​ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បានបង្គាប់​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ គឺ​ឲ្យ​ស្រឡាញ់អ្ន​ក​ជិត​ខាង​ដូច​ខ្លួន​ឯ​ង(ម៉ាកុស ១២:៣១)។ សូម​ឲ្យ​យើង​មាន​ចិត្ត​ដូច​ព្រះ ដោ​យស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​ឯង…

Read article
តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ

ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ គឺ​មិន​ខុស​ពី​កូន​ក្មេង​ទេ។ កម្ម​វិធី​ថ្វាយ​ប​ង្គំ​នៅ​ថ្ងៃ​អាទិត្យ គឺ​ពិ​តជា​មាន​ភាព​រំភើប​រី​ក​រាយ។ ព្រោះ​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​ប្រហែល​ជា​បាន​ស្តាប់​បេសក​ជន ឬ​គ្រូ​គង្វាល​ផ្សេង​ទៀត អធិប្បាយ​ព្រះ​បន្ទូល។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ពួក​គេ បាន​បណ្តាល​ចិត្ត​ខ្ញុំ ព្រោះ​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​គ្រួ​សារ ញាតិ​មិត្ត ផ្ទះ​សម្បែង របស់​ទ្រព្យ និង​អា​ជីព ទៅ​កន្លែ​ង​ដែល​មិន​ធ្លាប់​រស់​នៅ ហើយ​ជួន​កាល​មាន​គ្រោះ​ថ្នាក់​ទៀត ដើម្បី​បម្រើ​ព្រះ​។ យ៉ា​ងណា​មិញ លោក​អេលីសេ​បាន​បោះ​បង់​ចោល​អ្វី​ៗ​ជា​ច្រើន ដើម្បី​ដើរ​តា​ម​ព្រះ មិន​ខុស​ពី​បេសក​ជន​ដ៏​ស្មោះ​ត្រង់ទាំង​នោះ​ឡើយ​(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើ​ង​គ្រាន់​តែ​ដឹង​ថា មុន​ពេល​ព្រះ​ទ្រ​ង់ត្រា​សហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ គាត់​គឺ​ជា​កសិករ​ម្នាក់។ ពេល​ហោរាអេលីយ៉ា​បាន​ជួប​គាត់ នៅ​វាល​ស្រែ ខណៈ​ពេល​ដែល​គាត់​កំពុង​ភ្ជួរ​ដី លោក​អេលីយ៉ាក៏​បាន​បោះ​ក្រមា ទៅ​លើ​ស្មា​លោក​អេលីសេ(ជា​និមិត្ត​រូប ​បង្ហាញ​អំពី​តួនាទី​របស់​គាត់​ជា​ហោរា) ហើយ​ក៏​បាន​​​ហៅ​គាត់​ឲ្យ​ដើរ​តាម។ លោក​អេលីសេ​គ្រាន់​តែ​បាន​សុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​គាត់ ហើយក៏​បាន​លះប​ង់​គោ​របស់​គាត់ ដុត​គ្រឿង​ធ្វើ​ស្រែ​របស់​គាត់ ហើយ​ក៏​បាន​និយាយ​លា​ឪពុក​ម្តាយ​គាត់ រួច​ដើរ​តាម​លោក​អេលីយ៉ា​។ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើ​ន​ទេ ដែល​ត្រូវ​បាន​ព្រះ​ត្រាស​ហៅ ឲ្យចា​ក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ត ដើម្បី​បម្រើទ្រ​ង់  ជា​បេសក​ជន​ពេញ​ពេល ប៉ុន្តែ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​​​ទាំង​អស់​គ្នា ដើរ​តាម​ទ្រង់ ហើយ “រស់​នៅ​ជាអ្នក​ជឿព្រះ ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ដែល​ទ្រង់​បាន​រៀប​ចំ…

Read article
ការទុកចិត្តលើការរៀបចំរបស់ព្រះ

ថ្មី​ៗ​នេះ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ត្រៀម​ខ្លួន ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​មួយ ស្ថិត​នៅច​ម្ងាយ​ជាង១៦០០គីឡូម៉ែត្រ ពី​ទី​ក្រុងដែល​នាង​កំពុ​ងរស់​នៅ។ នាង និង​ស្វាមី​របស់​នាង​បាន​ចែក​ការ​ងារ​គ្នា​ ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ឥវ៉ាន់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា។ ស្វាមី​របស់នា​ង ជា​អ្នក​រៀប​ចំ​កន្លែង​រស់​នៅថ្មី​ ហើយនា​ងជា​អ្នក​វេច​ខ្ចប់​ឥវ៉ាន់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​ដឹង​ថា នាង​អាច​ចូល​ទៅ​រស់​នៅ ដោយ​មិន​ចាំ​បាច់​ពិនិត្យ​តំបន់​រស់​នៅ ឬ​ចូល​រួម​នៅ​ក្នុង​ការ​ស្វែង​រកផ្ទះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​នាង។ នាង​ក៏​បាន​ប្រាប់​ថា នាង​បាន​ទុក​ចិ​ត្តស្វាមីរ​បស់​នាង នៅ​ក្នុង​ការ​រៀប​ចំ​​កន្លែង​ស្នាក់​នៅ​ថ្មី ព្រោះ​គា​ត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង់​ចំណូល​ចិត្ត និង​តម្រូវ​ការ​របស់​នាង ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំកន្លង​មក​នេះ។ ពេល​ព្រះ​យេស៊ូវ​ជួប​ជុំ​ជា​មួយ​សាវ័ក​របស់​ទ្រង់ នៅ​បន្ទ​ប់ខា​ង​លើ ទ្រង់​បាន​ប្រាប់​ពួក​គេ អំ​ពី​អំពើ​ក្បត់ និង​សេចក្តី​ស្លាប់ ​ដែល​នឹង​កើត​មាន​ចំពោះ​ទ្រង់ ក្នុ​ងពេល​ដ៏​ខ្លីខា​ងមុ​ខ។ ពេល​ដ៏​ខ្មៅង​ងឹត​បំផុត នៅ​ក្នុ​ង​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ នៅ​លើ​ផែនដី និង​នៅ​ក្នុង​ជីវិត​របស់​ពួក​សាវ័ក ជិត​ដល់​ពេល​កើត​ឡើង​ហើយ។ ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ពួក​គេ ដោយ​ការ​ធានា​ថា ទ្រង់​នឹ​ងរៀ​បក​ន្លែង​សម្រាប់​ពួក​គេ នៅ​នគរ​ស្ថាន​សួគ៌ គឺ​មិន​ខុស​ពី​ការ​ដែល​ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ ​បាន​រៀប​ចំ​ផ្ទះ​ថ្មី សម្រាប់​ក្រុម​គ្រួសា​របស់​ខ្លួន​នោះ​ឡើយ។ ពេលពួ​ក​សាវ័​កទូ​ល​សួរ​ព្រះយេស៊ូវ ទ្រង់​ក៏​បាន​រំឭក​ពួក​គេ អំពី​បទ​ពិសោធន៍​ដែល​ពួក​គេ​ធ្លាប់​មាន​ជា​មួយ​ទ្រង់ និង​ការ​អស្ចារ្យ​ដែល​ពួក​គេ​បាន​ឃើញ​​ទ្រង់​​ធ្វើ។ ទោះ​ពួក​គេ​នឹ​ងកាន់​ទុក្ខ ដោយ​សារ​ការ​សុគត និង​អវត្ត​មាន​របស់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ង​ងឹត​របស់​យើង…

Read article