January

You are here:
រូបភាពមនុស្សដ៏ច្រើនឥតគណនា

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ អំពី​ពិធី​ចូល​កាន់​តំណែង របស់​ប្រធានា​ធិបតី​អាមេរិក ស្បែក​ខ្មៅ​ទីមួយ​ កាំមីរ៉ា​បាន​បង្ហាញ​រូប​ភាព​មនុស្ស​ជិត​២​លាន​នាក់ ដែល​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​ជាប្រវត្តិ​សាស្រ្ត​នេះ។ លោក​បប់ ស្គីហ្វឺ(Bob Schieffer) ដែល​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​សារ​ព័ត៌​មាន​CBS បាន​ធ្វើ​ការ​កត់​សំគាល់​ថា “តួរ​ឯក​នៃ​កម្ម​វិធី​នេះ គឺ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​សណ្ឋឹក ដែល​កាំមីរ៉ា​ពិបាក​នឹង​ថត​យក​រូប​ភាព​ដ៏​វែង​ដាច់​កន្ទុយ​ភ្នែក”។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​គេ​អាច​ថត​យក​រូប​ភាព​របស់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ​ឲ្យ​អស់ ដែល​បាន​លាត​សន្ធឹង​ពីវិមាន​រំឭក​លោក​លីនខិន ទៅ​ដល់​វិមាន​កាពីតូល? ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​លើស​នេះ​ទៀត ដែល​ពួក​គេ​បាន​រួប​រួម​គ្នា ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ បទ​គម្ពីរ ១ពេត្រុស ២:៩ បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួកសង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំងលក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”។ នេះ​មិន​មែន​ជា​ទិដ្ឋភាព​ដែល​មាន​មនុស្ស​ពីរ​បី​នាក់​ដែល​មាន​ឯកសិទ្ធិ​ មក​ចូល​រួម​នោះ​ទេ តែ​នៅ​ពេល​នោះ មាន​មនុស្សដែល​បាន​ទទួល​ការ​ប្រោស​លោះ​ជា​ច្រើន​ឥត​គណនា មក​ពី “គ្រប់​ពូជ​អំបូរ ភាសា និង​ជាតិ​សាសន៍”(វិវរណៈ ៥:៩)។ សព្វ​ថ្ងៃ​នេះ គ្រីស្ទ​បរិស័ទ​កំពុង​រស់​នៅ​រាយ​ប៉ាយ នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ មាន​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថានៅ​ដាច់​ពី​គេ និង​កំពុង​តែ​រង​ទុក្ខ ដោយ​សារ​ភាព​ស្មោះ​ស្ម័គ្រ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេស៊ូវ។ ប៉ុន្តែ តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ក្នុង​ព្រះ​បន្ទូល​ព្រះ យើង​អាច​ឃើញ​មាន​អ្នក​ដែល​ចូល​រួម​ព្រឹត្តិការណ៍​នោះ ដែល​ជា​រូប​ភាព​ដ៏វែង​ដាច់​កន្ទុយ​ភ្នែក…

Read article
រឿងធំដុំ

នៅ​ក្នុង​គ្រួសារ​មួយ មាន​សមាជិក​ម្នាក់​ចង់​ឲ្យ​សមាជិក​ដទៃ​ទៀត ជួយ​បង់​ថ្លៃ​ផ្ទះ​របស់​គាត់ នៅ​ខែ​ធ្នូ។ សម្រាប់​ក្រុម​គ្រួសារ​គាត់ ការ​ស្នើ​សុំ​នោះ​ហាក់​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ត្រៀម​លុយ​សម្រាប់​ការ​ចំណាយ ដែល​មិន​បាន​រំពឹង​ទុក នៅ​ចុង​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​បាន​កកាយ​ប្រាក់​សន្សំ​របស់​ពួក​គេ​ចេញ​មក ដើម្បី​ជួយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ឲ្យ​គាត់ ដោយ​ការ​អរ​ព្រះ​គុណ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​ទទួល​ព្រះ​ពរ ពី​ការ​អរ​ព្រះគុណ​របស់​សាច់​ញាតិ​គាត់។ គាត់​ក៏​បាន​ប្រគល់​កាត​សម្រាប់​ថ្លែង​អំណរ​គុណ ដល់​ពួក​គេ ដោយ​សរសេរ​នៅ​ក្នុង​នោះ​ថា “សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ជា​ថ្មី​ម្តង​ទៀត ដែល​បាន​ធ្វើ​នូវ​ការ​ដ៏​ល្អ ដោយ​យក​លុយ​មក​ជួយ​ខ្ញុំ ដោយ​គិត​ថា វា​មិន​មែន​ជា​រឿង​ធំ​ដុំ”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​ជួយ​អ្នក​ដទៃ គឺ​ជា​រឿង​ធំ​ដុំ។ គឺ​ដូច​ដែល​ហោរា​អេសាយ បាន​លើក​យក​បញ្ហា​នេះ មក​ថ្លែង ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល។ កាល​នោះ ពួក​គេ​កំពុង​តែ​អធិស្ឋាន​តម តែ​មិន​ព្រម​ឈប់ឈ្លោះ​ប្រកែក​គ្នា។ បាន​ជា​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា “តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង។ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ?”(អេសាយ ៥៨:៦-៧)។ លោក​អេសាយ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​លះ​បង់​បែប​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​ពន្លឺ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពន្លឺ​នោះ​នឹង​បាន​ភ្លឺ​ឡើង ហើយ​ថែម​ទាំង​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ​(ខ.៨)។…

Read article
ការព្យាយាមធ្វើឲ្យគេស្ងើចសរសើរ

ពេល​ដែល​សិស្ស​មហា​វិទ្យាល័យ​មួយ​ថ្នាក់ បាន​ចេញ​កម្ម​សិក្សា​អំពី​វប្ប​ធម៌ ក្នុង​ចំណោម​សិស្ស​ឆ្មើម​ទាំង​ឡាយ នាង​ជា ​សិស្ស​ឆ្មើម​ម្នាក់ ដែល​គ្រូ​បង្រៀន​របស់​គាត់​មើល​ស្ទើរ​តែ​មិន​ស្គាល់។ កាល​នៅ​រៀន​ក្នុង​ថ្នាក់​ នាង​បាន​ពាក់​ស្បែង​ជើង ដែល​មាន​កែង​ជិត​មួយ​ទឹក​កន្លះ ហើយ​បាន​លាក់​កែង​ដ៏​វែង​នោះ នៅ​ក្នុង​ជើង​ខោ​របស់​នាង។ ប៉ុន្តែ ពេល​នាង​ពាក់​ស្បែក​ជើង​កវែង នាង​មាន​កម្ពស់​មិន​ដល់​១ម៉ែត្រ​កន្លះ​ផង។ នាង​ក៏​បាន​អស់​សំណើច​ថា “ខ្ញុំ​ចង់​មាន​កម្ពស់​ខ្ពស់​ ​ពេល​ខ្ញុំ​ពាក់​ស្បែក​ជើង​កែវ​ខ្ពស់។ តែ​កម្ពស់​ពិត​របស់​ខ្ញុំ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ពាក់​ស្បែក​ជើង​ក​វែង”។​ រូប​សម្បត្តិ​របស់​យើង​មិន​បាន​កំណត់ អំពី​ធាតុ​ពិត​របស់​យើង​នោះ​ទេ។ តាម​ពិត ចិត្ត​របស់​យើង​គឺ​ជា​កត្តា​កំណត់​ថា យើង​ជា​នរណា? ព្រះ​យេស៊ូវ​បាន​ប្រើ​ព្រះ​បន្ទូល​ធ្ងន់​ៗ ទៅ​កាន់​មនុស្ស​ដែល​ពូកែ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​តែ​សម្បក​ក្រៅ ដែល​មាន​ដូច​ជា “ពួក​ផារិស៊ី និង​ពួក​គ្រូ​ក្រឹត្យ​វិន័យ​ជា​ដើម”។​ ពួក​គេ​សួរ​ព្រះ​យេស៊ូវ​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​ទ្រង់​មិន​លាង​ដៃ មុន​ពេល​បរិភោគ​អាហារ តាម​ប្រពៃណីយ៍​សាសនា​របស់​សាសន៍​យូដា(ម៉ាថាយ ១៥:១-២)។ ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​វិញ​ថា “ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម​ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ?”(ខ.៣)។ បន្ទាប់​មក ទ្រង់​ក៏​បាន​គូស​បញ្ជាក់​ថា ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​ចំណុច​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ ដើម្បី​ឲ្យ​ខ្លួន​អាច​ទទួល​ផល​ចំណេញ​ជា​មាស​ប្រាក់ ជា​ជាង​មើល​ថែ​ឪពុក​ម្តាយ​របស់​ខ្លួន(ខ.៤-៦) ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​នឹង​ឪពុក​ម្តាយ និង​ក្រឹត្យ​វិន័យ​ទី​៥(និក្ខមនំ ២០:១២)។ បើ​យើង​ងប់​ងល់​តែ​នឹង​រូប​សម្បត្តិ ហើយ​ខំ​ស្វែង​រក​ចន្លោះ​ប្រហោង​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​បំពាន​មក​លើ​ក្រឹត្យវិន័យ​របស់​ទ្រង់​ហើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់…

Read article
ធ្វើជាកូនរបស់ព្រះជារៀងរហូត

ក្នុង​អំឡុង​ពេល​នៃ​ការ​ថ្វាយ​បង្គំ ដែល​ខ្ញុំ​បាន​ចូល​រួម ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ យើង​បាន​កាន់​ដៃ​គ្នា តាម​ទម្លាប់​ជា​ធម្មតា ខណៈ​ពេល​ដែល​យើង​សូត្រ​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់​ទាំង​អស់​គ្នា។ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​ ដោយ​ដៃ​ម្ខាង​កាន់​ដៃ​ម្តាយ​របស់​ខ្ញុំ​ ហើយ​ម្ខាង​ទៀត​កាន់​ដៃ​ឪពុក​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ខ្ញុំ​នឹង​ធ្វើ​ជា​កូន​ស្រី​របស់​ពួក​គាត់​ជា​រៀង​រហូត។ ទោះ​បី​ជា​ខ្ញុំ​បាន​ចូល​ដល់​វ័យ​កណ្តាល​ហើយ​ក្តី គេ​នៅ​តែ​អាច​ហៅ​ខ្ញុំ​ថា “កូន​របស់​លោក​លេអូ និង​អ្នក​ស្រី​ហ្វ៊ីលីស”។ ខ្ញុំក៏​បាន​នឹក​ចាំ​ថា ខ្ញុំ​មិន​គ្រាន់​តែ​ជា​កូន​ស្រី​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ជា​រៀង​រហូត​ផង​ដែរ។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ដឹង​ថា ពួក​គេ​មាន​អត្ត​សញ្ញាណ​ជា​កូន ដែល​ព្រះ​ទ្រង់​ទទួល​ចិញ្ចឹម ក្នុង​មហា​គ្រួសារ​របស់​ទ្រង់​(រ៉ូម ៨:១៥)។ ដោយ​សារ​ពួក​គេ​បាន​កើត​ពី​ព្រះ​វិញ្ញាណ​(ខ.១៤) នោះ​ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​រស់​នៅជា​ទាសករ​នៃ​ការ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ ពួក​គេ​បាន​ធ្វើ​ជា “​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ”(ខ.១៧)។ សម្រាប់​អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ តើ​ការ​ស្គាល់​អត្ត​សញ្ញាណ​ដ៏​ពិត​នេះ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ? គឺ​នឹង​នាំ​ឲ្យ​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់​យ៉ាង។​ អត្ត​សញ្ញាណ​ដែល​យើង​មាន ក្នុង​នាម​ជា​កូន​របស់​ព្រះ ផ្តល់​ឲ្យ​យើង​នូវ​មូល​ដ្ឋាន​គ្រឹះ និងផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ឧទាហរណ៍ ពេល​យើង​ដឹង​ថា យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​នឹង​ស្ម័គ្រ​ចិត្ត​បោះ​ជំហាន​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ទ្រង់។ យើង​ក៏​នឹង​មាន​សេរីភាព រួច​ផុត​ពី​ការ​ស្វែង​រក​ការ​សរសើរ​ពី​អ្នក​ដទៃ។ នៅ​ថ្ងៃ​នេះ សូម​យើង​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​កូន​ព្រះ​ចុះ។—AMY BOUCHER PYE

Read article
បទចម្រៀងរបស់ស្នាព្រះហស្តទ្រង់

ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ប្រើ​តារា​សាស្ត្រ​តន្រ្តី ពួក​គេ​អាច​សង្កេត​មើល និង​ស្តាប់​សម្លេង និង​ចង្វាក់​នៃ​អវកាស។ ពួក​គេ​បាន​រក​ឃើញ​ថា ផ្កាយ​មិន​បាន​វិល​ជុំ​វិញ តាម​គន្លង ដោយ​ភាព​ស្ងាត់​ស្ងៀម ក្នុង​ផ្ទៃ​មេឃ​ដ៏​អាថ៌​កំបាំង​នៅ​ពេល​រាត្រី​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួក​វា​បាន​បង្កើត​ឲ្យ​មាន​តន្រ្តី។ សម្លេង​ដ៏​តូច​ឆ្មា​ដែល​ផ្កាយ​បញ្ចេញ មាន​រលក​សម្លេង ឬ​ប្រេកង់ ដែល​ត្រចៀក​របស់​មនុស្ស មិន​អាច​ស្តាប់​ឮ​បាន គឺ​មិន​ខុស​ពី​សម្លេង​ដែល​សត្វ​ត្រី​បាឡែន​បូក​ខ្នង​បញ្ចេញ​នោះ​ឡើយ។ តែ​តន្រ្តី​របស់​ផ្កាយ និង​ត្រី​បាឡែន និង​សត្វ​ផ្សេង​ទៀត​បាន​ផ្សំ​គ្នា បង្កើត​ជា​បទ​ភ្លេង ដែល​ប្រកាស់​អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ជា​ម្ចាស់។ ទំនុកដំកើង ១៩:១-៤ បាន​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ ប៉ុន្តែ​ ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្តី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍”។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន “​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះអម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង” (កូល៉ុស ១:១៦)។ ស្នា​ព្រះ​ហស្ត​ទ្រង់​ទាំង​អស់…

Read article
ទិសដៅនៃជីវិត

តើ​មាន​អ្វី​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​យើង? ខ្ញុំ​ធ្លាប់​ឮ​គេ​ឆ្លើយ​សំណួរ​នេះ នៅ​កន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នៅកន្លែង​បង្រៀន​បើក​បរ​ម៉ូតូ។ ខ្ញុំ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ខ្លះ ចង់​ជិះ​ម៉ូតូ ដូច​នេះ យើង​ក៏​បាន​ទៅ​រៀន​បើក​បរ​ម៉ូតូ។ ការហ្វឹក​ហាត់​របស់​យើង​មាន​ផ្នែក​មួយ ដែល​បង្រៀន​យើង​ឲ្យ​ផ្តោត​ទៅ​លើ​គោល​ដៅ។ គ្រូ​បង្វឹក​របស់​យើង​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណា​មួយ​ អ្នក​នឹង​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ ដែល​មិន​បាន​រំពឹង​ទុក។ បើអ្នក​សម្លឹង​មើល​វា​មិន​ដាក់​ភ្នែក ហើយ​ផ្តោត​ទៅ​លើ​វា នោះ​អ្នក​នឹង​កាច់​ចង្កូត​ម៉ូតូ ទៅ​បុក​វា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​ងាកចេញ​ពី​វា ហើយ​បើក​បង្ហួស​វា ទៅ​រក​គោល​ដៅ ដែល​អ្នក​ត្រូវ​ទៅ​ឲ្យ​ដល់ នោះ​តាម​ធម្មតា អ្នក​អាច​ជៀស​វា​រួច”។ បន្ទាប់មក គាត់​ក៏​បាន​និយាយ​បន្ថែម​ថា “ទី​កន្លែង​ដែល​អ្នក​សម្លឹង​ឆ្ពោះ​ទៅ​រក គឺ​ជា​ទិស​ដៅ ដែល​អ្នក​កំពុង​តែ​ទៅ”។ នេះ​ជា​គោលការណ៍​ដ៏​សាមញ្ញ ​តែ​សំខាន់ ដែល​យើង​ត្រូវ​ប្រើ ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។ ពេល​ណា​យើង “ផ្តោត​ទៅ​លើ​ឧប​សគ្គ” ដែល​ជា​បញ្ហា ឬ​ជា​ទុក្ខ​លំបាក​របស់​យើង នោះ​ការ​រស់​នៅ​របស់​យើង ក៏​នៅ​តែ​ក្រវែល​ជុំវិញ​ឧប​ស័គ្គ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មើល​រំលង​បញ្ហា​របស់​យើង ហើយ​ផ្តោត​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១:១ បាន​ចែង​ថា “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា?” អ្នក​និពន្ធ​ទំនុក​ដំកើង​នេះ ក៏​បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី…

Read article
សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។ របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។ អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។…

Read article
ការថ្វាយបង្គំ ដោយទូលសួរ

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ មាន​អ្នក​ដំណើរ​ណា​ម្នាក់ ចោទ​សួរ​ថា “​តើ​យើង​ទៅដល់​ហើយ​ឬ​នៅ?” ឬ​សួរ​ថា “តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត ទើប​ទៅ​ដល់?” តើ​នរណា ដែល​មិន​ធ្លាប់​ឮ​សំណួរ​ដ៏​សាមញ្ញ​នេះ ចេញ​ពី​បបូរ​មាត់​ក្មេង ឬ​មនុស្ស​ធំ ដែល​អន្ទះ​សារ​ចង់​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ? ប៉ុន្តែ មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​ងាយ​នឹង​សួរ​សំណួរ​ដូច​នេះ​ដែរ ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ជាក់​ស្តែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣ យើង​ឃើញ​ថា ស្តេច​ដាវីឌ បាន​ចោទ​នូវ​សំណួរ​ដូច​នេះ។ ក្នុង​ខគម្ពីរ​ពីរខ​ដំបូង ស្តេច​ដាវីឌ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល បោះ​បង់​ចោល និង​មាន​អារម្មណ៍​ថា បរាជ័យ បាន​ជា​ទ្រង់​ពោល​ពាក្យ​ទំនួញ​បួន​ដង​ថា “តើ​ដល់​កាល​ណា​ទៀត?” ក្នុងខ.២ ទ្រង់​សួរ​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា?” បទ​គម្ពីរ​ទំនុក​ដំកើង ដែល​មាន​ពោល​ទំនួញ​យ៉ាង​ដូច​នេះ គឺ​បាន​ប្រាប់​យើង​ថា យើងអាច​ចូល​ទៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​សួរ​ទ្រង់​ផង​ដែរ។ សរុប​មក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខលំបាក និង​ការ​នឿយ​ព្រួយ​ដែល​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ព្រះ​ជា​ម្ចាស់​ជា​បុគ្គល​ដ៏​ល្អ​បំផុត ដែល​យើង​ត្រូវ​ថ្លែង​ប្រាប់​គ្រប់​រឿង ដែល​យើង​បាន​ជួប​ប្រទះ​។ យើង​អាច​ទូល​ថ្វាយ​ទ្រង់ អំពី​ទុក្ខ​លំបាក ដោយ​សារ​ជម្ងឺ ការ​កាន់​ទុក្ខ និងមនុស្ស​ជា​ទីស្រឡាញ់​ដែល​បាន​ដើរ​ខុស​គន្លង ហើយ​ផ្ទេរ​បន្ទុក​ទាំង​អស់​នេះ ដាច់​ដល់​ទ្រង់។ ការ​ថ្វាយ​បង្គំ​មិន​ត្រូវ​អាក់​ខាន ដោយ​សារ​យើង​មាន​សំណួរ…

Read article
អ្វីដែលអ្នកមិនអាចបោះបង់ចោល?

ថ្ងៃ​មួយ ពិធី​ករ​វិទ្យុ​បាន​ចោទ​ជា​សំណួរ​ថា “តើ​មាន​របស់​អ្វី​មួយ ដែល​អ្នក​មិន​អាច​លះ​បង់?” ប្រិយ​មិត្ត​អ្នក​ស្តាប់ទាំង​ឡាយ ក៏​បាន​ទូរស័ព្ទ​ចូល​មក ដោយ​នាំ​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មិន​អាច​លះ​បង់​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ជា​ស្វាមី​ម្នាក់​បាន​ចែក​រំលែក អំពី​បទ​ពិសោធន៍​នៃ​ការ​បាត់​បង់​ភរិយា​របស់​ខ្លួន ដែល​បាន​លា​ចាក​លោក​ទៅ។ អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ពួកគេ​មិន​អាច​លះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​ដូច​ជា ការ​ស្រមៃ​ចង់​មាន​អាជីព​ជា​តន្ត្រីករ ឬ​ក្លាយ​ជា​ម្តាយ​គេ​ជា​ដើម។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​អ្វី​មួយ ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​មាន​ដូច​ជា មនុស្ស សេចក្តី​ប្រាថ្នា ឬ​របស់​ទ្រព្យ​អ្វី​មួយ ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យើងមិន​អាច​លះ​បង់។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​បោះ​បង់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ជ្រើស​តាំង និង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​នោះ​ឡើយ។ ក្នុង​នាម​ទ្រង់​ជា​ស្វាមី​ដែល​មាន​ក្តី​ស្រឡាញ់​របស់​រាស្រ្ត​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ពួក​គេ នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ដែល​មាន​ដូច​ជា ទឹក​ដី អាហារ ទឹក សំលៀក​បំពាក់ និង​សេចក្តី​សុខ​សាន្ត​ជា​ដើម។ តែ​រាស្រ្ត​អ៊ីស្រាអែល​ចេះ​តែ​បដិសេធ​ទ្រង់ ហើយ​ស្វែង​រក​សុភ​មង្គល និង​សេចក្តី​សុខ​របស់​ខ្លួន ជា​មួយ​ព្រះ​ដទៃ ដូច​ជា​ប្រពន្ធ​ដែល​ផឹត​ក្បត់។ ពេល​ដែល​ព្រះ​អម្ចាស់​តាម​រក​ពួក​គេ​កាន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏​បាន​រសាត់​ទៅ​កាន់​តែ​ឆ្ងាយ​ពី​ទ្រង់​(ហូសេ ១១:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​មិន​បោះ​បង់​ពួក​គេ​ចោល ទោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​(ខ.៨)។ ទ្រង់​នឹង​បន្ត​វាយ​ផ្ចាល់​រាស្រ្ត​អ៊ីស្រាអែល ដើម្បី​ប្រោស​លោះ​ពួក​គេ ដ្បិត​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​ឡើង​វិញ​(ខ.១១)។ សព្វ​ថ្ងៃ​នេះ កូន​របស់​ព្រះ…

Read article
ការចែករំលែកលើសពីសម្ភារៈ

មាន​ពេល​មួយ​ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ ឲ្យ​ចែក​រំលែក​របស់​លេង​ជា​មួយ​អ្នក​ដទៃ។ គាត់​ក៏​បាន​ប្រកែក​ថា គាត់មិន​ចង់​ចែក​រំលែក​ទេ។ ពេល​នោះ គាត់​មាន​ការ​ពិបាក​ក្នុង​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឲ្យ​បំណែក​ដ៏​តូច​ណា​មួយ​នៃ​គ្រឿង​សង់​ផ្ទះ​របស់​គាត់ ត្រូវ​បែក​ចេញ​ពី​គាត់​នោះ​ទេ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ភាព​មិន​ទាន់​ពេញ​វ័យ​របស់​គាត់​ ប៉ុន្តែ តាម​ពិត មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​មាន​អាកប្ប​កិរិយា​ដូច​នេះ។ តើ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ដែល​ជា​មនុស្ស​ មាន​ពេល​ណា​ខ្លះ ដែល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស? ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចែក​រំលែក​ជីវិត​យើង ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ដូច​ដែលនាង​រស់ បាន​ធ្វើ​សម្រាប់​នាង​ណា​អូមី ដែល​ជា​ម្តាយ​ក្មេក​របស់​នាង។ ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ទាល់​ក្រ នាង​ណាអូមីគ្មាន​របស់​អ្វី សម្រាប់​ផ្តល់​ឲ្យ​នាង​រស់​ឡើយ។ ប៉ុន្តែ នាង​រស់​បាន​តភ្ជាប់​ជីវិត​របស់​ខ្លួន ជា​មួយ​នឹង​ម្តាយ​ក្មេក ដោយសន្យា​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​ជា​មួយ​គ្នា​ទៀត ហើយ​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​បំបែក​ពួក​គេ​បាន​ឡើយ។ គឺដូច​ដែល​នាង​រស់​បាន​និយាយ​ទៅ​កាន់​នាង​ណាអូមី​ថា “សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស  ដល់​ស្រ្តី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​នាង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត។ ការ​ចែក​រំលែក​ជីវិត​របស់​យើង តាម​របៀប​នេះ អាច​មាន​ការ​ពិបាក ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ផល​ផ្លែដ៏​មាន​តម្លៃ ពី​អំពើ​សប្បុរស​យ៉ាង​ដូច​នេះ។ នាង​រស់​បាន​ចែក​រំលែក​ជីវិត​របស់​ខ្លួន ដល់​នាង​ណា​អូមី ប៉ុន្តែ ក្រោយ​មក…

Read article