October

You are here:
ភ្លៀងនៃការអស្ចារ្យ

ការរ​ស់​នៅ​មាន​ការ​លំបាក សម្រាប់​អ្នក​ភូមិ​ទាំង​ឡាយ​ ដែល​រស់​នៅ​តំបន់​ភ្នំ ក្នុង​ខេត្ត​យូណាន​​នៃ​ប្រទេស​ចិន។ ប្រភព​អាហារ​ជា​ចម្បង​របស់​ពួកគេ​ គឺមាន​ពោត និង​ស្រូវ។ ប៉ុន្តែ នៅខែ​ ឧសភា​ឆ្នាំ​២០១២ មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​វាយ​ប្រហារ​តំបន់​នោះ ហើយ​ដំណាំ​ទាំង​ឡាយ​ត្រូវ​ក្រៀម​ស្វិត។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ខ្វល់​ខ្វាយ ហើយ​គេ​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​ផ្សេង​ៗ ​តាម​អបីយ​ជំនឿ ដើម្បី​បញ្ឈប់​គ្រោះ​រាំង​ស្ងួត​នោះ។ ទោះ​ពួក​គេ​ព្យាយាម​បុណ្យ​ស្រន់​យ៉ាង​ណា ក៏​មិន​ឃើញ​មាន​ភ្លៀង​ធ្លាក់​មក បាន​ជា​អ្នក​ភូមិ​ក៏​បាន​ចាប់​ផ្ដើម​ស្តី​បន្ទោស​ឲ្យ​គ្រីស្ទ​បរិស័ទ​ប្រាំ​នាក់ ​នៅ​ក្នុងភូមិ​នោះ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ដូនតា​ខឹង​សម្បារ។ គ្រីស្ទ​បរិស័ទ​ទាំង​ប្រាំ​នាក់​នោះ​បាន​ជួប​ជុំ​គ្នា​អធិស្ឋាន។ មិន​យូរ​ប៉ុន្មាន មេឃ​ក៏​ប្រែ​ជា​ងងឹត ហើយ​ផ្គរ​លាន់​ក៏​បន្លឺ​ឡើង។ ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ធ្លាក់​ចុះ​មក ចាប់​តាំង​ពី​ថ្ងៃ​រសៀល​រហូត​ដល់​ពេញ​មួយ​យប់។ ដំណាំ​ទាំង​ប៉ុន្មាន​ក៏ត្រូវ​បាន​ស្រោច​ស្រង់! ទោះ​បី​ជា​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ជឿ​ថា ​ព្រះ​ទ្រង់​បាន​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្ដី ក៏​មាន​អ្នក​ដទៃ​ទៀត​បាន​ជឿ​ថា​ ទ្រង់​ពិត​ជា​បាន​ប្រទាន​ទឹក​ភ្លៀង​មែន ហើយ​ក៏​មាន​ចិត្ត​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះយេស៊ូវ។ នៅ​ក្នុង​ព្រះ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើង​ឃើញ​ថា ​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ​ ក្នុង​ករណី​នោះ យើង​ដឹង​ថា គ្រោះ​រាំង​ស្ងួត​នោះ​គឺ​ជា​ការ​ជំនុំ​ជំរះ​របស់​ព្រះ មក​លើ​រាស្រ្ត​របស់​ទ្រង់(១៧:១)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​នាំ​គ្នា​ថ្វាយ​បង្គំ​ព្រះ​បាល ដែល​ជា​ព្រះ​របស់​ពួក​សាសន៍​កាណាន ដោយ​មាន​ជំនឿ​ថា ​ព្រះ​មួយ​អង្គ​នេះ​អាច​ចាត់​ឲ្យ​មាន​ភ្លៀង​ស្រោច​ស្រប់​ផល​ដំណាំ​របស់​ពួក​គេ។ ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ប្រើ​លោក​អេលីយ៉ា​ដែល​ជា​ហោរា​របស់​ទ្រង់ ឲ្យ​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត​តែ​១​អង្គ​គត់ ដែល​អាច​សម្រេច ថា​តើ​ភ្លៀង​ត្រូវ​ធ្លាក់​នៅ​ពេល​ណា។…

Read article
ប្រសើរជាង​ការភ្ញាក់ពីសុបិនអាក្រក់

តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​អ្វី​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​គួរ​ឲ្យ​អាម៉ាស់ ឬ​ក៏​ជា​បទ​ឧក្រិដ្ឋ​ជា​ដើម ប៉ុន្តែ ​ដល់​ពេល​ភ្ញាក់​ឡើង ទើប​ដឹង​ខ្លួន​ថា​ នោះ​គ្រាន់​តែ​ជា​ការ​យល់​សប្ត​សោះ? ក៏​ប៉ុន្តែ ចុះ​ប្រសិន​បើ​រឿង​នេះ​មិន​គ្រាន់​តែ​ជា​សុបិន​អាក្រក់​វិញ​នោះ? ចុះ​បើ​សិន​ជា​ស្ថាន​ភាព​នោះ គឺ​ពិត​ជា​បាន​កើត​ឡើង​មែន ចំពោះ​ខ្លួន​អ្នក​ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​តួ​អង្គ​ម្នាក់​បាន​ជួប​ប្រទះ នៅ​ក្នុង​រឿង​ប្រលោម​លោក នៅ​សតវត្សរ៍​ទី១៩ ​ដែល​លោក​ ចច ម៉ាកដូណាល់(George MacDonald) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ការ​ភ្ញាក់​រឭក​របស់​គ្រូ​ជំនួយ ។ រឿង​នេះ និយាយ​អំពី​ដំណើរ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​ម្នាក់ ប្រចាំ​តំបន់​មួយ ​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ​គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ជឿ​ព្រះ​ពិត​មែន​ឬ​អត់។ ក្រោយ​មក គេ​បាន​អញ្ជើញ​គាត់​ ឲ្យ​នៅ​កំដរ​យុវ​ជន​ម្នាក់ ​ដែល​កំពុង​វង្វេង​ស្មារ​តី និង​កំពុង​ឈឺ​ធ្ងន់​ហៀប​នឹង​ស្លាប់ ទាំង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ឃាត​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​កន្លង​មក។ ហេតុ​ការណ៍​នៅ​ពេល​នោះ ក៏​បាន​កែ​ប្រែ​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​រូប​នេះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា មាន​ការ​មួយ​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ដឹង។ ភាព​ធូរ​ស្បើយ ដោយ​សារ​តែ​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​អាក្រក់ ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​ភ្ញាក់​ដឹងខ្លួន នៅ​ក្នុង​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ពី​ដើម​យើង​ធ្លាប់​គិត​ថា​ជា​រឿង ​មិន​គួរ​ឲ្យ​ជឿ​នោះ​។ តើ​យើង​នឹង​រក​បាន​សេចក្តី​មេត្តា​ករុណា នៅ​ទីណា? សេចក្តី​មេត្តា​ករុណា…

Read article
យើងមាន​ផ្លែឈើ!

ស្រ្ដី​ជា​ម្ដាយ​វ័យ​ក្មេង​បាន​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រមែល​ប្រមូល​អាហារ​ដែល​មាន​តែ​បន្តិច​បន្តួច ​សម្រាប់​កូន​ស្រី ​អាយុ​៣​ឆ្នាំ​របស់​នាង។ នាង​ក៏​បាន​មើល​ទៅ​កន្រ្តក​ផ្លែ​ឈើ នៅ​លើ​តុ​ក្នុង​ផ្ទះ​បាយ​ដ៏​តូច​របស់​ខ្លួន មិន​ឃើញ​មាន​ផ្លែ​ឈើ​សូម្បី​តែ​មួយ​ផ្លែ នោះ​នាង​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​លាន់​មាត់​ថា “បើ​យើង​មាន​ត្រឹម​តែ​ផ្លែ​ឈើ​មួយ​កន្រ្តក​នេះ នោះ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​មាន!” ពេល​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ស្ដាប់​ឮ។ រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ផុត​ទៅ។ ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់​គ្រួសារ​ដ៏​តូច​មួយ​នេះ។ ប៉ុន្តែ ​ម្ដាយ​ដ៏​កំសត់​ម្នាក់​នេះ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។ ថ្ងៃ​មួយ កូន​ស្រី​តូច​របស់​នាង​បាន​ចូល​ក្នុង​ផ្ទះ​បាយ ។ នាង​ក៏​បាន​ចង្អុល​ទៅ​កន្រ្តក​ពេញ​ដោយ​ផ្លែ​ឈើ​នៅ​លើ​តុ ទាំង​លាន់​មាត់​ថា “ម៉ាក់ មើល​ហ្ន យើង​ជា​អ្នក​មាន​ហើយ!” គ្រួសារ​នេះ​មិន​បាន​ប្រែ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​បាន​ទិញ​ផ្លែ​ប៉ោម​មួយ​ស្បោង​ដាក់​នៅ​លើ​តុ​បាយ​ប៉ុណ្ណោះ។ នៅ​ពេល​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ដឹក​នាំ​​ពួក​​អ៊ីស្រា​អែល ជិត​ដល់​ពេល​លា​ចាក​លោក គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​មក​ពី​ព្រះ​អម្ចាស់ ដោយ​បាន​រំឭក​ឡើង​វិញ អំពី​អស់​ទាំង​ការ​​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ពួក​គេ។ ហើយ​គាត់​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា “អ្នក​រាល់​គ្នា​បាន​រស់​នៅ​ក្នុង​ទីរហោ​ស្ថាន​អស់​រយៈ​ពេល​យ៉ាង​យូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បាន​ឲ្យ​ស្រុក​១​ដល់​អ្នករាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​អ្នក​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ផ្លែ​អូលីវ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ”(ខ.១៣)។ លោក​យ៉ូស្វេ​ក៏​បាន​បញ្ឈរ​ថ្ម​ធំ​មួយ ​ទុក​ជា​ការ​រំឭក​ដល់​ពួក​អ៊ីស្រា​អែល​ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ (ខ.២៦)។ ក្រោយ​ពេល​មាន​ការ​លំបាក និង​ខ្វះ​ខាត​ជា​ច្រើន ឥឡូវ​នេះ គ្រួសារ​មួយ​នេះ កំពុង​រស់​នៅ​ក្នុង​ទីកន្លែង​មួយ​ផ្សេង​ទៀត ដែល​មាន​ដើម​ឈើ​ហូប​ផ្លែ…

Read article
យើងអាចដឹងច្បាស់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​រថ​ភ្លើង​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ណាត់​ជួប​ដ៏​សំខាន់​មួយ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​លើ​រថ​ភ្លើង​ដែល​ខ្ញុំ​ត្រូវ​ជិះ​ឬ​ទេ? ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពី​មុន​មក​ទេ ហើយ​ក៏​មិន​បាន​សួរ​គេ​ថា រថ​ភ្លើង​នេះ​ទៅ​ណា​ដែរ។ ទី​បំផុត ខ្ញុំ​ក៏​រួច​ផុត​ពី​មន្ទឹល​សង្ស័យ ពេល​ខ្ញុំ​បាន​មក​ដល់​ស្ថានីយ​បន្ទាប់​ ដោយ​ដឹង​ថា ខ្ញុំ​ពិត​ជា​មិន​បាន​ឡើង​ជិះ​រថ​ភ្លើង​ខុស​ទេ! រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការសង្ស័យ ​ដែល​អាច​ប្លន់​យក​សេចក្តី​សុខ និង​ទំនុក​ចិត្ត​ពី​យើង។ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ពិបាក ដោយ​មិន​ដឹង​ច្បាស់​ថា ខ្លួន​ពិត​ជាបាន​ទទួល​សេចក្តី​សង្រ្គោះ​មែន​ឬ​អត់ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​អាច​ឈ្នះ​ការ​សង្ស័យ​នេះ។ ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចែក​ចាយ​ទី​បន្ទាល់ អំពី​ការ​ដែល​ខ្ញុំ​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ និង​អំពី​ការ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​បាន​ទៅ​នគរ​ស្ថាន​សួគ៌ នោះ​ស្រាប់​តែ​មាន​គេ​សួរ​ខ្ញុំ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា អ្នក​ពិត​ជា​បាន​សង្រ្គោះ ហើយ​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​មែន?” ខ្ញុំ​ក៏​បាន​ឆ្លើយ​តប ដោយ​មាន​ទំនុក​ចិត្ត និង​ការ​បន្ទាប​ខ្លួន ហើយ​បង្ហាញ​ខគម្ពីរ​ដែល​ព្រះ​ទ្រង់​បាន​ប្រើ​ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ក្នុង​ចិត្ត គឺ​ខគម្ពីរ​ដែល​បាន​ចែង​ថា “ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ហើយ” (១យ៉ូហាន ៥:១៣)។ ព្រះ​ទ្រង់​សន្យា​ថា​ ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​យើង​​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ជីវិត​នោះ​គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់”(ខ.១១)។ ការ​ដឹង​ច្បាស់​ថា ខ្លួន​បាន​សង្រ្គោះ ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង ហើយ​ក៏​ស្អាង​ចិត្ត​របស់​យើង​ឡើង…

Read article
សេចក្តីស្រឡាញ់ជាអ្វី

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?”  នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។  បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។ សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១…

Read article
តន្រ្តី និងឧបករណ៍ចាក់តន្រ្តី

លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។ យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា    ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។    គោលបំណងរបស់យើង  គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ  តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា…

Read article
ស្រមោល

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។ លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។ ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន  ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ  ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ  ដូចនេះ  ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។…

Read article
ខំធ្វើការដើម្បីខ្យល់

មានពេលមួយ លោកហោវើត លេវីត(Howard Levitt) បានបាត់បង់ឡានហ្វារ៉ារីរបស់គាត់ ដែលមានតម្លៃ២០ម៉ឺនដុល្លា នៅក្នុងទឹកជំនន់ដែលជន់លិចផ្លូវធំនៅក្រុងតូរុនតូ។ ពីដំបូងគាត់បានបើកបរ កាត់តាមផ្លូវលិចទឹក ដែលហាក់ដូចជារាក់ទេ តែមិនយូរប៉ុន្មាន  គាត់ក៏បានដឹងថា ទឹកបានជន់ឡើងយ៉ាងលឿន ហើយជ្រៅជាងការស្មានរបស់គាត់ទៅទៀត។ ពេលទឹកឡើងលិចកង់ឡានគាត់ ម៉ាស៊ីនឡានរបស់គាត់ ដែលមានកំឡាំង៤៥០សេះ ក៏បានរលត់។ តែអរព្រះគុណព្រះអង្គ គាត់អាចគេចចេញពីឡាន ហើយរត់ឡើងទួលដោយសុវត្ថិភាព។ ឡានស្ព័ររបស់លោកហោវើត ដែលបានលិចទឹកនោះ បានរំឭកខ្ញុំ អំពីការដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “ទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ”(សាស្តា ៥:១៤)។ គ្រោះធម្មជាតិ ចោរ និងគ្រោះថ្នាក់ អាចឆក់យករបស់ទ្រព្យរបស់យើង។ ទោះបីជាយើងព្យាយាមការពារទ្រព្យសម្បត្តិយើងក៏ដោយ ក៏យើងមិនអាចស្ពាយយកទៅស្ថានសួគ៌បានដែរ(ខ.១៥)។ សេ្តចសាឡូម៉ូនបានចោទជាសំណួរថា “ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?”(ខ.១៦)។ វាជាការឥតប្រយោជន៍ទេ  ដែលយើងខំធ្វើការ  ដើម្បីរកតែរបស់ទ្រព្យ  ដែលនឹងបាត់បង់នៅទីបញ្ចប់នោះ។ តែមានរបស់ម្យ៉ាង ដែលមិនចេះពុកផុយ ហើយយើងអាច “យកទៅជាមួយយើង”បាន។ របស់នោះ គឺជាទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌ ដែលយើងអាចសន្សំទុកបាន។ ចូរយើងដេញតាមភាពសប្បុរស(ម៉ាថាយ ១៩:២១) ការបន្ទាបខ្លួន(៥:៣) និងការអត់ធ្មត់ខាងវិញ្ញាណ(លូកា ៦:២២-២៣) ដែលនឹងនាំឲ្យយើងទទួលរង្វាន់…

Read article
មនុស្សថ្មីក្នុងគ្រួសារ

មានពេលមួយ ខ្ញុំបានធ្វើដំណើរ ទៅប្រទេសចាម៉ៃការ ជាមួយក្រុមចម្រៀងវិទ្យាល័យមួយក្រុម ដែលជាគ្រីស្ទបរិស័ទ ដើម្បីធ្វើការបម្រើព្រះនៅទីនោះ។ ពេលនោះ យើងបានឃើញការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ  តាមរយៈការប្រព្រឹត្ត។  នៅថ្ងៃដែលយើងទៅសួរសុខទុក្ខកុមារ និងយុវជនពិការ នៅមណ្ឌលកុមារកំព្រាមួយកន្លែង យើងក៏បានដឹងថា ដូណាល់(Donald) ដែលជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុសនៅទីនោះ ដែលកូនៗរបស់ខ្ញុំបានលេងជាមួយ ជាក្មេងដែលមានជម្ងឺពិការខួរក្បាល ដែលគេបំរុងនឹងយកទៅចិញ្ចឹម។ ពេលដែលឪពុកម្តាយចិញ្ចឹមបានមកដល់ កន្លែងដែលយើងកំពុងស្នាក់នៅ  យើងមានអំណរនៅក្នុងការជជែកជាមួយពួកគេ អំពីដូណាល់។  តែអ្វីដែលនឹងកើតឡើងក្រោយមកទៀត  បានធ្វើឲ្យយើងកាន់តែមានអំណរ។ ឪពុកម្តាយចិញ្ចឹមរបស់ដាណាល់បាននាំគាត់ពីមណ្ឌលកុមារកំព្រា មកកន្លែងយើងស្នាក់នៅ ។ ពេលដែលម្តាយចិញ្ចឹម បានឱបដូណាល់ ដែលជាកូនចិញ្ចឹម សិស្សរបស់ខ្ញុំក៏បានឈរជុំវិញពួកគេ ហើយច្រៀងសរសើរដំកើងព្រះ។ ទឹកភ្នែកនៃក្តីអំណរបានហូរចុះមក ហើយដូណាល់ក៏មានទឹកមុខញញឹមដោយអំណរ។ ក្រោយមក សិស្សរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា រឿងនេះបានរំឭកគាត់ អំពីព្រឹត្តិការណ៍ ដែលកើតឡើង នៅនគរស្ថានសួគ៌ ពេលដែលនរណាម្នាក់បានទទួលសេចក្តីសង្រ្គោះ។ ពួកទេវតាអរសប្បាយ ពេលមាននរណាម្នាក់បានទទួលចិញ្ចឹម នៅក្នុងមហាគ្រួសារនៃព្រះ។ ជាការពិតណាស់ ការនេះបានឆ្លុះបញ្ចាំង អំពីក្តីអំណរនៃនគរស្ថានសួគ៌ ពេលដែលមាននរណាម្នាក់ទើបតែចូលរួម ក្នុងគ្រួសារដ៏អស់កល្បនៃស្ថានសួគ៌ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានបន្ទូលអំពីព្រឹត្តិការណ៍ដ៏ធំនោះ យ៉ាងដូចនេះថា “នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ…

Read article
ច្រៀងសរសើរទាំងអស់គ្នា

ភរិយាខ្ញុំមានព្យាណូមួយគ្រឿង ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។ ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។  នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។ នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង…

Read article