October

You are here:
សូម្បីតែនាងឬ?

សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​មើល​​បញ្ជី​​ពង្សាវ​តានៃ​គ្រួសារ​​រ​បស់​​​អ្នក ហើយ​ក៏​ឃើញ​មា​នកា​រពណ៌​នា​​​យ៉ាង​ដូច​នេះ​ថា “បុព្វ​បុរ​សរ​ប​ស់អ្ន​ក​ជា​ស្រ្តីរ​ក​ស៊ី​ផ្លូវ​ភេទ ​នាង​​បា​នលា​ក់បំ​ពួ​នពួ​កខ្មាំ​ងស​ត្រូវ​​រ​បស់​រ​ដ្ឋាភិ​បា​ល នៅ​ក្នុងផ្ទះរប​ស់នា​ង។ នៅ​ពេល​ពួក​អា​ជ្ញា​ធ​រ​​បា​ន​​ម​ក​​សា​កសួ​រ​នាង ​នោះនា​ងក៏​បា​ន​និយា​យ​កុ​ហក​​​អំ​​ពី​​​កា​រ​នោះ។” តើ​អ្នក​នឹ​ងធ្វើ​ដូ​ចម្តេច ពេល​បាន​ដឹ​ងអំ​ពី​ប្រ​វត្តិ​របស់​គាត់​ហើយ? តើអ្ន​ក​នឹង​លា​ក់​​​រឿង​​​រប​ស់គា​ត់ ពេល​ដែល​គេ​មក​សួរ​អំ​ពីប្រ​វត្តិ​គ្រួសា​ររ​បស់​​អ្នក​ឬ​? ឬ​ក៏និ​យា​យ​ដោយ​បើក​ចំហ​រអំ​ពីរឿ​ង​ពិ​តរ​ប​ស់​គាត់​ ហើយ​​សរសើរ​គាត់ នៅ​ក្នុង​ប្រវត្តិ​​នៃ​គ្រួ​សារ​​រប​ស់​​​អ្នក? យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​ក៏បា​ន​ចែង​អំ​ពីខ្សែ​លោហិត​មួយ ដែល​មាន​នាង​រ៉ាហា​បជា​បុ​ព្វបុ​រស។ បើ​សិន​យើ​ង​គ្រាន់​តែអាន​អំពី​ប្រ​វត្តិរ​បស់នា​ង ដែល​មាន​ក្នុងប​ទគ​ម្ពីរ​ យ៉ូស្វេ​ ជំពូក២ ​នោះ​យើង​​​ប្រ​ហែល​ជា​រា​ប់ប​ញ្ចូ​លនា​ង ​​ទៅក្នុ​ង​ចំ​ណោម​ពួក​ម​នុស្ស​ដែល​ក្ប​ត់​ជាតិ​សាសន៍ខ្លួ​ន និង​ពួក​មា​ន​គំរូ​អា​ក្រក់ ​នៅ​ក្នុង​​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រវត្តិរ​បស់នា​ងមិ​ន​មែន​មា​ន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទ​គម្ពី​រ​ម៉ាថាយ ១:៥-៦ បានបើក​ប​ង្ហាញ​ថា​ នា​ង​​​គឺជា​​​យាយ​​លួត​​នៃ​ហ្លួង​​ដាវីឌ ​ហើយថា​នាង​ក៏​មា​ន​ឈ្មោះ​​នៅ​ក្នុ​ងជំ​នួរ​វ​ង្ស​​នៃ​ព្រះ​យេ​ស៊ូវ​ ដ៏ជា​អ​ង្គ​សង្រ្គោះ​នៃ​យើ​ងផ​ង​​​ដែរ។ ជាង​នេះ​ទៅ​ទៀត​ បទ​គម្ពី​រ​ហេ​ព្រើរ ១១:៣១ បាន​រាប់​នា​ង​រ៉ាហាប​ ​ជា​ស្ត្រី​​នៃ​សេ​ចក្តី​ជំ​នឿ ដែល​​បាន​ទទួ​ល​​កា​រ​ស​ង្រ្គោះ ពេល​ក្រុង​យេរីខូរដួ​ល​រលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុង​បទ​គ​ម្ពីរ យ៉ាកុប ​២:២៥ ការ​ដែល​នា​ង​​បា​ន​ធ្វើ ​ដើម្បី​ជួយ​សង្រ្គោះ​ពួ​កស៊ើ​ប​ការ គឺ​ជាភ​ស្តុតា​ង​​ដែ​លប​ញ្ជាក់​ថា ​នាងជាម​នុស្ស​​សុចរិត ដោយ​សារ​​ជំនឿរ​បស់​នាង។ សេចក្ដីស្រ​ឡាញ់​រ​ប​ស់ព្រះ​ពិ​ត​ជាអ​ស្ចា​រ្យណា​ស់​។ ទ្រ​ង់​​អា​ច​ប្រើ​​​មនុ​ស្ស​​ដែ​ល​​​មាន​កេ​រ្តិ៍​ឈ្មោះ​អាក្រក់ ហើយ​កែ​ប្រែ​​ជីវិត​រ​បស់​ពួ​ក​គេ ព្រម​ទាំ​ងធ្វើ​ឲ្យ​ពួ​កគេ​ក្លា​យ​ជា​គំ​រូ…

Read article
ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត

រៀង​រាល់​ពេ​ល​រ​ដូ​វក្ដៅ​ មាន​អ្នក​ទស្ស​នារា​ប់​ពាន់​​នាក់ នៃ​​កម្ម​​វិធី អរុណ​សួស្តី អាមេរិ​កាំង (Good Morning America) ​បាន​​នាំគ្នា​បោះ​ឆ្នោ​ត​ជ្រើ​សរើ​ស “ទីក​ន្លែង​​ស្អាត​បំផុត​​នៅ​ស​ហរដ្ឋ​អាមេ​រិក”។ ខ្ញុំមា​នសេ​ចក្តី​រីក​រា​យ​យ៉ា​ងខ្លាំ​ង ​ពេល​​ដែ​ល​បាន​ឮ​គេ​ប្រកា​ស​ថា​ ទីក​ន្លែងស្អា​ត​ជា​ង​គេ នៅ​សហរ​ដ្ឋអា​មេ​រិ​ក ក្នុង​ឆ្នាំ២​០​១១ គឺឧ​ទ្យាន​ជា​តិមា​ត់​បឹង​Sleeping Bear Dunes ដែល​​ស្ថិត​នៅ​ក្នុ​ងរ​ដ្ឋ​​រប​ស់​ខ្ញុំ​ គឺ​រដ្ឋ​មីឈីហ្គិន។ តាម​ពិ​​ត​ទៅ ខ្ញុំ​មិន​ដែ​ល​បាន​រំ​ពឹ​ង​ថា ​គេនឹ​ង​ដាក់​ចំណាត់​ថ្នាក់​លេ​ខ​១ ឲ្យ​ឧទ្យា​ន​ជាតិ ដែល​មាន​ទី​តាំង​នៅ​​ខាង​​ក្រោ​យ​ផ្ទះ​​រ​ប​ស់​ខ្ញុំ​នោះទេ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ​កាល​ដែល​ខ្ញុំ​ និង​ភរិ​យា​ខ្ញុំ គឺ​ម៉ាទី(Martie) បាន​ទៅ​លេង​ទឹក​ជ្រោះ​ណៃ​អាការ៉ា(Niagara Falls)។ កាល​នោះ ​បុរស​​ម្នា​ក់​​​ដែ​ល​​នៅ​ជិត​នោះ​​ បាន​សង្កេ​ត​មើល​​​ភា​ព​រី​ក​រាយ​របស់​ភ្ញៀវ​​​​ទេ​ស​ចរណ៍​របស់​យើង​ ហើយ​បាន​និយា​យ​លេ​ង​​ថា “វាគ្មា​អ្វី​​​អ​ស្ចារ្យ​ទេ​។ ខ្ញុំឃើ​ញទឹ​ក​ជ្រោះ​ហ្នឹង​រា​ល់​តែថ្ងៃ​។” យើងរា​ល់​គ្នា​ងាយ​​នឹង​ស៊ាំជា​មួ​យ​នឹង​អ្វី​​​ៗ​​ ដែល​​នៅ​ជុំវិ​ញ​ខ្លួ​ន​យើង ហើយ​ងាយ​​​នឹ​ង​មាន​​​អារម្ម​ណ៍ធ​ម្មតា ​ចំពោះ​អ្វី​យើង​បា​ន​ស្គា​ល់ហើ​យ ទោះទី​ក​ន្លែង ឬ​បទ​ពិ​សោធន៍​នោះ ​ធ្លា​ប់​នាំ​មក​​នូវ​​ភាពរីក​រា​យ​​យ៉ា​ង​ណា​ក៏ដោ​យ។ ទោះបី​ជា​​សិ​រីល្អ​​រប​ស់​ព្រះ​ បា​នសម្តែង​មក​​​យ៉ាង​ច្បា​ស់​​​នៅ​ជុំរិញ​​យើង​ក៏​ដោ​យ ក៏ពេ​លខ្លះភា​ព​មមា​ញឹក​ក្នុងកា​ររ​ស់នៅ​ប្រ​ចាំថ្ងៃ​ បាន​បាំង​ពី​មុ​ខយើ​ង ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើ​ញសិ​រីល្អរ​បស់​ទ្រង់​។ យើង​​ទទួ​ល​​យ​កផ​ល​ប្រយោជន៍​ ពី​ការ​អស្ចា​រ្យ​​រ​បស់​ទ្រ​ង់​​ក្នុង​ជីវិតយើ​ង​ ដោយ​មិន​បា​នដឹ​ង​គុណ​ទ្រង់។ យើង​លែ​ង​​មា​ន​ការ​កោ​តស្ញ​ប់ស្ញែ​ង​​ ចំពោះឈើ​ឆ្កា​ង​ទ្រង់​។ យើង​បាន​ភ្លេ​ច​​ថា យើង​មាន​ឯ​កសិ​​ទ្ធិ​​ធ្វើ​ជា​កូន​​​រប​ស់​​ព្រះ។…

Read article
ពូកែវោហារ តែចេះបន្ទាបខ្លួន

ខ្ញុំ​កោត​សរសើរ អ្ន​ក​ដែ​លពូ​កែ​​ចែ​កចា​យ​​ អំ​​ពី​​សេចក្តី​​ជំនឿ​​របស់​ខ្លួន​ ហើយ​ចេះ​បញ្ចុះ​បញ្ចូល​អ្នក​ដ​ទៃ ​ដោយ​សំនួន​វោហារ​របស់ខ្លួ​ន។ អ្នក​ខ្លះថា​ អ្នក​នោះមា​ន​​ ”អំណោយ​​​​ទាន​និយាយ” ឬ “ចេះ​ប្រើ​ពាក្យ​ស​ម្តីបា​ន​ល្អ​”។ អ្ន​ក​ខ្លះ​​ទៀត​ថា ​​អ្នក​នោះ “ពូកែ​វោហារ”។ លោក​អ័ប៉ុឡូស​ក៏​មាន​អំ​ណោយ​ទា​ន​នេះ​ផង​ដែ​រ។ ព្រះ​គម្ពីរ​បាន​ចែង​ថា គាត់​ជា “អ្នក​មា​ន​វោហា​រ ហើយ​ក៏​ចេះ​​ស្ទាត់​​ក្នុង​គម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះ​បី​ជា​​គា​ត់​បាន​បង្រៀន យ៉ាង​ត្រឹម​ត្រូ​វ​អំពី​ព្រះ​គ្រី​ស្ទពិ​ត​មែ​ន​ក៏ដោ​យ​ ក៏​គាត់​​បាន​អធិ​ប្បាយតែអំ​ពី​ការ​ទ​ទួល​បុណ្យជ្រ​មុជ​ទឹ​ក​​របស់​លោក​យ៉ូហាន ដែល​ជាការ​ទ​ទួល​បុ​ណ្យជ្រ​មុ​ជ​ទឹក​ ខាង​ឯ​ការ​​ប្រែ​ចិត្ត​ចេញ​​​ពី​​អំ​ពើ​​​បា​ប​តែ​ប៉ុ​ណ្ណោះ(ខ.២៥ ១៩:៤)។ លោកអ័​ប៉ុឡូស​​បា​ន​ចេះ​​​ចាំ​​សេ​ចក្តី​បង្រៀន​ របស់​ព្រះ​យេស៊ូវ តែ​​​ប្រហែល​ជាមិ​ន​បា​នដឹ​ង​​​អំពី​​​ការ​សុ​គត និង​​ការ​មានព្រះជ​ន្ម​ឡើ​ង​វិញ​រ​ប​ស់​ទ្រង់​ និង​អំពី​​​ការ​ដែ​ល​​​ព្រះ​​វិ​ញ្ញាណ​​​បា​នយា​ងម​កនោះ​​ទេ(កិច្ចការ ២) ​ការ​បង្រៀ​ន​​​រប​ស់​គា​ត់នៅ​មា​ន​ការ​ខ្វះ​ចន្លោះ​ ព្រោះ​គាត់​មិ​ន​​បាន​ដឹ​ង​ ​អំពី​កា​រ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​ប​រិសុទ្ធ ដែ​លប្រ​ទា​ន​អំ​ណា​ច​ជា​​​រៀង​រា​ល់​ថ្ងៃ។ ហេតុ​នេះហើ​យ​បា​នមិ​ត្ត​ភ័​ក្រ​រប​ស់សា​វ័ក​ប៉ុ​ល គឺ​លោក​អ័​គីឡា​ និង​នា​ង​ព្រីស៊ីល ជា​ភរិយា បា​នអញ្ជើ​ញ​លោ​កអ័​ប៉ុ​ឡូស ឲ្យម​ក​ឯ​​ផ្ទះ​​រ​ប​ស់​ពួក​គេ​ ដើម្បី​កែត​ម្រង់​​​កា​រប​ង្រៀន​​រ​បស់​គាត់​​ឲ្យ​បាន​ត្រឹម​ត្រូ​វឡើ​ង។ ទោះបី​ជា​លោក​អ័​ប៉ុ​ឡូស​រៀន​សូ​ត្រ​​បា​នជ្រៅ​ជ្រះ​ និង​​​ចេះ​​គ​ម្ពីរ​បា​ន​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​​ក៏គា​ត់​នៅ​តែ​ទ​ទួលកា​រ​បង្រៀន​​ពី​ពួក​គេ​ ​ដោយ​បន្ទាប​ខ្លួន។ ទី​បំផុត លោក​អ័ប៉ុឡូស​ក៏​​អា​ច​បន្ត​​កា​រងារ​បម្រើ​ព្រះរ​ប​ស់ខ្លួ​ន ដោយ​ការ​យល់​ដឹ​ង​​ថ្មី។ បទ​គម្ពី​រទំ​នុកដំ​កើង ២៥:៩ បាន​រំឭ​ក​យើ​ងថា​ ព្រះ​ទ្រង់​នឹ​ង “នាំម​នុ​ស្ស​សុភាព​ក្នុង​សេចក្តី​យុ​ត្តធម៌…

Read article
សេចក្ដីស្រឡាញ់ដែលយើង​អាចទុកចិត្ត​បាន

ពាក្យ​សម្តី​ដែ​លធ្វើ​ឲ្យ​ឈឺ​ចា​ប់បំ​ផុ​ត ប្រហែល​ជា​ពាក្យ ​ដែល​និ​យាយថា​ “ខ្ញុំ​មិន​ស្រឡាញ់អ្ន​ក​ទៀ​ត​​ទេ”។ ពាក្យ​សម្តី​នេះធ្វើ​ឲ្យ​ទំនា​ក់ទំ​នង​ត្រូ​វប​ញ្ចប់ ធ្វើឲ្យ​ខូ​ច​​ចិត្ត ហើយ​ធ្វើឲ្យ​ក្តីស្រ​មៃ​រលាយ​បាត់​បង់។ ជា​ញឹក​ញាប់ មនុស្ស​​ដែល​ធ្លាប់​ត្រូវ​បា​នគេ​ក្ប​ត់ តែង​តែកា​រពា​រខ្លួ​ន ​កុំ​ឲ្យ​​ឈឺ​​ចាប់​នៅ​ពេល​ក្រោយ​ទៀត​ ដោយស​ម្រេច​ចិត្ត​ឈ​ប់ជឿ​ជា​ក់ លើ​សេច​ក្តី​ស្រឡា​ញ់រ​ប​ស់អ្ន​ក​ផ្សេង​ទៀ​ត​។ ជាង​នេះ​ទៅទៀ​ត​ ការ​តាំង​ចិ​ត្តបែ​ប​នោះ ​ក៏​អា​ច​ធ្វើ​ឲ្យ​អ្ន​កនោះ​មិ​នជឿ​ជា​ក់​លើ​សេច​ក្តី​ស្រ​ឡាញ់រ​ប​ស់ព្រះ​ផង​ដែរ។ សេចក្តី​​ស្រឡាញ់​ដែ​ល​ព្រះមា​ន​ចំពោះយើ​ង មាន​លក្ខណៈ​ដ៏គួ​រ​ឲ្យ​កត់​ស​ម្គាល់ ត្រង់​ចំណុ​ចដែ​ល​ទ្រ​ង់​បាន​សន្យា​ថា សេចក្តី​ស្រឡា​ញ់រ​ប​ស់ទ្រ​ង់ នឹង​មិន​ចេះ​​ចប់​​ឡើយ។ លោក​ហោរា​យេរេមា ធ្លាប់​បាន​ឆ្ល​ងកា​ត់​ស្ថាន​ភា​ពដ៏​​ជូរ​ចត់​ដែល​បាន​ធ្វើឲ្យ​​​គាត់​​ធ្លា​ក់ទឹ​កចិ​ត្ត​យ៉ាង​ខ្លាំ​ង(បរិទេវ ៣:១៣-២០)។ កាល​នោះ ពួកសា​សន៍​​រ​បស់​គាត់​​បាន​បដិសេធ​​មិន​ព្រម​ស្តាប់​តាម ពេលគាត់​​អំពាវនាវ​​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​​​ពួក​គេ​​ឆ្លើយ​ត​ប នឹ​​ង​​សេចក្តី​ស្រឡាញ់​​របស់​​ព្រះ ហើយ​​ឲ្យ​​វិល​​មក​​ដើ​រ​​តាម​​​ទ្រង់​​​វិញ។ គាត់ក៏បា​នធ្លា​ក់​ចូល​ក្នុង​ស​ភាព​ត្រដាប​ត្រ​​ដួស​​​បំផុត ​​បាន​ជា​គា​ត់​ថ្លែង​ថា “កំ​ឡាំងរ​បស់​ខ្ញុំសូ​ន្យ​​បាត់អ​ស់ទៅ​ សេចក្តី​​ស​ង្ឃឹម​រប​ស់ខ្ញុំ​ក៏​ផុត​ចាក​ពី​​ព្រះយេ​ហូវ៉ា​ហើ​យ(ខ.១៨)។ ប៉ុន្តែ ទោះ​គាត់​ស្ថិ​តក្នុ​ង​ស្ថាន​ភាព​ខ្មៅង​ងឹត​យ៉ាង​ណា​ក៏ដោ​យ ក៏គា​ត់​នៅ​តែ​ពិចារ​ណា​​អំពី​​សេចក្តី​ស្រឡាញ់​​ដ៏​ឋិត​ថេ​ររ​បស់​ព្រះ ​បាន​ជា​គាត់​សរសេរ​ថា “កុំតែមានសេចក្តីសប្បុរស​​របស់​ព្រះ​យេហូវ៉ា នោះ​​យើង​​បា​នសូ​ន្យបា​ត់អ​ស់​រ​លីងទៅ​ហើ​យ ឯសេ​ចក្តី​មេត្តាក​រុណា​​រ​ប​ស់ទ្រ​ង់ នោះ​មិ​ន​ចេះផុត​​ឡើយ។ សេច​ក្តី​នោះ ​ចេះ​តែ​ថ្មី​ឡើងរា​​ល់តែ​ព្រឹ​កជា​និ​ច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​​បាន​​ពោ​ល​ថា ព្រះ​យេហូវ៉ា​ជា​ចំណែ​ក​នៃខ្ញុំ​ ហេតុ​​​នោះខ្ញុំ​នឹ​ងស​ង្ឃឹម​ដល់​ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្ស​អាច​សច្ចា​ថា​នឹ​ងស្រ​ឡាញ់​យើង​ជា​រៀង​រ​ហូត ប៉ុន្តែ ​ក៏​អាច​ក្បត់​ពាក្យ​សន្យា​នោះផ​ង​ដែ​រ។​ យ៉ាង​ណាមិ​ញ សេចក្តី​ស្រឡាញ់​របស់​​ព្រះ នឹង​នៅ​តែឋិ​ត​ថេ​រ…

Read article
ចូរអរព្រះគុណ

នៅ​ទីក្រុ​ង​ឡែន​ស៊ីង​(Lansing) រដ្ឋមី​ឈី​ហ្គិន ក្នុង​អំឡុង​​ពេ​លរ​ដូ​វ​រងា យើង​មិន​សូវ​មា​ន​ថ្ងៃរះ​ប៉ុ​ន្មានទេ។ ប៉ុន្តែ ឆ្នាំ​មុន​ ព្រះ​ទ្រង់​បា​ន​ប្រទា​ន​ពរ​ ​​ឲ្យយើ​ង​​​មាន​​ថ្ងៃ​​​ដ៏ស្រស់បំ​ព្រង ហើយ​ខ្ញុំ​សង្កេ​តឃើ​ញ​ថា ​មនុស្សស្ទើ​រ​តែ​គ្រប់​​គ្នាបា​ន​អរ​ព្រះគុ​ណព្រះ​ ​លើក​លែង​តែ​ខ្ញុំម្នា​ក់​ប៉ុ​ណ្ណោះ។ នៅ​​ពេលខ្ញុំ​ចេ​ញពី​ធ្វើ​ការ មាន​បុ​រស​ម្នាក់​បា​ន​​និ​យាយ​​​ថា “ថ្ងៃ​នេះជា​ថ្ងៃ​ដ៏អ​ស្ចា​រ្យ​មែន ជា​អំណោ​យ​ដែល​ព្រះ​ប្រទា​ន!” ខ្ញុំ​​ក៏​​បានឆ្លើ​យ​តប​ថា​ “មែន​ហើយ ប៉ុន្តែ​ ព្រឹល​នឹង​ធ្លាក់​នៅ​សប្តា​ហ៍​ក្រោយ​ទៀត”។ ត្រង់​ចំ​ណុច​នេះ​ ខ្ញុំ​គួរ​តែ​អ​រព្រះ​​គុ​ណ​​ព្រះ គឺ​មិ​​នត្រូ​​​វរ​មិល​គុ​ណយ៉ា​ង​ដូ​ចនេះ​ទេ​។ យ៉ាង​ណាមិ​ញ​ សាវ័​កប៉ុ​ល​បា​នស​រសេ​រ​សំបុ​ត្រ​ទៅកា​ន់​ពួកជំ​នុំស​ម័យដើ​ម ដើម្បី​ឲ្យ​ពួក​គេ​រៀន​ដឹង​គុ​ណព្រះ​។ គាត់​បាន​និយា​យ​​អំ​ពី​ការ​អ​រព្រះ​​​គុណ ក្នុងសំ​បុត្រ​រ​បស់​គា​ត់ គឺ​បាន​ច្រើ​នជា​ង​អ្ន​កនិ​ពន្ធ​នៃក​ណ្ឌគ​ម្ពី​រ​​ស​ញ្ញាថ្មី​​ដទៃទៀ​ត។ ជាក់​ស្តែង គាត់បា​ន​ប្រើ​ពាក្យ​អ​រ​ព្រះគុណ​២​៣​ដង ដែល​ក្នុង​នោះ យើង​អាច​ទ​ទួល​​សេ​ចក្តី​​​​​បង្រៀន​​​អំ​ពី​​កា​រ​​អរ​​ព្រះ​​គុណ។ ជា​និច្ច​ជា​កាល​ ព្រះ​គម្ពី​របា​ន​បង្រៀ​ន​ឲ្យយើ​ង​ថា្វយ​ការ​អ​រគុណ​ដល់​ព្រះ​ ជា​ជាង​អរ​គុណ​មនុស្ស។​ មនុស្ស​​គឺ​​ជា​​​អំណោ​យម​ក​ពី​ព្រះ ​ហើយ​សាវ័ក​ប៉ុលបា​ន​អរ​ព្រះគុណ​ព្រះ​ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ការ​រី​កលូ​ត​លាស់​ មានសេ​ចក្តី​ស្រ​ឡាញ់ និង​សេច​ក្តី​ជំនឿ​​(១​កូរិន​ថូស ​១:៤ ១​ថែ​ស្សាឡូ​នី​ច ១:២)។ យើង​ត្រូវ​អ​រព្រះ​គុ​ណព្រះ​ ដោយ​នូវ​ព្រះ​នា​ម​ព្រះយេ​ស៊ូ​វ​គ្រីស្ទ​​ សម្រាប់​គ្រប់​កា​រទាំ​​ង​អស់ ​(កូល៉ុស ៣:១៥,១៧)។ សាវ័ក​ប៉ុល​ជឿថា​ អ្នក​ដើរ​តា​មព្រះ​យេស៊ូវ​​អា​ច​អរ​ព្រះ​គុ​ណព្រះ​ សម្រាប់​គ្រប់​កា​រទាំ​ង​អស់ ពីព្រោះ​ព្រះ​ទ្រង់​មាន​អំណា​ច​គ្រ​ប់គ្រ​ង ហើយ​ទ្រង់​កំពុ​ង​ធ្វើកា​រ​​របស់​ទ្រង់ ​ដើម្បី​ជា​ប្រ​យោជន៍​ដ​ល់អ្ន​ក​ជឿទ្រ​ង់​(១ថែស្សាឡូនីច ៥:១៨)។…

Read article
ថ្ងៃនៃចម្រូត

នៅពេល​រសៀ​ល​ថ្ងៃ​មួយ នារ​ដូវ​​រំ​ហើយ ខ្ញុំ​បា​ន​បើក​ឡាន​​កា​ត់​ចំ​ការ​មួ​យ​ ហើយ​ក៏​បា​នឃើ​ញ​ក​សិករ​ម្នាក់​​ចត​​​​​គ្រឿង​​ម៉ាស៊ីន​ធំ​ៗមួ​យ​ចំនួ​ន នៅ​តាម​ចិ​ញ្ចើ​មថ្ន​ល់​។ ខ្ញុំក៏​បាន​ឃើ​ញ​មា​នផ្លា​ក​​​ស​ញ្ញា​គ្រោះថ្នា​ក់​ ដែល​មាន​ផ្ទៃ​​ពណ៌​លឿង និង​មា​នអ​ក្ស​រ​ស​រសេ​រ​ពី​លើ​ថា​ “ការ​ប្រមូ​ល​ផល​កំ​​ពុង​ដំ​ណើរ​ការ”។ គ្រាន់​តែ​ក្រលេ​ក​មើ​លចំ​កា​រនោះ​តែ​បន្តិច ខ្ញុំ​ក៏​​អាច​ដឹង​ភ្លា​ម ថា​ម្ចាស់​ចំ​ការ​នោះ​ បាន​យ​ក​អ្វីម​ក​ដាំកា​​ល​ពី​បួន​ប្រាំខែ​មុ​ន គឺ​គាត់​បា​ន​យ​កគ្រា​ប់​ពោ​តតូច​ៗ​មក​ដាំ។ ​បាន​ជា​ខ្ញុំអា​ច​ដឹ​ងយ៉ា​ង​ដូ​ច​នេះ ​ព្រោះ​ខ្ញុំឃើ​ញ​គា​ត់​​កំពុង​រៀប ​ចំបើ​ក​បរ​ម៉ា​ស៊ីន​ច្រូត​កាត់​ដើ​មពោ​ត​ ដែ​​លកំ​ពុ​ង​ពេ​​​ញ​ផ្លែ ​ក្នុង​ផ្ទៃ​ដីរា​ប់ហិ​ច​តា។ ថ្វី​ដ្បិត​តែ​យើ​ង​ សុទ្ធ​តែ​បា​នដឹង​ច្បា​ស់​ហើ​យ​ថា​ ផ្លែពោត គឺ​កើត​ចេញ​ដើម​ពោត​ ដែល​គេបា​ន​ដាំ ប៉ុន្តែ ពេល​ខ្លះ​​យើង​មិន​ព្រ​មទ​ទួ​លស្គា​ល់លទ្ធផល ដែលច្រូតកាត់បានពី​ការសាបព្រោះ ​ខាងឯវិញ្ញាណ​របស់​យើងឡើយ។ លោក​សាវ័កប៉ុ​​​ល​​ចែ​ងថា​ “កុំ​ឲ្យច្រ​ឡំ​​​ឡើយ . . . ដ្បិត​ពូជ​ណា​​​ដែល​ម​នុ​​ស្ស​​​​​ព្រោះ​​ចុះ​​ នោះ​នឹ​ងច្រូ​ត​​​បាន​ពូ​ជនោះ​ឯ​ង​វិ​ញ”(កាឡាទី ៦:៧)។ ការ​​រស់​នៅ​​ដែ​ល​បំពេ​ញសេ​ចក្តី​ប៉​ងប្រា​ថ្នា​រ​ប​ស់សា​ច់​ឈា​ម នាំ​​ឲ្យ​ទទួ​ល​ផល​ជា​​​សេចក្តី​ពុក​រលួយ ​មាន​ន័យ​ថា យើង​កំពុង​ចង់​បាន​អ្វី​​ដែ​ល​មិន​​​មែន​ជា​របស់​ផ​ងខ្លួ​ន ដោយ​គិត​តែ​ប្រយោជន៍​​ផ្ទាល់​ខ្លួន ហើយថែ​មទាំ​ង​ធ្វើកា​រអា​ក្រក់​ជា​ច្រើន​ទៀ​ត(៥:១៩-​២១)។ កា​រដើ​រ​តាម​កា​រដឹ​ក​នាំនៃ​​ព្រះវិញ្ញាណ នាំ​ឲ្យ​បង្កើ​តផ​ល​ជា​​សេចក្តី​មេ​ត្រីភា​ព សប្បុរស ហើយ​​ដឹ​ង​ខ្នាត(៥:២២-២៣)។ ដោយ​សារ​ព្រះគុ​ណ​រ​ប​ស់ព្រះ​ នោះយើ​ងអា​ច​ស​ម្រេច​ចិត្ត​​“ព្រោះ​​គ្រាប់​ពូជ​ខា​ងព្រះ​វិញ្ញា​ណ” រួច​ច្រូត​​បាន​ជីវិ​ត​អស់​ក​ល្ប​ជានិ​ច្ច​(៦:៨)។ ឧបមាថា​ ព្រះ​យេស៊ូវ​ប្រកា​ស​ថា ថ្ងៃ​នេះជា​ “ថ្ងៃ​នៃច​ម្រូត”​ នៅ​​ក្នុង​ជី​វិត​​រ​បស់​យើ​ង ហើយ​​ទ្រង់​​ឲ្យ​យើ​ងប្រ​មូ​លផ​ល​​ដែល​កើត​ចេ​ញពី​ការ​ស​ម្រេច​ចិត្ត​…

Read article
ការចាំយាម និងការរង់ចាំ

នៅក្នុង​ព្រះ​គម្ពី​រអេ​សាយ ជំពូក ១៨ យើង​ឃើញ​ថា ​លោកីយ​ទាំង​មូ​លហា​ក់​ដូ​ច​ជាបា​ន​លើ​ក​គ្នា មកច្បាំង​​នឹង​​រា​ស្រ្ត​រ​ប​ស់ព្រះ​។ ប៉ុន្តែ តើព្រះ​ដ៏​មាន​​​គ្រ​ប់​​ព្រះ​​​ចេស្តា​​ទ្រង់​​បា​ន​ឆ្លើ​​យ​ត​បយ៉ា​ង​ដូច​ម្តេ​ច​ខ្លះ ចំពោះ​​ការ​នេះ? កាលនោះ​ ទ្រង់​បាន​មា​ន​បន្ទូល​ថា “អញ​នឹ​ងនៅ​តែ​​​ស្ងៀម ហើយ​ពិចារ​ណា​មើល​ពី​ទីលំ​នៅ​​​រ​បស់​អ​ញ”(ខ.៤)។ យើងក៏​​ប្រហែលជាយ​ល់​ថា ​ព្រះ​ទ្រង់​ហាក់​ដូច​ជាមិ​ន​មាន​ការ​តប​​ត នឹង​ការ​អាក្រ​ក់​ដែ​លគេ​កំ​ពុង​នាំគ្នា​ធ្វើ​នោះទេ​ បាន​ជា​ទ្រង់​នៅស្ងៀ​ម​យ៉ាង​ដូ​ច​នេះ។ ប៉ុន្តែ នេះ​ជា​ការ​យល់​ខុ​ស​ហើយ។ តាម​ពិត ​យើង​ត្រូ​វចាំ​ថា​ ព្រះ​​ទ្រង់​នឹ​ង​ធ្វើ​កា​ររ​បស់​ទ្រង់ ​តាម​ពេល​វេលា​ដែ​ល​ទ្រង់​កំ​ណត់ ឬធ្វើ​ឲ្យ​​ត្រូ​វពេ​ល តាម​បំណង​​ព្រះ​​ហឫ​ទ័​យ​​ទ្រង់។ ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​​គិ​​ត​អំពី​កាលដែ​ល​ព្រះ​យេស៊ូវ​​បាន​​ពន្យា​ពេល​​​អស់​​៤​​ថ្ងៃ​ ក្នុងការ​រង់​ចាំ ខណៈ​​ដែល​​​គេ​បា​​ន​បញ្ចុះ​សព​លោក​ឡាសា​រ​នៅ​ក្នុង​ផ្នូ​រ​ហើយ​​(យ៉ូហាន ១១:៣៩)។ តើ​ទ្រ​​ង់​មិន​បា​ន​ជ្រា​បថា​គា​ត់បា​ន​ស្លាប់​ហើ​យ​ទេ​ឬ? តើ​ទ្រង់​មិន​យក​ព្រះ​​​ទ័​យ​ទុក​​​ដា​ក់​ ចំពោះ​គា​ត់ទេ​​​ឬ? ជា​ការ​ពិត​ណាស់ ទ្រង់​ពិត​ជា​បា​ន​យក​ព្រះ​​ទ័​យ​ទុ​ក​ដាក់​មែ​ន! កាលនោះ​ ទ្រ​ង់​គ្រា​ន់​តែកំ​​ពុង​រង់​ចាំពេ​ល​​ដ៏​ល្អបំ​ផុត សម្រា​ប់​ធ្វើ​ការ​អស្ចារ្យ និងប​ង្រៀន​​​សេច​ក្តី​​ដែល​ទ្រ​ង់​​សព្វ​ព្រះ​​ហឫ​​ទ័យ​​​នឹង​​ប​​ង្រៀ​ន​​ដល់​គេ​ប៉ុណ្ណោះ។ ព្រះ​គម្ពី​រ​បាន​ចែ​ង​អំ​ពី “កា​រ​ពន្យា​រ​ពេល” របស់​ព្រះ​ ដែល​យើង​ច្រើ​ន​តែពិ​បាក​យល់ តាម​គំនិត​របស់​​យើង។ ប៉ុន្តែ ការ​ពន្យា​រ​ពេលរ​ប​ស់ទ្រ​ង់ សុទ្ធ​តែ​កើត​ចេ​ញ​មក​ពី​ជម្រៅនៃ​ប្រា​ជ្ញា និង​​សេច​ក្តី​ស្រឡាញ់​​រ​ប​ស់ទ្រ​ង់។ តាម​ពិត ការ​ពន្យា​ពេល​រ​ប​ស់ទ្រ​ង់ អាច​​​នាំឲ្យ​យើ​ងមា​ន​លក្ខណៈ​សម្បត្តិ​​ស្រគត់​ស្រគំ​ ដែលមា​ន​ដូច​ជា ការប​ន្ទាប​ខ្លួន ការ​អត់​ធ្មត់ កា​រ​ទ្រាំទ្រ​ និង​សេចក្តី​ខ្ជាប់​ខ្ជួន…

Read article
លេខដែលមិនបានប្រើ

កង់​ទី​មួយ​​រ​បស់​ខ្ញុំ ​មាន​លីព​ដែល​អា​ចដា​ក់លេ​ខ​បាន​តែមួយ​លេខ​ទេ។ ដូច​នេះ ខ្ញុំ​បា​នប្រើ​តែលេ​ខមួ​យ​នោះ មិន​ថា​តែ​ពេល​ជិះ​លឿន​ឬ​យឺត ឡើង​ទួលឬចុះទួ​ល​ឡើយ​។ កង់​ទីពីរ​​ប​ស់​ខ្ញុំ​អាច​ដា​ក់​​លេ​ខ​បាន​បីលេ​ខ ​គឺលេ​ខ​សម្រាប់​ជិះលើ​ផ្ទៃ​រា​ប​ស្មើ សម្រាប់​ឡើង​ទួ​ល ហើយ​មួយ​ទៀត​​សម្រាប់​ចុះ​ទួ​ល។ ក​ង់​ទីបី​រ​បស់​ខ្ញុំ​​អា​ច​ដា​ក់លេ​ខ​បាន​​ដល់​ទៅ​ដប់​លេខ ដូច​នេះ ខ្ញុំមា​ន​ជម្រើស​កាន់​តែ​ច្រើន។ ទោះ​បី​ជាក​ង់​ចុង​ក្រោយ​រប​ស់​ខ្ញុំ អាច​ដាក់​លេ​ខ​​ច្រើ​ន​យ៉ាង​ណា​​ក៏ដោយ ក៏​ខ្ញុំមិ​ន​បាន​ប្រើ​ឲ្យបា​ន​គ្រប់​លេខ ​ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ជិះវា​នោះឡើយ​​។ លេខ​ខ្លះស​ម​​នឹ​ង​ប្រើ ​ នៅពេ​ល​​ចាប់​ផ្តើមចេ​ញ​ដំណើរ និង​ពេល​ឡើ​ងទួ​ល រី​ឯ​លេខ​​ផ្សេ​ង​ទៀត​​ទុកសម្រាប់​បង្កើ​ន​ល្បឿន ហើយ​លេខ​ដ​ទៃ​​ទៀ​ត​​ស​មបំ​ផុត​សម្រាប់​កា​រជិះ​លំ​ហែ។ ប៉ុន្តែ​ ខ្ញុំច​ង់ប​ញ្ជាក់​ថា ​ទោះបី​ខ្ញុំ​មិន​​​បាន​​ប្រើលេខឲ្យ​អ​ស់​ នៅ​ពេល​ណា​ដែល​ខ្ញុំជិះ​ក​ង់​ក៏ដោ​យ ក៏​​មិ​ន​​​មាន​ន័​យថា​ ខ្ញុំ​នឹ​ង​មិន​ដែល ត្រូវ​ការ​ប្រើ​លេ​ខទាំ​ងនោះ​ឡើ​យ។ ប​ញ្ហាដូ​ច​នេះក៏​អាចកើ​ត​មាន នៅ​ពេល​យើ​ងប្រើ​​​អំណោយ​​ទាន និង​ស​មត្ថ​ភាព​ខាង​វិញ្ញាណ​​ផ​ងដែ​រ។ ក្នុង​អំឡុង​ពេល​​ដែ​ល​ព្រះ​ទ្រង់​មិ​នបា​ន​ប្រើខ្ញុំ​ ​ឲ្យ​ធ្វើ​កិច្ច​ការ​ណា​មួ​យ​ ដែ​ល​ខ្ញុំ​ធ្លាប់​ធ្វើពី​មុ​នម​ក នោះ​ខ្ញុំ​មិន​មា​ន​​អារម្មណ៍​ថា ខ្លួ​នឯ​ង​ជាម​នុស្សឥ​ត​ប្រយោជ​ន៍ ឬ​គ្មាន​តំលៃ​នោះឡើយ ផ្ទុយ​ទៅវិ​ញ ​ខ្ញុំ​បា​ន​អរ​​ព្រះគុ​ណ​​ព្រះ សម្រាប់​“អំណោយ​ទាន” ដែល​ខ្ញុំ​អាច​​ប្រើ​ នៅ​ពេ​ល​បច្ចុ​ប្បន្ន​។ ជំនាញ​ដែល​យើង​មិ​ន​ត្រូវ​ការ​ប្រើ នៅ​ពេល​នេះ​ អាច​មា​នប្រ​យោជន៍​ចំ​ពោះយើ​ង​នៅពេល​ក្រោយ។ អំណោយទាន​ខាង​វិ​ញ្ញាណ​​រ​ប​ស់យើ​ង​ សុទ្ធ​តែមា​នភា​ព​ចាំបា​ច់ តាម​បែប​ផ្សេង​ពី​​គ្នា និង​សម្រាប់​ប្រើ​នៅពេ​ល​ខុ​សគ្នា​។ សេចក្តី​ត្រូវ​កា​រ និង​កាលៈ​ទេសៈ​នឹងមា​នកា​រ​ផ្លាស់​ប្តូ​រ ដោយ​មិន​អាច​ដឹង​ និង​ទា​យស្មា​នជា​មុ​ន។…

Read article
តើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ​ នៅពេលថ្មីៗនេះ?

ខ្ញុំបា​ន​ជួប​បុរស​ម្នាក់​ ដែល​បាន​ជឿជា​ក់​ថា ព្រះ​​ពិ​តជា​​មិន​អាច​អត់​ទោស​ឲ្យ​​​គាត់​ ចំពោះ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ឡើយ។ មាន​​បុ​រស​ចំ​ណាស់​ម្នា​ក់​បាន​ជួ​យលើ​កទឹ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំមា​ន​ចិត្ត​រី​ក​រាយ ពេល​បា​ន​ដឹ​ង​ថា ​​​មួយ​ឆ្នាំ​ក្រោ​យ​មក ​គាត់​មិន​គ្រា​ន់​តែ​បាន​​​ទទួ​ល​​​ព្រះ​​យេ​ស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ​ផ្ទាល់​ខ្លួន​រ​ប​ស់គា​ត់​​​ប៉ុណ្ណោះ​ទេ​ ប៉ុ​ន្តែ ថែម​ទាំង​មា​ន​ចិត្ត​ស្រេក​ឃ្លាន​ចំ​ពោះព្រះ​ប​ន្ទូល ក្នុ​ង​បទ​គម្ពី​រ​​ថែ​ម​ទៀត​​ផង។​ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ បី​ឆ្នាំក្រោ​យ​ម​ក នៅ​ពេល​ខ្ញុំ​បាន​​ជួប​​និ​​យាយ​ជា​មួយ​គា​ត់ ខ្ញុំ​បាន​ក​ត់​សំគា​ល់​ឃើញ​ថា​ ភាព​ក្លៀវ​ក្លារ​ប​ស់​គាត់​ក៏លែងមាន ហើយ​គាត់​ប្រែ​​ជា​​រ​អ៊ូរ​ទាំ​ថា​ “ខ្ញុំ​មិន​យល់​ទាល់​តែសោះ​ ថា​​ហេតុ​អ្វី​​បា​ន​​ជា​​​ព្រះ​អនុញ្ញាត​ ឲ្យ​មនុស្ស​អាក្រក់​ចម្រុ​ង​ចម្រើន ខណៈ​ដែល​​​​​កូន​ៗ​រ​បស់​ទ្រ​ង់​ជាច្រើ​​ន (រួមទាំង​ខ្លួ​ន​គាត់​ផ​ង​) កំពុង​ជួ​ប​កា​រ​ខ្វះខា​ត​យ៉ា​ង​ត្រ​ដាប​​​ត្រ​ដួស​”។ ដូច​នេះ ការ​រអ៊ូ​រទាំ​​​បា​នស៊ី​​​បំផ្លា​ញ​​អំណរ​នៃសេ​ច​ក្តីជំនឿ​​រប​ស់គា​ត់​ហើយ។ គាត់​ភ្លេច​ហើ​យថា​ ខ្លួន​ត្រូ​វ​ការ​​​ព្រះគុ​ណ​រប​ស់​​ព្រះ​​គ្រី​ស្ទ​ខ្លាំ​ងប៉ុ​ណ្ណា គឺ​មិ​ន​ខុស​ពី​គ្រីស្ទ​បរិស័ទ​ជាច្រើ​នទៀ​ត​ឡើយ​។ គាត់បា​ន​ដឹង​គុ​ណ​ព្រះ ពេល​គាត់​​ទទួល​​​ព្រះអ​ម្ចា​ស់​ជា​លើក​​ដំបូង ​តែកា​រដឹ​ង​គុណ​នោះ​បា​នបា​ត់​ប​ង់​អ​ស់​ហើយ​។ ការ​នេះបា​ន​រំឭ​ក​យើង អំពី​​ពួ​កឈ្នួ​លនៅ​ចំ​ការ​ទំពាំង​បាយ​ជូ​រ ដែ​លព្រះ​យេ​ស៊ូ​វបា​ន​មា​នប​ន្ទូ​លក្នុ​ង​រឿង​ប្រៀ​បប្រ​ដូច(ម៉ាថាយ ២០:១-១៦)។ ពួក​ឈ្នួល​ទាំ​ងនោះ​ បាន​ងាក​ម​កផ្តោ​ត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែ​លអ្ន​ក​ដទៃ​បា​នទ​ទួល ជា​ជាង​ដឹង​គុណ​ចៅ​ហ្វា​យរ​ប​ស់ខ្លួ​ន(ខ.១០-១២)។ ព្រះ​ទ្រង់​មិ​នដែ​ល​ជំពា​ក់​យើង ក្នុង​ការ​អ្វី​ឡើយ​ តែ​ទ្រង់​បា​ន​ប្រទាន​សេច​ក្តីស​ង្រ្គោះ​​ដល់​យើង​ ដោយ​​មិ​ន​គិត​ថ្លៃ​ ពេលដែលយើ​ង​ទ​ទួលព្រះ​គ្រីស្ទ​ គឺ​ដូច​ដែ​ល​ទ្រង់​បាន​ស​ន្យា។ រួច​ទ្រង់​​បាន​បន្ថែ​ម​ពី​លើ​​សេចក្ដី​សប្បុរស​​របស់ទ្រ​ង់ ដោយ​ចាត់​ព្រះ​វិ​ញ្ញាណ​​​រប​ស់ទ្រ​ង់ ឲ្យ​មក​ជួយ​​យើង​​ក្នុង​​ជី​វិត​នេះ​ ខណៈ​ដែល​យើ​ង​កំពុ​ង​ត្រៀម​ខ្លួន​ ទទួល​​សេច​ក្តី​អំណ​រ​​ដ៏​នៅអ​ស់កល្ប​ជា​និច្ច​ ជា មួយ​ទ្រង់។ ពេលយើ​ង​ជួប​ការ​អ្វី​ដែ​លហា​ក់ដូ​ច​ជាអ​យុត្តិ​ធម៌ ​ក្នុ​ង​ជីវិ​​តនេះ នោះ​ចូរ​យើង​ស​ម្លឹង​មើល​ទៅឯ​ទ្រ​ង់…

Read article
មុនដើមដំបូង

កាល​ស្ទីវ(Steve) នៅ​វ័យ​ជំទង់ គាត់​​បា​ន​សួរ​​​នូវ​​សំណួរ​មួយ ដែល​ស្ថិត​ក្នុង​ចំណោម​សំណួរ ​ដែល​​ខ្ញុំចាំ​បា​ច់ត្រូ​វ​ខំរ​ក​ច​ម្លើយ ក្នុង​នាម​ជាឳ​ពុក​របស់​គាត់។ កាល​នោះគា​ត់បា​ន​សួរខ្ញុំ​ថា​ “ប៉ា បើ​ព្រះ​ពិត​ជា​​បាន​គ​ង់​នៅ​​​តាំង​ពី​មុន​អស់​កល្បជា​និ​ច្ចមែ​ន តើទ្រ​ង់​កំពុ​ង​ធ្វើ​អ្វីខ្លះ​​ មុន​​ពេល​​ដែល​ទ្រង់​បា​នប​ង្កើត​ស​ក​ល​លោ​ក​ទាំ​ង​មូល?” ដូច​នេះ តើ​មាន​អ្វី​ខ្លះ​កើតឡើ​ង ក្នុង​រយៈ​ពេល​ដ៏​វែង ​​មុន​ពេល​ដែ​ល “ព្រះបា​ន​បង្កើ​ត​ផ្ទៃ​មេឃ​ និង​ផែ​ន​ដី?”(លោកុប្បត្តិ ១:១)។ ទី​មួយ យើង​​អាច​ដឹង​ថា​ ​ព្រះទ្រ​ង់​មាន ​“ប្រាជ្ញា​”​ជា​ស្រេច មុន​​នឹ​ងប​ង្កើត​រ​បស់​ស​ព្វសា​រ​​ពើ គឺ​ប្រាជ្ញា​​ដែល​មាន​ក្នុង​បុគ្គ​លិកលក្ខណៈ​ទ្រង់​ផ្ទាល់។ ក្នុង​បទ​​គ​ម្ពីរ​​​សុភា​​សិត ៨:២៣ ប្រាជ្ញាបានថ្លែងថា ព្រះ​​ទ្រង់​​បា​ន​សិត​អញ(ប្រាជ្ញា)​តាំង​​​ពីអ​ស់ក​ល្ប​​រៀង​មក គឺ​ពីកាល​នៅដើម​ឡើយ មុន​ដែល​មាន​ផែន​ដី​​ផង។ ម៉្យាង​ទៀត យើង​ក៏​អាច​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​មាន​ផែន​ការ​ប្រទាន​សេចក្តី​សង្រ្គោះ​ ដោយ​ព្រះ​គុ​ណ​ទ្រង់ តាំង​ពី​មុន​ពេល​ដែល​ទ្រង់​បានដា​ក់ផែ​នដី​ នៅ​ក្នុង​កន្លែង​រ​បស់​វា។ បទ​គម្ពីរ ២​ធីម៉ូថេ ១:៩ បាន​ចែងថា​ ព្រះបា​នប្រ​ទាន​ព្រះគុណម​កយើ​ង​ក្នុង​​ព្រះ​​គ្រី​ស្ទយេ​ស៊ូវ មុន​អស់​ទាំង​កល្ប។ បទ​គម្ពីរ​ ទីតុស ១:២ ក៏​បាន​ចែង​ផង​ដែ​រថា​ ព្រះបា​ន​សន្យា​ប្រទានជី​វិ​តអ​ស់ក​ល្បជា​និច្ច​​ តាំង​ពី​មុន​អស់​ទាំង​កល្ប។ ហើយយើង​ក៏​​ដឹង​ផង​ដែរ​ថា​ ព្រះ​វ​​របិ​តាបានដំ​កើ​ងព្រះ​យេស៊ូវ​ឡើង ដោយ​សិរី​ល្អ ​ហើយ​​ព្រះ​វ​បិ​​តា​​​បាន​​ស្រ​ឡា​​ញ់​ទ្រ​​ង់​​ “ក្នុង​​កា​ល​​ដែល​លោកី​យ​​មិន​ទាន់​បាន​កើត​នៅឡើ​យ”(យ៉ូហាន ១៧:៥ និងមើល…

Read article