February

You are here:
វដ្ដ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ

រ៉ូម ១៣:៨-១០ កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នកណា​ឡើយ ជំពាក់​បានតែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ​។ រ៉ូម ១៣:៨ កាល​ខ្ញុំ​ទើបតែ​ទទួល​ជឿ​ព្រះយេស៊ូវ ក្នុងវ័យ៣០ឆ្នាំ ខ្ញុំ​មាន​សំណួរ​ជា​ច្រើន បន្ទាប់​ពី​បាន​ថ្វាយ​ជីវិត​ដល់​ព្រះអង្គ​។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ ខ្ញុំ​មាន​សំណួរ​កាន់តែ​ច្រើន​។ ខ្ញុំ​ក៏បាន​ទៅ​សួរ​មិត្ត​ភក្តិ​ម្នាក់​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​ទាំង​អស់​របស់​ព្រះអង្គ? ខ្ញុំ​ទើបតែ​ផ្ទុះ​កំហឹង​ដាក់​ប្តី​របស់​ខ្ញុំ កាលពី​ពេល​ព្រឹក​នេះ”។ គាត់​ក៏បាន​ប្រាប់​ខ្ញុំ ឲ្យ​បន្ត​អាន​ព្រះ​គម្ពីរ ហើយ​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ខ្ញុំ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​។ បន្ទាប់ពី​ខ្ញុំ​បាន​រស់នៅ​ជា​កូន​ព្រះ បាន​រយៈ​ពេល​ជាង២០ឆ្នាំ សេចក្តី​ពិត​ដ៏​សាមញ្ញ និង​មានន័យ​នេះ នៅ​តែ​ជួយ​ខ្ញុំ​ឱប​ក្រសោប​យក​វដ្ដ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ដែល​មាន​បី​ជំហាន ដូចជា : ទីមួយ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​នោះ​ជា​ចំណុច​ស្នូល​នៃ​ជីវិត​របស់​អ្នកជឿ​ព្រះយេស៊ូវ​។ ទីពីរ អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ ដើរ​ដោយ​​ស្តាប់​បង្គាប់ ដោយ​បន្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក “ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យ​វិន័យ​ហើយ”(រ៉ូម ១៣:៨)។ ទីបី យើង​បំពេញ​តាម​ក្រឹត្យ​វិន័យ ព្រោះ “សេចក្តី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រឹត្យ​វិន័យ​ហើយ”(ខ.១០)។ យើង​អាច​ឆ្លើយតប​ដោយ​ការ​អរ​ព្រះគុណ​ព្រះអង្គ ពេលណា​យើង​បាន​ដក​ពិសោធន៍​នឹង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ជា​ពិសេស​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​បង្ហាញ​តាមរយៈ​ការ​សុគត​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​។ ការ​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះយេស៊ូវ ដោយ​ការ​ដឹង​គុណ នាំ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី ការ​ប្រព្រឹត្ត និង​អាកប្ប​កិរិយា​របស់​យើង​។ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​កើត​ចេញពី​ព្រះ​ពិតតែ​មួយ…

Read article
អំនួត​នាំ​ទៅ​រក​សេចក្តី​អាម៉ាស់

សុភាសិត ២៩:១៨-២៧ ចិត្ត​ឆ្មើង​ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាបថោក​ទៅ តែ​អ្នកណា​ដែល​មាន​ចិត្ត​សុភាព​រាបទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ​។ សុភាសិត ២៩:២៣ អំនួត​ច្រើនតែ​នាំ​ទៅ​រក​សេចក្តី​អាម៉ាស់ ដែល​នេះ​ជា​មេរៀន​ដែល​បុរស​ជា​ជាតិ​ន័រវេយ​ម្នាក់​បាន​ទទួល​។ បុរស​នោះ​មិន​ទាំង​បាន​ស្លៀក​ពាក់​ខោអាវ​សម្រាប់​រត់​ប្រណាំង​ផង តែ​គាត់​បាន​បបួល​លោក​ខាស្ទិន វ័រហម(Karsten Warholm) រត់​ប្រណាំង​។ លោក​ខាស្ទិន​បាន​បំបែក​ឯកត្តកម្ម ក្នុង​ការ​រត់​ប្រណាំង​ចម្ងាយ៤០០ម៉ែត្រ​។ គាត់​បាន​ហ្វឹក​ហាត់​កីឡា​រត់​ប្រណាំង ក្នុង​កីឡា​ដ្ឋាន​សាធារណៈ​មួយ​។ នៅ​ថ្ងៃ​នោះ គាត់​ក៏បាន​យល់​ព្រម​ប្រកួត​ជាមួយ​បុរស​នោះ ហើយក៏​បាន​ឈ្នះ​។ ពេល​ទៅ​ដល់ទី កីឡាករ​រត់​ប្រណាំង​ជើងឯក​ពីរ​លើក​នេះ ក៏បាន​ញញឹម ខណៈ​ពេល​ដែល​បុរស​នោះ​ទទូច​សុំ​ការ​រត់​ប្រណាំង​ឡើង​វិញ ដោយ​លើក​ហេតុផល​ថា ខ្លួន​មាន​ការ​ចាប់​ផ្តើម​មិន​បាន​ល្អ ក្នុង​ការ​រត់​នោះ​។ បទ​គម្ពីរ​សុភាសិត ២៩:២៣ បាន​ចែងថា “ចិត្ត​ឆ្មើង​ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាបថោក​ទៅ តែ​អ្នកណា​ដែល​មាន​ចិត្ត​សុភាព​រាបទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ”។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ជា​ញឹក​ញាប់ អំពី​របៀប​ដែល​ព្រះ​ទ្រង់​ប្រៀន​ប្រដៅ​មនុស្ស​អួត (១១:២ ១៦:១៨ ១៨:១២)។ ពាក្យ​អំនួត ឬ​ឆ្មើង​ឆ្មៃ ក្នុង​ខ​ទាំង​នេះ​មានន័យថា “អួត​បំប៉ោង” ដោយ​លួច​យក​ការ​សរសើរ ដែល​ព្រះ​ទ្រង់​សក្តិ​សមនឹង​ទទួល​។ ពេលណា​យើង​មាន​ពេញ​ដោយ​អំនួត គំនិត​របស់​យើង​មាន​ការ​លើក​ដំកើង​ខ្លួនឯង​។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “អ្នកណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នកណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង”(ម៉ាថាយ ២៣:១២)។…

Read article
អធិស្ឋាន​សូម​ព្រះអង្គ​ការពារ

នេហេមា ៤:៦-៩ យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំយាម ឲ្យ​រវាំង​ទាំងយប់​ទាំង​ថ្ងៃ​។ នេហេមា ៤:៩ មាន​ពេល​មួយ លោក​វ៉លលេស(Wallace) និង​អ្នក​ស្រី ម៉ារី ប្រោន(Mary Brown) បាន​ផ្លាស់​ទៅ​រស់នៅ ក្នុង​តំបន់​ក្រី​ក្រ​បំផុត នៃ​ខេត្ត​បឺមីងហាម ប្រទេស​អង់គ្លេស ដើម្បី​ទៅ​ដឹកនាំ​ព្រះវិហារ ដែល​ហៀប​នឹង​បិទ​ទ្វារ​។ នៅពេល​នោះ ពួកគេ​ខមិន​ដឹង​ទេ​ថា មាន​ក្រុម​ជើងកាង​មួយ​ក្រុម បាន​យក​ព្រះវិហារ និង​ផ្ទះ​ថ្មី​របស់​ពួកគេ​ធ្វើ​ជាទី​ស្នាក់​ការ​។ គេ​បាន​យក​ដុំ​ឥដ្ឋ​គប់​ចូល​ផ្ទះ​របស់​ពួកគេ និង​បាន​ដុត​បំផ្លាញ​របង​ផ្ទះ ហើយ​ថែម​ទាំង​បាន​គំរាម​កំហែង​កូនៗ​របស់​ពួកគេ​ផង​ដែរ​។ ការ​បៀតបៀន​នេះ​បាន​បន្ត​អស់​ជា​ច្រើន​ខែ ដោយ​ប៉ូលិស​មិន​អាច​ទប់​ស្កាត់​បាន​។ កណ្ឌ​គម្ពីរ​នេហេមា​បាន​រំឭក​យើង អំពី​របៀប​ដែល​ពួក​អ៊ីស្រាអែល​បាន​ជួសជុល​កំផែង​ទីក្រុង​យេរូសាឡិម ដែល​បាន​បែក​បាក់​។ នៅពេល​ដែល​ពួក​សត្រូវ​ក្នុង​តំបន់​ជិត​ខាង​បាន​នាំ​គ្នា​បង្ក​រឿង ហើយក៏​បាន​គំរាម​ថា នឹង​ប្រើ​ហឹង្សា(នេហេមា ៤:៨) ពួក​អ៊ីស្រាអែល​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអម្ចាស់ ហើយក៏​បាន​ដាក់​អ្នកយាម​ឲ្យ​នៅ​ចាំ​ការពារ(ខ.៩)។ ក្រុម​គ្រួសារ​លោក​ប្រោន បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ប្រើ​ខ​គម្ពីរ​នេះ​ដឹកនាំ​ពួកគេ ដូច​នេះ ពួកគេ​ក៏បាន​ដឹកនាំ​កូនៗ និង​មនុស្ស​ពីរបី​នាក់​ទៀត ឲ្យ​ដើរ​ជុំ​វិញ​ព្រះវិហារ ​អធិស្ឋាន​សូម​ព្រះអង្គ​ដាក់​ពួក​ទេវតា​ឲ្យ​ធ្វើ​ជា​អ្នកយាម ដើម្បី​ការពារ​ពួកគេ​។ ពួក​ជើងកាង​បាន​ជេរ​ប្រទេច​ពួកគេ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ពួក​ជើងកាង​បាន​មក​គ្នា​តិច​ជាង​មុន​ពាក់​កណ្តាល​។ នៅ​ថ្ងៃ​បន្ទាប់ មានតែ៥នាក់​ទេ ដែល​មក ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទៀត…

Read article
ការ​ចុះ​ចូល​ព្រះអម្ចាស់​ទាំងស្រុង

លោកុប្បត្តិ ២២:១-៣,៦-១២ អ័ប្រាហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូចជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះយេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ​។ លោកុប្បត្តិ ២២:១៤ លោក​ចាត់សិន វែន ដេវែនទ័រ(Judson Van DeVenter) បាន​រៀន​គូរ​គំនូរ​ប្រេង និង​បាន​រៀន​សិល្បៈ ព្រម​ទាំង​បាន​ក្លាយ​ជា​គ្រូ​សិល្បៈ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​មាន​ផែនការ​ខុសពី​គោលដៅ​របស់​គាត់​។ មិត្ត​ភក្តិ​របស់​គាត់​បាន​ឲ្យ​តម្លៃ​មក​លើ​ការងារ​ដែល​គាត់​ធ្វើ​ក្នុង​ព្រះវិហារ ហើយក៏​បាន​ជំរុញ​គាត់​ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​។ លោក​ចាត់សិន​ក៏​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​កំពុង​ត្រាស់ហៅ​គាត់​ផង​ដែរ តែ​គាត់​ពិបាក​លះបង់​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ការ​បង្រៀន​សិល្បៈ​។ គាត់​ក៏បាន​ព្យាយាម​បដិសេធន៍​ការ​ត្រាស់ហៅ​នេះ តែ​ក្រោយមក គាត់​ក៏​បាន​សារភាព​ថា ពេល​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​គាត់​បាន​មកដល់ ហើយ​គាត់​ក៏បាន​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះអង្គ​ទាំងស្រុង​។ យើង​មិន​ដឹង​ថា លោក​អ័ប្រាហាំ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ទេ នៅពេល​ដែល​ព្រះ​ទ្រង់​ត្រាស់ហៅ​គាត់ ឲ្យ​លះបង់​អ៊ីសាក់ ជា​កូន​ប្រុស​គាត់​។ នៅពេល​ដែល​យើង​បាន​ដឹង​ថា ព្រះអង្គ​បាន​ត្រាស់​បង្គាប់​លោក​អ័ប្រាហាំ​ឲ្យ​យកកូន​ប្រុស​ទៅ​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ព្រះអង្គ(លោកុប្បត្តិ ២២:២) យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​លះបង់​អ្វី​ខ្លះ​ដែល​មាន​តម្លៃ​ចំពោះ​យើង​? យើង​ដឹង​ថា នៅ​ទី​បំផុត​ព្រះអង្គ​ក៏បាន​ទុក​ជីវិត​ឲ្យ​អ៊ីសាក់(ខ.១២) ហើយ​រឿង​នេះ​បាន​បង្រៀន​យើង​ថា លោក​អ័ប្រាហាំ​បាន​ស្ម័គ្រ​ចិត្ត​លះបង់​អ្វីៗ​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​គាត់​។ គាត់​បាន​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ផ្គត់ផ្គង់​គាត់ ក្នុង​ពេល​ដែល​គាត់​ធ្វើ​តាម​ការ​ត្រាស់ហៅ​ដ៏​ពិបាក​របស់​ព្រះអង្គ​។ បើ​យើង​និយាយ​ថា យើង​ស្រឡាញ់​ព្រះ តើ​យើង​ស្ម័គ្រ​ចិត្ត​លះបង់​របស់​អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​យើង​ទេ? លោក​ចាត់សិន វែន ដឺវែនទ័រ បាន​ទៅតាម​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ…

Read article
បង្ហាញ​សេចក្តី​ស្រឡាញ់ ដោយ​មិន​កាត់​ទោស

យ៉ូហាន ៨:២-១១ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅឯណា គ្មាន​អ្នកណា​កាត់​ទោស​នាង​ទេ​ឬ​អី? យ៉ូហាន ៨:១០ ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​មែក​គី(Maggie) បាន​មក​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​អា​ទិត្យ ដោយ​មាន​សំលៀក​បំពាក់​ដែល​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល​។ គេ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នាង​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​។ នាង​ក៏បាន​ដើរ​ទៅ​រក​កន្លែង​អង្គុយ ដោយ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​។ នាង​ពិបាក​អង្គុយ ដោយសារ​នាង​បាន​ស្លៀក​សំពត់​ខ្លី​ពេក ហើយ​នាង​ក៏បាន​អង្គុយ​ឱបដៃ ក្នុង​កម្មវិធី​ថ្វាយបង្គំ​។ មែកគី​ក៏បាន​សួរ​នាង ក្រែង​លោ​នាង​រងា ហើយក៏​បាន​ប្រគល់​កន្សែង​បង់​ករ​មួយ ឲ្យ​នាង​គ្រប​ពីលើ​ជើង ដើម្បី​កុំ​ឲ្យ​គេ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្លៀក​ពាក់​របស់​នាង​។ មែកគី​បាន​នាំ​មនុស្ស​រាប់​សិប​នាក់ ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ ដោយ​គ្រាន់តែ​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ព្រះវិហារ ហើយ​ជួយ​ពួកគេ​មាន​អារម្មណ៍​កក់​ក្តៅ នៅ​ក្នុង​ព្រះវិហារ​។ ពន្លឺ​នៃ​ដំណឹង​ល្អ​បាន​បង្ហាញ​ចេញ​មក តាមរយៈ​របៀប​ដែល​នាង​ឈោង​ចាប់​វិញ្ញាណ​បាត់បង់​។ នាង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​ភាព​ថ្លៃថ្នូរ ដែល​នាំ​ឲ្យ​គេ​បើក​ចិត្ត​ស្តាប់​ដំណឹង​ល្អ​។ ព្រះ​គម្ពីរ​បាន​ចែងថា ពួក​អ្នក​ដឹកនាំ​សាសនា​បាន​អូស​ស្រ្តី​ម្នាក់​នៅ​ចំពោះ​ព្រះយេស៊ូវ ដោយ​ការ​ចោទ​ប្រកាន់​នាង​ថា បាន​ផិត​ក្បត់​។ ពេល​នោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ ធ្វើ​ឲ្យ​ពួកគេ​ដើរ​ចេញពី​នាង ដោយ​មិន​ហ៊ាន​កាត់​ទោស​នាង​។ នៅពេល​ដែល​ពួកគេ​ចេញ​ទៅ​អស់ ព្រះអង្គ​អាច​ស្តី​បន្ទោស​ឲ្យ​នាង​។ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​គ្រាន់តែ​បាន​សួរ​សំណួរ​ពីរ​ប៉ុណ្ណោះ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅឯណា គ្មាន​អ្នកណា​កាត់​ទោស​នាង​ទេ​ឬ​អី? (យ៉ូហាន ៨:១០)។ នាង​ក៏​បាន​ឆ្លើយ​ថា គ្មាន​នរណា​នៅ​កាត់​ទោស​នាង​ទេ​។ ដូច​នេះ ព្រះយេស៊ូវ​ក៏​បាន​ចែក​ចាយ​ដំណឹង​ល្អ​ដល់​នាង ដោយ​ព្រះបន្ទូល​ដ៏​ខ្លី​ថា…

Read article
មាន​កម្លាំង​ឡើង​វិញ ដោយសារ​ការ​អរ​ព្រះគុណ

ទំនុក​ដំកើង ១០៣:១-៨,១៧ ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណាមួយ​របស់​ទ្រង់​ឡើយ​។ ទំនុក​ដំកើង ១០៣:២ បន្ទាប់ពី​អ្នក​ស្រី​គ្រីស្ទីណា ខូ​ស្តា(Christina Costa) បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល គាត់​បាន​កត់​សំ​គាល់​ឃើញថា ភាគ​ច្រើន​នៃ​ការ​ជជែក​គ្នា​អំពី​ការ​ប្រឈម​មុខ​ដាក់​ជំងឺ​មហារីក ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ការ​និយាយ​អំពី​ការ​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​មហារីក​។ គាត់​ក៏​បាន​ដឹង​ថា ការ​មាន​ផ្នត់​គំនិត​ដូច​នេះ បាន​នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​ហត់​នឿយ​យ៉ាង​ខ្លាំង​។ គាត់​មិន​ចង់​ចំណាយ​ពេល​ជាង១ឆ្នាំ ដើម្បី​ធ្វើសង្គ្រាម​ជាមួយនឹង​ជំងឺ​មហារីក​ក្នុង​រូបកាយ​របស់​គាត់​ទេ​។ ផ្ទុយ​ទៅវិញ គាត់​ក៏​បាន​រក​ឃើញថា ដំណោះ​ស្រាយ​ដែល​មាន​ប្រយោជន៍​បំផុត គឺជា​ការ​អនុវត្តន៍​នូវ​ការ​អរ​ព្រះគុណ​ព្រះ ជា​រៀង​រាល់​ថ្ងៃ ដែល​បាន​ប្រទាន​ឲ្យ​គាត់​មាន​គ្រូ​ពេទ្យ​ព្យាបាល​គាត់ និងប្រទាន​​​ការ​ប្រោស​ឲ្យ​ជា​ដែល​កំពុង​កើត​មាន​ក្នុង​ខួរ​ក្បាល និង​រូបកាយ​គាត់​។ គាត់​បាន​ដក​ពិសោធន៍​នឹង​ការ​ពិត​ដែល​ថា ទោះ​យើង​ជួប​ការ​លំបាក​យ៉ាងណា​ក៏ដោយ ការ​អនុវត្តន៍​នូវ​ការ​អរ​ព្រះគុណ​ព្រះ អាច​ជួយ​យើង​ជម្នះ​ការ​ធ្លាក់​ទឹក​ចិត្ត និង​ជួយ​យើង​ឲ្យ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​។ រឿង​របស់​អ្នក​ស្រី​ខូស្តា​បាន​រំឭក​ខ្ញុំ​ថា ការ​អនុវត្តន៍​នូវ​ការ​អរ​ព្រះគុណ​ព្រះ មិន​គ្រាន់តែ​ជា​កាតព្វកិច្ច​របស់​អ្នកជឿ​ប៉ុណ្ណោះ​ទេ​។ ជា​ការ​ពិត​ណាស់ ព្រះ​ទ្រង់​សក្តិ​សមនឹង​ឲ្យ​យើង​ដឹង​គុណ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ការ​អរ​ព្រះគុណ​មាន​ប្រយោជន៍​ចំពោះ​យើង​ណាស់​។ ពេលណា​យើង​ប្រាប់​ខ្លួន​ឯង​ថា “ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណាមួយ​របស់​ទ្រង់​ឡើយ”(ទំនុក​ដំកើង ១០៣:២) យើង​នឹក​ចាំ​ថា ព្រះអម្ចាស់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង​តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់ ដោយ​ធានា​ដល់​យើង​ថា ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​យើង និង​ធ្វើ​ការ​ប្រោស​ឲ្យ​ជា​ក្នុង​រូបកាយ និង​ចិត្ត​យើង ហើយ​ឲ្យ​យើង​ដក​ពិសោធន៍​នឹង “សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត” របស់​ព្រះអង្គ…

Read article
ឲ្យ​អំណោយ​ដោយ​សេចក្តី​ស្រឡាញ់

សុភាសិត ១១:២៤-២៥ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​។ សុភាសិត ១១:២៤ នៅ​ថ្ងៃ​ដែល​អ្នក​ស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀប​អាពាហ៍ពិពាហ៍ គាត់​បាន​ស្លៀក​រ៉ូប​រៀប​ការ ដូច​ដែល​គាត់​បាន​ស្រមៃ​ចង់​បាន​។ ក្រោយមក គាត់​ក៏​បាន​យក​រ៉ូប​ដែល​គាត់​បាន​ប្រើ​ហើយ​នោះ​ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​គាត់​មិន​ដែល​ស្គាល់​។ គាត់​ជឿ​ថា រ៉ូប​របស់​គាត់​មិន​សមនឹង​ឲ្យ​គាត់​ព្យួរ​ចោល​ក្នុង​ទូ​ខោអាវ ឲ្យ​ប្រឡាក់​ធូលី​ដី​នោះ​ទេ​។ កូន​ក្រមុំ​ដទៃ​ទៀត​ដែល​រៀប​ការ​ថ្មោង​ថ្មី​ក៏​យល់​ឃើញ​ដូច​គាត់​ផង​ដែរ​។ សព្វថ្ងៃ​នេះ មាន​ស្ត្រី​កាន់​តែ​ច្រើន​បាន​ចូល​រួម​ជាមួយ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់ ដើម្បី​បរិច្ចាគ ឬ​ទទួល​រ៉ូប​កូន​ក្រមុំ​ដែលគេ​ប្រើ​ហើយ​។ មាន​អ្នក​បរិច្ចាគ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹមថា គេ​នឹង​យក​រ៉ូប​នេះ​ទៅ​ឲ្យ​កូន​ក្រមុំ​ផ្សេង​ទៀត​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ទាល់​តែ​វា​រហែក​ប្រើ​លែង​កើត ដោយសារ​ការ​អបអរ ដែល​មាន​ក្នុង​ការ​ប្រើ​ប្រាស់​រ៉ូប​នេះ”។ ជា​ការ​ពិត​ណាស់ ការ​ចែករំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះតែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះតែ​ខ្វះខាត​វិញ​។ មនុស្ស​ដែល​មាន​ចិត្ត​សុទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នកណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(សុភាសិត ១១:២៤-២៥)។ សាវ័ក​ប៉ុល​បាន​បង្រៀន​គោលការណ៍​នេះ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ​។ កាល​គាត់​និយាយ​ពាក្យ​លា​គ្នា ទៅ​កាន់​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​ជូនពរ​ពួកគេ(កិច្ចការ ២០:៣២) ហើយ​បាន​រំឭក​ពួកគេ អំពី​សារៈ​សំខាន់​នៃ​សេចក្តី​សប្បុរស​។ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​ក្រម​សីលធម៌​នៃ​ការងារ​របស់​គាត់ ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា…

Read article
មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះគ្រីស្ទ

២សាំយ៉ូអែល ១:២៣-២៧ អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង២នាក់​បាន​ស្បថ​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេហូវ៉ា​ហើយ​។ ១សាំយ៉ូអែល ២០:៤២ នៅ​ក្នុង​ព្រះ​វិហារ​នៃ​មហាវិទ្យាល័យ​ព្រះគ្រីស្ទ នៅ​ទីក្រុង​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស មាន​វិមាន​មួយ​ដែល​គេ​បាន​សាង​សង់​ឡើង ជា​ការ​រំឭក​ដល់​គ្រូ​ពេទ្យ​ពីរ​នាក់​គឺ​លោក ចន ហ្វីញ(John Finch) និង លោក ថូ​ម៉ាស បេន(Thomas Baines)។ គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​អ្នក​ទាំង​ពីរ​ថា “មិត្ត​ភក្តិ​ដែល​គ្មាន​អ្វី​អាច​បំបែក​បាន”។ លោក ហ្វ៊ីញ និង​លោក បេន បាន​រួម​គ្នា​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត និង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ជា​លក្ខណៈ​ការទូត​។ កាល​លោក​បេន លាចាក​លោក ក្នុង​ឆ្នាំ១៦៨០ លោក​ហ្វីញ ក៏បាន​ពោល​ទំនួញ អំពី “មិត្ត​ភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ” ដែល​គ្មាន​អ្វី​អាច​បំបែក​បាន​រយៈ​ពេល៣៦ឆ្នាំ​កន្លងមក​។ មិត្តភាព​របស់​ពួកគេ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តូរ​ផ្តាច់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ មិត្តភាព​ដ៏​រឹងមាំ​រវាង​ស្តេច​ដាវីឌ និង​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន​។ ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ចំពោះ​គ្នា​ទៅវិញ​ទៅមក(១សាំយ៉ូអែល ២០:៤១) ហើយ​ថែម​ទាំង​បាន​ធ្វើ​ពាក្យ​សម្បថ​ដើម្បី​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក(ខ.៨,១៧,៤២)។ មិត្តភាព​របស់​ពួកគេ​មាន​ភាព​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង(១សាំយ៉ូអែល ១៩:១-២ ២០:១៣) ដោយ​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ថែម​ទាំង​បាន​លះបង់​សិទ្ធិ​ស្នង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ស្តេច​ដាវីឌ​អាច​ក្លាយ​ជា​ស្តេច(២០:៣០-៣១ មើល ២៣:១៥-១៨)។…

Read article
គំរូ​នៃ​ការ​បន្ទាប​ខ្លួន ដោយ​ការ​លះបង់

ភីលីព ២:១-៨ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង​។ ភីលីព ២:៧ បន្ទាប់ពី​ការ​ប្រកួត​ចប់ កីឡាករ​បាល់​បោះ​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​ម្នាក់ មិន​បាន​ចេញ​ទៅណា​ទេ​។ គាត់​បាន​ជួយ​អ្នក​បោស​សម្អាត​រើស​សម្បក​ដប និង​កញ្ចប់​អាហារ​ដែល​ទស្សនិកជន​បាន​ចោល​ នៅ​កន្លែង​អង្គុយ។ ពេល​ដែល​អ្នក​គាំទ្រ​របស់​គាត់​ម្នាក់​បាន​បង្ហោះ​វីដេអូ​សកម្មភាព​របស់​គាត់ មាន​មនុស្ស៨ម៉ឺន​នាក់​បាន​មើល​វីដេអូ​នោះ​។ ក្នុង​ចំណោម​ពួកគេ មាន​មនុស្ស​ម្នាក់​សរសេរ​ថា “យុវជន​ម្នាក់​នេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បន្ទាប​ខ្លួន​បំផុត ដែល​អ្នក​ធ្លាប់​បាន​ជួប​ក្នុង​ជីវិត​អ្នក”។ សម្រាប់​កីឡាករ​បាល់បោះ​ម្នាក់​នេះ ការ​ចេញទៅ​ជាមួយ​ក្រុម​របស់​ខ្លួន ដើម្បី​អបអរ​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ដើរ​រើស​សំរាម​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ដ៏​ពិបាក​ដែលគេ​រាល់​គ្នា​មើល​រំលង​។ ព្រះយេស៊ូវ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន​ ដោយ​ព្រះអង្គ​បាន​លះបង់​កន្លែង​ដ៏​ខ្ពង់ខ្ពស់ ក្នុង​នគរ​ស្ថាន​សួគ៌ ដើម្បី​ទទួលយក​តួនាទី​ជា​អ្នក​បម្រើ​នៅ​លើ​ផែនដី(ភីលីព ២:៧)។ ព្រះអង្គ​បាន​ស្ម័គ្រ​ព្រះទ័យ​បន្ទាប​ព្រះ​កាយ​ចុះ ដើម្បី​យើង​រាល់​គ្នា​។ ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​នៅ​លើ​ផែនដី​ក៏បាន​រាប់​បញ្ចូល​ការ​បង្រៀន ការ​ប្រោស​ជំងឺ និង​ការ​ស្រឡាញ់​មនុស្ស​ទាំង​អស់ ហើយ​បេសកកម្ម​ធំ​បំផុត​របស់​ព្រះអង្គ គឺ​ការ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​សង្គ្រោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ ទោះ​គំរូ​របស់​ព្រះគ្រីស្ទ​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​រើស​សំរាម ជូត​សម្អាត​តុ ឬ​លើក​អាហារ​ឲ្យ​គេ តែ​គំរូ​ព្រះអង្គ​មាន​អំណាច​បំផុត​ក្នុង​ជីវិត​យើង នៅ​ពេលណា​យើង​កែ​ប្រែ​អាកប្ប​កិរិយា​របស់​យើង ចំពោះ​អ្នក​ដទៃ​។ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ គឺជា​លក្ខណៈ​សម្បត្តិ​នៅ​ខាង​ក្នុង ដែល​មិន​គ្រាន់​តែ​កែ​ប្រែ​សកម្មភាព​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​កែ​ប្រែ​ចិត្ត​គំនិត​យើង​ផង​ដែរ​។ គំរូ​របស់​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ​លើស​ខ្លួនឯង(ខ.៣)។ លោក​អេនឌ្រូ មួរេយ(Andrew Murray)…

Read article
ព្រះទ្រង់អាចប្រើសត្វស្វាបាប៊ូន និងសត្វលា

រួច​ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើអ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ៣ដង​ហើយ​នេះ។ ជនគណនា ២២:២៨ ជែក(Jack)ជា​សត្វ​ស្វា​ ដែល​ដឹង​អំពី​របៀប​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ផ្លូវ​ដែក ដើម្បីឲ្យ​រថភ្លើង​ធ្វើដំណើរ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ក្នុងរយៈពេល​ដែល​វា​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​អស់​រយៈពេល៩ឆ្នាំ វា​មិនដែល​ខកខាន​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្លូវ​រថភ្លើង ពេល​ដែល​រថភ្លើង​ធ្វើដំណើរ​ជិត​មកដល់​ស្ថានីយ​រថភ្លើង​ទីក្រុង​អ៊ូទេនហេក ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​ប្រើ​សម្លេង​ហួច​ជា​សញ្ញា​បង្ហាញ​ទិសដៅ​ដែល​ខ្លួន​ត្រូវ​ទៅ។ លោ​កចេម វ៉ា​យ(James Wide) ដែល​ជា​អ្នកធ្វើ​សញ្ញាបញ្ជា​រថភ្លើង បាន​ចិញ្ចឹម​វា ហើយ​វា​ក៏បាន​បម្រើ​គាត់​វិញ។ លោ​ក​វ៉ាយ​បាន​បាត់បង់​ជើង​ទាំងពីរ កាល​គាត់​ធ្លាក់​ពីលើ​ទូរថភ្លើង​ដែល​កំពុង​ផ្លាស់ទី។ គាត់​បាន​បង្រៀន​ជែក​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ខ្លះៗ ក្នុង​ផ្ទះ ហើយ​មិនយូរ​ប៉ុន្មាន​ជែក​ក៏បាន​ធ្វើជា​ជំនួយ​ការ​របស់​គាត់ នៅ​ស្ថានីយ​រថភ្លើង​ផង​ដែរ ដោយ​រៀន​អំពី​របៀប​ឆ្លើយតប ចំពោះ​ការ​ឲ្យ​សញ្ញា​របស់​រថភ្លើង​ពី​ចម្ងាយ ដោយ​លើក​គន្លឹះ ដើម្បី​ផ្លាស់​ប្តូរ​ទិសដៅ​របស់​ផ្លូវដែក។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​សត្វ​មួយ​ប្រភេទ​ទៀត ដែល​បាន​ជួយ​មនុស្ស​ម្នាក់ តាមរបៀប​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល។ លោក​បា​ឡាម ជា​ហោរា​របស់​សាសន៍​ដទៃ ដែល​បាន​បម្រើ​ស្តេច​មួយ​អង្គ ដែល​ចង់​ធ្វើការ​អាក្រក់​មក​លើ​សាសន៍​អ៊ីស្រាអែល។ ពេល​ដែល​លោក​បា​ឡាម​កំពុង​ជិះ​សត្វ​លា​របស់​គាត់ ទៅ​ជួយ​ស្តេច​អង្គ​នោះ “ព្រះយេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយទៅ​បា​ឡាម”(ជនគណនា ២២:២៨)។ ព្រះ​ទ្រង់​បាន​ប្រើ​សត្វ​លា​ឲ្យ​និយាយ ដើម្បី​បើកភ្នែក​លោក​បា​ឡាម(ខ.៣១) ឲ្យបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​គាត់ ហើយ​រារាំង​គាត់​មិន​ឲ្យ​ធ្វើ​អាក្រក់​មក​លើ​រាស្រ្ត​ព្រះអង្គ។ សត្វ​ស្វា​បា​ប៊ូន​អាច​ធ្វើការ​នៅ​ស្ថានីយ​រថភ្លើង​បាន ហើយ​សត្វ​លា​របស់​លោក​បា​ឡាម​ក៏​ចេះ​និយាយ។ បើ​ព្រះ​ទ្រង់​អាច​ប្រើ​សត្វ​ដ៏​អស្ចារ្យ​ទាំងនេះ ដើម្បី​បំពេញ​គោលបំណង​ដ៏​ល្អ​បាន នោះ​យើង​ក៏​មិន​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​ក៏​អាច​ប្រើ​យើង​ផង​ដែរ។ ចូរ​យើង​មើលទៅ​ព្រះអង្គ ហើយ​ស្វែងរក​កម្លាំង​ពី​ព្រះអង្គ ដើម្បីឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ថ្វាយព្រះ​អង្គ…

Read article