មួយជំហានម្តង មួយជំហានម្តង
និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១ ១យ៉ូហាន ៤:៩-១៩ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ អ្នកគ្រូថេរីសា(Teresa) ជាអ្នកក្រុងអាវីឡា ជាអ្នកនិពន្ធដ៏ល្បីល្បាញក្នុងពួកជំនុំ នៅសតវត្សរ៍ទី១៦។ ក្នុងសំណេររបស់គាត់ គាត់បានលើកឡើងថា គ្រីស្ទបរិស័ទជាច្រើនបានស្វែងរកវិធីផ្គាប់ចិត្តខ្លួនឯង ក្នុងការបម្រើព្រះ ក្នុងគ្រប់ការទាំងអស់។ គាត់បានបង្ហាញការសោកស្តាយ ចំពោះគ្រីស្ទបរិស័ទដែលបានព្យាយាមធ្វើកិច្ចការថ្វាយព្រះ តាមរបៀបងាយស្រួលគ្រប់គ្រងជាង និងគួរឲ្យគាប់ចិត្តខ្លួនឯងជាង ជាជាងចុះចូលនឹងការដឹកនាំរបស់ព្រះទាំងស្រុង។ យើងច្រើនតែមានទំនោរទៅរកការលូតលាស់ យឺតៗ មិនប្រាកដប្រជា និងថែមទាំងស្ទាក់ស្ទើរ ក្នុងការទុកចិត្តព្រះអង្គអស់ពីចិត្ត។ ហេតុនេះហើយ អ្នកគ្រូថេរីសាបានសារភាពថា សូម្បីតែពេលណាយើងវាស់ស្ទង់ជីវិតយើង តាមខ្នាតគំរូព្រះអង្គ បន្តិចម្តងៗ យើងត្រូវតែស្កប់ចិត្ត ក្នុងការទទួលអំណោយព្រះអង្គម្តងមួយដំណក់ម្តងមួយដំណក់ ទាល់តែយើងខ្ញុំបានថ្វាយជីវិតយើងខ្ញុំទាំងស្រុងដល់ព្រះអង្គ។ ក្នុងនាមយើងជាមនុស្ស ទំនុកចិត្តមិនកើតមានដោយឯកឯងឡើយ។ ហេតុនេះហើយ ការដកពិសោធន៍ជាមួយព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ ត្រូវការពេលវេលា។ ប៉ុន្តែ ពេលយើងអានបទគម្ពីរ ១យ៉ូហាន ជំពូក៤ យើងឃើញថា ព្រះទ្រង់ស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(ខ.១៩) គឺស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គស្ម័គ្រព្រះទ័យលះបង់ព្រះជន្មព្រះរាជបុត្រាព្រះអង្គ។ គឺដូចដែលសាវ័កយ៉ូហានបានសរសេរ…
Read article