May

You are here:
ព្រះ​គុណ​ដ៏​លើសលប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ គឺជា​សេចក្តី​ប្រោស​ឲ្យ​រួចពី​ទោស តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​នៃ​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ» (អេភេសូរ ១:៧-៨)។ ព្រះ​គុណ​របស់​ព្រះ​សម្រាប់​រាស្ត្រ​ព្រះ​អង្គ គ្មាន​ដែន​កំណត់ ហើយ​ស្ថិត​ស្ថេរ​នៅ​គ្មាន​ទី​បញ្ចប់។ ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្តី​ពិត​នេះ យើង​ចាំបាច់​ត្រូវ​មើលទៅ​ព្រះ​គ្រីស្ទ​តែមួយ​អង្គ​ប៉ុណ្ណោះ ដែល​តាមរយៈ​ព្រះ​លោហិត​ព្រះ​អង្គ យើង​ទទួល​បាន​សេចក្តី​ប្រោស​លោះ​ឲ្យ​រួច​ពី​បាប។ ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេរី​ភាព ដែល​បាន​មកពី​ការ​លះបង់។ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ​សម្លាប់​កូនចៀម​ប្រចាំ​គ្រួសារ ហើយ​យក​ឈាម​វា​មក​លាប​ពីលើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ទេវតា​នៃ​សេចក្តី​ស្លាប់​រំលង​ផ្ទះ​ពួក​គេ ក្នុង​ដំណើរ​ឆ្លង​កាត់​ទឹកដី​អេស៊ីព្ទ។ អ្នក​ផ្ទះ​របស់​គ្រួសារ​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​បាន​រួច​ផុត​ពី​ការ​ជំនុំជម្រះ ដែល​ជា​ការ​ស្លាប់​របស់​កូន​ច្បង គឺ​ដោយ​សារ​កូនចៀម​មួយ​ក្បាល​បាន​ស្លាប់​ជំនួស​កូន​ច្បង​នោះ (និក្ខមនំ ១២:៣-‌១៣)។ ពួក​អ៊ីស្រាអែល​បាន​រស់នៅ​ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន។ ស្រដៀង​គ្នា​នេះ​ដែរ យើង​រាល់​គ្នា​ក៏បាន​ចូល​ក្នុង​លោកីយ៍​នេះ ក្នុង​នាម​ជា​ទាសករ​របស់​បាប និង​សេចក្តី​ស្លាប់​ផង​ដែរ។ ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​ទិញ​ការ​អត់​ទោស​បាប ដោយ​ព្រះ​អង្គ​បាន​ប្រោស​លោះ​យ៉ាង​ជោគជ័យ ក្នុង​នាម​ជា​កូនចៀម​បុណ្យ​រំលង សម្រាប់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ។ ព្រះ​លោហិត​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួចពី​សេចក្តី​ស្លាប់ អស់​កល្ប​ជានិច្ច។ ព្រះ​គ្រីស្ទ​បាន​យាង​មក​ផែនដី មិនមែន​ដើម្បី​ប្រាប់​យើង​អំពី​របៀប​ធ្វើ​ខ្លួន​យើង​ឲ្យ​ក្លាយ​ជា​គ្រីស្ទាន​នោះ​ទេ ហើយក៏​មិនមែន ដើម្បី​ប្រាប់​យើង អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​សង្គ្រោះ​ខ្លួន​យើង​ដែរ។ ប៉ុន្តែ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ធ្វើ​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​បាន គឺ​ការ​សង្គ្រោះ​យើង។ ព្រះ​អង្គ​បាន​សុគត​ជំនួស​យើង ដោយ​ប្រទាន​ការ​អត់​ទោស​បាប ដែល​យើង​អាច​ទទួល​ដោយ​ឥត​គិត​ថ្លៃ។ យើង​មិន​ហ៊ាន​គិតថា ព្រះ​ទ្រង់​គ្រាន់តែ​សម្រេច​ព្រះទ័យ​មើល​រំលង​បាប​របស់​យើង​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​បាន​ទទួល​ទោស​ដែល​យើង​សមនឹង​ទទួល។…

Read article
ព្រះ​ដែល​សោក​សង្រេង

អេសាយ ៤១:១០-១៣ អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​។ អេសាយ ៤១:១០ បន្ទាប់ពី​ប្រទេស​ទួ​គី​បាន​ទទួលរង​គ្រោះ​រញ្ជួយ​ដី ដែល​បណ្តាល​ឲ្យ​មាន​វិនាស​កម្ម នៅ​ខែ​កុម្ភៈ ឆ្នាំ២០២៣ មាន​រូបថត​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ បាន​លេច​ឡើង​នៅ​លើ​​ទំព័រ​សារព័ត៌​មាន​ជា​ច្រើន​។ ក្នុង​រូបថត​នោះ គេ​ឃើញ​បុរស​ជា​ឪពុក​ម្នាក់​កំពុង​អង្គុយ កាន់ដៃ​មួយ​ដែល​បាន​លាន​ចេញពី​គំនរ​ថ្ម ដៃ​នោះ​គឺ​ជា​ដៃ​របស់​កូន​ស្រី​គាត់​។ ក្នុង​រូបថត​នោះ គេ​ក៏​ឃើញ​ជាយ​របស់​ពូក​ដែល​កូន​ស្រី​របស់​គាត់​បាន​គេង នៅ​ពេល​រញ្ជួយ​ដី​បាន​កើត​ឡើង ហើយ​គេ​ក៏​ឃើញ​ម្រាមដៃ​លែង​មាន​ជីវិត ដែល​គាត់​កំពុងតែ​កាន់​។ ទឹក​មុខ​គាត់​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​។ គាត់​មាន​ការ​សោក​សង្រេង​លើស​ពាក្យ​ពណ៌នា​។ នៅ​ក្នុង​ទឹក​មុខ​ដ៏​ក្រៀម​ក្រំ​របស់​ឪពុក​ម្នាក់​នេះ ខ្ញុំ​បាន​នឹក​ចាំ​ព្រះទ័យ​របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ កណ្ឌ​គម្ពីរ​លោកុប្បត្តិ​បាន​ប្រាប់​យើង​ថា ព្រះ​ទ្រង់​បាន​សោក​សង្រេង ដោយសារ​សេចក្តី​ហិន​វិនាស​នៃ​បាប​របស់​មនុស្ស​ ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ(៦:៦)។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ចែង​អំពី​ព្រះ​មែស៊ី​ដែល​ត្រូវ​យាង​មក យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​​បោះបង់ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់”(៥៣:៣)។ ព្រះ​ទ្រង់​បាន​សោក​សង្រេង ចំពោះ​យើង និង​ជាមួយ​យើង ហើយក៏​គង់នៅ​ជាយ​នៃ​គំនរ​បាក់​បែក​នៃ​ជីវិត​យើង ដោយ​ឈោង​ព្រះ​ហស្ត​មក​រក​យើង ដោយ​បន្ទូល​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង”(៤១:១៣)។ ទោះ​អ្នក​កំពុង​ជួប​ប្រទះ​គ្រោះ​មហន្ត​រាយ ដែល​ជា​កាលៈទេសៈ​ដ៏​សោកសៅ ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​កំពុង​ទទួលផល​វិបាក​ពី​បាប​របស់​អ្នក​ក៏ដោយ ចូរ​ដឹង​ថា ព្រះ​ទ្រង់​បាន​សោក​សង្រេង​ជាមួយ​អ្នក​។ ទោះ​​ជីវិត​អ្នក​រង្គោះ​រង្គើ ដោយសារ​បញ្ហា​ណា​ក៏​ដោយ ដែល​​វេទនា​ដូច​​គ្រោះ​រញ្ជួយ​ដី…

Read article
ព្រះ​អង្គ​ស្វាគមន៍​យើង​ចូល​តុ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ» (នាងរស់ ២:‌១៤)។ ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ពាន​ចម្លង មនុស្ស​ដែល​មាន​ភាព​ឯកោ ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ព្រះ​ទ្រង់​ទទួល​យក។ សម្រាប់​នាង រស់ លោក​បូអូស​គឺជា​ស្ពាន​ដែល​បាន​ចម្លង​នាង។ នៅពេល​ថ្ងៃ​ត្រង់ ក្នុង​ម៉ោង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​មាន​រយៈ​ពេល​វែង លោក​បូអូស​បាន​អញ្ជើញ​ពួក​ឈ្នួល​របស់​គាត់ ឲ្យ​បរិភោគ​អាហារ​យ៉ាង​រីករាយ។ គាត់​ក៏បាន​អញ្ជើញ​នាងរស់ ឲ្យ​បរិភោគ​ក្នុង​ចំណោម​ពួក​គេ​ផង​ដែរ។ យើង​ងាយ​នឹង​មើល​រំលង​ចំណុច​សំខាន់ ក្នុង​ដំណើរ​រឿង​នេះ។ នាង រស់ ជា​មនុស្ស​ដែលគេ​មិន​ស្គាល់ ជា​សាសន៍​ដទៃ និង​ជា​មនុស្ស​ស្រី។ អ្វី​ដែល​គាត់​ធ្វើ​នៅពេល​នោះ ខុសពី​ការ​រំពឹង​គិត​របស់​គេ ហើយក៏​ខុស​នឹង​វប្បធម៌​របស់​គាត់​ផង​ដែរ។ និយាយ​ឲ្យ​ខ្លី គាត់​បាន​ធ្វើ​ដូច​ព្រះ​យេស៊ូវ។ លោក បូអូស បាន​ធ្វើ​ជា​គំរូ​របស់​មនុស្ស ដែល​បាន​ធ្វើ​ជា​ស្ពាន​ចម្លង​អ្នក​ដទៃ ចេញពី​ភាព​ឯកោ ចូល​ទៅ​ក្នុង​ការ​រាប់រក​ដែល​ព្រះ​បាន​ប្រទាន។ ក្នុង​នាម​នាង រស់ ជា​សាសន៍​ម៉ូអាប់ នាង​មាន​រូប​សម្បត្តិ និង​អាកប្ប​កិរិយា​ខុសពី​អ្នក​ភូមិ​បេថ្លេហិម។ ជាង​នេះ​ទៅទៀត ដោយ​សារ​នាង រស់ និង​នាង ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ ពួក​គេ​ប្រាកដ​ជា​ពិបាក​ចូល​រួម​ការ​ជួប​ជុំ​ជា​ច្រើន​ប្រភេទ​ក្នុង​សង្គម។ ប៉ុន្តែ ចិត្ត​របស់​លោក បូអូស…

Read article
កាន់តែ​រួម​គ្នា កាន់តែ​ប្រសើរ​ឡើង

សា​ស្តា ៤:៩-១២ ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​។ សា​ស្តា ៤:១០ មែហ្គី(Meggie) បាន​ប្រើ​ប្រាស់​ឆ្នាំ​ញៀន​រយៈ​ពេល១០ឆ្នាំ ដែល​បណ្តាល​ឲ្យ​គាត់​ជាប់គុក ជា​ច្រើន​លើក​ច្រើន​សារ​។ ដោយសារ​ជីវិត​របស់​នាង​មិន​មាន​ការ​ផ្លាស់​ប្តូរ មិន​យូរ​ប៉ុន្មាន​នាង​នឹង​ត្រូវ​ត្រឡប់​មក​ចូល​គុក​វិញ​ទៀត​។ ក្រោយមក នាង​ក៏​បាន​ជួប​​លោក​ហាន(Hans) ជា​អតីត​អ្នក​ញៀន​ថ្នាំ ដែល​ស្ទើរតែ​បាត់​បង់ដៃ​មួយ​ចំហៀង ដោយសារ​សរសៃ​ឈាម​បាន​បែក នៅពេល​ដែល​គាត់​ចាក់​គ្រឿងញៀន​​ចូល​ក្នុង​ដៃ​ខ្លួនឯង។ ហាន​និយាយ​ថា “ពេល​នោះ គឺជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​ស្រែក​រក​ព្រះ”។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ហើយ​បាន​រៀបចំ​ខ្លួន​គាត់ ធ្វើ​ជា​អ្នក​ឯកទេស​ម្នាក់ នៅ​ក្នុង​អង្គការ​មួយ ដែល​ជួយ​អ្នក​ញៀន​ថ្នាំ​ដែលកំពុង​​ជាប់គុក ឲ្យ​បាន​ជា​សះ​​ស្បើយ​ពី​​ការ​ញៀន​​ថ្នាំ​។ កម្ម​វិធី​សម្ល​ថ្ម ដែល​អង្គការ​នេះ​បាន​បង្កើត​ឡើង កំពុង​ជួយ​មន្ទីរ​ឃុំ​ឃាំង​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ជួយ​អ្នក​ដែល​ធ្លាប់​ជាប់គុក ឲ្យ​អាច​វិល​ត្រឡប់​ទៅ​រក​ការ​រស់នៅ​ក្នុង​សហគមន៍​ឡើង​វិញ​។ តាមរយៈ​កម្មវិធី​នេះ មែហ្គី​ក៏​ផ្លាស់​ទៅ​រស់នៅ ក្នុង​ផ្ទះ​ដែល​មិន​មាន​សារ​ធាតុ​ញៀន ហើយ​គាត់​ក៏​បាន​ឈប់​ប្រើ​ថ្នាំញៀន​។ លោក​ហាន​ក៏​បាន​ជួយ​មែហ្គី និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ការងារ​ធ្វើ មាន​ជម្រើស​ក្នុង​ការ​ទទួល​ការ​អប់រំ ការ​ព្យាបាល និង​ជួយ​​ពួកគេ​ឲ្យ​មាន​ទំនាក់​ទំនងជា​មួយ​គ្រួសារ​របស់​ខ្លួន​ឡើង​វិញ​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​ចំណុច​ខ្លាំង នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូរ ប្រកបដោយ​ប្រាជ្ញា​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង…

Read article
ការ​ផ្គត់ផ្គង់ ដោយ​សេចក្តី​មេត្តា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ» (នាងរស់ ២:១០)។ មាន​តែ​ចិត្ត​ដែល​ដឹង​ថា ខ្លួន​ឯង​មិន​សម​នឹង​ទទួល​ព្រះ​គុណ​ព្រះ​អង្គ​ទេ ដែល​នឹង​មាន​ការ​ស្ញប់​ស្ញែង​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​ទទួល​យក​ព្រះ​គុណ។ នាង រស់ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម។ នាង​បាន​ដើរ​រើស​កួរ​ស្រូវ ដែល​ពួក​ឈ្នួល​បាន​ជ្រុះ ក្នុង​ស្រែ​របស់​លោក បូអូស ដោយ​បាន​ធ្វើ​ជា​គំរូ​ជា​ច្រើន គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច នៅ​សម័យ​ក្រោយ ឲ្យ «ខំ​ប្រឹង​ឲ្យ​អស់ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង…ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ» (១ថែស្សាឡូនីច ៤:១១-១២)។ ទោះ​នាង រស់ ជា​ស្ត្រី​មេម៉ាយ​ក្នុង​ទឹកដី​បរទេស​ជា​មួយ​ម្តាយ​ក្មេក​ជា​ស្ត្រី​មេម៉ាយ​ក៏​ដោយ ក៏​នាង​មិន​អង្គុយ​អាណិត​ខ្លួន​ឯង ហើយ​រង់​ចាំ​ឲ្យ​គេ​មក​ជួយ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ឆ្លៀត​ឱកាស​ដែល​មាន​នៅ​ចំពោះ​មុខ ចូល​ទៅ​ក្នុង​វាល​ស្រែ ដើម្បី​រើស​កួរ​ស្រូវ​ដែល​នៅ​សល់ ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​នាង ន៉ាអូមី។ នាង​មិន​គ្រាន់តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់ តែ​ក៏បាន​ធ្វើ​កិច្ចការ​របស់​នាង ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​មាន​ពេល​សម្រាក​តិចតួច ដោយ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន (នាងរស់ ២:៧)។ ក្នុង​កាលៈទេសៈ​នេះ នាង រស់ មិន​បាន​ទទូច​ឲ្យ​គេ​ទទួល​ស្គាល់​នាង ឬ​មាន​អារម្មណ៍​ថា មិន​សមនឹង​ឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​មិន​បាន​អបអរ​ខ្លួន​ឯង…

Read article
ព្រះអង្គ​បាន​ប្រទាន​មក ដោយ​ព្រះគុណ​ជា​បរិបូរ

លោកុប្បត្តិ ១:១-១៣ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ចូរ​ឲ្យ​ដីដុះ​តិណជាតិ​ឡើង គឺជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី នោះ​ក៏​មាន​ដូច្នោះ​។ លោកុប្បត្តិ ១:១១ អ្នក​ស្រី អ៊ីនេស មេសៀ(Ynes Mexia ឆ្នាំ ១៨៧០-១៩៣៨) បាន​សម្រេច​ចិត្ត​ចូល​រៀន​ថ្នាក់​រុក្ខ​វិទ្យា នៅ​មហា​វិទ្យាល័យ ក្នុង​នាម​ជា​សិស្ស​ឆ្នាំទី១ ក្នុងវ័យ៥១ឆ្នាំ​។ នៅ​ក្នុង​អាជីព​របស់​គាត់ ដែល​មាន​រយៈ​ពេល១៣ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​តំបន់​អាមេរិក​កណ្តាល និង​ខាង​ត្បូង ដោយ​បាន​រក​​ឃើញ​ពូជ​របស់​រុក្ខជាតិ​ថ្មីៗ៥០០ប្រភេទ​។ មិនមែន​មានតែ​គាត់​ទេ ដែល​បាន​ធ្វើ​ដំណើរ​រុករក​នេះ​។ រៀង​រាល់​ឆ្នាំ អ្នក​វិទ្យាសាស្ត្រ​​បាន​រក​​ឃើញ​ពូ​ជរុក្ខ​ជាតិ​ថ្មីៗ ជាង២ពាន់​មុខ​។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១ ព្រះ​ទ្រង់​បាន​ប្រើ​ផែនដី​ដែល​នៅ​ទ​ទេ និង​ងងឹត(ខ.២) ដើម្បី​បង្កើត​ទី​កន្លែង ដែល​មាន​ជីវិត​សត្វ និង​រុក្ខជាតិ​ជា​បរិបូរ​។ នៅ​ថ្ងៃទី៣ ព្រះ​អង្គ​បាន​ញែក​ទឹក​ចេញពី​គ្នា ដើម្បី​បង្កើត​ដីគោក ហើយក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កន្លែង​ដែល​មនុស្ស​អាច​រស់នៅ​បាន ដោយ “ចូរ​ឲ្យ​ដីដុះ​តិណជាតិ​ឡើង គឺជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី”(ខ.១១)។ រុក្ខជាតិ និង​ដើមឈើ​ទាំង​នោះ មាន​គ្រាប់ និង​ផ្លែ ដែល​មនុស្ស​អាច​បរិភោគ​​ជា​អាហារ​បាន​។ ព្រះអង្គ​មិន​គ្រាន់តែ​បាន​បង្កើត​ដើម​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ តែ​បាន​បង្កើត​ឲ្យ​មាន​ច្រើន​ជា​បរិបូរ​។ ព្រះ​ទ្រង់​មិន​គ្រាន់តែ​ជា​ព្រះអាទិករ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ(ខ.១) តែ​ព្រះអង្គ​ក៏​មាន​ភាព​ប៉ិន​ប្រសប់​ផង​ដែរ​។…

Read article
អត្ថន័យ​នៃ​ការ​ជំរាប​សួរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​លោក» (នាងរស់ ២:៤)។ យើង​អាច​រៀន​សូត្រ​បាន​ច្រើន​អំពី​មនុស្ស​ម្នាក់ តាមរយៈ​ការ​ជំរាប​សួរ​របស់​ពួក​គេ។ កាល​លោក បូអូស ដើរ​ចូល​វាល​ស្រែ​របស់​គាត់ (ដូច​ដែល​កណ្ឌ​គម្ពីរ​នាងរស់​ចាប់​ផ្ដើម​និយាយ​អំពី​គាត់) ហើយ​បាន​ជំរាប​សួរ​ពួក​ឈ្នួល​របស់​គាត់ គេ​អាច​មើល​ឃើញ​ជម្រៅ​នៃ​ចរិត​លក្ខណៈ​របស់​គាត់ និង​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ព្រះ​យ៉ាង​ច្បាស់។ លោក បូអូស បាន​រស់នៅ ដោយ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​បង្ហាញ​ការ​យល់​ដឹង​នេះ។ ពួក​បរិសុទ្ធ​ជា​ច្រើន​ក្នុង​គ្រា​សញ្ញា​ចាស់ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ពួក​គេ​យល់​ឃើញថា ជីវិត​របស់​ពួក​គេ​ទាំងមូល​ត្រូវ​រស់នៅ នៅ​ចំពោះ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ទោះ​ពួក​គេ​កំពុង​ធ្វើ​ការងារ​បម្រើ​ព្រះ ឬ​កំពុង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ក៏​ដោយ។ ពេល​ណា​យើង​រស់នៅ ដោយ​ការ​ប្ដូរ​ផ្តាច់​ដូច​នេះ យើង​នឹង​មាន​ការ​ផ្លាស់​ប្រែ​ដល់​ឫសគល់ និង​ព្រះពរ​ក្នុង​ពាក្យ​សម្ដី និង​ទំនាក់​ទំនង​របស់​យើង។ ចូរ​យើង​កត់​សម្គាល់​ថា នៅ​ពេល​ដែល​គាត់​បង្ហាញ​ខ្លួន គាត់​មិនមែន​ចេះតែ​ប្រើ​ព្រះ​នាម​ព្រះអម្ចាស់ តាម​ដែល​គាត់​នឹក​ឃើញ ឬ​ជា​អសារ​ឥតការ​នោះ​ទេ។ គាត់​មាន​ចិត្ត​ដែល​ចង់​ប្រើ​ព្រះ​នាម​ព្រះ​អង្គ ដោយ​ការ​កោត​ខ្លាច​ក្នុង​ការ​ជំរាប​សួរ ដោយ​ទទួល​ស្គាល់​អំណាច និង​ភាព​ជិត​ស្និទ្ធ​ដែល​ព្រះអម្ចាស់​មាន​ក្នុង​ជីវិត​គាត់។ ការ​កោត​ខ្លាច​នេះ​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​និយាយ​ស្តី ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែងរក​ព្រះពរ​ព្រះ​អង្គ​ក្នុង​កាលៈទេសៈ​ទាំង​អស់ គឺ​នៅពេល​យើង​អង្គុយ​ចុះ ក្រោកឈរ ដើរ​តាម​ផ្លូវ និង​ជជែក​ជា​មួយ​អ្នក​ដទៃ (ចោទិយកថា ៦:៧)។ នៅ​ពេល​ដែល​លោក បូអូស ដើរ​ចូល​វាល​ស្រែ គាត់​បាន​បង្កើត​បរិយាកាស​ដ៏​ល្អ ដោយ​ជំរាប​សួរ​ពួក​គេ។…

Read article
ដើរ​តាម​ព្រះអង្គ មិន​ឲ្យ​​វង្វេង​​ផ្លូវ

សុភាសិត ៣:១-៨ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯងចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​។ សុភាសិត ៣:៦ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ នៅ​ទីក្រុង​ប៉ារីស កាល​ពីរបី​ឆ្នាំ​មុន ខ្ញុំ​មាន​ពេល​សម្រាប់​ដើរ​មើល​ទីក្រុង​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ម្នាក់ឯង មុន​ពេល​ខ្ញុំ​ជួប​មិត្ត​ភក្តិ​ម្នាក់ នៅ​ប៉ម​តួអេហ្វ៊ែល ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច​។ អ្វីៗ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន រហូត​ដល់​ពេល​ដែល​ទូរស័ព្ទ​របស់​ខ្ញុំ​អស់​ថ្ម​។ ខ្ញុំ​មិន​អាច​បើក​ទូរស័ព្ទ​មើល​ផែនទី​បានទេ ដូច​នេះ ខ្ញុំ​មិន​ច្បាស់​ថា ខ្លួនឯង​កំពុង​ទៅ​ទីណា​ទេ តែ​ក្នុង​នាម​ខ្ញុំ​ជា​ក្មេង​ស្រី​ដែល​រស់នៅ​ទីក្រុង ខ្ញុំ​មិន​មាន​ការ​ភាន់​ភាំង​ទេ​។ ខ្ញុំ​គ្រាន់តែ​បន្ត​ដើរ​តាម​មាត់​ស្ទឹងសែន ដោយ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​រក​ប៉ម​តួអេហ្វ៊ែល ដ៏​ខ្ពស់​ត្រដែត​ពី​ចម្ងាយ​។ ផែនការ​របស់​ខ្ញុំ​មាន​ដំណើរ​ការ​ល្អ ទាល់តែ​ខ្ញុំ​បាន​ទៅ​ជិត​តំបន់​ប៉មតួអេហ្វែល ដែល​វា​ហាក់​ដូចជា​រលាយ​បាត់ នៅ​ពី​ក្រោយ​អាគារ​នៅ​ជុំ​វិញ​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅពេល​ដែល​សំណង់​ដ៏​ធំ​យ៉ាង​នេះ អាច​លាក់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​ដូច​នេះ​។ ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ ដូច​នេះ ខ្ញុំ​សុំ​​ឲ្យ​គេ​ជួយ​ប្រាប់​ផ្លូវ​ខ្ញុំ ហើយ​ក៏​បាន​រក​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​។ ក្នុង​ជីវិត​របស់​យើង យើង​មិន​អាច​ទាយ​ទុកជា​មុន ថា​យើង​នឹង​ជួប​រឿង​អ្វី​ខ្លះ​ទេ​។ ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ឧបសគ្គ និង​បញ្ហា​ប្រឈម​ក្នុង​ជីវិត យើង​អាច​ទូល​សូម​ជំនួយ និង​ទិសដៅ​ពី​ព្រះ​។ គឺ​ដោយ​សូម​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​វង្វេង ក្នុង​ការ​ធ្វើ​ដំណើរ ឬ​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ដើរ​ផ្លូវ​កាត់ ឬ​បោះបង់ចោល​ការ​តស៊ូ​នោះ​ឡើយ​។ ជា​ពិសេស នៅ​ពេលណា​ជីវិត​យើង ហាក់​ដូចជា​ពិបាក ឬ​មាន​ការ​ភាន់​ភាំង យើង​អាច​ងាក​បែរ​ទៅ​រក​ព្រះ…

Read article
ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់ នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួនជា​នាង​ទៅ​ក្នុង​ស្រែ១របស់​បូអូស ដែល​ជា​សាច់​ញាតិ​នឹង​អេលីម៉ាលេច ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម»(នាងរស់ ២:៣-៤)។ ពេល​យើង​មើលទៅ​ជីវិត យើង​ច្រើនតែ​មើល​ឃើញ​ខ្សែ​អំបោះ​នៃ​ជីវិត ដែល​ចាក់​ស្រែះ ឬ​ប្រទាក់​គ្នា នៅ​ផ្ទៃ​ខាង​ក្រោយ​នៃ​ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់ ដែល​ព្រះអម្ចាស់​កំពុង​រចនា។ នាង ន៉ាអូមី និង​នាង រស់ ក៏​បាន​ឆ្លង​កាត់​ភាព​ចាក់​ស្រែះ​របស់​ខ្សែ​អំបោះ​នៃ​ជីវិត។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អ៊ីស្រាអែល​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ គ្មាន​ប្រាក់​ជាប់​ខ្លួន ជា​ស្ថានភាព​ដែល​ងាយ​រង​គ្រោះ​បំផុត សម្រាប់​ស្ត្រី​នៅ​ក្នុង​សង្គម​អនាធិបតេយ្យ (ពួក​ចៅហ្វាយ ២១:២៥)។ ក្នុង​សង្គម​របស់​សាសន៍​អ៊ីស្រាអែល​សម័យ​បុរាណ មាន​ក្រឹត្យ​វិន័យ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នកក្រ​ចូល​ក្នុង​វាល​ស្រែ​រើស​កួរ​ស្រូវ ដែល​អ្នក​ប្រមូល​ផល​បាន​ជ្រុះ​នៅ​លើ​ដី។ ព្រះ​អម្ចាស់​បាន​បង្កើត​ច្បាប់​នេះ​មក ដោយ​បាន​បង្ហាញ​ព្រះទ័យ​ទុកដាក់ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជន​ទុរគត។ ប៉ុន្តែ គេ​មិន​តែងតែ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​នេះ ឲ្យ​បាន​ញឹក​ញាប់ ក្នុង​សម័យ​នោះ​ទេ។ តែ​នៅពេល​ដែល​នាងរស់​បាន​តាំង​ចិត្ត​ដើរ​ចូល​ក្នុង​វាល​ស្រែ ព្រះអម្ចាស់​បាន​ធ្វើ​ការ​តាម​រយៈ​ក្រឹត្យ​វិន័យ​នេះ ដើម្បី​ផ្គត់​ផ្គង់​នាងរស់ និង​នាង​ន៉ាអូមី។ ការ​សម្រេច​ចិត្ត​ដ៏​សាមញ្ញ​របស់​នាងរស់ ហាក់​ដូចជា​បាន​ក្លាយ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ស្ត្រី​ទាំង​ពីរ និង​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ​ទាំងមូល។ នាងរស់​ក៏​បាន​ទៅ​រើស​កួរ​ស្រូវ​ក្នុង​ដី​ស្រែ​របស់​លោក​បូអូស ជា​ញាតិ​សាច់​ឆ្ងាយ​របស់​ស្វាមី​របស់​នាង​ន៉ាអូមី និង​ជា​បុរស​ដែល​មាន​ឋានៈ​ខ្ពស់។ ជនជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​យល់​ដឹង​ថា គ្រួសារ​គឺជា​ផ្នែក​មូលដ្ឋាន​របស់​សង្គម ដែល​ក្នុង​នោះ​សមាជិក​របស់​គ្រួសារ​ធំ​មាន​កាតព្វកិច្ច​ក្នុង​ការ​គាំទ្រ និង​ការពារ​សាច់​ញាតិ ដែល​កំពុង​ជួប​ការ​លំបាក​ដូច​នាង​ន៉ាអូមី​ជាដើម។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​ហស្ត​របស់​ព្រះ នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ដោយ​សេចក្តី​សប្បុរស​ដល់​នាង រស់ និង​នាង ន៉ាអូមី ហើយ​តាម​របៀប​ដែល​ហាក់​ដូចជា​មិន​គួរ​ឲ្យ​កត់​សំ​គាល់ បើ​គេ​មើល​តែ​មួយ​ភ្លែត។ តាម​ពិត…

Read article
ការ​កត់​ត្រា​ច្បាស់​លាស់​អំពី​ព្រះយេស៊ូវ

ម៉ាកុស ១:១-៨ នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ ម៉ាកុស ១:១ កាលពី​ពេល​ថ្មីៗ​នេះ បង​ប្រុស​របស់​ខ្ញុំ ឈ្មោះ​ស្កត់(Scott) បាន​ទទួល​កំណត់ហេតុ អំពី​ការ​ចូល​បម្រើ​កងទ័ព​របស់​ឪពុក​យើង នៅ​សម័យ​សង្គ្រាម​លោក​លើកទី២​។ នៅពេល​ដែល​ខ្ញុំ​អាន​កំណត់ហេតុ​ប៉ុន្មាន​ទំព័រ​នោះ ខ្ញុំ​មិន​បាន​ឃើញ​មាន​កំណត់​ត្រា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អំពី​ឪពុក​របស់​យើង​ទេ​។ គេ​គ្រាន់តែ​បាន​កត់​ត្រា​អំពី​ការ​ពិត ដែល​ជា​ទិន្នន័យ​។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​អាន តែ​ទី​បំផុត ខ្ញុំ​មាន​ការ​មិន​ពេញ​ចិត្ត ព្រោះ​អ្វី​ដែលគេ​បាន​សរសេរ​អំពី​គាត់ មិន​មាន​អ្វី​ថ្មី​សម្រាប់​ខ្ញុំ​សោះ។ តែ​យើង​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​កំណត់​ត្រា​អំពី​ព្រះជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង៤ ដែល​លើស​ពី​ទិន្នន័យ​ធម្មតា​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​គឺជា​ការ​ពិពណ៌នា ដែល​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះយេស៊ូវ​ជា​នរណា ក្នុង​សម័យ​ដែល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ក៏​ដូចជា​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ការ​កត់​ត្រា​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី​បក​ស្រាយ អំពី​សេចក្តី​ថ្លែង​ការ​ដ៏​សំខាន់​របស់​កណ្ឌ​គម្ពីរ​នេះ ដែល​បាន​ចែងថា “នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ” (ម៉ាកុស ១:១)។ ខ​គម្ពីរ​ដែល​មាន​ជា​បន្ត​បន្ទាប់ ក៏បាន​ប្រាប់​យើង​អំពី​របៀប​ដែល​លោក​យ៉ូហាន បាទីស្ទ បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​មែស៊ី​។ គឺ​ដូច​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះអង្គ​​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌​បាទ​ទ្រង់​ផង”(ខ.៧)។ កំណត់​ត្រា​របស់​កណ្ឌ​គម្ពីរ​ម៉ាកុស គឺ​បាន​បង្ហាញ​ច្បាស់​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ សាវ័ក​យ៉ូហាន​ក៏​​បាន​កត់​​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​ផង​ដែរ​ថា…

Read article